-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣០លាន១៧ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨៤ម៉ឺននាក់ និងជាសះស្បើយ១០៤លាន៨៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣០លាន១៧ម៉ឺន៣ពាន់៩៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨៤ម៉ឺន១៦៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៤លាន៨៩ម៉ឺន៣ពាន់៤៧១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន២៤ម៉ឺន៤ពាន់៦៣៩នាក់ ស្លាប់ចំនួន៥៦ម៉ឺន៦ពាន់៦១១នាក់ និងជាសះស្បើយចំនួន២៣លាន៧៥ម៉ឺន៤ពាន់៣៩១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៨៤ម៉ឺន២ពាន់៧១៧នាក់ ស្លាប់៣២ម៉ឺន៥ពាន់៥៥៩នាក់ និងជាសះស្បើយ១១លាន២៣ម៉ឺន៩ពាន់៩៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៣០ម៉ឺន២ពាន់១១០នាក់ ស្លាប់ចំនួន១៦ម៉ឺន៣ពាន់៤២៨នាក់ និងជាសះស្បើយ១១លាន៥២ម៉ឺន២ពាន់៨៨៤នាក់ ៕ ប្រភព៖ worldometers
-
វៀតណាមចំណាយជាង៥០លានដុល្លារ ទិញវ៉ាក់សាំងកូវីដជូនពលរដ្ឋឲ្យបានលឿន

នាយករដ្ឋមន្ត្រីប្រទេសវៀតណាម ង្វៀន សួនហ្វុក បានអនុម័តកញ្ចប់ថវិការ១.២៣៧ទ្រីលានដុង ឬ ៥៣.៦លានដុល្លារអាមេរិកពីកញ្ចប់ថវិការរដ្ឋដើម្បីចំណាយទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈដែលវៀតណាមបានបង្កើនល្បឿនចាក់វ៉ាក់សាំងជូនពលរដ្ឋ។ ការសម្រេចនេះធ្វើឡើង ខណៈដែលវៀតណាមមានផែនការចង់បានវ៉ាក់សាំងប្រមាណ១៥០លានដូស សម្រាប់៧០ភាគរយនៃចំនួនប្រជាជនសរុប នៅត្រឹមឆ្នាំ២០២២។ វៀតណាមបានទទួលវ៉ាក់សាំងជំនួយ AstraZeneca ពីអង្គការសុខភាពពិភពលោក ៨១១២០០ដូស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាកញ្ចប់ដំបូងដែលកូវ៉ាក់ផ្តល់ជូន។ កាលពេលកន្លងទៅ វៀតណាមក៏ទទួលបានវ៉ាក់សាំង AstraZeneca ១១៧៦០០ដូស ដែលខ្លួនបញ្ជាទិញ ក្នុងចំណោមការបញ្ជាទិញសរុប៣០លានដូស។ វៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង៥ម៉ឺននាក់ហើយ តាំងពីថ្ងៃទី៨មីនាមក៕
-
ភូមា៖ កុមារ៤៣នាក់បានស្លាប់តាំងពីមានរដ្ឋប្រហារ នេះបើតាមពួកសិទ្ធិមនុស្ស

មានកុមារយ៉ាងតិច៤៣នាក់ត្រូវបានសម្លាប់ ដោយកម្លាំងប្រដាប់អាវុធ នៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីកើតមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC យោងតាមអង្គការសិទ្ធិមនុស្សសង្គ្រោះកុមារ កាលពីម្សិលមិញ។ ក្រុមនេះថា ប្រទេសមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងស្ថានភាពសុបិនដ៏អាក្រក់ ដោយពួកគេថា សូម្បីកុមារអាយុត្រឹម៦ឆ្នាំក៏ជាជនរងគ្រោះដែរ។ ទន្ទឹមនឹងនេះ ក្រុមត្រួតពិនិត្យក្នុងស្រុកមួយទៀតបានឲ្យដឹងដែរថា មានមនុស្ស៥៣៦នាក់ហើយត្រូវបានសម្លាប់ នៅភូមា នេះបើតាមប្រភពដដែល។ BBC បានបន្តទៀតថា លោកស្រី អ៊ួងសាន ស៊ូជី មេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញពីតំណែងនោះ ត្រូវបានចោទប្រកាន់ជាបន្តបន្ទាប់៕
-
ប្រេសិតពិសេសអង្គការសហប្រជាជាតិព្រមានថា មីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងលទ្ធភាពផ្ទុះសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ (មានវីដេអូ)

-
ក្រុមហ៊ុន បាយអូអិនធិច – ភីហ្វីហ្សឺ អះអាងថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួនមានប្រសិទ្ធភាព១០០ភាគរយចំពោះក្មេងអាយុពី១២ដល់១៥ឆ្នាំ (មានវីដេអូ)

-
ប្រធានាធិបតីបារាំងបញ្ជាអោយបិទសាលារៀនទាំងអស់ទូទាំងប្រទេសរយៈពេល៣សប្តាហ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទី៣នៃការចម្លងវីរុស Covid-19 (មានវីដេអូ)

-
លោក ចូ បៃដិន បញ្ចេញផែនការហេដ្ឋារចនាសម្ព័ន្ធមានទំហំទឹកប្រាក់២ទ្រីលានដុល្លារ ដើម្បីធ្វើទំនើបកម្មបណ្ដាញដឹកជញ្ជូន… (មានវីដេអូ)

-
គណៈរដ្ឋមន្ត្រីថៃឯកភាពគម្រោងកាត់ថ្ងៃធ្វើចត្តាឡីស័កទេសចរបរទេស មកត្រឹមរយៈពេល៧ថ្ងៃវិញ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ (មានវីដេអូ)

-
ជំនួយវ៉ាក់សាំងជាង៨០ម៉ឺនដូសរបស់ WHO ជំហានដំបូង បញ្ជូនដល់វៀតណាមហើយ ព្រឹកមិញ!

