-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ណែនាំដល់នារីខេត្តត្បូងឃ្មុំ ត្រូវជំរុញបង្កើនផ្នែកកសិកម្ម ខណៈដែលកម្ពុជានៅតែប្រឈមនឹងការឆ្លង រីករាលដាលមេរោគកូវីដ១៩
ខេត្តត្បូងឃ្មុំ៖ ក្នុងអំឡុងពេលកាន់ទុក្ខ និងចូលរួមក្នុងពិធីបុណ្យខួបគ្រប់៧ថ្ងៃ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាម្តាយក្មេក សម្តេចតេជោនាយករដ្ឋមន្រ្តី និងត្រូវជាម្តាយបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាល និងសួរសុខទុកដល់នារីនៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.៣៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដោយបានលើកឡើងថា សម្តេចទាំងទ្វេរតែងតែគិតគូដល់សុខទុក្ខមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដោយក្តីនឹករលឹក ។លោកជំទាវក៏បានថ្លែងនូវការកោតសសើរ និងថ្លែងអំណរគុណដល់ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្ត ក្រុង ស្រុក ទាំងអស់រួមទាំងរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានរួមគ្នាបំពេញការងារបានយ៉ាងល្អនៅមូលដ្ឋានរៀងៗខ្លួន និងអនុវត្តបានយ៉ាងសកម្មក្នុងការចូលរួមទប់ស្កាត់នូវជម្ងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាតំបន់បាននឹងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ។ លោកជំទាវក៏បានក្រើនរំលឹកដល់នារីទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ។ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ…
-
ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យបញ្ឈប់ការប្រើពាក្យសម្តីស្អប់ខ្ពើមនៅទូទាំងសកល ស្របពេលមានការរាតត្បាតពី COVID-19
សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃសុក្រនេះថ្លែងថា វីរុសកូរ៉ូណាដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅតែបន្តបង្កជារលកស៊ូណាមិនៃការស្អប់ខ្ពើម ការរើសអើងជនបរទេស និងការបំភិតបំភ័យ ហើយលោកសូមអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការស្អប់ខ្ពើមនៅទូទាំងពិភពលោក នេះបើតាមសារព័ត៌មាន CGTN នៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។ លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានសង្កត់ធ្ងន់ថា មនោគមន៍វិជ្ជាស្អប់ខ្ពើមជនបរទេសបានកើនឡើងនៅតាមប្រព័ន្ធអ៊ីនធើណិត និង នៅតាមផ្លូវ ជាពិសេសការរាតត្បាតនៃវីរុស COVID-19 បង្កជាការវាយប្រហារប្រឆាំងនឹងជនម៉ូស្លីមបានកើតឡើង ។ ទន្ទឹមគ្នា ប្រមុខអង្គការសហប្រជាជាតិរូបនេះថែមទាំងបានទទូចឱ្យមនុស្សគ្រប់គ្នា គ្រប់ទីកន្លែងក្រោកឈរឡើងដើម្បីប្រឆាំងនឹងការស្អប់ខ្ពើម និងរាប់អានគ្នាដោយសេចក្តីថ្លៃថ្នូរ ក៏ដូចជាចាប់យកឱកាសសម្រាប់ការបង្ហាញសេចក្តីសប្បុរស ៕ធ.ដ
-
អង្គការ WHO ជំរុញប្រទេសនានាត្រៀមខ្លួនអោយឆាប់រហ័ស ដើម្បីឆ្លើយតបនឹង COVID-19 មុនពេលចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត
ស្វីស៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃសុក្រនេះបានលើកឡើងថា ប្រទេសនានាដែលដកការរឹតត្បិត និងបើកដំណើរការសេដ្ឋកិច្ចរបស់ពួកគេវិញ គួរតែត្រៀមខ្លួនដើម្បីកំណត់ករណីឆ្លង COVID-19 ឱ្យបានឆាប់រហ័ស បើសិនពួកគេចង់ងើបឡើងវិញ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ។ លោកស្រីវេជ្ជបណ្ឌិត ម៉ារៀ វ៉ាន់ ឃើខូវ ប្រធានបច្ចេកទេសដឹកនាំការឆ្លើយតប COVID-19 នៃកម្មវិធីសុខភាពរបស់អង្គការសុខភាពពិភពលោក WHO បានថ្លែងក្នុងសន្និសិទកាសែតមួយថា លោកស្រីគិតថា យើងនឹងស្ថិតក្នុងស្ថានភាពមួយ ដែលយើងត្រូវការដកចេញវិញនូវវិធានការមួយចំនួន ប៉ុន្តែជាមួយគ្នានេះ ក៏ត្រូវត្រៀមខ្លួនអោយបានឆាប់រហ័សផងដែរ ដើម្បីឆ្លើយតបនឹងករណីឆ្លងវីរុសនេះ ។ ការកត់សម្គាល់បែបនេះរបស់លោកស្រីវេជ្ជបណ្ឌិត ម៉ារៀ វ៉ាន់ ឃើខូវ ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសជាច្រើន ក្នុងនោះរួមមានទាំងនៅតំបន់អឺរ៉ុប និងអាស៊ី បានចាប់ផ្តើមបន្ធូរបន្ថយការអនុវត្តន៍វិធានការរឹតត្បិតក្នុងសង្គម និងបើកដំណើរការការប្រកបអាជីវកម្មឡើងវិញ ស្របពេលពួកគេមើលឃើញពីការថមថយចុះករណីឆ្លង និងស្លាប់ដោយសារ COVID-19 ៕ធ.ដ
-
នាយករដ្ឋមន្រ្តីអូស្រ្តាលីប្រកាសដាក់ចេញផែនការ០៣ជំហាន ដើម្បីដកការរឹតត្បិតពាក់ព័ន្ធនឹងវីរុស COVID-19 ចេញវិញ
អូស្រ្តាលី៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន បានសម្រេចប្រកាសចេញនូវផែនការ០៣ជំហាន ដើម្បីដកការរឹតត្បិតពាក់ព័ន្ធ COVID-19 ចេញវិញ ខណៈអត្រាអ្នកឆ្លង COVID-19 ត្រូវរក្សាបានឲ្យនៅកម្រិតទាប ហើយអ្នកជំងឺភាគច្រើនក៏ត្រូវបានព្យាបាលឲ្យជាសះស្បើយវិញផងដែរ នេះបើតាមសារព័ត៌មាន CGTN នៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយអ្នកដឹកនាំរដ្ឋាភិបាល នៃបណ្តារដ្ឋ និងដែនដីនៅក្នុងប្រទេសអូស្រ្តាលី នៅថ្ងៃសុក្រម្សិលមិញ លោក ម៉ូរីសុន បានគូសបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចអូស្រ្តាលីត្រូវបានរំពឹងថា នឹងវិលទៅដំណើរការដូចដើមទាំង ស្រុងវិញនៅខែកក្កដាខាងមុខ ហើយរដ្ឋាភិបាលនៃរដ្ឋ និង ដែនដីអូស្រ្តាលី គឺជាអ្នកសម្រេចពេលវេលាដែលជំហាននីមួយៗនៃផែនការនោះត្រូវចូលជាធរមាន ។ គិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសអូស្រ្តាលី មានអ្នកឆ្លងជំងឺ COVID-19 សរុប៦ពាន់៩១៣នាក់ ក្នុងនោះអ្នកជម្ងឺ៩៧នាក់ស្លាប់ និងអ្នកជាសះស្បើយវិញសរុប៦ពាន់៧៤នាក់ ដែលស្មើនឹង៨៧.៨ភាគរយនៃករណីឆ្លងសរុប ៕ធ.ដ
-
ថៃនឹងបង្កើនការធ្វើតេស្តរកវីរុស COVID-19 បន្ថែមទៀត ចំពេលករណីឆ្លងកាន់តែថមថយចុះ
ថៃ៖ ប្រទេសថៃ នៅថ្ងៃសុក្រម្សិលមិញ បានរាយការណ៍ពីអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០៨ករណីថ្មីទៀត ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ ដែលប្រកាសនេះនាំឱ្យតួលេខសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេសកើនឡើងដល់៣ពាន់ករណី និងអ្នកជម្ងឺស្លាប់សរុប៥៥នាក់ ចាប់តាំងពីវីរុសនេះចាប់ផ្តើមរាតត្បាតនៅថៃ កាលពីខែ មករា កន្លងមក នេះបើតាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។ អ្នកនាំពាក្យនៃមជ្ឈមណ្ឌលសម្រាប់ការតាមដានជម្ងឺ COVID-19 របស់ថៃ បាននិយាយថា រដ្ឋាភិបាលគ្រោងបង្កើនការធ្វើតេស្តរកវីរុសនេះលើមនុស្សចាប់ពី២៣ម៉ឺននាក់ដល់ប្រមាណ៤០ម៉ឺននាក់ ដែលនេះជាចំនួនមធ្យមសម្រាប់ប្រទេសថៃដែលមានប្រជាជនរហូត៦៦.៥លាននាក់ ។ អាជ្ញាធរក៏នឹងផ្តល់ការធ្វើតេស្តសម្រាប់អ្នកធ្វើការដែលមានហានិភ័យខ្ពស់ ដូចជា បុគ្គលិកពេទ្យ បុគ្គលិកសន្តិសុខ ពលករចំណាកស្រុក អ្នកបើកបររថភ្លើង និងរថយន្តក្រុង ព្រមទាំងអ្នកដឹកជញ្ជូនទំនិញជាដើម ប៉ុន្តែនឹងមិនមានតេស្តភ្លាមៗសម្រាប់ពលរដ្ឋទូទៅទេ ។ សូមជម្រាបថា ករណីឆ្លងថ្មីនៃវីរុស COVID-19 នៅក្នុងប្រទេសថៃបានថយចុះចាប់តាំងពីខែមេសាកន្លងមក ដែលធ្វើឲ្យអាជ្ញាធរថៃកំពុងពិចារណាអំពីការបន្ធូរបន្ថយវិធានការរឹតត្បិតដំណាក់កាលទី២ទៀត ៕ធ.ដ
-
COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៤លាននាក់ ក្នុងនោះស្លាប់ជាង២៧ម៉ឺននាក់ និងជាសះស្បើយជិត១.៤លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤លាន១ម៉ឺន២ពាន់៨៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៧ម៉ឺន៦ពាន់២១៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៣៨ម៉ឺន៥ពាន់១៨៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១២ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣២ម៉ឺន១ពាន់៧៨៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន៨ពាន់៦១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២២ម៉ឺន៣ពាន់៦០៣នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៦ម៉ឺន១១៧នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់២៩៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៦ម៉ឺន៨ពាន់៤០៨នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២១ម៉ឺន៧ពាន់១៨៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន២០១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩ម៉ឺន៩ពាន់២៣នាក់ ។ ៤-អង់គ្លេស…
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមការងាររបស់ប្រទេសចិន បាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងសំខាន់ៗក្នុងខេត្តសៀមរាប ជាពិសេសទីតាំងធ្លាប់ដាក់អ្នកសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩
សៀមរាប៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន និងទីតាំងសំខាន់ៗមួយចំនួន ក្នុងក្រុងសៀមរាប ជាពិសេសផ្ដោតទៅលើការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩។ បន្ទាប់ពីជំនួបរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមការងារភាគីចិន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ រដ្ឋបាលខេត្តបានណែនាំ ដល់អាជ្ញាធរក្រុង មន្ទីរសុខាភិបាលខេត្ត កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការសម្របសម្រួល ជាមួយម្ចាស់ទីតាំងឯកជន ក៏ដូចជាណែនាំដល់ប្រជាពលរដ្ឋទូទៅ កុំមានការភ្ញាក់ផ្អើល ក្នុងយុទ្ធនាការនេះ។ ការបាញ់ថ្នាំសម្លាប់មេរោគនេះដែរ គឺដើម្បីសម្លាប់មេរោគនៅតាមទីតាំងសំខាន់ៗ ជាពិសេសទីតាំងដែលធ្លាប់ដាក់ប្រជាពលរដ្ឋទើបមកពីបរទេស និងសង្ស័យថា អាចមានផ្ទុកមេរោគកូវីដ១៩ ដូចជានៅមន្ទីរពេទ្យបង្អែកខេត្ត និងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តជាដើម។ តាមការបង្ហាញពី ក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ របស់ភាគីចិននេះដែរ មុនមកដល់ខេត្តសៀមរាប ពួកគេបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការងារនៅខេត្តសៀមរាប ពួកគេនឹងបន្តទៅ ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ លោក…
-
អាជ្ញាធរសុខាភិបាលរុស្ស៉ីទទួលស្គាល់ថា ឧបករណ៍ធ្វើតេស្តរក COVID-19 ជារឿយៗ ចេញលទ្ធផលខុស ខណៈរុស្ស៊ីកើនឡើងយ៉ាងគំហុកនៃអ្នកឆ្លង
