Category: ព័ត៌មានអន្តរជាតិ

  • ​មនុស្ស​ស្លាប់​ ​និង​បាត់ខ្លួនកើន​ឡើង​ដល់​៤​១​៥​នាក់​ ​ក្រោយ​គ្រោះ​អគ្គិភ័យ​ឆេះ​ជំ​រុំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ប្រទេស​បង់​ក្លា​ដែ​ស

    ​មនុស្ស​ស្លាប់​ ​និង​បាត់ខ្លួនកើន​ឡើង​ដល់​៤​១​៥​នាក់​ ​ក្រោយ​គ្រោះ​អគ្គិភ័យ​ឆេះ​ជំ​រុំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ប្រទេស​បង់​ក្លា​ដែ​ស

    ​បង់​ក្លា​ដែ​ស​៖​ ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​១​៥​នាក់​ ​និង​៤​០​០​នាក់​ទៀត​បាត់ខ្លួន​ ​បន្ទាប់ពី​អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​ឆាបឆេះ​បំផ្លាញ​ទី​ជម្រក​របស់​ជនជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ ​នៅ​ឯ​ទីតាំង​ជនភៀសខ្លួន​ដ៏​ធំបំផុត​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ ​។​ តំណាង​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ ​លោក​ Jo​h​an​n​e​s ​Van​ ​d​e​r K​l​a​a​u​w​ ​បាន​និយាយ​ថា​ ​រហូត​មកដល់ពេលនេះ​មាន​មនុស្ស​យ៉ាងណា​ស់​១​៥​នាក់​បាន​ស្លាប់​ ​៥​៦​០​នាក់​រង​របួស​ ​និង​៤​០​០​នាក់​ទៀត​បាត់ខ្លួន​ ​ខណៈ​ទី​ជម្រក​ចំនួនជា​ង​១​ម៉ឺន​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រង់​ ​។​ ​បើ​តាម​ក្រុម​មន្ត្រី​បង់​ក្លា​ដែ​ស​ ​អគ្គិភ័យ​ប្រហែល​ចាប់ផ្ដើម​ឆាបឆេះ​ចេញពី​ជំរំ​មួយ​ក្នុងចំណោម​ជំរំ​៣​៤​កន្លែង​ ​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​៣​ពាន់​២​៣​៧​ហិកតា​ ​មុននឹង​វា​ ​ឆេះ​រាលដាល​ទៅកាន់​ជំរំ​បី​ផ្សេងទៀត​ ​។​ ​ប៉ុន្តែ​អាជ្ញាធរ​មិនទាន់​អាច​កំណត់​ពី​មូលហេតុ​បង្ក​ឱ្យ​មាន​អគ្គិភ័យ​នេះ​នៅឡើយ​ទេ​ ​។​ សូម​ជម្រាប​ថា​ ​ជនជាតិ​ដើម​ភាគតិច​កាន់សាសនា​អ៊ី​ស្លា​ម​រ៉ូ​ហ៊ីង​យ៉ា​ជិត​មួយលាន​នាក់​ ​ក្នុង​នោះ​មាន​ភាគច្រើន​រត់​គេច​ពី​ការ​ប​ង្រ្កា​ប​របស់​យោធា​នៅ​មី​យ៉ា​ន់​ម៉ា​កាលពី​ឆ្នាំ​២​០​១​៧​ ​បច្ចុប្បន្ន​គឺ​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំជនភៀសខ្លួន​ ​នៅ​ឯ​ស្រុក​ ​Co​x’s B​a​z​ar​ ​ប្រទេស​បង់​ក្លា​ដែ​ស​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • អង់គ្លេសប្រកាសត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ ​អាយុ​ពី ៦ឆ្នាំ ដល់ ១៧ឆ្នាំ

    អង់គ្លេសប្រកាសត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ ​អាយុ​ពី ៦ឆ្នាំ ដល់ ១៧ឆ្នាំ

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​អង់គ្លេស​ ​T​h​e​ ​Telegraph​ ​នា​ព្រឹក​ថ្ងៃពុធ​ ​ទី​២​៤​ ​ខែ​មីនា​នេះ​ ​បាន​ចេញផ្សាយ​ថា​ ​កុមារ​នៅ​ចក្រភពអង់គ្លេស​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ ​បង្ការ​ជំងឺ​​ ​CO​V​I​D​-19 ​យ៉ាង​ឆាប់​បំផុត​ ​ចាប់ពី​ខែ​សីហា​ ​ខាងមុខនេះ​តទៅ​ ​ដើម្បី​ឆ្លើយតប​ទៅតាម​ផែនការ​របស់​រដ្ឋាភិបាល​។​ ​ប្រភព​បញ្ជាក់​ទៀត​ថា​ ​កាលបរិច្ឆេទ​នៃ​ការរៀបចំ​ចាក់​វ៉ាក់សាំង​ដល់​ក្មេងៗ​ ​និង​មនុស្ស​វ័យ​ជំទង់​នៅ​អង់គ្លេស​ ​ក៏​អាច​នឹង​ប្រព្រឹត្តទៅ​មួយ​ខែ​លឿន​ជាង​កាល​កំណត់​ផង​ដែរ​ ​ដោយ​អាស្រ័យ​លើ​ការ​ត្រៀម​រៀបចំ​ ​ត្រូវ​បាន​ជំរុញ​មាន​ប្រសិទ្ធ​ភាព​ដល់ក​ម្រិ​ត​ណា​។​ ​គួរ​បញ្ជាក់​ថា​ ​គិត​ត្រឹម​ដើម​ស​ប្តាហ៍​នេះ​ ​រដ្ឋាភិបាល​អង់គ្លេស​នៅតែ​កំពុង​ ​ទន្ទឹង​រង់ចាំ​លទ្ធផល​នៃ​ការ​សិក្សាស្រាវជ្រាវ​ ​ទៅលើ​វ៉ាក់សាំង​សម្រាប់​កុមារ​ ​ដែល​បាន​និង​កំពុង​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ ​Ox​ford​ ​និង​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​P​l​c ​ជាមុន​សិន​ ​ទើប​សេចក្តី​សម្រេច​អាច​ធ្វើឡើង​ទៅតាម​ក្រោយ​។​ ​មន្ត្រី​រដ្ឋាភិបាល​អង់គ្លេស​បានឲ្យដឹងថា ​ទិន្នន័យ​សុវត្ថិភាព​នៃ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​លើ​ក្រុម​ក្មេងៗ​ស្ម័គ្រចិត្ត​ជាង​ ​៣​០​០​នាក់​ ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ​៦​ឆ្នាំ​ ​ដល់​ ​១​៧​ឆ្នាំ​ ​អាច​នឹង​ត្រូវ​ចេញ​ក្នុង​ពេល​ឆា​ប់់​ៗ​ខាងមុខនេះ​ ​ដែល​អាច​នៅ​អំឡុង​ខែ​មិថុនា​ ​ឬ​កក្កដា​៕ ​

  • ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ផ្សាយឡើងវិញ (មានវីដេអូ)

    ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ផ្សាយឡើងវិញ (មានវីដេអូ)
  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៤​លាន​៧​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​០​លាន​៨​២​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៤​លាន​៧​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​០​លាន​៨​២​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​៤​លាន​៧​៩​ម៉ឺន​៩​ពាន់​១​០​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៧​៤​ម៉ឺន​៦​ពាន់​២​៤​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១​០​០​លាន​៨​២​ម៉ឺន​៧​ពាន់​៦​៩​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​០​លាន​៦​៣​ម៉ឺន​៦​ពាន់​៥​៣​៤​នាក់​ ​ស្លាប់​ចំនួន​៥​៥​ម៉ឺន​៦​ពាន់​៨​៨​៣​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​៣​លាន​៣​ម៉ឺន​៩​ពាន់​៥​៨​៥​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​១​៣​ម៉ឺន​៦​ពាន់​៦​១​៥​នាក់​ ​ស្លាប់​២​៩​ម៉ឺន​៨​ពាន់​៨​៤​៣​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៦​០​ម៉ឺន​១​ពាន់​៦​៥​៨​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៧​៣​ម៉ឺន​៣​ពាន់​៥​៩​៤​នាក់​ ​ស្លាប់​ចំនួន​១​៦​ម៉ឺន​៤​៧​៧​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​២​០​ម៉ឺន​៣​ពាន់​១​៦​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ​សហរដ្ឋអាមេរិក​ដាក់បញ្ចូល​មេ​ប៉ូលិស​ ​និង​អង្គភាព​កងទ័ព​មី​យ៉ា​ន់​ម៉ា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ ​ជុំវិញ​ការ​បង្ក្រាប​ដ៏​ហិង្សា​លើ​ក្រុម​អ្នកប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី

    ​សហរដ្ឋអាមេរិក​ដាក់បញ្ចូល​មេ​ប៉ូលិស​ ​និង​អង្គភាព​កងទ័ព​មី​យ៉ា​ន់​ម៉ា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ ​ជុំវិញ​ការ​បង្ក្រាប​ដ៏​ហិង្សា​លើ​ក្រុម​អ្នកប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី

    ​អាមេរិក​៖​ ​ក្រសួង​រតនាគារ​ជាតិ​អាមេរិក​នៅ​ថ្ងៃចន្ទ​នេះ​បញ្ជាក់​ថា​ ​ខ្លួន​បាន​និង​កំពុង​ដាក់ទណ្ឌកម្ម​លើ​សមាជិក​ពីរ​រូប​របស់​របប​ដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ ​ក្នុង​នោះ​រួម​មាន​ទាំង​មេ​ប៉ូលិស​ ​និង​អង្គភាពយោធា​ចំនួន​ពីរ​ ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​ទៅលើ​ក្រុម​អ្នកប្រឆាំង​តវ៉ា​នឹង​រដ្ឋប្រហារ​ ​ខណៈ​ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ព្រមាន​ថា​ ​នឹង​ចាត់វិធានការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​ ​។​ រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មី​រួចរាល់​ហើយ​ ​នូវ​សមាជិក​មេដឹកនាំ​យោធា​កំពូល​ៗ​ ​និង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​គ្រប់គ្រង​ដោយ​យោធា​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ ​យោធា​មី​យ៉ា​ន់​ម៉ា​នៅតែ​ច្រានចោល​ការ​អំពាវនាវ​អោយ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ ​ហើយ​រឹត​តែ​បង្កើន​ការ​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ ​ដែល​មកទល់​ពេលនេះ​មាន​មនុស្ស​ច្រើនជាង​២​៥​០​នាក់​ហើយ​បាន​ស្លាប់​ ​។​ ជាមួយគ្នា​នេះ​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​អាន់​តូ​នី​ ​ប្លី​ន​ខិ​ន​ ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​សកម្មភាព​ថ្ងៃនេះ​គឺជា​ការ​ផ្ញើ​សញ្ញា​ដ៏​ខ្លាំងក្លា​មួយ​ថា​ ​យើង​នឹង​អនុវត្ត​តាម​ការ​សន្យា​របស់យើង​ដែល​ថា​ ​នឹង​បន្ត​ចាត់វិធានការ​ប្រឆាំង​នឹង​មេដឹកនាំ​រដ្ឋប្រហារ​ ​ក៏ដូចជា​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ ​។​ ​ហើយ​ចំណាត់​ក្តៅ​របស់​សហរដ្ឋអាមេរិក​នេះ​ដែរ​ ​ធ្វើឡើង​បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​ដាក់ទណ្ឌកម្ម​ជាឯកតោភាគី​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ ​ទៅលើ​ម​ន្រ្តី​ចំនួន​១​១​រូប​របស់​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ពី​បទ​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែមុន​ ​និង​ការ​បង្ក្រាប​ទៅលើ​ក្រុម​បាតុករ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ប្រធានាធិបតី​រុស្ស៊ី​ច្រានចោល​ការរិះគន់​ពីសំណាក់​ប្រទេស​មួយ​ចំនួន​ទៅលើ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​ប្រទេស​ខ្លួន

