-
លោក ដូណាល់ ត្រាំ អះអាងថា នៅត្រឹមចុងឆ្នាំនេះ សហរដ្ឋអាម៉េរិកនឹងមានវ៉ាក់សាំងការពារវីរុស COVID-19
សហរដ្ឋអាម៉េរិក៖ នៅត្រឹមចុងឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិកនឹងមានវ៉ាក់សាំងការពារមេរោគ COVID-19 នេះបើតាមការអះអាងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News នៅថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីអាម៉េរិករូបនេះបានគូសបញ្ជាក់ថា យើងពិតជាមានជំនឿចិត្តថា យើងនឹងអាចផលិតបានវ៉ាក់សាំងនៅត្រឹមចុងឆ្នាំ២០២០នេះ… ហើយលោកក៏សង្ឃឹមដែរថា សាលារៀន និងសាកលវិទ្យាល័យនានាអាចនឹងបើកទ្វារឡើងវិញ នៅខែកញ្ញាខាងមុខ ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសមហាអំណាចពិភពលោកមួយនេះ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១លាន១៨ម៉ឺន៨ពាន់១២២នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៨ពាន់៥៩៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៧ម៉ឺន៨ពាន់២៦៣នាក់ ៕
-
បណ្តាប្រទេសធំៗនៅអឺរ៉ុបចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត ដើម្បីទប់ស្កាត់ COVID-19 ខណៈអ្នកឆ្លងវីរុសមានការថយចុះជាបន្តបន្ទាប់
អេស្ប៉ាញ៖ នៅថ្ងៃទី០៤ ខែឧសភានេះ ហាងទំនិញតូចៗ ហាងកាត់សក់ បារ និងភោជនីយដ្ឋានត្រូវអនុញ្ញាតឲ្យបើកទ្វារឡើងវិញនៅអេស្ប៉ាញ ប៉ុន្តែជាមួយនឹងការរឹតត្បិតសេវា និងការរក្សារគម្លាតសង្គម ដើម្បីជៀសវាងការឆ្លងកូរ៉ូណាវីរុស ។ ចំណែកការពាក់ម៉ាសវិញ ត្រូវធ្វើជាចាំបាច់ នៅក្នុងពេលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ នេះបើតាមសារព័ត៌មាន RFI នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ។ អេស្ប៉ាញបានកត់សំគាល់ឃើញពីចំនួនអ្នកស្លាប់ដោយសារ COVID-19 ធ្លាក់ចុះជាបន្តបន្ទាប់ រហូតមកនៅត្រឹម១៦៤នាក់ក្នុងមួយថ្ងៃ កាលពីថ្ងៃអាទិត្យម្សិលមិញ ទើបប្រទេសអឺរ៉ុបមួយនេះបានសម្រេចបន្ធូរបន្ថយចាប់ពីពេលនេះ រហូតដល់ខែមិថុនាខាងមុខ លើវិធានការបិទខ្ទប់ប្រជាជន បន្ទាប់ពីត្រូវបានអនុវត្តន៍ជិត២ខែ ។ នៅពេលបណ្តាប្រទេសអឺរ៉ុបកាន់តែច្រើន ចាប់ផ្តើមដើរចេញពីវិធានការបិទខ្ទប់ប្រជាជននោះ ប្រទេសបារាំង និង អ៊ីតាលីដែលរងគ្រោះខ្លាំងដោយសារ COVID-19 ក៏កំពុងត្រៀមខ្លួនធ្វើនឹងគេដែរ ប៉ុន្តែមិនគំហុកនោះទេ ៕
-
ហ្វីលីពីនបិទជើងហោះហើរទាំងអស់ចូលមកក្នុងប្រទេសខ្លួនមួយសប្ដាហ៍ទៀត ដើម្បីទប់ស្កាត់ COVID-19
ហ្វីលីពីន៖ ហ្វីលីពីនប្រកាសបិទជើងហោះហើរដឹកអ្នកដំណើរទាំងអស់ មកកាន់ប្រទេសរបស់ខ្លួនជាបណ្ដោះអាសន្នរយៈពេលមួយសប្ដាហ៍ ចាប់ពីព្រឹកថ្ងៃអាទិត្យម្សិលមិញតទៅ ក្នុងគោលបំណងទប់ស្កាត់ជម្ងឺ COVID-19 នេះបើតាមសារព័ត៌ មានរ៉យទ័រនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីនបានលើកឡើងថា ការសម្រេចចិត្តនេះ គឺដើម្បីជួយសម្រួលបន្ទុក និង កែលម្អដល់អគារ ឬកន្លែងធ្វើចត្តាឡីស័ករបស់យើង ដើម្បីការពារប្រជាជនរបស់យើងពីការឆ្លងមេរោគ COVID-19 និង ក្នុងគោលបំណងធានាឱ្យបានថា ពលករហ្វីលីពីនទទួលបានការយកចិត្តទុកដាក់ នៅពេលពួកគេត្រឡប់មកពីបរទេស ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសហ្វីលីពីន ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៩ពាន់២២៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៦០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១ពាន់២១៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ៕
