Category: ព័ត៌មានអន្តរជាតិ

  • ចំនួនអ្នកស្លាប់កើនឡើងដល់៣៦នាក់ ក្រោយរថភ្លើងដឹកមនុស្ស៣៥០នាក់រត់ធ្លាក់ចេញពីផ្លូវនៅកោះតៃវ៉ាន់

    ចំនួនអ្នកស្លាប់កើនឡើងដល់៣៦នាក់ ក្រោយរថភ្លើងដឹកមនុស្ស៣៥០នាក់រត់ធ្លាក់ចេញពីផ្លូវនៅកោះតៃវ៉ាន់

    កោះតៃវ៉ាន់៖ ក្រសួងដឹកជញ្ជូនកោះតៃវ៉ាន់បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយ សារតែរថភ្លើងមួយខ្សែបានក្រឡាច់ធ្លាក់ចេញពីលើផ្លូវ ក្នុងរូងក្រោមដីមួយកន្លែង នៅភាគខាងកើតកោះតៃវ៉ាន់នៅថ្ងៃសុក្រនេះ បានកើនឡើងដល់៣៦នាក់ និងជាច្រើនអ្នកផ្សេងទៀតរងរបួស ។ ក្រសួងពន្លត់អគ្គិភ័យកោះតៃវ៉ាន់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា រថភ្លើងខាងលើមានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងថៃទុង ប៉ុន្តែបានធ្លាក់ចេញពីផ្លូវក្នុងរូងក្រោមដីមួយកន្លែង ស្ថិតនៅក្បែរទីក្រុងហ័រលៀន ។ បើតាមសេចក្តីថ្លែងការណ៍របស់មន្រ្តីប៉ូលិស មនុស្ស៧២នាក់នៅតែជាប់នៅក្នុងរថភ្លើង ខណៈដែលអ្នកដំណើរ៦១នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ហើយមកទល់ពេលនេះ ប្រតិបត្តិការជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅ ។ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ខាងលើនេះដែរ ការិយាល័យរបស់ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីនវិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីបានចេញបញ្ជាទៅកាន់មន្ទីរពេទ្យអោយត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍គ្រោះថ្នាក់ដ៏ធំមួយនេះ ហើយថា អទិភាពកំពូលនៅពេលនេះ គឺការជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងរថភ្លើង ៕ប្រភព៖ Reuters

  • ប្រមុខអង្គការ WHO បញ្ជាក់ថា មេដឹកនាំប្រទេសជាង២៥គាំទ្រគំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដើម្បីដោះស្រាយវិបត្តិសុខភាពពិភពលោកក្នុងពេលអនាគត

    ប្រមុខអង្គការ WHO បញ្ជាក់ថា មេដឹកនាំប្រទេសជាង២៥គាំទ្រគំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដើម្បីដោះស្រាយវិបត្តិសុខភាពពិភពលោកក្នុងពេលអនាគត

    ស្វីស៖ មេដឹកនាំច្រើនជាង២៥ប្រទេសដែលមកពីប្រទេស G20 G7 និងមកពីគ្រប់តំបន់ផ្សេងទៀតបានបង្ហាញការរួបរួមគ្នាក្នុងករណីបន្ទាន់ ដើម្បីអំពាវនាវអោយមានការបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដែលនឹងជួយពិភពលោកក្នុងការដោះស្រាយវិបត្តិសុខាភិបាលនៅពេលអនាគត ដូចជាវីរុស Covid-19 ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។ អគ្គនាយកអង្គការសុខាភាពពិភពលោក (WHO) លោក ថេត្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយនៅឯទីស្នាក់ការកណ្តាលអង្គការ WHO ថា សន្ធិសញ្ញាជំងឺរាតត្បាតនេះ អាចនឹងជាការប្តេជ្ញាចិត្តថ្មីមួយ ដើ ម្បីថែរក្សាពិភពលោកអោយមានសុវត្ថិភាព ពីធាតុបង្កជំងឺថ្មីដែលមានសក្តានុពលរាតត្បាតនាពេលអនាគត ។ លោក ថេដ្រូស សង្កត់ធ្ងន់ថា មានការទទួលស្គាល់ និងបន្ទាបខ្លួនពីមេដឹកនាំទាំងនោះ ខណៈដែលពិភពលោកទាំង មូលមិនបានត្រៀមខ្លួនសម្រាប់ការឆ្លងរាលដាលនៃវីរុសដំបូងគេដែលមិនធ្លាប់មាន ហើយការឆ្ពោះទៅមុខ…យើងត្រូវតែធ្វើការរួមគ្នាឱ្យបានកាន់តែប្រសើរ សម្រាប់ការផ្ទុះឡើងនាពេលអនាគត ។ បើតាមប្រមុខអង្គការ WHO រូបនេះ នៅក្នុងសប្តាហ៍នេះ ក្រុមមេដឹកនាំប្រទេសជាច្រើនបានចូលរួម ក្នុងការអំពាវនាវអោយមានសន្ធិសញ្ញាជំងឺរាតត្បាតមួយ ដែលត្រូវបានគេរំពឹងថា នឹងរៀបចំពិភពលោកសម្រាប់ការត្រៀមខ្លួនចំពោះធាតុបង្កជំងឺថ្មីដែលមានសក្តានុពលឆ្លងរាតត្បាតក្នុងពេលអនាគត ៕ ប្រភព៖ ស៊ីនហួរ

