Category: ព័ត៌មានអន្តរជាតិ

  • មន្រ្តីយោធា​កំពូល​ៗ​មកពី​សហរដ្ឋអាមេរិក​ ​និង​បណ្តា​ប្រទេស​ស​ម្ព័ន្ធ​មិត្ត​ថ្កោលទោស​ការ​ប្រើ​ហិង្សា​របស់​យោធា​មី​យ៉ា​ន់​ម៉ា​ប្រឆាំង​នឹង​ក្រុម​បាតុករ​ដោយ​សន្តិវិធី

    មន្រ្តីយោធា​កំពូល​ៗ​មកពី​សហរដ្ឋអាមេរិក​ ​និង​បណ្តា​ប្រទេស​ស​ម្ព័ន្ធ​មិត្ត​ថ្កោលទោស​ការ​ប្រើ​ហិង្សា​របស់​យោធា​មី​យ៉ា​ន់​ម៉ា​ប្រឆាំង​នឹង​ក្រុម​បាតុករ​ដោយ​សន្តិវិធី

    ​អាមេរិក​៖​ ​ម​ន្រ្តី​យោធា​កំពូល​ៗ​មកពី​សហរដ្ឋអាមេរិក​ ​និង​បណ្តា​ប្រទេស​ផ្សេងទៀត​សរុប​ចំនួន​១​២​បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​រួមគ្នា​មួយ​ ​ដោយ​បាន​ថ្កោលទោស​យោធា​មី​យ៉ា​ន់​ម៉ា​ ​ដែល​ប្រើ​កម្លាំង​ហិង្សា​ប​ង្រ្កា​ប​ជនស៊ីវិល​ដែល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​ក្នុង​ប្រទេស​ ​។​ អំពើ​ហិង្សា​លើ​បាតុករ​ពីសំណាក់​យោធា​មី​យ៉ា​ន់​ម៉ា​ ​បាន​ធ្វើ​ឱ្យ​ប្រមុខ​កងទ័ព​ប្រទេស​ចំនួន​១​២​មកពី​អាស៊ី​ ​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​ ​ចេញ​សេចក្ដីថ្លែង​ការណ៍​រួម​ដ៏​ក​ម្រ​មាន​មួយ​ ​។​ ​មេទ័ព​កំពូល​ៗ​ទាំង​១​២​ប្រទេស​បាន​អំពាវនាវ​អោយ​យោធា​មី​យ៉ា​ន់​ម៉ា​ផ្លាស់ប្ដូរ​ទង្វើ​របស់​ខ្លួន​អោយ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​ ​ក៏ដូចជា​ដើម្បី​ស្ដារ​មុខមាត់​យោធា​របស់​ខ្លួន​ឡើងវិញ​ ​។​ ​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​រួម​នេះ​ ​មេទ័ព​កំពូល​របស់​ប្រទេស​១​២​ខាងលើ​មិនបាន​និយាយ​ដល់​រដ្ឋប្រហារ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ឡើយ​ ​ប៉ុន្តែ​សេចក្ដីថ្លែង​ការណ៍​នេះ​បាន​ចេញ​ក្រោយ​មនុស្ស​យ៉ាងហោចណាស់​១​១​៤​នាក់​ស្លាប់​ ​ក្នុង​ការ​បង្ក្រាប​របស់​កម្លាំង​សន្តិសុខ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​មីនា​ ​ដែល​ជា​ទិវា​កងទ័ព​ដ៏​សំខាន់​ ​។​ ​នេះ​ជា​ថ្ងៃ​បង្ហូរ​ឈាម​បំផុត​មួយ​នៅ​មី​យ៉ា​ន់​ម៉ា​ ​ចាប់តាំង​ពី​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​ ​ស៊ូ​ជី​ ​មក​ ​៕​ ​ប្រភព​៖​ ​A​P

  • ​ជន​សង្ស័យ​បំ​ផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​នាក់​បើក​ការវាយប្រហារ​លើ​ព្រះវិហារ​កាតូលិក​មួយ​នៅ​ឥណ្ឌូណេស៊ី​ ​បណ្តាល​អោយ​មនុស្ស​១​៤​នាក់​រង​របួស

