Category: ព័ត៌មានអន្តរជាតិ

  • ​​ថៃ​ថា​​មូលហេតុ​នៃ​ការ​ស្លាប់​បុរស​ម្នាក់​ក្រោយ​ចាក់​វ៉ាក់សាំង​ ​គឺ​មកពី​ជំងឺ​រុំា​រៃ​ ​មិនមែន​ស្លាប់​ព្រោះ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ទេ​

    ​​ថៃ​ថា​​មូលហេតុ​នៃ​ការ​ស្លាប់​បុរស​ម្នាក់​ក្រោយ​ចាក់​វ៉ាក់សាំង​ ​គឺ​មកពី​ជំងឺ​រុំា​រៃ​ ​មិនមែន​ស្លាប់​ព្រោះ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ទេ​

    ​មន្ត្រី​សុខាភិបាល​ថៃ​បាន​ប្រកាស​ជា​ផ្លូវការ​ ​នៅ​ថ្ងៃ​ទី​២​៦​ ​មីនា​ ​នេះ​ថា​ ​បុរស​ម្នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​រួច​បាន​ស្លាប់​នោះ​ ​មិនមែន​មកពី​ការ​ចាក់​វ៉ាក់សាំង​ទេ​ ​តែ​មកពី​ជំងឺ​រុំា​រៃ​របស់​អ្នកជំងឺ​ទេ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ ​T​h​e​ ​Nation​។​ ​អ្នកជំងឺ​ជា​បុរស​ម្នាក់​បាន​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​បាន​១​០​ថ្ងៃ​ ​គឺជា​រឿង​គាប់​ជួន​ទេ​ ​នេះ​គឺជា​ការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត​ ​Sop​h​on ​Me​k​t​h​on ​ដែល​តាមដាន​ត្រួតពិនិត្យ​អនុ​គណៈកម្មការ​របស់​រាជរដ្ឋាភិបាល​ ​ទទួលបន្ទុក​លើ​ការ​ចាក់​វ៉ាក់សាំង​។​ ​វេជ្ជបណ្ឌិត​មួយ​រូប​ទៀត​ ​គឺ​លោក​ ​T​a​wee​ C​hot​pit​a​y​a​sun​on​d​h​ ​បាន​អះអាង​ដែរ​ថា​ ​អ្នកជំងឺ​មាន​សុខភាព​ល្អ​ធម្មតា​ ​នៅ​ថ្ងៃ​ទី​៣​ ​មីនា​ ​ជា​ថ្ងៃ​ចាក់​វ៉ាក់សាំង​ ​និង​ ​ថ្ងៃ​ទី​៦​ ​មីនា​ក៏​ល្អ​ធម្មតា​ ​ហើយ​នៅ​ថ្ងៃ​ទី​៧​ ​មីនា​ ​ក្រុម​មន្ត្រី​សុខាភិបាល​មិនបាន​ដឹង​ពី​អ្នកជំងឺ​រូប​នេះ​ទេ​ ​រហូតដល់​ថ្ងៃ​ទី​៩​ ​ទើប​ដឹង​ថា​ ​បាន​ចូល​មន្ទីរពេទ្យ​តឹង​ដើមទ្រូង​ ​ពិបាក​ដកដង្ហើម​ ​ក៏បាន​បាត់បង់ជីវិត​ ​នៅ​ថ្ងៃ​ទី​១​៣​ ​មីនា​។​ ​លោក​វេជ្ជបណ្ឌិត​អះអាង​ថា​ ​បើ​យោង​តាម​កំណត់​ត្រា​សុខភាព​ ​អ្នកជំងឺ​រូប​នេះ​ធ្លាប់​បាន​វះកាត់​កាលពី​ខែ​មករា​ ​លើ​បញ្ហា​ជំងឺ​ប៉ោង​សរសៃឈាម​អា​ក​ទែ ​ហើយ​បាន​ចំណាយ​ពេល​ក្នុង​មន្ទីរពេទ្យ​៤​០​ថ្ងៃ​។​ ​អ្នកជំងឺ​ប្រុងប្រយ័ត្ន​ខ្លាំង​ទើប​សម្រេច​ចិត្ត​ចាក់​វ៉ាក់សាំង​ ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​រយៈពេល​១​ស​ប្តាហ៍​ក្រោយមក​។​ ​តែ​ក៏​ត្រូវ​បាន​វេជ្ជបណ្ឌិត​ពិនិត្យ​សុខភាព​ ​ហើយ​ថា ​មាន​សុខភាព​ល្អ​ធម្មតា​ ​អាច​ទទួលការ​ចាក់​វ៉ាក់សាំង​បាន​។​ ​ដូច្នេះ​ ​តាម​លទ្ធផល​ពិនិត្យ​បង្ហាញ​ថា​ ​អ្នកជំងឺ​បាន​ស្លាប់​ដោយសារតែ​បញ្ហា​ជំងឺ​ប្រចាំ​កាយ​របស់​អ្នកជំងឺ​ ​មិនមែន​មកពី​ការ​ចាក់​វ៉ាក់សាំង​ទេ​។​…

