Category: ព័ត៌មានអន្តរជាតិ

  • ​ចិន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ ​និង​ស្ថាប័ន​របស់សហភាពអឺរ៉ុប​វិញ​ ​ដើម្បី​ជា​ការសងសឹក​នឹង​ការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​ខ្លួន​ ​ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស

    ​ចិន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ ​និង​ស្ថាប័ន​របស់សហភាពអឺរ៉ុប​វិញ​ ​ដើម្បី​ជា​ការសងសឹក​នឹង​ការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​ខ្លួន​ ​ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស

    ​ចិន​៖​ ​ប្រទេស​ចិន​នៅ​ថ្ងៃចន្ទ​នេះ​បាន​ប្រកាស​ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល​១​០​រូប​ ​និង​អង្គភាព​ចំនួន​៤​នៅ​អឺរ៉ុប​វិញ​ ​ដោយ​និយាយ​ថា​ ​ពួកគេ​បាន​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​និង​ផលប្រយោជន៍​របស់​ចិន​ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​កុហក​ ​និង​មិន​ពិត​ ​។​ បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ម្នាក់​ ​សហភាព​អឺរ៉ុប​បាន​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ឯកជន​ ​និង​អង្គភាព​របស់​ចិន​ ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ដោយ​លើកឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​ខេត្ត​ស៊ិន​ជាំ​ង​ ​។​ ​អ្នកនាំពាក្យ​រូប​នោះ​បាន​ពន្យល់​ថា​ ​ទណ្ឌកម្ម​នោះ​ ​គ្មាន​ផ្អែកលើ​អ្វី​សោះ​ ​ក្រៅពី​ការ​ភូត​ភ​កុហក​ ​និង​ផ្សព្វ​ ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ​គ្មាន​ការគោរព​ ​និង​បំភ្លៃ​ការពិត​ ​ជ្រៀតជ្រែក​យ៉ាង​ខ្លាំង​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ ​រំលោភបំពាន​លើ​ច្បាប់អន្តរជាតិ​ ​និង​បទដ្ឋាន​ជា​មូលដ្ឋាន​ក្នុង​ការ​គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ​ ​និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ទំនាក់ទំនង​ចិន​ ​និង​អឺរ៉ុប​យ៉ាង​ធ្ងន់ធ្ងរ​ ​។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​សង្កត់ធ្ងន់​ថា​ ​បុគ្គល​ទាំង​១​០​រូប​ខាងលើ​នេះ​ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ត្រូវ​បាន​ហាមចូល​ទឹកដី​ប្រទេស​ចិន​ ​ហុងកុង​ ​និង​ម៉ា​កាវ​ ​ហើយ​ថា​ ​ពួកគេ​ ​និង​ក្រុមហ៊ុន​ ​ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ជាមួយ​ពួកគេ​ក៏​ត្រូវ​បាន​រឹតត្បិត​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​ចិន​ផង​ដែរ​ ​៕​ ​A​F​P

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៤​លាន​២​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​០​លាន​២​៦​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៤​លាន​២​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​១​០​០​លាន​២​៦​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​៤​លាន​២​៩​ម៉ឺន​២​ពាន់​៣​៤​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៧​៣​ម៉ឺន​៥​ពាន់​២​៣​១​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១​០​០​លាន​២​៦​ម៉ឺន​៧​ពាន់​៦​៨​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​០​លាន​៥​៧​ម៉ឺន​៦​ពាន់​៩​៦​២​នាក់​ ​ស្លាប់​ចំនួន​៥​៥​ម៉ឺន​៥​ពាន់​៩​៤​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​២​លាន​៨​៤​ម៉ឺន​៦​ពាន់​៣​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​៥​ម៉ឺន​១​ពាន់​៦​១​៩​នាក់​ ​ស្លាប់​២​៩​ម៉ឺន​៥​ពាន់​៦​៨​៥​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៥​០​ម៉ឺន​៧​ពាន់​៩​៩​៥​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៦​៨​ម៉ឺន​៦​ពាន់​៣​៣​០​នាក់​ ​ស្លាប់​ចំនួន​១​៦​ម៉ឺន​២​០​០​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​១​៧​ម៉ឺន​៩​ពាន់​៥​៩​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ផ្សាយឡើងវិញ (មានវីដេអូ)

    ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ផ្សាយឡើងវិញ (មានវីដេអូ)
  • កូវីដ១៩៖ ថៃ​ផ្តើម​សាកល្បង​ចាក់​វ៉ាក់សាំង​​ផលិត​ដោយខ្លួនឯង​ ​លើ​មនុស្ស​ហើយ​

    កូវីដ១៩៖ ថៃ​ផ្តើម​សាកល្បង​ចាក់​វ៉ាក់សាំង​​ផលិត​ដោយខ្លួនឯង​ ​លើ​មនុស្ស​ហើយ​

    ប្រទេស​ថៃ​ ​កាលពី​ថ្ងៃចន្ទ​ ​ទី​២​២​ ​មីនា​ ​ម្សិលមិញ​ ​បាន​ចាប់ផ្តើម​សាកល្បង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​ខ្លួន​ផលិត​ក្នុង​ប្រទេស​ហើយ​ ​ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ចុះឈ្មោះ​នៅ​ឆ្នាំក្រោយ​។​ ​វ៉ាក់សាំង​នេះ​ត្រូវ​បាន​ផលិត​ដោយ​អង្គការ​ ​G​P​O ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ពងមាន់​ ​ឬ​ ​egg​-​base​d​ ​technology​ ​។​ ​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​ ​A​nut​in​ ​Char​n​v​i​r​a​ku​l​ ​បាន​និយាយ​ថា​ ​ការ​ផលិត​វ៉ាក់សាំង​ដោយខ្លួន​ឯនេះ​គឺជា​ជំហាន​សំខាន់​មួយ​ ​សម្រាប់​សុខភាព​សាធារណៈ​របស់​ប្រទេសជាតិ​ ​ខណៈ​ដែល​វា​នឹង​ធ្វើឲ្យ​ថៃ​មាន​ភាពច្បាស់​ការ​ខ្លួនឯង​ ​ហើយ​មិន​ចាំបាច់​ពឹងផ្អែក​លើវ៉ាក់សាំង ​ពី​ប្រទេសក្រៅ​។​ ​លោក​រដ្ឋមន្ត្រី​ថា​ ​ពេល​ជោគជ័យ​នៃ​ការសាកល្បង​ ​តាម​គម្រោង​ ​វ៉ាក់សាំង​នេះ​នឹង​ផលិត​ចន្លោះ​ពី​២​៥​ទៅ​៣​០​លាន​ដូ​ស​ ​ក្នុង​មួយ​ឆ្នាំ​ ​គ្រោង​នឹង​ចាប់ផ្តើម​ឆ្នាំ​២​០​២​២​។​ ​លោក​បញ្ជាក់​ដែរ​ថា​ ​បច្ចេកវិទ្យា​ផ្អែកលើ​ពងមាន់​នេះ​ក៏​ធ្លាប់​បាន​ប្រើប្រាស់​ ​សម្រាប់​វ៉ាក់សាំង​ផ្តាសាយ​នានា​ផង​ដែរ​ ​ដោយ​វាក៏​អាច​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ដែរ​។​ ​សម្រាប់​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​នេះ​ ​អាច​នឹង​មាន​ឲ្យបាន​៤​៦​០​នាក់​សរុប​ ​ក្នុង​នោះ​ ​២​១​០​នាក់​ ​មាន​អាយុ​ចន្លោះ​ពី​១​៨​ទៅ​៥​៩​ឆ្នាំ​។​ ​សូម​បញ្ជាក់​ថា​ ​ថៃ​ ​បច្ចុប្បន្ន​ ​កំពុង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​លើ​ប្រជាពលរដ្ឋ​ ​ចំនួន​២​ប្រភេទ​ ​មួយ​មកពី​អង់គ្លេស​និង​មួយទៀត​មកពី​ចិន​៕​ ប្រភពពីបាងកកប៉ុស្តិ៍

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គ្រោង​វិលត្រឡប់​ទៅកាន់​បណ្តាញ​សង្គម​វិញ​ជាមួយនឹង​ទំរង់​រួម​មួយ​ (​Platform​) ​ផ្ទាល់ខ្លួន​របស់​លោក

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គ្រោង​វិលត្រឡប់​ទៅកាន់​បណ្តាញ​សង្គម​វិញ​ជាមួយនឹង​ទំរង់​រួម​មួយ​ (​Platform​) ​ផ្ទាល់ខ្លួន​របស់​លោក

    អាមេរិក​៖​ ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដែល​ត្រូវ​បាន​បិទ​គណនី​យ​ពី​បណ្តាញ​សង្គម​ ធ្វី​ត​ធើ​ (​T​wit​t​e​r), ​ហ្វេ​ស​បុក​ (​Face​book​) ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដទៃទៀត​ ​បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​លោក​ចូល​វាយប្រហារ​លើ​វិមាន​សភា​កាលពី​ថ្ងៃ​ទី​៦​ ​ខែ​មករា​កន្លងមក​នោះ​ ​បាន​បង្ហើប​ពី​ផែនការ​បើក​ដំណើរការ​ទំរង់​រួម​មួយ​ថ្មី​ (​Platform​) ​ផ្ទាល់ខ្លួន​របស់​លោក​ក្នុងរយៈពេល​២​ទៅ​៣​ខែ​ទៀត​នេះ​ ​នេះ​បើ​តាម​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​របស់​លោក​ ​ត្រាំ​ ​ថ្លែងប្រាប់​សារ​ព័ត៌មាន​ ហ្វុ​ក​ ញ៊ូ (​Fox​ ​News​) ​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍មុននេះ ​។​ អ្នកនាំពាក្យ​យុទ្ធនា​ការឃោសនាបោះឆ្នោត​សម្រាប់​ឆ្នាំ​២​០​២​០​របស់​លោក​ ​ត្រាំ​ ​គឺ​លោក​ ​ចេស​សុ​ន​ មៀ​ល​ឡឺ ​បាន​និយាយប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​ចូល​ប្រឡូក​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សាជាថ្មី​ម្តងទៀត​ជាមួយ​ទំរង់​រួម​មួយ​ថ្មី​ (​Platform​) ​ផ្ទាល់ខ្លួន​របស់​លោក​ ​ដែល​នឹង​កំណត់​ការប្រកួតប្រជែង​ឡើងវិញ​ ​។​ ​លោក​បន្ថែម​ទៀត​ថា​ ​ទំរង់​រួម​មួយ​ថ្មី​ (​Platform​) ​នេះ​បាន​និង​កំពុង​ដំណើរការ​កាន់តែ​ធំ​ ​ហើយ​អ្នករាល់គ្នា​ត្រូវការ​លោក​… ​លោក​នឹង​នាំ​មនុស្ស​រាប់​លាន​ ​និង​រាប់​លាន​នាក់​ ​ហើយ​ច្រើនជាង​រាប់​លាន​នាក់​មកកាន់​ទំរង់​រួម​មួយ​ (​Platform​) ​ថ្មី​នេះ​ ​។​ ​យ៉ាងណាមិញ​ ​លោក​ មៀ​ល​ឡឺ ​មិនបាន​ផ្តល់​ព័ត៌មាន​លំអិត​បន្ថែម​ទៀត​ ​ជុំវិញ​ការ​បង្កើត​វេទិកា​រ​ថ្មី​នេះ​នោះ​ទេ​ ​ហើយ​ភ្លាម​ៗ​ក៏​គ្មាន​ការ​អត្ថាធិប្បាយ​ណាមួយ​ពី​ម​ន្រ្តី​អង្គភាព​របស់​លោក​…

  • ​ប្រមុខ​ការពារ​ជាតិ​អាមេរិក​ ​និង​ប្រធានាធិបតី​អា​ហ្វហ្គា​នី​ស្ថាន​ជួប​ពិភាក្សាគ្នា​ក្នុង​រដ្ឋធានី​កា​ប៊ុ​ល

    ​ប្រមុខ​ការពារ​ជាតិ​អាមេរិក​ ​និង​ប្រធានាធិបតី​អា​ហ្វហ្គា​នី​ស្ថាន​ជួប​ពិភាក្សាគ្នា​ក្នុង​រដ្ឋធានី​កា​ប៊ុ​ល