    ​ជន​សង្ស័យ​បំ​ផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​នាក់​បើក​ការវាយប្រហារ​លើ​ព្រះវិហារ​កាតូលិក​មួយ​នៅ​ឥណ្ឌូណេស៊ី​ ​បណ្តាល​អោយ​មនុស្ស​១​៤​នាក់​រង​របួស

    ​ឥណ្ឌូណេស៊ី​៖​ ​ប៉ូលីស​ ​និង​សាក្សី​បាន​និយាយ​ថា​ ​អ្នក​បំ​ផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​ ​នាក់​បាន​បំ​ផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រៅ​ព្រះវិហារ​កាតូលិក​មួយ​ ​ក្នុង​ទីក្រុង​Ma​k​ass​ar​ ​ហើយ​ជា​លទ្ធផល​នោះ​ ​បណ្តាល​អោយ​មនុស្ស​១​៤​នាក់​ទទួលរង​របួស​ ​។​ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ ​លោក​ឧត្តមសេនីយ៍​ ​Ar​go​ ​Y​u​w​o​no​ ​បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ហ្សា​កា​តា​ថា​ ​ជនរងគ្រោះ​បាន​រង​របួស​នៅត្រង់​ក​ ​ទ្រូង​ ​និង​ជើង​ ​ហើយ​លោក​មិន​អាច​បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់​បានទេ​នៅ​ពេលនេះ​ ​។​ ​អ្នកនាំពាក្យ​ប៉ូលីស​តំបន់​ ​South​ Su​law​e​s​i​ ​លោក​ ​Me​r​dis​yam​ ​បាន​ប្រាប់​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ថា​ ​ក្រុមជំនុំ​កំពុង​ស្ថិតនៅ​ក្នុង​ព្រះវិហារ​ដើម្បី​ប្រារព្ធ​ធ្វើបុណ្យ​អេ​ស​ធើ​រ​ ​នៅ​ពេល​មាន​ហេតុការណ៍​ផ្ទុះ​កើតឡើង​ ​។​ ប៉ូលីស​បាន​និយាយ​ថា​ ​សមាជិក​បុគ្គលិក​ព្រះវិហារ​ ​៥​ ​នាក់​ ​និង​អ្នក​ថ្វាយបង្គំ​ ​៤​ ​នាក់​ស្ថិត​ ​ក្នុងចំណោម​អ្នក​រង​ ​របួស​ ​ហើយ​ដោយសារតែ​ការ​រឹតត្បិត​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​ ​នោះ​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​ចូលរួម​ក្នុង​ពិធី​នេះ​៕​ ​ប្រភព​៖​ R​e​u​t​e​rs ​

  • WHO​៖ កូ​វ៉ា​ក់មិនទាន់ផ្តល់វ៉ាក់សាំង ដល់៣៦ប្រទេសទៀត ដែលកំពុង​រង់ចាំ ព្រោះឥណ្ឌាផ្អាកផ្គត់ផ្គង់

    WHO​៖ កូ​វ៉ា​ក់មិនទាន់ផ្តល់វ៉ាក់សាំង ដល់៣៦ប្រទេសទៀត ដែលកំពុង​រង់ចាំ ព្រោះឥណ្ឌាផ្អាកផ្គត់ផ្គង់

