Category: ព័ត៌មានអន្តរជាតិ

  • សហរដ្ឋអាមេរិក និងហ្វីលីពីនចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា រយៈ ពេល២សប្តាហ៍ ក្រោយលុបចោលការហ្វឹកហ្វាត់ប្រចាំឆ្នាំរួមគ្នា នេះ កាលពីឆ្នាំមុន ៕ (មានវីដេអូ)

    សហរដ្ឋអាមេរិក និងហ្វីលីពីនចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា រយៈ ពេល២សប្តាហ៍ ក្រោយលុបចោលការហ្វឹកហ្វាត់ប្រចាំឆ្នាំរួមគ្នា នេះ កាលពីឆ្នាំមុន ៕ (មានវីដេអូ)
  • សហរដ្ឋអាមេរិក និងហ្វីលីពីនចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នារយៈពេល២សប្តាហ៍ ក្រោយលុបចោលការហ្វឹកហ្វាត់ប្រចាំឆ្នាំរួមគ្នានេះកាលពីឆ្នាំមុន

    សហរដ្ឋអាមេរិក និងហ្វីលីពីនចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នារយៈពេល២សប្តាហ៍ ក្រោយលុបចោលការហ្វឹកហ្វាត់ប្រចាំឆ្នាំរួមគ្នានេះកាលពីឆ្នាំមុន

    ហ្វីលីពីន៖ មន្រ្តីយោធាជាន់ខ្ពស់ហ្វីលីពីននិយាយថា កងទាហានហ្វីលីពីន និង អាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នារយៈពេល២សប្តាហ៍ ដែលមានឈ្មោះថា បាលីកា (Balikatan) ដោយចាប់ផ្តើមពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយលុបចោលព្រឹត្តិការណ៍ហ្វឹកហ្វាត់ប្រចាំឆ្នាំរួមគ្នានេះកាលពីឆ្នាំមុន ដោយសារការឆ្លងរាលដាលជំងឺកូវីដ១៩ ។ ឧត្តមសេនីយ៍ឯកលោក ស៊ីរីលីតូ សូបេចាណា (Cirilito Sobejana) បានគូសបញ្ជាក់ថា មានតែទាហានចំនួន១ពាន់៧រយនាក់ប៉ុណ្ណោះដែលនឹងចូលរួម ដោយមកពីភាគីសហរដ្ឋអាមេរិកចំនួន៧រយនាក់ និងហ្វីលីពីន១ពាន់នាក់ គឺមិនដូចសមយុទ្ធមុនៗដែលមានកងទ័ពចូលរួមរហូតដល់៧ពាន់៦រយនាក់ ។ ការប្រកាសពីការធ្វើសមយុទ្ធយោធាខាងលើនេះ ធ្វើឡើងបន្ទាប់ពីលេខាធិការការពារជាតិរបស់ប្រទេសទាំងពីរ បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីសមយុទ្ធនេះ និង ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ព្រមទាំងការវិវឌ្ឍន៍សន្តិសុខក្នុងតំបន់នាពេលថ្មីៗនេះ ៕ ប្រភព៖ CNA

  • អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបបញ្ជាក់ថា ចិន និងរុស្ស៊ីកំពុងរារាំងការឆ្លើយតបជាអន្តរជាតិលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា

    អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបបញ្ជាក់ថា ចិន និងរុស្ស៊ីកំពុងរារាំងការឆ្លើយតបជាអន្តរជាតិលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា

    ប៊ែលហ្ស៊ិក៖ អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបនិយាយថា រុស្ស៊ី និងចិនកំពុងរារាំងការឆ្លើយតបជាលក្ខណៈអន្តរជាតិ ចំពោះការធ្វើរដ្ឋប្រហារយោធារបស់ប្រទេសមីយ៉ាន់ម៉ា ហើយថា សហភាពអឺរ៉ុបអាចនឹងផ្តល់នូវការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ប្រសិនបើប្រទេសមួយនេះវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ ។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសិព បូរ៉ែល (Josep Borrell) បានបង្ហោះសារលើបណ្តាញសង្គមថា វាមិនមានអ្វីភ្ញាក់ផ្អើលទេដែលប្រទេសរុស្ស៊ី និងចិនកំពុងរារាំងការប៉ុនប៉ងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឧទាហរណ៍ដូចជាដាក់ទណ្ឌកម្មការហាមឃាត់អាវុធ ។ លោក បូរ៉ែល ដែលថ្លែងក្នុងនាមប្រទេសទាំង២៧ជាសមាជិករបស់សហភាពអឺរ៉ុបថា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងធ្វើឱ្យមានការលំបាកក្នុងការស្វែងរកមូលដ្ឋានរួម… ប៉ុន្តែយើងមានកាតព្វកិច្ចដើម្បីព្យាយាមធ្វើវា ។ លោក បូរ៉ែល បន្ថែមថា កងកម្លាំងសន្តិសុខបានសម្លាប់ក្រុមបាតុករដែលគ្មានអាវុធច្រើនជាង៧០០នាក់ ក្នុងនោះមានកុមារ៤៦នាក់ នៅក្នុងការបង្ក្រាបដ៏បង្ហូរឈាមចាប់តាំងពីយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី នៅក្នុងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ហើយថា ពិភពលោកមើលឃើញដោយភាពភ័យរន្ធត់ នៅពេលដែលកងទ័ពប្រើអំពើហិង្សាទៅលើប្រជាជនរបស់ខ្លួន ។សូមបញ្ជាក់ថា ចិន និងរុស្ស៊ីមានទំនាក់ទំនងជាមួយកងកម្លាំងប្រដាប់អាវុធប្រទេសមីយ៉ាន់ម៉ា ដោយប្រទេសទាំងពីរជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេ និង លំដាប់ទី២ដល់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ៕ ប្រភព៖ Reuters

  • ប្រធានាធិបតីឥណ្ឌូណេស៊ីបញ្ជាអោយបង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅកោះជ្វា ក្រោយគ្រោះរញ្ជួយដីផ្តាច់ជីវិតមនុស្ស៨នាក់

    ប្រធានាធិបតីឥណ្ឌូណេស៊ីបញ្ជាអោយបង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅកោះជ្វា ក្រោយគ្រោះរញ្ជួយដីផ្តាច់ជីវិតមនុស្ស៨នាក់

    ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បានបញ្ជាអោយមានការខិតខំប្រឹងប្រែងជួយសង្គ្រោះ និងជួយសង្គ្រោះភ្លាមៗ បន្ទាប់ពីមានមនុស្ស៨នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីមួយបានវាយប្រហារនៅកោះជ្វាភាគខាងត្បូង ។ លោក ចូកូ វីដូដូ បានថ្លែងតាមរយៈប្រព័ន្ធផ្សព្វផ្សាយថា ខ្ញុំបានចេញបញ្ជាភ្លាមៗ អោយមានការឆ្លើយតបជាបន្ទាន់ ដើម្បីធ្វើការស្រាវជ្រាវ និងស្វែងរកជនរងគ្រោះដែលជាប់ក្រោមផ្ទាំងថ្មដែលបាក់រលំ និងជួយព្យាបាលដល់អ្នកដែលរងរបួស ។ គ្រោះរញ្ជួយដីក្នុងកម្រិត៥,៩រ៉ិកទ័របានវាយប្រហារកោះជ្វារបស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ដោយបានបំផ្លាញអាគាររាប់រយកន្លែងនៅក្នុងទីក្រុងជាច្រើន ។ គ្រោះរញ្ជួយដីនេះ បានបង្កការញ័ររញ្ជួយនៅម៉ោង២រសៀល ធ្វើអោយកក្រើកទូទាំងខេត្តជ្វាខាងកើត ដែលមានមនុស្ស៤០,៧លាននាក់រស់នៅ និងបណ្តាខេត្តជុំវិញ រួមទាំងកោះបាលីផងដែរ ។ សូមជម្រាបផងដែរថា ឥណ្ឌូណេស៊ីជាប្រទេសមួយដែលស្ថិតនៅលើតំបន់ខ្សែ ក្រវាត់ភ្លើង (Ring of fire) នៃមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះប្រទេសអាស៊ានមួយនេះ តែងតែរងការវាយប្រហារជាញឹកញាប់ ដោយគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម ។ ហេតុដូច្នេះហើយ ប្រធានាធិបតីឥណ្ឌូណេស៊ីបានណែនាំអោយប្រជាជនខ្លួនគួរតែមានការប្រុងប្រៀបខ្លួនជានិច្ច ចំពោះការវាយប្រហារពីគ្រោះមហន្តរាយធម្មជាតិ ៕ ប្រភព៖ CNA

