-
ជប៉ុនដាក់ទីក្រុងតូក្យូ និងតំបន់មួយចំនួនផ្សេងទៀត ស្ថិតក្រោមវិធានការណ៍រឹតបន្តឹង ដើម្បីទប់ស្កាត់ជំងឺ Covid-19 នៅពេលមានការកើនឡើងខ្លាំង ៕ (មានវីដេអូ)

-
ផ្ទុះករណីបាញ់ប្រហារជាថ្មីទៀតនៅរដ្ឋតិចសាស់ បណ្តាលអោយមនុស្សម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួស ៕

-
លោក ចូ បៃដិន ហៅអំពើហិង្សាប្រដាប់អាវុធនៅសហរដ្ឋអាមេរិកថា “ជាភាពអម៉ាស់របស់អន្តរជាតិ” ខណៈដែលលោកប្រកាស ពីវិធានការប្រតិបត្តិ ៕ (មានវីដេអូ)

-
លោក ចូ បៃដិន ហៅអំពើហិង្សាដោយប្រដាប់អាវុធនៅក្នុងសហរដ្ឋអាមេរិកថា “ជាភាពអាម៉ាស់អន្តរជាតិ” ខណៈដែលលោកប្រកាសពីវិធានការប្រតិបត្តិថ្មីមួយ ដើម្បីដោះស្រាយបញ្ហានេះ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះបានហៅអំពើហិង្សាដោយប្រដាប់អាវុធថា ជា “ការរីករាលដាល” និង “ជាភាពអាម៉ាស់អន្តរជាតិ” ខណៈដែលលោកបានថ្លែងសន្ទរកថាមួយពីសេតវិមាន ដោយបានណែនាំពីវិធានការណ៍ប្រតិបត្តិថ្មី ដែលសំដៅដោះស្រាយបញ្ហាមួយនេះ ។ វិធានការណ៍ថ្មីនេះ រួមមានផែន ការសម្រាប់ក្រសួងយុត្តិធម៌ ដើម្បីបង្ក្រាបកាំភ្លើងតំឡើងដោយខ្លួនឯង ដែលហៅថា «កាំភ្លើងខ្មោច» និង«ត្រៀមសំរាប់ស្ថេរភាព» ដែលអាចបង្វែរកាំភ្លើងខ្លីទៅជាកាំភ្លើង ដែលបានចុះឈ្មោះក្រោមច្បាប់ស្តីពីអាវុធជាតិ ។ លោក បៃដិន បានថ្លែងអំឡុងព្រឹត្តិការណ៍មួយដែលមានការចូលរួមពីអនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡេ ហារី និងមេធាវីរបស់លោក គឺលោក មឺរីគ ហ្គាលែន ថា នេះជាការរីករាលដាលមួយ… ហើយវាត្រូវតែបញ្ឈប់ ដោយលោក បៃដិន បានហៅការបាញ់ប្រហារថា ជា “វិបត្តិសុខភាពសាធារណៈ” ។ លោក បៃដិន បន្ថែមថា លោកនឹងស្នើសុំការិយាល័យគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ អោយចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរអាវុធនៅសហរដ្ឋអាមេរិក និងបង្កលក្ខណៈងាយស្រួលសម្រាប់រដ្ឋនានា ក្នុងការអនុម័តច្បាប់«ទង់ជាតិក្រហម» ដែលបង្ហាញហានិភ័យពីម្ចាស់កាំភ្លើង ។ លោក បៃដិន…
-
ផ្ទុះករណីបាញ់ប្រហារជាថ្មីទៀតនៅសហរដ្ឋអាមេរិក បណ្តាលអោយមនុស្សម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួស

អាមេរិក៖ ប៉ូលិសអាមេរិកបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានទទួលរងរបួស ក្នុងករណីបាញ់ប្រហារមួយដែលកើតឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅរដ្ឋតិចសាស់ ដែលនេះជាករណីបាញ់ប្រហារចុងក្រោយ ក្នុងចំណោមការប្រើអំពើហិង្សាដោយប្រដាប់អាវុធដ៏សាហាវនៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេល៣សប្តាហ៍មកនេះ ។ បើតាមការបញ្ជាក់របស់ប៉ូលិសអាមេរិកនោះ ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវឃាត់ខ្លួនបាន ហើយជននោះជាបុគ្គលិកនៃរោងចក្រផលិតតុ-ទូឈ្មោះថា Kent Moore Cabinets ដែលជាទីតាំងផ្ទុះការបាញ់ប្រហារ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅម៉ោង០២៖៣០នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) នៅតំបន់សួនឧស្សាហកម្មមួយក្នុងក្រុង Bryan រដ្ឋតិចសាស់ ។ យ៉ាងណាមិញ មូលហេតុដែលបណ្តាលឲ្យមានករណីបាញ់ប្រហារខាងលើនេះ នៅមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ ស្របពេលដែលអាជ្ញាធរពាក់ព័ន្ធ កំពុងបើកការស៊ើបអង្កេតលើករណីមួយនេះ ៕ ប្រភព៖ Reuters
-
ជប៉ុនគ្រោងដាក់ទីក្រុងតូក្យូ និងតំបន់មួយចំនួនផ្សេងទៀតស្ថិតក្រោមវិធានការណ៍ដ៏តឹងរ៉ឹង ដើម្បីទប់ស្កាត់ជំងឺ Covid-19 នៅពេលមានការកើនឡើងខ្លាំង

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga នៅថ្ងៃព្រហស្បតិ៍នេះនិយាយថា ទីក្រុងតូក្យូនឹងអាចជាទីតាំងមួយស្ថិតក្រោមវិធានការណ៍ដ៏តឹងរ៉ឹង ដើ ម្បីប្រយុទ្ធប្រឆាំងនឹងវីរុស ដោយផ្អែកតាមការកើនឡើងខ្លាំងនៃជំងឺ covid-19ក្នុងរដ្ឋធានីនេះ និងការបង្កើនសម្ពាធលើមូលដ្ឋានសុខាភិបាល ។ យោងតាមប្រភពដែលដឹងពីបញ្ហានេះបានបញ្ជាក់ថា មេដឹកនាំជប៉ុនបានសង្កត់ធ្ងន់ថា វិធានការណ៍ថ្មី ហើយតឹងរឹងនេះ នឹងចូលជាធរមានចាប់ពីថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ហើយនឹងបន្តអនុវត្តរហូតដល់ថ្ងៃទី១១ ខែឧសភាខាងមុខ ។ បើតាមប្រភពដដែលនេះ កោះក្យូតូ និងអូគីណាវ៉ា ក៏អាចត្រូវបានគេកំណត់ថា កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នផងដែរ ហើយនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី៥ ខែឧសភាខាងមុខនេះ ។ ស្របពេលជាមួយគ្នានោះដែរ មេដឹកនាំជប៉ុននិយាយថា លោកនឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុន លោក Norihisa Tamura និងសមាជិកដទៃទៀតនៃគណៈរដ្ឋមន្រ្តីរបស់លោក ហើយនឹងជួបពិភាក្សាការងារជាមួយក្រុមការងារការពារជំងឺ Covid-19 របស់រដ្ឋាភិបាល នៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) មុនពេលអនុម័តវិធានការណ៍តឹងរ៉ឹងនេះ ៕ ប្រភព៖ ស៊ីនហួរ
-
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដាក់កំហិតលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត និង រឹបអូសចានផ្កាយរណប ដែលប្រជាជនប្រើដើម្បីទទួលបានព័ត៌មានពីអន្តរជាតិ

មីយ៉ាន់ម៉ា៖ ការបិទខ្ទប់ព័ត៌មាននៅក្រោមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាន់តែអាក្រក់ខ្លាំង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅពេលសេវាអ៊ីនធើណិតបានប្រែជាពិបាកចូលប្រើនៅលើបណ្តាញជាច្រើន ។ អាជ្ញាធរនៅតំបន់ខ្លះថែមទាំងចាប់ផ្តើមរឹបអូសប្រមូលយកចានផ្កាយរណប ដែលត្រូវបានប្រជាជនប្រើដើម្បីទទួលបានព័ត៌មានអន្តរជាតិផងដែរ ។ ការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីថ្ងៃ០១ ខែកុម្ភៈមកនេះ បានបន្តនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បើទោះជាកងកម្លាំងប្រដាប់អាវុធបានបាញ់សម្លាប់អ្នកតវ៉ាប្រឆាំងចំនួន១១នាក់នៅមួយថ្ងៃមុននេះក៏ដោយ ។ គួរបញ្ជាក់ផងដែរថា យោងតាមសមាគមផ្តល់ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ដែលជាអ្នកតាមដានការសម្លាប់ និងចាប់ខ្លួននៅមីយ៉ាន់ម៉ា បានអោយដឹងថា យ៉ាងហោចណាស់មានក្រុមបាតុករប្រមាណ៥៩៨នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខចាប់តាំងពីយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី ចេញពីអំណាចមក ៕ ប្រភព៖ CNA
-
កូវីដ១៩៖ ចាក់វ៉ាក់សាំងហើយ មនុស្សជាង១ម៉ឺននាក់រួចផុតពីការស្លាប់ក្នុងប្រទេសមួយ នេះបើតាមការសិក្សា

ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស រយធឺ បានចេញផ្សាយនៅថ្ងៃទី៩ មេសានេះថា មនុស្សជាង១ម៉ឺននាក់មានវ័យចាប់ពី៦០ឆ្នាំឡើងទៅនៅអង់គ្លេសបានរួចផុតពីសេចក្តីស្លាប់ ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាលពីខែមីនាកន្លងទៅ នេះបើផ្អែមតាមការសិក្សាស្រាវជ្រាវរបស់ Public Health England ផ្សព្វផ្សាយថ្មីៗនេះ។ ទីភ្នាក់ងារសុខាភិបាលសាធារណៈអង់គ្លេស (Public Health England) បានបង្ហាញលទ្ធផលនៃការសិក្សារបស់ខ្លួនថា វ៉ាក់សាំង១៥លានដូសត្រូវបានចាក់ជូន មនុស្សពេញវ័យមានអាយុ៦០ឆ្នាំឡើងទៅ នៅក្នុងប្រទេសអង់គ្លេសគិតត្រឹមខែចុងខែមីនា ហើយយុទ្ធនាការចាក់វ៉ាក់សាំងនេះឯងបានជួយសង្រ្គោះមនុស្ស ១០៤០០នាក់ ដែលភាគច្រើនជាមនុស្សមានអាយុ៨០ឆ្នាំ ពីសេចក្ដីស្លាប់។ គួរបញ្ជាក់ថា ចាប់តាំងពីខែមីនាមក ប្រជាជន ៣១.៨លាននាក់ហើយនៅទូទាំងចក្រភពអង់គ្លេសដែលបានចាក់វ៉ាក់សាំងដូសទី១ ខណៈ៦.១លាននាក់បានចាក់វ៉ាក់សាំង២ដូស៕
-
ក្រុមអ្នកជំនាញផ្នែកមេរោគរបស់ថៃនិយាយថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពី អង់គ្លេសកំពុងឆ្លងរាតត្បាតយ៉ាងឆាប់រហ័សនៅទីក្រុងបាងកក (មានវីដេអូ)

-
ជប៉ុនកំពុងពិចារណាលើការផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់អត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិក (មានវីដេអូ)