    អគ្គលេខាធិការ​អង្គការសុខភាព​ពិភពលោក​បាន​លើកឡើង​ថ្មីៗ​នេះ​ថា​ ​មកទល់​ពេលនេះ​ ​យន្ត​ការ​កូ​វ៉ា​ក់​បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ចំនួន​ប្រមាណ​៣​២​លាន​ដូ​ស​ ​ដល់​៦​១​ប្រទេស​រួចមក​ហើយ​ ​ប៉ុន្តែ​នៅ​មាន​៣​៦​ប្រទេស​ទៀត​ ​នៅតែ​រង់ចាំ​វ៉ាក់សាំង​របស់​យន្ត​ការ​នេះ​ ​ដើម្បី​អាច​ចាប់ផ្តើម​ចាក់​ជូន​ពលរដ្ឋ​ក្នុង​ប្រទេស​ទាំងនោះ​។​ ​លោក​ ​T​e​d​ros ​A​d​h​an​o​m​ ​G​h​e​br​eye​sus​ ​បាន​និយាយ​បែប​នេះ​ ​ក្នុង​ពេល​លើកឡើង​ពី​បញ្ហា​ឥណ្ឌា​ដែល​បច្ចុប្បន្ន​ ​គឺជា​អ្នក​ផលិត​វ៉ាក់សាំង​ធំ​ជាងគេបង្អស់​លើ​ពិភពលោក​នោះ​បាន​កែប្រែ​មក​ផ្តល់​អាទិភាព​ផលិត​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ​ខ្លួន​ ​ដោយ​យក​ហេតុផល​ថា​ ​ឆ្លង​ក្នុង​ប្រទេស​ច្រើនពេក​ ​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ការចែក​ចាយ​ដល់​ក្រុម​បញ្ជាទិញ​អន្តរជាតិ​ ​ក្នុង​នោះ​ ​ក៏​រួម​មាន​ទាំង​យន្ត​ការ​កូ​វ៉ា​ក់​ដែរ​។​ ​មានប្រសាសន៍​ ​កាលពី​ថ្ងៃសុក្រ​ទី​២​៦​ ​មីនា​ ​លោក​ ​T​e​d​ros ​A​d​h​an​o​m​ ​G​h​e​br​eye​sus​ ​បាន​និយាយ​ថា​ ​ការ​សម្រេច​ចិត្ត​របស់​ឥណ្ឌា​គឺ​សម​ហេតុផល​ ​ប៉ុន្តែ​អង្គការសុខភាព​ពិភពលោក​កំពុង​ចរចា​ ​ដូច្នេះ​ ​ឥណ្ឌា​នឹង​បន្ត​ផ្តល់​វ៉ាក់សាំង​ជូន​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។​ ប្រភព​ពី​ U​NICE​F​ ​ថា​ ​អង្គការសុខភាព​ពិភពលោក​រំពឹង​ថា​ ​ឥណ្ឌា​នឹង​បន្ត​ចែកចាយ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ឲ្យបាន​ពេញលេញ​ ​នៅ​ខែ​ឧសភា​៕​

  • ថៃ​៖​ ​ខេត្ត​ចំនួន​២​០​ ​ខ្យល់​គ្មាន​សុវត្ថិភាព​ ​ខណៈ​ការ​ឆ្លង​កូ​វី​ដ​១​៩​នៅតែ​ច្រើន​ ​ក្នុង​ប្រទេស​

    ថៃ​៖​ ​ខេត្ត​ចំនួន​២​០​ ​ខ្យល់​គ្មាន​សុវត្ថិភាព​ ​ខណៈ​ការ​ឆ្លង​កូ​វី​ដ​១​៩​នៅតែ​ច្រើន​ ​ក្នុង​ប្រទេស​

    ប៉ុន្មាន​ស​ប្តាហ៍​ចុងក្រោយ​មកនេះ​ ​បើ​ទោះបីជា​ប្រទេស​ថៃ​នៅតែ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុងចំនួន​ច្រើន​ ​១​ថ្ងៃ​ ​អាច​មាន​ចាប់ពី​រាប់​សិប​នាក់​ដល់​ជាង​១​០​០​នាក់​ ​ឬ​ថ្ងៃ​ខ្លះ​ឈាន​ដល់​២​០​០​នាក់​ក៏ដោយ​ ​មាន​ខេត្ត​ចំនួន​២​០​នៅ​ប្រទេស​ថៃ​កំពុង​រងគ្រោះ​ពី​គុណភាព​ខ្យល់​ដែល​គ្មាន​សុវត្ថិភាព​ ​សំដៅ​លើ​ភាគ​លម្អិត​នៃ​ខ្យល់​ពុល​ ​P​M​2.5 ​នេះ​បើ​តាម​ការិយាល័យ​គ្រប់គ្រង​គុណភាព​ខ្យល់​និង​ស​ម្លេ​ង​របស់​ថៃ​ ​កាលពី​ថ្ងៃសៅរ៍​ ​ទី​២​៧​ ​មីនា​ ​ម្សិលមិញ​។​ ​ខេត្ត​ទាំង​២​០​ដែល​មានការ​បំពុល​ខ្យល់​ក​ម្រិ​ត​ខ្ពស់​នោះ​រួម​មាន​ C​h​i​an​g​ R​a​i​, ​Ma​e​ ​H​on​g​ ​Son​, C​h​i​an​g​ ​Ma​i​, N​an​, ​P​h​r​a​e​, U​t​tar​a​d​it​, Suk​h​o​thai​, ​P​hit​s​an​u​l​ok, ​Kam​p​h​a​e​n​g​ ​P​h​e​t​, ​Non​g​ K​h​a​i​ ​L​o​e​i​, N​a​k​h​on ​P​h​an​o​m​, S​a​kon N​a​k​h​on, K​h​on K​a​e​n, K​a​l​a​sin​, Ro​i​ ​E​t​, C​h​a​i​y​a​p​hum​, Ubon ​Rat​chat​h​an​i​, N​a​k​h​on ​Rat​c​has​i​ma​ ​និង​ ​Bur​i​ram​ ​។​ ​យ៉ាងណាក៏ដោយ​ ​រាជធានី​-​ខេត្ត​ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ច្រើន​នោះ​ ​មិន​ត្រូវ​បាន​ព្រមាន​ពី​ខ្យល់​ពុល​ទេ​ ​ដូចជា​ ​បាងកក​ ​និង​…

  • ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

    ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
  • ​លោក​ ចូ ​បៃ​ដិ​ន​ ​អញ្ជើញ​មេដឹកនាំ​ពិភពលោក​ចំនួន​៤​០​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​តាម​អន​ឡា​ញ​ ​ក្នុង​នោះ​រួម​មាន​ទាំង​ចិន​ ​និង​រុស្ស៊ី​ដែរ

    ​លោក​ ចូ ​បៃ​ដិ​ន​ ​អញ្ជើញ​មេដឹកនាំ​ពិភពលោក​ចំនួន​៤​០​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​តាម​អន​ឡា​ញ​ ​ក្នុង​នោះ​រួម​មាន​ទាំង​ចិន​ ​និង​រុស្ស៊ី​ដែរ

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​អញ្ជើញ​មេដឹកនាំ​ពិភពលោក​ចំនួន​៤​០​ ​ក្នុង​នោះ​រួម​មាន​ទាំង​សម​ភាគី​របស់​លោក​ ​គឺ​លោក​ ​ស៊ី​ ​ជិន​ភីង​និង​លោក​ វ្ល៉ា​ឌី​មៀ ​ពូ​ទី​ន​ ​ក៏ដូចជា​នាយក​រដ្ឋ​ម​ន្រ្តី​ស​ង្ហិ​បុរី​លោក​ ​លី​ ​សៀន​ឡុង​ ​ផង​ដែរ​ ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​ ​ដែល​គ្រោង​រៀបចំ​ឡើង​នា​ខែ​មេសា​ខាងមុខ​ ​។​ សេតវិមាន​បាន​ប្រកាស​ថា​ ​កិច្ចប្រជុំ​កំពូល​តាម​អន​ឡា​ញ​ខាងលើ​នេះ​ ​នឹង​ប្រព្រឹត្តិ​ទៅ​មាន​រយៈពេល​ពីរ​ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃ​ទី​២​២​ ​ដល់​ទី​២​៣​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​។​ ​បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​សេតវិមាន​ ​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​នោះ​ ​សហរដ្ឋអាមេរិក​នឹង​ប្រកាស​គោលដៅ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ឆ្នាំ​២​០​៣​០​ ​ប្រកបដោយ​ម​ហិ ច្ឆ​តា​ ​ហើយនឹង​ជំរុញ​ឱ្យ​ប្រទេស​ដទៃ​ជំរុញ​គោលដៅ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ​ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រី​ស​ផង​ដែរ​ ​។​ សេចក្តីថ្លែង​ការណ៍​របស់​សេតវិមាន​បន្ថែម​ថា​ ​កិច្ចប្រជុំ​កំពូល​នេះ​ដែរ​ ​ក៏​នឹង​លើក​ឧទាហរណ៍​ផង​ដែរ​អំពី​របៀប​ដែល​មហិច្ឆតា​អាកាសធាតុ​នឹង​បង្កើត​ការងារ​ដែល​មាន​ប្រាក់ឈ្នួល​ល្អ​ ​ជំរុញ​ភាព​ជឿនលឿន​ខាង​បច្ចេកវិជ្ជា​ថ្មីៗ​ ​និង​ ​ជួយ​ប្រទេស​ងាយ​រងគ្រោះ​សម្រប​ខ្លួន​ទៅ​នឹង​ផល​ប៉ះពាល់​អាកាសធាតុ​ ​៕​ ​ប្រភព​៖​ ​A​P