  • ឥណ្ឌាហាមនាំចេញថ្នាំប្រឆាំងវីរុស Remdesivir នៅពេលតម្រូវការក្នុងស្រុកស្ទុះឡើងខ្លាំង ដោយសារករណីឆ្លង Covid-19 ថ្មីៗកើនឡើងយ៉ាងគំហុក

    ឥណ្ឌាហាមនាំចេញថ្នាំប្រឆាំងវីរុស Remdesivir នៅពេលតម្រូវការក្នុងស្រុកស្ទុះឡើងខ្លាំង ដោយសារករណីឆ្លង Covid-19 ថ្មីៗកើនឡើងយ៉ាងគំហុក

    ឥណ្ឌា៖ ឥណ្ឌាបានហាមការនាំចេញឱសថប្រឆាំងវីរុស រ៉េមដេស៊ីវា (Remdesivir) និង សារធាតុផ្សំរបស់វា នៅពេលតម្រូវការក្នុងស្រុកស្ទុះឡើងខ្លាំង ដោយសារតែការកើនឡើងករណីឆ្លងជំងឺ Covid-19 ថ្មីៗ ដែលជាហេតុនាំអោយកន្លែងខ្លះនៅឥណ្ឌាខ្វះឱសថ ។ ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហាមឃាត់ការនាំចេញឱសថប្រឆាំងវីរុស រ៉េមដេស៊ីវា រហូតទាល់តែស្ថានភាពបានប្រសើរឡើង ខណៈដែលរោងចក្រផលិតថ្នាំនេះ ត្រូវបានស្នើអោយបង្កើនការផ្គត់ផ្គង់ ។ ប្រទេសឥណ្ឌាដែលគេដឹងថា ជាទីតាំងពិភពផលិតឱសថនោះ ក៏បានផ្អាកនាំចេញវ៉ាក់សាំងបង្ការជំងឺ Covid-19 ផងដែរ ដោយសារតែកំណើនតំរូវការក្នុងស្រុក ។ ក្រុមហ៊ុនឥណ្ឌាចំនួន៧បានការអនុញ្ញាតអោយចែកចាយក្នុងស្រុក និងនាំចេញឱសថប្រឆាំងវីរុស រ៉េមដេស៊ីវា ពីក្រុមហ៊ុនអាមេរិក ជីលីង (Gilead Sciences) ទៅកាន់ប្រទេសជាង១០០ ។ គួរបញ្ជាក់ផងដែរថា អង្គការសុខភាពពិភពលោក (WHO) កាលពីចុងឆ្នាំមុន បានផ្តល់អនុសាសន៍មានលក្ខខណ្ឌប្រឆាំងនឹងការប្រើថ្នាំ រ៉េមដេស៊ីវា លើអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ដោយហេតុថា មិនមានភស្តុតាងបញ្ជាក់ថា វាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស Covid-19 នោះទេ តែទោះជាយ៉ាងណា ប្រទេសជាច្រើន រួមទាំងឥណ្ឌានៅបន្តប្រើវា ៕ ប្រភព៖ Reuters

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៦លាន៦៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩៤ម៉ឺននាក់ និងជាសះស្បើយ១០៩លាន៨៦ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៦លាន៦៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩៤ម៉ឺននាក់ និងជាសះស្បើយ១០៩លាន៨៦ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៦លាន៦៣ម៉ឺន៦ពាន់២៩២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៩៤ម៉ឺន៣ពាន់៣៩០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៩លាន៨៦ម៉ឺន៥ពាន់១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៩១ម៉ឺន៨ពាន់៥៩១នាក់ ស្លាប់ចំនួន៥៧ម៉ឺន៥ពាន់៨២៩នាក់ និងជាសះស្បើយចំនួន២៤លាន៤៨ម៉ឺន៥២២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៣លាន៥២ម៉ឺន៥ពាន់៣៧៩នាក់ ស្លាប់១៧ម៉ឺន២០៩នាក់ និងជាសះស្បើយ១២លាន១៥ម៉ឺន៣ពាន់៧១៣នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៤៨ម៉ឺន២ពាន់៥៤៣នាក់ ស្លាប់ចំនួន៣៥ម៉ឺន៣ពាន់២៩៣នាក់ និងជាសះស្បើយ១១លាន៨៨ម៉ឺន៨០៣នាក់ ៕ ប្រភព៖ worldometers

