Category: ព័ត៌មានអន្តរជាតិ

  • ថៃអួតថានឹងយកឈ្នះកូវិដ១៩ រលកទី៣ ដោយមិនបាច់បិទខ្ទប់ប្រទេស

    ថៃអួតថានឹងយកឈ្នះកូវិដ១៩ រលកទី៣ ដោយមិនបាច់បិទខ្ទប់ប្រទេស

    រាជរដ្ឋាភិបាលថៃមានជំនឿជឿជាក់ថា ខ្លួននឹងអាចយកឈ្នះការផ្ទុះរលកទី៣នៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ដោយមិនចាំបាច់បិទខ្ទប់ប្រទេស នេះជាការអះអាងរបស់រដ្ឋមន្ត្រីសុខាភិបាល នាថ្ងៃព្រហស្បតិ៍ ទី១៦ មេសា ២០២១នេះ។ មានប្រសាសន៍នៅក្រោយកិច្ចប្រជុំថ្នាក់ជាតិទប់ស្កាត់កូវីដ១៩ លោក Anutin បានលើកឡើងថា “យើងពុំឃើញមានតម្រុយណាដែលត្រូវបិទខ្ទប់ នៅពេលណាមួយឡើយ។ ថៃកំពុងផ្ទុះរលកទី៣នៃជំងឺកូវីដ១៩ ក្នុងនោះ ម្សិលមិញ ឆ្លងថ្មីជាង១៥០០នាក់ ខណៈដែលប៉ុន្មានថ្ងៃនេះ សុទ្ធតែឆ្លងក្បែរ១ពាន់នាក់ក្នុង១ថ្ងៃ។ លោករដ្ឋមន្ត្រីលើកហេតុផលថា ២សប្តាហ៍មកនេះ ភាគីពាក់ព័ន្ធមានកិច្ចសហការល្អក្នុងកិច្ចប្រយុទ្ធប្រឆាំងកូវីដ១៩ ដូច្នេះ ចំនួនឆ្លងថ្មីនឹងធ្លាក់ចុះ នៅខែក្រោយនេះ៕

  • វៀតណាមត្អូញថា ខ្វះវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋ ទើបចាក់បានជាង៦ម៉ឺននាក់

    វៀតណាមត្អូញថា ខ្វះវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋ ទើបចាក់បានជាង៦ម៉ឺននាក់

    មានប្រសាសន៍ក្នុងកិច្ចប្រជុំ នាថ្ងៃពុធទី១៥ មេសា ២០២១នេះ រដ្ឋមន្ត្រីសុខាភិបាលវៀតណាមបានសារភាពថា វ៉ាក់សាំងកូវីដលើពិភលោកកំពុងខ្វះខាត ខណៈដែលបណ្តាប្រទេសនានាកំពុងប្រជែងគ្នាខ្លាំង ដើម្បីដណ្តើមយកមកប្រទេសខ្លួន។ អំឡុងកិច្ចប្រជុំគណៈកម្មាធិការជាតិទទួលបន្ទុកការគ្រប់គ្រងជំងឺកូវីដ១៩ នាពេលនោះ លោក Nguyen Thanh Long ថា វៀតណាមចាំចាច់ត្រូវមានវ៉ាក់សាំងច្រើនបន្ថែមទៀត ក្នុងពេលកាន់តែឆាប់ កាន់តែល្អ ប៉ុន្តែប្រឈមនឹងការប្រកួតប្រជែងនិងភាពលំបាកហើយនឹងមានហានិភ័យចំពោះច្រកចេញនៃវ៉ាក់សាំងនេះ។ គួរបញ្ជាក់ថា វៀតណាមទើបបានចាក់វ៉ាក់សាំងកូវីដ លើពលរដ្ឋជាង៦ម៉ឺន២ពាន់នាក់ទេ គឺវ៉ាក់សាំង AstraZeneca៕

