-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២៩លាន៤៧ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៨២ម៉ឺននាក់ និងជាសះស្បើយ១០៤លាន៤១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២៩លាន៤៧ម៉ឺន១៣៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៨២ម៉ឺន៨ពាន់១៣៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៤លាន៤១ម៉ឺន១៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន១៦ម៉ឺន៦ពាន់៣៤៤នាក់ ស្លាប់ចំនួន៥៦ម៉ឺន៥ពាន់២៥៦នាក់ និងជាសះស្បើយចំនួន២៣លាន៦៧ម៉ឺន៣ពាន់៤៦២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៧៥ម៉ឺន៣ពាន់២៥៨នាក់ ស្លាប់៣២ម៉ឺន១ពាន់៨៨៦នាក់ និងជាសះស្បើយ១១លាន១៦ម៉ឺន៩ពាន់៩៣៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន២២ម៉ឺន៦៦៩នាក់ ស្លាប់ចំនួន១៦ម៉ឺន២ពាន់៩៦០នាក់ និងជាសះស្បើយ១១លាន៤៧ម៉ឺន២ពាន់៤៩៤នាក់ ៕ ប្រភព៖ worldometers
-
ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

-
គណៈរដ្ឋមន្ត្រីថៃឯកភាពគម្រោងកាត់ថ្ងៃធ្វើចត្តាឡីស័កទេសចរបរទេស មកត្រឹម៧ថ្ងៃ

អំឡុងកិច្ចប្រជុំ កាលពីថ្ងៃទី៣០ មីនា ម្សិលមិញ គណៈរដ្ឋមន្ត្រីថៃបានសម្រេចឯកភាពលើគម្រោងរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩របស់ថៃ (CCSA) ស្តីពីការបើកប្រទេសវិញ ដោយអនុញ្ញាតឲ្យទេសចរបរទេសចូលប្រទេស ធ្វើចត្តាឡីស័ក ត្រឹម៧ថ្ងៃ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។ អ្នកនាំពាក្យរាជរដ្ឋាភិបាល Anucha Burapachaisri បានឲ្យដឹងថា គម្រោងការនេះគឺសំដៅលើការបន្ថយពេលវេលាធ្វើចត្តាឡីស័កទៅនៅត្រឹម៧ថ្ងៃ សម្រាប់ទេសចរបរទេសណាដែលបានចាក់វ៉ាក់សាំងរួចរាល់ ក្នុងការធ្វើដំណើរកម្សាន្តទៅភូកេត ក្រាប៊ី ផាងង៉ា ប៉ាតាយ៉ា និងឈៀងម៉ៃ។ ចាប់ពីថ្ងៃទី១ កក្តដា ទេសចរណាដែលបានចាក់វ៉ាក់សាំងរួចអាចទៅលេងភូកេត ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ចាប់ពីខែតុលា វិធានការធ្វើចត្តាឡីស័កនឹងត្រូវលើកលែងចេញ នៅក្រាប៊ី ផាងង៉ា ប៉ាតាយ៉ា និងឈៀងម៉ៃ។ លោកបន្តថា យោងតាមការបន្ធូរបន្ថយដំណាក់កាលបែបនេះ ថៃនឹងដកចេញការរឹតបន្តឹងចត្តាឡីស័កទាំងស្រុងតែម្តង សម្រាប់ទេសចរបរទេស នៅត្រឹមឆ្នាំក្រោយ៕
-
ជប៉ុនផ្អាកផ្តល់ជំនួយថ្មីដល់មីយ៉ាន់ម៉ា តបតនឹងរដ្ឋប្រហាររបស់ពួកយោធា

ជប៉ុនបានសម្រេចផ្អាកផ្តល់ជំនួយថ្មីៗទៅប្រទេសមីយ៉ាន់ម៉ា ឆ្លើយតបនឹងការធ្វើរដ្ឋប្រហារនៅទីនោះ នេះបើតាមរដ្ឋមន្ត្រីការបរទេសជប៉ុន។ លោក Toshimitsu Motegi ថា ជប៉ុនគឺជាអ្នកផ្តល់ជំនួយដ៏ធំសម្រាប់មីយ៉ាន់ម៉ា ហើយការពន្យាពេលផ្តល់ជំនួយនេះនឹងផ្ញើសារកាន់តែច្បាស់។ លោកបានប្រាប់សភាកាលពីម្សិលមិញថា « សម្រាប់មីយ៉ាន់ ជប៉ុនគឺជាអ្នកផ្តល់ជំនួយសេដ្ឋកិច្ចលំដាប់ទីមួយ ហើយថាតើជប៉ុនមានជំហរបែបនេះ ក្នុងការជួយសេដ្ឋកិច្ច? គឺគ្មានជំនួយថ្មីទេ យើងសូមបញ្ជាក់ច្បាស់ពីចំណុចនេះ» យ៉ាងណាក៏ដោយ ជប៉ុនមិនទាន់មានវិធានការដាក់ទណ្ឌកម្មអ្វីទេ បើទោះបីជាបណ្តាប្រទេសធំៗ ដូចជា អង់គ្លេស អឺរ៉ុប និងអាមេរិកបានប្រកាសដាក់ទណ្ឌកម្មនានារួចហើយ ចំពោះក្រុមមេដឹកនាំយោធានិងនគរបាលនៅមីយ៉ាន់ម៉ា ដែលពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារយោធានោះ រួមមានទាំងបណ្តាក្រុមហ៊ុនជាម្ចាស់កម្មសិទ្ធិរបស់ពួកយោធាដែរ៕ ប្រភពពី CNA
-
ប្រមុខអង្គការ WHO បញ្ជាក់ថា ទិន្នន័យការសិក្សាស្រាវជ្រាវពីប្រភពដើមនៃជំងឺកូវីដ-១៩នៅប្រទេសចិន ត្រូវបានដកហូតចេញពី WHO

