-
រដ្ឋមន្រ្តីសន្តិសុខម៉ាឡេស៊ីបញ្ជាក់ថា វិធានការរឹតត្បឹតលើការធ្វើដំណើរ នឹងត្រូវអូសបន្លាយពេលបន្តទៀតនៅទូទាំងប្រទេស

ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីសន្តិសុខម៉ាឡេស៊ីលោក Ismail Sabri Yaqoub នៅថ្ងៃចន្ទនេះប្រកាសថា វិធានការរឹតត្បឹតលើការធ្វើដំណើរ នឹងត្រូវអូសបន្លាយពេលបន្តទៀតនៅទូទាំងប្រទេស ។ ពាក់ព័ន្ធនឹងស្ថានការណ៍ Covid-19 នៅក្នុងប្រទេស រដ្ឋមន្ត្រីសន្តិសុខម៉ាឡេស៊ីរូបនេះបានគូសបញ្ជាក់ថា ទិន្នន័យដែលចេញផ្សាយដោយក្រសួងសុខាភិបាលបានបង្ហាញថា ម៉ាឡេស៊ីអាចប្រឈមនឹងរលកទី៤ នៃការឆ្លងរីករាលជំងឺ COVID-19 ខណៈដែលអត្រាអ្នកឆ្លងប្រចាំថ្ងៃកើនឡើងយ៉ាងខ្លាំង ។ ជាមួយគ្នានេះ អាជ្ញាធររបស់ម៉ាឡេស៊ីបាននិយាយថា រដ្ឋ Johor , Kelantan, Penang និង Selangor ព្រមទាំងទីក្រុងគូឡាឡាំពួ នឹងនៅតែស្ថិតក្រោមបទបញ្ជាហាមឃាត់ការធ្វើដំណើរ (CMCO) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ខណៈដែលរដ្ឋ Sarawak នឹងបន្តអនុវត្ត CMCO ពីថ្ងៃទី១៣ ដល់ទី២៦ ខែមេសាខាងមុខនេះ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៧លាន២៥ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩៥ម៉ឺននាក់ និងជាសះស្បើយ១១០លាន៤៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៧លាន២៥ម៉ឺន៨ពាន់៣១១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៩៥ម៉ឺន៨ពាន់៨០៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១១០លាន៤៣ម៉ឺន៧ពាន់១៦២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៩៩ម៉ឺន១៤៣នាក់ ស្លាប់ចំនួន៥៧ម៉ឺន៦ពាន់២៩៨នាក់ និងជាសះស្បើយចំនួន២៤លាន៥៦ម៉ឺន៨៥៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៣លាន៦៨ម៉ឺន៦ពាន់៧៣នាក់ ស្លាប់១៧ម៉ឺន១ពាន់៨៩នាក់ និងជាសះស្បើយ១២លាន២៥ម៉ឺន៤៤០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៥២ម៉ឺន១ពាន់៤០៩នាក់ ស្លាប់ចំនួន៣៥ម៉ឺន៥ពាន់៣១នាក់ និងជាសះស្បើយ១១លាន៩៥ម៉ឺន៧ពាន់៦៨នាក់ ៕ ប្រភព៖ worldometers
-
ម៉ាឡេស៊ីសម្រេចចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ លើអ្នកមានវ័យ៦០ឆ្នាំឡើងហើយ