  • ធ្ងន់ហើយ! ឥណ្ឌាឆ្លងកូវីដ ១ថ្ងៃ ជាង២០ម៉ឺននាក់លើកដំបូង

    ធ្ងន់ហើយ! ឥណ្ឌាឆ្លងកូវីដ ១ថ្ងៃ ជាង២០ម៉ឺននាក់លើកដំបូង

    ប្រទសឥណ្ឌាបានបន្តរកឃើញវិជ្ជមានជំងឺវីរុសកូវីដ១៩ ជាង២០ម៉ឺននាក់ទៀត នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាថ្ងៃទី១៥ មេសា ២០២១នេះ។ ប្រភពថា ត្រឹម២៤ម៉ោងមកនេះ ករណីឆ្លងកូវីដ១៩ នៅប្រទេសឥណ្ឌាមានចំនួន២០ ម៉ឺន ៧៣៩នាក់ ដោយវាគឺជាលើកដំបូងហើយដែល១ថ្ងៃឆ្លងជាង២០ម៉ឺននាក់នៅប្រទេសមួយនេះ។ បើតាមក្រសួងសុខាភិបាលឥណ្ឌាថា មានជាង១៤លាននាក់ហើយដែលបានឆ្លងកូវីដ១៩ នៅក្នុងប្រទេស ក្នុងនោះស្លាប់ជាង១៧ម៉ឺននាក់។ ម្សិលមិញ ឆ្លងជាង១៨ម៉ឺននាក់ នៅឥណ្ឌា៕  

  • ថៃឆ្លងកូវីដជាង១៥០០នាក់ទៀត ប្រកាសមុននេះបន្តិច

    ថៃឆ្លងកូវីដជាង១៥០០នាក់ទៀត ប្រកាសមុននេះបន្តិច

    ថៃឆ្លងជំងឺកូវីដ១៩ ករណីថ្មីជាង១៥៤៣នាក់ទៀត នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ នៅថៃ ហៅកាត់ថា CCSA ចេញផ្សាយដោយ The Nation នាវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី១៥ មេសា នេះ៕

  • សង្ក្រាន្តថ្ងៃទី១​! ​ឆ្លងជំងឺ​កូ​វី​ដ​១៩ដល់ទៅ​១​៣​៣​៥​នាក់នៅថៃ

    សង្ក្រាន្តថ្ងៃទី១​! ​ឆ្លងជំងឺ​កូ​វី​ដ​១៩ដល់ទៅ​១​៣​៣​៥​នាក់នៅថៃ

    មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ចំនួន​១​៣​៣​៥​នាក់​ទៀត​ ​ក្នុង​ប្រទេស​ថៃ​ ​នេះ​បើ​តាម​អាជ្ញាធរ​ប្រកាស​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៤​ ​មេសា​ ​២​០​២​១​នេះ​ ដែលគេដឹងថា ជាថ្ងៃចាប់ផ្តើមបុណ្យសង្ក្រាន្តថ្ងៃដំបូង នៅប្រទេសនេះ។​ ​ក្នុងចំណោម​នេះ​ ​មានតែ​៩​នាក់​ប៉ុណ្ណោះ​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស​។​ ​សរុប​ទាំង​ការ​ឆ្លង​ថ្មី​នេះ​ថៃ​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​សរុប​កើន​ដល់​៣​៥​៩​១​០​នាក់​ហើយ​។​ ​ជា​ការ​កត់​ស​ម្កាល់ ​៤​ថ្ងៃ​ចុងក្រោយ​នេះ​ ​ថៃ​បាន​ផ្ទុះ​ការ​ឆ្លង​យ៉ាង​ខ្លាំង​ឡើងវិញ​ ​ក្នុង​នោះ​ ​កាលពី​បី​ថ្ងៃមុន​ ​ឆ្លង​ថ្មីៗ​ជិត​១​ពាន់​នាក់​ ​រហូតដល់​ថ្ងៃនេះ​ ​កើន​ជាង​១​ពាន់​នាក់​តែម្តង​៕​

  • ថៃ៖ ប៉ូលីស​​២​៥​២​នាក់​ហើយដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​

    ថៃ៖ ប៉ូលីស​​២​៥​២​នាក់​ហើយដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​

