Category: ព័ត៌មានអន្តរជាតិ

  • ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រេស៊ីល​ថ្មី​សន្យា​ចាក់​វ៉ាក់សាំង​អោយ​បាន​១​លាន​នាក់​ក្នុងមួយថ្ងៃ​ ​ខណៈ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​៣​សែន​នាក់

    ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រេស៊ីល​ថ្មី​សន្យា​ចាក់​វ៉ាក់សាំង​អោយ​បាន​១​លាន​នាក់​ក្នុងមួយថ្ងៃ​ ​ខណៈ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​៣​សែន​នាក់

    ​ប្រេស៊ីល​៖​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ទី​៤​របស់​លោក​ប្រធានាធិបតី​ប្រេស៊ីល​ ហ្ស៊ែ​រ​ ​បូល​សូ​ណា​រ៉ូ ​បាន​ប្រើ​ថ្ងៃ​ផ្លូវការ​ដំបូង​របស់​លោក​នៅ​ក្នុង​ការងារ​ ​ដើម្បី​ធ្វើការ​សម្រេច​គោលដៅ​ចាក់​វ៉ាក់សាំង​ចំនួន​១​លាន​នាក់​ក្នុងមួយថ្ងៃ​ ​ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​៣​សែន​នាក់​ ​គិត​ត្រឹម​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​។​ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​លើកដំបូង​របស់​ខ្លួន​ ​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រេស៊ីល​ ​លោក​ម៉ា​សេ​ឡូ​ គ្វៀរ៉ូហ្គា ​បាន​និយាយ​ថា​ ​រដ្ឋាភិបាល​មាន​គោលបំណង​បង្កើន​ល្បឿន​នៃ​ការ​ចាក់​ថ្នាំបង្ការ​វី​រុ​ស​កូ​វី​ដ​១​៩​ ​ហើយ​សន្យា​ថា​ ​នឹង​ចាក់​ឱ្យ​បាន​១​លាន​នាក់​ក្នុងមួយថ្ងៃ​ ​។​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រេស៊ីល​រូប​នេះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​វ៉ាក់សាំង​ ​ម៉ាស់​ ​និង​គ​ម្លា​ត​សង្គម​ ​គឺជា​គន្លឹះ​ក្នុង​ការ​ពន្យឺត​មេរោគ​ ​ព្រោះថា​ ​គ្មាន​នរណា​ម្នាក់​ចង់បាន​ការ​បិទ​ប្រទេស​នោះ​ទេ​ ​ជាពិសេស​ប្រជាជន​ប្រេស៊ីល​តែម្តង​ ​ដែល​ទំនង​មិន​ប្រកាន់ខ្ជាប់​ការ​បិទ​ប្រទេស​នោះ​ទេ​ ​ហើយ​ថា​ ​លោក​នឹង​ផ្តោត​លើ​វិទ្យាសាស្ត្រ​ ​និង​តម្លា​ភាព​ ​។​ គួរ​បញ្ជាក់​ថា​ ​ប្រទេស​ធំបំផុត​នៅ​អាមេរិក​ឡា​ទី​ន​ ​ជា​កន្លែង​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ខ្ពស់​ជាងគេ​លំដាប់​ទី​២​នៅ​លើ​ពិភពលោក​ ​បន្ទាប់ពី​សហរដ្ឋអាមេរិក​នេះ​ ​បាន​ក្លាយ​មជ្ឈមណ្ឌល​នៃ​ការ​ស្លាប់​ដោយសារ​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ក្នុង​ពិភពលោក​ ​ដោយមាន​អ្នក​ស្លាប់​ម្នាក់​ ​ក្នុងចំណោម​អ្នក​ស្លាប់​លើ​ពិភពលោក​៤​នាក់​ ​គឺជា​ជនជាតិ​ប្រេស៊ីល​នា​ពេល​បច្ចុប្បន្ន​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អធិការបតី​អាល្លឺម៉ង់​សម្រេច​លុបចោល​វិញ ចំពោះការ​រឹត​បន្តឹង​បន្ថែម​លើ​វិធានការ​បិទ​ខ្ទប់​ប្រទេស​នៅ​ថ្ងៃឈប់​សម្រាក​បុណ្យ​អ៊ី​ស្ទើរ