    ​ប្រធានាធិបតី​រុស្ស៊ី​ច្រានចោល​ការរិះគន់​ពីសំណាក់​ប្រទេស​មួយ​ចំនួន​ទៅលើ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​ប្រទេស​ខ្លួន

    រុស្ស៊ី​៖​ ​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ៉្លា​ឌី​មៀ ​ពូ​ទី​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​ច្រានចោល​ការរិះគន់​ពីសំណាក់​ប្រទេស​មួយ​ចំនួន​ទៅលើ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ប្រទេស​ខ្លួន​ ​មានឈ្មោះ​ថា​ S​put​n​i​k ​V​ ​ហើយ​ថា​ ​រូបលោក​ផ្ទាល់​កំពុង​ត្រៀម​ខ្លួន​ទទួលការ​ចាក់​វ៉ាក់សាំង​មួយ​នេះ​នៅ​ក្នុង​ស​ប្តាហ៍​នេះ​ ​។​ លោក​ ​ពូ​ទី​ន​ ​បាន​ថ្លែង​តាម​កញ្ចក់ទូរទស្សន៍​អម​ដោយ​មន្ត្រី​សុខាភិបាល​ថា​ ​យើង​មិនមែន​កំពុង​ដាក់​បន្ទុក​ទៅលើ​នរណា​ម្នាក់​ឡើយ​ ​តើ​ផលប្រយោជន៍​របស់​អ្នក​ ​គឺជា​ការ​ការពារ​ក្រុមហ៊ុន​ផលិត​ឱសថ​ទាំងនោះ​ ​ឬក៏​ជា​ការ​ការពារ​ផលប្រយោជន៍​ប្រជាជន​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​? ​។​ ​លោក​ ​ពូ​ទី​ន​ ​បាន​អះអាង​ថា​ ​ការ​ចាក់​វ៉ាក់សាំង​គឺជា​ជម្រើស​នៃ​ការ​ស្ម័គ្រចិត្ត​ពី​មនុស្សម្នាក់​ៗ​ ​ហេតុដូច្នេះ​ខ្ញុំ​នឹង​ទទួលការ​ចាក់​ ​នៅ​ថ្ងៃស្អែក​នេះ​ (​ថ្ងៃអង្គារ​នេះ​ម៉ោង​ក្នុង​តំបន់​) ​។​ គួរ​បញ្ជាក់​ថា​ ​បើ​តាម​កាសែត​ ​T​h​e​ ​Lancet​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​មាន​ប្រសិទ្ធ​ភាពជា​ង​៩​០​ភាគរយ​ឯណោះ​ ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ ​CO​V​I​D​-19 ​ខណៈ​វ៉ាក់សាំង​ផលិត​ដោយ​រុស្ស៊ី​នេះ​ ​កាលពី​ពេល​ថ្មីៗ​ត្រូវ​បាន​បណ្តា​ប្រទេស​អឺរ៉ុប​ជាច្រើន​អនុម័ត​ឲ្យ​ប្រើប្រាស់​រួច​ទៅ​ហើយ​ ​ស្ថិត​នៅចំពោះមុខ​បញ្ហា​យឺតយ៉ាវ​ ​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​នៃ​សហភាព​អឺរ៉ុប​ ​៕​ ​ប្រភព​៖​ CN​A

  • ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​មុន​ពេល​ចេញទៅ​អង់គ្លេស​

    ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​មុន​ពេល​ចេញទៅ​អង់គ្លេស​

    ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​លោក​ មូ​ន​ ជេ​អ៊ី​ន​ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​As​t​raZe​n​e​ca ​នៅ​ថ្ងៃ​អង្គា​រ៍ ​ទី​២​៣​ ​មីនា​ ​២​០​២​១​នេះ​ ​មុន​ពេល​លោក​ត្រូវ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​។​ ​កូរ៉េ​ខាងត្បូង​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​និង​មន្ត្រី​សុខាភិបាល​ជួរមុខ​ ​ក្នុង​កិច្ច​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ឲ្យបាន​ប្រញាប់ប្រញាល់​។​ ​លោក​មូ​ន​ ​ក្នុង​វ័យ​៦​៨​ឆ្នាំ​ ​បាន​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​នៅ​ការិយាល័យ​របស់​លោក​ ​នៅ​ក្នុង​ក្រុង​សេអ៊ូល​ ​ខណៈ​ដែល​លោក​កំពុង​ត្រៀម​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អង់គ្លេស​ ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​មេដឹកនាំ​ប្រទេស​រីក​ចម្រើន​ទាំង​៧​ ​ហៅ​កាត់​ថា​ ​G​7​នា​ខែ​មិថុនា​ខាងមុខនេះ​។​ ក្រៅពី​រូបលោក​ ​ភរិយា​របស់​លោក​និង​មនុស្សជំនិត​ៗ​ ​ព្រមទាំង​ទីប្រឹក្សា​ជាតិ​កូរ៉េ​ខាងត្បូង​ក៏បាន​ចាក់​វ៉ាក់សាំង​ជាមួយ​លោក​ដែរ​ ​នា​ពេល​នោះ​៕​

  • ​សេតវិមាន​កំពុង​ពិចារណា​លើ​កញ្ចប់​ថវិកា​រ​៣​ទ្រី​លាន​ដុល្លារ​ ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក

    ​សេតវិមាន​កំពុង​ពិចារណា​លើ​កញ្ចប់​ថវិកា​រ​៣​ទ្រី​លាន​ដុល្លារ​ ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និង​កំពុង​ធ្វើ​ការពិចារណា​លើ​ការ​ចំណាយ​ដ៏​ធំ​ថ្មី​មួយ​ ​ដែល​មាន​ទំហំ​ទឹកប្រាក់​៣​ទ្រី​លាន​ដុល្លារ​លើ​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នៅ​សហរដ្ឋអាមេរិក​ ​និង​ ​ការបែងចែក​ទៅ​ក្នុង​ ​កញ្ចប់​ថវិកា​រ​ចំនួន​ពីរ​ ​ដែល​អាច​ប្រឈមមុខនឹង​ផ្លូវ​តូច​ចង្អៀត​ ​ដើម្បី​ទទួល​បាន​នូវ​ការ​អនុម័ត​នៅ​សភា​ ​នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ ​។​ ផែន​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​មាន​គោលដៅ​ដូចគ្នា​ទៅ​នឹង​កញ្ចប់​ថវិកា​រ​នៃ​ផែន​ការសង្គ្រោះ​ពលរដ្ឋ​អាមេរិក​ទំហំ​ ​១​,​៩​ ​ទ្រី​លាន​ដុល្លារ​ ​ដែល​លោក​ ​បៃ​ដិ​ន​ ​ទើប​តែ​ចុះហត្ថលេខា​អោយ​ចូល​ជា​ច្បាប់​ជា​ផ្លូវការ​កាលពីដើម​នេះ​ ​ដែល​មាន​គោលបំណង​ជួយ​ស្តារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​នេះ​ ​ពី​ការ​បំផ្លិចបំផ្លាញ​បង្កឡើង​ដោយ​វី​រុ​ស​រាតត្បាត​សកល​កូ​វី​ដ​១​៩​ ​។​ សូម​បញ្ជាក់​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ដែល​បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​កាលពី​ខែ​មករា​មកនេះ​ ​ធ្លាប់​បាន​សន្យា​ថា​ ​នឹង​អនុម័ត​លើ​កញ្ចប់​ថ​វិ​ការសង្គ្រោះ​លើក​ទី​២​ ​ដែល​មាន​គោលបំណង​ធ្វើ​អោយ​ប្រសើរ​ឡើង​ ​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​ការ​បង្កើត​ការងារ​ថ្មីៗ​ ​ហើយ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​នោះ​ ​ផែនការ​នេះ​នឹង​ត្រូវ​បាន​បែងចែក​ទៅ​ក្នុង​សំណើ​ចំនួន​ពីរ​ ​ដែល​ចំណាយ​ទឹកប្រាក់​សរុប​រហូតដល់​៣​ទ្រី​លាន​ដុល្លារ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ផ្ទុះ​ករណី​បាញ់​ប្រហារ​ថ្មី​មួយទៀត​នៅ​សហរដ្ឋអាមេរិក​ ​បណ្តាល​អោយ​មាន​មនុស្ស​៦​នាក់​ស្លាប់​ ​ក្នុង​នោះ​មាន​ប៉ូលិស​ម្នាក់​ដែរ