  • ឧបនាយករដ្ឋមន្ត្រី​វៀតណាម​ម្នាក់​ចាក់​វ៉ាក់សាំង​ N​an​o​co​v​a​x ​ផលិត​ខ្លួនឯង​ ដូ​ស​ទី​២​រួចហើយ​

    ឧបនាយករដ្ឋមន្ត្រី​វៀតណាម​ម្នាក់​ចាក់​វ៉ាក់សាំង​ N​an​o​co​v​a​x ​ផលិត​ខ្លួនឯង​ ដូ​ស​ទី​២​រួចហើយ​

    លោក​ឧបនាយករដ្ឋមន្ត្រី​វៀតណាម​ ​V​u ​D​uc ​Dam​ ​ដែល​ក៏​ជា​ប្រធានគណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​ផង​ដែរ​នោះ​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ N​an​o​co​v​a​x ​ដែល​វៀតណាម​ផលិត​ក្នុង​ប្រទេស​ខ្លួនឯង​ ​ជា​ផ្នែក​មួយ​នៃ​ការសាកល្បង​ចាក់​លើ​មនុស្ស​ ​ហើយ​នៅ​ថ្ងៃសុក្រ​ ​ទី​២​៦​ ​មីនា​នេះ​ ​លោក​ចាក់​ចំនួន​២​ដូ​ស​រួចមក​ហើយ​។​ ​ក្រោយ​ការ​ចាក់​លើក​ទី​២​ ​លោក​ ​V​u ​D​uc ​Dam​ ​ត្រូវ​បានពេទ្យ​តាមដាន​សុខភាព​ ៣​០​នាទី​ ​ដោយ​លោក​បាន​ចាក់​វ៉ាក់សាំង​នៅ​សកលវិទ្យាល័យ​វេជ្ជសាស្ត្រ​យោធា​ ​ជា​ទីតាំង​ទទួលសាកល្បង​ចាក់​លើ​មនុស្ស ដោយស្ម័គ្រចិត្ត។​ ​ក្រៅ​ពីរូប​លោក​ ​ក៏មាន​អនុ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ ​P​ham​ ​Co​n​g​ ​T​a​c ​​បាន​ចាក់​វ៉ាក់សាំង N​an​o​co​v​a​x​ ​លើក​ទី​២​ដែរ​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​ដោយ​លើក​ទី​១​ ​ពួក​លោក​បាន​ចាក់​ កាលពី​ថ្ងៃ​ទី​២​៦​ ​កុម្ភៈ​។​ ​នាយក​មន្ទីរពេទ្យ​យោធា​ ​Do​ Qu​yet​ ​បាន​និយាយ​ថា​ ​ការ​ចាក់​លើក​ទី​២​នេះ​មាន​គោលបំណង​វាយ​តម្លៃ​ពី​សុវត្ថិភាព​និង​ប្រសិទ្ធិភាព​នៃ​វ៉ាក់សាំង​។​ ​លោក​ថា​ N​an​o​co​v​a​x ​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​វី​រុ​សប​ម្លែ​ង​ថ្មីទៀត​ផង​៕

