Category: ព័ត៌មានអន្តរជាតិ

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​ថ្កោលទោស​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​លើ​ក្រុម​បាតុករ​ ​និង​ចាត់ទុកថា​ ​ជា​ទង្វើ​ដ៏​សាហាវ​ឃោរឃៅ

    ​លោក​ ចូ ​បៃ​ដិ​ន​ ​ថ្កោលទោស​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​លើ​ក្រុម​បាតុករ​ ​និង​ចាត់ទុកថា​ ​ជា​ទង្វើ​ដ៏​សាហាវ​ឃោរឃៅ

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្កោលទោស​ការ​ប​ង្រ្កា​ប​យ៉ាង​បង្ហូរ​ឈាម​ទៅលើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​និង​បាន​ចាត់ទុកថា​ ​គឺជា​ទង្វើ​ដ៏​សាហាវ​ឃោរឃៅ​ ​បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​បាន​បាញ់សម្លាប់​មនុស្ស​ច្រើនជាង​១​០​០​នាក់​ ​ក្នុង​នោះ​រួម​មាន​ក្មេងៗ​៧​ផង​ដែរ​ ​។​ លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​អំឡុង​ពេល​ថ្លែង​ស​ន្ទ​ករ​ថា​ខ្លី​មួយ​ចេញពី​រដ្ឋ​កំណើត​របស់​លោក​ ​គឺ​ ឌែ​ល​ឡាវែ (​D​e​l​aware​) ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា​ ​ការ​បង្ក្រាប​យ៉ាង​បង្ហូរ​ឈាម​លើ​ក្រុម​បាតុករ​ពីសំណាក់​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​ ​ជា​ទង្វើ​ដ៏​សាហាវ​ឃោរឃៅ​ ​។​ ​លោក​បន្ថែម​ថា​ ​វា​ពិតជា​គួរ​អោយ​ស្អប់ខ្ពើម​ណាស់​… ​ហើយ​ផ្អែកលើ​របាយការណ៍​ដែល​ខ្ញុំ​បាន​ទទួល​នោះ​ ​មាន​មនុស្សជា​ច្រើន​ត្រូវ​បាន​សម្លាប់​… ​ដោយ​មិន​ចាំបាច់​ទាល់តែសោះ​ ​។​ ​ដោយឡែក​សហភាព​អឺរ៉ុប​ក៏បាន​ចាត់​ទុក​ផង​ដែរ​ថា​ ​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​ ​គឺជា​រឿង​មិន​អាច​ទទួលយក​បាន​ ​។​ សូម​រំលឹក​ថា​ ​កាលពី​ថ្ងៃសៅរ៍​ចុង​ស​ប្ដាហ៍​កន្លងទៅ​ ​មនុស្ស​យ៉ាងហោច​១​១​៤​នាក់​ ​ត្រូវ​បាន​សម្លាប់​នៅ​ទូទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដោយសារតែ​គ្រាប់កាំភ្លើង​របស់​កងកម្លាំង​សន្តិសុខ​ ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របប​យោធា​ ​ហើយ​ការ​សម្លាប់​យ៉ាង​រង្គាល​នេះ​ ​បាន​កើតមានឡើង​នៅ​ចំ​ថ្ងៃ​យោធា​ប្រារព្ធ​ទិវា​កងទ័ព​ជាតិ​ ​៕​ ​ប្រភព​៖​ CN​A

  • ​កូរ៉េ​ខាងជើង​ចោទប្រកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា​ ​អនុវត្ត​ស្តង់​ដា​ទ្វេ​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ធ្វើ​តេ​ស្ត​មី​ស៊ី​ល

    ​កូរ៉េ​ខាងជើង​ចោទប្រកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា​ ​អនុវត្ត​ស្តង់​ដា​ទ្វេ​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ធ្វើ​តេ​ស្ត​មី​ស៊ី​ល

