Category: ព័ត៌មានអន្តរជាតិ

  • សេតវិមានប្រកាសពីវិធានការថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រើ ហិង្សាលើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ៕(មានវីដេអូ)

    សេតវិមានប្រកាសពីវិធានការថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រើ ហិង្សាលើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ៕(មានវីដេអូ)
  • ​សេត​វិ​មានប្រកាស​ពី​វិធានការ​ណ៍​ឆ្លើយតប​ថ្មី​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើរើ​ហិង្សា​លើ​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី

    ​សេត​វិ​មានប្រកាស​ពី​វិធានការ​ណ៍​ឆ្លើយតប​ថ្មី​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើរើ​ហិង្សា​លើ​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី

    ​អាមេរិក​៖​ ​រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ប្រកាស​ពី​ការកំណត់​វិធានការ​ណ៍​ឆ្លើយតប​មួយ​ ​ចំពោះ​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ប្រឆាំង​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​ ​ក្នុង​នោះ​រួម​មានការ​បញ្ចេញ​កញ្ចប់​ថវិកា​៤​៩​,​៥​លាន​ដុល្លារ​ ​ដែល​បាន​មកពី​មូលនិធិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ ​ដើម្បី​ផ្តល់​ជូន​ដល់​កម្មវិធី​សហគមន៍​អាមេរិក​ដែល​ជួយ​ដល់​ជនរងគ្រោះ​ ​។​ ម​ន្រ្តី​សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ក្រសួងយុត្តិធម៌​អាមេរិក​បាន​និង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅលើ​ការ​កើន​ឡើង​ចំនួន​បទល្មើស​នៃ​អំពើ​ស្អប់ខ្ពើម​ ​ដែល​កំណត់​គោលដៅ​លើ​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​ ​។​ ​ទន្ទឹមគ្នា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​បង្ហោះ​សារ​នៅ​លើ​ធ្វី​ត​ធើ​ថា​ ​យើង​មិន​អាច​ទ្រាំ​នៅ​ស្ងៀម​នៅ​ពេល​ប្រឈមមុខនឹង​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​បាន​នោះ​ទេ​… ​ការវាយប្រហារ​ទាំងនេះ​គឺជា​អំពើ​ខុសទាំងស្រុង​… ​ដែល​មិន​សមជា​ជនជាតិ​អាមេរិក​ឡើយ​ ​ហើយ​ត្រូវតែ​បញ្ឈប់​ ​។​ ការប្រកាស​ពី​វិធានការ​ថ្មី​ខាងលើ​នេះ​បាន​កើតមានឡើង​បន្ទាប់ពី​មាន​ករណី​បាញ់​ប្រហារ​ដ៏​សាហាវ​នៅ​ក្នុង​ទីក្រុង​អា​ត្លង់​តា​ ​នៅដើម​ខែ​មីនា​នេះ​ ​ដែល​បណ្តាល​អោយ​មនុស្ស​៨​នាក់​បាត់បង់ជីវិត​ ​ហើយ​ក្នុងចំណោម​ពួកគេ​នោះ​ ​មាន​៦​នាក់​ជា​ស្រ្តី​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​សហរដ្ឋអាមេរិក​បង្គាប់​អោយ​បុគ្គលិក​ទូត​របស់ខ្លួន ដែល​គ្មាន​ភារកិច្ច​ចាំបាច់​ ត្រូវ​ចាកចេញ​ពីប្រទេស​មី​យ៉ា​ន់​ម៉ា

    ​សហរដ្ឋអាមេរិក​បង្គាប់​អោយ​បុគ្គលិក​ទូត​របស់ខ្លួន ដែល​គ្មាន​ភារកិច្ច​ចាំបាច់​ ត្រូវ​ចាកចេញ​ពីប្រទេស​មី​យ៉ា​ន់​ម៉ា

    ​អាមេរិក​៖​ ​ក្រសួងការបរទេស​អាមេរិក​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ថា​ ​ខ្លួន​បាន​បង្គាប់​ឱ្យ​បុគ្គលិក​ទូត​របស់​ខ្លួន​ ​ដែល​មិន​មាន​ភារកិច្ច​ចាំបាច់​ ​ត្រូវតែ​ចាកចេញ​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ចំ​ពេល​មានការ​បង្ក្រាប​ទៅលើ​ក្រុម​បាតុករ​ ​បណ្តាល​អោយ​មាន​មនុស្ស​រាប់​រយ​នាក់​ស្លាប់​ ​ចាប់តាំង​ពី​រដ្ឋប្រហារយោធា​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​មក​ ​។​ ក្រសួងការបរទេស​អាមេរិក​បាន​សម្រេច​ចិត្ត​បង្គាប់​ឱ្យ​បុគ្គលិក​ទូត​មិន​មាន​ភារកិច្ច​ចាំបាច់​ចាកចេញ​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដោយសារតែ​បញ្ហា​សុវត្ថិភាព​ ​និង​សន្តិសុខ​នៃ​បុគ្គលិក​រដ្ឋាភិបាល​អាមេរិក​ ​និង​អ្នក​ដែល​ស្ថិតនៅ​ក្រោម​អាណាព្យាបាល​របស់​ពួកគេ​ ​។​ គួរ​បញ្ជាក់​ថា​ ​ទោះ​ជា​ការ​ស្លាប់​កាន់តែ​កើន​ឡើង​ ​ក៏​ក្រុម​បាតុករ​នៅតែ​បន្ត​ធ្វើ​បា​តុ​ ​កម្ម​តវ៉ា​ប្រឆាំង​របប​យោធា​ដដែល​ ​ស្រប​ពេល​កងកម្លាំង​ប្រដាប់​អាវុធ​ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​សន្យា​ថា​ ​នឹង​ការពារ​ជនស៊ីវិល​ពី​ការ​សម្លាប់​របស់​យោធា​ ​ដែល​នេះ​កំពុង​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ ​ចំពោះ​ជម្លោះ​ប្រដាប់​អាវុធ​ ​ឬ​ស​ង្រ្គា​ម​ស៊ីវិល​ដែល​អាច​នឹង​ផ្ទុះឡើង​ ​៕​ ​ប្រភព​៖​ CN​A

  • ​ការ​ប​ង្រ្កា​ប​ដ៏​បង្ហូរ​ឈាម​របស់​យោធា​មី​យ៉ា​ន់​ម៉ា​ ​ធ្វើ​អោយ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​៥​២​០​នាក់​ ​ខណៈ​ក្រុម​ឧទ្ទាម​ភាគតិច​គំរាម​វាយប្រហារ​រដ្ឋាភិបាល​យោធា

    ​ការ​ប​ង្រ្កា​ប​ដ៏​បង្ហូរ​ឈាម​របស់​យោធា​មី​យ៉ា​ន់​ម៉ា​ ​ធ្វើ​អោយ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​៥​២​០​នាក់​ ​ខណៈ​ក្រុម​ឧទ្ទាម​ភាគតិច​គំរាម​វាយប្រហារ​រដ្ឋាភិបាល​យោធា