  • កូវីដ១៩៖ ថៃឆ្លងថ្មីចំនួន១៣៤នាក់ទៀត បាងកកច្រើនជាងគេ នៅថ្ងៃសុក្រនេះ

    កូវីដ១៩៖ ថៃឆ្លងថ្មីចំនួន១៣៤នាក់ទៀត បាងកកច្រើនជាងគេ នៅថ្ងៃសុក្រនេះ

    មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​របស់​ថៃ​ហៅ​កាត់​ថា​ CCS​A​ ​នៅ​ថ្ងៃសុក្រ​ទី​២​៦​ ​មីនា​ ​២​០​២​១​នេះ​ បាន​ប្រកាស​ពី​ករណី​វិជ្ជមាន​ជំ​ងឹកូ​វី​ដ​១​៩​ ​ចំនួន​១​៣​៤​​នាក់​បន្ថែម​ទៀត​ ​ភាគច្រើន​គឺជា​ការ​ឆ្លង​ក្នុង​សហគមន៍​ ​ខណៈ​មាន​៦​នាក់​ជា​អ្នកដំណើរ​ពីក្រៅ​ប្រទេស​។​ ​ក្នុងចំណោម​នេះ​ ​ក្រុង​បាងកក​ឆ្លង​ច្រើនជាង​គេ​ ​ពោល​គឺ​មាន​រហូតដល់​៨​២​នាក់​ ​ប៉ុន្តែ​ក៏មាន​អ្នកជំងឺ​៦​៨​នាក់​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ផង​ដែរ​ ​នៅ​ថ្ងៃនេះ​។​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៦​ ​មីនា​នេះ​ ​ថៃ​មាន​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​ ​សរុប​២​៨​៥​៧​៧​នាក់​ ​ព្យាបាល​ឲ្យ​ជាសះស្បើយ​ ​២​៧​០​៣​២​នាក់​ ​នៅសល់​អ្នកជំងឺ​១​៤​៥​៣​នាក់​កំពុង​សម្រាក​ព្យាបាល​ ​ហើយ​ស្លាប់​មាន​ចំនួន​៩​២​នាក់​៕​

  • ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

    ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
  • ថៃអនុម័តអោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ដែលជា​ប្រភេទ​វ៉ាក់សាំងចាក់តែមួយដូស (មានវីដេអូ)

    ថៃអនុម័តអោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ដែលជា​ប្រភេទ​វ៉ាក់សាំងចាក់តែមួយដូស (មានវីដេអូ)

    ថៃ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល បាននិយាយថា ប្រទេសរបស់លោកបានអនុម័តអោយប្រើប្រាស់ជាបន្ទាន់ដល់វ៉ាក់សាំងរបស់ក្រុមហ៊ុន Janssen ដែលជាវ៉ាក់សាំងបង្ការវីរុសកូរ៉ូណារបស់ Johnson & Johnson ដែលជាប្រភេទវ៉ាក់សាំងចាក់តែមួយដូស ហើយវាជាវ៉ាក់សាំងទី៣ហើយដែលថៃបានអនុញ្ញាតអោយប្រើប្រាស់ ។រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃរូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា រដ្ឋបាល ចំណីអាហារ និងឱសថរបស់ថៃ (FDA) បានអនុម័តអោយប្រើវ៉ាក់សាំងខាងលើនេះ បន្ថែមពីលើវ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា និងស៊ីណូវ៉ាក់ បាយអូធិច ដែលត្រូវបានអនុញ្ញាតអោយប្រើប្រាស់រួចហើយនៅក្នុងប្រទេសអាស៊ីមួយនេះ ។ បើតាមប្រធានរដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃ (FDA) លោក ផៃសាល ដុនឃុម វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន ស៊ីណូហ្វាម (Sinopharm) និងក្រុមហ៊ុនផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី បាននិងកំពុងរៀបចំបញ្ជូនសំណើ ដើម្បីសុំការអនុម័ត ។លោកបន្ថែមថា ក្រុមហ៊ុនអាមេរិក ម៉ូឌែណា និយាយថា ខ្លួននឹងដាក់ពាក្យស្នើសុំការយល់ព្រមដែរ ខណៈក្រុមហ៊ុនឥណ្ឌា បារ៉ាត់ បាយអូធិច ក៏កំពុងដំណើរការបញ្ជូនឯកសារសម្រាប់ការចុះបញ្ជីវ៉ាក់សាំងផងដែរ ។ រហូតមកទល់ពេលនេះ ថៃបានកត់ត្រាពីចំនួនអ្នកឆ្លងកូវីដ១៩ច្រើនជាង២ម៉ឺន៨ពាន់ករណី និងបានចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនប្រមាណ១សែនដូស នៅក្នុងចំណោមបុគ្គលិកពេទ្យ…

  • ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​ពីរ​​​ដែល​គ្រប់គ្រង​ដោយ​យោធា​មី​យ៉ា​ន់​ម៉ា​ ​ត្រូវ​បាន​ដាក់​ចូល​បញ្ជីទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ ​និង​ចក្រភពអង់គ្លេស

    ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​ពីរ​​​ដែល​គ្រប់គ្រង​ដោយ​យោធា​មី​យ៉ា​ន់​ម៉ា​ ​ត្រូវ​បាន​ដាក់​ចូល​បញ្ជីទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ ​និង​ចក្រភពអង់គ្លេស

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​ស​ម្ព័ន្ធ​ដ៏​ធំ​ចំនួន​ពីរ​ ​ដែល​គ្រប់គ្រង​ដោយ​យោធា​មី​យ៉ា​ន់​ម៉ា​ ​ត្រូវ​បាន​សហរដ្ឋអាមេរិក​ ​និង​ចក្រភពអង់គ្លេស​ដាក់​ចូលក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​ខ្លួន​ ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​រដ្ឋប្រហារ​ ​ក៏ដូចជា​ការ​បង្ក្រាប​យ៉ាង​បង្ហូរ​ឈាម​លើ​ក្រុម​បាតុករ​ពីសំណាក់​កងកម្លាំង​សន្តិសុខ​ ​។​ ក្រសួងហិរញ្ញវត្ថុ​អាមេរិក​បាន​បញ្ជាក់​ថា​ ​ខ្លួន​បាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​ស​ម្ព័ន្ធ​មី​យ៉ា​ន់​ម៉ា​ចំនួន​ពីរ​ ​គឺ​ក្រុមហ៊ុន​ ​Holding​s ​Public Company​ ​L​t​d​ (​ME​H​L​) ​និង​ក្រុមហ៊ុន​ ​M​y​an​mar​ ​Economic​ ​Corporation​ ​L​t​d​ (​ME​C) ​ដែល​ជា​ប្រភព​រក​ប្រាក់ចំណូល​ដ៏​សំខាន់​របស់​យោធា​មី​យ៉ា​ន់​ម៉ា​ ​។​ ​ដោយឡែក​អង់គ្លេស​វិញ​ ​ក៏បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ (​ME​H​L​) ​ដោយ​អះអាង​ថា​ ​ជា​ការ​ឆ្លើយតប​ការរំលោភ​ពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ពីសំណាក់​យោធា​មី​យ៉ា​ន់​ម៉ា​ ​។​ តាមរយៈ​ទណ្ឌកម្ម​នេះ​ដែរ​ ​សហរដ្ឋអាមេរិក​ក៏បាន​ហាមឃាត់​ក្រុមហ៊ុន​ ​ឬ​ពលរដ្ឋ​អាមេរិក​ទាំងអស់​មិន​ឱ្យ​រកស៊ី​ ​ឬក៏​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ទាំងពីរ​នេះ​នោះ​ទេ​ ​។​ ​ជាមួយគ្នា​នេះ​ ​តំណាង​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ​ ​ដែល​គ្របដណ្តប់​លើ​វិ​ស​័​យ​ធំ​ៗ​នៃ​សេដ្ឋកិច្ច​ប្រទេស​មី​យ៉ា​ន់​ម៉ា​នៅ​ពុំទាន់​ធ្វើការ​អ​ត្ថាប្បា​យ​ភ្លាម​ៗ​នោះ​ទេ​ ​ខណៈ​ដែល​សារ​ព័ត៌មាន​រ៉​យ​ទ​័​របា​ន​ចុះផ្សាយ​នៅ​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​ពាក់ព័ន្ធ​នឹង​ការ​រំពឹង​ទុក​នៃ​ការ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​ ​៕​ ​ប្រភព​៖​ CN​A