    ​អធិការបតី​អាល្លឺម៉ង់​សម្រេច​លុបចោល​វិញ ចំពោះការ​រឹត​បន្តឹង​បន្ថែម​លើ​វិធានការ​បិទ​ខ្ទប់​ប្រទេស​នៅ​ថ្ងៃឈប់​សម្រាក​បុណ្យ​អ៊ី​ស្ទើរ

    ​អាល្លឺម៉ង់​៖​ ​បាន​ប្រកាស​នៅ​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ខ្លី​មួយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​ការ​រឹត​បន្តឹង​លើ​វិធានការ​បិទ​ខ្ទប់​ប្រទេស​ប្រឆាំង​នឹង​ជំងឺ​ ​CO​V​I​D​-19 ​ដែល​គ្រោង​នឹង​អនុវត្ត​នៅ​ថ្ងៃឈប់​សម្រាក​បុណ្យ​អ៊ី​ស្ទើរ​ ​ត្រូវ​បាន​លុបចោល​វិញ​ ​។​ លោកស្រី​ មឺហ្គែ​ល​ ​បាន​និយាយ​ថា​ ​ទោះបីជា​ការ​បិទ​ខ្ទប់​ប្រទេស​ទាំងស្រុង​នៅ​ស​ប្តាហ៍​ក្រោយ​ ​ត្រូវ​បាន​ប្រកាស​ជាបឋម​ជាមួយ​បំណង​ល្អ​បំផុត​ ​ដើម្បី​កាត់បន្ថយ​ល្បឿន​នៃ​ការ​រីក​រាលដាល​រលក​ទី​៣​ ​នៃ​ជំងឺ​CO​V​I​D​-19​ក៏ដោយ​ ​ក៏​គំនិត​នេះ​គឺជា​កំហុស​មួយ​ ​។​ ​លោកស្រី​បន្ថែម​ថា​ ​លោកស្រី​មានការ​សោកស្តាយ​ដែល​ការប្រកាស​កាលពី​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ ​ដែល​ធ្វើឲ្យ​មាន​ភាព​មិន​ច្បាស់លាស់​បន្ថែម​ទៀត​ ​និង​បាន​សុំ​អភ័យទោស​ដល់​ពលរដ្ឋ​អាល្លឺម៉ង់​ទាំងអស់​ ​ហើយ​ថា​ ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​យើង​នឹង​ក​ម្ចាត់​វី​រុ​ស​ជាមួយគ្នា​ ​។​ សូម​រំលឹក​ថា​ ​អធិការបតី​អាល្លឺម៉ង់​លោកស្រី​ ​អាន់​ជែ​ល​ឡា មឺហ្គែ​ល​ ​នៅ​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ ​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ថា​ ​ប្រទេស​របស់​លោកស្រី​នឹង​ពន្យារពេល​វិធានការ​បិទ​ខ្ទប់​ប្រទេស​ប្រឆាំង​នឹង​ជំងឺ​ ​CO​V​I​D​-19 ​រហូតដល់​ ​ថ្ងៃ​ទី​១​៨​ ​ខែ​មេសា​ខាងមុខ​ ​ជាមួយនឹង​ការ​រឹតត្បិត​រឹត​តែ​ខ្លាំង​ក្នុង​កំឡុង​ពេលថ្ងៃ​ឈប់​សម្រាក​បុណ្យ​អ៊ី​ស្ទើរ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ផ្សាយឡើងវិញ (មានវីដេអូ)

    ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ផ្សាយឡើងវិញ (មានវីដេអូ)
  • ​ឥណ្ឌា​អាចនឹងពន្យារពេលការចែក​ចាយ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ទៅកាន់​មជ្ឈមណ្ឌល​ ​CO​V​A​X ​នៅ​អំឡុង​ខែ​មីនា​ ​និង​ខែ​មេសា​ខាងមុខនេះ