  • ថៃរៀបចំផែនការជម្លៀសប្រជាជនរបស់ខ្លួនចេញពីមីយ៉ាន់ម៉ា ប្រសិនបើអំពើ​ហឹង្សា​នៅប្រទេសនេះកាន់តែអាក្រក់ទៅៗ ៕(មានវីដេអូ)

    ថៃរៀបចំផែនការជម្លៀសប្រជាជនរបស់ខ្លួនចេញពីមីយ៉ាន់ម៉ា ប្រសិនបើអំពើ​ហឹង្សា​នៅប្រទេសនេះកាន់តែអាក្រក់ទៅៗ ៕(មានវីដេអូ)
  • អង្គការ WHO ព្រមានថា ភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នឹងធ្វើអោយបញ្ហាជំងឺរាតត្បាតសកលអូសបន្លាយកាន់តែយូរ ៕

    អង្គការ WHO ព្រមានថា ភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នឹងធ្វើអោយបញ្ហាជំងឺរាតត្បាតសកលអូសបន្លាយកាន់តែយូរ ៕
  • អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកអាចនឹង​មិន​ត្រូវ​​ការវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ឡើយ ៕(មានវីដេអូ)

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកអាចនឹង​មិន​ត្រូវ​​ការវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ឡើយ ៕(មានវីដេអូ)
  • សហរដ្ឋអាមេរិកស្វាគមន៍ការប្រជុំដែលដឹកនាំដោយសហភាពអឺរ៉ុបរវាងមហាអំណាចពិភពលោក និង អ៊ីរ៉ង់ ស្តីពីអាវុធនុយក្លេអ៊ែរ តាមអន ឡាញនៅ ថ្ងៃសុក្រនេះ ៕ (មានវីដេអូ)

    សហរដ្ឋអាមេរិកស្វាគមន៍ការប្រជុំដែលដឹកនាំដោយសហភាពអឺរ៉ុបរវាងមហាអំណាចពិភពលោក និង អ៊ីរ៉ង់ ស្តីពីអាវុធនុយក្លេអ៊ែរ តាមអន ឡាញនៅ ថ្ងៃសុក្រនេះ ៕ (មានវីដេអូ)
  • សហរដ្ឋអាមេរិកស្វាគមន៍កិច្ចប្រជុំដែលដឹកនាំដោយសហភាពអឺរ៉ុបរវាងមហាអំណាចពិភពលោក និង អ៊ីរ៉ង់ ស្តីពីអាវុធនុយក្លេអ៊ែរតាមអនឡាញនៅថ្ងៃសុក្រនេះ

    សហរដ្ឋអាមេរិកស្វាគមន៍កិច្ចប្រជុំដែលដឹកនាំដោយសហភាពអឺរ៉ុបរវាងមហាអំណាចពិភពលោក និង អ៊ីរ៉ង់ ស្តីពីអាវុធនុយក្លេអ៊ែរតាមអនឡាញនៅថ្ងៃសុក្រនេះ