    ​មី​យ៉ា​ន់​ម៉ា​៖​ ​ការ​ស្លាប់​របស់​ជនស៊ីវិល​ក្នុង​ការ​បង្ក្រាប​របស់​យោធា​មី​យ៉ា​ន់​ម៉ា​ទៅលើ​ក្រុម​បាតុករ​នោះ​ ​បាន​កើន​ឡើង​ដល់​៥​២​១​០​នាក់​ហើយ​ ​ខណៈ​ដែល​ក្រុម​ឧទ្ទាម​ប្រដាប់ដោយ​អាវុធ​ភាគតិច​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​គំរាម​វាយប្រហារ​រដ្ឋាភិបាល​យោធា​ ​ប្រសិនបើ​មិន​បញ្ឈប់​សកម្មភាព​ដ៏​សាហាវ​នេះ​ ​។​ សមាគម​ជំនួយ​អ្នកទោស​នយោបាយ​ (​A​A​P​P​) ​បាន​និយាយ​ថា​ ​សរុប​ជនស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់​គិត​ត្រឹម​យប់​ថ្ងៃអង្គារ​ម្សិលមិញ​ ​មាន​ចំនួន​៥​២​១​នាក់​ ​ប៉ុន្តែ​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​ទៀត​ ​ដោយសារ​នៅ​មាន​អ្នក​របួសធ្ងន់​ជាច្រើន​ ​។​ ​ជាមួយគ្នា​នេះ​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​រាប់ពាន់​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ ​និង​កំពុង​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​ពី​ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ ​។​ ​ជុំវិញ​បញ្ហា​នេះ​ដែរ​ ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​បដិសេធ​ថា​ ​កម្លាំង​សន្តិសុខ​ប្រទេស​របស់​លោក​ ​បាន​បញ្ជូន​ជនភៀសខ្លួន​ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​វិញ​ ​ដែល​បាន​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​ពី​ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​យោធា​មី​យ៉ា​ន់​ម៉ា​ ​។​ លោក​ ​ប្រា​យុទ្ធ​ ​បន្ថែម​ថា​ ​រដ្ឋាភិបាល​របស់​លោក​បាន​ត្រៀម​ជំរំ​រួចរាល់​ហើយ​ ​សម្រាប់​ដាក់​ជនភៀសខ្លួន​មកពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ហើយ​បើ​តាម​អាជ្ញាធរ​ថៃ​នោះ​ ​ជនភៀសខ្លួន​មី​យ៉ា​ន់​ម៉ា​ប្រមាណ​៣​ពាន់​នាក់​បាន​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្តាហ៍​មុននេះ​ ​។​ ​ដោយឡែក​សារ​ព័ត៌មាន​មី​យ៉ា​ន់​ម៉ា​ ​អ៊ី​រ៉ា​វ៉ា​ឌី​ ​បាន​ផ្សាយ​ថា​ ​ជនជាតិ​ភាគតិច​ខា​រិន​ជាង​១​ម៉ឺន​នាក់​បាន​រត់ចោល​ផ្ទះសម្បែង​របស់​ខ្លួន​ពី​ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​យោធា​នៅ​ស្រុក​ ​ផា​ពុន​ ​ក្នុង​រដ្ឋ​ខា​រិន​ ​៕​ ​ប្រភព​៖​ ​A​P

  • ក្រុមប្រឹក្សាសន្តិសុខ​បើក​កិច្ចប្រជុំ​ស្តីពី​ការ​ធ្វើ​តេ​ស្ត​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​នា​ពេលថ្មីៗនេះ​ ​ប៉ុន្តែ​ពុំ​មាន​ចំណាត់​ការ​អ្វី​ទាំងអស់

    ក្រុមប្រឹក្សាសន្តិសុខ​បើក​កិច្ចប្រជុំ​ស្តីពី​ការ​ធ្វើ​តេ​ស្ត​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​នា​ពេលថ្មីៗនេះ​ ​ប៉ុន្តែ​ពុំ​មាន​ចំណាត់​ការ​អ្វី​ទាំងអស់