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​ព្រមាន​ប្រឆាំង​នឹង​ការបង្កហេតុ​របស់​កូរ៉េ​ខាងជើង​ ​ក្រោយ​ទីក្រុងព្យុងយ៉ាង​ទើប​បាញ់​សាកល្បង​មី​ស៊ី​ល​បា​លិស្ទី​គ​ចូលក្នុង​ដែនសមុទ្រ​ជប៉ុន

    ​លោក​ ចូ ​បៃ​ដិ​ន​ ​ព្រមាន​ប្រឆាំង​នឹង​ការបង្កហេតុ​របស់​កូរ៉េ​ខាងជើង​ ​ក្រោយ​ទីក្រុងព្យុងយ៉ាង​ទើប​បាញ់​សាកល្បង​មី​ស៊ី​ល​បា​លិស្ទី​គ​ចូលក្នុង​ដែនសមុទ្រ​ជប៉ុន

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ព្រមាន​ដល់​កូរ៉េ​ខាងជើង​ថា​ ​ប្រទេស​របស់​លោក​នឹង​ធ្វើការ​ឆ្លើយតប​ ​ប្រសិនបើ​រដ្ឋ​កុម្មុ​យ​នី​ស្ត​មួយ​នេះ​បង្កើន​ការ​ធ្វើ​តេ​ស្ត​សព្វាវុធ​របស់​ខ្លួន​ ​បន្ទាប់ពី​ទីក្រុង​ព្យុ​ង​យ៉ាង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បា​លិស្ទី​គ​ចំនួន​ពីរ​គ្រាប់​ចូលក្នុង​ដែនសមុទ្រ​ជប៉ុន​ ​។​ លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ថា​ ​សហរដ្ឋអាមេរិក​បាន​នឹង​កំពុង​ប្រឹក្សា​យោបល់​ជាមួយ​ប្រទេស​ស​ម្ព័ន្ធ​មិត្ត​ ​និង​ដៃ​គួ ​ប៉ុន្តែ​បាន​ព្រមាន​កូរ៉េ​ខាងជើង​ថា​ ​នឹង​មានការ​ឆ្លើយតប​ ​ប្រសិនបើ​ពួកគេ​ជ្រើសរើស​យក​ការ​បង្កើន​ភាព​តានតឹង​ ​។​ ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​អះអាង​ទៀត​ថា​ ​រូបលោក​ក៏បាន​ត្រៀម​ខ្លួន​រួច​ ​រាល់​ហើយ​ដែរ​ ​សម្រាប់​ទម្រង់ការ​ទូត​មួយ​ចំនួន​ ​ប៉ុន្តែ​វា​ត្រូវតែ​មាន​លក្ខខណ្ឌ​ទៅលើ​លទ្ធផល​ចុងក្រោយ​ ​នៃ​ការ​រំសាយ​អាវុធ​នុយ​ក្លេអ៊ែ​រ​ ​។​ គួរ​បញ្ជាក់​ថា​ ​កូរ៉េ​ខាងជើង​តែង​ស្វាគមន៍​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​ ​ជាមួយ​ការបង្កហេតុ​ ​ហើយ​ការសាកល្បង​អាវុធ​ជាក់ស្តែង​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​បាន​ធ្វើ​ឱ្យ​ទីក្រុង​ព្យុ​ង​យ៉ាង​វិលត្រឡប់​ទៅ​រកការ​យកចិត្តទុកដាក់​ខ្លាំង​ពី​រដ្ឋាភិបាល​អាមេរិក​ ​និង​ស​ម្ព័ន្ធ​មិត្ត​ឡើងវិញ​ ​ខណៈ​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​កំពុង​ធ្វើការ​ត្រួតពិនិត្យ​គោល​នយោបាយ​ ​៕​ ​ប្រភព​៖​ ​A​F​P

