Category: ព័ត៌មានអន្តរជាតិ

  • ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ (មានវីដេអូ)

    ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ (មានវីដេអូ)
  • កូវីដ១៩៖ ចិន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជាង​១​៤​២​លាន​នាក់​ហើយ​

    កូវីដ១៩៖ ចិន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជាង​១​៤​២​លាន​នាក់​ហើយ​

    ចិន​បាន​ចាក់​វ៉ាក់សាំង​ប​ង្កា​ជំងឺ​កូ​វី​ដ​១​៩​លើ​ប្រជា​ល​ពលរដ្ឋ​ខ្លួន​បានជា​ង​១​៤​២​.​៨​០​លាន​នាក់​ហើយ​ ​ទូទាំង​ប្រទេស​ ​គិត​ត្រឹម​ថ្ងៃចន្ទ​ ​ទី​៥​ ​មេសា​ ​២​០​២​១​នេះ​ ​នេះ​បើ​តាម​គណៈ​ក​ម្មា​ការ​សុខាភិបាល​ជាតិ​របស់​ចិន​បញ្ជាក់​ ​នៅ​ថ្ងៃ​ទី​៦​ ​មេសា​ ​២​០​២​១​៕​ ​ប្រភព​ពី​ស៊ី​ន​ហួរ​

  • អូស្រ្តាលីមិនទាន់ទទួលបានវ៉ាក់សាំងរបស់ AstraZeneca ចំនួន៣លានដូស ខណៈដែលអឺរ៉ុបរឹតត្បិតការនាំចេញវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអង់គ្លេសនេះ

    អូស្រ្តាលីមិនទាន់ទទួលបានវ៉ាក់សាំងរបស់ AstraZeneca ចំនួន៣លានដូស ខណៈដែលអឺរ៉ុបរឹតត្បិតការនាំចេញវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអង់គ្លេសនេះ

    អូស្រ្តាលី៖ រដ្ឋាភិបាលអូស្រ្តាលីបញ្ជាក់ថា ខ្លួនមិនទាន់បានទទួលវ៉ាក់សាំងកូវីដ១៩ ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន អាស្រ្តាហ្សេណេកា ជាង៣លានដូស ដែលត្រូវបានសន្យានាពេលកន្លងមកនោះទេ ចំពេលមានការរឹតត្បិតការនាំចេញដោយសហភាពអឺរ៉ុប ដែលប្រការនេះកំពុងបង្កបញ្ហាដ៏ធំមួយដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់អូស្រ្តាលី ។ ប្រធានវេជ្ជសាស្រ្តស្តីទីរបស់អូស្រ្តាលី លោក មីឆែល ឃីដ (Michael Kidd) បាននិយាយប្រាប់សារព័ត៌មាន Sky News ថា យើងគ្រោងនឹងទទួលបានវ៉ាក់សាំងចំនួនជាង៣លានដូសរបស់ក្រុមហ៊ុនអាស្រ្តាហ្សេណេកា ពីប្រទេសក្រៅនាពេលនេះ ប៉ុន្តែវាមិនទាន់បានមកដល់អូស្រ្តាលីនៅឡើយទេ ដោយសារតែមានបញ្ហាជាមួយនឹងការដឹកជញ្ជូន ដែលយើងបានឃើញកំពុងកើតឡើងនៅទីនេះ និងនៅតំបន់ផ្សេងទៀតនៃពិភពលោក ។ សូមបញ្ជាក់ផងដែរថា អាជ្ញាធរអូស្រ្តាលីបានសន្យាថា នឹងចាក់វ៉ាក់សាំង COVID-19 ដូសដំបូសជូនប្រជាជនឲ្យបាន៤លានដូសនៅត្រឹមចុងខែមីនាកន្លងទៅនេះ ប៉ុន្តែខ្លួនអាចចាក់បានត្រឹមតែ៦៧ម៉ឺនដូសប៉ុណ្ណោះ ក្រោយសហភាពអ៊ឺរ៉ុបបានរារាំងការនាំចេញវ៉ាក់សាំងរបស់អាស្រ្តាហ្សេណេកាមកកាន់អូស្រ្តាលី ដោយសារតែក្រុមហ៊ុនផលិតឱសថអង់គ្លេសមួយនេះ មិនអាចបំពេញការផ្គត់ផ្គង់ដល់អឺរ៉ុប តាមការសន្យាបាន ៕ ប្រភព៖ CNA

  • ថៃបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៥០នាក់ទៀត ក្នុងនោះ២៤៥នាក់ជាករណីឆ្លងក្នុងស្រុក និង៥នាក់ជាករណីនាំចូលពីក្រៅប្រទេស

    ថៃបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៥០នាក់ទៀត ក្នុងនោះ២៤៥នាក់ជាករណីឆ្លងក្នុងស្រុក និង៥នាក់ជាករណីនាំចូលពីក្រៅប្រទេស

    ថៃ៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៥០នាក់បន្ថែមទៀត ដោយក្នុងនោះរួមមាន២៤៥នាក់ជាករណីឆ្លងក្នុងស្រុក និង៥នាក់ជាករណីនាំចូលពីក្រៅប្រទេស ។ ក្នុងចំណោមអ្នកឆ្លងជំងឺ COVID-19 ថ្មីៗនៅក្នុងស្រុកទាំង២៤៥ករណីខាងលើនេះ មាន១៥៦នាក់់ត្រូវបានរកឃើញនៅទីក្រុងបាងកក ៣០នាក់ខេត្តណារ៉ាត់ធីវ៉ាត់ ២០នាក់នៅខេត្តសាមុតប្រាកាន ១៨នាក់នៅឈុនបុរី ០៧នាក់នៅខេត្តសាមុតសាខន និងខេត្តមួយចំនួនទៀតត្រូវបានរកឃើញក្នុងចំនួនតិចតួចប៉ុណ្ណោះ ។ សូមជម្រាបថា នៅទូទាំងប្រទេសថៃគិតត្រឹមថ្ងៃទី៦ ខែមេសានេះ មានអ្នកឆ្លងជំងឺ COVID-19 សរុប២ម៉ឺន៩ពាន់៥៧១ករណី ក្នុងនោះមានអ្នកស្លាប់៩៥នាក់ និងជាសះស្បើយឡើងវិញ២ម៉ឺន៧ពាន់៩៤៨នាក់ ឬស្មើនឹង៩៤.៥១ភាគរយ ៕ ប្រភព៖ Bangkok Post

  • លោក វ្លាឌីមៀ ពូទីន ចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតអោយរូបលោកអាចកាន់អំណាចរហូតដល់ឆ្នាំ២០៣៦

    លោក វ្លាឌីមៀ ពូទីន ចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតអោយរូបលោកអាចកាន់អំណាចរហូតដល់ឆ្នាំ២០៣៦

    រុស្ស៊ី៖ យោងតាមឯកសារមួយដែលត្រូវបានបង្ហោះនៅលើគេហទំព័ររដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)បានអោយដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយដែលអាចឲ្យរូបលោកអាចកាន់តំណែងនៅវិមានក្រឹមឡាំងរហូតដល់ឆ្នាំ២០៣៦ខាងមុខ ។ ច្បាប់ថ្មីខាងលើនេះ នឹងអនុញ្ញាតឲ្យលោក ពូទីន បន្តកាន់តំណែងប្រធានាធិបតីរុស្ស៊ីពីរអាណត្តិទៀត ដែលក្នុងមួយអាណត្តិមានរយៈពេល៦ឆ្នាំ ខណៈដែលអាណត្តិបច្ចុប្បន្នត្រូវចប់នៅចុងឆ្នាំ២០២៤ខាងមុខ ហើយច្បាប់ថ្មីនេះធ្វើតាមការផ្លាស់ប្តូររដ្ឋធម្មនុញ្ញកាលពីឆ្នាំមុន ។ ច្បាប់ថ្មីនេះដែរក៏មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋម្នាក់ ដែលមានសញ្ជាតិបរទេសកាន់តំណែងប្រធានាធិបតីបានឡើយ ។ ការផ្លាស់ប្តូរទាំងនោះត្រូវបានគាំទ្រតាមរយៈការបោះឆ្នោតសាធារណៈមួយកាលពីរដូវក្តៅឆ្នាំមុន និងអាចអនុញ្ញាតអោយលោក វ្លាឌីមៀ ពូទីន អាយុ៦៨ឆ្នាំកាន់អំណាចរហូតដល់អាយុ៨៣ឆ្នាំ ។ បច្ចុប្បន្នលោក ពូទីន កំពុងកាន់តំណែងប្រធានាធិបតីពីរអាណត្តិជាប់គ្នា និងជាអាណត្តិទី៤របស់លោក ។ ប្រសិនបើលោកអាចកាន់តំណែងបានពីរអាណត្តិតាមច្បាប់ថ្មីទៀតនោះ មានន័យថា លោកនឹងកាន់តំណែងប្រធានាធិបតីរុស្ស៊ី៦អាណត្តិ ៕ ប្រភព៖ Reuters

  • នូវែលសេឡង់អាចនឹងបើកច្រកទ្វារព្រំដែនជាមួយអូស្រ្តាលីវិញ គិតចាប់ពីថ្ងៃចុងសប្តាហ៍នេះ

    នូវែលសេឡង់អាចនឹងបើកច្រកទ្វារព្រំដែនជាមួយអូស្រ្តាលីវិញ គិតចាប់ពីថ្ងៃចុងសប្តាហ៍នេះ

    នូវែលសេឡង់៖ ប្រព័ន្ធផ្សព្វផ្សាយនូវែលហ្សេឡង់ 1NEWS បានរាយការណ៍នៅថ្ងៃអង្គារនេះ ដោយមិនបាននិយាយពីប្រភពដែលខ្លួនទទួលបានព័ត៌មានថា នូវែលហ្សេឡង់អាចនឹងបើកច្រកទ្វារព្រំដែនរបស់ខ្លួន ដើម្បីទទួលអ្នកដំណើរអូស្រ្តាលីឡើងវិញនាពេលឆាប់ៗនេះ ដែលអាចនឹងធ្វើឡើងនៅថ្ងៃចុងសប្តាហ៍នេះតែម្តង ។ សេចក្តីរាយការណ៍ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី ចាស៊ីនដា អាឌឺន គ្រោងនឹងប្រកាសពីកាលបរិច្ឆេតសម្រាប់ការធ្វើដំណើរដោយសេរីជាមួយអូស្រ្តាលីនៅថ្ងៃអង្គារនេះ(ម៉ោងក្នុងតំបន់) ក្រោយប្រឈមមុខនឹងការរងសម្ពាធពីសំណាក់ក្រុមធុរៈកិច្ច អោយបើកដំណើរការច្រកទ្វារព្រំដែនឡើងវិញ ។ បើតាមឧបនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោក ក្រែន រ៉ូប៊ឺតសុន (Grant Robertson) ភ្ញៀវទេសចរណ៍អូស្រ្តាលីដែលមកលេងប្រទេសនូវែលហ្សេឡង់ ក្នុងអំឡុងពេលរដូវជិះស្គី និងថ្ងៃឈប់សម្រាកសាលា គឺពិតជាសំខាន់ណាស់ចំពោះឧស្សាហកម្មដែលកំពុងជួបការលំបាកនៅក្នុងប្រទេសនូវែលហ្សេឡង់ ។ យ៉ាងណាមិញ លោក រ៉ូបឺតសុន មិនបានប្រាប់ពីពេលវេលាដែលច្រកទ្វារព្រំដែននឹងបើកឡើងវិញឡើយ ៕ ប្រភព៖ Reuters

  • កូរ៉េខាងជើងនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅឆ្នាំ២០២១នេះឡើយ ដោយសារព្រួយបារម្ភអត្តពលិករបស់ខ្លួនឆ្លងជំងឺ COVID-19

    កូរ៉េខាងជើងនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅឆ្នាំ២០២១នេះឡើយ ដោយសារព្រួយបារម្ភអត្តពលិករបស់ខ្លួនឆ្លងជំងឺ COVID-19

    កូរ៉េខាងជើង៖ ក្រសួងកីឡាកូរ៉េខាងជើង នៅថ្ងៃអង្គារនេះបញ្ជាក់ថា ខ្លួននឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅឆ្នាំ២០២១នេះឡើយ ដើម្បីការពារអត្តពលិករបស់ខ្លួនពីការឆ្លងជំងឺ COVID-19 ។ ការសម្រេចចិត្តខាងលើធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៃគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងកាលពីថ្ងៃ២៥ ខែមីនាកន្លងទៅ ដោយមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីកីឡា លោក Kim Il Guk ។ ក្រសួងកូរ៉េខាងជើងមិនបានឱ្យដឹងអ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីនៅលើគេហទំព័ររបស់ខ្លួនថា គណៈកម្មាធិការបានសម្រេចចិត្តថានឹងមិនទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូលើកទី៣២នោះទេ ដើម្បីការពារអត្តពលិកពីវិបត្តិសុខាភិបាលសកលដែលបង្កឡើងដោយ COVID-19 ។ សូមជម្រាបថា នៅក្នុងកិច្ចប្រជុំខាងលើនេះ ក្រសួងកីឡាកូរ៉េខាងជើងក៏បានពិភាក្សាគ្នាផងដែរពីការអភិវឌ្ឍសមត្ថភាពអត្តពលិកដើម្បីទទួលបានមេដាយកាន់តែច្រើន នៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ព្រមទាំងលើកកម្ពស់សកម្មភាពកីឡាសាធារណៈនៅរយៈពេល៥ឆ្នាំខាងមុខ ៕ ប្រភព៖ CNA

