Category: ព័ត៌មានអន្តរជាតិ

  • កូវី​ដ​១​៩​៖​ ​ថៃ​បន្ត​ឆ្លង​ថ្មី​ ​១​៤​៥​៨​នាក់ ​និង​ស្លាប់​​​២​នាក់​ទៀត​

    កូវី​ដ​១​៩​៖​ ​ថៃ​បន្ត​ឆ្លង​ថ្មី​ ​១​៤​៥​៨​នាក់ ​និង​ស្លាប់​​​២​នាក់​ទៀត​

    អាជ្ញាធរ​ថៃ​នៅ​ថ្ងៃពុធ​ ​ទី​២​១​ ​មេសា​ ​២​០​២​១​ ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​ចំនួន​ ​១​,​៤​៥​៨​នាក់​ ​និង​ស្លាប់​០​២​ករណី​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ ​សារ​ព័ត៌មាន​ ​Nation​ ​Thai​land​។​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​ ​មាន​៣​៦​៥​នាក់​ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រាជធានី​បាងកក​ ​ដែល​ជា​ចំនួន​ច្រើនជាង​គេ​ ​ហើយ​បន្ទាប់មក​ ​គឺ​១​៣​៤​ករណី​ ​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ C​h​i​an​g​ ​Ma​i​, ​៨​០​ករណី​នៅ​ខេត្ត​ C​h​on​bur​i​ ​និង​ ​៦​៩​ករណី​នៅ​ខេត្ត​ ​Non​t​h​a​bur​i​។​ ​ចំណែក​ឯ​ ​ករណី​អ្នកជំងឺ​០​២​នាក់​ដែល​ទើប​តែ​ស្លាប់​ ​ក្នុង​នោះ​មាន​ម្នាក់​ជា​ស្រ្តី​អាយុ​៥​៦​ឆ្នាំ​ ​នៅ​បាងកក​ ​និង​ម្នាក់ទៀត​ជា​បុរស​អាយុ​៣​២​ឆ្នាំ​ ​នៅ​ ​Non​t​h​a​bur​i​។​ ​គួរ​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃពុធ​នេះ​ ​ថៃ​មាន​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​បាន​កើន​ដល់​ ​៤​៦​,​៦​៤​៣​នាក់​ហើយ​ ​ក្នុង​នោះ​ ​មាន​អ្នក​ជាសះស្បើយ​២​៩​,​៣​៧​១​នាក់​ ​និង​ស្លាប់​១​១​០​នាក់​៕

  • អាស៊ានគ្រោងបើកកិច្ចប្រជុំកំពូលរួមគ្នាមួយស្តីពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ានៅចុងសប្តាហ៍នេះ (មានវីដេអូ)

    អាស៊ានគ្រោងបើកកិច្ចប្រជុំកំពូលរួមគ្នាមួយស្តីពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ានៅចុងសប្តាហ៍នេះ (មានវីដេអូ)
  • នាយករដ្ឋមន្រ្តីជប៉ុនលុបចោលការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងហ្វីលីពីន ដើម្បីដោះស្រាយការកើនឡើងករណីឆ្លងកូវីដ១៩ក្នុងប្រទេសខ្លួន (មានវីដេអូ)

    នាយករដ្ឋមន្រ្តីជប៉ុនលុបចោលការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងហ្វីលីពីន ដើម្បីដោះស្រាយការកើនឡើងករណីឆ្លងកូវីដ១៩ក្នុងប្រទេសខ្លួន (មានវីដេអូ)
  • នាយករដ្ឋមន្រ្តីជប៉ុនលុបចោលការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងហ្វីលីពីន ដើម្បីដោះស្រាយការកើនឡើងករណីឆ្លងកូវីដ១៩ក្នុងប្រទេសខ្លួន

    នាយករដ្ឋមន្រ្តីជប៉ុនលុបចោលការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងហ្វីលីពីន ដើម្បីដោះស្រាយការកើនឡើងករណីឆ្លងកូវីដ១៩ក្នុងប្រទេសខ្លួន

    ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បាននិងកំពុងធ្វើការលុបចោលគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងហ្វីលីពីន ដែលដំបូងឡើយត្រូវបានកំណត់នៅចុងខែមេសាខាងមុខ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់នៅថ្ងៃពុធនេះ ។បើតាមសារព័ត៌មាន FNN និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតនោះ ជំនួសអោយការលុបចោលដំណើរទស្សនកិច្ចខាងលើនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា នឹងផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការដោះស្រាយ ជុំវិញករណីឆ្លងជំងឺកូវីដ១៩ថ្មីៗដែលកំពុងកើនឡើងខ្លាំង ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមេសានេះ នៅទូទាំងប្រទេសជប៉ុនមានអ្នកឆ្លងជំងឺកូវីដ១៩សរុប៥៣ម៉ឺន៧ពាន់៣១៧ករណី ក្នុងនោះមានអ្នកស្លាប់៩ពាន់៦៧១នាក់ និងអ្នកជាសះស្បើយឡើងវិញ៤៨ម៉ឺន៦ពាន់៧៦នាក់ ខណៈអ្នកជំងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៤ម៉ឺន១ពាន់៥៧០នាក់ ៕ ប្រភព៖ Reuters

  • អាស៊ានគ្រោងបើកកិច្ចប្រជុំកំពូលរួមគ្នាមួយស្តីពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ានៅចុងសប្តាហ៍នេះ

    អាស៊ានគ្រោងបើកកិច្ចប្រជុំកំពូលរួមគ្នាមួយស្តីពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ានៅចុងសប្តាហ៍នេះ

    មីយ៉ាន់ម៉ា៖ ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន នឹងធ្វើការពិភាក្សាស្តីពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប៉ុន្តែប្រទេសសមាជិកមួយចំនួនបានសម្រេចចិត្តបញ្ជូនមន្រ្តីជាន់ខ្ពស់ មកជំនួសប្រមុខដឹកនាំរដ្ឋាភិបាល ។សមាជិកចំនួន១០ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានព្យាយាមដឹកនាំមីយ៉ាន់ម៉ាដែលជាសមាជិក ចេញពីភាពវឹកវរបង្ហូរឈាមដែលបង្កឡើងដោយការផ្តួលរំលំរបស់របបដឹកនាំយោធាទៅលើរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ។ ប៉ុន្តែគោលការណ៍នៃការមូលមតិគ្នា និងការមិនជ្រៀតជ្រែករបស់ក្រុមនេះ បានរឹតត្បិតសមត្ថភាពរបស់ខ្លួន ក្នុងការយកឈ្នះលើទស្សនៈផ្ទុយគ្នារបស់សមាជិក ស្តីពីវិធីដើម្បីឆ្លើយតបទៅនឹងការសម្លាប់ជីវិតជនស៊ីវិលរាប់រយនាក់ពីសំណាក់កងទ័ពមីយ៉ាន់ម៉ា ។បើតាមរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក ហ៊ីហ្សាមម៊ូឌីន ហ៊ូសិន បញ្ជាក់ថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ម៊ូហ៊ីយីដឌីន យ៉ាសិន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើនេះ ហើយបានប្រាប់អ្នកយកព័ត៌មានថា យើងសង្ឃឹមថា តាមរយៈកិច្ចប្រជុំនៅទីក្រុងហ្សាកាតា នាពេលឆាប់ៗនេះ មីយ៉ាន់ម៉ានឹងយល់ព្រមទទួលយកអ្នកតំណាងមកពីប្រធានអាស៊ាន ប្រ៊ុយណេ ឬលេខាធិការអាស៊ាននៅហ្សាកាតា ដើម្បីស៊ើបអង្កេត និងជួយមីយ៉ាន់ម៉ាវិលត្រឡប់មករកក្រក្រតីភាពឡើងវិញ ៕ ប្រភព៖ Reuters