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​អះអាង​ថា​ ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​ ​ចិន​នឹង​មិន​អាចផ្តួល​អា​មេរិ​ក​ក្លាយជា​អ្នកដឹកនាំ​ពិភពលោក​បាន​ឡើយ

    ​លោក​ ចូ ​បៃ​ដិ​ន​ ​អះអាង​ថា​ ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​ ​ចិន​នឹង​មិន​អាចផ្តួល​អា​មេរិ​ក​ក្លាយជា​អ្នកដឹកនាំ​ពិភពលោក​បាន​ឡើយ

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​គូស​បញ្ជាក់​ថា​ ​លោក​នឹង​ទប់​ស្កាត់​ចិន​ពី​ការ​ទាញ​ទម្លាក់​សហរដ្ឋអាមេរិក​ ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក​ ​ដោយ​លោក​សន្យា​ថា​ ​នឹង​វិនិយោគ​យ៉ាង​ខ្លាំង​ដើម្បី​ធានា​ថា​ ​អាមេរិក​នឹង​ឈ្នះ​នៅ​ក្នុង​ការប្រកួតប្រជែង​រវាងប្រទេស​សេដ្ឋកិច្ច​ធំបំផុត​ទាំងពីរ​របស់​ពិភពលោក​ ​។​ លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​សេតវិមាន​ថា​ ​ចិន​មាន​គោលដៅ​មួយ​… ​គឺ​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​គេ​នៅ​លើ​ពិភពលោក​… ​ជា​ប្រទេស​មាន​បំផុត​នៅ​លើ​ពិភពលោក​ ​និង​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក​ ​ហើយ​ថា​ ​រឿង​នោះ​នឹង​មិនកើត​ឡើង​ទេ​ ​នៅ​ក្រោម​ការ​​​ដឹកនាំ​របស់​ខ្ញុំ​ ​ព្រោះ​ ​អាមេរិក​នឹង​បន្ត​រីក​ចម្រើន​ទៅមុខ​ទៀត​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​លោក​បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ជាមួយ​លោក​ ​ស៊ី​ ​ជិន​ភីង​ ​នៅពេលដែល​លោក​បម្រើ​ការ​ជា​អនុ​ប្រធានាធិបតី​ ​នៅ​ក្រោម​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​ហើយ​លោក​ជឿជាក់​ថា​ ​ប្រធានាធិបតី​ចិន​ជឿ​លើ​ស្វ័យភាព​ (​ផ្តាច់ការ​) ​មិនមែន​លទ្ធិប្រជាធិបតេយ្យ​ទេ​ ​ជា​គន្លឹះ​ឆ្ពោះទៅ​អនាគត​ ​។​ ​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​រូប​នេះ​បន្ថែម​ថា​ ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ចំពោះ​លោក​ ​ស៊ី​ ​ថា​ ​សហរដ្ឋអាមេរិក​មិនបាន​ស្វែងរក​ការ​ប្រឈម​មុខ​ដាក់គ្នា​ទេ​ ​ប៉ុន្តែ​នឹង​អំពាវនាវ​ឱ្យ​ចិន​គោរព​តាម​ច្បាប់អន្តរជាតិ​សម្រាប់​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌​ ​និង​ការគោរព​សិទ្ធិមនុស្ស​ ​៕​ ​ប្រភព​៖​ CN​A

  • ទិន្នន័យសាកល្បងនៅសហរដ្ឋអាមេរិកដែលទើបធ្វើបច្ចុប្បន្នភាពបង្ហាញថា វ៉ាក់សាំងរបស់​ក្រុម​ហ៊ុន AstraZeneca មានប្រសិទ្ធភាព៧៦​ភាគរយ (មានវីដេអូ)