ទីបំផុត វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់យន្តការ Covax (កូវ៉ាក់) របស់អង្គការសុខភាពពិភពលោក ជំហានដំបូង ត្រូវបានបញ្ជូនទៅដល់ប្រទេសវៀតណាមហើយ ដោយយន្តហោះដឹកវ៉ាក់សាំង AstraZeneca ជាង៨០ម៉ឺនដូសបានចុះចតនៅចំណតអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងក្រុងហាណូយ នាព្រឹកថ្ងៃទី១ មេសា ២០២១នេះ។ វ៉ាក់សាំង៨១១២០០ដូសត្រូវបានបញ្ជូនទៅវិទ្យាស្ថានអនាម័យនិងរោគរាតត្បាត សម្រាប់ស្តុកទុក រង់ចាំការណែនាំពីការចែករំលែករបស់ក្រសួងសុខាភិបាល។ វៀតណាមត្រូវបានគេសន្យាថា នឹងទទួលបានវ៉ាក់សាំង៣០លានដូស ក្រោមមជ្ឈមណ្ឌលកូវ៉ាក់ ជាយន្តការពិភពលោកក្នុងការអភិវឌ្ឍ ផលិត និងចែកចាយវ៉ាក់សាំងកូវីដ១៩ ជួយដល់បណ្តាប្រទេសជាសមាជិកខ្លួន។ តាមពិត ត្រូវទទួលបានច្រើនជាងនេះ តាំងពីចុងខែមីនាមកម្ល៉េះ តែជួបញ្ហាដឹកជញ្ជូន ទើបទទួលបានតែត្រឹមចំនួននេះ។ កាលពីខែកុម្ភៈ វៀតណាមក៏ធ្លាប់បានទទួលវ៉ាក់សាំងកូវីដ១៩ ដែរ ប៉ុន្តែជាការបញ្ជាទិញ ក្នុងចំណោម៣០លានដូសដែលខ្លួនបានបញ្ជាទិញពីអ្នកផលិត ហើយវៀតណាមបានចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ តាំងពីថ្ងៃទី៨ មីនា។ បុគ្គលិកជួរមុខ និងពលរដ្ឋវៀតណាមជាង៥ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំងដូសដំបូង មកទល់ពេលនេះ៕
-
អ៊ីតាលីសម្រេចបណ្តេញអ្នកការទូតរុស្ស៊ីចំនួន២រូប ដោយចោទប្រកាន់ពីបទមានជាប់ពាក់ព័ន្ធក្នុងអំពើចារកិច្ច

អ៊ីតាលី៖ កងកម្លាំងពិសេសអ៊ីតាលីបានចាប់ខ្លួនមន្ត្រីកងទ័ពជើងទឹកមួយរូប នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ ក្រោយមន្ត្រីយោធារូបនោះបានជួប និងផ្តល់ឯកសារទៅមន្ត្រីការទូតរុស្ស៊ី ។ ចំណែកមន្ត្រីការទូតរុស្ស៊ីមិនត្រូវបានចាប់ខ្លួនឡើយ ដោយមានអភ័យឯកសិទ្ធិការទូត ។ ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Luigi Di Maio បានហៅឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Sergey Razov មកសួរនាំ និងតវ៉ាជាផ្លូវការ ។ លោក Maio បានប្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីពីការបណ្តេញចេញជាបន្ទាន់ នូវមន្ត្រីការទូតរុស្ស៊ីចំនួន២រូប ដែលពាក់ព័ន្ធក្នុងសកម្មភាពដ៏ធ្ងន់ធ្ងរនេះ ។ ប្រភពពីក្រុមស្រាវជ្រាវអ៊ីតាលីអះអាងថា មន្ត្រីកងទ័ពជើងមួយរូបឈ្មោះ Walter Biot បម្រើការនៅអង្គភាពគោលនយោបាយយោធា ក្នុងការិយាល័យនាយសេនាធិការកងទ័ព ។ អង្គភាពនេះ ទទួលបន្ទុកព័ត៌មានសំងាត់ទាំងអស់ រួមទាំងឯកសារសម្ងាត់របស់សម្ពន្ធយោធា NATO ផងដែរ ។ ក្រុមអ្នកស៊ើបអង្កេតអ៊ីតាលីនិយាយថា លោក Biot ទទួលប្រាក់ចំនួន៥ពាន់អឺរ៉ូពីមន្ត្រីការទូតរុស្ស៊ី ។ ចំណែកប៉ូលិសអ៊ីតាលីអះអាងថា ការចាប់ខ្លួននេះអាចធ្វើទៅរួច ក្រោយមានការស៊ើបអង្កេតអស់រយៈពេលជាយូរ ដែលដឹកនាំដោយភ្នាក់ងារចារកិច្ចអ៊ីតាលី (AISI) និងគាំទ្រដោយអគ្គនាយសេនាធិការកងទ័ព ។ ពាក់ព័ន្ធនឹងការបណ្តេញមន្ត្រីការទូតរបស់ខ្លួនខាងលើនេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov…