Category: ព័ត៌មានអន្តរជាតិ

  • ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ (មានវីដេអូ)

    ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ (មានវីដេអូ)
  • លោក ចូ បៃដិន បង្ហាញការខូចចិត្តជាខ្លាំង ក្រោយជនសង្ស័យម្នាក់បានយកកាំបិតចាក់មន្រ្តីប៉ូលិសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស

    លោក ចូ បៃដិន បង្ហាញការខូចចិត្តជាខ្លាំង ក្រោយជនសង្ស័យម្នាក់បានយកកាំបិតចាក់មន្រ្តីប៉ូលិសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស

    អាមេរិក៖ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញការខូចចិត្តជាខ្លាំង ដែលមន្រ្តីប៉ូលិសអាមេរិកម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីជនសង្ស័យម្នាក់បានបើករថយន្តមួយគ្រឿង សំដៅទៅរកក្រុមប៉ូលិសយាមនៅខាងមុខទីធ្លាវិមានសភា នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបានប្រើប្រាស់កាំបិតដើម្បីបើកការវាយប្រហារលើពួកគេ ។ បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ លោក ចូ បៃដិន បានចេញបញ្ជាអោយបង្ហូតទង់ជាតិនៅសេតវិមានត្រឹមពាក់កណ្តាលដង ដើម្បីជាការផ្តល់កិត្តិយសដល់មន្រ្តីប៉ូលិសអាមេរិកឈ្មោះ វីលៀម អ៊ីរ៉ានស៍ (William Evans) ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍វាយប្រហារនេះ ។ មេបញ្ជាការស្តីទីនៃកងកម្លាំងប៉ូលិសប្រចាំនៅវិមានសភាអាមេរិក លោកស្រី យ៉ូហ្គាណាន់ដា ភីតមែន បានផ្តល់ព័ត៌ មានថា ជនសង្ស័យបានបើករថយន្តមួយគ្រឿងសំដៅទៅរកក្រុមមន្រ្តីរបស់យើង បន្ទាប់មកបានបើកបុកទម្លាយរបាំង និងចុះពីលើរថយន្ត ដោយបានចាក់ពួកគេដោយកាំបិតដែលកាន់នៅក្នុងដៃ ។ បើតាមលោក រ៉ូប៊ឺត ខុនធី ដែលជាមេបញ្ជាការស្តីទីនៃនាយកដ្ឋានប៉ូលិសទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ការវាយប្រហារនេះ មិនមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ ប៉ុន្តែជាក់ស្តែងយើងនឹងបន្តស៊ើបអង្កេតបន្ថែមទៀត ៕ ប្រភព៖ Reuters

  • សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងព្រមព្រៀងរួមគ្នា ដើម្បីបន្តរក្សាការដាក់សម្ពាធលើកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប

    សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងព្រមព្រៀងរួមគ្នា ដើម្បីបន្តរក្សាការដាក់សម្ពាធលើកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប

    អាមេរិក៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានបង្ហាញការរួបរួមគ្នានៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាសន្តិសុខក្នុងកម្រិតខ្ពស់ នៅថ្ងៃសុក្រសប្តាហ៍នេះ ដោយប្តេជ្ញាធ្វើការងាររួមគ្នា ដើម្បីបន្តដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង ធ្វើយ៉ាងណាអោយបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបរបស់ខ្លួន ។ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ចូ បៃដិន គឺលោក ជេក ស៊ូលីវ៉ាន់ បានរៀបចំការប្រជុំដោយផ្ទាល់រួមគ្នាជាមួយសមភាគីរបស់លោក មកពីកូរ៉េខាងត្បូងគឺលោក ស៊ូ ហ៊ុន និង ជប៉ុនគឺលោក ស៊ីហ្គេរូ គីតាមូរ៉ា នៅឯបណ្ឌិត្យសភាកងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងទីក្រុង អានណាប៉ូលីស រដ្ឋម៉ារីលែន ។ មន្ត្រីជាន់ខ្ពស់ ទាំងបីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ពួកគេបានចែករំលែកការព្រួយបារម្ភអំពីកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង ហើយសន្យាធ្វើកិច្ចសហប្រតិបត្តិការត្រីភាគីឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ ។ សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា ពួកលោកបានឯកភាពលើភាពចាំបាច់សម្រាប់ការអនុវត្តពេញលេញនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធដោយសហគមន៍អន្តរជាតិ រួមទាំងកូរ៉េខាងជើង ការទប់ស្កាត់ការរីកសាយអាវុធ និង កិច្ចសហប្រតិបត្តិការដើម្បីពង្រឹងការទប់ស្កាត់ និងថែរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ។ បន្ថែមលើនេះ ពួកលោកក៏បានពិភាក្សាពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និង ការប្រែប្រួលអាកាសធាតុ ព្រមទាំងវិធីស្តារលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាផងដែរ ៕ ប្រភព៖ Reuters