    អាមេរិក៖ ក្រសួងការបរទេសអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះនិយាយថា ខ្លួនស្វាគមន៍កិច្ចប្រជុំដែលដឹកនាំដោយសហភាពអឺរ៉ុបរវាងមហាអំណាចពិភពលោកនិងអ៊ីរ៉ង់ ដែលគ្រោងរៀបចំឡើងតាមវីដេអូខុនហ្វើរិន ដើម្បីពិភាក្សាពីលទ្ធភាពនៃការវិលត្រឡប់របស់សហរដ្ឋអាមេរិក មកក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេត ប្រាយ បានប្រាប់អ្នកសារព័ត៌មានថា យើងពិតណាស់ស្វាគមន៍រឿងនេះដែលជាជំហានវិជ្ជមាន ហើយថា យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការវិលត្រឡប់ទៅរកការអនុលោមតាមការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀង JCPOA របស់យើង ស្របជាមួយអ៊ីរ៉ង់ដែលធ្វើដូចគ្នាអ៊ីចឹងដែរ” ។ សហភាពអឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកតំណាងមកពីប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ ដែលនៅតែជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងនេះ បន្ទាប់ពីសហរដ្ឋអាមេរិកចាកចេញនោះ នឹងចូលរួមក្នុងកិច្ចប្រជុំតាមអនឡាញនៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ។ បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ អ្នកចូលរួមនឹងពិភាក្សាពីចក្ខុវិស័យនៃលទ្ធភាពវិលត្រឡប់របស់សហរដ្ឋអាមេរិកទៅក្នុងកិច្ចព្រមព្រៀង JCPOA និងវិធីធានានូវការអនុវត្តកិច្ចព្រមព្រៀងឱ្យបានពេញលេញ និង ប្រកបដោយប្រសិទ្ធភាពដោយភាគីទាំងអស់ ៕ ប្រភព៖ ស៊ីនហួរ

  • អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកអាចនឹងមិនត្រូវការវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ឡើយ

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកអាចនឹងមិនត្រូវការវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ឡើយ

    អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក អាន់តូនី ហ្វូស៊ី បាននិយាយថា ប្រទេសរបស់លោកអាចនឹងមិនត្រូវការវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca ឡើយ បើទោះជាវ៉ាក់សាំងនេះទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់ពីទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក ។ នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃ ព្រហស្បតិ៍ នេះនាយកវិទ្យាស្ថានជាតិអាឡែហ្ស៊ី និងជំងឺឆ្លង ព្រមទាំងជាប្រធានទីប្រឹក្សាវេជ្ជសាស្ត្រសេតវិមានរូបនេះនិយាយថា អាមេរិកទំនងជាមិនត្រូវការវ៉ាក់សាំងរបស់ AstraZeneca ទេ ពីព្រោះរដ្ឋបាលលោក ចូ បៃដិន បានចុះកិច្ចព្រមព្រៀងជាច្រើនជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងដទៃ ដែលគ្រប់គ្រាន់ដើម្បីចាក់ជូនប្រជាជនអាមេរិកគ្រប់គ្នា ។ ការកត់សម្គាល់បែបនេះរបស់លោក ហ្វូស៊ី ត្រូវបានធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ មានវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងដៃជាច្រើនសុទ្ធតែជាវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក ក្នុងនោះរួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុន J&J, Moderna និងក្រុមហ៊ុន Pfizer ៕ ប្រភព៖ CNA

  • អង្គការ WHO ព្រមានថា ភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នឹងធ្វើអោយបញ្ហាវីរុសរាតត្បាតសកលអូសបន្លាយកាន់តែយូរ

    អង្គការ WHO ព្រមានថា ភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នឹងធ្វើអោយបញ្ហាវីរុសរាតត្បាតសកលអូសបន្លាយកាន់តែយូរ

    អឺរ៉ុប៖ ការិយាល័យរបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះ បានទទូចដល់រដ្ឋាភិបាលក្នុងតំបន់ឲ្យបង្កើនការផលិតវ៉ាក់សាំង និងយុទ្ធនាការចាក់វ៉ាក់សាំងព្រមជាមួយគ្នា ។ នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប លោក Hans Henri P. Kluge បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កាលពីសប្តាហ៍មុនអឺរ៉ុបមើលឃើញករណីឆ្លងថ្មីរហូតដល់១.៦លានករណី និងករណីស្លាប់២ម៉ឺន៤ពាន់នាក់ដែលធ្វើឲ្យអឺរ៉ុបក្លាយជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងទី២ លើពិភពលោក ។ លោក Kluge បានសង្កត់ធ្ងន់ទៀតថា វ៉ាក់សាំងជាវិធីល្អបំផុតរបស់យើង សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត… តែទោះយ៉ាងណា ដំណើរការចាក់វ៉ាក់សាំងដូចជាយឺតយ៉ាវខ្លាំង ដែលមិនអាចទទួលយកបានទេ ។ សូមជម្រាបថា បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុបបានឲ្យដឹងថា រហូតមកដល់ពេលនេះ មានតែ១០ភាគរយ នៃប្រជាជនសរុបក្នុងតំបន់ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ Covid-19 ហើយមានតែ៤ភាគរយប៉ុណ្ណោះដែលបានចាក់ពេញលេញ ៕ ស៊ីនហួរ