    ​អាមេរិក​៖​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាល​ (UNSC) ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​ការ​បាញ់​មី​ស៊ី​ល​ចុងក្រោយ​របស់​កូរ៉េ​ខាងជើង​ ​ប៉ុន្តែ​មិនបាន​ចាត់វិធានការ​ភ្លាម​ៗ​ទេ​ ​បើ​ទោះបី​សហរដ្ឋអាមេរិក​និយាយ​ថា​ ​ស្ថាប័ន​ពិភពលោក​មួយ​នេះ​កំពុង​ពិចារណា​លើ​វិធានការ​ថ្មី​ក៏ដោយ​ ​។​ មិន​មាន​សេចក្តីថ្លែង​ការណ៍​ណាមួយ​ចេញពី​ក្រុមប្រឹក្សាសន្តិសុខ​ ​ឬ​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ ​បន្ទាប់ពី​កិច្ចប្រជុំ​បិទទ្វារ​រយៈពេល​កន្លះម៉ោង​នោះ​ទេ​ ​ដែល​ផ្ទុយ​ស្រឡះ​ពី​មួយ​ឆ្នាំមុន​ ​នៅ​ពេល​ប្រទេស​អឺរ៉ុប​ចំនួន​៥​បាន​ថ្កោលទោស​ការសាកល្បង​មី​ស៊ី​ល​មុន​ៗ​ថា​ ​ជា​ “​ការបង្កហេតុ​” ​។​ ​ទន្ទឹមគ្នា​ ​កូរ៉េ​ខាងជើង​បាន​ប្រកាស​ថ្កោលទោស​កិច្ចប្រជុំ​ខាងលើ​នេះ​ ​ដែល​ត្រូវ​បាន​កោះ​ដោយ​អង់គ្លេស​ អេស្តូ​នី​ ​បារាំង​ ​អៀ​រ​ឡង់​ ​និង​ន័រវែ​ស​ ​។​ បើ​តាម​អ្នកការទូត​ម្នាក់​ ​មានការ​ព្រួយបារម្ភ​ដែល​បង្ហាញ​ដោយ​សមាជិក​ភាគច្រើន​នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ ​និង​ការ​អំពាវនាវ​ជាថ្មី​ឱ្យ​មានការ​រំសាយ​អាវុធ​នុយ​ក្លេអ៊ែ​រ​ ​បើ​ទោះបីជា​គ្មាន​សេចក្តីថ្លែង​ការណ៍​ណាមួយ​ត្រូវ​បាន​គ្រោងទុក​ក៏ដោយ​ ​៕​ ​ប្រភព​៖​ ​A​F​P

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៨​លាន​៧​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៨​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​៣​លាន​៩​២​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៨​លាន​៧​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៨​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​៣​លាន​៩​២​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​៨​លាន​៧​៩​ម៉ឺន​៦​ពាន់​៩​០​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៨​១​ម៉ឺន​៥​ពាន់​៨​៩​៦​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១​០​៣​លាន​៩​២​ម៉ឺន​៣​ពាន់​៤​៤​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​១​លាន​៩​ម៉ឺន​៧​ពាន់​១​៥​៤​នាក់​ ​ស្លាប់​ចំនួន​៥​៦​ម៉ឺន​៤​ពាន់​១​៣​៨​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​៣​លាន​៥​៨​ម៉ឺន​៦​ពាន់​៧​៩​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​៦​៦​ម៉ឺន​៤​ពាន់​៥​៨​នាក់​ ​ស្លាប់​៣​១​ម៉ឺន​៧​ពាន់​៩​៣​៦​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​៧​ម៉ឺន​៤​ពាន់​៤​៨​៣​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​១​៤​ម៉ឺន​៨​ពាន់​៤​៨​៧​នាក់​ ​ស្លាប់​ចំនួន​១​៦​ម៉ឺន​២​ពាន់​៥​០​២​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​៤​៣​ម៉ឺន​២​ពាន់​៥​២​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

    ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
  • វៀតណាម​៖ តុលាការសម្រេចឲ្យបុរសម្នាក់​​ជាប់គុក​២​ឆ្នាំ​ ​ព្រោះ​ចម្លង​កូ​វី​ដ​១​៩​ទៅ​គេផ្សេង

    វៀតណាម​៖ តុលាការសម្រេចឲ្យបុរសម្នាក់​​ជាប់គុក​២​ឆ្នាំ​ ​ព្រោះ​ចម្លង​កូ​វី​ដ​១​៩​ទៅ​គេផ្សេង

    នៅ​ថ្ងៃ​ទី​៣​០​ ​មីនា​ ​២​០​២​១​នេះ​ ​តុលាការ​វៀតណាម​បាន​សម្រេច​ផ្តទ្ទា​ទោស​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ​ម្នាក់​ ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​០​២​ឆ្នាំ​ ​ក្រោយ​រក​ឃើញ​ថា​ ​មានទោស​ទណ្ឌ​ពី​បទល្មើស​គោលការណ៍​ធ្វើ​ច​ត្តាឡី​ស័ក​ ​ហើយ​ចម្លង​ជំងឺ​ ​CO​V​I​D​-19 ​រាលដាល​ដល់​អ្នកដទៃ​។​ ​តុលាការ​ថា​ ​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ ​Vietnam​ ​Air​line​s ​ឈ្មោះថា​ ​D​uon​g​ ​Tan​ ​H​a​u​អាយុ​២​៩​ឆ្នាំ​ ​បាន​ល្មើស​ការ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​១​៤​ថ្ងៃ​ ​ហើយ​ជួប​ជាមួយ​មនុស្ស​ចំនួន​៤​៦​នាក់​ផ្សេងទៀត​ ​បន្ទាប់ពី​ខ្លួន​ធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​។​ ​D​uon​g​ ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​CO​V​I​D​-19 ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​។​ ​គិត​ត្រឹម​ព្រឹកនេះ​ ​វៀតណាម​បាន​រក​ឃើញ​ករណី​ឆ្លង​សរុប​នៃ​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ប្រទេស​ខ្លួន​ ​ត្រឹម​ក្រោម​២​៦​០​០​នាក់​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៣​៥​នាក់​៕​ ​

  • យាយ​​ ​លោក​អូ​បា​ម៉ា​ទទួលមរណៈភាព​ហើយ​

    យាយ​​ ​លោក​អូ​បា​ម៉ា​ទទួលមរណៈភាព​ហើយ​

    លោកស្រី​ S​ar​a​h​ On​y​an​go​ Ob​am​a​ ​ជីដូន​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​បាន​ស្លាប់​ក្នុង​វ័យ​៩​៩​ឆ្នាំ​ ​នៅ​ក្នុង​មន្ទីរ​ព​ទេ្យ​មួយ​ ​នា​ក្រុង​ K​i​sum​u ​ប្រទេស​កេ​ន​យ៉ា​ ​កាលពី​ថ្ងៃ​ទី​២​៩​ ​មីនា​ ​ម្សិលមិញ​។​ ​លោក​អូ​បា​ម៉ា​បាន​រៀបរាប់​លើ​បណ្តាញ​សង្គម​ថា​ ​លោកស្រី​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​លោកយាយ​ S​ar​a​h​ ​ប៉ុន្តែ​សម្រាប់​លោក​និង​ក្រុម​គ្រួសារ​បាន​ហៅ​លោកយាយ​ ​D​an​i​ ​ឬ​ ​G​r​an​n​y​ ​។​ ​លោក​ថា​ ​ពួក​លោក​នឹង​នឹក​លោកយាយ​និង​ដឹងគុណ​លោកយាយ​ជា​រៀង​រហូត​។ ​លោកយាយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​គ្រូបង្រៀន​ជនជាតិ​កេ​ន​យ៉ា​ ​និង​ជា​អ្នក​គៀង​គរ​មូលនិធិ​សប្បុរស​ធម៌​ ​ដែល​ជួយ​ដល់​ការអប់រំ​ក្មេងស្រី​ ​និង​កុមារ​កំព្រា​។​ ​លោកស្រី​ក៏​ធ្លាប់​ត្រូវ​បាន​អង្គការសហប្រជាជាតិ​ផ្តល់​ពានរង្វាន់​ ​ក្នុង​ការ​ទទួលស្គាល់​លើ​កិច្ចការ​ងារ​ជួយ​អប់រំ​របស់​លោកស្រី​ ​កាលពី​ឆ្នាំ​២​០​១​៤​ផង​ដែរ​។ អ្នកនាំពាក្យ​ក្រុម​គ្រួសារ​របស់​លោក​អូ​បា​ម៉ា​ថា​ ​លោកស្រី​មាន​អា​កា​រៈ​មិន​ស្រួលខ្លួន​ ​ប្រមាណ​១​ស​ប្តាហ៍ ​មុន​ពេល​ស្លាប់​ ​ប៉ុន្តែ​ពុំ​មាន​ជំងឺ​កូ​វី​ដ​១​៩​ទេ​៕​