  • កូវីដ១៩៖ អាមេរិក​​​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជាង​១​១​៩​លាន​នាក់​ហើយ​

    កូវីដ១៩៖ អាមេរិក​​​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជាង​១​១​៩​លាន​នាក់​ហើយ​

    ក្នុងចំណោមពលរដ្ឋសរុបជាង៣២៨លាននាក់ (តួលេខឆ្នាំ២០២១៩) អាមេរិក​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជាង​១​១​៩​លាន​នាក់​ហើយ​ ​ដែល​ជា​ដូ​ស​ទី​១​ ​ខណៈ​មនុស្សជា​ង​៧​២​លាន​នាក់​ទើបបាន​ចាក់​គ្រប់​ដូ​ស​ទី​២​ ​នេះ​បើ​តាម​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង(C​D​C) ​នៅ​អាមេរិក​ ​ប្រកាស​ឲ្យដឹង​ ​កាលពី​ថ្ងៃអាទិត្យ​ ​ម្សិលមិញ​។​ ​ប្រភព​ថា​ ​វ៉ាក់សាំង​ចំនួន​ ​១​១​៩​ ​២​៤​២​ ​៩​០​២​លាន​ដូ​សត្រូវ​បាន​ចាក់​ជូន​ពលរដ្ឋ​រួចហើយ​ ​តែ​ក្នុង​នេះ​ ​មាន​ពលរដ្ឋ​៧​២​ ​៦​៣​០​ ​៨​៩​២​នាក់​បាន​ចាក់​ដូស​ទី​២​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​១​ ​មេសា​។​ ​អាមេរិក​បាន​ចែក​វ៉ាក់សាំង​ទៅកាន់​មណ្ឌល​ចាក់​ចំនួន​២​៣​៧​ ​៧​៩​៦​ ​១​០​៥ដូស​ហើយ​ ​នេះ​បើ​តាម​ប្រភព​ដដែល​ ​ហើយ​វ៉ាក់សាំង​ដែល​កំពុង​ចាក់​ជូន​ពលរដ្ឋ​មាន​បី​ប្រភេទ​ ​Modern​a​ ,​P​f​i​z​e​r-B​ioN​T​e​c​h​ ​គឺ​ ​និង​Jo​h​n​son​ & Jo​h​n​son​៕​ ប្រភពពី CNA

  • ទាន់ហេតុការណ៍! ប៉ូលីសថៃ១១៣នាក់ឆ្លងកូវីដ​ ព្រឹកនេះ

    ទាន់ហេតុការណ៍! ប៉ូលីសថៃ១១៣នាក់ឆ្លងកូវីដ​ ព្រឹកនេះ

    ក្នុងចំណោមអ្នកឆ្លងថ្មីជិត១ពាន់នាក់នៅប្រទេសថៃ នាព្រឹកថ្ងៃអាទិត្យ ទី១១ មេសានេះ ក៏មាននគរបាលថៃ១១៣នាក់ដែរ នេះបើតាមការបញ្ជាក់របស់អគ្គស្នងការនគរបាលជាតិថៃ នាវេលាម៉ោងប្រមាណជាង១១ព្រឹកនេះ។ ប្រភពថា ក្នុងចំណោមជាង១០០នាក់ មាន៥២នាក់គឺជានគរបាលប្រចាំការនៅរាជធានីបាងកក ហើយពេលនេះ នគរបាលជិត១ពាន់នាក់ទៀតកំពុងចត្តាឡីស័កខ្លួនឯង។ អាជ្ញាធរថៃបានប្រកាសថា នៅថ្ងៃអាទិត្យ ទី១១ មេសានេះ មានការឆ្លងជំងឺកូវីដ១៩ ចំនួន៩៦៧នាក់ទៀត៕ ប្រភពពី The Nation