  • រដ្ឋបាលលោក ចូ បៃដិន សម្រេចលុបចោលទណ្ឌកម្មដែលលោក ដូណាល់ ត្រាំ ដាក់លើរដ្ឋអាជ្ញាកំពូល នៃតុលាការព្រហ្មទណ្ឌអន្តជាតិ ICC

    រដ្ឋបាលលោក ចូ បៃដិន សម្រេចលុបចោលទណ្ឌកម្មដែលលោក ដូណាល់ ត្រាំ ដាក់លើរដ្ឋអាជ្ញាកំពូល នៃតុលាការព្រហ្មទណ្ឌអន្តជាតិ ICC

    អាមេរិក៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ បានសម្រេចដកចេញវិញនូវការដាក់ទណ្ឌកម្មលើរដ្ឋអាជ្ញាកំពូល នៃតុលាការព្រហ្មទណ្ឌអន្តជាតិ ICC ដែលបានដាក់កាលពីជំនាន់រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណៈរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន កំពុងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទបន្ថែមជាមួយតុលាការអន្តរជាតិមួយនេះ ។ ការប្រកាសពីការលុបចោលទណ្ឌកម្មខាងលើធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន ។ ក្រៅតែពីការដកទណ្ឌកម្មពីរដ្ឋអាជ្ញា ICC លោកស្រី ហ្វាធូ ប៊ែនស៊ូដា ហើយនោះ រដ្ឋបាលលោក បៃដិន ក៏បានដកទណ្ឌកម្មចេញផងដែរ ក្នុងនោះរួមមានទាំងការលុបចោលការរឹតត្បិតទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់ ICC ជាច្រើនរូបទៀត ។ បើតាមប្រមុខការទូតអាមេរិករូបនេះ សហរដ្ឋអាមេរិកនៅតែបន្តមិនយល់ស្របយ៉ាងខ្លាំង ចំពោះចំណាត់ការលើប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីស្រាអែល ហើយថា ទោះយ៉ាងណា យើងជឿជាក់ថា ការព្រួយបារម្ភរបស់យើងចំពោះករណីទាំងនេះនឹងដោះស្រាយបានប្រសើរជាងមុន តាមរយៈការចូលរួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងដំណើរការរបស់តុលាការ ICC ជាជាងការដាក់ទណ្ឌកម្ម ។ សូមរំលឹកថា អតីតរដ្ឋបាលលោក ត្រាំ បានប្រកាសដាក់ទណ្ឌកម្មលើលោកស្រីរដ្ឋអាជ្ញា ប៊ែនស៊ូដា និងមន្ត្រីជាន់ខ្ពស់ជាច្រើន បន្ទាប់ពីលោកស្រីបើកការស៊ើបអង្កេតលើការចោទប្រកាន់ថាកងទ័ពអាមេរិក បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្វហ្គានីស្ថាន និងការស៊ើបអង្កេតលើករណីឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលសង្ស័យថា ប្រព្រឹត្តិឡើងដោយអ៊ីស្រាអែល…

  • មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) អនុញ្ញាតអោយអ្នកចាក់វ៉ាក់សាំង Covid-19 គ្រប់ដូសហើយ មិនចាំចាច់ធ្វើតេស្ត មុនពេល ឬក្រោយពេលធ្វើដំណើរឡើយ

    មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) អនុញ្ញាតអោយអ្នកចាក់វ៉ាក់សាំង Covid-19 គ្រប់ដូសហើយ មិនចាំចាច់ធ្វើតេស្ត មុនពេល ឬក្រោយពេលធ្វើដំណើរឡើយ

    អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃសុក្រនេះបញ្ជាក់ថា អ្នកដែលទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ពេញលេញហើយ អាចធ្វើដំណើរដោយសុវត្ថិភាពនៅក្នុងសហរដ្ឋអាមេរិក ដោយមិនចាំបាច់ធ្វើតេស្ត មុនពេល ឬក្រោយពេលធ្វើដំណើរឡើយ ។ នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) លោកស្រី រ៉ូចឆែល វ៉ាលែនស្គី (Rochelle Walensky) បានគូសបញ្ជាក់ថា គោលការណ៍ណែនាំការធ្វើដំណើរថ្មីនេះ គឺសម្រាប់តែអ្នកដែលទទួលបានវ៉ាក់សាំងបង្ការជំងឺ Covid-19 ពេញលេញប៉ុណ្ណោះ ។ លោកស្រីបន្ថែមថា អត្រាឆ្លងជំងឺនេះជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល៧ថ្ងៃចុងក្រោយ បានបន្តកើនឡើង ហើយឥឡូវនេះ មានប្រហែល៦ម៉ឺន២ពាន់ករណីថ្មីក្នុងមួយថ្ងៃ ។ លោកស្រីនាយក CDC រូបនេះបានសង្កត់ធ្ងន់ថា មានតែ២០ភាគរយប៉ុណ្ណោះនៃប្រជាជនពេញវ័យរបស់សហរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ដែលនេះជាហេតុនាំឲ្យលោកស្រីនៅតែព្រួយបារម្ភថា សហរដ្ឋអាមេរិកនៅតែមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌល CDC ក៏បានណែនាំដល់អ្នកធ្វើដំណើរដែលទទួលវ៉ាក់សាំងរួចអោយបន្តពាក់ម៉ាស រក្សាគម្លាតសង្គម២ម៉ែត្រ និងលាងដៃឲ្យបានទៀងទាត់ផងដែរ ៕ Reuters

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣០លាន៨០ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨៥ម៉ឺននាក់ និងជាសះស្បើយ១០៥លាន៣០ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣០លាន៨០ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨៥ម៉ឺននាក់ និងជាសះស្បើយ១០៥លាន៣០ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣០លាន៨០ម៉ឺន៩ពាន់៧៤០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨៥ម៉ឺន៣៩៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៥លាន៣០ម៉ឺន២ពាន់២៧៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៣១ម៉ឺន៤ពាន់៦២៥នាក់ ស្លាប់ចំនួន៥៦ម៉ឺន៧ពាន់៦១០នាក់ និងជាសះស្បើយចំនួន២៣លាន៨២ម៉ឺន៥ពាន់៦៣៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៩១ម៉ឺន២ពាន់៣៧៩នាក់ ស្លាប់៣២ម៉ឺន៨ពាន់៣៦៦នាក់ និងជាសះស្បើយ១១លាន២៧ម៉ឺន៦ពាន់៦២៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៣៩ម៉ឺន១ពាន់១២៩នាក់ ស្លាប់ចំនួន១៦ម៉ឺន៤ពាន់១៤១នាក់ និងជាសះស្បើយ១១លាន៥៦ម៉ឺន៧ពាន់៦០នាក់ ៕ ប្រភព៖ worldometers

  • កូវី​ដ​១​៩​៖​ ​ឡាវ​បាន​ជំនួយ​វ៉ាក់សាំង​ចិន​ ​Sin​o​p​harm​ ​លើក​ទី​២​ ​សរុប​​​១.១លាន​ដូ​ស​​

