Category: Covid-19

  • ប្រមុខការទូតសហរដ្ឋអាមេ៉រិកនិយាយថា ភស្តុតាងជាច្រើនបង្ហាញថា មេរោគ COVID-19 មានប្រភពពីមន្ទីរពិសោធន៍ចិន

    ប្រមុខការទូតសហរដ្ឋអាមេ៉រិកនិយាយថា ភស្តុតាងជាច្រើនបង្ហាញថា មេរោគ COVID-19 មានប្រភពពីមន្ទីរពិសោធន៍ចិន

    សហរដ្ឋអាមេ៉រិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា មានភស្តុតាងជាច្រើនបង្ហាញថា ជំងឺរាតត្បាត COVID-19 មានប្រភពមកពីមន្ទីរពិសោធន៍មួយនៅក្នុងទីក្រុងវូហាន ប្រទេសចិន មិនមែនមកពីផ្សារមួយកន្លែងនៅក្បែរនោះទេ ប៉ុន្តែលោកបានបដិសេធមិនបញ្ជាក់ថាតើសហរដ្ឋអាមេ៉រិកជឿថា វីរុសនេះត្រូវបានបញ្ចេញដោយឆន្ទៈ ឬក៏យ៉ាងណានោះទេ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ។ លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា ប្រទេសចិនមានប្រវត្តិចម្លងមេរោគដល់ពិភពលោក និង មានប្រវត្តិដំណើរការមន្ទីរពិសោធន៍ដែលមិនស្របតាមស្ដង់ដារត្រឹមត្រូវ លោកថា នេះមិនមែនជាលើកទីមួយទេ ដែលពិភពលោកជួបប្រទះនឹងវិបត្តិវីរុស ដោយសារតែការបរាជ័យនៅក្នុងមន្ទីរពិសោធន៍របស់ចិន ។ លោកបន្ថែមថាមានការជឿជាក់កម្រិតខ្ពស់ដែលថា វីរុសនេះមានប្រភពមកពីមន្ទីរពិសោធន៍នៅទីក្រុងវូហាន របស់ចិន ដែលសិក្សាអំពីវត្តមាននៃវីរុសនេះនៅក្នុងសត្វប្រចៀវ ។ ជាមួយគ្នានេះ លោក ប៉ុមប៉េអូ បានបញ្ជាក់ទៀតថា លោកឯកភាពជាមួយនឹងការមូលមតិគ្នារបស់សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលថា វីរុសនេះមិនមែនបង្កើតឡើងដោយមនុស្ស ។ ប៉ុន្តែលោកបានរិះគន់ប្រទេសចិនថាបានពន្យារពេលជូនដំណឹងដល់ពិភពលោក អំពីហានិភ័យដែលកំពុងកើតឡើងដោយសារជំងឺ COVID-19 ៕ …

  • កូរ៉េខាងត្បូងគ្រោងចាប់ផ្តើមបើកសាលារៀនឡើងវិញនាសប្តាហ៍ក្រោយ បន្ទាប់ពីអត្រាឆ្លងជម្ងឺ COVID-19 នៅតែរក្សាកម្រិតទាប

    កូរ៉េខាងត្បូងគ្រោងចាប់ផ្តើមបើកសាលារៀនឡើងវិញនាសប្តាហ៍ក្រោយ បន្ទាប់ពីអត្រាឆ្លងជម្ងឺ COVID-19 នៅតែរក្សាកម្រិតទាប

    កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង នៅថ្ងៃចន្ទម្សិលមិញ បានប្រកាសពីគម្រោងចាប់ផ្តើមបើកសាលារៀនឡើងវិញនាសប្តាហ៍ក្រោយនេះ បន្ទាប់ពីគ្រឹះស្ថានអប់រំត្រូវបានបង្គាប់ឲ្យបិទទ្វារអស់រយៈពេល០២ខែ ដើម្បីទប់ស្កាត់ជំងឺ COVID-19 នេះបើតាមសារព័ត៌មានយ៉ុបហាប់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា រដ្ឋមន្រ្តីអប់រំកូរ៉េខាងត្បូង លោកស្រី Yoo Eun-hae បានបញ្ជាក់ថា បើតាមការគ្រោងទុកនោះ សិស្សានុសិស្សរៀនថ្នាក់ទី១២ នឹងអាចចាប់ផ្តើមវិលត្រឡប់ទៅសិក្សានៅសាលាផ្ទាល់វិញបានមុនគេ គឺនៅថ្ងៃទី១៣ ខែឧសភា រីឯសិស្សថ្នាក់ដទៃទៀតនឹងត្រូវអនុញ្ញាតឲ្យត្រឡប់ចូលសាលាវិញ នាសប្តាហ៍បន្តបន្ទាប់ទៀត ខណៈនៅថ្ងៃទី២៧ ខែឧសភា សិស្សពីថ្នាក់ទី១ដល់ទី១២ នឹងបានចូលសាលារៀនវិញទាំងអស់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសកូរ៉េខាងត្បូង ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១ម៉ឺន៨០១នាក់ ក្នុងនោះមានអ្នកជម្ងឺ២៥២នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៩ពាន់២១៧នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • ម៉ាឡេស៊ីចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីអត្រាឆ្លងជម្ងឺ COVID-19 ធ្លាក់ចុះជាបន្តបន្ទាប់

    ម៉ាឡេស៊ីចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីអត្រាឆ្លងជម្ងឺ COVID-19 ធ្លាក់ចុះជាបន្តបន្ទាប់

    ម៉ាឡេស៊ី៖ ម៉ាឡេស៊ី នៅថ្ងៃចន្ទម្សិលមិញ បានចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយមើលឃើញអត្រាឆ្លង COVID-19 នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ធ្លាក់ចុះវិញជាបន្តបន្ទាប់ នេះបើតាមសារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អាជ្ញាធរម៉ាឡេស៊ីក៏បានសម្រេចដកការរឹតត្បិតលើការធ្វើដំណើរ មួយចំនួនចេញវិញ ព្រមទាំងអនុញ្ញាតឲ្យវិស័យមួយចំនួនបើកដំណើរជាបណ្តើរៗ ស្ថិតនៅក្នុងគោលដៅបើកដំណើរការសេដ្ឋកិច្ចប្រទេសនេះឡើងវិញ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសម៉ាឡេស៊ី ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៦ពាន់៣៥៣នាក់ ក្នុងនោះមានអ្នកជម្ងឺ១០៥នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៤ពាន់៤៨៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៣.៦៤លាននាក់ ក្នុងនោះស្លាប់ជាង២៥ម៉ឺននាក់ និងជាសះស្បើយជិត១.២លាននាក់

    COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៣.៦៤លាននាក់ ក្នុងនោះស្លាប់ជាង២៥ម៉ឺននាក់ និងជាសះស្បើយជិត១.២លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣លាន៦៤ម៉ឺន៤ពាន់៨៤០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៥ម៉ឺន២ពាន់៣៦៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន១៩ម៉ឺន៤ពាន់៨៧២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២១ម៉ឺន២ពាន់៨៣៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៩ពាន់៩២១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៨ម៉ឺន៨ពាន់២៧នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៤ម៉ឺន៨ពាន់៣០១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៤២៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន១ពាន់៦៣៣នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២១ម៉ឺន១ពាន់៩៣៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៩ពាន់៧៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨ម៉ឺន២ពាន់៨៧៩នាក់ ។…

  • មន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោក WHO និយាយថា COVID-19 នឹងបន្តបង្កគ្រោះថ្នាក់ បើសិនជាមិនទាន់មានវ៉ាក់សាំងការពារ

    មន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោក WHO និយាយថា COVID-19 នឹងបន្តបង្កគ្រោះថ្នាក់ បើសិនជាមិនទាន់មានវ៉ាក់សាំងការពារ