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេត្រូស អាដាណម ហ្គេប្រេយ៉េសឹស និយាយថា ទិន្នន័យត្រូវដកហូតចេញពីអ្នកស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក ដែលបានធ្វើដំណើរទៅប្រទេសចិន ដើម្បីស្រាវជ្រាវពីប្រភពដើមនៃការចំលងជំងឺកូវីដ-១៩ ។ លោក ថេត្រូស បន្ថែមថា នៅក្នុងការពិភាក្សាជាមួយក្រុមការងារ ពួកគេបានបង្ហាញពីការលំបាកដែលពួកគេបានជួបប្រទះ ក្នុងការទទួលបានទិន្នន័យដើម ហើយលោករំពឹងថា ការសិក្សារួមគ្នានាពេលអនាគតនឹងរួមបញ្ចូលការចែករំលែកទិន្នន័យឱ្យបានទាន់ពេលវេលា និងទូលំទូលាយ ។ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះ បានចេញរបាយការណ៍ផ្លូវការពេញលេញមួយរបស់ក្រុមអ្នកជំនាញការរបស់ខ្លួន បន្ទាប់ពីដំណើរទស្សនកិច្ច និងសិក្សាស្រាវជ្រាវនៅទីក្រុងវូហាន ដើម្បីកំណត់រកប្រភពនៃជំងឺកូវីដ១៩ ដែលពីដំបូងត្រូវបានគេសង្ស័យថា លេចធ្លាយចេញពីកន្លែងពិសោធន៍មួយរបស់ចិននៅក្នុងទីក្រុងនេះ ។ បើតាមរបាយការណ៍ខាងលើនេះ វីរុសកូរ៉ូណាទំនងបំផុតឆ្លងពីសត្វប្រជៀវមកកាន់មនុស្ស តាមរយៈសត្វអន្តរការីណាមួយ រីឯទ្រឹស្តីដែលថា វាចេញពីកន្លែងពិសោធន៍មេរោគណាមួយនោះ វាមិនទំនងខ្លាំងណាស់ ។ ទោះជាយ៉ាងណា អាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តចំនួន១៣ រួមមានអូស្ត្រាលី ជប៉ុន និងអង់គ្លេស បានរួមគ្នាសម្តែងការព្រួយបារម្ភរបស់ខ្លួន អំពីការសិក្សារបស់អង្គការ WHO នេះពីព្រោះវាហាក់យឺតពេល និងមិនបានបញ្ចូលទិន្នន័យពេញលេញ និងសំណាកដែលត្រូវការ ៕ Reuters
-
សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងគ្រោងបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាគ្នាស្តីអំពីបញ្ហានៅតំបន់ឧបទ្វីបកូរ៉េនៅថ្ងៃសុក្រសប្តាហ៍នេះ

អាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក ស៊ុលលីវែន (Jake Sullivan) គ្រោងជួបជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងរបស់លោក នៅថ្ងៃសុក្រសប្តាហ៍នេះ ស្ថិតក្នុងគោលបំណងពិភាក្សាគ្នាស្តីអំពីបញ្ហានានា ដោយក្នុងនោះរួមមានការរក្សាសន្តិភាព និងស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េ ។ យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក នឹងជួបជាមួយអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុនលោក ស៊ីជើរុ គីតាម៊ូរ៉ា (Shigeru Kitamura) និងទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងលោក ស៊ូ ហ៊ុន (Suh Hoon) នៅឯបណ្ឌិតសភាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅ អាណាប៉ូលិស (Annapolis) រដ្ឋមឺរីលែន (Maryland) ។ សូមបញ្ជាក់ថា កិច្ចប្រជុំរបស់មន្រ្តីជាន់ខ្ពស់ប្រទេសទាំងបីខាងលើនេះ បានគ្រោងធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាល (UNSC) នៅថ្ងៃអង្គារនេះ បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង ប៉ុន្តែមិនបានចាត់វិធានការភ្លាមៗទេ បើទោះបីសហរដ្ឋអាមេរិកនិយាយថា ស្ថាប័នពិភពលោកមួយនេះកំពុងពិចារណាលើវិធានការថ្មីក៏ដោយ ៕ ប្រភព៖ CGTN
-
សហរដ្ឋអាមេរិកបញ្ចេញរបាយការណ៍ស្តីពីសិទ្ធិមនុស្សកាលពីឆ្នាំមុននៅក្នុងប្រទេសជិត២០០

