Category: Covid-19

  • លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា ការបើកសេដ្ឋកិច្ចឡើងវិញនឹងបណ្តាលឱ្យស្លាប់មនុស្សកាន់តែច្រើនដោយសារវីរុស COVID-19

    លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា ការបើកសេដ្ឋកិច្ចឡើងវិញនឹងបណ្តាលឱ្យស្លាប់មនុស្សកាន់តែច្រើនដោយសារវីរុស COVID-19

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ៍នេះ បានសារភាពថា ពលរដ្ឋអាម៉េរិកកាន់តែច្រើនឡើងនឹងបាត់បង់ជីវិត ក្នុងការបើកសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកឡើងវិញ នេះបើតាមសារព័ត៌មាន ABC News នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ ABC News ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយថា វាអាចទៅរួច ដែលនឹងមានអ្នកស្លាប់ច្រើនជាងមុន ពី ព្រោះអ្នកនឹងមិនត្រូវបានចាក់សោទុកក្នុងអាផាត់មែន ឬ ផ្ទះ ឬអ្វីផ្សេងនោះទេ ។ លោក ត្រាំ បន្ថែមថា នឹងមានការស្លាប់កាន់តែច្រើន ដែលវីរុសនឹងឆ្លងដោយមានឬគ្មានវ៉ាក់សាំង…. ហើយលោកគិតថា យើងធ្វើបានល្អណាស់លើវ៉ាក់សាំង ប៉ុន្តែដោយមាន ឬគ្មានវ៉ាក់សាំង វានឹងកន្លងផុតទៅ ហើយយើងនឹងត្រលប់ទៅរកភាពធម្មតាវិញហើយ ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១លាន២៣ម៉ឺន៧ពាន់៦៣៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន២ពាន់២៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២០ម៉ឺន៦២៨នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០…

  • ក្រុមហ៊ុនឱសថសាស្រ្តពីរចាប់ផ្តើមធ្វើតេស្តសាកល្បងវ៉ាក់សាំងការពារជម្ងឺ COVID-19 ទៅលើមនុស្សនៅសហរដ្ឋអាម៉េរិក

    ក្រុមហ៊ុនឱសថសាស្រ្តពីរចាប់ផ្តើមធ្វើតេស្តសាកល្បងវ៉ាក់សាំងការពារជម្ងឺ COVID-19 ទៅលើមនុស្សនៅសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនឱសថសាស្ត្រពីរបានបញ្ជាក់នៅថ្ងៃអង្គារនេះថា វ៉ាក់សាំងសាកល្បងសម្រាប់ការពារជំងឺ COVID-19 កំពុងចែកចាយនៅក្នុងសហរដ្ឋអាមេរិក សម្រាប់ការពិសោធន៍លើមនុស្សជាលើកដំបូង នេះបើតាមគេហទំព័រ Tounesna News នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។ ក្រុមហ៊ុនផលិតឱសថ Pfizer របស់សហរដ្ឋអាម៉េរិក និងក្រុមហ៊ុន BioNTech SE របស់អាល្លឺម៉ង់ បានលើកឡើងថា ប្រសិនបើការពិសោធន៍នេះបង្ហាញថា វ៉ាក់សាំងនេះ មានសុវត្ថិភាព និងប្រសិទ្ធភាព ដូច្នេះវ៉ាក់សាំងខាងលើ អាចនឹងត្រូវចែកចាញទ្រង់ទ្រាយធំនៅក្នុងសហរដ្ឋអាម៉េរិកនៅត្រឹមចុងឆ្នាំ២០២០នេះ ។ បើតាមក្រុមហ៊ុនឱសថសាស្ត្រទាំងពីរខាងលើ វ៉ាក់សាំងនេះបានប្រើបច្ចេកវិទ្យា mRNA ដែលអាចអនុញ្ញាតឲ្យគេផលិតវាបានលឿនខ្លាំងជាងកិច្ចប្រឹងប្រែងជាទម្លាប់កន្លងមក ដែលចំណាយពេលរាប់ឆ្នាំនៅក្នុងការផលិតវ៉ាក់សាំងមួយ ។ វ៉ាក់សាំងនេះដែរ អាចនឹងស្ថិតក្នុងចំណោមវ៉ាក់សាំងដំបូងៗ ដែលត្រូវបានអនុញ្ញាតឲ្យប្រើនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ការពារមេរោគ COVID-19 ៕ធ.ដ

  • លោក ប្រាយុទ្ធ ចាន់អូចា និយាយថា ផលប៉ះពាល់សេដ្ឋកិច្ចដោយសារតែមេរោគ COVID-19 អាចនឹងមានរយៈពេល០៩ខែទៀត

    លោក ប្រាយុទ្ធ ចាន់អូចា និយាយថា ផលប៉ះពាល់សេដ្ឋកិច្ចដោយសារតែមេរោគ COVID-19 អាចនឹងមានរយៈពេល០៩ខែទៀត

    ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារ៍នេះ បានគូសបញ្ជាក់ថា ប្រទេសរបស់លោកទំនងជានឹងឃើញផលប៉ះពាល់សេដ្ឋកិច្ច ដែលបង្កឡើងដោយសារតែមេរោគ COVID-19 រយៈពេល០៩ខែទៀត នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក ប្រាយុទ្ធ ធ្វើឡើង ស្របពេលដែលមានការ បង្អាក់ ដោយសារតែវិបត្តិជំងឺរាតត្បាតនេះនៅលើពិភពលោក ប៉ះពាល់ដល់វិស័យទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសថៃ ។ លោក ប្រាយុទ្ធ បន្ថែមថា លោកប្រហែលជាស្នើឲ្យពលរដ្ឋអ្នកមានបន្ថែមទៀត ឲ្យជួយសហការនៅក្នុងការដោះស្រាយបញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ចនេះ ដូចដែលលោកបានស្នើរួចមកហើយ ដល់អ្នកមានជាងគេ២០រូបរបស់ប្រទេសថៃ ឲ្យជួយសហការកាលពីខែមុន ។ សូមបញ្ជាក់ថា សេដ្ឋកិច្ចរបស់ថៃ ដែលជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេទីពីរនៅតំបន់អាស៊ីអាគ្នេយ៍ អាចនឹងខាតបង់ថវិកាជាង១.៣លានលានបាត ឬស្មើនឹងប្រហែល៤០ពាន់លានដុល្លារ និង អាចធ្វើឲ្យបាត់បង់ការងារចំនួនរហូតដល់ ១០លាន ដោយសារតែវិបត្តិជំងឺ COVID-19 នេះបើតាមការប៉ាន់ប្រមាណរបស់ក្រុមពាណិជ្ជកម្មនានា ៕ធ.ដ

  • COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៣.៧២លាននាក់ ក្នុងនោះស្លាប់ជាង២៦ម៉ឺននាក់ និងជាសះស្បើយជាង១.២លាននាក់

    COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៣.៧២លាននាក់ ក្នុងនោះស្លាប់ជាង២៦ម៉ឺននាក់ និងជាសះស្បើយជាង១.២លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣លាន៧២ម៉ឺន៦ពាន់៦៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៥ម៉ឺន៨ពាន់២៩៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន២៤ម៉ឺន១ពាន់៩០៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៣ម៉ឺន៧ពាន់៦៣៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន២ពាន់២៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២០ម៉ឺន៦២៨នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៥ម៉ឺន៥៦១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៦១៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន៤ពាន់៧១៨នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២១ម៉ឺន៣ពាន់១៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៩ពាន់៣១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨ម៉ឺន៥ពាន់២៣១នាក់ ។ ៤-អង់គ្លេស…

  • មេដឹកនាំពិភពលោកសន្យាបរិច្ចាគទឹកប្រាក់ជាង៨ពាន់លានដុល្លារ ដើម្បីស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងវីរុស COVID-19

    មេដឹកនាំពិភពលោកសន្យាបរិច្ចាគទឹកប្រាក់ជាង៨ពាន់លានដុល្លារ ដើម្បីស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងវីរុស COVID-19

    ប៊ែលហ្ស៊ិក៖ មេដឹកនាំពិភពលោក នៅថ្ងៃចន្ទម្សិលមិញ បានសន្យាបរិច្ចាគទឹកប្រាក់៨ពាន់លានដុល្លារ សម្រាប់កិច្ចការស្រាវជ្រាវលើវ៉ាក់សាំង ការព្យាបាល និងការធ្វើរោគវិនិច្ឆ័យជម្ងឺ COVID-19 ប៉ុន្តែសហរដ្ឋអាម៉េរិកបានបដិសេធការចូលរួមចំណែក ក្នុងការខិតខំប្រឹងប្រែងរបស់ពិភពលោក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។ ការសន្យានេះធ្វើឡើងនៅក្នុងវេទិការៃអង្គាសប្រាក់ តាមរយៈវីដេអូខុនហ្វឺរិន រៀបចំឡើងដោយមេដឹកនាំអឺរ៉ុប រួមជាមួយជប៉ុន និងកាណាដា ដោយពួកគេថែមទាំងបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ មិនមែនការប្រកួតប្រជែងឡើយ ក្នុងការស្រាវជ្រាវផលិតវ៉ាក់សាំងប្រឆាំងនឹងមេរោគ COVID-19 ផងដែរ ។ នាឱកាសនោះដែរ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយេនបាននិយាយថា វ៉ាក់សាំងគឺជាមធ្យោបាយដ៏ល្អបំផុត ដែលអាចកម្ចាត់វីរុសដ៏សាហាវនេះ ខណៈអគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ក៏បានសម្តែងការសាទរ ចំពោះការរៃអង្គាសនេះប្រាក់នេះផងដែរ ព្រោះជាទង្វើបង្ហាញពីសាមគ្គីភាពជាសកល ៕

  • ប្រមុខអង្គការសហប្រជាជាតិថ្លែងថា កិច្ចប្រឹងប្រែងផ្នែកសុខភាពសាធារណៈដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត កំពុងទាមទារយកជ័យជំនះលើ COVID-19

    ប្រមុខអង្គការសហប្រជាជាតិថ្លែងថា កិច្ចប្រឹងប្រែងផ្នែកសុខភាពសាធារណៈដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត កំពុងទាមទារយកជ័យជំនះលើ COVID-19

    សហរដ្ឋអាម៉េរិក៖ កិច្ចខិតខំប្រឹងប្រែងផ្នែកសុខភាពសាធារណៈដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត ត្រូវការចាំបាច់ដើម្បីយកជ័យជំនះលើជម្ងឺរាតត្បាតសកល COVID-19 នេះបើតាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃច័ន្ទម្សិលមិញ នៅក្នុងវេទិការៃអង្គាសប្រាក់ តាមរយៈវីដេអូខុនហ្វឺរិន រៀបចំឡើងដោយមេដឹកនាំអឺរ៉ុប រួមជាមួយជប៉ុន និងកាណាដា ពីទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ។ ទន្ទឹមគ្នា ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះថែមទាំងសម្តែងការស្វាគមន៍ចំពោះការបរិច្ចាគរបស់បណ្តាប្រទេសម្ចាស់ជំនួយ ក្នុងមូលនិធីជាង៨ពាន់លានដុល្លារ ដើម្បីពន្លឿនការផលិតវ៉ាកស់ាំង ការព្យាបាល និងការធ្វើរោគវិនិច្ឆ័យ ដើម្បីបញ្ចប់ការគំរាមកំហែងនៃមេរោគរាតត្បាតសកលមួយនេះ ។ សូមជម្រាបថា ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣លាន៦៤ម៉ឺន៦ពាន់៤៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៥ម៉ឺន២ពាន់៤២៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន២០ម៉ឺន៣១៧នាក់ នៅក្នុងប្រទេសចំនួន ២១២ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ៕

  • អ្នកជំនាញកំពូលផ្នែកជម្ងឺឆ្លងអាម៉េរិកនិយាយថា មិនមានភស្តុតាងបែបវិទ្យាសាស្រ្តបង្ហាញថា COVID-19 ផ្ទុះចេញពីមន្ទីរពិសោធន៍ចិនឡើយ

    អ្នកជំនាញកំពូលផ្នែកជម្ងឺឆ្លងអាម៉េរិកនិយាយថា មិនមានភស្តុតាងបែបវិទ្យាសាស្រ្តបង្ហាញថា COVID-19 ផ្ទុះចេញពីមន្ទីរពិសោធន៍ចិនឡើយ

    សហរដ្ឋអាម៉េរិក៖ លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី ជាអ្នកជំនាញកំពូលផ្នែកជម្ងឺឆ្លងរបស់សហរដ្ឋអាម៉េរិកបានគូសបញ្ជាក់ថា មិនមានភស្តុតាងបែបវិទ្យាសាស្រ្ត ដែលគំាទ្រពីទ្រឹស្តីដែលថា វីរុសកូរ៉ូណាថ្មីត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ របស់ចិននោះទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី ធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានដ៏ល្បី National Geographic ដែលត្រូវបានចុះផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ។ ការអះអាងរបស់លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី នេះដែរ ធ្វើឡើងផ្ទុយពីអ្វីដែលរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ  ធ្លាប់បាននិយាយថា មេរោគ COVID-19 មានប្រភពដើមចេញពីកន្លែងពិសោធន៍មួយនៅទីក្រុងវូហាន របស់ប្រទេសចិន ។ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីសប្តាហ៍មុនថា រូបលោកបានឃើញភស្តុតាងដែលធ្វើឱ្យលោកមានទំនុកចិត្តខ្ពស់ថា ជម្ងឺរលាកផ្លូវដង្ហើមថ្មីមួយ ពិតជាមានប្រភពដើមចេញពីកន្លែងពិសោធន៍មួយនៅទីក្រុងវូហាន របស់ប្រទេសចិន ៕

  • ក្រុមវេជ្ជបណ្ឌិតសិង្ហបុរីធ្វើតេស្តប្រើថ្នាំព្យាបាលជំងឺ អេបូឡា ទៅលើអ្នកជំងឺ COVID-19 ដើម្បីសាកល្បងប្រសិទ្ធភាពរបស់ថ្នាំនេះ

    ក្រុមវេជ្ជបណ្ឌិតសិង្ហបុរីធ្វើតេស្តប្រើថ្នាំព្យាបាលជំងឺ អេបូឡា ទៅលើអ្នកជំងឺ COVID-19 ដើម្បីសាកល្បងប្រសិទ្ធភាពរបស់ថ្នាំនេះ

    សិង្ហបុរី៖ ក្រុមវេជ្ជបណ្ឌិតនៅសិង្ហបុរីកំពុងប្រើប្រាស់ថ្នាំ រ៉េមដេស៊ីវា ដែលបង្កើតឡើងដំបូងដើម្បីប្រឆាំងជំងឺអេបូឡា ទៅព្យាបាលលើអ្នកជំងឺ COVID-19 ក្រោមកិច្ចប្រឹងប្រែងនៃការសាកល្បងប្រសិទ្ធភាពរបស់ថ្នាំនេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។ កន្លងមកថ្នាំ រ៉េមដេស៊ីវា ត្រូវបានអង្គការសុខភាពពិភពលោក WHO ចាត់ទុកក្នុងចំណោមថ្នាំប្រកបដោយក្តីសង្ឃឹម សម្រាប់ព្យាបាលជំងឺ COVID-19 ដែលរួមមានទាំងថ្នាំប្រឆាំងជំងឺអេដស៍ចំនួន០២ប្រភេទ និងថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ក្លរ៉ូឃ្វីន និង អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ។ ពាក់ព័ន្ធនឹងការដាក់ឱ្យធ្វើតេស្តថ្នាំ រ៉េមដេស៊ីវា ខាងលើនេះ វេជ្ជបណ្ឌិតជាន់ខ្ពស់នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លង NCID របស់សិង្ហបុរី លោក ហ្សន វ៉ាសូ បានបញ្ជាក់ថា បច្ចុប្បន្ន មិនទាន់មានវិធីសាស្រ្តព្យាបាលជាផ្លូវការណាមួយ សម្រាប់ជំងឺ COVID-19 ឡើយ ហើយថ្នាំ រ៉េមដេស៊ីវា គឺស្ថិតក្នុងចំណោមថ្នាំមួយចំនួនទៀត ដែលកំពុងស្ថិតក្រោមការសាកល្បង ៕