    ​ផ្ទុះ​ករណី​បាញ់​ប្រហារ​ថ្មី​មួយទៀត​នៅ​សហរដ្ឋអាមេរិក​ ​បណ្តាល​អោយ​មាន​មនុស្ស​៦​នាក់​ស្លាប់​ ​ក្នុង​នោះ​មាន​ប៉ូលិស​ម្នាក់​ដែរ

    ​អាមេរិក​៖​ ​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បើក​ការ​បាញ់​ប្រហារ​មួយ​នៅ​ឯ​ផ្សារ​ទំនើប​មួយ​កន្លែង​ក្នុង​ទីក្រុង​ប៊ូ​ល​ឌ​័​រ​ ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ ​នៅ​ថ្ងៃចន្ទ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ហើយ​ជា​លទ្ធផល​នោះ​ ​មាន​មនុស្ស​៦​នាក់​បាត់បង់ជីវិត​ ​ក្នុង​នោះ​រួម​មាន​មន្ត្រី​ប៉ូលិ​ម្នាក់​ផង​ដែរ​ ​។​ មេបញ្ជាការ​ប៉ូលិស​ក្នុង​តំបន់​លោក​ K​err​y​ ​Yam​a​g​uc​h​i​ ​បាន​បញ្ជាក់​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ថា​ ​ក្រោយ​ហេតុការណ៍​ ​ជន​សង្ស័យ​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ ​ប៉ុន្តែ​ភ្លាម​ៗ​នេះ​ ​មិនទាន់​មានការ​បញ្ជាក់​ពី​ចេតនា​ ​ឬ​មូលហេតុ​នៅ​ពីក្រោយ​ការ​បាញ់​ប្រហារ​ខាងលើ​នៅឡើយ​នោះ​ទេ​ ​។​ ​ការ​បាញ់​ប្រហារ​នេះ​ ​ជា​ការ​បាញ់​ប្រហារ​យ៉ាង​រង្គាល​ជា​លើក​ទី​២​ ​ក្នុងរយៈពេល​ត្រឹមតែ​មួយ​ស​ប្ដាហ៍​ប៉ុណ្ណោះ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​បន្ទាប់ពី​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​៨​នាក់​ ​ក្នុង​នោះ​មាន​៦​នាក់​ជា​ស្ត្រី​អាមេរិក​មាន​ដើមកំណើត​អាស៊ី​ ​ក្នុង​ទីក្រុង​អា​ត្លង់​តា​ ​រដ្ឋ​ច​ច​ចៀ ​។​ ការ​បាញ់​ប្រហារ​ទាំង​ពី​​​រ​ករណី​ខាងលើ​នេះ​ដែរ​ ​បាន​កើតឡើង​នៅ​ចំ​ពេល​ចរន្ត​នៃ​អំពើ​ហិង្ស​ប្រឆាំង​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​ ​កំពុង​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​៕​ ​ប្រភព​៖​ ​A​P

