Category: Covid-19

  • ប្រធានាធិបតី និងអនុប្រធានាធិបតីអាម៉េរិកធ្វើតេស្តអវិជ្ជមានចំពោះ COVID-19 ក្រោយបុគ្គលិកបម្រើការនៅសេតវិមានម្នាក់ឆ្លងវីរុសនេះ

    ប្រធានាធិបតី និងអនុប្រធានាធិបតីអាម៉េរិកធ្វើតេស្តអវិជ្ជមានចំពោះ COVID-19 ក្រោយបុគ្គលិកបម្រើការនៅសេតវិមានម្នាក់ឆ្លងវីរុសនេះ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងអនុប្រធានាធិ បតីអាម៉េរិកលោក ម៉ៃ ភែន បានធ្វើតេស្តអវិជ្ជមានចំពោះជម្ងឺឆ្លង COVID-19 ខណៈការធ្វើតេស្តនេះ បានកើតមានឡើងបន្ទាប់ពីសមាជិកនៃកងទ័ពជើងទឹកម្នាក់ ដែលបម្រើការនៅឯសេតវិមានរកឃើញមានផ្ទុកវីរុសនេះ នេះបើតាមសារព័ត៌ មាន CNA នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។ អំឡុងពេលជួបប្រជុំជាមួយអភិបាលរដ្ឋតិចសាស់ នៅសេតវិមាននៅថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់) លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រូបលោកមានទំនាក់ទំនងបន្តិចបន្តួចប៉ុណ្ណោះជាមួយនឹងបុរស ដែលបានរកឃើញមានផ្ទុកមេរោគ COVID-19 នោះ ហើយថា រូបលោកនឹងបន្តធ្វើតេស្តជាប្រចាំថ្ងៃបន្ថែមទៀត ។ គួរបញ្ជាក់ថា កងទ័ពជើងទឹកអាម៉េរិកម្នាក់ ដែលបម្រើការជាអ្នករៀបចំសម្លៀកបំពាក់ និងបោកគក់ផ្ទាល់ខ្លួនរបស់លោក ដូណាល់ ត្រាំ បានធ្វើតេស្តវិជ្ជមាន COVID-19 ។ អ្នកបោកគក់រូបនេះ គឺជាសមាជិកនៃអង្គភាពយោធា ដែលត្រូវបានចាត់តាំងឱ្យបម្រើការងារនេះនៅសេតវិមាន ដោយនាំឱ្យមានការបារម្ភថា គ្រួសារប្រធានាធិបតីអាមេ៉រិកអាចនឹងប៉ះពាល់ជាមួយនឹងជំងឺ COVID-19 ៕

  • រដ្ឋធានីម៉ូស្គូ បន្តការរឹតត្បិតរហូតដល់ចុងខែឧសភា ក្រោយរុស្ស៊ីស្ថិតនៅលំដាប់ទី៥ ជាប្រទេសមានករណីឆ្លង COVID-19 ច្រើនជាងគេនៅលើពិភពលោក

    រដ្ឋធានីម៉ូស្គូ បន្តការរឹតត្បិតរហូតដល់ចុងខែឧសភា ក្រោយរុស្ស៊ីស្ថិតនៅលំដាប់ទី៥ ជាប្រទេសមានករណីឆ្លង COVID-19 ច្រើនជាងគេនៅលើពិភពលោក