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​៩​០​ភាគរយ​នៃ​ពលរដ្ឋ​អាមេរិក​ពេញវ័យ​នឹង​មាន​សិទ្ធិ​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ក្នុងរយៈពេល​៣​ស​ប្តាហ៍

    ​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​៩​០​ភាគរយ​នៃ​ពលរដ្ឋ​អាមេរិក​ពេញវ័យ​នឹង​មាន​សិទ្ធិ​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ក្នុងរយៈពេល​៣​ស​ប្តាហ៍

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​ប្រកាស​ថា​ ​៩​០​ភាគរយ​នៃ​ប្រជាជន​អាមេរិក​ពេញវ័យ​ ​នឹង​មាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុងរយៈពេល​៣​ស​ប្តាហ៍​នេះ​ ​។​ លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្លែង​នៅ​ឯ​សេតវិមាន​ថា​ ​ស្រប​ពេល​ដែល​៩​០​ភាគរយ​នៃ​ពលរដ្ឋ​អាមេរិក​ពេញវ័យ​ ​នឹង​មាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ដោយ​ចាប់ពី​ថ្ងៃ​ទី​១​៩​ ​ខែ​មេសា​ខាងមុខ​នោះ​ ​នៅសល់​១​០​ភាគរយ​ទៀ​តនឹង​មាន​សិទ្ធិ​ទទួលការ​ចាក់​វ៉ាក់សាំង​ដោយ​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​បាន​សង្កត់ធ្ងន់​ថា​ ​ករណី​ឆ្លង​កំពុង​កើន​ឡើងវិញ​ ​នៅពេលដែល​មនុស្ស​បន្ធូរបន្ថយ​វិធានការ​ការពារ​… ​ការ​ខ្វះ​ការ​ការពារ​អាច​នឹង​ធ្វើ​អោយ​ជំងឺរាតត្បាត​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​ក៏បាន​សន្យា​ទៅកាន់​អភិបាល​រដ្ឋ​ដោយ​ផ្ទាល់​ផង​ដែរ​ ​ដើម្បី​រក្សា​វិធានការ​ពាក់​ម៉ា​ស​ ​។​ ការ​អះអាង​បែប​នេះ​របស់​លោក​ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ធ្វើឡើង​ស្រប​ពេល​ដែល​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​នេះ​ ​បាន​មើលឃើញ​ពី​ការ​កើន​ឡើងក​រ​ណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​ថ្មីៗ​នៅ​ក្នុង​រដ្ឋ​ចំនួន​២​៧​ ​។​ ​កាលពីដើម​ខែ​នេះ​ ​លោក​ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​លោក​នឹង​ដឹកនាំ​រដ្ឋ​ទាំងអស់​ កុ​ល​ស​ម្ព័ន្ធ ​និង​ដែនដី​ ​ដើម្បី​ធ្វើ​ឱ្យ​ពលរដ្ឋ​អាមេរិក​ពេញវ័យ​ទាំងអស់​ ​មាន​សិទ្ធិ​ទទួល​បាន​នូវ​ចាក់​វ៉ាក់សាំង​ការពារ​ ​Co​v​i​d​-19 ​នៅ​ថ្ងៃ​ទី​១​ ​ខែ​ឧសភា​ខាងមុខ​ ​៕​…