    ​កូរ៉េ​ខាងជើង​៖​ ​កូរ៉េ​ខាងជើង​នៅ​ថ្ងៃចន្ទ​នេះ​អះអាង​ថា​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ (UNSC) ​បាន​បង្ហាញ​ស្តង់​ដា​ទ្វេ​ ​ខណៈ​ដែល​គណៈកម្មាធិការ​ដាក់ទណ្ឌកម្ម​របស់​ខ្លួន​ ​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅលើ​ការ​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​ផ្លោង​នា​ពេល​ថ្មីៗ​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​ថា​ ​ជា​ការរំលោភ​លើ​សេចក្តីសំរេចចិត្ត​របស់​អង្គការសហប្រជាជាតិ​ ​។​ កូរ៉េ​ខាងជើង​បាន​ធ្វើ​តេ​ស្ត​គ្រាប់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ប្រភេទ​ថ្មី​មួយ​កាលពី​ស​ប្តាហ៍​មុន​ ​ដែល​ធ្វើ​អោយ​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​ស្នើ​អោយ​មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​។​ ​ក្នុង​ជំនួប​របស់​គណៈកម្មាធិការ​កាលពី​ថ្ងៃសុក្រ​ស​ប្តាហ៍​កន្លងទៅ​នោះ​ ​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​អោយ​ដាក់ទណ្ឌកម្ម​បន្ថែម​ ​និង​ ​រឹត​បន្តឹង​ការ​អនុវត្ត​វិធានការ​ដែល​មានស្រាប់​ប្រឆាំង​កូរ៉េ​ខាងជើង​ ​និង​សុំ​អោយ​ថ្កោលទោស​ការសាកល្បង​នេះ​ថា​ ​ជា​ការរំលោភ​សេចក្តីសំរេចចិត្ត​របស់​អង្គការសហប្រជាជាតិ​ ​។​ ជា​ការ​ឆ្លើយតប​ ​អគ្គនាយក​សំរាប់​អង្គការ​អន្តរជាតិ​នៅ​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​ ​លោក​ ចូ ចុ​ល​ស៊ូ​ ​បាន​និយាយ​ថា​ ​កិច្ចប្រជុំ​ខាងលើ​នេះ​ ​ត្រូវ​បាន​រៀង​ចំឡើង​ដើម្បី​ដកហូត​សិទ្ធិ​របស់​រដ្ឋ​យើង​ក្នុង​ការ​ការពារ​ខ្លួន​ ​ហើយ​លោក​បាន​ព្រមាន​ថា​ ​វា​នឹង​នាំ​អោយ​មាន​វិធានការ​តប​ ​៕​ ​ប្រភព​៖​ R​e​t​u​e​rs

  • ​មនុស្ស​៥​នាក់​របួស​ ​និង​ជិត​១​ពាន់​នាក់​ទៀត​បង្ខំចិត្ត​ភៀសខ្លួន​ទៅកាន់​ទី​សុវត្ថិភាព​ ក្នុង​ហេតុការណ៍​ឆេះ​រោងចក្រ​ចម្រាញ់​ប្រេង​ដ៏​ធំបំផុត​របស់​ឥណ្ឌូណេស៊ី

    ​មនុស្ស​៥​នាក់​របួស​ ​និង​ជិត​១​ពាន់​នាក់​ទៀត​បង្ខំចិត្ត​ភៀសខ្លួន​ទៅកាន់​ទី​សុវត្ថិភាព​ ក្នុង​ហេតុការណ៍​ឆេះ​រោងចក្រ​ចម្រាញ់​ប្រេង​ដ៏​ធំបំផុត​របស់​ឥណ្ឌូណេស៊ី

