-
វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន J&J កំពុងស្ថិតក្រោមការពិនិត្យរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងបញ្ហាកំណកឈាមនៅក្នុងខ្លួនអ្នកប្រើប្រាស់ (មានវីដេអូ)

-
ក្រុមហ៊ុន Pfizer-BioNTech ស្នើសុំអាជ្ញាធរអាមេរិក ដើម្បីអនុញ្ញាតអោយមានការចាក់វ៉ាក់សាំងការពារ Covid-19 ដល់ក្មេងៗវ័យជំទង់នៅទូទាំងសហរដ្ឋអាមេរិក (មានវីដេអូ)

-
អង្គការសុខភាពពិភពលោក WHO ថ្កោលទោសចំពោះគម្លាតរវាងប្រទេសអ្នកមាន និងអ្នកក្រ ក្នុងការទទួលបានវ៉ាក់សាំង Covid-19 (មានវីដេអូ)

-
មេដឹកនាំពិភពលោក រួមមានអាមេរិក អាល្លឺម៉ង់ និងបារាំងសម្តែងការសោកស្តាយបំផុត ចំពោះការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ហ្វីលីពក្នុងព្រះជន្ម៩៩ព្រះវស្សា (មានវីដេអូ)

-
វ៉ាក់សាំងស៊ីណូវ៉ាក់ដែលថៃទិញពីចិនបញ្ជូនមកដល់ ជាលើកទី៣ សរុប២លានដូសហើយ

នាព្រឹកថ្ងៃសៅរ៍ ទី១០ មេសា ២០២១នេះ ភាគីថៃបានទទួលវ៉ាក់សាំងចិន ប្រភេទស៊ីណូវ៉ាក់ចំនួន១លានដូសទៀត ពីភាគិចិន ដោយបញ្ជូនមកដល់ចំណតអាកាសយានដ្ឋានសុវណ្ណភូមិ តាមជើងហោះហើរ China flight CA603 ពីក្រុងប៉េកាំង។ តំណាងរាជរដ្ឋាភិបាលលោកវេជ្ជបណ្ឌិត Withoon Danwiboon ដែលបានទទួលវ៉ាក់សាំងចិនបានអះអាងថា នេះគឺជាលើកទី៣ហើយដែលថៃបានទទួលពីចិននូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលខ្លួនបានបញ្ជាទិញពីក្រុមហ៊ុន Sinovac Life Sciences Co Ltd ក្នុងនោះ លើកទី១ បញ្ជូនមក២០ម៉ឺនដូសកាលពីខែកុម្ភៈ លើកទី២ ៨០ម៉ឺនដូសបញ្ជូនមក កាលពីខែមីនា។ លោកបន្ថែមទៀតថា នាចុងខែមេសានេះ វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសមកបញ្ជូនមកដល់ថៃបន្ថែមទៀត៕
-
កូវីដ១៩៖ ថៃឆ្លងថ្មីជិត៨០០នាក់ នៅថ្ងៃសៅរ៍នេះ