    ស្វីស៖ នាយកប្រតិបត្តិកម្មវិធីសង្រ្គោះបន្ទាន់ នៃអង្គការសុខភាពពិភពលោក WHO លោក ម៉ៃក៍ រីយ៉ាន បាននិយាយថា ប្រទេសមួយចំនួននៅក្នុងពិភពលោក កំពុងចាប់ផ្ដើមងើបចេញពីវិបត្តិ COVID-19 និង ត្រឡប់ទៅរកជីវិតដូចធម្មតាវិញ ប្រកបដោយការប្រយ័ត្ន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះ លោក ម៉ៃក៍ រីយ៉ាន បាននិយាយថា យើងកំពុងស្ថិតនៅចំចំណុចកណ្ដាលនៃការប្រយុទ្ធដើម្បីជីវិតរបស់យើង និងជីវិតប្រជាជនពិភពលោកទាំងមូល ។ លោកសង្កត់ធ្ងន់ទៀតថា វីរុស COVID-19 នឹងនៅតែបន្តហានិភ័យខ្ពស់ រហូតទាល់តែយើងមានវ៉ាក់សាំងដ៏មានប្រសិទ្ធភាព និងសុវត្ថិភាព តែក្ដីសង្ឃឹមនៅតែមាន។ សូមបញ្ជាក់ថា នៅទូទាំងសកលលោក ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៣លាន៥៦ម៉ឺន៧ពាន់១៤៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៤ម៉ឺន៨ពាន់៣១៧នាក់ស្លាប់ និងជាសះស្បើយវិញសរុប១លាន១៥ម៉ឺន៧ពាន់២០៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ worldometers នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ៕

  • លោក ដូណាល់ ត្រាំ និយាយថា វីរុស COVID-19 អាចនឹងសម្លាប់ជីវិតប្រជាពលរដ្ឋអាម៉េរិកប្រហែល១០ម៉ឺននាក់

    លោក ដូណាល់ ត្រាំ និយាយថា វីរុស COVID-19 អាចនឹងសម្លាប់ជីវិតប្រជាពលរដ្ឋអាម៉េរិកប្រហែល១០ម៉ឺននាក់

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យម្សិលមិញ បាននិយាយថា ឥលូវនេះលោកជឿជាក់ថា ប្រជាពលរដ្ឋអាម៉េរិកប្រហែល១0ម៉ឺននាក់អាចនឹងបាត់បង់ជីវិតដោយសារការរាតត្បាតពីជម្ងឺ COVID-19 បន្ទាប់ពីអត្រាអ្នកស្លាប់កើនលើសពីចំនួនដែលលោកធ្លាប់បានប៉ាន់ស្មាន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ប្រធានាធិបតីអាម៉េរិករូបនេះក៏បានអះអាងដែរថា វ៉ាក់សាំងការពារមេរោគ COVID-19 នឹងត្រូវបានផលិតឡើងរួចរាល់នៅត្រឹមចុងឆ្នាំ២០២០នេះ។ យ៉ាងណាមិញ អ្នកជំនាញផ្នែកសុខភាពជាន់ខ្ពស់ជាច្រើនរូប បានកត់សម្គាល់ថា វ៉ាក់សាំងអាចត្រូវការពេលមួយឆ្នាំទៅ១៨ខែទៀត ដើម្បីផលិត។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសមហាអំណាចពិភពលោកមួយនេះ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១លាន១៨ម៉ឺន៨ពាន់៤២១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៨ពាន់៦០២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៧ម៉ឺន៨ពាន់៥៩៤នាក់ ៕

  • អ៊ីតាលីគ្រោងបន្ធូរបន្ថយវិធានការបិទប្រទេស បន្ទាប់ពីរឹតត្បិតអស់រយៈពេលជាង០២ខែ ដើម្បីទប់ស្កាត់មេរោគ COVID-19

    អ៊ីតាលីគ្រោងបន្ធូរបន្ថយវិធានការបិទប្រទេស បន្ទាប់ពីរឹតត្បិតអស់រយៈពេលជាង០២ខែ ដើម្បីទប់ស្កាត់មេរោគ COVID-19