    ​ឥណ្ឌូណេស៊ី​៖​ ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ឥណ្ឌូណេស៊ី​ ​ភើ​តា​មី​ណា​ (​Per​t​am​in​a​) ​នៅ​ថ្ងៃចន្ទ​នេះ​បញ្ជាក់​ថា​ ​ខ្លួន​កំពុងតែ​ព្យាយាម​គ្រប់គ្រង​អគ្គីភ័យ​ ​ដែល​កំពុង​ឆាប​ឆាប​យ៉ាង​សន្ធោ​រ​សន្ធៅ​នៅ​ឯ​រោងចក្រ​ចម្រាញ់​ប្រេង​មួយ​កន្លែង​ ​ស្ថិតនៅ​ទីក្រុង​បាឡុង​ហ្គាន់ ​ខេត្ត​ជ្វា​ខាងលិច​ ​ខណៈ​មនុស្ស​០​៥​នាក់​រង​របួស​ ​និង​ ​៩​៥​០​នាក់​ទៀត​ត្រូវ​ជម្លៀស​ចេញពី​តំបន់​ជុំវិញ​នោះ​ ​។​ រោងចក្រ​ខាងលើ​នេះ​ ​ស្ថិតនៅ​ចម្ងាយ​២​២​៥​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ហ្សាការតា​ ​ហើយ​មូលហេតុ​នៃ​ការ​ឆាបឆេះ​ ​គឺ​មិនទាន់​មាន​នរណា​ដឹង​ឡើយ​ ​ប៉ុន្តែ​អាជ្ញាធរ​បាន​អះ​ ​អាង​ថា​ ​ហេតុការណ៍​អគ្គីភ័យ​បាន​កើតឡើង​នៅ​ពេល​មាន​ភ្លៀង​ខ្យល់​ ​និង​ផ្គរ​រន្ទះ​ ។ ​បើ​តាម​អាជ្ញាធរ​ក្នុង​តំបន់​ ​គ្រោះ​អគ្គីភ័យ​បាន​ចាប់ផ្តើម​ឡើង​កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ហើយក៏​មានសំឡេង​ផ្ទុះ​ដ៏​កក្រើក​មួយ​ត្រូវ​បាន​គេ​ដឹង​លឺ​ផង​ដែរ​ ​។​ ​សេចក្តីប្រកាស​ពី​ក្រុមហ៊ុន​ ​ភើ​តា​មី​ណា​ ​បានឲ្យ​ដឹង​ថា​ ​រោងចក្រ​ដែល​កំពុង​ឆាបឆេះ​នេះ​ ​អាច​ចម្រាញ់​ប្រេង​បាន​១​២​ម៉ឺន​៥​ពាន់​បា​រ៉ែ​ល​ក្នុងមួយថ្ងៃ​ ​ហើយ​វា​បាន​ឆាបឆេះ​អំឡុង​ពេល​អាកាសធាតុ​មិន​ល្អ​ ​៕​ ​ប្រភព​៖​ CN​A

  • មន្រ្តីយោធាកំពូលៗមកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តថ្កោលទោសការប្រើហិង្សារបស់យោធាមីយ៉ាន់ម៉ាប្រឆាំងនឹងក្រុមបាតុករដោយសន្តិវិធី ៕(មានវីដេអូ)

    មន្រ្តីយោធាកំពូលៗមកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តថ្កោលទោសការប្រើហិង្សារបស់យោធាមីយ៉ាន់ម៉ាប្រឆាំងនឹងក្រុមបាតុករដោយសន្តិវិធី ៕(មានវីដេអូ)
  • បាតុករអាមេរិកប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ដើម្បីសម្តែងការតវ៉ានឹងអំពើហិង្សាប្រឆាំងជនជាតិអាស៊ី ៕(មានវីដេអូ)

    បាតុករអាមេរិកប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ដើម្បីសម្តែងការតវ៉ានឹងអំពើហិង្សាប្រឆាំងជនជាតិអាស៊ី ៕(មានវីដេអូ)
  • សហរដ្ឋអាមេរិកថ្កោលទោសចិន ជុំវិញការដាក់​ទណ្ឌកម្មគ្មាន​មូល​ដ្ឋាន​ប្រឆាំងមន្រ្តីអាមេរិក ពាក់​​ព័ន្ធនឹងបញ្ហាសិទ្ធមនុស្សនៅតំបន់ស៊ិនជាំង ៕​​(មានវីដេអូ)