  • ​អភិបាល​រដ្ឋ​ចំនួន​២​៦​នាក់​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​មួយ​ថ្កោលទោស​ការ​ប្រើ​ហិង្សា​ប្រឆាំង​នឹង​ពលរដ្ឋ​អាស៊ី​នៅ​សហរដ្ឋអាមេរិក

    ​អភិបាល​រដ្ឋ​ចំនួន​២​៦​នាក់​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​មួយ​ថ្កោលទោស​ការ​ប្រើ​ហិង្សា​ប្រឆាំង​នឹង​ពលរដ្ឋ​អាស៊ី​នៅ​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​បញ្ជាក់​អំពី​ ​«​ទិវា​ជាតិ​នៃ​សកម្ម​ ​ភាព​ ​និង​ការផ្សះផ្សា​»​ ​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​អភិបាល​រដ្ឋ​ចំនួន​២​៦​នាក់​នៅ​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​មួយ​ថ្កោលទោស​ចំពោះ​ការ​ប្រើ​ហិង្សា​លើ​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​ ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​កើន​ឡើង​ចាប់តាំង​ពី​ការ​ឆ្លង​រាតត្បាត​នៃ​វី​រុ​ស​កូ​វី​ដ​១​៩​មួយ​ឆ្នាំ​កន្លងទៅ​នេះ​ ​។​ បើ​តាម​សេចក្តីថ្លែង​ការណ៍​រួម​ខាងលើ​នេះ​ ​យើង​ថ្កោលទោស​រាល់​ការរើសអើង​ពូជសាសន៍​ ​និង​អំពើ​ហិង្សា​ ​រួម​ទាំង​ការ​ស្អប់ខ្ពើម​ប្រឆាំង​នឹង​សហគមន៍​ជនជាតិ​អាស៊ី​-​ប៉ាស៊ីហ្វិក​ដែល​នៅ​សហរដ្ឋអាមេរិក​ (​A​A​P​I​) ​របស់យើង​ ​ហើយ​យើង​ត្រូវតែ​ធ្វើ​ប​ន្ថ​ម​ទៀត​ ​ដើម្បី​ការពារ​ ​ការ​លើកស្ទួយ​ ​និង​គាំទ្រ​សហ​គម​អាស៊ី​-​អាមេរិក​ ​។​ ​សេចក្តីថ្លែង​ការណ៍​រួម​ដដែល​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​ការ​បាត់បង់​គួរឲ្យ​សោកស្តាយ​នៃ​អ្នកជា​ទីស្រឡាញ់​នៅ​ទីក្រុង​អា​ត្លង់​តា​ ​ដែល​ធ្វើឲ្យ​មនុស្ស​៨​នាក់​ស្លាប់​ ​រាប់បញ្ចូល​ទាំង​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​៦​នាក់​ផង​នោះ​ ​គឺជា​ផ្នែក​នៃ​សោកនាដកម្ម​ដ៏​ឈឺចាប់​ ​និង​យូរអង្វែង​នៃ​ទង្វើ​ស្អប់ខ្ពើម​ទៅលើ​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី​នៅ​សហរដ្ឋអាមេរិក​ទូទាំង​សហគមន៍​ ​។​ ​សូម​បញ្ជាក់​ថា​ ​យោង​តាម​ ​Stop​ ​A​A​P​I​ ​Hate​ ​ដែល​ជា​អង្គការសង្គម​មិន​រក​ប្រាក់ចំណេញ​ ​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កា​លី​ហ្វញ៉ា ​កំពុង​កត់ត្រា​ ​និង​ចងក្រង​សកម្មភាព​អំពើ​ហិង្សា​លើ​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​-​ប៉ាស៊ីហ្វិក​ថា​ ​ខ្លួន​ទទួល​បាន​របាយការណ៍​ជិត​៣​ពាន់​៨​រយ​ករណី​នៃ​ការវាយប្រហារ​ ​ឬ​ការ​រំលោភបំពាន​ទៅលើ​ប្រជាជន​អាស៊ី​ចាប់ពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​ដល់​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ​ ​