    ទិន្នន័យសាកល្បងនៅសហរដ្ឋអាមេរិកដែលទើបធ្វើបច្ចុប្បន្នភាពបង្ហាញថា វ៉ាក់សាំងរបស់​ក្រុម​ហ៊ុន AstraZeneca មានប្រសិទ្ធភាព៧៦​ភាគរយ (មានវីដេអូ)

    អង់គ្លេស៖ ក្រុមហ៊ុន អាស្រ្តាហ្សេណេកា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់​ខ្លួនមានប្រសិទ្ធិភាព៧៦ភាគរយ ក្នុងការការពារជំងឺកូវីដ១៩ នេះបើតាមការវិភាគថ្មី ដែលផ្អែកលើទិន្នន័យសាកល្បងដ៏ធំរបស់ខ្លួននៅសហរដ្ឋអាមេរិក ដែលទើបធ្វើបច្ចុប្បន្នភាព ។ក្រុមហ៊ុន អាស្រ្តាហ្សេណេកា បន្ថែមថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព៧៦ភាគរយ ជាជាង៧៩ភាគរយក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ហើយថា វានៅតែមានប្រសិទ្ធភាព១០០​ភាគរយប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយវីរុសកូវីដ១៩ ។ការអះអាងខាងលើ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាអ្នកជំនាញឯករាជ្យដែល​ត្រូវបានតែងតាំងដើម្បីត្រួតពិនិត្​យការសាកល្បងនេះ បានសម្តែងការព្រួយបារម្ភថា ក្រុមហ៊ុន អាស្រ្តាហ្សេណេកា មិនបានបញ្ចូលទិន្នន័យដែល​បានធ្វើបច្ចុប្បន្នភាពទៅក្នុងតួលេខដែលបានចេញផ្សាយដំបូងរបស់ខ្លួនទេ ៕

  • រុស្ស៉ីចាប់ផ្តើមជាផ្លូវការនូវ ការផលិតវ៉ាក់​សាំង​ទី៣របស់ខ្លួន សម្រាប់បង្ការជំងឺកូវីដ-១៩ (មានវីដេអូ)

    រុស្ស៉ីចាប់ផ្តើមជាផ្លូវការនូវ ការផលិតវ៉ាក់​សាំង​ទី៣របស់ខ្លួន សម្រាប់បង្ការជំងឺកូវីដ-១៩ (មានវីដេអូ)

    រុស្ស៊ី៖ រដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងការអប់រំជាន់ខ្ពស់រុស្ស៉ី លោក វ៉ាឡឺរី វ៉ាលកូវ បាននិយាយថា មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ ជូម៉ាកូវ បានចាប់ផ្តើមជាផ្លូវការហើយនូវ ដំណើរការផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី០៣ ដែលមានឈ្មោះថា ខូវីវ៉ាក់ (CoviVac) ។វ៉ាក់សាំង ខូវីវ៉ាក់ ត្រូវបានចុះបញ្ជីកាលពីខែកុម្ភៈកន្លងទៅ និងក្លាយជាវ៉ាក់សាំងកូវីដ-១៩ទី០៣របស់ប្រទេសរុស្ស៉ី បន្ទាប់ពីវ៉ាក់សាំង Sputnik V ដែលជាវ៉ាក់សាំងរុស្ស៉ីសម្រេចបានទីមួយ និងវ៉ាក់សាំង EpiVacCorona ដែលជាវ៉ាក់សាំងរុស្ស៉ីសម្រេចបានទីពីរ ។ បច្ចុប្បន្ន វ៉ាក់សាំង ខូវីវ៉ាក់ នេះ ត្រូវបានអ្នកជំនាញរុស្ស៉ីណែនាំឲ្យប្រើសម្រាប់អ្នកនៅក្រុមអាយុចាប់ពី១៨ឆ្នាំដល់៦០ឆ្នាំ ។បើតាមលោក វ៉ាឡឺរី វ៉ាលកូវ រុស្ស៉ីគ្រោងនឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ឲ្យបានជិត៩០ដូសនៅត្រឹមខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះរួមមាន៨៣លានដូសនៃវ៉ាក់សាំង Sputnik V និង៥.៤លានដូសនៃវ៉ាក់សាំង EpiVacCorona ៕