ប្រជាពលរដ្ឋម៉ាឡេស៊ីដែលមានអាយុ៦០ឆ្នាំ និងលើស៦០ឆ្នាំនឹងត្រូវផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់បាន ដោយចាប់ផ្តើមពីថ្ងៃទី១៩ មេសាតទៅ ស្ថិតក្រោមដំណាក់ទី២នៃកម្មវិធីចាក់វ៉ាក់សាំងរបស់ម៉ាឡេស៊ី នេះបើតាមរដ្ឋមន្ត្រី សម្របសម្រួលការងារចាក់វ៉ាក់សាំង លោក Khairy Jamaluddin នាថ្ងៃទី១២ មេសា ២០២១នេះ។ លោកថា គណៈកម្មការពិសេសទទួលបន្ទុកការចាក់វ៉ាក់សាំងរបស់ម៉ាឡេស៊ីបានសម្រេចចិត្តបែបនេះ ក្រោយពេលបានឈានដល់ការពិចារណាលើទិន្នន័យចុងក្រោយនិងទិន្នន័យពីបណ្តាប្រទេសផ្សេងៗដែលបានបង្ហាញថា វ៉ាក់សាំងស៊ីណូវ៉ាក់មានសុវត្ថិភាព និងប្រសិទ្ធិភាពសម្រាប់មនុស្សវ័យ៦០ឆ្នាំ និង លើស៦០ឆ្នាំ។ លោករដ្ឋមន្ត្រីដែលក៏ជារដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា បណ្តាប្រទេសដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងស៊ីណូវ៉ាក់លើក្រុមមនុស្សមានវ័យ៦០ឆ្នាំឡើងលើ រួមមាន តួកគី មាន១១លាននាក់ ប្រេស៊ីលច្រើនជាង៧លាននាក់ ហើយឈីលីមានច្រើនជាង៣លាននាក់។ បើតាមលោករដ្ឋមន្ត្រី ម៉ាឡេស៊ីមានអ្នកចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ចំនួន៨លាន៥សែននាក់ហើយ៕
-
ថៃ៖ ផ្ទុះកូវីដ១៩រលកទី៣ ដល់ថ្នាក់យោធាជួយរៀបចំគ្រែព្យាបាលជាង៥ពាន់គ្រែ ទូទាំងប្រទេស

ក្រសួងការពារជាតិនៃប្រទេសថៃបានរៀបចំទីតាំងព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមានគ្រែអ្នកជំងឺជាង៥ពាន់គ្រែ នៅទូទាំងប្រទេស ខណៈដែលរលកទី២នៃជំងឺនេះបានផ្ទុះនៅទូទាំងប្រទេសថៃ។ ក្រសួងបានរៀបចំគ្រែព្យាបាលនៅបាងកក និងក្នុងទីតាំងផ្សេងៗទៀតក្នុងក្រុងសរុប៣១៩៥គ្រែ ខណៈដែលនៅតាមបណ្តាខេត្តមានប្រមាណ២០០០គ្រែទៀត នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ Kongcheep Tantrawanich នាថ្ងៃចន្ទ ទី១២ មេសា ២០២១នេះ។ លោកបន្ថែមទៀតថា កងទ័ពបានរៀបចំជាមន្ទីរពេទ្យ១២កន្លែង ដោយមានគ្រែព្យាបាលអ្នកជំងឺសរុប២២០០គ្រែ នៅតាមអង្គភាពរបស់ខ្លួនទូទាំងប្រទេស។ ជាមួយគ្នានេះ ទ័ពជើងទឹកបានរៀបចំ៧២៦គ្រែ ក្នុងខេត្ត Chonburi និងខេត្ត Chanthaburi ខណៈដែលកងកទ័ពអាកាសក៏បានរៀបចំមន្ទីរពេទ្យមួយ នៅខេត្ត Nakhon Pathom អាចផ្ទុកគ្រែ១០០គ្រែ។ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីករណីឆ្លងថ្មីចំនួន៩៨៥ករណីទៀត នាថ្ងៃចន្ទនេះ ជាចំនួនឆ្លងដ៏ច្រើនបំផុតមិនធ្លាប់មាននៅប្រទេសថៃ ក្នុងឆ្នាំ២០២១នេះ។ រលកកូវីដថ្មីបានកើតឡើង កាលពីចុងខែមីនា ហើយបានចាប់ផ្តើមរាលដាលទូទាំងប្រទេស៕
-
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃព្រមានថា មនុស្សជិត៣ម៉ឺននាក់អាចនឹងឆ្លង Covid-19 ក្នុងមួយថ្ងៃ ប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលា (មានវីដេអូ)

-
ហ្វីលីពីននឹងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតការធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី១២ ខែមេសានេះ (មានវីដេអូ)

-
ហ្វីលីពីននឹងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតការធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី១២ ខែមេសានេះ