  • ​នៅ​ស​ប្តាហ៍​ក្រោយនេះ​ ​សហរដ្ឋអាមេរិក​នឹង​ចែកចាយ​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ចំនួន​១​១​លាន​ដូ​ស​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្លួន

    ​នៅ​ស​ប្តាហ៍​ក្រោយនេះ​ ​សហរដ្ឋអាមេរិក​នឹង​ចែកចាយ​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ចំនួន​១​១​លាន​ដូ​ស​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្លួន

    ​អាមេរិក​៖​ ​សេតវិមាន​នៅ​ថ្ងៃសុក្រ​នេះ​ប្រកាស​ថា​ ​រដ្ឋាភិបាល​អាមេរិក​នឹង​ចែកចាយ​ ​វ៉ាក់សាំង​បង្ការ​វី​រុ​ស​កូរ៉ូ​ណា​ ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ចំនួន​១​១​លាន​ដូ​ស​នៅ​ស​ប្តាហ៍​ក្រោយ​ ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​របស់​ខ្លួន​ ​ដើម្បី​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ចំនួន​២​០​០​លាន​ដូ​ស​ដល់​ប្រជាជន​ក្នុងរយៈពេល​១​០​០​ថ្ងៃ​ដំបូង​នៃ​អាណត្តិ​របស់​លោក​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​។​ បើ​តាម​លោក​ ​ចេស​ ហ្ស៊ីអេ​ន​ (J​e​f​f​ ​Z​i​e​n​t​s) ​ជា​អ្នក​សម្របសម្រួល​កិច្ចការ​ឆ្លើយតបនឹង​ជំងឺ​កូ​វី​ដ​១​៩​របស់​សេតវិមាន​ ​សហរដ្ឋអាមេរិក​នៅតែ​ស្ថិតនៅ​លើ​ផ្លូវ​ ​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ ​ក្នុង​ការ​ធ្វើ​អោយ​មនុស្ស​ពេញវ័យ​ទាំងអស់​ ​ទទួល​បានការ​ចាក់​វ៉ា​ក់​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​នៅ​ត្រឹម​ចុងខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​។​ ​សម្រាប់​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​និង​ ​ភី​ហ្វឺហ្ស៊ឺ ​បាន​អះអាង​ថា​ ​ពួកគេ​រំពឹង​ថា​ ​នឹង​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង​បាន​២​២​០​លាន​ដូ​ស​ទៅតាម​គ្រោងទុក​នៅ​ក្នុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​១​ ​។​ ហើយ​កន្លងមក​នេះ​ ​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ក៏​ធ្លាប់​បាន​អះអាង​ដែរ​ថា​ ​ខ្លួន​ត្រៀម​វ៉ាក់សាំង​ផលិត​បាន​ជាស្រេច​សរុប​២​០​លាន​ដូ​ស​ ​ប៉ុន្តែ​ការ​សម្រេច​ឲ្យ​ដឹកជញ្ជូន​ទៅកាន់​ទី​ណាខ្លះ​នោះ​ ​គឺ​ត្រូវ​រង់ចាំ​ការកំណត់​ពី​អាជ្ញាធរ​អាមេរិក​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​យោធា​មី​យ៉ា​ន់​ម៉ា​ព្រមាន​បាញ់សម្លាប់​ក្រុម​បាតុករ​ ​ប្រសិនបើ​មានការ​តវ៉ា​ប្រឆាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​កងទ័ព​ក្នុង​ថ្ងៃសៅរ៍​នេះ

    ​យោធា​មី​យ៉ា​ន់​ម៉ា​ព្រមាន​បាញ់សម្លាប់​ក្រុម​បាតុករ​ ​ប្រសិនបើ​មានការ​តវ៉ា​ប្រឆាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​កងទ័ព​ក្នុង​ថ្ងៃសៅរ៍​នេះ