  • ​ថៃ​រៀបចំផែនការ​ជម្លៀស​ប្រជាជន​របស់​ខ្លួន​ចេញពី​មី​យ៉ា​ន់​ម៉ា​ ​ប្រសិនបើ​អំពើ​ហិង្សា​នៅ​ប្រទេស​នេះ​កាន់តែ​អាក្រក់​ទៅ​ៗ

    ​ថៃ​រៀបចំផែនការ​ជម្លៀស​ប្រជាជន​របស់​ខ្លួន​ចេញពី​មី​យ៉ា​ន់​ម៉ា​ ​ប្រសិនបើ​អំពើ​ហិង្សា​នៅ​ប្រទេស​នេះ​កាន់តែ​អាក្រក់​ទៅ​ៗ

    ​ថៃ​៖ ​ថៃ​បាន​រៀបចំផែនការ​ជម្លៀស​ប្រជាជន​របស់​ខ្លួន​ ​ដែល​ជាប់​នៅ​មី​យ៉ា​ន់​ម៉ា​ ​បើ​សិន​អំពើ​ហិង្សា​ក្នុង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​កាន់តែ​អាក្រក់​ទៅ​ៗ​ ​។​ បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ​លោក​ ​Tan​e​e​ S​an​g​rat​ ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​ ​បាន​រាយការណ៍​ថា​ ​ការ​តវ៉ា​ប្រឆាំង​នឹង​មេដឹកនាំ​យោ​ ​ធា​របស់​មី​យ៉ា​ន់​ម៉ា​កំពុង​បន្ត​ ​បើ​ទោះបីជា​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​មិន​ត្រូវ​បាន​រំខាន​ក៏ដោយ​ ​។​ ​អ្នកនាំពាក្យ​កងទ័ពអាកាស​ថៃ​លោក​ ​Than​at​ C​h​an​am​p​h​a​i​ ​និយាយ​ថា​ ​ប្រមុខ​កងទ័ពអាកាស​ Su​t​t​i​wan​ ​បាន​ណែនាំ​ដល់ក​ង​អង្គភាព​លេខ​៦​ ​ដែល​មាន​មូលដ្ឋាន​នៅ​អាកាសយានដ្ឋាន​ ​Don​ ​M​u​e​an​g​ ​ឲ្យ​ត្រៀម​យន្តហោះ​ដឹកជញ្ជូន​ធុន​ C-130 ​ប្រសិនបើ​រដ្ឋាភិបាល​ប្រគល់​បេសកកម្ម​នាំ​ជនជាតិ​ថៃ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ត្រឡប់មក​ផ្ទះ​វិញ​ ​។​ យ៉ាងណាមិញ​ ​អាជ្ញាធរ​ថៃ​បាន​និង​កំពុង​ឃ្លាំមើល​ស្ថានការណ៍​នេះ​យ៉ាង​ដិតដល់​បំផុត​ ​ហើយ​បាន​ឯកភាព​ថា​ ​ស្ថានការណ៍​មិនទាន់​ឈាន​ដល់​ចំណុច​មួយ​ដែល​ប្រជាជន​ថៃ​ ​នឹង​ត្រូវ​ប្រាប់​ឲ្យ​ចាកចេញ​ពី​មី​យ៉ា​ន់​ម៉ា​នោះ​ទេ​ ​ប៉ុន្តែ​ប្រសិនបើ​អំពើ​ហិង្សា​កាន់តែ​កើន​ឡើង​ចាំបាច់​ត្រូវការ​ការ​ជម្លៀស​ប្រជាជន​នោះ​ ​ស្ថានទូត​មាន​ផែនការ​ក្នុង​ការ​នាំ​ជនជាតិ​ថៃ​ត្រឡប់ទៅ​ផ្ទះ​វិញ​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post