Category: ព័ត៌មានអន្តរជាតិ

  • ថៃឆ្លងកូវីដ ១៤៤៣នាក់ និងស្លាប់៣នាក់ទៀត នៅថ្ងៃនេះ

    ថៃឆ្លងកូវីដ ១៤៤៣នាក់ និងស្លាប់៣នាក់ទៀត នៅថ្ងៃនេះ

    នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានកូវីដ១៩ ហៅកាត់ថា CCSA ចេញផ្សាយដោយ The Nation នៅមុននេះបន្តិច៕

  • ប្រមុខការទូតអាមេរិកនិយាយថា សហរដ្ឋអាមេរិកនឹងប្តេជ្ញាក្លាយខ្លួនជាអ្នកដឹកនាំខាងអាកាសធាតុអោយកាន់តែប្រសើរឡើង

    ប្រមុខការទូតអាមេរិកនិយាយថា សហរដ្ឋអាមេរិកនឹងប្តេជ្ញាក្លាយខ្លួនជាអ្នកដឹកនាំខាងអាកាសធាតុអោយកាន់តែប្រសើរឡើង

    អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីនខិន បញ្ជាក់ថា ប្រទេសរបស់លោកនឹងដាក់សម្ពាធដល់គ្រប់ប្រទេសទាំងអស់ ឱ្យកាត់បន្ថយការពឹងផ្អែកលើធ្យូងថ្ម ដែលនេះជាការប្រឈមមុខជាក់ស្តែងជាមួយចិន ខណៈលោកប្តេជ្ញាធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យបំផុតខាងអាកាសធាតុ ។ ប្រមុខការទូតអាមេរិករូបនេះ បានថ្លែងនៅក្នុងសុន្ទរកថាមួយនៅឯទីក្រុង អានណាប៉ូលិស រដ្ឋម៉ារីលែន ថា វាពិបាកក្នុងការស្រមៃឃើញសហរដ្ឋអាមេរិកឈ្នះការប្រកួតប្រជែងយុទ្ធសាស្ត្ររយៈពេលវែងជាមួយចិន ប្រសិនបើយើងមិនអាចដឹកនាំបដិវត្តន៍ថាមពលកកើតឡើងវិញបានទេនោះ ហើយថា ឥឡូវនេះ យើងកំពុងដើរក្រោយគេហើយ ។ ដោយចាត់ទុកបញ្ហាប្រែប្រួលអាកាសធាតុជាបញ្ហាសន្តិសុខជាតិនោះ លោក ប្លីនខិន បានព្រមានពីផលប៉ះពាល់ធំៗនៅជុំវិញភពផែនដី និងហានិភ័យដល់សហរដ្ឋអាមេរិក ប្រសិនបើខ្លួនមិនបង្កើនការខិតខំរបស់ខ្លួនទេនោះ ។ សូមបញ្ជាក់ថា លោក ប្លីនខិន បានចាប់ផ្តើមការទូតអាកាសធាតុដ៏ខ្លាំងក្លាពេញមួយសប្តាហ៍ ដែលដាក់ចេញដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដោយបានអញ្ជើញមេដឹកនាំពិភពលោកចំនួន៤០នាក់ចូលរួមក្នុងកិច្ចប្រជុំកំពូលតាមអនឡាញមួយនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ស្ថិតក្នុងគោលបំណងលើកកម្ពស់មហិច្ឆតារបស់ពិភពលោកស្តីពីអាកាសធាតុ ៕ ប្រភព៖ CNA

  • សហរដ្ឋអាមេរិកផ្អាកការផលិតវ៉ាក់សាំងរបស់ Johnson & Johnson នៅក្នុងរោងចក្រមួយជាបណ្តោះអាសន្នរហូតដល់ការស៊ើបអង្កេតមួយត្រូវបានបិទបញ្ចប់