អាជ្ញាធរគ្របគ្រងស្ថានភាពកូវីដ១៩ហៅកាត់ថា CCSA បានចេញផ្សាយនៅមុននេះបន្តិចថា នាថ្ងៃទី១០ មេសា ២០២១នេះ ថៃរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៧៨៩នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកកើតកូវីដ១៩នៅប្រទេសថៃកើនដល់៣១៦៥៨នាក់ហើយ។ ក្រៅពីរកឃើញថ្មីជិត៨០០នាក់ ថៃក៏មានស្លាប់មនុស្សម្នាក់ទៀត ដោយសារតែជំងឺកួវីដ១៩ដែរ កើនដល់ចំនួន៩៦នាក់។ក្នុងចំណោមឆ្លងថ្មី នាថ្ងៃនេះ មានតែ៨នាក់ប៉ុណ្ណោះជាករណីនាំចូលពីក្រៅប្រទេស។ ជាការកត់សម្គាល់ នាប៉ុន្មានថ្ងៃនេះ តួរលេខឆ្លងថ្មីៗនៅថៃបានហក់ឡើងខ្ពស់វិញ ក្នុងនោះ កាលពីថ្ងៃសុក្រម្សិលមិញ មាន៥៥៩ករណីថ្មី៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៥លាន៣១ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩២ម៉ឺននាក់ និងជាសះស្បើយ១០៨លាន៨៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៥លាន៣១ម៉ឺន៥ពាន់១៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៩២ម៉ឺន៨ពាន់៧៨២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៨លាន៨៦ម៉ឺន៨ពាន់២២៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៨០ម៉ឺន២ពាន់៧៧២នាក់ ស្លាប់ចំនួន៥៧ម៉ឺន៤ពាន់៨៤០នាក់ និងជាសះស្បើយចំនួន២៤លាន៣៤ម៉ឺន៦ពាន់៧៦៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៣៧ម៉ឺន៥ពាន់៤១៤នាក់ ស្លាប់៣៤ម៉ឺន៨ពាន់៩៣៤នាក់ និងជាសះស្បើយ១១លាន៧៩ម៉ឺន១ពាន់៨៨៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៣លាន២០ម៉ឺន៥ពាន់៩២៦នាក់ ស្លាប់ចំនួន១៦ម៉ឺន៨ពាន់៤៦៧នាក់ និងជាសះស្បើយ១១លាន៩៩ម៉ឺន៨៥៩នាក់ ៕ ប្រភព៖ worldometers
-
មេដឹកនាំពិភពលោក រួមមានអាមេរិក អាល្លឺម៉ង់ និងបារាំងសម្តែងការសោកស្តាយបំផុត ចំពោះការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ហ្វីលីពក្នុងព្រះជន្ម៩៩ព្រះវស្សា

បរទេស៖ មេដឹកនាំពិភពលោកជាច្រើនរូប ក្នុងនោះរួមមានប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង និង អធិ ការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺហ្គែល ព្រមទាំងនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ផងនោះ បានសម្តែងការសោកស្តាយបំផុត បន្ទាប់ពីបានទទួលដំណឹងថា ព្រះអង្គម្ចាស់ ហ្វីលីព (Philip) ដែលត្រូវជាព្រះស្វាមីនៃម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី២ បានសោយទិវង្គត ក្នុងជន្មាយុ៩៩ព្រះវស្សា ។ យោងតាមសេចក្តីថ្លែងការណ៍ពីព្រះរាជវាំងបាកឃីងហាំ (Buckingham) បានបញ្ជាក់ថា ព្រះអង្គម្ចាស់បានសោយទិវង្គតប្រកបដោយសន្តិភាពនៅឯវិមាន Windsor Castle ។ ព្រះរាជវង្សានុវង្សសូមចូលរួមជាមួយប្រជាជននៅជុំវិញពិភពលោក ក្នុងការកាន់ទុក្ខចំពោះការបាត់បង់ព្រះអង្គម្ចាស់ ។ ព្រះអង្គម្ចាស់ហ្វីលីពបានរៀបអភិសេកជាមួយម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី២ក្នុងឆ្នាំ១៩៤៧ ពោលគឺ៥ឆ្នាំមុនពេលដែលទ្រង់បានក្លាយជាព្រះមហាក្សត្រីយានី និងជារាជវង្សានុវង្សដែលបានគ្រងរាជ្យយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស ។ ទ្រង់បានចំណាយពេល៤សប្តាហ៍នៅក្នុងមន្ទីរពេទ្យនៅដើមឆ្នាំនេះ ដើម្បីទទួលការព្យាបាលជំងឺឆ្លង និងទទួលការវះកាត់បេះដូង ប៉ុន្តែទ្រង់បានយាងត្រលប់ទៅព្រះរាជដំណាក់ Windsor Castle វិញនៅដើមខែមីនាកន្លងទៅ ។ ការបង្ហាញព្រះកាយជាសាធារណៈចុងក្រោយរបស់ព្រះអង្គម្ចាស់ បានកើតឡើងកាលពីខែកក្កដាកន្លងទៅ នៅក្នុងពិធីយោធាមួយនៅឯវិមាន Windsor Castle…
-
វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន J&J កំពុងស្ថិតក្រោមការពិនិត្យរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងបញ្ហាកំណកឈាមនៅក្នុងខ្លួនអ្នកប្រើប្រាស់