ហ្វីលីពីន៖ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque បានគូសបញ្ជាក់ថា លោកប្រធានាធិបតីបានយល់ព្រមដាក់តំបន់រដ្ឋធានី និងខេត្តចំនួន៤ទៀតជុំវិញទីក្រុង អោយស្ថិតនៅក្រោមស្ថានភាពចត្តាឡីស័កសហគមន៍មិនសូវតឹងរ៉ឹង ដោយចាប់ពីថ្ងៃទី១២ ខែមេសានេះតទៅ ។ លោក Harry Roque បានថ្លែងប្រាប់ដោយសង្ខេបតាមរយៈវីដេអូខុនហ្វើរិនថា តំបន់ទីក្រុងម៉ានីល និងខេត្តប៊ូឡាកាន់, រីហ្សាល់, ឡាហ្គូណា និង កាវីត ដែលស្ថិតក្រោមការបិទទ្វារយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ជំងឺ Covid-19 នោះ នឹងស្ថិតនៅក្រោមស្ថានភាពចត្តាឡីស័កសហគមន៍ដែលបានកែប្រែថ្មីនេះ រហូតដល់ថ្ងៃទី៣០ ខែមេសាខាងមុខ ។ គួរបញ្ជាក់ផងដែរថា តំបន់ទីក្រុងម៉ានីល និងខេត្តជុំវិញទាំងបួន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមចត្តាឡីស័កសហគមន៍ ពោលគឺជាការរឹតត្បិតលើការបំលាស់ទីដ៏តឹងរ៉ឹងបំផុតសម្រាប់រយៈពេលពីរសប្តាហ៍រហូតដល់ថ្ងៃទី១១ ខែមេសា ដោយសារតែការកើនឡើងនូវចំនួនករណីឆ្លង ដែលធ្វើឱ្យមន្ទីរពេទ្យមួយចំនួនលែងមានសមត្ថភាពដំណើរការតទៅទៀត ៕ ប្រភព៖ AFP
-
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃព្រមានថា មនុស្សជិត៣ម៉ឺននាក់អាចនឹងឆ្លង Covid-19 ក្នុងមួយថ្ងៃ ប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលា

ថៃ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលសាធារណៈរបស់ថៃព្រមានថា មនុស្សច្រើនជាង២ម៉ឺន៨ពាន់នាក់អាចនឹងឆ្លងវីរុស Covid-19 ក្នុងមួយថ្ងៃនៅខែក្រោយនេះ ប្រសិនបើមិនមានវិធានការទប់ស្កាត់ អំឡុងពេលផ្ទុះការឆ្លងរាតត្បាតដូចពេលបច្ចុប្បន្ននេះទេនោះ ។ អគ្គលេខាធិការរង នៃនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង (DDC) លោក សូផុន ឡាំស៊ីរីថាវ៉ន (Sopon Iamsirithaworn) បញ្ជាក់ថា ផ្នែករោគរាតត្បាតរបស់ខ្លួនសហការជាមួយកម្មវិធីគោលនយោបាយសុខភាពអន្តរជាតិ បានធ្វើការព្យាករណ៍អំពីចំនួនមនុស្សដែលអាចឆ្លងវីរុសក្នុងមួយថ្ងៃ ប្រសិនបើវិធានការសុវត្ថិភាពមិនត្រូវបានអនុវត្តទេនោះ ។ លោកបន្តថា ការចម្លងថ្មីបំផុតភាគច្រើនរបស់ប្រទេសថៃ គឺពាក់ព័ន្ធនឹងចង្កោមរង្គសាល ដែលឥឡូវនេះ បានរាលដាលដល់ខេត្តចំនួន៧០ហើយ ។ លោកអគ្គលេខាធិការរងបន្ថែមថា កន្លែងកម្សាន្តនៅក្នុងខេត្តចំនួន៤១ ត្រូវបានបញ្ជាឲ្យបិទរយៈពេល២សប្តាហ៍ ហើយកន្លែងកម្សាន្តពេលរាត្រីនៅតាមខេត្តចំនួន៣៦ផ្សេងទៀតក៏អាចត្រូវបានបញ្ជាឲ្យបិទផងដែរ ប្រសិនបើវាត្រូវបានវាយប្រហារដោយជំងឺរាតត្បាត ។ ម្ចាស់ហាងស្រានៅក្នុងខេត្តចំនួន៣៦ ត្រូវតែតាមដានពិធីការត្រួតពិនិត្យជំងឺ ដែលរួមមានទាំងការពាក់ម៉ាស់ និង ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងផងដែរ ៕ ប្រភព៖ Bangkok Post
-
ឥណ្ឌាហាមនាំចេញថ្នាំប្រឆាំងវីរុស Remdesivir បើទោះបីជាករណីឆ្លងជំងឺ Covid-19 ថ្មីៗឡើងដល់កំរិតខ្ពស់បំផុតជាថ្មី ៕

-
ប្រធានាធិបតីឥណ្ឌូណេស៊ី បញ្ជាអោយបង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅកោះជ្វា ក្រោយគ្រោះរញ្ជួយដីផ្តាច់ជីវិតមនុស្ស៨នាក់នៅទីនោះ ៕