  • ចំនួនអ្នកស្លាប់កើនឡើងដល់១១៣នាក់ នៅក្នុងហេតុការណ៍ជំនន់ទឹកភ្លៀង និងបំណាក់ដីវាយប្រហារឥណ្ឌូណេស៊ី និងទីម័រខាងកើត

    ចំនួនអ្នកស្លាប់កើនឡើងដល់១១៣នាក់ នៅក្នុងហេតុការណ៍ជំនន់ទឹកភ្លៀង និងបំណាក់ដីវាយប្រហារឥណ្ឌូណេស៊ី និងទីម័រខាងកើត

    ឥណ្ឌូណេស៊ី៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់១១៣នាក់ និងជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីជំនន់ទឹកភ្លៀង និងបាក់ដីវាយប្រហារប្រទេសឥណ្ឌូណេស៊ី និងប្រទេសក្បែរខាងគ្នា គឺ ទីម័រខាងកើត ។ ទន្ទឹមនឹងគ្រោះធម្មជាតិខាងលើនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widdo) បានសម្តែងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅចំពោះគ្រោះមហន្តរាយដ៏អាក្រក់នេះ ។ លោកមានប្រសាសន៍នៅក្នុងសុន្ទរកថាទូទាំងប្រទេសថា ខ្ញុំយល់ពីទុក្ខសោកយ៉ាងជ្រាលជ្រៅ ដែលបងប្អូនយើងបានរងទុក្ខពីគ្រោះមហន្តរាយ ។ គួរបញ្ជាក់ថា គ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានបំផ្លិចបំផ្លាញកោះជាច្រើន លាតសន្ធឹងពីកោះ ហ្វ្ល័រស៍ (Flores) របស់ប្រទេសឥណ្ឌូណេស៊ី រហូតដល់ប្រទេសទីម័រខាងកើត ជាទីដែលផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានជន់លិច និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ៕ ប្រភព៖ AFP

  • ចំនួនអ្នកស្លាប់កើនឡើងដល់១១៣នាក់ នៅក្នុងហេតុការណ៍​ជំនន់​ទឹកភ្លៀង និងបំណាក់ដីវាយប្រហារឥណ្ឌូណេស៊ី និងទីម័រខាងកើត ៕ (មានវីដេអូ)

    ចំនួនអ្នកស្លាប់កើនឡើងដល់១១៣នាក់ នៅក្នុងហេតុការណ៍​ជំនន់​ទឹកភ្លៀង និងបំណាក់ដីវាយប្រហារឥណ្ឌូណេស៊ី និងទីម័រខាងកើត ៕ (មានវីដេអូ)
  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣២លាន៤៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨៧ម៉ឺននាក់ និងជាសះស្បើយ១០៦លាន៧៧ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣២លាន៤៣ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨៧ម៉ឺននាក់ និងជាសះស្បើយ១០៦លាន៧៧ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣២លាន៤៣ម៉ឺន៥៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨៧ម៉ឺន៤ពាន់៣៥៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៦លាន៧៧ម៉ឺន៤៧៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៤៩ម៉ឺន៦ពាន់៩៧៦នាក់ ស្លាប់ចំនួន៥៦ម៉ឺន៩ពាន់២៨២នាក់ និងជាសះស្បើយចំនួន២៤លាន៥ម៉ឺន៨ពាន់៥៦២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន២ម៉ឺន៣ពាន់១៨៩នាក់ ស្លាប់៣៣ម៉ឺន៣ពាន់១៥៣នាក់ និងជាសះស្បើយ១១លាន៤៣ម៉ឺន៦ពាន់១៨៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៦៨ម៉ឺន៦ពាន់៤៩នាក់ ស្លាប់ចំនួន១៦ម៉ឺន៥ពាន់៥៧៧នាក់ និងជាសះស្បើយ១១លាន៧៣ម៉ឺន២ពាន់២៧៩នាក់ ៕ ប្រភព៖ worldometers