    ​ឥណ្ឌា​អាចនឹងពន្យារពេលការចែក​ចាយ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ទៅកាន់​មជ្ឈមណ្ឌល​ ​CO​V​A​X ​នៅ​អំឡុង​ខែ​មីនា​ ​និង​ខែ​មេសា​ខាងមុខនេះ

    ​ឥណ្ឌា​៖​ ​ឥណ្ឌា​នឹង​ពន្យារពេល​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​អា​ស្រ្តាហ្សេណេ​កា​ ​ទៅកាន់​មជ្ឈមណ្ឌល​ ​CO​V​A​X ​ដែល​គាំទ្រ​ដោយ​ ​G​A​V​I​/​WHO​ ​សម្រាប់​ខែ​មីនា​ ​និង​ខែ​មេសា​ខាងមុខ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ជា​ដៃគូ​ផ្គត់ផ្គង់​របស់​អង្គការ​ U​NICE​F​ ​ដល់​សារ​ព័ត៌មាន​រ៉​យ​ទ័រនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​។​ អង្គការ​ U​NICE​F​ ​បាន​បញ្ជាក់​តាម​សារ​អេ​ឡិច​ត្រូនិ​ច​ (​email​) ​ថា​ ​យើង​យល់ថា​ ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-​១​៩​ដល់​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​ ​ដែល​ចូលរួម​ជាមួយ​ ​CO​V​A​X ​ទំនងជា​នឹង​ប្រឈម​នូវ​ការ​ពន្យារពេល​ ​បន្ទាប់ពី​ការ​រាំង​ស្ទះ​ក្នុង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ធានា​នាំចេញ​ ​សម្រាប់​វ៉ាក់សាំង​បន្ថែម​ដែល​ត្រូវ​បាន​ផលិត​ដោយ​វិទ្យាស្ថាន​ឥណ្ឌា​ ​Serum​ ​Institute​ o​f​ ​India​ (S​I​I​) ​ដែល​រំពឹង​ថា​ ​នឹង​ទទួល​បាន​នៅ​ខែ​មីនា​ ​និង​ខែ​មេសា​ខាងមុខ​ ​ខណៈ​ ​CO​V​A​X ​កំពុង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា​ ​ក្នុង​គោលបំណង​ធានា​ការចែក​ចាយ​ឲ្យបាន​លឿន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​។​ គួរ​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រ៉​យ​ទ​័​របា​ន​ចុះផ្សាយ​ថា​ ​ឥណ្ឌា​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ ​ចំពោះ​ការនាំចេញ​វ៉ាក់សាំង​អា​ស្រ្តាហ្សេណេ​កា​ ​ធំ​ៗ​ទាំងអស់​ដែល​ផលិត​ដោយ​វិទ្យាស្ថាន​ឥណ្ឌា​ (S​I​I​) ​ដែល​ជា​អ្នក​ផលិត​វ៉ាក់សាំង​ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ ​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុងស្រុក​ដែល​កំពុង​ឆ្លង​រីក​រាលដាល​ខ្លាំង​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៥​លាន​៤​២​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​១​លាន​២​៨​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៥​លាន​៤​២​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​១​លាន​២​៨​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​៥​លាន​៤​២​ម៉ឺន​៤​ពាន់​៤​៨​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៧​៥​ម៉ឺន​៦​ពាន់​៦​៦​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១​០​១​លាន​២​៨​ម៉ឺន​៨​ពាន់​២​៧​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​០​លាន​៧​០​ម៉ឺន​៤​ពាន់​២​៩​២​នាក់​ ​ស្លាប់​ចំនួន​៥​៥​ម៉ឺន​៨​ពាន់​៤​២​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​៣​លាន​១​៣​ម៉ឺន​២​ពាន់​៨​៧​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​២​២​ម៉ឺន​៧​ពាន់​១​៧​៩​នាក់​ ​ស្លាប់​៣​០​ម៉ឺន​១​ពាន់​៨​៧​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៦​៨​ម៉ឺន​៩​ពាន់​៦​៤​៦​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៧​៨​ម៉ឺន​៧​ពាន់​១​៣​នាក់​ ​ស្លាប់​ចំនួន​១​៦​ម៉ឺន​៧​២​៦​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​២​២​ម៉ឺន​៩​ពាន់​៥​៩​១​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ​ទីបំផុត​វៀតណាម​អនុម័ត​អោយ​ចាក់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​រុស្ស៊ី ​សម្រាប់​ការប្រើប្រាស់​ក្នុង​ករណី​បន្ទាន់

