-
ឧប្បទ្ទេវហេតុរថភ្លើងរត់ធ្លាក់ចេញពីផ្លូវនៅប្រទេសអេហ្ស៊ីប បណ្តាលអោយមនុស្ស១១នាក់ស្លាប់ និងជិត១០០នាក់ទៀតរបួស

អេហ្ស៊ីប៖ អាជ្ញាធរអេហ្ស៊ីបនិយាយថា រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបានរត់រអិលធ្លាក់ចេញពីផ្លូវនៅភាគខាងជើងទីក្រុងគែរ នៅថ្ងៃអាទិត្យម្សិលមិញ ធ្វើអោយមនុស្សយ៉ាងហោចណាស់១១នាក់បាត់បង់ជីវិត និង៩៨នាក់ទៀតរងរបួស ដែលនេះជាគ្រោះមហន្តរាយផ្លូវដែកចុងក្រោយបង្អស់ ដែលបានកើតឡើងក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ ។ ជាមួយគ្នានេះ ប្រធានាធិបតីអេហ្ស៊ីបលោក អាប់ឌែល ហ្វាតតា អាល់ស៊ីស៊ី បានប្រគល់ភារកិច្ចឱ្យកងវិស្វកម្មយោធា ដើម្បីធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុចុងក្រោយនេះ ដែលបានកើតឡើងបន្ទាប់ពីឧបទ្ទវហេតុរថភ្លើងមួយទៀតកាលពីខែមុន ដែលបណ្តាលអោយមនុស្សស្លាប់យ៉ាងហោចណាស់២០នាក់ ។ ខុទ្ទកាល័យអេហ្ស៊ីបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទូរចំនួនបួននៃរថភ្លើងដែលធ្វើដំណើរពីទីក្រុងគែរ ទៅទីក្រុងម៉ាន់សួរ៉ា បានរអិលធ្លាក់ចេញពីផ្លូវដែក ។ ដោយឡែកក្រសួងសុខាភិបាលអេហ្ស៊ីបបានបន្ថែមថា រថយន្តសង្គ្រោះបន្ទាន់រាប់សិបគ្រឿងត្រូវបានបញ្ជូនទៅកន្លែងនោះ ហើយអ្នកស៊ើបអង្កេតត្រូវបានបញ្ជូនដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤១លាន៩៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣ម៉ឺននាក់ និងជាសះស្បើយ១២០លាន៥៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤១លាន៩៩ម៉ឺន៩ពាន់៩៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣ម៉ឺន២ពាន់៨៦៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២០លាន៥៣ម៉ឺន១ពាន់៦៨៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៤០ម៉ឺន៤ពាន់៤៥៤នាក់ ស្លាប់ចំនួន៥៨ម៉ឺន១ពាន់៦១នាក់ និងជាសះស្បើយចំនួន២៤លាន៩៦ម៉ឺន១ពាន់២២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៥លាន៥ម៉ឺន៧ពាន់៧៦៧នាក់ ស្លាប់១៧ម៉ឺន៨ពាន់៧៩៣នាក់ និងជាសះស្បើយ១២លាន៩៤ម៉ឺន៨ពាន់៨៤៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៩៤ម៉ឺន៣ពាន់៧១នាក់ ស្លាប់ចំនួន៣៧ម៉ឺន៣ពាន់៤៤២នាក់ និងជាសះស្បើយ១២លាន៣៩ម៉ឺន១ពាន់៥៩៩នាក់ ៕ ប្រភព៖ worldometers
-
ប្រទេសក្នុងអាស៊ាន ទំាង១០ គិតមកដល់ត្រឹមថ្ងៃទី១៨ មេសា នេះ មានអ្នកឆ្លង កូវីដ-១៩ ៣លាន ១៦ម៉ឺន ៦២០០ ករណី

-
អុីស្រាអែលលុបកាតព្វកិច្ចពាក់ម៉ាស់ ព្រោះជោគជ័យលើការចាក់វ៉ាក់សាំងកូវីដ

បន្ទាប់ពីទទួលបានជោគជ័យជាមួយការចាក់វ៉ាក់សាំង និងស្របពេលមានការធ្លាក់ចុះនៃអត្រាឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសអ៊ីស្រាអែល ក្រសួងសុខាភិបាលរបស់ប្រទេសនេះ បានលុបចោលនូវតម្រូវការពាក់ម៉ាសនៅតាមទីតាំងបើកចំហ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យនេះទៅ។ ក្រសួងសុខាភិបាលថា រដ្ឋមន្ត្រីសុខាភិបាល លោក Hezi Levy បានធ្វើវិសោធនកម្មបទបញ្ជាសុខភាពសាធារណៈ ដូច្នេះមិនចាំបាច់មានកាតព្វកិច្ចពាក់ម៉ាសនៅតាមទីតាំងបើកចំហទេ ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែមេសានេះទៅ។ ការសម្រេចនេះធ្វើឡើង ខណៈអត្រាឆ្លងនៅអុីស្រាអែលធ្លាក់ចុះច្រើន។ ប្រទេសនេះបានចាប់ផ្តើមចាក់វ៉ាក់សាំងកូវ១៩ តាំងពីថ្ងៃទី២០ ខែធ្នូ ដោយគេដឹងថា ជាប្រទេសចាក់បានច្រើនបំផុតមួយ ចាក់បានជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបហើយ ប្រមាណជាង៥លាននាក់ ខណៈអ្នកចាក់គ្រប់ដូសទី២ បានជាង៤លាននាក់។ យ៉ាងណាក៏ដោយ ទីសាធារណៈខាងក្រៅ និងទីតាំងមានមនុស្សច្រើននៅតែតម្រូវឲ្យពាក់ម៉ាសដដែល តាមការកំណត់របស់ក្រសួងសុខាភិបាល៕
-
ថ្ងៃអាទិត្យនេះ! ថៃឆ្លងកូវីដ ១៧៦៧នាក់ទៀត ស្លាប់២នាក់

-
ទោះផ្ទុះកូវីដជាថ្មី! ថៃស្លាប់មនុស្ស២២៧នាក់ព្រោះគ្រោះថ្នាក់ចរាចរណ៍ សង្ក្រាន្តប៉ុន្មានថ្ងៃនេះ

ក្នុងពេល៧ថ្ងៃឈប់សម្រាក បុណ្យសង្ក្រាន្តឆ្នាំ២០២១ នៅថៃ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាង២៣០០លើក បណ្តាលឲ្យស្លាប់មនុស្ស២២៧នាក់ របួស២៣៥៧នាក់ នេះបើតាមរបាយការណ៍ផ្លូវការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃទី១៧ មេសានេះ។ តែប្រភពថា ទាំងចំនួនគ្រោះថ្នាក់ និងស្លាប់ធ្លាក់ចុះ ៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ខណៈ២០២០ ថៃគ្មានការធ្វើដំណើរពេលសង្ក្រាន្តទេ ព្រោះប្រទេសត្រូវបានបិទខ្ទប់។ រីឯឆ្នាំ២០២១នេះ ក៏បារម្ភពីកូវីដ១៩ដែរ ព្រោះកំពុងផ្ទុះរលកទី៣។ មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ បណ្តាលមកពីស្រវឹងស្រាខ្លាំងជាងគេ បន្ទាប់មក គឺល្បឿន។ គ្រាន់តែម្សិលមិញ ស្លាប់២៦នាក់ ដោយសារគ្រោះថ្នាក់ជាង២៥០លើកទូទាំងប្រទេស៕
-
មេធ្វើរដ្ឋប្រហារនៅភូមានឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី

លោក Min Aung Hlaing គេស្គាល់ថាជាមេបញ្ជាការយោធាដ៏មានឥទ្ធិពលនៅប្រទេសមីយ៉ាន់ម៉ានឹងត្រូវទៅចូលកិច្ចប្រជុំពូលអាស៊ាន នាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនេះ នាប្រទេសឥណ្ឌូនេស៊ី នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសថៃ Tanee Sangrat នាថ្ងៃសៅរ៍ ទី១៧ មេសា នេះ។ បើទៅមែន នោះវាជាលើកដំបូងហើយសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសរបស់លោក តាំងពីលោកបានដឹកនាំរដ្ឋប្រហារយោទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់ លោកស្រី អ៊ួង សានស៊ូជី កាលពីថ្ងៃទី១ កុម្ភៈ ២០២១ មក។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា មិនទាន់បញ្ជាក់ពីការទៅចូលរួមកិច្ចប្រជុំអាស៊ាននៅហ្សាកាតា របស់លោក Min Aung Hlaing នៅឡើយទេ៕ប្រភពពី CNA
-
ក្រុមហ៊ុន Pfizer កំពុងបង្កើនវ៉ាក់សាំងបង្ការជំងឺ Covid-19 ទ្វេដងអោយដល់កាណាដា ចំពេលប្រទេសនេះកំពុងផ្ទុះរលកទី៣ (មានវីដេអូ)

-
ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ការចាត់វិធានការឆ្លើយតបវិញពីសំណាក់រុស្ស៊ី គឺជាការបង្កើនបញ្ហា និងជាទង្វើដ៏គួរអោយសោកស្តាយខ្លាំងណាស់ (មានវីដេអូ)

-
នាយករដ្ឋមន្ត្រីជប៉ុនប្តេជ្ញាប្រារព្ធព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic ប្រកបដោយសុវត្ថិភាព និងសន្តិសុខបំផុត (មានវីដេអូ)