  • ព្រឹក​ថ្ងៃអាទិត្យ​នេះ! ​ថៃ​​ថាឆ្លង​កូ​វី​ដ​ជិត​១​ពាន់​នាក់​ ក្នុងប្រទេស​

    ព្រឹក​ថ្ងៃអាទិត្យ​នេះ! ​ថៃ​​ថាឆ្លង​កូ​វី​ដ​ជិត​១​ពាន់​នាក់​ ក្នុងប្រទេស​

    អាជ្ញាធរ​ថៃ​បាន​ប្រកាស​ថា​ ​នៅ​ថ្ងៃអាទិត្យ​ ​ទី​១​១​ ​មេសា​នេះ​ ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​ជិត​១​ពាន់​នាក់​ទៀត​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​T​h​e​ ​Nation​ ​នៅ​មុននេះ​បន្តិច​។​ ​ប្រភព​ថា​ ​ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ ​ទាំង​៩​៦​៧​នាក់​ ​មានតែ​៣​នាក់​ប៉ុណ្ណោះ​ ​ជា​ករណី​នាំចូល​ ​ក្រៅពី​នេះ​ ​សុទ្ធតែ​ឆ្លង​ក្នុងស្រុក​។​ ​បូករួម​ទាំង​ជិត​១​ពាន់​នាក់​នេះ​ ​ថៃ​មាន​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ ​សរុប​កើន​ដល់​៣​២​៦​២​៥​នាក់​ហើយ​ ​ស្លាប់​ជិត​១​០​០​នាក់​៕​​

  • ថៃទើបចាក់វ៉ាក់សាំង Sinovac និងAstraZenec ជូនពលរដ្ឋជិតកន្លះលាននាក់

    ថៃទើបចាក់វ៉ាក់សាំង Sinovac និងAstraZenec ជូនពលរដ្ឋជិតកន្លះលាននាក់

    នៅប្រទេសថៃ ប្រជាពលរដ្ឋជិតកន្លះលាននាក់ហើយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពីចុងខែកុម្ភៈ រហូតថ្ងៃទី៩ មេសា ដោយថៃកំពុងចាក់វ៉ាក់សាំង២ប្រភេទជូនពលរដ្ឋ គឺវ៉ាក់សាំងអង់គ្លេស AstraZeneca និងវ៉ាក់សាំងចិន Sinovac នេះបើតាមកមន្ត្រីរាជរដ្ឋាភិបាលបញ្ជាក់ នាថ្ងៃសៅរ៍ ទី១០ មេសា ២០២១នេះ។ អ្នកនាំពាក្យរងនៃរាជរដ្ឋាភិបាល Traisuree Taisaranakul បាននិយាយថា វ៉ាក់សាំង១លាន៣ម៉ឺន៨ពាន់២៥៦ដូសត្រូវបានចែកចាយទៅកាន់មន្ទីរពេទ្យនិងទីតាំងផ្សេងៗទៀត ទូទាំងប្រទេស ក្នុងនោះ វ៉ាក់សាំងអង់គ្លេសមាន៩៥២២០៥ដូស ខណៈដែលវ៉ាក់សាំងចិនមាន៨៦០៦០ដូស។ ចាប់តាំងពីថ្ងៃទី២៨ កុម្ភៈ រហូតមកដល់ថ្ងៃទី៩ មេសា វ៉ាក់សាំងសរុប៥៣៧៣៨០ដូសត្រូវបានបញ្ជូនទៅ៧៧ រាជធានី ខេត្ត។ ក្នុងចំណោមនេះ មាន៤៧ម៉ឺន៣០១ដូសត្រូវបានចាក់ជូនពលរដ្ឋសម្រាប់ដូសទី១រួចហើយ ខណៈដែលពលរដ្ឋ៦៧០៧៩នាក់បានទទួលដូសទី២រួច ដោយភាគច្រើនគឺជាបុគ្គលិកសុខាភិបាលជួរមុខ។ តំបន់ចាក់បានច្រើនជាងគេគឺបាងកក បន្ទាប់មក គឺសាមុតសាខន និងភូកេត៕