    សហរដ្ឋអាមេរិកផ្អាកការផលិតវ៉ាក់សាំងរបស់ Johnson & Johnson នៅក្នុងរោងចក្រមួយជាបណ្តោះអាសន្នរហូតដល់ការស៊ើបអង្កេតមួយត្រូវបានបិទបញ្ចប់

    អាមេរិក៖ ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានសម្រេចផ្អាកការផលិតវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Johnson & Johnson នៅឯរោងចក្រមួយក្នុងសហរដ្ឋអាមេរិកជាបណ្ដោះអាសន្ន ស្របពេលអាជ្ញាធរកំពុងស៊ើបអង្កេតលើកំហុសមួយ ដែលធ្វើឱ្យវ៉ាក់សាំងនេះរាប់លានដូសខូចខាតកាលពីខែមុន ។ ការផ្អាកការផលិតនេះ ត្រូវបានគេមើលឃើញថា ជាការដាក់បន្ថែមសម្ពាធថ្មីទៀតលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ដែលទើបតែត្រូវបានអាជ្ញាធរ និយ័តករអាមេរិកផ្អាកការប្រើប្រាស់ បន្ទាប់ពីរកឃើញថា អ្នកចាក់វ៉ាក់សាំងនេះដូសទី១មួយចំនួនមានបញ្ហាកំណកឈាមធ្ងន់ធ្ងរដ៏កម្រ ។ ទន្ទឹមគ្នា ក្រុមហ៊ុន Johnson & Johnson បញ្ជាក់ថា ខ្លួននឹងសហការជាមួយក្រុមហ៊ុន Emergent និងទីភ្នាក់ងារ FDA ដើម្បីដោះស្រាយរាល់បញ្ហាដែលរកឃើញនៅក្នុងការស៊ើបអង្កេត ។ បើតាមក្រុមហ៊ុន Emergent BioSolutions ដែលជាម្ចាស់រោងចក្រ Baltimore និងជាអ្នកផលិតវ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson នោះ ទីភ្នាក់ងារ FDA បានស្នើឱ្យផ្អាកការផលិតកាលពីថ្ងៃទី១៦ ខែមេសា រហូតដល់ការស៊ើបអង្កេតត្រូវបិទបញ្ចប់ និងមានការជូនដំណឹងជាថ្មី ៕ ប្រភព៖…

  • ថៃមានផែនការអនុញ្ញាតអោយអ្នកជំងឺកូវីដ១៩ស្រាលធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះ ដើម្បីទុកគ្រែពេទ្យសម្រាប់អ្នកជំងឺមានករណីធ្ងន់

    ថៃមានផែនការអនុញ្ញាតអោយអ្នកជំងឺកូវីដ១៩ស្រាលធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះ ដើម្បីទុកគ្រែពេទ្យសម្រាប់អ្នកជំងឺមានករណីធ្ងន់

    ថៃ៖ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានឆ្លើយតបទៅនឹងការកើនឡើងយ៉ាងគំហុកនៃឆ្លងវីរុស Covid-19 តាមរយៈការដាក់ចេញផែនការមួយ ដោយអនុញ្ញាតអោយអ្នកជំងឺស្រាលធ្វើចត្តាឡីស័កខ្លួនឯងនៅតាមផ្ទះ ដើម្បីទុកគ្រែពេទ្យសម្រាប់អ្នកជំងឺមានករណីធ្ងន់ធ្ងរ ។ ផែនការគ្រាអាសន្នខាងលើ ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញបញ្ហាខ្វះគ្រែពេទ្យ ដែលកាន់តែអស់នៅពេលប្រទេសអាស៊ីមួយនេះកំពុងជួបប្រទះករណីផ្ទុះវីរុសកូវីដ១៩នៅរលកទី៣ ហើយវិធានការនេះដែរ នឹងត្រូវប្រកាន់យកក្នុងករណីសភាពការណ៍កាន់តែអាក្រក់ទៅប៉ុណ្ណោះ ។ យ៉ាងណាមិញ ក្រសួងសុខាភិបាលថៃកាលពីយប់ថ្ងៃចន្ទម្សិលមិញនេះបញ្ជាក់ថា ទោះជាចត្តាឡីស័កនៅតាមផ្ទះកំពុងស្ថិតក្រោមការពិចារណា ក៏វាមិនចាំបាច់ដែរពេលនេះដោយសារនៅសល់គ្រែពេទ្យ៣ពាន់ដែរ ដូច្នេះវានឹងមិនត្រូវអនុវត្តពេលនេះទេ ។ គួរបញ្ជាក់ថា នៅក្រោមផែនការចត្តាឡីស័កនៅតាមផ្ទះ អ្នកជំងឺកូវីដ១៩ត្រូវតែមិនចេញរោគសញ្ញា មានអាយុក្រោម៤០ឆ្នាំ និងមិនកើតរោគធាត់ជ្រុល មិនមានបញ្ហាសុខភាពផ្សេងៗ រួមមានរោគសួត ជំងឺក្រលៀន ជំងឺបេះដូងរ៉ៃរ៉ៃ ស្ត្រូក និងជំងឺផ្សេងទៀតដែលគ្រូពេទ្យគិតថា មិនមានសុវត្ថិភាពសំរាប់ចត្តាឡីស័កនៅផ្ទះ ។ មន្ទីរពេទ្យនឹងតំរូវអោយចុះពិនិត្យអ្នកជំងឺប្រភេទនេះ ជាទៀតទាត់រាល់១៤ថ្ងៃ និងបញ្ជូនទៅមន្ទីរពេទ្យបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ៕ ប្រភព៖ Bangkok Post

  • សហភាពអឺរ៉ុបប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីយោធាមីយ៉ាន់ម៉ាចំនួន១០រូប និងក្រុមហ៊ុនធំៗចំនួន០២បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារ

    សហភាពអឺរ៉ុបប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីយោធាមីយ៉ាន់ម៉ាចំនួន១០រូប និងក្រុមហ៊ុនធំៗចំនួន០២បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារ

    ប៊ែលហ្ស៊ិក៖ សហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ បានដាក់ទណ្ឌកម្មលើមន្រ្តីយោធាមីយ៉ាន់ម៉ាចំនួន១០រូប និងក្រុមហ៊ុនធំៗចំនួនពីរ ដែលជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ ព្រមទាំងការបង្ក្រាបដ៏ឃោរឃៅប្រឆាំងនឹងក្រុមបាតុករអហិង្សា ។ ក្រុមអ្នកការទូតអឺរ៉ុបបាននិយាយថា ក្រុមមន្ត្រីដែលរងទណ្ឌកម្ម គឺភាគច្រើនជាសមាជិកក្រុមប្រឹក្សារដ្ឋដែលកំពុងកាន់អំណាច ដែលត្រូវបានគេមើលឃើញថា ជាអ្នកទទួលខុសត្រូវចំពោះការធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ ដោយឡែកក្រុមហ៊ុនទាំងពីរដែលទទួលរងការដាក់ទណ្ឌកម្ម ដោយការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ទិដ្ឋការ គឺសាជីវកម្មសេដ្ឋកិច្ចមីយ៉ាន់ម៉ា (MEC) និងក្រុមហ៊ុនសេដ្ឋកិច្ចមីយ៉ាន់ម៉ា (MEHL) ដែលគ្រប់គ្រងលើវិស័យជាច្រើន រួមមានទាំងវិស័យពាណិជ្ជកម្ម គ្រឿងស្រវឹង បារី និងទំនិញប្រើប្រាស់ ។ គួរបញ្ជាក់ផងដែរថា វិធានការណ៍ខាងលើនេះ នឹងចូលជាធរមាន នៅពេលត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិផ្លូវការរបស់សហភាពអឺរ៉ុប ខណៈដែលមហាអំណាចលោកខាងលិចកំពុងព្យាយាមបង្កើនសម្ពាធលើរបបដឹកនាំថ្មីរបស់មីយ៉ាន់ម៉ា ដោយផ្តោតលើប្រភពសេដ្ឋកិច្ចសំខាន់ៗរបស់ពួកគេ ៕ ប្រភព៖ CNA