  • ករណីកូវីដ១៩៖ សាលាទូទាំងប្រទេសវៀតណាមបើកទ្វារឡើងវិញ ក្រោយបិទ៣ខែ

    ករណីកូវីដ១៩៖ សាលាទូទាំងប្រទេសវៀតណាមបើកទ្វារឡើងវិញ ក្រោយបិទ៣ខែ

    សិស្សសាលា១០លាននាក់ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់វិទ្យាល័យ ទូទាំងប្រទេសវៀតណាមបានចូលរៀននៅសាលាវិញ កាលពីថ្ងៃចន្ទម្សិលមិញ ពោលគឺបន្ទាប់ពីបិទទ្វារ៣ខែ ទប់ទល់នឹងជំងឺកូវីដ១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews ។ កាលពី៣ខែមុន សាលារៀនទូទាំងប្រទេសត្រូវបានអនុញ្ញាតឲ្យបង្រៀននិងរៀន តាមអនឡាញ និងទូរទស្សន៍។ ការបើកសាលាឡើងវិញនេះ ធ្វើឡើងក្រោយពេលប្រមាណ១សប្តាហ៍ហើយ ដែលវៀតណាមមិនរកឃើញករណីឆ្លងថ្មី កូវីដ៩ ។ គិតត្រឹមម្សិលមិញ វៀតណាមមានអ្នកឆ្លងសរុប២៧១នាក់ ជាសះស្បើយ២២១នាក់ ពុំមានស្លាប់ទេ ។

  • មន្រ្តីជាន់ខ្ពស់អង្គការ WHO និយាយថា សហរដ្ឋអាមេ៉រិកមិនបានផ្តល់ភស្តុតាង ជុំវិញការចោទប្រកាន់ថា COVID-19 ចេញពីកន្លែងពិសោធន៍ចិន

    មន្រ្តីជាន់ខ្ពស់អង្គការ WHO និយាយថា សហរដ្ឋអាមេ៉រិកមិនបានផ្តល់ភស្តុតាង ជុំវិញការចោទប្រកាន់ថា COVID-19 ចេញពីកន្លែងពិសោធន៍ចិន

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា ខ្លួនមិនបានទទួលភស្តុតាងណាមកពីសហរដ្ឋអាមេ៉រិក ដើម្បីគាំទ្រការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចោទថា ខ្លួនបានឃើញភស្តុតាងដែលបញ្ជាក់ថា COVID-19 មានប្រភពដើមចេញពីកន្លែងពិសោធន៍មួយនៅទីក្រុងវូហាន របស់ប្រទេសចិន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។ នាយកប្រតិបត្តិកម្មវិធីសង្រ្គោះបន្ទាន់ នៃអង្គការសុខភាពពិភពលោក WHO លោក ម៉ៃក៍ រីយ៉ាន បានប្រាប់អ្នកសារព័ត៌មានពីទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីសថា តាមទស្សនៈរបស់យើង វាគ្រាន់នៅតែជាការស្មានប៉ុណ្ណោះ… តែក្នុងនាមជាអង្គការអាស្រ័យលើភស្តុតាង យើងមានបំណងចង់បានព័ត៌មានណាមួយ ដែលគាំទ្រការអះអាងចំពោះប្រភពនៃវីរុសនេះ ។ ទន្ទឹមគ្នា លោក ម៉ៃក៍ រីយ៉ាន បានអះអាងជាថ្មីថា ភស្តុងតាង និង ការណែនាំដែលទីភ្នាក់ងារសុខភាពពិភពលោកបានទទួលបង្ហាញថា មេរោគ COVID-19 នេះ មានប្រភពពីធម្មជាតិ ។ មានតែលោក ដូណាល់ ត្រាំ និងលោក ម៉ៃ…