    រុស្ស៊ី៖ ការអនុវត្តន៍វិធានការរឹតត្បិត ដើម្បីទប់ស្កាត់ការរាតត្បាតនៃជម្ងឺ COVID-19 នៅទូទាំងរដ្ឋធានីម៉ូស្គូ នឹងបន្តអូសបន្លាយពេលបន្ថែមទៀតរហូតដល់ថ្ងៃទី៣១ ខែឧសភាខាងមុខ នេះបើតាមអភិបាលក្រុងមូស្គូលលោក Sergei Sobyanin បង្ហោះសារនៅលើគេហទំព័រផ្ទាល់ខ្លួន និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។ ការបន្តរឹតត្បិតនៅទូទាំងរដ្ឋធានីម៉ូស្គូលខាងលើ បានកើតមានឡើងបន្ទាប់ពីចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានកើនឡើងដល់១៧ម៉ឺន៧ពាន់១៦០នាក់ ហើយនេះគឺជាតួលេខអ្នកឆ្លងខ្ពស់លំដាប់ទី៥ នៅក្នុងពិភពលោក ដោយវ៉ាដាច់ប្រទេសបារាំង និងអាលឺ្លម៉ង់ ។ បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី ចំនួនឆ្លងថ្មីនៅទូទាំងប្រទេសមានរហូតដល់ទៅ១ម៉ឺន១ពាន់២៣១នាក់ត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយក្នុងចំណោមករណីឆ្លងថ្មីនេះ មានច្រើនជាងពាក់កណ្ដាល ឬ ៦ពាន់៧០៣ករណី ត្រូវបានរកឃើញនៅក្នុងរដ្ឋធានីម៉ូស្គូ ដែលជាចំណុចកណ្ដាល នៃការឆ្លងរាតត្បាត COVID-19 នៅក្នុងប្រទេស ។ ជាមួយគ្នានេះ អ្នកស្លាប់ថ្មី៨៨នាក់ទៀតក៏ត្រូវបានប្រកាសផងដែរ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១ពាន់៦២៥នាក់ ខណៈអ្នកជម្ងឺ២ម៉ឺន៣ពាន់៨០៣នាក់ បានជាសះស្បើយឡើងវិញ និង ច្រើនជាង៤.៨លាននាក់បានទទួលការធ្វើតេស្ដរកវីរុស COVID-19 ៕ …

  • ទីបំផុតជប៉ុនអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ Remdesivir ដើម្បីព្យាបាលអ្នកជំងឺ COVID-19

    ទីបំផុតជប៉ុនអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ Remdesivir ដើម្បីព្យាបាលអ្នកជំងឺ COVID-19

    ជប៉ុន៖ ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃព្រហស្បត្តិ៍នេះ បានប្រកាសពីការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ Remdesivir ដើម្បីព្យាបាលអ្នកជំងឺ COVID-19 នេះបើសារព័ត៌មាន CGTN ដកស្រង់ប្រភពពីកាសែទជប៉ុន NHK ចុះផ្សាយនៅយប់ថ្ងៃ ទី០៧ ខែឧសភា ឆ្នាំ២០២០ ។ ថ្នាំពេទ្យ Remdesivir របស់ក្រុមហ៊ុន Gilead Sciences ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ នឹងត្រូវគ្រូពេទ្យប្រើប្រាស់ក្នុងការព្យាបាលទៅលើអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាធ្ងន់ធ្ងរ ។ ថ្នាំនេះគឺជាថ្នាំដំបូងបំផុត ដែលទទួលបានការអនុញ្ញាតជាផ្លូវការនៅជប៉ុន ដើម្បីព្យាបាល COVID-19 ខណៈកាលពីសប្តាហ៍មុន វាត្រូវបានអាជ្ញាធរជំនាញផ្នែកឱសថរបស់អាមេរិក អនុញ្ញាតឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់សម្រាប់ប្រឆាំងជម្ងឺរាតត្បាតសកលមួយនេះ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែឧសភានេះ នៅទូទាំងប្រទេសជប៉ុន ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់១ម៉ឺន៥ពាន់៤៧៧ករណី ក្នុងនោះអ្នកជម្ងឺសរុប៥៧៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៤ពាន់៩១៨នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • ចិនប្រកាសចាត់ទុកដែនដីទាំងអស់របស់ខ្លួនជាតំបន់មានហានិភ័យទាប នៃការឆ្លងរាតត្បាតពីវីរុស COVID-19

    ចិនប្រកាសចាត់ទុកដែនដីទាំងអស់របស់ខ្លួនជាតំបន់មានហានិភ័យទាប នៃការឆ្លងរាតត្បាតពីវីរុស COVID-19

    ចិន៖ ប្រទេសចិនបានប្រកាសចាត់ទុកដែនដីទាំងអស់របស់ខ្លួន ជាតំបន់មានហានិភ័យទាបនៃការឆ្លងរាតត្បាត COVID-19 ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ នេះបើតាមអ្នកនាំពាក្យគណៈកម្មាការជាតិសុខាភិបាលចិន NHC លោក Mi Feng និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅសៀលថ្ងៃទីទី០៧ ខែមេសា ឆ្នាំ២០២០ ។ ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសចិនមិនបានរាយការណ៍ពីករណីឆ្លងថ្មីៗនៅក្នុងស្រុករយៈពេល០៤ថ្ងៃជាប់ៗគ្នា គិតមកទល់នឹងថ្ងៃពុធសប្តាហ៍នេះ ហើយក៏គ្មានអ្នកស្លាប់ដោយសារវីរុស COVID-19 ក្នុងរយៈពេល២២ថ្ងៃជាប់ៗគ្នាផងដែរ ។ យ៉ាងណាមិញ លោក Mi Feng បានអះអាងថា វានៅតែមានភាពមិនច្បាស់លាស់ដដែលពីស្ថានភាពឆ្លង COVID-19 ដូច្នេះហើយទើបលោកអំពាវនាវឱ្យមានការបន្តកិច្ចខិតខំប្រឹងប្រែងនៅក្នុងការព្យាបាលអ្នកជំងឺ ក៏ដូចជាអនុវត្តវិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លងនេះ ដើម្បីកុំឱ្យវាឆ្លងរាតត្បាតខ្លាំងសាជាថ្មីម្ដងទៀត ៕

  • COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៣.៩១លាននាក់ ក្នុងនោះស្លាប់ជាង២៧ម៉ឺននាក់ និងជាសះស្បើយជិត១.៣៤លាននាក់

    COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៣.៩១លាននាក់ ក្នុងនោះស្លាប់ជាង២៧ម៉ឺននាក់ និងជាសះស្បើយជិត១.៣៤លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣លាន៩១ម៉ឺន៦ពាន់២៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៧ម៉ឺន៧០៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៣៤ម៉ឺន១ពាន់២៣៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៩ម៉ឺន២ពាន់៦២៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន៦ពាន់៩២៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២១ម៉ឺន៧ពាន់២៥០នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៥ម៉ឺន៦ពាន់៨៥៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់៧០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៦ម៉ឺន៣ពាន់៩១៩នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២១ម៉ឺន៥ពាន់៨៥៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៩ពាន់៩៥៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩ម៉ឺន៦ពាន់២៧៦នាក់ ។ ៤-អង់គ្លេស…

  • មន្រ្តីជាន់ខ្ពស់ចិនបញ្ជាក់ថា លោក ម៉ៃ ប៉ុមប៉េអូ មិនមានភស្តុងតាងបញ្ជាក់ថា COVID-19 មានប្រភពចេញពីមន្ទីរពិសោធន៍នៅចិនទេ

    មន្រ្តីជាន់ខ្ពស់ចិនបញ្ជាក់ថា លោក ម៉ៃ ប៉ុមប៉េអូ មិនមានភស្តុងតាងបញ្ជាក់ថា COVID-19 មានប្រភពចេញពីមន្ទីរពិសោធន៍នៅចិនទេ

    ចិន៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានវាយបកលើរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ ដោយបញ្ជាក់ថា លោក ប៉ុមប៉េអូ មិនមានភស្តុងតាងបញ្ជាក់ពីការអះអាងរបស់លោកដែលថា វីរុសកូរ៉ូណាមានប្រភពចេញពីបន្ទប់ពិសោធន៍មួយក្នុងទីក្រុងវូហាន ប្រទេសចិន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួរ ជុនយីង បានថ្លែងក្នុងសន្និសីទកាសែតមួយថា លោក ប៉ុមប៉េអូ មិនអាចបង្ហាញភស្តុតាងណាមួយដោយសារតែលោកមិនមានវា ។ លោកស្រីបន្ថែមថា បញ្ហានេះគួរតែត្រូវបានដោះស្រាយដោយក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ជាជាងពួកអ្នកនយោបាយដែលនិយាយកុហក ដើម្បីបញ្ចប់បញ្ហានយោបាយក្នុងស្រុករបស់ពួកគេ ។ ទន្ទឹមគ្នា លោកស្រី ហួរ ជុនយីង បានចង្អុលបង្ហាញទៅកាន់ការអះអាងរបស់អង្គការសុខភាពពិភពលោក WHO ដែលថា វីរុសនេះអាចមិនមែនមនុស្សបង្កើតឡើងទេ តែវាកើតចេញពីធម្មជាតិ ។ បន្ថែមលើនេះ លោកស្រីក៏បានអំពាវនាវដល់សហរដ្ឋអាម៉េរិកអោយមានទំនួលខុសត្រូវ និង បញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងប្រទេសចិន ៕

  • លោក ម៉ៃ ប៉ុមប៉េអូ បន្តរិះគន់ចិនជុំវិញករណីផ្ទុះវីរុស COVID-19 ដែលបណ្តាលឲ្យមនុស្សរាប់សែននាក់ស្លាប់