    សហរដ្ឋអាមេរិកថ្កោលទោសចិន ជុំវិញការដាក់​ទណ្ឌកម្មគ្មាន​មូល​ដ្ឋាន​ប្រឆាំងមន្រ្តីអាមេរិក ពាក់​​ព័ន្ធនឹងបញ្ហាសិទ្ធមនុស្សនៅតំបន់ស៊ិនជាំង ៕​​(មានវីដេអូ)
  • ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រិះគន់​ប្រទេស​អ្នកមាន​ ​ដែល​ស្ដុក​ទុក​វ៉ាក់សាំង​សម្រាប់​តែខ្លួន​ឯង

    ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រិះគន់​ប្រទេស​អ្នកមាន​ ​ដែល​ស្ដុក​ទុក​វ៉ាក់សាំង​សម្រាប់​តែខ្លួន​ឯង

    ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ (UN) ​បាន​រិះគន់​បណ្ដា​ប្រទេស​អ្នកមាន​ៗ​ ​សម្រាប់​ការ​ស្ដុក​ទុក​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដោយ​លោក​ចាត់ទុកថា​ ​ជា​ទង្វើ​គិតតែពី​ប្រយោជន៍​ខ្លួនឯង​។​ ​លោក​ ​Ant​on​i​o ​Gut​err​e​s ​បាន​រិះគន់​បែប​នេះ​ ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ CBC ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ដោយ​លោក​អគ្គលេខាធិការ​បាន​និយាយចំៗ​ថា​ ​បណ្ដា​ប្រទេស​អ្នកមាន​មួយ​ចំនួន​ ​គិតតែពី​ប្រយោជន៍​ខ្លួន​ ​តាមរយៈ​ការ​ស្ដុក​ទុក​វ៉ាក់សាំង​នៅ​ក្នុងស្រុក​ ​លើស​ពី​តម្រូវ​ការ​របស់​ប្រជាជន​ខ្លួនឯង​។​ ​លោក​ ​Ant​on​i​o ​Gut​err​e​s ​បញ្ជាក់​ដែរ​ថា​ ​យន្ត​ការ​កូ​វ៉ា​ក់​ដឹកនាំ​ដោយ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​កំពុង​ជួប​ការលំបាក​ ​នៅ​ក្នុង​ការចែក​ចាយ​វ៉ាក់សាំង​ ​ទៅដល់​បណ្ដា​ប្រទេស​ក្រីក្រ​ ​ដោយសារតែ​ភាព​អាត្មានិយម​ ​គិតតែពី​ប្រយោជន៍​ខ្លួនឯង​តែម្ដង​ ​ដូច្នេះ​ហើយ​ទើប​លោក​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​អ្នកមាន​ៗ​ ​កុំ​ស្ដុក​ទុក​វ៉ាក់សាំង​លើស​ពី​តម្រូវ​ការ​របស់​ខ្លួន​៕​​

  • កូរ៉េ​ខាងត្បូង​គ្រោង​នឹង​ឲ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​ត្រឹម​១​ដូ​ស មិនចាំបាច់២ដូស

    កូរ៉េ​ខាងត្បូង​គ្រោង​នឹង​ឲ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​ត្រឹម​១​ដូ​ស មិនចាំបាច់២ដូស

    ​កូរ៉េ​ខាងត្បូង​បាន​អះអាង​នៅ​ថ្ងៃចន្ទ​ ​ទី​២​៩​ ​មីនា​ ​២​០​២​១​នេះ​ថា​ ​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​អាមេរិក​ Jo​h​n​son​ & Jo​h​n​son​ ​មាន​ទាំង​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ ​ដូច្នេះ​សម្រេច​ជំរុញ​ឲ្យ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ ​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ ​«​ចាក់​តែមួយ​ដូ​ស​»​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​ ​ចំនួន​ពីរ​លើក​ទៀត​ក្នុងពេលឆាប់ៗ​។​ ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​អំពី​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​ ​នៃ​និយ័ត​ករ​ឱសថ​បានឲ្យ​ដឹង​ថា​ ​ប្រសិនបើ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ ​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​ជា​ផ្លូវការ​ ​នោះ​វា​នឹង​ក្លាយ​ជា​វ៉ាក់សាំង​ទី​ ​៣​ ​ហើយ​ ​ដែល​កូរ៉េ​ខាងត្បូង​អនុម័ត​ឲ្យ​ប្រើ​ ​បន្ទាប់ពី​វ៉ាក់សាំង​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​និង​វ៉ាក់សាំង​អាមេរិក​-​អាល្លឺម៉ង់​ ​P​if​i​z​e​r-B​ioN​T​e​c​h​។​ ​ត្រឹម​ដើម​ស​ប្តាហ៍​នេះ​ ​កូរ៉េ​ខាងត្បូង​បាន​ចាក់​វ៉ាក់សាំង​ ​ជូន​ប្រជាជន​ជិត​ ​៨​០​ម៉ឺន​ដូ​ស​ហើយ​ ​ខណៈ​ប្រជាជន​សរុប​ ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​មាន​ជាង​ ​៥​១​លាន​នាក់​៕​ ​

  • ​សហរដ្ឋអាមេរិក​ថ្កោលទោស​ចិន​ ​ជុំវិញ​ការ​ដាក់ទណ្ឌកម្ម​គ្មាន​មូលដ្ឋាន​ប្រឆាំង​ម​ន្រ្តី​អាមេរិក​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធ​មនុស្ស​នៅ​តំបន់​ស៊ិន​ជាំ​ង

    ​សហរដ្ឋអាមេរិក​ថ្កោលទោស​ចិន​ ​ជុំវិញ​ការ​ដាក់ទណ្ឌកម្ម​គ្មាន​មូលដ្ឋាន​ប្រឆាំង​ម​ន្រ្តី​អាមេរិក​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធ​មនុស្ស​នៅ​តំបន់​ស៊ិន​ជាំ​ង

    ​អាមេរិក​៖​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​ ​លោក​ ​អាន់​តូ​នី​ ​ប្លី​ន​គែន​ ​ព្រមាន​ថា​ ​ការ​ដាក់ទណ្ឌកម្ម​ជា​លក្ខណៈ​សងសឹក​របស់​ចិន​ ​ប្រឆាំង​នឹង​ជនជាតិ​អាមេរិក​ពីរ​នាក់​នៅ​ក្នុង​ជម្លោះ​ដែល​កំពុង​កើន​ឡើង​លើ​ទង្វើ​របស់​ទីក្រុង​ប៉េកាំង​ ​ចំពោះ​ជនជាតិ​អ៊ុយ​ហ្គ័​រ​ ​គឺ​ ​«​គ្មាន​មូលដ្ឋាន​»​ ​ហើយ​វា​គ្រាន់តែ​ធ្វើ​អោយ​មាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​អំពើ​ប្រល័យពូជសាសន៍​នៅ​តំបន់​ស៊ិន​ជាំ​ង​ប៉ុណ្ណោះ​ ​។​ ការ​អះអាង​បែប​នេះ​របស់​លោក​ ​ប្លី​ន​គែន​ ​ធ្វើឡើង​បន្ទាប់ពី​ចិន​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ជនជាតិ​អាមេរិក​ពីរ​នាក់​ជនជាតិ​កាណាដា​ម្នាក់​ ​និង​ស្ថាប័ន​តស៊ូ​មតិ​ ​ដើម្បី​ឆ្លើយតបនឹង​ការ​ដាក់ទណ្ឌកម្ម​ដែល​ធ្វើឡើង​ដោយ​ប្រទេស​ទាំងពីរ​នៅ​ស​ប្តាហ៍​នេះ​ ​ស្តីពី​ទង្វើ​របស់​ទីក្រុង​ប៉េកាំង​ចំពោះ​ជនជាតិ​ភាគតិច​អ៊ុយ​ហ្គ័​រ​ ​។​ យ៉ាងណាមិញ​ ​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ ​ការប៉ុនប៉ង​របស់​ចិន​ដើម្បី​បំភិតបំភ័យ​ ​និង​បំបិទមាត់​អ្នក​ដែល​និយាយ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​សេរីភាព​ជា​មូលដ្ឋាន​ ​គ្រាន់តែ​ជួយ​ដល់​ការ​ឃ្លាំមើល​អន្តរជាតិ​ដែល​កំពុង​កើន​ឡើង​លើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​កំពុង​កើន​ឡើង​ប៉ុណ្ណោះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​បាតុករ​អាមេរិក​ប្រមូលផ្តុំ​គ្នា​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​សម្តែង​ការ​តវ៉ា​នឹង​អំពើ​ហិង្សា​ប្រឆាំង​ជនជាតិ​អាស៊ី