    ​អា​ហ្វហ្គា​នី​ស្ថាន​៖​ ​ប្រធានាធិបតី​អា​ហ្វហ្គា​នី​ស្ថានលោក​ ​អា​ច្រាស់​ ហ្គា​នី​ (​Ash​r​a​f​ ​G​h​an​i​) ​បាន​ជួបពិភាក្សា​ជាមួយ​ភ្ញៀវ​ ​គឺ​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​អាមេរិក​លោក​ ល្ល​យ​ ​អូ​ស្ទី​ន​ (​L​l​o​y​d​ ​A​us​tin​) ​ក្នុង​គោលបំណង​ធ្វើ​ការផ្លាស់ប្តូរ​ទ​ស្សនៈ​គ្នា​ទៅវិញទៅមក​ស្តីពី​កិច្ច​ចរចា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​តា​លីប​ង់ ​។​ បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​ការិយាល័យ​ប្រធានាធិបតី​អា​ហ្វា​ហ្គា​នី​ស្ថាន​ ​អំឡុង​កិច្ចប្រជុំ​នោះ​ ​ភាគី​ទាំងពីរ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ ​ជុំវិញ​អំពើ​ហិង្សា​ដែល​កំពុង​បន្ត​កើតមាន​ក្នុង​ប្រទេស​អា​ហ្វហ្គា​នី​ស្ថាន​ ​និង​បាន​សង្កត់ធ្ងន់​ថា​ ​ដំណោះស្រាយ​ជា​មូលដ្ឋាន​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នៅ​អា​ហ្វហ្គា​នី​ស្ថាន​ ​គឺ​ការ​ទទួល​បាន​នូវ​សន្តិភាព​ ​យុត្តិធម៌​ ​និង​ស្ថិតស្ថេរ​ ​។​ លោក​ ​អូ​ស្ទី​ន​ ​ដែល​បាន​មកដល់​រដ្ឋធានី​កា​ប៊ុ​ល​ ​ប្រទេស​អា​ហ្វហ្គា​នី​ស្ថាន​ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុន​ (​ម៉ោង​ក្នុង​តំបន់​) ​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដកស្រង់​សម្តី​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ចុះផ្សាយ​ថា​ ​សហរដ្ឋអាមេរិក​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ ​ដើម្បី​សហការ​ជាមួយ​អា​ហ្វហ្គា​នី​ស្ថាន​ ​ក្នុង​ការ​ទទួល​បាន​សន្តិភាព​ ​និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​នេះ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ​ ​

  • កូរ៉េ​ខាងជើង​បិទ​ស្ថានទូត​ខ្លួន​នៅ​ម៉ាឡេស៊ី​ហើយ​

    កូរ៉េ​ខាងជើង​បិទ​ស្ថានទូត​ខ្លួន​នៅ​ម៉ាឡេស៊ី​ហើយ​

    កូរ៉េ​ខាងជើង​បាន​បិទ​ស្ថានទូត​របស់​ខ្លួន​ស្ថិត​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​ហើយ​ ​រីឯ​មន្ត្រីទូត​របស់​ខ្លួន​ទាំងអស់​ក៏បាន​ចាកចេញ​ពី​ ​ប្រទេស​ម៉ាឡេស៊ី​ដែរ​ ​កាលពី​ថ្ងៃអាទិត្យ​ ​ម្សិលមិញ​ ​ពោល​គឺ​បន្ទាប់ពី​កូរ៉េ​ខាងជើង​បាន​ប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ ​ជាមួយ​ម៉ាឡេស៊ី​ ​ជុំវិញ​ការ​ធ្វើ​បត្យាប័ន​ពលរដ្ឋ​កូរ៉េ​ខាងជើង​ម្នាក់​ ​ទៅកាន់​សហរដ្ឋអាមេរិក​។​ ​កូរ៉េ​ខាងជើង​ ​និង​ម៉ាឡេស៊ី​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​នឹងគ្នា​ ​ចាប់តាំង​ពី​ឆ្នាំ​១​៩​៧​៣​មក​ម្ល៉េះ​ ​ប៉ុន្តែ​ទំនាក់ទំនង​នេះ​ត្រូវ​បាន​កាត់ផ្ដាច់​ ​កាលពី​ថ្ងៃសុក្រ​ស​ប្ដាហ៍​មុន​ ពោលគឺបន្ទាប់ពីមានរឿងរ៉ាវ​ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់​ឈ្មោះ​ ​Mun​ C​h​o​l​ ​M​yon​g​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​ ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ហើយ​ ​កាលពី​ថ្ងៃសៅរ៍​ចុង​ស​ប្ដាហ៍ ​បន្ទាប់ពី​រូបគេ​ត្រូវ​បាន​ម៉ាឡេស៊ី​ធ្វើ​បត្យាប័ន​។​ ​លោក​ ​Mun​ C​h​o​l​ ​M​yon​g​ ​ដែល​បាន​រស់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ជាង​ ​១​០​ឆ្នាំ​ ​កំពុង​ជាប់ឃុំ​ក្នុង​មន្ទីរឃុំឃាំង​របស់​ ​F​B​I​ ​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី​ ​ដោយ​រូបលោក​កំពុង​ប្រឈម​មុខ​ ​នឹង​បទចោទប្រកាន់​លើ​ការ​លាង​លុយ​កខ្វក់​៕

