Category: ព័ត៌មានអន្តរជាតិ

  • អង្គការ WHO ប្រកាសមិនគាំទ្រការប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង ដោយសារតែវិធានការនេះ អាចបណ្តាលអោយមានភាពអយុត្តិធម៌ និងវិសមភាព

    អង្គការ WHO ប្រកាសមិនគាំទ្រការប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង ដោយសារតែវិធានការនេះ អាចបណ្តាលអោយមានភាពអយុត្តិធម៌ និងវិសមភាព

    ស្វីស៖ ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) មិនគាំទ្រទៅលើការអនុវត្តលិខិតឆ្លងដែនវ៉ាក់សាំង ដោយលើកឡើងថា មិនគួរទាន់យកមកប្រើប្រាស់ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងប្រទេសក្នុងកាលទេសៈនេះទេ ។ ក្រុមអ្នកជំនាញរបស់អង្គការ WHO បាននិយាយទៀតថា ជំហរមិនគាំទ្ររបស់ខ្លួន ក៏ព្រោះតែព្រួយបារម្ភលើប្រសិទ្ធិភាពនៃវ៉ាក់សាំង និងជាពិសេសវិធានការណ៍នេះអាចបណ្តាលឱ្យមានភាពអយុត្តិធម៌ និងវិសមភាព ចំពោះពលរដ្ឋដែលមិនអាចទទួលបានវ៉ាក់សាំង ដោយហេតុផលណាមួយ ដូចជាអ្នកមានជំងឺប្រចាំកាយ ដែលមិនអាចចាក់វ៉ាក់សាំងបាន ឬអ្នកប្រតិកម្មនឹងវ៉ាក់សាំងជាដើម ។ ការកត់សម្គាល់ខាងលើនេះរបស់ក្រុមអ្នកជំនាញអង្គការ WHO បានកើតមានឡើងស្របពេលដែលបណ្តាប្រទេសជាច្រើននៅលើពិភពលោកឥឡូវនេះ កំពុងអនុម័តនូវការប្រើប្រាស់ «លិខិតឆ្លងដែនវ៉ាក់សាំង» ដែលជាការសម្គាល់មួយដែលបញ្ជាក់ថា អ្នកទាំងនោះបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ដែលវិធានការណ៍នេះត្រូវបានគេរំពឹងថា នឹងជំរុញដល់វិស័យទេសចរណ៍ដែលកំពុងដុនដាបខ្លាំងក្នុងដំណាក់កាលជំងឺរាតត្បាតជាសកលនេះ ៕ ប្រភព៖ Reuters

  • ប្រទេសមហាអំណាចពិភពលោក និងអ៊ីរ៉ង់ធ្វើកិច្ចចរចាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ

    ប្រទេសមហាអំណាចពិភពលោក និងអ៊ីរ៉ង់ធ្វើកិច្ចចរចាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ

    អូទ្រីស៖ អ៊ីរ៉ង់ និងបណ្ដាប្រទេសមហាអំណាចបានរៀបចំនូវអ្វីដែលខ្លួនបានរៀបរាប់ជាកិច្ចពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា នៅថ្ងៃអង្គារនេះ ហើយបានឯកភាពគ្នាថានឹងបង្កើតក្រុមការងារមួយដើម្បីពិភាក្សាបន្តពីទណ្ឌកម្មអាមេរិក និងការត្រលប់មកអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញរបស់អ៊ីរ៉ង់ ។ កិច្ចពិភាក្សាខាងលើ ដែលមានគោលបំណងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញធ្វើឡើងនៅក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស ដោយមានការចូលរួមពីអ្នកតំណាងអ៊ីរ៉ង់ ចិន រុស្ស៊ី អាល្លឺម៉ង់ បារាំង និងអង់គ្លេស ខណៈដែលសហរដ្ឋអាមេរិកមិនបានចូលរួមក្នុងកិច្ចពិភាក្សានេះឡើយ ។ អ្នកតំណាងអ៊ីរ៉ង់លោក អាបាស់ អារ៉ាកឈី បាននិយាយថា កិច្ចពិភាក្សាក្នុងទីក្រុងវីយ្យែន គឺមានលក្ខណៈស្ថាបនា… ហើយកិច្ចពិភាក្សារបស់យើងនៅពេលបន្ទាប់ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ។ កិច្ចពិភាក្សានេះដែរធ្វើឡើងបន្ទាប់ពីរដ្ឋបាលអាមេរិកថ្មីរបស់លោក ចូ បៃដិន និងអ៊ីរ៉ង់បានបង្ហាញពីចេតនាត្រឡប់មកអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ តែពួកគេសុទ្ធតែដាក់លក្ខខណ្ឌដាក់គ្នាទៅវិញទៅមក ។ សហរដ្ឋអាមេរិកតម្រូវឱ្យអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញូម រីឯអ៊ីរ៉ង់ទាមទារឱ្យលោក បៃដិន ដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ដែលនៅសល់ពីជំនាន់លោក ដូណាល់ ត្រាំជាមុនសិន ៕ ប្រភព៖ Reuters

  • អង្គការ WHO បញ្ជាក់ថា វ៉ាក់សាំង Covid-19 របស់ Astra Zeneca មានប្រសិទ្ធិភាព ច្រើនជាងហានិភ័យ នេះបើតាម ការវាយតម្លៃលើទិន្នន័យចុងក្រោយ ៕

    អង្គការ WHO បញ្ជាក់ថា វ៉ាក់សាំង Covid-19 របស់ Astra Zeneca  មានប្រសិទ្ធិភាព ច្រើនជាងហានិភ័យ នេះបើតាម ការវាយតម្លៃលើទិន្នន័យចុងក្រោយ ៕
  • សាកលវិទ្យាល័យ Oxford ផ្អាកការធ្វើតេស្តវ៉ាក់សាំងរបស់ AstraZeneca លើកុមារ ដោយសារព្រួយបារម្ភអំពី​បញ្ហា​កំណកឈាម ៕

    សាកលវិទ្យាល័យ Oxford ផ្អាកការធ្វើតេស្តវ៉ាក់សាំងរបស់ AstraZeneca លើកុមារ ដោយសារព្រួយបារម្ភអំពី​បញ្ហា​កំណកឈាម ៕
  • លោក ចូ បៃដិន ប្រកាសថា ប្រជាជនអាមេរិកពេញវ័យទាំង អស់ នឹងទទួលបានសិទ្ធិចាក់វ៉ាក់សាំងនៅខែមេសាខាងមុខនេះ ៕ (មានវីដេអូ)

    លោក ចូ បៃដិន ប្រកាសថា ប្រជាជនអាមេរិកពេញវ័យទាំង អស់ នឹងទទួលបានសិទ្ធិចាក់វ៉ាក់សាំងនៅខែមេសាខាងមុខនេះ ៕ (មានវីដេអូ)
  • លោក ចូ បៃដិន ប្រកាសថា ប្រជាជនអាមេរិកពេញវ័យទាំងអស់នឹងមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងនៅខែមេសានេះ

    លោក ចូ បៃដិន ប្រកាសថា ប្រជាជនអាមេរិកពេញវ័យទាំងអស់នឹងមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងនៅខែមេសានេះ

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារនេះប្រកាសថា ប្រជាជនអាមេរិកពេញវ័យទាំងអស់នឹងមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅក្នុងខែមេសា ឆ្នាំ២០២១នេះ ។ ការប្រកាសពីកាលបរិច្ឆេតថ្មីរបស់លោក បៃដិន ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងអាឡិចសាន់ឌ្រា (Alexandria) រដ្ឋវើជីនៀ (Virginia) ដោយបានផ្លាស់ប្តូរកាលបរិច្ឆេតកាលពីដើមរបស់លោកនៅថ្ងៃទី១ ខែឧសភា ពោលគឺជិត២សប្តាហ៍ ។ លោក បៃដិន បានបន្ថែមថា វ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន១៥០លានដូសត្រូវបានចាក់ជូនប្រជាជនរួចរាល់ អំឡុងពេល៧៥ថ្ងៃនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក ដែលនេះស្ថិតនៅលើខ្សែបន្ទាត់មួយឆ្ពោះទៅកាន់គោលដៅចាក់អោយបាន២០០លានដូស នៅក្នុងរយៈពេល១០០ថ្ងៃ នៃការកាន់តំណែងរបស់លោក ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះក៏នៅតែជំរុញអោយប្រជាជនអាមេរិកបន្តអនុវត្តវិធានការការពារសុវត្ថិភាពពីជំងឺឆ្លង និងបាននិយាយថា ប្រទេសនេះមិនទាន់ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៅឡើយទេ ហើយអាចនឹងជួបប្រទះនូវជំងឺ និងភាពវេទនាបន្ថែមទៀត នៅមុនថ្ងៃទី៤ ខែកក្កដាខាងមុខនេះ ៕ ប្រភព៖ ស៊ីនហួរ

  • អង្គការ WHO បញ្ជាក់ថា វ៉ាក់សាំង Covid-19 របស់ AstraZeneca មានប្រសិទ្ធិភាព ច្រើនជាងហានិភ័យ នេះបើតាមការវាយតម្លៃលើទិន្នន័យចុងក្រោយ

    អង្គការ WHO បញ្ជាក់ថា វ៉ាក់សាំង Covid-19 របស់ AstraZeneca មានប្រសិទ្ធិភាព ច្រើនជាងហានិភ័យ នេះបើតាមការវាយតម្លៃលើទិន្នន័យចុងក្រោយ

    ស្វីស៖ មន្រ្តីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះបញ្ជាក់ថា អង្គការ WHO រំពឹងថា នឹងគ្មានហេតុផលណាមួយ ក្នុងការ ផ្លាស់ប្តូរការវាយតម្លៃរបស់ខ្លួនដែលថា ហានិភ័យនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ខ្ពស់ជាងអត្ថប្រយោជន៍នោះឡើយ ។ នាយកផ្នែកបទប្បញ្ញត្តិ និងបុព្វសិទ្ធិរបស់អង្គការសុខភាពពិភពលោក (WHO) លោក រ៉ូជើរីអូ ហ្គេសស្ប៉ា (Rogerio Gaspa) បាននិយាយថា អង្គការ WHO កំពុងសិក្សាយ៉ាងដិតដល់នូវទិន្នន័យចុងក្រោយបំផុត រួមជាមួយនឹងនិយ័តករអឺរ៉ុប និងនិយ័តករប្រទេសផ្សេងទៀត ដោយផ្អែកលើរបាយការណ៍អំពីការកកឈាម នៅក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង ។ បើតាមមន្រ្តីជាន់ខ្ពស់មួយរូបនៃនិយ័យករឱសថអឺរ៉ុប មានការផ្សារភ្ជាប់គ្នាយ៉ាងច្បាស់រវាងវ៉ាក់សាំង Covid-19 របស់ AstraZeneca និងការកកឈាមដ៏កម្រនៅក្នុងខួរក្បាល បើទោះបីជាមូលហេតុនៃការកកឈាមនៅមិនទាន់ដឹងនៅឡើយ ។ គួរបញ្ជាក់ថា ទីភ្នាក់ងារវេជ្ជសាស្រ្តអឺរ៉ុប (EMA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក ម៉ាកូ ខាវ៉ាឡឺរី (Marco Cavaleri) ដែលជាប្រធានក្រុមវាយតម្លៃវ៉ាក់សាំងរបស់ខ្លួនថា ខ្លួននៅតែកំពុងធ្វើការពិនិត្យទៅលើវ៉ាក់សាំង ហើយរំពឹងថា នឹងប្រកាសពីការរកឃើញរបស់ខ្លួននៅថ្ងៃពុធ ឬក៏ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ ប្រភព៖…

  • រដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ីបញ្ជាក់ថា ម៉ាឡេស៊ីនឹងបន្តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca

    រដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ីបញ្ជាក់ថា ម៉ាឡេស៊ីនឹងបន្តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca

    ម៉ាឡេស៊ី៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក អាដហែម បាបា (Adham Baba) បានគូសបញ្ជាក់ថា ម៉ាឡេស៊ីនឹងនៅតែបន្តប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា សម្រាប់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅទូទាំងប្រទេស ។ វេជ្ជបណ្ឌិត អាដហែម បាននិយាយថា ការសម្រេចចិត្តបែបនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការពិសេស ដើម្បីធានាការផ្គត់ផ្គង់ការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅថ្ងៃអង្គារសប្តាហ៍នេះ ។ លោកវេជ្ជបណ្ឌិត អាដហែម បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារដដែលនេះថា ការប្រើប្រាស់វ៉ាក់សាំងរបស់អាស្រ្តាហ្សេណេកា នឹងនៅតែបន្តប្រព្រឹត្តទៅដដែល ពីព្រោះថា យោងតាមទិន្នន័យពីការធ្វើតេស្តនៅតែចង្អុលបង្ហាញពីអត្ថប្រយោជន៍ ជាជាងការបង្កគ្រោះថ្នាក់ ។ គួរបញ្ជាក់ផងដែរថា យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មានមនុស្ស៧នាក់បានស្លាប់ ក្នុងចំណោមមនុស្ស៣០នាក់ដែលទទួលការចាក់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា នៅក្នុងចក្រភពអង់គ្លេស និងទទួលរងការឈឺចាប់បណ្តាលមកពីបញ្ហាកំណកឈាម ៕ ប្រភព៖ Reuters

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៣លាន២ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨៨ម៉ឺននាក់ និងជាសះស្បើយ១០៧លាន២៦ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៣លាន២ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨៨ម៉ឺននាក់ និងជាសះស្បើយ១០៧លាន២៦ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៣លាន២ម៉ឺន៦ពាន់៣៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨៨ម៉ឺន៦ពាន់៦៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៧លាន២៦ម៉ឺន៦ពាន់៤២៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៥៦ម៉ឺន៤៣៨នាក់ ស្លាប់ចំនួន៥៧ម៉ឺន២៦០នាក់ និងជាសះស្បើយចំនួន២៤លាន១២ម៉ឺន២ពាន់២២១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន១០ម៉ឺន៦ពាន់៥៨នាក់ ស្លាប់៣៣ម៉ឺន៧ពាន់៣៦៤នាក់ និងជាសះស្បើយ១១លាន៥៥ម៉ឺន៨ពាន់៧៨៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៧៩ម៉ឺន៩ពាន់៧៤៦នាក់ ស្លាប់ចំនួន១៦ម៉ឺន៦ពាន់២០៨នាក់ និងជាសះស្បើយ១១លាន៧៨ម៉ឺន៩ពាន់៧៥៩នាក់ ៕ ប្រភព៖ worldometers

  • អង់គ្លេស​ផ្អាក​ការសាកល្បង​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​លើ​កុមារ​ ​ព្រោះ​បញ្ហា​កំណក​ឈាម​

    អង់គ្លេស​ផ្អាក​ការសាកល្បង​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​លើ​កុមារ​ ​ព្រោះ​បញ្ហា​កំណក​ឈាម​

    ការសាកល្បង​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​លើ​កុមារ​នៅ​ប្រទេស​អង់គ្លេស​ត្រូវ​បាន​ផ្អាក​ ​ខណៈ​ដែល​ក្រុម​និ​យ​ត​ករ​ពិភពលោក​កំពុង​ពន្លឿន​ការ​វាយ​តម្លៃ​លើបញ្ហា​កំណក​ឈាម​ក​ម្រ​លើ​មនុស្ស​ពេញវ័យ​ ក្រោយចាក់វ៉ាក់សាំងនេះ នេះ​បើ​តាម​សកលវិទ្យាល័យ​ ​Ox​ford​ ​បញ្ជាក់​ ​កាលពី​ថ្ងៃ​អង្គា​រ៍ ​ទី​៦​ ​មេសា​ម្សិលមិញ​។ សកលវិទ្យាល័យ​ដែល​បាន​ជួយ​លើ​កិច្ចការ​ងារ​ផលិត​វ៉ាក់សាំង​ដ៏​សកម្ម​មួយ​នេះ​បាន​បញ្ជាក់​ ​តាមរយៈ​សេចក្តីថ្លែង​ការ​មួយ​ថា​ ​ពុំ​មាន​កង្វល់​លើ​សុវត្ថិភាព​ ​ក្នុង​ពេល​សាកល្បង​ទេ​ ​ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា​ ​បារម្ភ​ពី​ការ​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​កំណក​ឈាម​ ​ដោយ​ប​ញ្ជាក់​ថា​ ​រង់ចាំ​ទិន្នន័យ​បន្ថែម​ទៀត​ពី​ទីភ្នាក់ងារ​និយតកម្ម​ផលិត​ផលិត​ថែរក្សា​សុខភាព​និង​ថ្នំា​ពេទ្យ​របស់​អង់គ្លេស​ហៅ​កាត់​ថា​ ​M​H​R​A​ ​មុន​ពេល​ចាប់ផ្តើម​ការសិក្សា​បន្ត​ទៀត​។​ ​ប្រភព​បន្ថែម​ទៀត​ថា​ ​«​អាណាព្យាបាល​និង​កុមារ​គួរតែ​បន្តទៅ​ចូលរួម​តាម​កា​រណាត់​ទាំងអស់​ ​ហើយ​អាច​ទាក់ទង​ទៅ​ទីតាំង​សាកល្បង​ចាក់​វ៉ាក់សាំង​ ​ប្រសិនបើ​មាន​សំណួរ​អ្វី​នោះ​»​។​ ​M​H​R​A​ ​បាន​រាយការណ៍​កាលពី​ចុង​ស​ប្តា៍​ថា​ ​មាន​ករណី​កំណក​ឈាម​៣​០​នាក់​ ​ក្នុង​នោះ​ ​៧​នាក់​បាន​ស្លាប់​ ​ក្នុងចំណោម​មនុស្ស​១​៨​លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​អង់គ្លេស​។​ ​ប៉ុន្តែ​ទីភ្នាក់ងារ​ថ្នាំពេទ្យ​នៅ​អឺរ៉ុប​មួយ​នេះ​បាន​បញ្ជាក់​ថា​ ​ខ្លួន​មិនទាន់​ឈាន​ដល់​ការ​សម្រេច​ចុងក្រោយ​ទេ​ ​ហើយ​ការ​ត្រួតពិនិត្យ​នៅតែ​បន្ត​ធ្វើឡើង​៕​ ប្រភពពីបាងកកប៉ុស្តិ៍ ​