    ​ទីបំផុត​វៀតណាម​អនុម័ត​អោយ​ចាក់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​រុស្ស៊ី ​សម្រាប់​ការប្រើប្រាស់​ក្នុង​ករណី​បន្ទាន់

    ​វៀតណាម​៖​ ​ក្រសួងសុខាភិបាល​វៀតណាម​បាន​អនុម័ត​អោយ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​ផលិត​ឡើង​ដោយ​ប្រទេស​រុស្ស៊ី ​មានឈ្មោះ​ថា​ ស្ពូ​ត​នី​គ​-​វី​ (S​put​n​i​k ​V​) ​សម្រាប់​ការប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​ ​ខណៈ​វ៉ាក់សាំង​ C​h​AdO​x1 ​របស់​ក្រុមហ៊ុន​ ​អា​ស្ត្រាហ្សេណេ​កា​ ​ត្រូវ​បាន​អនុម័ត​ថ្មីៗ​នេះ​រួចហើយ​ ​។​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ ​និង​ផលិត​វ៉ាក់សាំង​ ​និង​ជីវសាស្ត្រ​ (​P​o​l​y​v​a​c) ​បាន​ស្នើ​កាលពី​ខែមុន​ ​អោយ​ក្រសួង​អនុម័ត​វ៉ាក់សាំង​ ស្ពូ​ត​នី​គ​-​វី​ ​និង​វ៉ាក់សាំង​ ម៉ូឌែ​ណា​ ​របស់​អាមេរិក​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន​ ​។​ ​វ៉ាក់សាំង​ ស្ពូ​ត​នី​គ​-​វី​ ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ ​ជេន​ណឺ​រៀម​ ជេអេ​ស​ស៊ី​ (​Gene​r​i​u​m​ JSC) ​ត្រូវ​ចាក់​ចំនួន​ពីរដង​ក្នុងរយៈពេល​បី​ស​ប្តាហ៍​ដាច់ដោយឡែក​ ​ត្រូវ​រក្សាទុក​នៅ​សីតុណ្ហភាព​ដក​១​៨​អង្សា​សេ​ ​និង​ ​មាន​អាយុកាល​ស្តុក​ទុក​៦​ខែ​ ​។ គួរ​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​ថា​ ​ខ្លួន​កំពុង​បង្កើន​ការចរចា​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នៅ​សហរដ្ឋអាមេរិក​ រុស្ស៊ី ​និង​ប្រទេស​មួយ​ចំនួន​ទៀត​ ​ដើម្បី​ធានា​ថា​ ​ខ្លួន​អាច​ទទួល​បាន​វ៉ាក់សាំង​សរុប​១​៥​០​លាន​ដូ​ស​ ​ដើម្បី​គ្របដណ្តប់​លើ​ប្រជាជន​របស់​ខ្លួន​ចំនួន​៧​០​ភាគរយ​នៅ​ឆ្នាំ​២​០​២​១​នេះ​ ​៕​ ​ប្រភព​៖​ ​V​N​Express

