-
ក្រុមហ៊ុន Pfizer-BioNTech ស្នើសុំអាជ្ញាធរអាមេរិក ដើម្បីអនុញ្ញាតអោយមានការចាក់វ៉ាក់សាំងការពារ Covid-19 ដល់ក្មេងៗវ័យជំទង់នៅទូទាំងសហរដ្ឋអាមេរិក

អាមេរិក៖ ក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច (Pfizer-BioNTech) បញ្ជាក់ថា ពួកគេបានធ្វើការស្នើសុំមួយទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) រួច រាល់ហើយ ក្នុងគោលបំណងអនុញ្ញាតឲ្យមានការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ទៅដល់ក្មេងៗវ័យជំទង់នៅទូទាំងសហរដ្ឋអាមេរិក ដែលមានអាយុចន្លោះពី១២ដល់១៥ឆ្នាំ ។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ ដែលជាប្រភេទតម្រូវអោយចាក់ពីរដូសខាងលើ កន្លងមកនេះត្រូវបានអាជ្ញាធររបស់សហរដ្ឋអាមេរិកអនុម័តអោយចាក់ទៅលើមនុស្ស ដែលមានវ័យចាប់ពី១៦ឆ្នាំឡើងទៅប៉ុណ្ណោះ ។ ប៉ុន្តែការស្នើសុំខាងលើនេះ បានកើតមានឡើងតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយក្រុមហ៊ុនភីហ្វីហ្សឺ-បាយអូអិនធិច បានបញ្ចប់ការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩របស់ខ្លួនទៅលើក្មេងៗអាយុចន្លោះពី១២ដល់១៥ឆ្នាំចំនួន ២,២៦០ នាក់នៅសហរដ្ឋអាមេរិកផ្ទាល់ និងបានបង្ហាញប្រសិទ្ធភាព១០០ភាគរយប្រឆាំងវីរុសកូវីដ១៩ ៕ ប្រភព៖ CNA
-
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ធ្វើតេស្តកូវីដ១៩

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ត្រូវបានយកសំណាកតេស្តរកជំងឺវីរុសកូវីដ១៩ ថ្មីៗនេះ ក្រោយពេលរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបានឆ្លងជំងឺនេះ។ សមាជិកគណៈរដ្ឋមន្ត្រីដទៃទៀតក៏កំពុងធ្វើចត្តាឡីស័ក ខណៈដែលមានការផ្ទុះការឆ្លងថ្មីចេញពីកន្លែងកម្សាន្តសប្បាយពេលយប់នៅក្រុងបាងកក ដែលគេកំពុងភ័យព្រួយពីការរាលដាលរលកទីបី។ ទីប្រឹក្សានាយករដ្ឋមន្ត្រីថៃបាននិយាយថា រដ្ឋមន្ត្រីជាច្រើនរូបនិងសមាជិកសភាក្នុងគណបក្សភូមចៃថៃ បានចាប់ផ្តើមធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមវីដេអូផ្សាយបន្តផ្ទាល់។ មុនកិច្ចប្រជុំនេះ ប្រាយុទ្ធបាននិយាយថា លោកបានធ្វើតេស្តិ៍រកកូវីដ១៩ តែលទ្ធផលអវិជ្ជមាន៕
-
ជប៉ុនគ្រោងដាក់ទីក្រុងតូក្យូ និងតំបន់មួយចំនួនផ្សេងទៀតស្ថិតក្រោមវិធានការណ៍ដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់ជំងឺ Covid-19 នៅពេលមានការកើនឡើងខ្លាំង (មានវីដេអូ)

-
កូរ៉េខាងត្បូងគ្រោងដាក់បំរាមជាថ្មីលើក្លឹបកម្សាន្តពេលរាត្រី និង ខារ៉ាអូខេ ក្រោយចំនួនករណីឆ្លងជំងឺ COVID-19 បានកើនឡើងយ៉ាងគំហុក (មានវីដេអូ)