    លោក ម៉ៃ ប៉ុមប៉េអូ បន្តរិះគន់ចិនជុំវិញករណីផ្ទុះវីរុស COVID-19 ដែលបណ្តាលឲ្យមនុស្សរាប់សែននាក់ស្លាប់

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានគូសបញ្ជាក់សាជាថ្មីទៀតថា ជម្ងឺរាតត្បាតសកលដែលបង្កឡើងពីវីរុសកូរ៉ូណា មានប្រភពចេញពីបន្ទប់ពិសោធន៍មួយក្នុងទីក្រុងវូហាន ប្រទេសចិន បើទោះបីជាក្រុមជំនាញអាម៉េរិកនៅតែមិនទាន់ដឹងច្បាស់នៅឡើយនោះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ។ អំឡុងពេលធ្វើសន្និកាសែទមួយនាពេលព្រឹក នៅឯក្រសួងការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានសារភាពថា សហរដ្ឋអាម៉េរិកមិនអាចមានភាពប្រាកដប្រាជានោះទេ ប៉ុន្តែលោកបានបន្ថែមថា មានភស្តុតាងសំខាន់ៗដែលថា វីរុសនេះមកប្រភពចេញពីកន្លែងពិសោធន៍ ។ ស្របពេលជាមួយគ្នានោះដែរ ប្រមុខការទូតអាម៉េរិករូបនេះបានបន្តធ្វើការរិះគន់លើប្រទេសចិន ដោយបន្ទោសទីក្រុងប៉េកាំង ចំពោះករណីស្លាប់មនុស្សរាប់សែននាក់ ដោយសារតែមេរោគរាតត្បាតសកលមួយនេះ ហើយថែមទាំងបានទាមទារជាថ្មីទៀតអោយចិនចែករំលែកព័ត៌មានអំពីការផ្ទុះជំងឺនេះ ៕

  • ថៃត្រៀមធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 លើមនុស្ស ក្រោយទទួលជោគ ជ័យក្នុងការធ្វើតេស្តលើសត្វកណ្តុល

    ថៃត្រៀមធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 លើមនុស្ស ក្រោយទទួលជោគ ជ័យក្នុងការធ្វើតេស្តលើសត្វកណ្តុល

    ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ បានលើកឡើងនៅថ្ងៃពុធនេះថា មន្ត្រីសុខាភិបាលថៃបានអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុស COVID-19 ហើយធ្វើតេស្ដគំរូបឋមក្នុងមន្ទីរពិសោធន៍លើខ្លួនសត្វកណ្តុរ ទទួលលទ្ធផលជោគជ័យ នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ។ អគ្គនាយក នៃនាយកដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាលសារធារណៈថៃ លោកវេជ្ជបណ្ឌិត អូផាស់ កានកាវីនផុង បានគួសបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវថៃ បានចាក់គំរូវ៉ាក់សាំង DNA លើខ្លួនសត្វកណ្ដុរពិសោធន៍ជាច្រើនក្បាល បន្ទាប់មកបានធ្វើតេស្ដឈាមលើពួកវា ដើម្បីដឹងថា កណ្ដុរទាំងនេះបានអភិវឌ្ឍអង់ទីករប្រឆាំងមេរោគដែរឬក៏យ៉ាងណា ។ ហើយជាលទ្ធផលនោះ សត្វកណ្ដុរពិសោធន៍មានការអភិវឌ្ឍអង់ទីករ ក្នុងកម្រិតមួយគួរជាទីគាប់ចិត្ត ។ អគ្គនាយក នៃនាយកដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាលសារធារណៈថៃរូបនេះ បានសង្កត់ធ្ងន់ថា ជំហានបន្ទាប់ គឺជាការធ្វើតេស្ដគំរូវ៉ាក់សាំងលើមនុស្ស ហើយក្រុមអ្នកវិទ្យាសាស្ត្រថៃនឹងអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុស COVID-19 ឲ្យទទួលបានជោគជ័យទាំងស្រុង ៕

  • ខ្សែប្រយុទ្ធ Dybala និងមិត្តស្រីរបស់គេ បានជាសះស្បើយពី Covid-19 ហើយ

    ខ្សែប្រយុទ្ធ Dybala និងមិត្តស្រីរបស់គេ បានជាសះស្បើយពី Covid-19 ហើយ

    ខ្សែប្រយុទ្ធ Paulo Dybala និងមិត្តស្រីរបស់គេ បានប្រកាសថាជាសះស្បើយពេញលេញពីមេរោគ Covid-19 ហើយ ក្រោយពីសម្រាកព្យាបាល៦សប្ដាហ៍មកនេះ។ កីឡាករអាហ្សង់ទីនខាងលើនេះ បានឆ្លងមេរោគ Covid-19 កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០កន្លង ។ ក្រោយពីសម្រាកព្យាបាលជាច្រើនសប្ដាហ៍ និងធ្វើតេស្ដជាច្រើនលើក Dybala បានត្រលប់មករកភាពល្អប្រសើរវិញហើយ និងជាសះស្បើយ ពីមេរោគដ៏កាចសាហាវនេះ។ រំលឹកថាក្រុម Juventus បានកោះហៅកីឡាកររបស់ខ្លួន ដើម្បីចូលជំរុំហ្វឹកហាត់វិញ។ បច្ចុប្បន្នមានកីឡាករខ្លះដែលនៅអ៊ីតាលីស្រាប់ បានប្រមូលផ្ដុំហ្វឹកហាត់ និងកីឡាករដែលទើបទៅអ៊ីតាលីវិញ ដូចជា Cristiano Ronaldo ជាដើមនោះ ត្រូវសម្រាកនៅផ្ទះ១៤ថ្ងៃសិន ទើបអាចចូលជាមួយមិត្តរួមក្រុមបាន៕

  • ករណីកូវីដ១៩៖ ថៃនឹងដំឡើងប្រាក់សំណង ដល់កម្មករ គ្មានការងារ ឡើងដល់៧៥ភាគរយនៃប្រាក់ខែ ផ្តល់ពេញ១ឆ្នាំ

    ករណីកូវីដ១៩៖ ថៃនឹងដំឡើងប្រាក់សំណង ដល់កម្មករ គ្មានការងារ ឡើងដល់៧៥ភាគរយនៃប្រាក់ខែ ផ្តល់ពេញ១ឆ្នាំ

    ថៃ៖ ក្រសួងការងារថៃគ្រោងនឹងស្នើសុំការអនុម័តយល់ព្រមពីគណៈរដ្ឋមន្ត្រី សម្រាប់ការចំណាយដ៏ធំទូទាត់សងសម្រាប់កម្មករ ដែលបានបាត់បង់ការងារឬព្យួរការងារដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ហើយការព្យួរនេះស្របតាមវិធានការរបស់រាជរដ្ឋាភិបាល នេះបើតាមរដ្ឋមន្ត្រីក្រសួងការងារ លោក Chatu Mongol Sonakul ។ លោកថា សំណងនឹងមានប្រមាណ៧៥ភាគរយ នៃប្រាក់ឈ្នួលប្រចាំថ្ងៃ ហើយរំពឹងថា នឹងទូទាត់នៅចុងខែឧសភានេះ ហើយរយៈពេលនៃការទូទាត់នឹងមានរហូតដល់ចុងឆ្នាំ។ គួរបញ្ជាក់ថា បច្ចុប្បន្ន សំណងទូទាត់មានត្រឹម៦២ភាគរយនៃប្រាក់ឈ្នួល ហើយមានត្រឹម៣ខែ ពីខែមីនា ដល់ឧសភាទេ។ ប៉ុន្តែបើសំណើថ្មីនេះត្រូវបានគណៈរដ្ឋមន្ត្រីឯកភាពនោះ សំណងនេះនឹងត្រូវកែប្រែឡើងវិញ រាប់ពីខែមីនា មានន័យថា ថែមលើសប្រមាណ១៣ភាគរយ លើការទូទាត់ពីមុន នេះបើតាមលោករដ្ឋមន្ត្រី បញ្ជាក់នៅថ្ងៃពុធម្សិលមិញ ចេញផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃនេះ។ ប្រាក់ឈ្នួលប្រចាំថ្ងៃជាអតិប្បរមារបស់កម្មករមានប្រមាណ៥០០បាតឬ១៥ដុល្លារ៤សេន ក្នុងមួយថ្ងៃ ហើយបើគិត ក្នុងមួយខែគឺ១៥០០០បាត ឬ ប្រមាណ៤៦២ដុល្លារ នឹងត្រូវយកទៅទូទាត់តាមសំណងថ្មីនេះ។ បច្ចុប្បន្ននេះ បើគិតត្រឹមសំណង៦២ភាគរយ គឺបានត្រឹម៩៣០០បាតឬប្រមាណ២៦៨ដុល្លារអាម៉េរិក ក្នុងមួយខែ ឬ ២៧៩០០បាត សម្រាប់រយៈពេលបីខែ៕