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤២លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤ម៉ឺននាក់ និងជាសះស្បើយ១២១លាន១៩ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤២លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤ម៉ឺននាក់ និងជាសះស្បើយ១២១លាន១៩ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤២លាន៦៩ម៉ឺន៧ពាន់៣១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤ម៉ឺន៣ពាន់១៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២១លាន១៩ម៉ឺន៩ពាន់៧០០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៤៧ម៉ឺន៥ពាន់៤៣នាក់ ស្លាប់ចំនួន៥៨ម៉ឺន១ពាន់៥៤២នាក់ និងជាសះស្បើយចំនួន២៥លាន៤ម៉ឺន៣ពាន់៤៦៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៥លាន៣១ម៉ឺន៤ពាន់៧១៤នាក់ ស្លាប់១៨ម៉ឺន៥៥០នាក់ និងជាសះស្បើយ១៣លាន១០ម៉ឺន៣ពាន់២២០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៩៧ម៉ឺន៧ពាន់៧១៣នាក់ ស្លាប់ចំនួន៣៧ម៉ឺន៥ពាន់៤៩នាក់ និងជាសះស្បើយ១២លាន៤៦ម៉ឺន៧១២នាក់ ៕ ប្រភព៖ worldometers

  • អូស្ត្រាលី​ប្រកាស​ជួយ​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​As​t​raZe​n​e​ca​ ​ជូន​វៀតណាម​

    អូស្ត្រាលី​ប្រកាស​ជួយ​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​As​t​raZe​n​e​ca​ ​ជូន​វៀតណាម​

    វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ដែល​ផលិត​នៅ​ប្រទេស​អូស្ត្រាលី​អាច​នឹង​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​ ​នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​វៀតណាម​។​​មានប្រសាសន៍​អំឡុង​សន្និសីទ​សារ​ព័ត៌មាន​ ​នៅ​ក្នុង​ទីក្រុង​ហាណូយ​ ​កាលពី​ថ្ងៃចន្ទ​ ​ទី​១​៩​ ​មេសា​ ​លោកស្រី​ Ro​by​n ​Mud​i​e​ ​បាន​និយាយ​ថា​ ​«​អូស្ត្រាលី​នឹង​គិតគូរ​ពី​នីតិវិធី​ផ្តល់​វ៉ាក់សាំង​ជូន​ដល់​ប្រទេស​វៀតណាម​ ​ក្នុង​នោះ​ ​កញ្ចប់​វ៉ាក់សាំង​ខ្លះ​ទំនងជា​ផលិត​នៅ​ប្រទេសអូស្ត្រាលីតែម្តង​»។​ ​ឆ្លើយតបនឹង​ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម​ ​V​n​Express​ ​ទាក់​ទឹង​នឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​រ​ភាគី​លើ​វ៉ាក់សាំង​នេះ​ ​លោកស្រី​ Ro​by​n ​Mud​i​e​ ​បាន​និយាយ​ថា​ ​ខណៈ​ដែល​អូស្ត្រាលី​កំពុង​ផលិត​វ៉ាក់សាំង​ក្នុង​ប្រទេស​នោះ​ ​ការ​ផ្តោត​ជា​សំខាន់​នា​ពេល​បច្ចុប្បន្ននេះ​គឺ​ជួយ​ដល់​វៀតណាម​ឲ្យ​មាន​វាក់​សាំង​ប្រកបដោយ​សុវត្ថិភាព​ ​និង​ប្រភព​ជឿ​ទុកចិត្ត​បាន​»​។​ ​អំឡុង​សន្និសីទ​ពេល​នោះ​ ​ទាំង​ទូត​អូស្ត្រាលី​ ​និង​តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​វៀតណាម​បាន​ប្រកាស​រួមគ្នា​ថា​ ​នឹង​ផ្តល់​កញ្ចប់​ថវិកា​រ​ជាង​១​០​លាន​ដុល្លារ​អាមេរិក​ ​ជួយ​ដល់​ផ្នែក​ដឹកជញ្ជូន​វ៉ាក់សាំង​ទៀត​ផង​ ​រួម​ទាំង​រៀបចំ​ទូ​ក្លា​សេ​ត្រជាក់​ផ្ទុក​វ៉ាក់សាំង​ផង​ដែរ​។​ ​នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ ​ដែល​វៀតណាម​ទទួល​បាន​ជំនួយ​ពី​វៀតណាម​ ​ក្នុង​នោះ​ ​ការ​ជួយ​របស់​អូស្ត្រាលី​សម្រាប់​វៀតណាម​លើ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១​៩​ ​មកទល់​ពេលនេះ​មាន​ប្រមាណ​៣​១​លាន​ដុល្លារ​អាមេរិកហើយ ក្នុង​ ​រយៈពេល​៣​ឆ្នាំ​៕​

