Category: Covid-19

  • លោក ដូណាល់ ត្រាំ អះអាងថា COVID-19 ធ្ងន់ធ្ងរជាងការវាយប្រហារ មហាភេរវកម្មលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទៅទៀត

    លោក ដូណាល់ ត្រាំ អះអាងថា COVID-19  ធ្ងន់ធ្ងរជាងការវាយប្រហារ មហាភេរវកម្មលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទៅទៀត

    សហរដ្ឋអាម៉េរិក៖ ជម្ងឺ COVID-19 កំពុងបង្កឲ្យបញ្ហាសម្រាប់សហរដ្ឋអាម៉េរិក អាក្រក់ជាងការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ជប៉ុន ទៅលើមូលដ្ឋានកងទ័ពជើងទឹក ភាលហាប៊ឺ ស្ថិតលើកោះហាវ៉ៃ និងមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបណ្តាលឲ្យអគារភ្លោះពាណិជ្ជកម្មពិភពលោកត្រូវដួលរលំ និងផ្តាច់ជីវិតមនុស្សជិត៣ពាន់នាក់ទៅទៀត នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃពុធម្សិលមិញ ប្រធានាធិបតីអាមេរិករូបនេះបានគូសបញ្ជាក់ថា នេះជាគឺជាការវាយប្រហារដ៏អាក្រក់បំផុត ដែលយើងមិនធ្លាប់ជួបប្រទះ  វាអាក្រក់ជាងបញ្ហា ភាលហាប៊ឺ និងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទៅទៀត ។ ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងស្របពេលដែលនៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់១លាន២៦ម៉ឺន៣ពាន់៩២នាក់ ក្នុងនោះអ្នកជម្ងឺសរុប៧ម៉ឺន៤ពាន់៧៩៩នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២១ម៉ឺន២ពាន់៩៨១នាក់ ៕

  • កូរ៉េខាងត្បូងចាប់ផ្តើមវិលមករកសភាពធម្មតាឡើងវិញ ខណៈប្រទេសនេះអាចគ្រប់គ្រងបាននូវការរាតត្បាតនៃវីរុស COVID-19

    កូរ៉េខាងត្បូងចាប់ផ្តើមវិលមករកសភាពធម្មតាឡើងវិញ ខណៈប្រទេសនេះអាចគ្រប់គ្រងបាននូវការរាតត្បាតនៃវីរុស COVID-19

    កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងចាប់ផ្តើមវិលត្រឡប់មករកសភាពធម្មតាឡើងវិញហើយ នៅថ្ងៃពុធម្សិលមិញ ខណៈកម្មករនិយោជិត និង បុគ្គលិកការិយាល័យបានត្រឡប់ទៅកាន់កន្លែងធ្វើការវិញ ហើយសារមន្ទីរ និងបណ្ណាល័យបានបើកដំណើរការឡើងវិញ តែនៅគោរពតាមបទបញ្ជាគម្លាតសង្គមដើម្បីសុវត្ថិភាព នេះបើតាមសារព័ត៌មានយ៉ុនហាប់នាល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។ កូរ៉េខាងត្បូងបានទទួលរងគ្រោះខ្លាំងបំផុត ដោយសារជំងឺ COVID-19 និងការតស៊ូប្រយុទ្ធប្រឆាំងការផ្ទុះឡើង នៃជំងឺឆ្លងដ៏អាក្រក់បំផុតមុនគេនៅក្រៅប្រទេសចិន ខណៈដែលប្រទេសនេះមិនដែលដាក់កម្រិតតឹងតែងខ្លាំងលើការអនុវត្ត គម្លាតសង្គមដើម្បីសុវត្ថិភាព ។ គិតមកទល់នឹងពេលនេះ កូរ៉េខាងត្បូងទំនងជាអាចគ្រប់គ្រងបានលើការផ្ទុះនៃវីរុសនេះ ដោយសារកម្មវិធីតាមប្រមូលអ្នកសង្ស័យឆ្លងវីរុស ការធ្វើតេស្ត និងការព្យាបាល ដែលបានទទួលការកោតសរសើរយ៉ាងទូលំទូលាយ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៧ ខែឧសភានេះ នៅទូទាំងប្រទេសកូរ៉េខាងត្បូង ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់១ម៉ឺន៨១០នាក់ ក្នុងនោះអ្នកជម្ងឺសរុប២៥៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៩ពាន់៤១៩នាក់៕

  • COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៣.៨១លាននាក់ ក្នុងនោះស្លាប់ជាង២៦ម៉ឺននាក់ និងជាសះស្បើយជិត១.៣លាននាក់

    COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៣.៨១លាននាក់ ក្នុងនោះស្លាប់ជាង២៦ម៉ឺននាក់ និងជាសះស្បើយជិត១.៣លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣លាន៨២ម៉ឺន១ពាន់៦៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៦ម៉ឺន៥ពាន់៤៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន២៩ម៉ឺន៩ពាន់៥០៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១២ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៦ម៉ឺន៣ពាន់៩២នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន៤ពាន់៧៩៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២១ម៉ឺន២ពាន់៩៨១នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៥ម៉ឺន៣ពាន់៦៨២នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៨៥៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន៩ពាន់៣៥៩នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២១ម៉ឺន៤ពាន់៤៥៧នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៩ពាន់៦៨៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩ម៉ឺន៣ពាន់២៤៥នាក់ ។ ៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២០ម៉ឺន៤ពាន់១០១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៧៦នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ។ ៥-បារាំង ចំនួនអ្នកឆ្លងកើនឡើងដល់១៧ម៉ឺន៤ពាន់១៩១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៨០៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥ម៉ឺន៣ពាន់៩៧២នាក់ ។…

  • ឯកឧត្តម ណុប ចាន់ណារិន្ទ អំពាវនាវឲ្យប្រជាជនផ្អាកធ្វើចំណាកស្រុក ដើម្បីចូលរួមទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ និងដើម្បីធានាបានជីវភាពរស់នៅប្រចាំថ្ងៃ

    ឯកឧត្តម ណុប ចាន់ណារិន្ទ អំពាវនាវឲ្យប្រជាជនផ្អាកធ្វើចំណាកស្រុក ដើម្បីចូលរួមទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ និងដើម្បីធានាបានជីវភាពរស់នៅប្រចាំថ្ងៃ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ណុប ចាន់ណារិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានអំពានាវឲ្យប្រជាពលរដ្ឋផ្អាកបន្តការធ្វើចំណាកស្រុកទៅធ្វើការងារនៅតំបន់ផ្សេង និងទៅក្រៅប្រទេស ព្រោះជំងឺឧតត្បាតកូវីដ-១៩ មិនទាន់រលាយចេញពីផែនដីយើងនៅឡើយទេ ។ ឯកឧត្តម ណុប ចាន់ណារិន្ទ បន្តថា ការអនុវត្តបែបនេះ មានអត្ថប្រយោជន៍សំរាប់ខ្លួនឯងផង និងគ្រួសារផង ដូចជា ទប់ស្កាត់បានការចំលងកូវីដ-១៩ និងធានាបាននូវការគ្រប់គ្រងជីវភាពរស់នៅប្រចាំថ្ងៃ មិនលំបាកបង៉ថ្លៃឈ្នួលផ្ទះ ឬរកការងារធ្វើនោះឡើយ ។ ព្រោះប្រទេសយើង ជាប្រទេសកសិកម្ម និងម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការគ្រប់យ៉ាង ដោយមិនឲ្យពលរដ្ឋខ្មែរណាម្នាក់ស្លាប់ដោយសាដាច់ស្បៀងមិនបានដឹងនោះឡើយ ។ ការលើកឡើងរបស់ឯកឧត្តម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាពេលនេះ បានធ្វើឡើងក្នុងឱកាសចុះជួបដោយផ្ទាល់ជាមួយប្រជាជនខ្វះខាតស្បៀងដោយឥទ្ធិពលកូវីដ-១៩ ចំនួន៦០គ្រួសារ មកពី៥ភូមិ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ១៥កើត…

  • លោក អែមម៉ានុយអ៊ែល ម៉ាក្រុង និយាយថា បារាំងនឹងរឹតត្បិតការធ្វើដំណើរទៅក្រៅប្រទេស សំដៅជៀសវាងរលកថ្មីនៃការឆ្លង COVID-19

    លោក អែមម៉ានុយអ៊ែល ម៉ាក្រុង និយាយថា បារាំងនឹងរឹតត្បិតការធ្វើដំណើរទៅក្រៅប្រទេស សំដៅជៀសវាងរលកថ្មីនៃការឆ្លង COVID-19