-
COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៣.៥៦លាននាក់ ក្នុងនោះស្លាប់ជិត២៥ម៉ឺននាក់ និងជាសះស្បើយជាង១.១លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣លាន៥៦ម៉ឺន៥ពាន់១១០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៤ម៉ឺន៨ពាន់២៤១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន១៥ម៉ឺន៣ពាន់៩២២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១៨ម៉ឺន៨ពាន់១២២នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៨ពាន់៥៩៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៧ម៉ឺន៨ពាន់២៦៣នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៤ម៉ឺន៧ពាន់១២២នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់២៦៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន៨ពាន់៥៥៨នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២១ម៉ឺន៧១៧នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៨ពាន់៨៨៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨ម៉ឺន១ពាន់៦៥៤នាក់ ។ …
-
ស្ថានភាពជំងឺកូវីដ១៩នៅប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅសភាពនឹង មិនមានករណីឆ្លងថ្មី និងមិនមានការជាសះស្បើយឡើយ
រហូតដល់ម៉ោង ៩:២០នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ យេីងពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩ ចំនួន ១២២ករណីដដែល និង មិនមានករណីជាសះស្បេីយថ្មី ទេ ដូច្នេះករណីជាសះស្បេីយចាស់សរុបមានចំនួន១២០នាក់ដដែល ស្លាប់គ្មាន និងអ្នកជំងឺនៅសល់សំរាកព្យាបាល នៅពេទ្យចំនួន ២នាក់ ប៉ុណ្ណោះ ។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
-
រដ្ឋលខេត្តព្រះសីហនុ បញ្ជាឲ្យបាញ់ថ្នាំសម្លាប់មេរោគ នៅសណ្ឋាគារមួយកន្លែងដែលបានដាក់ព្យាបាលអ្នកឆ្លងមេរោគកូវីដ១៩ ក្រោយពីអ្នកឆ្លងទាំងនោះត្រូវបានព្យាបាលជាសះស្បើយ និងបានចាកចេញទៅវិញអស់
ព្រះសីហនុ៖ នារសៀលថ្ងៃទី២ ឧសភា ២០២០ បុគ្គលិកពេទ្យមួយក្រុម ដឹកនាំដោយ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ និងលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណ និងតាមបន្ទប់ទាំងអស់នៃសណ្ឋាគារ ក្រោយពេលអ្នកជំងឺត្រូវបានក្រសួងសុខាភិបាលចេញប្រកាសថា អ្នកឆ្លងជំងឺកូរ៉ូណានៅខេត្តព្រះសីហនុ បានជាសះស្បើយអស់ហើយកាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០២០។បើយោងាតាមលោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បាននិយាយយ៉ាងខ្លីថា ថ្ងៃនេះក្រុមបុគ្គលិកពេទ្យនឹងបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណសណ្ឋាគារ និងនៅតាមបន្ទប់នានានៃសណ្ឋាគារទាំងមូលតែម្តង។ ចំណែកលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ និងជាតំណាង ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា នៅខេត្តព្រះសីហនុ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន៤០នាក់។ អ្នកជំងឺទាំងនោះដោយមានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ បានជាសះស្បើយទាំងអស់ និងបានត្រឡប់ទៅស្រុកកំណើតអស់ហើយដែរ។ ដោយឡែកសណ្ឋាគារនេះក៏គ្រោងនឹងដំណើរការរកស៊ីជាធម្មតាឡើងវិញ នៅពេលខាងមុខឆាប់ៗនេះដែរ។ រីឯអ្នកធ្វើការនៅក្នុងសណ្ឋាគារនេះ នឹងតម្រូវឲ្យស្នាក់នៅសណ្ឋាគារនេះរយៈពេល១៤ថ្ងៃទៀតសិនមុន នឹងអញ្ញាតអោយចេញមកក្រៅដូចធម្មតា។ លោក អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះម្ចាស់សណ្ឋាគារមួយនេះ ដែលបានផ្តល់ទីតាំងនេះសម្រាប់ធ្វើជាកន្លែងព្យាបាលជំងឺកូរ៉ូណា និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ទល់ ជាមួយជំងឺដ៏កំណាចមួយនេះទទួលបានជោគជ័យ ដោយបានព្យាបាលអ្នកជំងឺបានជាសះទាំងអស់ និងទប់ស្កាត់មិនអោយឆ្លងរាលដាលថ្មីទៅសហគមន៍។ …
-
ប្រធានអង្គការ WHO បញ្ជាក់ថា មេរោគ COVID-19 នៅតែជាភាពអាសន្នផ្នែកសុខាភិបាលសាធារណៈនៃការព្រួយបារម្ភរបស់អន្តរជាតិ
ស្វីស៖ វីរុសរាតត្បាតសកល COVID-19 នៅតែជាភាពអាសន្នផ្នែកសុខាភិបាលសាធារណៈនៃការព្រួយបារម្ភរបស់អន្តរជាតិ នេះបើតាមការអះអាងរបស់អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេត្រូស អាដាណម ហ្គេប្រេយ៉េសឹស និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ។ ការអះអាងបែបនេះរបស់លោក ថេត្រូស ធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងសកលលោក កើនឡើងលើស៣.៤លានករណី ជាមួយនឹងអត្រាស្លាប់កើនឡើងជិត២៤ម៉ឺននាក់ និងច្រើនជាង១លាននាក់ផ្សេងទៀតជាសះស្បើយ នេះបើយោងតាមស្ថិតិចុងក្រោយរបស់គេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ។ ថ្លែងនៅក្នុងសន្និសិទកាសែតខ្លីមួយក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ប្រធានអង្គការ WHO រូបនេះបានអះអាងដែរថា សហភាពអឺរ៉ុបនឹងរៀបចំកិច្ចសន្និសិទមួយ នាសប្តាហ៍ក្រោយនេះ ដើម្បីស្វែងរកមូលនិធិសម្រាប់ការស្រាវជ្រាវក្នុងការស្វែងរកវ៉ាក់សាំងការពារជម្ងឺ COVID-19 ៕
-
រដ្ឋមន្រ្តី និង អនុរដ្ឋមន្រ្តីក្រសួងសំណង់រុស្ស៊ីធ្វើតេស្តវិជ្ជមានចំពោះមេរោគ COVID-19 ខណៈក្នុងមួយថ្ងៃរុស្ស៊ីរកឃើញអ្នកឆ្លងជិត៨ពាន់ករណី
រុស្ស៊ី៖ រដ្ឋមន្រ្តីក្រសួងសំណង់ លំនៅដ្ឋាន និងសម្ភារៈរុស្ស៊ី លោក វ៉្លាឌីមៀ យ៉ាគូសេវ និងអនុរដ្ឋមន្រ្តីរបស់លោក គឺលោក ឌីមីតទ្រី វ៉ូលកូវ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានចំពោះវីរុស COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរ ដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS និងមន្រ្តីក្រសួង ចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ។ បើតាមប្រភពដដែលនេះ លោក វ៉្លាឌីមៀ យ៉ាគូសេវ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំនឹងទទួលការព្យាបាលក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត នៅក្នុងមន្ទីរពេទ្យនៃទីក្រុងមួយ… ខ្ញុំនឹងរក្សាទំនាក់ទំនង ។ រដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីក្រសួងសំណង់រុស្ស៊ីត្រូវបានរកឃើញមានផ្ទុកវីរុស COVID-19 បន្ទាប់ពីនាយករដ្ឋមន្រ្តីរុស្ស៊ីលោក មីខេល មីស៊ូស្ទីន បាននិយាយថា រូបលោកបានធ្វើតេស្តរកឃើញវិជ្ជមានចំពោះជម្ងឺ COVID-19 ។ សូមបញ្ជាក់ផងដែរថា រុស្ស៊ីបានចុះបញ្ជីអ្នកឆ្លងវីរុសរាតត្បាតសកលមួយនេះកើនឡើងដល់១១ម៉ឺន៤ពាន់៤៣១ករណី ខណៈកំណត់ត្រាប្រចាំថ្ងៃថ្មីចំនួន៧ពាន់៩៣៣ករណី នៅថ្ងៃ សុក្រ ម្សិលមិញ ដែលជាតួលេខខ្ពស់បំផុតលើកដំបូង ។ ដោយឡែកចំនួនសរុបនៃអ្នកស្លាប់បានកើនឡើងដល់១ពាន់១៦៩នាក់ និងអ្នកជាសះស្បើយវិញសរុប១ម៉ឺន៣ពាន់២២០នាក់ ៕…
-
ឥណ្ឌាពន្យាពេលបិទប្រទេសរហូតដល់ថ្ងៃទី១៧ ខែឧសភាខាងមុខ ដើម្បីទប់ស្កាត់ COVID-19 ខណៈអ្នកឆ្លងកើនដល់ជិត៤ម៉ឺននាក់
ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាប្រកាសនឹងពន្យាពេលអនុវត្តវិធានការបិទប្រទេស រយៈពេល២សប្តាហ៍ទៀត គិតចាប់ពីថ្ងៃទី០៤ ខែឧសភា ដើម្បីទប់ស្កាត់ការរាតត្បាត ជំងឺ COVID-19 នៅទូទាំងប្រទេស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ។ បើតាមក្រសួងមហាផ្ទៃឥណ្ឌា កំឡុងការបិទប្រទេសនេះ ការធ្វើដំណើរឆ្លងរដ្ឋនឹងនៅតែមិនអនុញ្ញាតដដែល ប៉ុន្តែអាជ្ញាធរនឹងបន្ធូបន្ថយការរឹតត្បិតនៅតាមតំបន់ដែលពុំមានករណីឆ្លងថ្មីៗនៃ COVID-19 ដើម្បីឲ្យសកម្មភាពសេដ្ឋកិច្ចអាចដើរឡើងវិញខ្លះបន្ទាប់ពីជាប់គាំង ក្រោយពេលបទបញ្ជាដ៏តឹងរ៉ឹងនេះ ត្រូវបានដាក់ចេញនៅទូទាំងប្រទេសឥណ្ឌាកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។ បើទោះជាកំពុងស្ថិតក្រោមការបិទប្រទេសជិត៤០ថ្ងៃមកហើយក៏ដោយ បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅឥណ្ឌាបានកើនដល់៣៥,៣៦៥នាក់ ក្នុងនោះស្លាប់១,១៥២នាក់ គិតត្រឹមយប់ថ្ងៃសុក្រនេះ ខណៈកាលពីថ្ងៃទី២៥ ខែមីនា ជាពេលដែលវិធានការបិទប្រទេសត្រូវបានដាក់ចេញ គឺមានអ្នកឆ្លងត្រឹមជាង ៦០០នាក់ និងស្លាប់១០នាក់ប៉ុណ្ណោះ៕
-
ជម្ងឺ COVID-19 រាតត្បាតដល់ប្រទេសចំនួន២១២ហើយនៅទូទាំងសកលោក ខណៈអ្នកឆ្លងសរុបកើនជាង៣.៤០លាននាក់ ក្នុងនោះស្លាប់ជិត២៤ម៉ឺននាក់ និងជាសះស្បើយជាង១លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣លាន៤០ម៉ឺន១ពាន់១៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៣ម៉ឺន៩ពាន់៦០៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៨ម៉ឺន១ពាន់៦៣៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១២ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១៣ម៉ឺន១ពាន់៤៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៥ពាន់៧៧៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៦ម៉ឺន១ពាន់៥៦៣នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៤ម៉ឺន៨ពាន់៨២៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៤ពាន់៨២៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន២ពាន់៤៥០នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២០ម៉ឺន៧ពាន់៤២៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៨ពាន់២៣៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧ម៉ឺន៨ពាន់២៤៩នាក់ ។…