-
អូស្ត្រាលី ហ្វីលីពីន និងសហភាពអាហ្វ្រិករឹតត្បិតការប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ខណៈដែលការព្រួយបារម្ភអំពីវ៉ាក់សាំងនេះកើនឡើង (មានវីដេអូ)

-
កូវីដ១៩៖ ថៃប្រកាសអាសន្នខ្វះសម្ភារតេស្ត គ្រាន់តែថ្ងៃនេះ ឆ្លង៥៥៩នាក់ទៀត

ទីភ្នាក់ងារសារព័ត៌មាន Bangkok Post នារសៀលថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ បានចេញផ្សាយថា យ៉ាងហោចណាស់មន្ទីរពេទ្យចំនួន ១២ នៅក្នុងទីក្រុងបាងកក នៃប្រទេសថៃ បានសម្រេចផ្អាកទទួលការធ្វើតេស្តរក COVID-19 ជាបណ្តោះអាសន្ន ព្រោះតែតម្រូវការនៃការធ្វើតេស្ត បាននិងកំពុងកើនឡើងយ៉ាងគំហុក ដែលជាហេតុនាំឲ្យខ្វះខាតគ្រឿងបរិក្ខាពេទ្យយ៉ាងខ្លាំង។ នៅថ្ងៃសុក្រនេះដែរ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃបានអះអាងថា អ្នកឆ្លងជំងឺនេះរហូតដល់ ៥៥៩នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺម្នាក់ទៀតស្លាប់។ គួរបញ្ជាក់ថា ពេលនេះអាជ្ញាធរថៃកំពុងស្វះស្វែងដើម្បីគ្រប់គ្រងស្ថានការណ៍ ខណៈករណីឆ្លង COVID-19 បានឆ្លងចូលខេត្តមួយចំនួនទៀត ក្នុងនោះខេត្តកូរ៉ាត បានប្រកាសរកឃើញរហូតដល់ទៅ ១៧ករណីនៅថ្ងៃសុក្រនេះ និងខេត្តជាច្រើនទៀត កំពុងតាមដានរកអ្នកពាក់ព័ន្ធ។ គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៣០,៨៦៩ករណី ក្នុងនោះមានអ្នកស្លាប់ ៩៦នាក់ និងជាសះស្បើយឡើងវិញ ២៨,១២៨នាក់៕
-
លោក ចូ បៃដិន ហៅអំពើហិង្សាដោយប្រដាប់អាវុធនៅក្នុងសហរដ្ឋអាមេរិកថា “ជាភាពអាម៉ាស់អន្តរជាតិ” (មានវីដេអូ)

-
អូស្ត្រាលី ហ្វីលីពីន និងសហភាពអាហ្វ្រិករឹតត្បិតការប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ខណៈដែលការព្រួយបារម្ភអំពីវ៉ាក់សាំងនេះកំពុងកើនឡើង