    បារាំង៖ ពលរដ្ឋបារាំងនឹងត្រូវចំណាយពេលឈប់សម្រាករដូវក្ដៅនៅក្នុងលំនៅដ្ឋាន ខណៈការធ្វើដំណើរកម្សាន្តអន្តរជាតិ និង ការធ្វើដំណើរក្នុងតំបន់អឺរ៉ុប ទំនង ជាត្រូវរឹតត្បិតក្នុងបំណងគេចចេញពីរលកថ្មីនៃការឆ្លងវីរុស COVID-19 នេះបើតាមការបញ្ជាក់របស់ប្រធាធិបតីបារាំងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានេះលោក ម៉ាក្រុង បានអះអាងថា វាដូចជាលឿនពេកដែលត្រូវនិយាយថា តើយើងអាចឈប់សម្រាកលំហែកាយបានដែរឬទេ… តែអ្វីដែលខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាបាននោះ គឺយើងនឹងរឹតត្បិតលើការធ្វើដំណើរកម្សាន្តអន្តរជាតិ កំឡុងរដូវកាលឈប់សម្រាកនារដូវក្ដៅឆ្នាំនេះ។ បារាំងនឹងចាប់ផ្តើមដកចេញវិញនូវវិធានការបិទប្រទេស នៅថ្ងៃទី១១ ខែឧសភាខាងមុខ ដោយប្រជាជនបារាំងនឹងទទួលការអនុញ្ញាតអោយធ្វើដំណើរក្នុងចំងាយ១០០គីឡួម៉ែត្រជុំវិញផ្ទះរបស់ពួកគេ ដោយមិនចាំបាច់មានលិខិតអនុញ្ញាតឡើយ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែឧសភានេះ នៅទូទាំងប្រទេសអឺរ៉ុបមួយនេះ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១៧ម៉ឺន៥៥១នាក់ ក្នុងនោះស្លាប់២ម៉ឺន៥ពាន់៥៣១នាក់ និងជាសះស្បើយឡើងវិញសរុប៥ម៉ឺន២ពាន់៧៣៦នាក់ ៕ធ.ដ

  • អង់គ្លេសស្ថិតនៅលំដាប់ទី២ ជាប្រទេសមានអ្នកស្លាប់ដោយសារជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក

    អង់គ្លេសស្ថិតនៅលំដាប់ទី២ ជាប្រទេសមានអ្នកស្លាប់ដោយសារជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក

    អង់គ្លេស៖ តួលេខសរុបនៃអ្នកស្លាប់ដោយសារវីរុស COVID-19 នៅទូទាំងចក្រភពអង់គ្លេស កើនឡើងដល់២ម៉ឺន៩ពាន់៤២៧នាក់ ខណៈតួលេខចុងក្រោយនេះ ធ្វើឱ្យអង់គ្លេសស្ថិតនៅលំដាប់ទី២ ជាប្រទេសមានអ្នកស្លាប់ច្រើនជាងអ៊ីតាលី និង បន្ទាប់ពីសហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។ តួលេខរបស់រដ្ឋាភិបាលអង់គ្លេសបច្ចុប្បន្ន បានបង្ហាញពីចំនួនអ្នកស្លាប់២ម៉ឺន៩ពាន់៤២៧នាក់ ដោយចំនួននេះនៅតែខ្ពស់ជាងប្រទេសអ៊ីតាលី ដែលបាននិយាយកាលពីថ្ងៃអង្គារ៍នេះថា ខ្លួនបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារវីរុសនេះ មានចំនួន២ម៉ឺន៩ពាន់៣១៦នាក់ ប៉ុន្តែចំនួននេះនៅឆ្ងាយពីសហរដ្ឋអាមេរិកដែលមានមនុស្ស៧ម៉ឺន២ពាន់២៧១នាក់បានស្លាប់ ដោយសារជំងឺរាតត្បាតនេះ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៦ ខែឧសភានេះ នៅទូទាំងចក្រភពអង់គ្លេស ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១៩ម៉ឺន៤ពាន់៩៩០នាក់ ក្នុងនោះអ្នកជម្ងឺស្លាប់២ម៉ឺន៩ពាន់៤២៧នាក់ និងជាសះស្បើយឡើងវិញនៅពុំទាន់មានការបញ្ជាក់នៅឡើយនោះទេ ៕ធ.ដ

  • រដ្ឋមន្រ្តីសុខាភិបាលជប៉ុននិយាយថា ជប៉ុននឹងប្រើថ្នាំជំងឺ អេបូឡា ដើម្បីព្យាបាលអ្នកជំងឺ COVID-19 នាពេលឆាប់ៗនេះ

    រដ្ឋមន្រ្តីសុខាភិបាលជប៉ុននិយាយថា ជប៉ុននឹងប្រើថ្នាំជំងឺ អេបូឡា ដើម្បីព្យាបាលអ្នកជំងឺ COVID-19 នាពេលឆាប់ៗនេះ