  • ​កូ​វី​ដ​១​៩​៖ ថៃ​​​ឆ្លង​ករណី​ថ្មី​ជាង​៤​០​០​នាក់​ ​ស្លាប់​ម្នាក់ទៀត​

    ​កូ​វី​ដ​១​៩​៖ ថៃ​​​ឆ្លង​ករណី​ថ្មី​ជាង​៤​០​០​នាក់​ ​ស្លាប់​ម្នាក់ទៀត​

    អាជ្ញាធរ​ថៃ​ ​កាលពី​ថ្ងៃ​ទី​២​៣​ ​មីនា​ ​ម្សិលមិញ​ ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ ​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​ចំនួន​៤​០​១​នាក់​ ​ដែល​អត្រា​ដ៏​ខ្ពស់​ខ្លាំង​មួយ​ ​ធៀប​នឹង​មួយ​រយៈ​ចុងក្រោយ​នេះ​ ​ហើយក៏​មាន​អ្នកជំងឺ​ម្នាក់ទៀត​បាត់បង់ជីវិត​ផង​ដែរ​។​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​នោះ​ ​មាន​៣​៨​៣​ករណី​ជា​ករណី​ឆ្លង​ក្នុងស្រុក​ផ្ទាល់​ ​និង​១​៨​ករណី​ជា​ករណី​នាំចូល​មក​ពីក្រៅ​ប្រទេស​។​ ​សម្រាប់​ការ​រាយការណ៍​នា​ថ្ងៃអង្គារ​នេះ​ ​ទីក្រុង​បាងកក​គឺជា​កន្លែង​ ​ដែល​មាន​ករណី​ឆ្លង​ក្នុងស្រុក​ថ្មីៗ​ច្រើនជាង​គេ​ ​ពោល​ ​៩​២​ភាគរយ​នៃ​ករណី​ឆ្លង​ថ្មីៗ​ទាំងនោះ​នៅ​ក្នុងស្រុក​ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​ថៃ​។​ ​ចំណែក​ ​អ្នកជំងឺ​ម្នាក់ទៀត​ដែល​ទើប​តែ​បាត់បង់ជីវិត​ ​គឺជា​បុរស​ជនជាតិ​ថៃ​ម្នាក់​អាយុ​៧​៥​ឆ្នាំ​។​ ​គួរ​បញ្ជាក់​ថា​ ​គិត​ត្រឹម​ម្សិលមិញ​ ​ថៃ​មាន​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​សរុប​ ​២​៨​,​២​៧​៧​នាក់​ ​ក្នុង​នោះ​មាន​២​៦​,​៧​៦​៦​នាក់​បាន​ជាសះស្បើយ​ ​និង​៩​២​នាក់​បាន​ស្លាប់​៕​

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​អំពាវនាវ​អោយ​មានការ​ទប់​ស្កាត់​ការវាយប្រហារ​ដោយ​ប្រដាប់​អាវុធ​ ​បន្ទាប់ពី​កើតមាន​ករណី​បាញ់​ប្រហារ​ដ៏​សាហាវ​នៅ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ

    ​លោក​ ចូ ​បៃ​ដិ​ន​ ​អំពាវនាវ​អោយ​មានការ​ទប់​ស្កាត់​ការវាយប្រហារ​ដោយ​ប្រដាប់​អាវុធ​ ​បន្ទាប់ពី​កើតមាន​ករណី​បាញ់​ប្រហារ​ដ៏​សាហាវ​នៅ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ

    ​អាមេរិក​៖​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​អំពាវនាវ​អោយ​មានការ​ទប់​ស្កាត់​ការវាយប្រហារ​ដោយ​ប្រដាប់​អាវុធ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​បន្ទាប់ពី​ប្រទេស​មហាអំណាច​នេះ​ ​កើតមាន​ករណី​បាញ់​ប្រហារ​ដ៏​សាហាវ​ជា​លើក​ទី​២​ក្នុងរយៈពេល​មួយ​ស​ប្តាហ៍ ​ធ្វើ​អោយ​មនុស្ស​១​០​នាក់​ស្លាប់​ក្នុង​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ ​និង​មានការ​ជំរុញ​ជាបន្ទាន់​ ​ដើម្បី​បង្កើត​ច្បាប់​គ្រប់គ្រង​កាំភ្លើង​ថ្មី​មួយ​ ​។​ ថ្លែង​ទៅកាន់​ប្រជាជាតិ​ដែល​រង​ការឈឺចាប់​ជាយូរមកហើយ​ ​ដោយសារ​ការ​សម្លាប់​រង្គាល​នៅ​តាម​សាលារៀន​ ក្លិ​ប​រាត្រី​ ​រោងកុន​ ​និង​កន្លែង​សាធារណៈ​ផ្សេងទៀត​នោះ​ ​លោក​ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​លោក​មិន​ចាំបាច់​រង់ចាំ​មួយ​នាទី​ទៀត​ទេ​ ​ទុកឲ្យ​ប្រើ​ពេល​តែ​១​ម៉ោង​ដើម្បី​ចាត់វិធានការ​រួម​ដែល​អាច​ជួយសង្គ្រោះ​ជីវិត​នា​ពេល​អនាគត​ ​និង​ ​ដើម្បី​ជ​ម្រុ​ញ​មិត្ត​រួមការ​ងារ​របស់​ខ្ញុំ​នៅ​ក្នុង​សភា​ ​និង​ព្រឹទ្ធសភា​អោយ​ធ្វើសកម្មភាព​ ​។​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​នេះ​មិនមែន​ជា​បញ្ហា​ដែល​ប្រកាន់បក្ស​ពួក​និយម​ទេ​… ​នេះ​ជា​បញ្ហា​របស់​សហរដ្ឋអាមេរិក​… ​វា​នឹង​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន​អាមេរិក​… ​ហើយ​យើង​ត្រូវតែ​ធ្វើសកម្មភាព​ ​។​ ការ​អំពាវនាវ​ខាងលើ​នេះ​របស់​លោក​ ​បៃ​ដិ​ន​ ​បាន​កើតមានឡើង​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បើក​ការ​បាញ់​ប្រហារ​មួយ​នៅ​ឯ​ផ្សារ​ទំនើប​មួយ​កន្លែង​ក្នុង​ទីក្រុង​ប៊ូ​ល​ឌ​័​រ​ ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ ​នៅ​ថ្ងៃចន្ទ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ហើយ​ជា​លទ្ធផល​នោះ​ ​មាន​មនុស្ស​៦​នាក់​បាត់បង់ជីវិត​ ​ក្នុង​នោះ​រួម​មាន​មន្ត្រី​ប៉ូលិ​ម្នាក់​ផង​ដែរ​ ​។​ ​ការ​បាញ់​ប្រហារ​ទាំង​ពី​​​រ​ករណី​ខាងលើ​នេះ​ដែរ​ ​បាន​កើតឡើង​នៅ​ចំ​ពេល​ចរន្ត​នៃ​អំពើ​ហិង្ស​ប្រឆាំង​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​ ​កំពុង​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​៕​ ​ប្រភព​៖​ ​A​F​P

  • ​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​ ​ដែល​នេះ​ជា​ការ​ប្រកួតប្រជែងជាមួយរដ្ឋបាល​លោក​ ចូ ​បៃ​ដិន​

    ​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​ ​ដែល​នេះ​ជា​ការ​ប្រកួតប្រជែងជាមួយរដ្ឋបាល​លោក​ ចូ ​បៃ​ដិន​

