-
ប្រេស៊ីលរកឃើញករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីលើកដំបូង ដែលមានប្រភពដើមពីអាហ្វ្រិកខាងត្បូង ខណៈមានការព្រួយបារម្ភពីការកើនឡើងអ្នកស្លាប់ (មានវីដេអូ)

-
នាយកមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) បញ្ជាក់ថា សហរដ្ឋអាមេរិករកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីអង់គ្លេសច្រើនជាងគេ (មានវីដេអូ)

-
ជប៉ុនកំពុងពិចារណាលើការផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់អត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិក

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនកំពុងធ្វើការពិចារណាជុំវិញការផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ សម្រាប់អត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ដែលនឹងចាប់ផ្តើមនៅចុងខែកក្កដា ឆ្នាំ២០២១ខាងមុខ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ (Kyodo) ។ យោងតាមមន្រ្តីរដ្ឋាភិបាលជប៉ុន ដែលដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន ក្យូដូ កាលពីល្ងាចថ្ងៃពុធម្សិលមិញបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមស្វែងរកលទ្ធភាព ដើម្បីធ្វើឱ្យប្រាកដថា អត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិករបស់ខ្លួន ត្រូវបានចាក់វ៉ាក់សាំង Covid-19 ទាំងអស់នៅចុងខែមិថុនាខាងមុខនេះ ។ ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងសម្រាប់មនុស្សចាស់នោះ អាចនឹងត្រូវបានគេចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ ។ គួរបញ្ជាក់ផងដែរថា ដំណើរការចាក់វ៉ាក់សាំងរបស់ជប៉ុន គឺនៅឆ្ងាយពីប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេ ដោយមានវ៉ាក់សាំងតែមួយប៉ុណ្ណោះ ដែលត្រូវបានអនុម័ត ហើយមានប្រជាជនប្រហែលជា១លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 លើកទី១ ចាប់តាំងពីខែកុម្ភៈមក បើទោះបីជាប្រទេសជប៉ុនកំពុងតស៊ូនឹងចំនួនករណីឆ្លងថ្មីៗក៏ដោយ ៕ ប្រភព៖ Reuters
-
ថៃឆ្លងកូវីដ១៩ជាង៤០០នាក់ទៀត ថ្ងៃទី៨ មេសានេះ!

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩នៅប្រទេសថៃហៅកាត់ថា CCSA នាថ្ងៃព្រហស្បតិ៍ ទី៨ មេសា ២០២១នេះ បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤០៥នាក់ ក្នុងនោះ រួមមានទំាង១៤នាក់នាំចូលពីក្រៅប្រទេស។ ជាមួយគ្នានេះដែរ ថៃបានព្យាបាលអ្នកជំងឺ៣២នាក់ទៀត ឲ្យជាសះស្បើយ ហើយអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ។ គិតត្រឹមថ្ងៃទី៨ មេសានេះ ថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុប៣០៣១០នាក់ ជាសះស្បើយ២៨១០១នាក់ កំពុងសម្រាកព្យាបាល២១១៤នាក់ និង ៩៥នាក់បានស្លាប់៕
-
ប្រេស៊ីលរកឃើញករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីលើកដំបូង ដែលមានប្រភពដើមពីអាហ្វ្រិកខាងត្បូង ខណៈមានការព្រួយបារម្ភពីការកើនឡើងអ្នកស្លាប់ ៕ (មានវីដេអូ)

-
អ៊ីតាលី និងអង់គ្លេសស្នើអោយកំណត់អាយុប្រជាជនដែលត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca ៕(មានវិដេអូ)

-
នាយកមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) បញ្ជាក់ថា សហរដ្ឋអាមេរិករកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីអង់គ្លេសច្រើនជាងគេ ៕

-
ក្រុមអ្នកជំនាញផ្នែកមេរោគនិយាយថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពី អង់គ្លេសកំពុងឆ្លងរាតត្បាតយ៉ាងឆាប់រហ័សនៅទីក្រុងបាងកក ប្រទេសថៃ ៕ (មានវីដេអូ)

-
ប្រេស៊ីលរកឃើញករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីលើកដំបូង ដែលមានប្រភពដើមពីអាហ្វ្រិកខាងត្បូង ខណៈមានការព្រួយបារម្ភពីការកើនឡើងអ្នកស្លាប់

ប្រេស៊ីល៖ ប្រេស៊ីលបានកត់ត្រាដំបូងពីការរកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមពីប្រទេសអាហ្វ្រិកខាងត្បូង ដែលនេះជាសញ្ញាគ្រោះថ្នាក់ថ្មីមួយ សម្រាប់ប្រទេសដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែមានចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏អាក្រក់បំផុតនៅលើពិភពលោក ហើយកំពុងស្វែងរកកន្លែងបញ្ចុះសព ។ ការរកឃើញនៃវីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមពីអាហ្វ្រិកខាងត្បូងខាងលើនេះ បានបន្ថែមការព្រួយបារម្ភថា រលកថ្មីនៃជំងឺកូវីដ១៩ដ៏កាចសាហាវដែលកំពុងផ្ទុះឡើងនៅប្រេស៊ីល អាចនឹងរក្សាការបំបែកកំណត់ត្រាឆ្លងដ៏គួរអោយភ័យខ្លាចសម្រាប់សប្តាហ៍ក្រោយៗទៀត ។ តួយ៉ាងនៅថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងសុខាភិបាលប្រេស៊ីលបានរាយការណ៍អំពីការស្លាប់ក្នុងមួយថ្ងៃចំនួន៤ពាន់១៩៥នាក់ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីប្រេស៊ីលលោក ហ៊្សែរ បូលសូណារ៉ូ បាននិយាយថា នឹងមិនមានការបិទប្រទេសទេ ពោលគឺមួយថ្ងៃគត់បន្ទាប់ពីប្រទេសនេះបានរកឃើញចំនួនស្លាប់ដោយជំងឺកូវីដ១៩កើតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ។ ប្រធានាធិបតីប្រេស៊ីលរូបនេះ ក៏បាននិយាយការពារការប្រើថ្នាំគ្រុនចាញ់ អ៊ីដ្រុកស៊ីតក្លរ៉ូខ្វីន (Hydroxychloroquine) ដើម្បីព្យាបាលជំងឺកូវីដផងដែរ ទោះជាគ្មានការសិក្សាវិទ្យាសាស្ត្រណាមួយរកឃើញថា ថ្នាំនេះមានប្រសិទ្ធភាពក្នុងការការពារ ឬព្យាបាលវីរុសនោះទេ ៕ ប្រភព៖ CNA
-
នាយកមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) បញ្ជាក់ថា សហរដ្ឋអាមេរិករកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីអង់គ្លេសច្រើនជាងគេ

អាមេរិក៖ ជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីចក្រភពអង់គ្លេស ដែលមានឈ្មោះសម្គាល់ថា B117 បានក្លាយជាវីរុសសម្បូរជាងគេនៅក្នុងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ស្របពេលដែលករណីឆ្លងថ្មីៗនៅតែបន្តកើនឡើងខ្លាំង នេះបើតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលកំពូលរបស់អាមេរិកម្នាក់ ។ ហើយក្រៅពីវីរុស B117 សហរដ្ឋអាមេរិកបានរកឃើញដូចគ្នានូវករណីឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីអាហ្វ្រិកខាងត្បូង ដែលវីរុសទាំងនេះត្រូវបានគេជឿជាក់ថា ជាមូលហេតុនៅពីក្រោយនៃការកើនឡើងករណីឆ្លងទាំងនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ។ បើតាមនាយកមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) លោកស្រី រ៉ាឈែល វ៉ាលែនស្កាយ វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅចក្រភពអង់គ្លេស បច្ចុប្បន្នបានក្លាយជាវីរុសដែលសម្បូរជាងគេនៅក្នុងសហរដ្ឋអាមេរិក… ដូច្នេះហើយទើបតម្រូវឱ្យមានការបង្កើនការធ្វើតេស្ដ ដើម្បីកំណត់អត្តសញ្ញាណ និងធ្វើចត្តាឡីស័កបុគ្គលដែលបានឆ្លងវីរុសនេះ ។ ស្របពេលជាមួយគ្នានេះដែរ នាយកមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC)រូបនេះក៏បានជំរុញផងដែរឱ្យប្រជាជនអាមេរិកទាំងអស់ ចាក់វ៉ាក់សាំងឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី ៕ ប្រភព៖ CNA