    ជប៉ុន៖ រដ្ឋមន្ត្រីសុខាភិបាលជប៉ុនលោក កាត់ស៊ូណូប៊ុ កាតុ បានបញ្ជាក់ថា ថ្នាំ រ៉េមដេស៊ីវា របស់ក្រុមហ៊ុនអាមេរិក ជីលីដ សាយអិន ដែលបង្កើតឡើងដើម្បីព្យាបាលជំងឺអេបូឡានោះ អាចនឹងទទួលបានការអនុញ្ញាតឱ្យយកទៅប្រើ ក្នុងការព្យាបាលលើអ្នកជំងឺ COVID-19 ក្នុងប្រទេសជប៉ុន កំឡុងកិច្ចប្រជុំត្រួតពិនិត្យមួយរបស់ ក្រសួងសុខាភិបាជប៉ុន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នេះបើតាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីសុខាភិបាលជប៉ុនរូបនេះ បានគូសបញ្ជាក់ថា ប្រសិនបើក្រុមប្រឹ ក្សាភិបាលរបស់ក្រសួងសុខាភិបាលយល់ព្រមនោះ រូបលោកមានគម្រោងអនុ ញ្ញាតឱ្យមានការព្យាបាលអ្នកជំងឺ COVID-19 ដែលមានសភាពធ្ងន់ធ្ងរ ដោយប្រើថ្នាំ រ៉េមដេស៊ីវា នេះនាពេលឆាប់ៗ ។ សូមរំលឹកថា ថ្នាំ រ៉េមដេស៊ីវា ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 កាលពីសប្ដាហ៍មុន ដោយទីភ្នាក់ងារចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក ហើយក្រុមហ៊ុន Gilead បានស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់វានៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃចន្ទកន្លងទៅនេះ ៕ធ.ដ …

  • ថៃរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ម្នាក់ និងស្លាប់ម្នាក់ទៀតនៅថ្ងៃពុធនេះ

    ថៃរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ម្នាក់ និងស្លាប់ម្នាក់ទៀតនៅថ្ងៃពុធនេះ

    ថៃ៖ ប្រទេសថៃនៅថ្ងៃពុធនេះ បានរាយការណពីការរកឃើញអ្នកឆ្លងថ្មីនៃមេរោគ COVID-19 ម្នាក់ ខណៈម្នាក់ទៀតបានបាត់បង់ជីវិត នេះបើតាមមន្រ្តីជាន់ខ្ពស់សុខាភិបាលថៃ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។ អ្នកជម្ងឺម្នាក់ដែលទើបស្លាប់ខាងលើនេះ គឺជាបុរសជនជាតិអូស្រ្តាលី មានវ័យ៦៩ឆ្នាំ មានតួនាទីជាអ្នកគ្រប់គ្រងសណ្ឋាគារមួយកន្លែងនៅភាគខាងត្បូងខេត្ត ផាង ញ៉ា ខណៈករណីឆ្លងថ្មីម្នាក់ទៀត គឺជាស្រ្តីមានវ័យ២៧ឆ្នាំ ដែលទើបវិលត្រឡប់មកពីប្រទេសរុស្ស៊ី នេះបើតាមអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលរដ្ឋាភិបាលសម្រាប់ការគ្រប់គ្រងស្ថានការណ៍ជម្ងឺ COVID-19 លោក តាវីស៊ីន វិសានុយ៉ូធីន ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសថៃ គិតត្រឹមថ្ងៃទី០៦ ខែឧសភានេះ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់២ពាន់៩៨៩នាក់ ក្នុងនោះមានអ្នកជម្ងឺ៥៥នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៧៦១នាក់ ចាប់តាំងពីវីរុសរាតត្បាតសកលមួយនេះផ្ទុះឡើងដំបូងនៅប្រទេសថៃ កាលពីខែមករា ដើមឆ្នាំ២០២០៕ធ.ដ

  • ក្រុមហ៊ុន ខូសស្កូ របស់សហរដ្ឋអាម៉េរិកនឹងកំណត់ចំនួនផលិតផលសាច់ដែលភ្ញៀវអាចទិញ ខណៈកំពុងប្រឈមនឹងកង្វះខាតដោយសារវិបត្តិជម្ងឺ COVID-19

    ក្រុមហ៊ុន ខូសស្កូ របស់សហរដ្ឋអាម៉េរិកនឹងកំណត់ចំនួនផលិតផលសាច់ដែលភ្ញៀវអាចទិញ ខណៈកំពុងប្រឈមនឹងកង្វះខាតដោយសារវិបត្តិជម្ងឺ COVID-19

