-
អ៊ីតាលី និងអង់គ្លេសស្នើអោយកំណត់អាយុប្រជាជនដែលត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca

អង់គ្លេស៖ ប្រទេសអ៊ីតាលីនៅថ្ងៃពុធនេះបានស្នើឡើងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា គួរតែប្រើប្រាស់សម្រាប់ក្រុមមនុស្សដែលមានវ័យចាប់ពី៦០ឡើងទៅប៉ុណ្ណោះ ខណៈដែលចក្រភពអង់គ្លេសនិយាយថា ក្រុមមនុស្សមានវ័យក្រោម៣០ឆ្នាំគួរតែទទួលការចាក់វ៉ាក់សាំងនេះដែរ ដោយសារព្រួយបារម្ភពីសុវត្ថិភាពនៃវ៉ាក់សាំង និងបញ្ហាកំណកឈាមដ៏កម្រនៅក្នុងខួរក្បាល ។ បើតាមនិយតករឱសថអឺរ៉ុបនោះ វាអាចមានទំនាក់ទំនងរវាងវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា និងបញ្ហាកំណកឈាមដ៏កម្រនៅក្នុងខួរក្បាល ដែលនេះនឹងធ្វើឲ្យសាធារណជនកាន់តែមានការព្រួយបារម្ភ ជុំវិញសុវត្ថិភាពវ៉ាក់សាំង ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការប្រមូលផ្តុំប្រជាជនឲ្យមកចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័សផងដែរ ។ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ក៏បានឲ្យដឹងនៅថ្ងៃពុធនេះដែរថា បញ្ហាកំណកឈាមមិនធម្មតា ជាមួយនឹងចំនួនផ្លាកែត (platelets )ទាបគួរតែត្រូវបានចុះបញ្ជីជាផលប៉ះពាល់ដ៏កម្រមួយ នៃវ៉ាក់សាំង អាស្រ្តាហ្សេណេកា ។ ប៉ុន្តែទោះយ៉ាងណាទីភ្នាក់ងារមួយនេះនៅតែសង្កត់ធ្ងន់ថាអត្ថប្រយោជន៍របស់វាមានច្រើនលើសពីហានិភ័យ ៕ ប្រភព៖ CNA
-
ក្រុមអ្នកជំនាញផ្នែកមេរោគរបស់ថៃនិយាយថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីអង់គ្លេសកំពុងឆ្លងរាតត្បាតនៅទីក្រុងបាងកក

ថៃ៖ វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីចក្រភពអង់គ្លេស ដែលរីករាលដាលយ៉ាងឆាប់រហ័សនោះ គឺជាភ្នាក់ងារបង្កការចម្លងជាចង្កោម ដែលត្រូវបានគេរកឃើញនៅតាមកន្លែងកម្សាន្តនានាទូទាំងទីក្រុងបាងកក ប្រទេសថៃ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកជំនាញផ្នែកមេរោគរបស់ថៃ ។ ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែកជីវសាស្រ្ត នៅសកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) របស់ថៃ លោកវេជ្ជបណ្ឌិត យ៉ុង ភូវ៉ូរ៉ាវ៉ាន់ (Yong Poovorawan) បាននិយាយនៅក្នុងសន្និសីទកាសែតមួយ នៅឯក្រសួងសុខាភិបាលសាធារណៈថា ប្រសិនបើអាចធ្វើទៅបាន… យើងមិនគួរមានការធ្វើដំណើរ ឬចលនាណាមួយទេនាពេលឥឡូវនេះ… បើសិនជាមិនអាច ត្រូវតែមានវិធានការរឹតត្បិតដើម្បីគ្រប់គ្រងជំងឺនេះ ។ លោកវេជ្ជបណ្ឌិតក៏បានព្រមានប្រឆាំងនឹងការធ្វើដំណើរដែលមិនចាំបាច់ ក្នុងអំឡុងពេលនៃរដូវបុណ្យចូលឆ្នាំ ដោយលោកបានប៉ាន់ប្រមាណថា ចំនួននៃការឆ្លងថ្មីអាចនឹងហក់ឡើងខ្ពស់ ។ ទន្ទឹមគ្នា អ្នកឯកទេសរូបនេះក៏បានជំរុញឲ្យរដ្ឋាភិបាលពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាជនប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៣លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩០ម៉ឺននាក់ និងជាសះស្បើយ១០៧លាន៨២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៣លាន៦៩ម៉ឺន៥ពាន់៤២១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៩០ម៉ឺន១ពាន់១២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៧លាន៨២ម៉ឺន៥ពាន់៩៧៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៦៣ម៉ឺន៧ពាន់២៤៣នាក់ ស្លាប់ចំនួន៥៧ម៉ឺន២ពាន់៨៤៩នាក់ និងជាសះស្បើយចំនួន២៤លាន២០ម៉ឺន៦ពាន់៥៣៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន១៩ម៉ឺន៧ពាន់៣១នាក់ ស្លាប់៣៤ម៉ឺន១ពាន់៩៧នាក់ និងជាសះស្បើយ១១លាន៦៦ម៉ឺន៤ពាន់១៥៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៩២ម៉ឺន៦ពាន់៦១នាក់ ស្លាប់ចំនួន១៦ម៉ឺន៦ពាន់៨៩២នាក់ និងជាសះស្បើយ១១លាន៨៤ម៉ឺន៨ពាន់៩០៥នាក់ ៕ ប្រភព៖ worldometers
-
អឺរ៉ុប៖ ខណៈ AstraZeneca ជួបបញ្ហាកំណកឈាម ប្រទេសខ្លះគិតគូចាក់វ៉ាក់សាំងលាយគ្នា រវាងដូសទី១និងទី២

បណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបកំពុងពិចារណាចាក់វ៉ាក់សាំងកូវីដ១៩ ២ប្រភេទផ្សេងគ្នា សម្រាប់ដូសទី១និងដូសទី២ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca បានម្តងរួចរាល់នោះ ព្រោះថា កំពុងមានចម្រូងចម្រាស់រឿងវ៉ាក់សាំង AstraZeneca របស់អង់គ្លេសនេះធ្វើឲ្យមានកំណកឈាមកម្រទៅលើអ្នកដែលបានចាក់រួច នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA។ កម្មវិធីចាក់វ៉ាក់សាំង AstraZeneca ត្រូវបានរំខានបន្ទាប់ពីមានរបាយការណ៍ខ្លះៗដេលថា អ្នកចាក់វ៉ាក់សាំងអង់គ្លេសនេះមានបញ្ហាកំណកឈាមជាបន្តបន្ទាប់ នាំឲ្យបណ្តាប្រទេសមួយចំនួនលើពិភពលោកបានផ្អាការប្រើប្រាស់វ៉ាក់សាំងនេះសិន។ មន្ត្រីជាន់ខ្ពស់របស់ទីភ្នាក់ងារវេជ្ជសាស្ត្រអឺរ៉ុបហៅកាត់ថា EMA បាននិយាយក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអង្គារ៍ថា ពិតជាមានទំនាក់ទំនងគ្នារវាងវ៉ាក់សាំងនិងកំណកឈាមកម្រក្នុងខួរក្បាល ប៉ុន្តែមូលហេតុពិតប្រាកដមិនទាន់ត្រូវបានដឹងទេ។ ក្រោយមក ស្ថាប័ន EMA នេះបាននិយាយថា ការត្រួតពិនិត្យវ៉ាក់សាំងនៅតែបន្តធ្វើ ហើយខ្លួននឹងផ្តល់ព័ត៌មានផ្លូវការចំពោះការស៊ើបអង្កេតនេះ នាថ្ងៃព្រហស្បត៍នេះ៕
-
ប្រទេសមហាអំណាចពិភពលោក និងអ៊ីរ៉ង់ធ្វើកិច្ចចរចាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ (មានវីដេអូ)

-
អង្គការ WHO ប្រកាសមិនគាំទ្រការប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងប្រទេសក្នុងកាលៈទេសៈនេះទេ (មានវីដេអូ)

-
សាកលវិទ្យាល័យ Oxford ផ្អាកការធ្វើតេស្តវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca លើកុមារ ដោយសារព្រួយបារម្ភអំពីបញ្ហាកំណកឈាម (មានវីដេអូ)

-
លោក ចូ បៃដិន ប្រកាសថា ប្រជាជនអាមេរិកពេញវ័យទាំងអស់នឹងទទួលបានសិទ្ធិចាក់វ៉ាក់សាំងនៅខែមេសានេះ (មានវីដេអូ)

-
ថៃ៖ រដ្ឋមន្ត្រីសុខាភិបាលអត់ពាក់ម៉ាស់ ពេលចូលរួមកម្មវិធីជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនដែលទើបឆ្លងកូវីដ១៩

លោក Anutin Charnvirakul រដ្ឋមន្ត្រីសុខាភិបាលថៃត្រូវបានគេដឹងថាទើបបានចូលរួមកម្មវិធីជាមួយរដ្ឋមន្ត្រីដឹកជញ្ជូន Saksayam Chidchob ដែលទើបឆ្លងកូវីដ១៩ ដោយមិនមានពាក់ម៉ាស់ នេះបើតាមការចេញផ្សាយរបស់ The Nation នារសៀលថ្ងៃទី៧ មេសានេះ។ លោករដ្ឋមន្ត្រីដឹកជញ្ជូនទើបត្រូវបានដឹងថា វិជ្ជមានកូវីដ១៩ នាព្រឹកមិញនេះ ហើយរដ្ឋមន្ត្រីទាំងពីររូបទើបបានចូលរួមកម្មវិធីមួយ ថ្មីៗនេះ ដោយបង្ហាញថា លោករដ្ឋមន្ត្រីសុខាភិបាលថៃអង្គុយក្បែរលោក តែមិនពាក់ម៉ាស់។ សមាជិកគណៈរដ្ឋមន្ត្រីចាប់ផ្តើមធ្វើចត្តាឡីស័ក ក្រោយដឹងថា លោករដ្ឋមន្ត្រីដឹកជញ្ជូនឆ្លងកូវីដ១៩៕
-
ថ្ងៃនេះ! ថៃឆ្លងកូវីដ១៩ ចំនួន៣៣៤នាក់ទៀត មានទាំងរដ្ឋមន្ត្រីម្នាក់ដែរ

នៅថ្ងៃពុធ ទី៧ មេសា ២០២១នេះ អាជ្ញាធរថៃបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ចំនួន៣៣៤នាក់បន្ថែមទៀត។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីដឹកជញ្ជូនថៃលោកក៏បានឆ្លងជំងឺកូវីដ១៩ពីបុគ្គលិកក្រសួងដែរ។ លោករដ្ឋមន្ត្រីដឹកជញ្ជូន Saksayam Chidchob ដែលក៏ជាអគ្គលេខាធិការគណបក្ស Bhumjaithai បានឆ្លងជំងឺនេះ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប៊ូរីរ៉ាម់។ លោកបានតេស្តកាលពីម្សិលមិញដែរ តែអវិជ្ជមាន តែព្រឹកមិញនេះ លោកបានឡើងកម្តៅ មានគ្រុនផង ក៏ទៅតេស្តម្តងទៀត ហើយលទ្ធផលបង្ហាញថា លោកវិជ្ជមានកូវីដ១៩។ រដ្ឋបាលគ្រប់គ្រងស្ថានភាពកូវីដ១៩របស់ថៃបានឲ្យដឹងថា ក្នុងចំណោម អ្នកវិជ្ជមានទាំង៣៣៤នាក់ថ្មី មាន៧នាក់ប៉ុណ្ណោះដែលជាករណីនាំចូលនោះ។ ថៃមានអ្នកកើតកូវីដ១៩ សរុបកើនដល់២៩៩០៥នាក់ហើយ៕