    ចំនួន​នគរបាល​ថៃ​ដែល​ឆ្លង​កូ​វី​ដ​១​៩​​បាន​កើន​ដល់​២​៥​២​នាក់​ហើយ​ ​ខណៈ​ដែល​ថ្មីៗ​នេះ​ ​មានកំណើន​ខ្លាំង​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​រង​នៃ​នគរបាល​ជាតិ​ថៃ​ ​លោកស្រី​ ​Sir​i​ku​l​ Kr​it​p​hit​t​a​y​a​boon​ ​បញ្ជាក់​នា​ថ្ងៃពុធ​ ​ទី​១​៤​ ​មេសា​ ​២​០​២​១​នេះ​។​ ​លោកស្រី​ថា​ ​«​នៅ​ទូទាំង​ប្រទេស​ថៃ​ ​មាន​នគរបាល​១​៧​៧​នាក់​ត្រូវ​បានឲ្យ​សម្រាក​ព្យាបាល​ក្រោយ​ឆ្លង​កូ​វី​ដ​១​៩​ ​ខណៈ​ដែល​៧​៥​នាក់​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​»​។ ​ក្រៅពី​នេះ​ ​ក៏មាន​នគរបាល​១​៥​៦​១​នាក់​ទៀត​ក្នុង​ធ្វើ​ច​ត្តាឡី​ស័ក​ ​ក្រោយ​ទាក់ទង​ជិត​ស្និត​ជាមួយ​នគរបាល​ប​ដែល​បាន​ឆ្លង​៕​ ​

  • កូវីដ​១​៩​៖​ ​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​​ជួប​បញ្ហា​កំណក​ឈាម​ដែរ​ ​អាមេរិក​ផ្អាក​ចាក់​ហើយ

    កូវីដ​១​៩​៖​ ​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​​ជួប​បញ្ហា​កំណក​ឈាម​ដែរ​ ​អាមេរិក​ផ្អាក​ចាក់​ហើយ

    ទីភ្នាក់ងារ​សុខាភិបាល​សហ​ព័ន្ធ​អាមេរិក​ ​នា​ថ្ងៃ​ទី​១​៣​ ​មេសា​នេះ​ ​បាន​ណែ​នាំឲ្យ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ ​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ប្រភេទJo​h​n​son​ & Jo​h​n​sonសិន​ ​ក្រោយ​រក​ឃើញ​ថា​ ​ស្ត្រី​៦​នាក់​ ​អាយុ​ក្រោម​៥​០​ឆ្នាំ​ចាក់​រួច ​មាន​បញ្ហា​កំណក​ឈាម​ដ៏​ក​ម្រ​។​ ​ក្រោយ​ដឹង​ដំណឹង​នេះ​ ​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​បាន​អះអាង​ថា ​ខ្លួន​បាន​ព​ន្យា​ពេល​ចុះឈ្មោះ​ចាក់​វ៉ាក់សាំងនេះ​នៅ​អឺរ៉ុប​ ​ដោយ​ពិនិត្យមើល​ឡើងវិញ​ចំពោះ​ករណី​កំណក​ឈាម​នេះ​។​ ​គួរ​បញ្ជាក់​ថា​ ​បញ្ហា​កំណក​ឈាម​បណ្តាល​ពី​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​ដែល​ទើប​ឲ្យ​ប្រើប្រាស់​បន្ទាន់​នៅ​អាមេរិក​ ​ក៏​ធ្លាប់​កើតមាន​ចំពោះ​អ្នក​វ៉ាក់សាំង​អង់គ្លេស​ ​អា​ស្ត្រា ​សេ​នី​កា នៅអឺរ៉ុប និងធ្លាយដល់នៅតំបន់ផ្សេងទៀត​ដែរ​។​ ​គិត​ត្រឹម​ថ្ងៃ​ទី​ ​១​២​ ​មេសា​ ២០២១ ​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​ច្រើនជាង​៦​លាន​៨​សែន​ដូ​សត្រូវ​បាន​ចាក់​ជូន​ពលរដ្ឋ​នៅ​អាមេរិក​ ​ខណៈ​ដែល​ទូទាំងសហ​អាមេរិកតែម្តង​បានចាក់វ៉ាក់សាំង សរុប​ទាំង​ ​Modern​a​, ​P​f​i​z​e​r-B​ioN​T​e​c​h​ ​និង​ Jo​h​n​son​ & Jo​h​n​son​ ​មាន​ដល់ជាង​១​៨​០​លាន​ដូ​ស​ហើយ​៕​ ប្រភពពី CNA

  • ថៃ​ច្រានចោល​ការរិះគន់​ដែល​ថា​ ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​និង​ ​Sin​o​v​a​c ​គ្មាន​ប្រសិទ្ធិភាព​

    ថៃ​ច្រានចោល​ការរិះគន់​ដែល​ថា​ ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​និង​ ​Sin​o​v​a​c ​គ្មាន​ប្រសិទ្ធិភាព​

    រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ​ ​លោក​ ​A​nut​in​ ​Char​n​v​i​r​a​ku​l​ ​បាន​ច្រានចោល​ការរិះគន់​នានា​ដែល​ថា​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​កំពុង​ចាក់​ជូន​ពលរដ្ឋ​ក្នុង​ប្រទេស​គ្មាន​ប្រសិទ្ធិភាព​ ​ខណៈ​ដែល​ថៃ​កំពុង​ចាក់វ៉ាក់សាំង​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​និង​វ៉ាក់សាំង​ចិន​ ​Sin​o​v​a​c ជូនពលរដ្ឋ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ថៃ​ ​T​h​e​ ​Nation​ ​នា​ថ្ងៃ​ទី​១​៣​ ​មេសា​នេះ​។​ ​លោក​រដ្ឋមន្ត្រី​ថៃ​បាន​លើ​ឡើង​កាល​ពីម្សិលមិញ​ថា​ ​បើ​តាម​អ្នកជំនាញ​ ​បើ​ទោះបីជា​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​និង​ ​Sin​o​v​a​c ​ប្រហែលជា​មិន​អាច​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​កូ​វី​ដ​១​៩​បាន​ទំាំ​ង​អស់​ក៏ដោយ​ ​ប៉ុន្តែ​វ៉ាក់សាំង​ទាំងពីរ​នេះ​អាច​ជួយ​ទប់​ស្កាត់​កុំឲ្យ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ ​និង​មិន​ឲ្យ​ស្លាប់​បាន​ ​ប្រសិនបើ​អ្នក​ចាក់​រួច​ឆ្លង​ជំងឺ​នោះ​។ លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​បែប​នេះ​ ​ដើម្បី​ឆ្លើយតបនឹង​ការរិះគន់​របស់​អ្នកនយោបាយ​មួយ​ចំនួន​ដែល​ថា​ ​វ៉ាក់សាំង​ដែល​រាជរដ្ឋាភិបាល​បាន​ទិញ​គឺ​គ្មាន​ប្រសិទ្ធិភាព​ ​ដោយ​លោក​ថា​ ​ការរិះគន់​បែប​នេះ​បង្ក​ឲ្យ​មានការ​យល់​ខុស​ដល់​សាធារណជន​។​ ​លោក​បញ្ជាក់​ថា​ ​ការរិះគន់​នេះ​ក៏​បង្ក​ការ​រំខាន​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ថៃ​គ្រប់រូប​ ក្នុង​ឆ្នាំ​២​០​២​១​នេះ​ដែរ​។​ ​ជា​ការ​កត់​សម្គាល់​ ​ការរិះគន់​ពី​ភាព​គ្មាន​ប្រសិទ្ធិភាព​នៃ​វ៉ាក់សាំង​បាន​កើតឡើង​ ​ខណៈ​ដែល​ថៃ​កំពុង​ផ្ទុះ​រលក​ទី​៣​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​នោះ​ ​បី​ថ្ងៃ​ជាប់គ្នា​ ​ចុងក្រោយ​នេះ​ ​សុទ្ធតែ​ឆ្លង​ជិត​១​ពាន់​នាក់​ ​ក្នុង​១​ថ្ងៃ​៕​

  • អ៊ីរ៉ង់ព្រមានសងសឹកវិញ ខណៈចោទប្រកាន់អ៊ីស្រាអែលថា បានវាយប្រហាររោងចក្រនុយក្លេអ៊ែរបស់ប្រទេសខ្លួន (មានវីដេអូ)

    អ៊ីរ៉ង់ព្រមានសងសឹកវិញ ខណៈចោទប្រកាន់អ៊ីស្រាអែលថា បានវាយប្រហាររោងចក្រនុយក្លេអ៊ែរបស់ប្រទេសខ្លួន (មានវីដេអូ)
  • ក្រុមប្រទេស G7 ជំរុញអោយរុស្ស៊ីបញ្ឈប់សកម្មភាពបង្កហេតុនៅតាមព្រំដែនអ៊ុយក្រែន (មានវីដេអូ)

    ក្រុមប្រទេស G7 ជំរុញអោយរុស្ស៊ីបញ្ឈប់សកម្មភាពបង្កហេតុនៅតាមព្រំដែនអ៊ុយក្រែន (មានវីដេអូ)