    អ៊ីតាលី៖ បន្ទាប់ពីរឹតត្បិតអស់ពេលជាង០២ខែមកនេះ ទីបំផុតអ៊ីតាលីគ្រោងនឹងធ្វើការបន្ធូរបន្ថយវិធានការបិទប្រទេស ដោយអនុញ្ញាតឱ្យប្រជាជនចេញមកក្រៅ និងជួបជុំសាច់ញាតិជាក្រុមតូចៗ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ។ បើតាមការគ្រោងទុកនោះ រោងចក្រ និងសហគ្រាសនានា នឹងបើកដំណើរការឡើងវិញ ប៉ុន្ដែស្ថិតក្រោមលក្ខខណ្ឌមួយចំនួនដូចជា ការវាស់កំដៅ ពាក់ស្រោមដៃ ពាក់ម៉ាស់ និងរក្សាគម្លាត។ ចំណែកឯរោងចក្រផលិតរថយន្ដក៏គ្រោងនឹងបើកដំណើរការឡើងវិញផងដែរ ប៉ុន្ដែអ្នកលក់រថយន្ដមួយចំនួនបានបង្ហាញការព្រួយបារម្ភថា ផលិតផលរបស់ពួកគេអាចនឹងគ្មានអ្នកទិញ ដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ច ។ គួរបញ្ជាក់ថា អ៊ីតាលី គឺជាប្រទេសឈរលំដាប់ទីបី បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអេស្ប៉ាញ ដែលមានអត្រាឆ្លងខ្ពស់បំផុតចំនួន២១ម៉ឺន៧១៧នាក់ ក្នុងនោះអ្នកជម្ងឺសរុប២ម៉ឺន៨ពាន់៨៨៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១៤ម៉ឺន៨ពាន់៥៥៨នាក់ ៕

  • ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅថៃកើនឡើងដល់២.៩៨៧ករណី ក្រោយទើបរកឃើញ១៨ករណីថ្មីទៀត

    ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅថៃកើនឡើងដល់២.៩៨៧ករណី ក្រោយទើបរកឃើញ១៨ករណីថ្មីទៀត

    ថៃ៖ តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសថៃ បានកើនឡើងដល់២ពាន់៩៨៧ករណី បន្ទាប់ពីអាជ្ញាធរសុខាភិបាល នៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញអ្នកឆ្លងចំនួន១៨ករណីថ្មីទៀត នេះបើតាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ។ អាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់ គឺជាពលករបរទេសដែលបានចូលមកក្នុងប្រទេសថៃ ដោយឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍នៅខេត្ត ស៊ុងក្លា ភាគខាងត្បូងប្រទេស ។ បច្ចុប្បន្នពលករបរទេសទាំងនេះកំពុងស្ថិតនៅក្រោមការធ្វើចត្តាឡីស័ក នៅឯមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍មួយកន្លែង រួមជាមួយមនុស្ស៤២នាក់ផ្សេងទៀត ដែលត្រូវបានគេធ្វើតេស្ដវិជ្ជមាន COVID-19 កាលពីថ្ងៃទី២៥ ខែមេសាមកនេះ ។ សូមជម្រាបថា បើបូកបញ្ចូលតួលេខឆ្លងថ្មីនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបបានកើនដល់ឡើង២ពាន់៩៨៧នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៥៤នាក់បាត់បង់ជីវិត និង២ពាន់៧៤០នាក់ជាសះស្បើយឡើងវិញ ចាប់តាំងពីរាតត្បាតសកលមួយនេះផ្ទុះឡើងដំបូងនៅក្នុងប្រទេសថៃ កាលពីខែមករា ឆ្នាំ២០២០ ៕

  • ថៃបានរកឃើញករណីឆ្លងជំងឺកូវិដ១៩​ ចំនួន ៣ករណីទៀត ដែលធ្វើឲ្យមានករណីឆ្លងសរុបកើនដល់ចំនួន ២៩៦៩នាក់

    ថៃបានរកឃើញករណីឆ្លងជំងឺកូវិដ១៩​ ចំនួន ៣ករណីទៀត ដែលធ្វើឲ្យមានករណីឆ្លងសរុបកើនដល់ចំនួន ២៩៦៩នាក់