បរទេស៖ និយ័តករឱសថអឺរ៉ុបនៅថ្ងៃសុក្រនេះនិយាយថា ខ្លួនបាននិងកំពុងធ្វើការត្រួតពិនិត្យឡើងវិញដ៏កម្រមួយ ជុំវិញបញ្ហាកំណកឈាមនៅក្នុងខ្លួនមនុស្សចំនួន៤នាក់នៅក្នុងសហរដ្ឋអាមេរិក ដែលទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson ។ ជុំវិញបញ្ហាខាងលើនេះ ក្រុមហ៊ុន Johnson & Johnson បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍តាមសារអេឡិចត្រូនិច (email) ថា បច្ចុប្បន្ននេះ នៅពុំទាន់ដឹងអំពីទំនាក់ទំនងណាមួយ ដែលមានជាប់ទាក់ទងនឹងករណីកំណកឈាមដ៏កម្រ និងការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនខ្លួននៅឡើយទេ ។ ក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះបន្ថែមថា ខ្លួនបានដឹងអំពីរបាយការណ៍ដ៏កម្រ នៃករណីកំណកឈាមក្នុងបុគ្គលដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ហើយក៏កំពុងធ្វើការជាមួយនិយ័តករ ដើម្បីធ្វើការវាយតម្លៃទិន្នន័យ និងផ្តល់ព័ត៌មានដែលពាក់ព័ន្ធ ។ ទន្ទឹមគ្នា គណៈកម្មាធិការសុវត្ថិភាពរបស់ទីភ្នាក់ងារឱសថអឺរ៉ុបក៏បាននិងកំពុងធ្វើការត្រួតពិនិត្យផងដែរ ថាតើការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានការផ្សារភ្ជាប់ជាមួយនឹងករណីកំណកឈាមដ៏កម្រយ៉ាងដូចម្តេច និងបាននិយាយថា ឥឡូវនេះ ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នៃរោគសញ្ញាលេចធ្លាយ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរបស់ AstraZeneca ៕ ប្រភព៖ Reuters
-
អង្គការសុខភាពពិភពលោក WHO ថ្កោលទោសចំពោះគម្លាតរវាងប្រទេសអ្នកមាន និងអ្នកក្រ ក្នុងការទទួលបានវ៉ាក់សាំង Covid-19

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះ បានថ្កោលទោសចំពោះគម្លាតរវាងប្រទេសអ្នកមាន និងអ្នកក្រ ក្នុងការទទួលបានវ៉ាក់សាំងបង្ការវីរុកូវីដ១៩ ដោយបានគូសបញ្ជាក់ថា បណ្តាប្រទេសជាច្រើនលើពិភពលោកនៅតែមិនមានការការពារ ។ បើតាមរបាយការណ៍សរុបរបស់សារព័ត៌មាន AFP វ៉ាក់សាំងCOVID-19ចំនួន ៧៣២លានដូសត្រូវបានប្រើប្រាស់ក្នុងតំបន់យ៉ាងតិចចំនួន ១៩៥ នៅជុំវិញពិភពលោក ។ ហើយប្រហែល៤៩ភាគរយនៃដូសវ៉ាក់សាំងទាំងនោះ ត្រូវបានចាក់ជូនប្រជាជននៃប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ខណៈដែលប្រទេសទាំងនេះតំណាងប្រមាណ១៦ភាគរយនៃចំនួនប្រជាជនពិភពលោក ។ ជុំវិញបញ្ហានេះដែរ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងរិះគន់ដល់ប្រទេសអ្នកមាន ដែលបានទិញវ៉ាក់សាំងស្តុកទុកសម្រាប់តែប្រទេសខ្លួនឯង ធ្វើអោយផ្ទុះនូវការខ្វះខាតវ៉ាក់សាំងដែលមានសម្រាប់ប្រទេសក្រីក្រ ។ លោក ថេដ្រូស បានថ្លែងសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅតែមានអតុល្យភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្នុងការចែកចាយវ៉ាក់សាំងសកល និងថា ក្នុងចំណោមប្រទេសចំនួន២២០ប្រទេស និងតំបន់ មានតែ១៩៤ប៉ុណ្ណោះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងហើយ ខណៈដែល២៦ប្រទេសទៀតមិនទាន់បានចាប់ផ្តើមនៅឡើយទេ ៕ ប្រភព៖ CNA