    ​អាមេរិក​៖​ ​ម​ន្រ្តី​អាមេរិក​មួយ​រូប​នៅ​ថ្ងៃអង្គារ​នេះ​និយាយ​ថា​ ​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​ចំនួន​ ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រមុខ​ការទូត​ ​និង​ ​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង​ ​និង​ជប៉ុន​ ​ហើយ​នេះ​ក៏​ជា​បាញ់​សាកល្បង​លើកដំបូង​បំផុត​ ​ដើម្បី​ជា​ការ​ធ្វើ​តេ​ស្ត​ប្រតិកម្ម​របស់​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​។​ បើ​តាម​មន្ត្រី​អាមេរិក​ដដែល​នេះ​ ​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចំងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​កាលពី​ថ្ងៃអាទិត្យ​ស​ប្ដាហ៍​មុន​ ​ដោយ​សកម្មភាព​នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​ជា​ការបង្កហេតុ​ទាំង​ទៅលើ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​និង​ទីក្រុង​សេអ៊ូល​ ​ក្រោយ​ប្រទេស​ស​ម្ព័ន្ធ​មិត្ត​ទាំងពីរ​ធ្វើ​សម​យុទ្ធ​រួមគ្នា​ ​។​ ​ការ​ធ្វើ​តេ​ស្ត​នេះ​ដែរ​ ​បាន​កើតមានឡើង​ក្រោយ​ទីភ្នាក់ងារ​ចារកម្ម​បាន​ព្រមាន​ថា​ ​ទីក្រុង​ព្យុ​ង​យ៉ាង​អាច​នឹង​ធ្វើសកម្មភាព​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​របស់​ខ្លួន​នា​ពេល​ខាងមុខនេះ​ ​។​ ទោះជាយ៉ាងណាក៏ដោយ​ ​ម​ន្រ្តី​អាមេរិក​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ ​ការ​ធ្វើ​តេ​ស្ដ​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ ​មិនមែន​ជា​សកម្មភាព​បង្ករឿង​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ​ ​ហើយ​ថែមទាំង​អះអាង​ដែរ​ថា​ ​សហរដ្ឋអាមេរិក​នៅតែ​បើ​ចំហទ្វារ​ចរចា​ជាមួយ​ទីក្រុង​ព្យុ​ង​យ៉ាង​ ​៕​ R​e​u​t​e​rs

  • ​អាល្លឺម៉ង់សម្រេចពន្យារពេល​វិធានការ​បិទ​ខ្ទប់​ប្រទេសរហូតដល់ថ្ងៃទី១៨ ខែមេសា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ​អាល្លឺម៉ង់សម្រេចពន្យារពេល​វិធានការ​បិទ​ខ្ទប់​ប្រទេសរហូតដល់ថ្ងៃទី១៨ ខែមេសា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ​បារាំង​៖​ ​អាល្លឺម៉ង់​នឹង​អូស​បន្លាយពេល​វិធានការ​បិទ​ខ្ទប់​ប្រទេស​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​CO​V​I​D​-19 ​រហូតដល់​ថ្ងៃ​ទី​១​៨​ ​ខែ​មេសា​ខាងមុខ​ ​ជាមួយនឹង​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ ​ក្នុង​កំឡុង​ពេលថ្ងៃ​ឈប់​សម្រាក​បុណ្យ​អ៊ី​ស្ទើរ​ ​។​ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​គណៈរដ្ឋ​ម​ន្រ្តី​នៅ​ថ្ងៃអង្គារ​នេះ​ ​អធិការបតី​អាល្លឺម៉ង់​ ​លោកស្រី​ ​អាន់​ជែ​ល​ឡា មឺហ្គែ​ល​ ​បាន​ប្រកាស​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ថា​ ​អាល្លឺម៉ង់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ខ្លាំង​ ​នៅចំពោះមុខ​នៃ​ការ​រាតត្បាត​យ៉ាង​ឆាប់រហ័ស​របស់​ជំងឺ​ ​CO​V​I​D​-19 ​ខណៈ​ប្រទេស​អឺរ៉ុប​មួយ​នេះ​កំពុង​ប្រឈម​នឹង​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ករណី​ឆ្លង​ថ្មី​ ​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​វិ​ស​័​យ​សុខាភិបាល​ ​។​ អធិការបតី​អាល្លឺម៉ង់​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​ថ្ងៃឈប់​សម្រាក​បុណ្យ​អ៊ី​ស្ទើរ​នៅដើម​ខែ​មេសា​ខាងមុខនេះ​ ​នឹង​មានការ​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​ការ​ប្រាស្រ័យ​ទាក់ទង​ ​បន្ថែម​លើ​ការ​ហាមឃាត់​ការ​ជួបជុំ​នៅ​តាម​ទី​សាធារណៈ​ ​និង​ថា​ ​ការ​ជួបជុំ​ជា​លក្ខណៈ​ឯកជន​នឹង​ត្រូវ​បាន​អនុ​ញ្ញាតិ​តែ​រវាង​ពីរ​គ្រួសារ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​វាក​៏​ត្រូវ​បាន​កំណត់​ត្រឹម​អតិបរមា​ចំនួន​មនុស្ស​០​៥​នាក់​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