អូស្រ្តាលី៖អូស្ត្រាលី និងហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះ បានរឹតត្បិតការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្ត្រាហ្សេណេកា ខណៈសហភាពអាហ្វ្រិកបានបោះបង់គម្រោងទិញវ៉ាក់សាំងនេះ ចំពេលកំពុងខ្វះខាតវ៉ាក់សាំងជាសកល ។ អូស្ត្រាលីបានណែនាំប្រជាជនអាយុក្រោម៥០ឆ្នាំ គួរតែទទួលបានវ៉ាក់សាំង ភីហ្វីហ្សឺ របស់ក្រុមហ៊ុនអាមេរិក ជាជាងវ៉ាក់សាំងរបស់ អាស្ត្រាហ្សេណេកា ដែលនេះជាការផ្លាស់ប្តូរគោលនយោបាយមួយ ដោយខ្លួនព្រមានថា នឹងបង្អាក់យុទ្ធនាការចាក់វ៉ាក់សាំង ។ រីឯហ្វីលីពីនវិញ ក៏បានផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់អាស្ត្រាហ្សេណេកា សម្រាប់មនុស្សដែលមានអាយុក្រោម៦០ឆ្នាំផងដែរ បន្ទាប់ពីនិយតករអឺរ៉ុបបាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានរកឃើញករណីកកឈាមក្នុងចំណោមអ្នកទទួលពេញវ័យមួយចំនួន ទោះបីជាគេនៅតែជឿថា វ៉ាក់សាំងនេះមានអត្ថប្រយោជន៍លើសពីហានិភ័យរបស់វា ។ បច្ចុប្បន្នមានប្រទេសជាង១០ហើយ បានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងនេះដោយផ្នែក ឬផ្អាកទាំងស្រុងតែម្តង ដោយសារបារម្ភអំពីប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់ ហើយឥឡូវនេះមានការព្រួយបារម្ភអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់ និងកម្រដែលកើតមានចំពោះមនុស្សវ័យក្មេង ៕ ប្រភព៖ CNA
-
កូរ៉េខាងត្បូងគ្រោងដាក់បំរាមជាថ្មីលើក្លឹបកម្សាន្តពេលរាត្រី និង ខារ៉ាអូខេ ក្រោយចំនួនករណីឆ្លងជំងឺ COVID-19 បានកើនឡើងយ៉ាងគំហុក

កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបញ្ជាក់ថា នឹងដាក់បំរាមជាថ្មីលើក្លឹបកម្សាន្តពេលរាត្រី ខារ៉ាអូខេ និងកន្លែងកម្សាន្តពេលរាត្រីផ្សេងៗទៀត ក្រោយចំនួនករណីឆ្លងកូវីដ១៩ថ្មីៗកើនឡើងយ៉ាងគំហុក ដែលធ្វើអោយមានព្រួយបារម្ភខ្លាំង ចំពោះការផ្ទុះឡើងនូវរលកទី៤ ។ ជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ជុង សេគ្យុន បានប្រកាសពីវិធានការទប់ស្កាត់ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយ សម្រាប់រយៈពេល០៣សប្តាហ៍ ក្រោយករណីឆ្លងថ្មីៗប្រចាំថ្ងៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល០៣ខែនាប៉ុន្មានថ្ងៃថ្មីៗនេះ ។ បច្ចុប្បន្ននេះនៅវេលាម៉ោង១០៖០០នាទីយប់បំរាមគោចរ ការហាមឃាត់ការបរិភោគអាហារពេលល្ងាច ការហាមឃាត់ការជួបជុំមនុស្សលើសពី៤នាក់ នឹងត្រូវរក្សាការអនុវត្តដដែល ។ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងរូបនេះ បាននិយាយនៅក្នុងកិច្ចប្រជុំប្រចាំថ្ងៃ ស្តីពីជំងឺឆ្លងរាតត្បាតថា សញ្ញារលកទី៤ នៃជំងឺឆ្លងរាតត្បាតដែលយើងបានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងវានេះ គឺកាន់តែខិតជិតមកដល់ហើយ និងកាន់តែខ្លាំងឡើងហើយ និងថា យើងនឹងរក្សាវិធានការរក្សាគម្លាតនាពេលបច្ចុប្បន្ននេះដដែល ប៉ុន្តែនឹងពង្រឹងវិធានការជាក់លាក់ផ្សេងៗបន្ថែមអាស្រ័យលើស្ថានភាព ៕ ប្រភព៖ CNA
-
រដ្ឋាភិបាលយោធា មី យ៉ាន់ម៉ា ដាក់កំហិតលើការប្រើសេវាអ៊ីនធើណិត និងរឹបអូសចានផ្កាយរណប ដែលប្រជាជនប្រើដើម្បីទទួលបានព័ត៌មានពីអន្តរជាតិ ៕ (មានវីដេអូ)