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន ខូសស្កូ ហូលសែល ខប បានលើកឡើងថា ខ្លួននឹងកំណត់ចំនួនផលិតផលសាច់ដូចជាសាច់គោ សាច់ជ្រូក សាច់បក្សី ដែលភ្ញៀវអាចទិញបាន ខណៈក្រុមហ៊ុនអាចប្រឈមនឹងកង្វះខាតការផ្គត់ផ្គង់សាច់ក្នុងកាលៈទេសៈវិបត្តិជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ក្រុមហ៊ុនអាមេរិកមួយនេះក៏បានបញ្ជាក់ទៀតថា នឹងកំណត់ចំនួនផលិតផលសាច់ ដែលភ្ញៀវម្នាក់អាចទិញបានត្រឹមតែ០៣មុខតែប៉ុណ្ណោះ រាល់ការធ្វើប្រតិបត្តិការមួយលើក ដែលការកំណត់បែបនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Kroger Co, ក៏បានកំណត់ចំនួនផលិតផលសាច់ដូចគ្នាផងដែរ ។ សូមជម្រាបថា ទីសត្វឃាតធំៗជាច្រើននៅក្នុងសហរដ្ឋអាមេរិកបានបិទទ្វារជាបណ្តោះអាសន្នកាលពីប៉ុន្មានសប្ដាហ៍មុន ដោយសារល្បឿននៃការឆ្លងរាតត្បាតពីវីរុស COVID-19 ក្នុងប្រទេសមានការកើនឡើងលឿន ហើយម្យ៉ាងទៀត បុគ្គលិកនៅទីសត្វឃាតធ្វើការកៀកកិតគ្នា និងងាយឆ្លងខ្ពស់ ៕ធ.ដ

  • ករណីកូវីដ១៩៖ ថៃ សាលារៀននីមួយៗត្រូវសម្រេចចិត្តដោយខ្លួនឯងថា គួរបើកទ្វារវិញឬអត់

    ករណីកូវីដ១៩៖ ថៃ សាលារៀននីមួយៗត្រូវសម្រេចចិត្តដោយខ្លួនឯងថា គួរបើកទ្វារវិញឬអត់

    ថៃ៖ ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ក្នុងប្រទេសថៃទំនងជាស្ថិតក្រោមការគ្រប់គ្រងបានពេលនេះ ការិយាល័យគណៈកម្មការអប់រំមូលដ្ឋាន ហៅកាត់ថា Obec បានសម្រេចចិត្តឲ្យសាលារៀននីមួយៗសម្រេចចិត្តដោយខ្លួនឯងថា តើគួរតែបើកទ្វារសាលាឡើងវិញ នៅថ្ងៃទី១ កក្តដា ខាងមុខនេះ ឬ បន្តរៀនតាមអនឡាញ និងទូរទស្សន៍ពីចម្ងាយ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី៦ ឧសភា។ អគ្គលេខាធិការ Obec គឺលោក Amnat Wichayanuwat បាននិយាយថា« មានសាលារៀននៅតំបន់ដាច់ស្រយាល ជនបទនិងជាយក្រុង។ ចាប់តាំងពីយើងជឿថា ភាគីតែមួយមិនអាចបំពេញចិត្តបានគ្រប់គ្នាទេ យើងសម្រេចឲ្យសាលារៀននីមួយៗ សម្រេចចិត្តដោយខ្លួនឯង ដោយត្រូវធានាសុវត្ថិភារបស់សិស្ស» លោក Amnat ថា សាលារៀនដែលចង់បើកទ្វារឡើងវិញ ត្រូវតែទទួលបានការអនុញ្ញាតជាបឋមពីបណ្តាអភិបាលខេត្ត។ ជាងនេះទៀត សាលារៀនត្រូវតែបង្កើតឲ្យមានការស្កេនកំដៅរាងកាយ និងត្រូវប្រកាន់ខ្ជាប់វិធានអនាម័យ ពាក់ម៉ាស់ និងលាងដៃញឹកញាប់។ បើយោងតាមក្រសួងអប់រំ លោក បានឲ្យដឹងថា សកម្មភាពខាងក្រៅនិងសកម្មភាពបន្ថែមក្នុងសាលាក៏នឹងត្រូវផ្អាកបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ឱកាសនៃការចម្លងវីរុស។ ក្រៅពីនេះ ចំនួនសិស្សរៀនក្នុងថ្នាក់ក៏នឹងត្រូវកាត់បន្ថយផងដែរ ដូចជាពី៣០នាក់ មកនៅត្រឹម១០នាក់ប៉ុណ្ណោះ។ គួរបញ្ជាក់ថា កាលពីម្សិលមិញ ថៃបានរកឃើញករណីជំងឺកូវីដ១៩ថ្មី ១ករណី…