  • នាយករដ្ឋមន្រ្តីឥណ្ឌាជំរុញអោយប្រជាជនខ្លួនបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់ ដើម្បីបញ្ឈប់ការកើនឡើងករណីឆ្លងជំងឺ Covid-19 ៕ (មានវីដេអូ)

    នាយករដ្ឋមន្រ្តីឥណ្ឌាជំរុញអោយប្រជាជនខ្លួនបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់ ដើម្បីបញ្ឈប់ការកើនឡើងករណីឆ្លងជំងឺ Covid-19  ៕ (មានវីដេអូ)
  • លោក ចូ បៃដិនថា ការសម្រេចឱ្យអតីតប៉ូលិស Derek Chauvin ជាប់ពិរុទ្ធ ជាការបោះជំហានមួយដ៏ធំឆ្ពោះទៅ រកយុត្តិធម៌នៅ ក្នុងសហរដ្ឋអាមេរិក ៕ (មានវីដេអូ)

    លោក ចូ បៃដិនថា ការសម្រេចឱ្យអតីតប៉ូលិស Derek Chauvin ជាប់ពិរុទ្ធ ជាការបោះជំហានមួយដ៏ធំឆ្ពោះទៅ រកយុត្តិធម៌នៅ ក្នុងសហរដ្ឋអាមេរិក ៕  (មានវីដេអូ)
  • ធ្ងន់​ក​រ​​! ​ឥណ្ឌា​ឆ្លង​​ជិត​៣​០​ម៉ឺន​នាក់​ ​១​ថ្ងៃ​ ​ជាលើកដំបូង​

    ធ្ងន់​ក​រ​​! ​ឥណ្ឌា​ឆ្លង​​ជិត​៣​០​ម៉ឺន​នាក់​ ​១​ថ្ងៃ​ ​ជាលើកដំបូង​

    ក្រសួងសុខាភិបាល​ឥណ្ឌា​បាន​ចេញផ្សាយ​ ​នា​ថ្ងៃ​ទី​២​១​ ​មេសា​ ​២​០​២​១​នេះ​ថា​ ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ក្នុ​ប្រទេស​នេះ​ ​ចំនួន​ជិត​៣​០​ម៉ឺន​នាក់​ ​ត្រឹម​ពេល​២​៤​ម៉ោង​ចុងក្រោយ​នេះ​។​ ​ក្រសួង​ថា​ ​មាន​អ្នក​ឆ្លង​ថ្មី​ ​ដល់ទៅ​២​៩​៥​០​៤​១​នាក់​ ​កាល​ពីម្សិលមិញ​ ​ខណៈ​ដែល​ឲ្យ​ឥណ្ឌា​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​សរុប​ជាង​១​៥​លាន​នាក់​ហើយ​៕​

  • ចិន​គ្រោង​នឹង​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​កើន​ដល់​ជាង​៣​ពាន់​លានដូស​ ​​ឆ្នាំ​២​០​២​១​

    ចិន​គ្រោង​នឹង​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​កើន​ដល់​ជាង​៣​ពាន់​លានដូស​ ​​ឆ្នាំ​២​០​២​១​

    ប្រទេស​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​កើន​ដល់​ជាង​៣​ពាន់​លាន​ដូ​ស​ក្នុងឆ្នាំនេះ​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួរ​ ​ដោយ​យោង​តាម​មន្ត្រី​ចិន​មួយ​រូប​ ​នៅ​ថ្ងៃពុធ​ ​ទី​២​១​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​។​ ​ថ្លែង​នៅ​ឯ​អនុ​វេទិកា​នៃ​វេទិកា​បូ​អាវ​ ​Boa​o ​សម្រាប់​សន្និសីទ​ប្រចាំ​ឆ្នាំ​អាស៊ី​ ​ប្រធាន​ក្រុម​ការងារ​អភិវឌ្ឍន៍​វ៉ាក់សាំង​នៃ​ក្រុមប្រឹក្សារដ្ឋ​ការពារ​ ​និង​គ្រប់គ្រង​យន្ត​ការ​ប្រឆាំង​នឹង​ជំងឺឆ្លង​រាតត្បាត​ ​CO​V​I​D​-19 ​លោក​ ​Z​hen​g​ ​Z​h​on​h​w​e​i​ ​បាន​គូស​បញ្ជាក់​ថា​ ​សមត្ថភាព​ផលិត​នា​ពេល​បច្ចុប្បន្ន​ ​របស់​ប្រទេស​ចិន​មាន​ប្រហែល​ ​៥​ពាន់​លាន​ដូ​ស​ក្នុង​មួយឆ្នាំៗ​ ​ខណៈ​ដែល​ ​ក្នុង​ឆ្នាំ​២​០​២​១​ ​ចិន​គ្រោង​នឹង​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​កើន​ដល់​ជាង​៣​ពាន់​លាន​។​ ​លោក​ ​Z​hen​g​ ​បាន​បន្ថែម​ទៀត​ថា​ ​នៅ​ពេល​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​ ​CO​V​I​D​-19 ​ប្រទេស​ចិន​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ជាបន្ទាន់​ ​ទៅលើ​ការស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​៕​

  • លោក ចូ បៃដិន អះអាងថា ការសម្រេចអោយអតីតប៉ូលិសអាមេរិក Derek Chauvin ជាប់ពិរុទ្ធ ជាការបោះជំហានមួយដ៏ធំឆ្ពោះទៅរកយុត្តិធម៌នៅសហរដ្ឋអាមេរិក

    លោក ចូ បៃដិន អះអាងថា ការសម្រេចអោយអតីតប៉ូលិសអាមេរិក Derek Chauvin ជាប់ពិរុទ្ធ ជាការបោះជំហានមួយដ៏ធំឆ្ពោះទៅរកយុត្តិធម៌នៅសហរដ្ឋអាមេរិក

    អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារនេះ បានហៅសាលក្រមសម្រេចឱ្យអតីតប៉ូលិសទីក្រុង មីនៀប៉ូលិស លោក ឌើរិក ឆូវីន (Derek Chauvin) ជាប់ពិរុទ្ធពីបទមនុស្សឃាតលើបុរសស្បែកខ្មៅ ចច ហ្លយ (George Floyd) គឺជាការបោះជំហានមួយដ៏ធំឆ្ពោះទៅរកយុត្តិធម៌ក្នុងសហរដ្ឋអាមេរិក ។លោក ឌើរិក ឆូវីន ត្រូវបានតុលាការរកឃើញថា ពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋ ពាក់ព័ន្ធនឹងការយកជង្គង់សង្កត់ក ចច ហ្លយ រយៈពេលជាង៩នាទីរហូតដល់បុរសស្បែកខ្មៅរូបនេះដាច់ខ្យល់ស្លាប់ កំឡុងការឃាត់ខ្លួនមួយកាលពីខែឧសភា ឆ្នាំ២០២០ ដែលធ្វើឱ្យមានការតវ៉ានៅទូទាំងពិភពលោកប្រឆាំងនឹងអំពើឃោរឃៅរបស់ប៉ូលិស និងការរើសអើងពូសាសន៍ ។គណៈវិនិច្ឆយមានសមាជិក១២រូប នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) រកឃើញថាលោក ឌើរិក ឆូវីន មានអាយុ៤៥ឆ្នាំពិតជាមានពិរុទ្ធលើបទចោទប្រកាន់ទាំងបី ក្នុងនោះរួមមានបទមនុស្សឃាតកម្រិតទី២ បទមនុស្សឃាតកម្រិតទី៣ និងបទមនុស្សឃាត ។ តែ លោក ឆូវីន នឹងត្រូវជាប់ឃុំរហូតដល់ត្រូវបានផ្ដន្ទាទោសជាផ្លូវការ ដែលអាចអោយរូបលោកជាប់ពន្ធនាគាររាប់សិបឆ្នាំ ៕ ប្រភព៖ CNA