  • នាយករដ្ឋមន្ត្រីថៃសម្រេចមិនទៅប្រជុំអាស៊ាននៅឥណ្ឌូនេស៊ី ដែលផ្តោតលើបញ្ហាភូមា

    នាយករដ្ឋមន្ត្រីថៃសម្រេចមិនទៅប្រជុំអាស៊ាននៅឥណ្ឌូនេស៊ី ដែលផ្តោតលើបញ្ហាភូមា

    នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានសម្រេចចិត្តថា នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីទេ ដោយឲ្យរដ្ឋមន្ត្រីការបរទេសទៅចូលរួមជំនួសវិញ នេះបើតាមប្រភពពីមន្ត្រីរាជរដ្ឋាភិបាលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃទី១៩ មេសា នេះ។ ប៉ុន្តែប្រភពមិនលម្អិតពីការសម្រេចចិត្តរបស់លោកប្រាយុទ្ធនេះទេ គ្រាន់តែថា រដ្ឋមន្ត្រីការបរទេស Don Pramudwinai នឹងទៅជំនួស ។ ប្រភពថា កិច្ចប្រជុំកំពូលអាស៊ាន នាចុងសប្តាហ៍ខាងមុខនេះ គឺដើម្បីរកដំណោះស្រាយវិបត្តិនៅភូមា ជាប្រទេសសមាជិកអាស៊ាន ដែលទើបមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អ៊ួងសាន ស៊ូជីនោះ៕

  • ថៃមានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន៣នាក់បន្ថែមទៀត និងឆ្លងថ្មីៗជិត១,៤០០នាក់នៅក្នុងថ្ងៃចន្ទនេះ (មានវីដេអូ)

    ថៃមានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន៣នាក់បន្ថែមទៀត និងឆ្លងថ្មីៗជិត១,៤០០នាក់នៅក្នុងថ្ងៃចន្ទនេះ (មានវីដេអូ)
  • ហុងកុងបិទជើងហោះហើរពីឥណ្ឌា ហ្វីលីពីន និងប៉ាគីស្ថាន ដោយសារព្រួយបារម្ភខ្លាំងពីវីរុស Covid-19 បំប្លែងខ្លួនថ្មី (មានវីដេអូ)

    ហុងកុងបិទជើងហោះហើរពីឥណ្ឌា ហ្វីលីពីន និងប៉ាគីស្ថាន ដោយសារព្រួយបារម្ភខ្លាំងពីវីរុស Covid-19 បំប្លែងខ្លួនថ្មី (មានវីដេអូ)