  • ​បណ្តា​ប្រទេស​លោក​ខាងលិច​ដាក់ទណ្ឌកម្ម​ប្រឆាំង​ចិន​ ​ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ទៅលើ​ជនជាតិ​ភាគតិច​អ៊ូ​ហ្គួ​រ​ ​នៅ​ខេត្ត​ស៊ិន​ជាំ​ង

    ​បណ្តា​ប្រទេស​លោក​ខាងលិច​ដាក់ទណ្ឌកម្ម​ប្រឆាំង​ចិន​ ​ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ទៅលើ​ជនជាតិ​ភាគតិច​អ៊ូ​ហ្គួ​រ​ ​នៅ​ខេត្ត​ស៊ិន​ជាំ​ង

    អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ ​សហភាព​អឺរ៉ុប​ ​ចក្រភពអង់គ្លេស​ ​និង​កាណាដា​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ម​ន្រ្តី​ចិន​នៅ​ថ្ងៃចន្ទ​នេះ​ ​ជុំវិញ​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​ខេត្ត​ស៊ិន​ជាំ​ង​ ​ដែល​នេះ​ជា​ការ​សហការ​គ្នា​លើកដំបូង​របស់​ប្រទេស​លោក​ខាងលិច​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង​ ​ស្ថិត​ក្រោម​រដ្ឋបាល​របស់​ប្រ​ធា​ ​នា​ធិ​ប​តី​អាមេរិក​ថ្មី​ ​លោក​ ចូ ​បៃ​ដិ​ន​ ​។​ រដ្ឋាភិបាល​ប្រទេស​លោក​ខាងលិច​បាន​និង​កំពុង​ព្យាយាម​គាបសង្កត់​ធ្វើ​អោយ​ទីក្រុង​ប៉េកាំង​ ​ទទួលខុសត្រូវ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​យ៉ាង​ច្រើន​នូវ​ជនជាតិ​ភាគតិច​អ៊ូ​ហ្គួ​រ​ ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន​ ​ដែល​សហរដ្ឋអាមេរិក​និយាយ​ថា​ ​ចិន​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ ​។​ ​ទោះជាយ៉ាងណា​ ​ប្រទេស​ចិន​បាន​ប្រកាស​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងនោះ​ ​។​ គួរ​បញ្ជាក់​ថា​ ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​សហភាព​អ៊ឺរ៉ុ​ប​នៅ​ទីក្រុង​ប្រ៊ុចសែល​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​អនុម័ត​ការ​ដាក់ទណ្ឌកម្ម​លើ​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​នានា​នៅ​ក្នុង​ប្រទេស​ចិន​ ​មី​យ៉ា​ន់​ម៉ា​ ​និង​រុស្ស៊ី ​ខណៈ​ដែល​ប្លុក​នេះ​ពង្រីក​វិធានការ​ណ៍​ដែល​ផ្តោត​លើ​ការរំលោភ​សិទ្ធិ​សកល​ ​។​ ​សហភាព​ដែល​សមាជិក​ចំនួន​២​៧​ប្រទេស​ ​គ្រោង​នឹង​ដាក់​មន្ត្រី​ចំនួន​០​៤​រូប​ ​និង​អង្គភាព​រដ្ឋ​មួយ​របស់​ចិន​ចូលក្នុង​បញ្ជី​ខ្មៅ​ ​ជុំវិញ​ការ​បង្ក្រាប​របស់​ទីក្រុង​ប៉េកាំង​ទៅលើ​ជនជាតិ​ភាគតិច​អ៊ូ​ហ្គួ​រ​ ​ក្រោយ​ឯកអគ្គរដ្ឋទូត​នានា​នៃ​ប្លុក​នេះ​បាន​ផ្តល់​ភ្លើង​ខៀវ​កាលពី​ស​ប្តាហ៍​មុន​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs