-
កូរ៉េខាងជើងប្រកាសមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ដោយសារបារម្ភពីកូវីដ-១៩ ៕ (មានវីដេអូ)

-
នូវែលសេឡង់អាច នឹងបើកច្រកទ្វារព្រំដែនជាមួយអូស្រ្តាលីវិញ គិតចាប់ពីថ្ងៃចុងសប្តាហ៍នេះ ៕ (មានវីដេអូ)

-
លោក វ្លាឌីមៀ ពូទីន ចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតអោយរូបលោកអាចកាន់អំណាចរហូតដល់ឆ្នាំ២០៣៦ ៕ (មានវីដេអូ)

-
ថៃឆ្លងកូវីដ១៩ថ្មីៗ ចំនួន២៥០នាក់ទៀត ថ្ងៃទី៦ មេសានេះ

ថៃរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន២៥០នាក់បន្ថែមទៀត នៅថ្ងៃទី៦ មេសានេះ ក្នុងនោះ មានតែ៥នាក់ទេជាករណីនាំចូលពីក្រៅប្រទេស នេះបើតាមការចេញផ្សាយរបស់ The Nation នាព្រឹកថ្ងៃទី៦ មេសា ២០២១នេះ។ រួមបញ្ជូលទាំងករណីថ្មីៗនេះ ថៃមានអ្នកកើតជំងឺកូវីដ១៩សរុប ចំនួនជិត៣ម៉ឺននាក់ហើយ៕
-
ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ (មានវីដេអូ)

-
វេណេស៊ុយអេឡាគ្រោងស្នើអោយអង្គការសហប្រជាជាតិជួយបញ្ហាដោះមីននៅក្បែរព្រំដែនកូឡុំប៊ី ដែលបន្សល់ទុកដោយក្រុមឧទ្ទាម

វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃអាទិត្យម្សិលមិញនិយាយថា ប្រទេសរបស់លោកនឹងស្នើទៅកាន់អង្គការសហប្រជាជាតិអោយជួយបញ្ហាដោះមីននៅក្នុងទឹកដីរបស់ខ្លួន ដែលវេណេស៊ុយអេឡាផ្ទាល់និយាយថា វាត្រូវបានដាក់ពង្រាយដោយក្រុមប្រដាប់អាវុធ ដែលស្ថិតនៅក្បែរព្រំដែនប្រទេសកូឡុំប៊ី ។ លោក ម៉ាឌូរ៉ូ បានថ្លែងតាមរយៈប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលវេណេស៊ុយអេឡានឹងស្នើសុំអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស សម្រាប់ជំនួយបន្ទាន់ភ្លាមៗ ដើម្បីអោយពួកគេអាចនាំយកបច្ចេកទេសទាំងអស់ ទៅកាន់ទីតាំងមីនដែលត្រូវបានសល់បន្សុលទុកដោយក្រុមប្រដាប់អាវុធ ។ យ៉ាងណាមិញ អង្គការសហប្រជាជាតិនៅពុំទាន់ធ្វើការឆ្លើយតបភ្លាមៗចំពោះការលើកឡើងពីសំណើខាងលើនេះរបស់វេណេស៊ុយអេឡានៅឡើយទេ ។ គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនិយាយថា កងទាហាន២នាក់បានបាត់បង់ជីវិតដោយសារគ្រាប់មីន អំឡុងពេលប្រតិបត្តិយោធានៅក្នុងរដ្ឋ Apure ជាទីមានការប៉ះទង្គិចគ្នារវាងកងទាហាន និងក្រុមប្រដាប់អាវុធ ដែលធ្វើអោយប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់បង្ខំចិត្តភៀសខ្លួនឆ្លងកាត់ព្រំដែន ៕ ប្រភព៖ Reuters
-
ប្រធានាធិបតីថ្មីរបស់វៀតណាមសច្ចាប្រណិធានឡើងកាន់តំណែង ជាផ្លូវការ

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ លោក Nguyễn Xuân Phúc បានធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែងជាប្រធានាធិបតីថ្មីរបស់វៀតណាមហើយ។ បុរសដែលមានដើមកំណើតនៅខេត្តQuang Nam ភាគកណ្តាលប្រទេសវៀតណាមបានចូលរួមបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៨២។ លោកត្រូវបានតែងតាំងជាសមាជិកនៃការិយាល័យនយោបាយទី១១និងទី១២នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម។ ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៦ លោកបានកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីវៀតណាម។ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ លោក Nguyễn Xuân Phúcបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីវៀតណាម៕
-
កូវីដ១៩៖ ថៃឆ្លងថ្មីជិត២០០នាក់ ស្លាប់ម្នាក់ នៅថ្ងៃទី៥ មេសានេះ

អាជ្ញាធរថៃបានរាយការណ៍ នៅថ្ងៃចន្ទនេះថា អ្នកឆ្លងជំងឺនេះសរុប ១៩៤នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺម្នាក់ផងដែរបានបាត់បង់ជីវិត នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍ នារសៀលថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ១៨២នាក់ជាករណីឆ្លងក្នុងស្រុក និង ១២នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។ ថៃមានអ្នកឆ្លង COVID-19 សរុប ២៩,៣២១ករណី ក្នុងនោះស្លាប់ ៩៥នាក់ និងជាសះស្បើយឡើងវិញ ២៧,៨៤០នាក់។
-
នាយករដ្ឋមន្រ្តីអង់គ្លេសនឹងដាក់ចេញផែនការធ្វើដំណើរ បន្ទាប់ពីកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 បានចាប់ផ្តើម ៕

-
អូស្រ្តាលីបញ្ជាក់ថា ពលរដ្ឋខ្លួន២នាក់ដែលត្រូវចាប់ខ្លួននៅមីយ៉ាន់ម៉ាកាលពីចុងខែមុន ត្រូវបានដោះលែងហើយ ៕ (មានវីដេអូ)