អាមេរិក៖ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយនូវរបាយការណ៍ស្តីពីសិទ្ធិមនុស្សកាលពីឆ្នាំមុន នៅក្នុងប្រទេសជិត២០០ ដែលត្រូវបានទាមទារជារៀងរាល់ឆ្នាំដោយច្បាប់ និងរួមបញ្ចូលទាំងរបាយការណ៍លម្អិត ស្តីពីគូប្រជែងភូមិសាស្រ្តនយោបាយដូចជារុស្ស៊ី និងចិន ។ កំឡុងពេលធ្វើបទបង្ហាញពីរបាយការណ៍សិទ្ធិមនុស្សជាលើកដំបូង នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន បានសន្យាថា ប្រទេសរបស់លោកនឹងនិយាយពីបញ្ហាសិទ្ធិមនុស្សនៅគ្រប់ទីកន្លែង ទាំងក្នុងប្រទេសជាសម្ព័ន្ធមិត្ត ឬក៏នៅក្នុងសហរដ្ឋមេរិកផ្ទាល់ ។ នៅក្នុងការធ្វើបទបង្ហាញពីរបាយការណ៍សិទ្ធិមនុស្ស ប្រមុខការទូតអាមេរិករូបនេះ ក៏បានសម្ដែងការព្រួយបារម្ភផងដែរ ចំពោះស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាទីដែលកងកម្លាំងសន្តិសុខនៃរបបយោធា បានបាញ់សម្លាប់បាតុករច្រើនជាង ៥២០នាក់ហើយ ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក ។ យ៉ាងណាក៏ដោយ ប្រទេសមួយចំនួនក៏តែងតែធ្វើការវាយប្រហារទៅលើបញ្ហាសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកវិញដូចគ្នា ជាពិសេសគឺការបាញ់ប្រហារសម្លាប់មនុស្សជារឿយៗ ដោយសារតែការរើសអើងជាតិសាសន៍ និងពិបាករកដំណោះស្រាយ ៕ Bangkok Post
-
កូវី១៩៖ វៀតណាមនឹងទទួលវ៉ាក់សាំងជិត១លានដូស ពីកម្មវិធីកូវ៉ាក់ ដើមខែមេសានេះ

វ៉ាក់សាំងក្រោមយន្តការ Covax របស់អង្គការសុខភាពពិភពលោកចំនួន ៨១ម៉ឺន១ពាន់២០០ដូស លើកដំបូង នឹងបញ្ជូនមកដល់ប្រទេសវៀតណាម នៅដើមខែក្រោយនេះ នេះបើតាមវិទ្យាស្ថានជាតិទទួលបន្ទុកអនាម័យនិងរោគរាតត្បាតរបស់វៀតណាម ហៅកាត់ថា NIHE ។ នាយកវិទ្យាស្ថាន Dang Duc Anh បានបញ្ជាក់ កាលពីថ្ងៃអង្គារ៍ ទី៣០ មីនាម្សិលមិញថា កញ្ចប់វ៉ាក់សាំងដំបូងនៃយន្តការនេះនឹងត្រូវបញ្ជូនទៅទុកក្នុងវិទ្យាស្ថាន NIHE បន្ទាប់មក ក្រសួងសុខាភិបាលនឹងបន្តយកទៅចែកចាយសម្រាប់ការចាក់ដល់ប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយ តាមគម្រោងពីមុន យន្តការវ៉ាក់សាំងកូវ៉ាក់គ្រោងបញ្ជូនទៅវៀតណាម១លាន៣៧ម៉ឺនដូស ជាវ៉ាក់សាំង AstraZeneca នៅត្រឹមថ្ងៃទី២៥ មីនា ប៉ុន្តែដោយសារតែកង្វះខាតលើការដឹកជញ្ជូននោះ មានត្រឹមជាង៨០ម៉ឺនដូសនេះប៉ុណ្ណោះត្រូវបញ្ជូនទៅ នៅក្នុងដំណាក់កាលដំបូង។ តំណាងអង្គការប្រចាំវៀតណាមបានឲ្យដឹងថា យន្តការកូវ៉ាក់នៅតែធានាថា នឹងបញ្ជូនវ៉ាក់សាំងជាង៤លានដូសមកដល់វៀតណាមនៅត្រឹមចុងខែឧសភា បើទោះបីជាខ្វះខាតលើការដឹកជញ្ជូនក៏ដោយ។ វៀតណាម មកទល់ពេលនេះ ទើបទទួលបានវ៉ាក់សាំង១១៧០០០ដូសពីក្រុមហ៊ុន AstraZeneca ដែលខ្លួនបញ្ជាទិញ៕
-
ក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំស្តីពីការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ ប៉ុន្តែពុំមានចំណាត់ការអ្វីទាំងអស់ ៕(មានវីដេអូ)

-
សហរដ្ឋអាមេរិកបង្គាប់អោយបុគ្គលិកទូតដែលគ្មានភារកិច្ចចាំបាច់ ត្រូវចាកចេញពីមីយ៉ាន់ម៉ា ៕