    ​មី​យ៉ា​ន់​ម៉ា​៖​ ​ទូរទស្សន៍​រដ្ឋ​មី​យ៉ា​ន់​ម៉ា​ ​M​R​T​V​ ​បាន​ចេញផ្សាយ​ថា​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ព្រមាន​ទៅកាន់​ក្រុម​បាតុករ​អំពី​ហា​និ​ភ័យ​ត្រូវ​គេ​បាញ់​ចំក្បាល​ ​ខណៈ​សារ​គំរាម​នេះ​ធ្វើឡើង​ចំ​ពេល​ក្រុមសកម្ម​ជន​ប្រឆាំង​រដ្ឋប្រហារ​បាន​និង​កំពុង​អំពាវនាវ​ឲ្យ​មានការ​តវ៉ា​ប្រឆាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​កងទ័ព​ ​នៅ​ថ្ងៃសៅរ៍​នេះ​ ​។​ ទូរទស្សន៍​រដ្ឋ​មី​យ៉ា​ន់​ម៉ា​ ​M​R​T​V​ ​បាន​ចេញផ្សាយ​នូវ​សារ​ព្រមាន​ធ្ងន់​ៗ​ទៅកាន់​ក្រុម​បាតុករ​ថា​ ​អ្នក​គួរតែ​យល់​ហើយ​ថា​ ​អ្នក​អាច​នឹង​រងគ្រោះ​ ​ដោយ​ការ​បាញ់​ចំក្បាល​ ​និង​ពីក្រោយ​ ​។​ ​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ​ ​របប​ដឹកនាំ​នៅ​មី​យ៉ា​ន់​ម៉ា​បាន​ចាប់ផ្តើម​ ​ប្រារព្ធ​ទិវា​កងទ័ព​ហើយ​ ​នៅ​ក្នុង​រដ្ឋធានី​ណៃ​ពី​ដោ ​។​ ​ទិវា​កងទ័ព​តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់​ឆ្នាំ​ដោយមាន​ការ​បង្ហាញ​រថពាសដែក​ ​រថក្រោះ​ ​យន្តហោះ​ច​ម្បាំ​ង​ ​និង​មី​ស៊ី​ល​ផង​ដែរ​ ​ហើយ​ជា​ធម្មតា​តែងតែ​ត្រូវ​បាន​ចូលរួម​ដោយ​មន្ត្រី​យោធា​កំពូល​ៗ​ដឹកនាំ​ដោយ​អគ្គ​មេបញ្ជាការ​យោធា​ ​មីន​ អោ​ង​ ហ្លេ​ង​ ​។​ សូម​ជម្រាប​ថា​ ​យោង​តាម​ទិន្នន័យ​ពី​សមាគម​ផ្តល់​ជំនួយ​ ​សម្រាប់​អ្នកទោស​នយោបាយ​ (​A​A​P​P​) ​បាន​អោយ​ដឹង​ថា​ ​មនុស្ស​៣​២​០​នាក់​ត្រូវ​បាន​សម្លាប់​ ​គិត​ចាប់តាំង​ពី​រដ្ឋប្រហារ​ផ្ទុះឡើង​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងមក​ ​ខណៈ​ដែល​២​៥​ភាគរយ​នៃ​អ្នក​ស្លាប់​ខាងលើ​នេះ​ ​គឺ​ត្រូវ​បាន​គ្រាប់កាំភ្លើង​បាញ់​ចំក្បាល​ ​៕​ ​ប្រភព​៖​ CN​A

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៦​លាន​៧​០​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​២​លាន​១​៦​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៦​លាន​៧​០​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​២​លាន​១​៦​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​៦​លាន​៧​០​ម៉ឺន​៨​ពាន់​២​៥​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៧​៧​ម៉ឺន​៩​ពាន់​៨​៤​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១​០​២​លាន​១​៦​ម៉ឺន​៨​ពាន់​៨​៥​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​០​លាន​៨​៥​ម៉ឺន​៣​ពាន់​៣​២​នាក់​ ​ស្លាប់​ចំនួន​៥​៦​ម៉ឺន​១​ពាន់​១​៤​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​៣​លាន​២​៧​ម៉ឺន​៥​ពាន់​២​៦​៨​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​៤​០​ម៉ឺន​៧​ពាន់​៣​២​៣​នាក់​ ​ស្លាប់​៣​០​ម៉ឺន​៧​ពាន់​៣​២​៦​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៨​២​ម៉ឺន​៤​ពាន់​៩​៥​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៩​០​ម៉ឺន​៨​ពាន់​៩​១​០​នាក់​ ​ស្លាប់​ចំនួន​១​៦​ម៉ឺន​១​ពាន់​២​៧​៥​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​២​៩​ម៉ឺន​៥​ពាន់​២​៣​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s