រុស្ស៊ី៖ អាជ្ញាធរសុខាភិបាលរុស្ស៊ីបានលើកឡើងថា ឧបករណ៍ធ្វើតេស្តរកអ្នកផ្ទុក COVID-19 នៅទូទាំងប្រទេស ជារឿយៗគឺចេញលទ្ធផលខុស ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយបានធ្វើឲ្យមានការសង្ស័យបន្ថែមទៀត អំពីភាពត្រឹមត្រូវនៃស្ថិតិផ្លូវការ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ ឧបករណ៍ធ្វើតេស្តភាគច្រើនបង្ហាញលទ្ធផលចេញមកថា អ្នកជំងឺ COVID-19 ដែលឈានដល់ដំណាក់កាលចុងក្រោយ គឺលែងមានផ្ទុកជំងឺនេះទៅវិញ ដូច្នេះ វាអាចបង្កជាលទ្ធភាពថា អ្នកខ្លះដែលនៅមានជំងឺនៅឡើយ ប៉ុន្តែត្រូវគ្រូពេទ្យចាត់ទុកថាជា ហើយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ ប្រហែលជាបានចម្លងដល់អ្នកដទៃផ្សេងទៀត នេះបើតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរសុខាភិបាលក្រុងម៉ូស្គូ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែឧសភានេះ រុស្ស៊ីមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១៧ម៉ឺន៧ពាន់១៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ពាន់៦២៥នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ម៉ឺន៣ពាន់៨០៣នាក់ ។ ដើម្បីទប់ស្កាត់ករណីឆ្លងយ៉ាងគំហុកនៃវីរុសដ៏កាចសាហាវនេះ អភិបាលក្រុងម៉ូស្គូលោក សឺហ្គៃ សប់យ៉ាននីន បានសម្រេចចិត្តអូសបន្លាយពេលការអនុវត្តការរឹតត្បិតនៅក្នុងរដ្ឋធានីរបស់ប្រទេសរុស្ស៊ីនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភាខាងមុខ ៕
-
លោក ស៊ី ជិនពីង និយាយថា សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺជាអាវុធដ៏មានអានុភាពបំផុតក្នុងសមរភូមិប្រឆាំងនឹង COVID-19
ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺជាអាវុធដ៏មានអានុភាពបំផុត ក្នុងសមរភូមិប្រឆាំងនឹងជម្ងឺ COVID-19 ដែលកំពុងបង្កហានិភ័យដល់សុខុមាលរបស់មនុស្សគ្រប់រូប រួមជាមួយនិងការអភិវឌ្ឍ ក៏ដូចជាវិបុលភាពរបស់សកលលោកទាំងមូល នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ ការកត់សម្គាល់បែបនេះរបស់លោក ស៊ី ជិនពីង ត្រូវបានធ្វើឡើងក្នុងឱកាសធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីអូសបេគីស្ថាន លោក ហ្សេវខាត់ មែរហ្ស៊ីយ៉ូយ៉េវ ដែលផ្តោតសំខាន់ស្តីពីការប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ។ បន្ថែមលើនេះ លោក ស៊ី ជិនពីង បានអំពាវនាវឲ្យប្រទេសនានានៅជុំវិញពិភពលោក បោះបង់ចោលនូវការខ្វែងគំនិតគ្នា ហើយជំនួសមកវិញនូវការរួបរួមសាមគ្គី និង លុបបំបាត់នូវការរើសអើសទាំងឡាយ ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការជាធ្លុងមួយ ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតជាសកល COVID-19 ៕
-
ឥណ្ឌារកឃើញអ្នកឆ្លងថ្មីចំនួន៣.៥៦១ករណីទៀតក្នុងរយៈពេល២៤ម៉ោង ដែលធ្វើឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងជាង៥ម៉ឺននាក់
ឥណ្ឌា៖ ឥណ្ឌារកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៣.៥៦១ករណីថ្មីបន្ថែមទៀត ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេស កើនឡើងដល់៥ម៉ឺន៦ពាន់៣៤២ករណី នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។ ថ្ងៃនេះគឺជាថ្ងៃទី៤៥ នៃការបិទប្រទេសឥណ្ឌា ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង COVID-19 ហើយវានឹងបន្តអូសបន្លាយដល់ថ្ងៃទី១៧ ខែឧសភាខាងមុខ ហើយ ក្រៅពីការអនុវត្តវិធានការបិទប្រទេសយ៉ាងតឹងរ៉ឹង ក្រុមអ្នកជំនាញ និង វិទ្យាសាស្ត្រឥណ្ឌាក៏កំពុងព្យាយាមអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះផងដែរ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសឥណ្ឌា ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៥ម៉ឺន៦ពាន់៤០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ពាន់៨៩០នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន៦ពាន់៧៩០នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