    ថៃ៖ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសថ្មី ជំងឺកូវិដ១៩ ចំនួន ៣ករណី និងគ្មានអ្នកស្លាប់ថ្មីទេ កាលពីថ្ងៃអាទិត្យខណៈដែលប្រទេសនេះបានចាប់ផ្តើមដកការរឹតត្បិតលើអាជីវកម្ម និងទសកម្មភាពមួយចំនួន។ ការឆ្លងថ្មីនេះត្រូវបានកត់សម្គាល់ថា ជាចំនួនទាបបំផុតចាប់តាំងពីដើមខែមីនា មុនពេលដែលប្រទេសនេះបានចាប់ផ្តើមរាយការណ៍អំពីក្រុមចម្លងសហគមន៍ចាប់ផ្តើមកើនឡើង។ ប្រទេសថៃបានរកឃើញថា មានករណីឆ្លងវីរុសវីរុសសរុបចំនួន ២៩៦៩នាក់ និងមានអ្នកស្លាប់ចំនួន ៥៤ នាក់ចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើមនៅក្នុងខែមករា៕

  • ក្រុមហ៊ុនអាកាសចរណ៍ American Airlines និង United Airlines រាយការណ៍ពីការខាតបង់ប្រាក់ចំណូលដ៏ធ្ងន់ធ្ងរ បង្កឡើងដោយជម្ងឺ COVID-19

    ក្រុមហ៊ុនអាកាសចរណ៍ American Airlines និង United Airlines រាយការណ៍ពីការខាតបង់ប្រាក់ចំណូលដ៏ធ្ងន់ធ្ងរ បង្កឡើងដោយជម្ងឺ COVID-19

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនអាកាសចរណ៍ American Airlines និង United Airlines របស់សហរដ្ឋអាម៉េរិកទាំងពីរនេះ បានរាយការណ៍ពីការខាតបង់ប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួននាពេលថ្មីៗ ក្រោយការធ្លាក់ចុះយ៉ាងខ្លាំងនៃអាជីវកម្ម ដោយសារតែការផ្ទុះឡើងនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CGTN ។ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានរាយការណ៍ពីការខាតបង់នៅត្រីមាសទី ១ ចំនួន២.២ពាន់លានដុល្លារ បើធៀបនឹងប្រាក់ចំណេញចំនួន១៨៥លានដុល្លារក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ។ ប្រាក់ចំណូលបានធ្លាក់ចុះ១៩.៦ភាគរយស្មើនឹង៨.៥ពាន់លានដុល្លារ ។ ទន្ទឹមគ្នា ក្រុមហ៊ុនមួយនេះបានបញ្ជាក់ថា ខ្លួនរំពឹងកាត់បន្ថយការចំណាយប្រតិបត្តិការនៅឆ្នាំ២០២០ ចំនួនជាង១២ពាន់លានដុល្លារ តាមរយៈការចំណាយប្រេងទាប, ការកាត់បន្ថយសេវាកម្ម និងវិធានការផ្សេងៗទៀត។ ដោយឡែក ក្រុមហ៊ុន United Airlines បានរាយការណ៍អំពីការខាតបង់ចំនួន១.៧ពាន់លានដុល្លារ បើធៀបនឹងប្រាក់ចំណេញចំនួន២៩២លានដុល្លារក្នុងរយៈពេលមួយឆ្នាំកន្លងទៅ។ ប្រាក់ចំណូលបានធ្លាក់ចុះ១៦.៨ភាគរយ ស្មើនឹង៨ពាន់លានដុល្លារ។ សូមបញ្ជាក់ថា សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិបានប៉ាន់ប្រមាណថា ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក នឹងខាតបង់ប្រាក់ចំនួន៣១៤ពាន់លានដុល្លារនៅក្នុងចំណូលឆ្នាំ ២០២០នេះ ដោយសារតែការរាតត្បាតដ៏កាចសាហាវនៃជម្ងឺ COVID-19 ៕ …