    ​បាតុករ​អាមេរិក​ប្រមូលផ្តុំ​គ្នា​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​សម្តែង​ការ​តវ៉ា​នឹង​អំពើ​ហិង្សា​ប្រឆាំង​ជនជាតិ​អាស៊ី

    ​អាមេរិក​៖​ ​ក្រុម​បាតុករ​រាប់​រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​ញូ​វ​យ៉​ក ​ដើម្បី​ទាម​ ​ទារ​ឲ្យ​បញ្ឈប់​អំពើ​ហឹង្សា​ប្រឆាំង​នឹង​សាសន៍​អាស៊ី​ ​ដែល​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ថ្ងៃបុណ្យ​ជាតិ​ ​បន្ទាប់ពី​មានការ​បាញ់សម្លាប់​យ៉ាង​ច្រើន​នៅកន្លែង​ស្ប៉ា​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​អាស៊ី​នៅ​ទីក្រុង​អា​ត្លង់​តា​ ​។​ អ្នក​រៀប​បាតុកម្ម​បាន​ប្រមូលផ្តុំ​គ្នា​នៅ​តាម​ទីក្រុង​ចំនួន​ ​៦​០​ ​របស់​សហរដ្ឋអាមេរិក​ ​រួម​ទាំង​ទីប្រជុំជន​ហ្ស​ក​ហ្ស៊ី​ទីក្រុង​សាន់​ហ្វ្រាន់​ស៊ី​ស្កូ ​ឡូស​អេ​ន​ជឺ​លេស​ ឈី​កា​ហ្គោ ​ដឺ​ទ្រៀ​ត​ ​និង​ផត​ឡេ​ន​ ​។​ ​អ្នកតំណាង​របស់​ក្រុម​ស​ម្ព័ន្ធ​មិត្ត​ប្រឆាំង​សង្គ្រាម​ ​ប្រឆាំង​នឹង​ការរើសអើង​ជាតិសាសន៍​ ​ANSWER​ ​បាន​និយាយ​ថា​ ​យើង​ប្រឈមមុខនឹង​ជំងឺរាតត្បាត​ ​និង​អំពើ​ហិង្សា​ប្រឆាំង​អាស៊ី​កាន់តែ​ខ្លាំង​ឡើង​»​។​ សូម​ជម្រាប​ថា​ថា​ ​ការ​បាញ់​ប្រហារ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មីនា​កន្លងទៅ​ ​បាន​ធ្វើឲ្យ​មនុស្ស​៨​នាក់​ស្លាប់​ ​រួម​ទាំង​ស្ត្រីជន​ជាតិ​អាស៊ី​៦​នាក់​ ​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ ​និង​សោកសៅ​ទូទាំង​ប្រទេស​ ​រួម​ជាមួយ​ការ​ភ័យខ្លាច​ជុំវិញ​ការ​កើន​ឡើង​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​សាសន៍​អាស៊ី​ទូទាំង​ពិភពលោក​ ​៕​ ​e​uro​news