    កូវី​ដ​១​៩​៖​ ​ឡាវ​បាន​ជំនួយ​វ៉ាក់សាំង​ចិន​ ​Sin​o​p​harm​ ​លើក​ទី​២​ ​សរុប​​​១.១លាន​ដូ​ស​​

    បន្ទាប់ពី​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ ៣​០​ម៉ឺន​ដូ​ស​ ​កាលពី​ខែកុម្ភៈ​នោះ​ ​ប្រទេស​ឡាវ​ទើបបានទទួល​៨​០​ម៉ឺន​ដូ​ស​ទៀត​ពីចិន ​កាលពីពេលថ្មីៗ​នេះ​ ​ដោយសរុប​ទាំងពីរ​លើក​ ​ឡាវ​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ពី​ប្រទេស​ចិន​ ​ចំនួន​១​លាន​១​សែន​ដូ​ស​ហើយ​។​ ​ការ​មកដល់​នូវ​ជំនួយ​របស់​ចិន​ជា​លើក​ទី​២​នេះ​បាន​កើតមានឡើង​ ​ខណៈ​ដែល​ឡាវ​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ប្រមាណ​៤​ម៉ឺន​នាក់​ហើយ​។​ ​ឡាវ​ ​ដែល​ជា​ប្រទេស​ពុំទាន់​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​សូម្បី​១​ករណី​ ​ហើយ​ចំនួន​អ្នក​កើត​កូ​វី​ដ​១​៩​ក្នុង​ប្រទេស​សរុប​មិនដល់​៥​០​នាក់​ផង​នោះ​ ​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​ពី​ចិន​លើកដំបូង​ ​កាលពី​ថ្ងៃ​ទី​៨​ ​កុម្ភៈ​។​ ​ប្រទេស​នេះ​កំពុង​មាន​វ៉ាក់សាំង​៣​ប្រភេទក្នុងដៃ​ ​រួម​មាន​ ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​របស់​ចិន​ ​និង​វ៉ាក់សាំង​រុស្ស៊ី ​ដែល​ទទួល​បាន​កាលពី​ចុងខែ​ធ្នូ​ ​២​០​២​០​ ​និង​វ៉ាក់សាំង​ជំនួយ​ជំហាន​ដំបូង​ ​របស់​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​របស់​អង្គការសុខភាព​ពិភពលោក​ ​As​t​raze​n​e​ca​ ​ដែល​ទទួល​បាន​កាលពី​ខែមុន​។​ ​ឡាវ​រំពឹង​ថា​ ​នឹង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ប្រមាណ​២​០​ភាគរយ​ ​ឬ​ ​ប្រមាណ​១​លាន​៦​សែន​នាក់​ ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​៕​

  • ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ (មានវីដេអូ)

    ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ (មានវីដេអូ)
  • លោកស្រី ស៊ូជី ប្រឈមមុខនឹងការជាប់ពន្ធនាគារ១៤ឆ្នាំ ក្រោយយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រីបន្ថែមទៀតពីបទបំពាន «ច្បាប់កិច្ចការសម្ងាត់ជាតិ»

    លោកស្រី ស៊ូជី ប្រឈមមុខនឹងការជាប់ពន្ធនាគារ១៤ឆ្នាំ ក្រោយយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រីបន្ថែមទៀតពីបទបំពាន «ច្បាប់កិច្ចការសម្ងាត់ជាតិ»

    មីយ៉ាន់ម៉ា៖ បន្ទាប់ពីត្រូវបានទម្លាក់ពីអំណាច និងជាប់ឃុំខ្លួន លោកស្រី ស៊ូជីត្រូវបានរបបយោធាចោទប្រកាន់ពីបទល្មើសជាច្រើន ក្នុងនោះរួមមានបទចោទប្រកាន់ ទទួលសំណូក ៦សែនដុល្លារ, បំពានវិធានការទប់ស្កាត់ COVID-19 និងកាន់កាប់វិទ្យុទាក់ទងខុសច្បាប់ ។ បន្ថែមពីលើការចោទប្រកាន់ខាងលើ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ របបយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រី អោង សាន ស៊ូជី ពីបទល្មើសមួយបន្ថែមទៀត នៅក្រោមច្បាប់ការពារកិច្ចការសម្ងាត់ជាតិ ដែលជាបទចោទប្រកាន់ធ្ងន់ធ្ងរចុងក្រោយបំផុតប្រឆាំងនឹងលោកស្រី គិតមកទល់នឹងពេលនេះ ។ ជុំវិញការចោទប្រកាន់ថ្មីនេះដែរ មេធាវីរបស់លោកស្រី ស៊ូជី បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា ក្រៅពីលោកស្រី ស៊ូជី ក៏មានមន្ត្រីជាន់ខ្ពស់៣នាក់ទៀតនៃរដ្ឋាភិបាលជាប់ឆ្នោតដែលត្រូវបានទម្លាក់ពីអំណាច ក៏ត្រូវបានតុលាការរបបយោធាចោទប្រកាន់ថាបានបំពានច្បាប់ការពារកិច្ចការសម្ងាត់ជាតិផងដែរ ។ បទចោទនេះអាចឱ្យលោកស្រី ស៊ូជី និងមន្ត្រីជាន់ខ្ពស់ទាំង៣រូបរបស់លោកស្រីប្រឈមមុខជាប់ពន្ធនាគារដល់ទៅ១៤ឆ្នាំ ៕ ប្រភព៖ Reuters

  • វ៉ាក់សាំង​ចិន​ ​Sin​o​v​a​c ​បង្កើន​ការ​ផលិត​ ពី​១​ពាន់​ទៅ​២​ពាន់លាន​ដូ​ស​ ​ក្នុង​១​ឆ្នាំ​

    វ៉ាក់សាំង​ចិន​ ​Sin​o​v​a​c ​បង្កើន​ការ​ផលិត​ ពី​១​ពាន់​ទៅ​២​ពាន់លាន​ដូ​ស​ ​ក្នុង​១​ឆ្នាំ​

    ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c B​i​o​t​e​c​h​ ​នៅ​ថ្ងៃសុក្រ​ទី​២​ ​មេសា​ ​២​០​២​១​នេះ​បាន​និយាយ​ថា​ ​រោងចក្រ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ទី​៣​របស់​ខ្លួន​បាន​បង្ហាញខ្លួន​ ​ជា​ផ្លូវការ​ហើយ​ ​និង​បាន​ចាប់ផ្ដើម​ផលិត​គ្រឿងផ្សំ​វ៉ាក់សាំង​ជាច្រើន​ ​ដែល​បង្កើន​សមត្ថភាព​ផលិត​ប្រចាំ​ឆ្នាំ​ទ្វេ​ដង​រហូតដល់​ ​២​ពាន់​លាន​ដូ​ស​។​ ​វ៉ាក់សាំង​ ​Sin​o​v​a​c ​ប្រមាណ​ជាង​ ​២​០​០​លាន​ដូ​សត្រូវ​បាន​គេ​ដឹង​ថា​ ​បាន​ចែកចាយ​នៅ​ទូទាំង​ពិភពលោក​ ​ដែល​នេះ​កើន​ឡើង​ពី​ចំនួន​ ​១​៦​០​លាន​ដូ​ស​ដែល​បាន​ប្រកាស​ ​កាលពី​ថ្ងៃ​ទី​២​២​ ​ខែ​មីនា​កន្លងទៅ​នេះ​។​ ​បើ​តាម​ការ​ប៉ាន់ប្រមាណ​របស់​ក្រុមហ៊ុន​ ​វ៉ាក់សាំង​ច្រើនជាង​ ​១​០​០​លាន​ដូ​សត្រូវ​បាន​ចាក់​នៅ​ទូទាំង​ពិភពលោក​៕​ ​ប្រភព​ពី​ ​Rue​t​e​rs​