  • វៀតណាម​ផ្តល់​កាដូរអគារ​រដ្ឋសភា​ថ្មី​ ​ជូន​​ឡាវ​ ​តម្លៃ​១​១​១​លាន​ដុល្លារ​អាមេរិក​

    វៀតណាម​ផ្តល់​កាដូរអគារ​រដ្ឋសភា​ថ្មី​ ​ជូន​​ឡាវ​ ​តម្លៃ​១​១​១​លាន​ដុល្លារ​អាមេរិក​

    ក្រសួង​សំណង់​ប្រទេស​វៀតណាម​បាន​ប្រគល់​អគារ​រដ្ឋសភា​ថ្មី​ ​ជូន​ប្រទេស​ឡាវ​ជា​ផ្លូវការ​ ​កាលពី​ចុង​ស​ប្តាហ៍​កន្លងទៅ​។​ ​សាងសង់​ក្នុង​តម្លៃ​១​១​១​លាន​ដុល្លារ​អាមេរិក​ ​អគារ​នេះ​នឹង​បំរើ​ដល់​កិច្ចការ​ងារ​របស់​សភា​ផង​ ​និង​ថែមទាំង​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វប្បធម៌​ផង​ ​នេះ​បើ​តា​មទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម​ ​v​n​express​ ​ចេញផ្សាយ​ ​កាលពី​ថ្ងៃ​ទី​២​១​ ​មីនា​ ​ម្សិលមិញ​។​ ​ក្រសួង​សំណង់​វៀតណាម​បានឲ្យ​ដឹង​ថា​ ​ក្រសួង​និង​ភាគី​ពាក់ព័ន្ធ​បាន​សម្រេចកិច្ច​ការងារ​សាងសង់​អគារ​ថ្មី​នេះ​ទាល់តែ​បាន​ ​បើ​ទោះបីជា​ក្នុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១​៩​ក៏ដោយ​ ​ដែល​ការ​រាតត្បាត​នេះ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ស​ម្ភារៈ ​និង​បុគ្គលិក​ ​កម្មករ​ ​នា​ពេល​កន្លងមក​។​ ​អគារ​ថ្មី​នេះ​ត្រូវ​ដឹង​ថា​ ​អាច​ត្រៀម​សម្រាប់​ការរៀបចំ​ប្រជុំ​លើកដំបូង​ ​សម័យប្រជុំ​សភាជាតិ​ឡាវ​លើក​ទី​៩​ ​ចាប់ពី​ថ្ងៃ​ទី​២​២​ ​មីនា​ ​ដល់​ ​២​៦​ ​មីនា​ ​២​០​២​១​។​ ​សំណង់​អគារ​ថ្មី​នេះ​អាច​ផ្ទុ​កមនុស្ស​ពី​៨​០​០​ទៅ​១​០​០​០​ពាន់​នាក់​ ​មាន​ក​ម្ពស់​៥​ជាន់​ ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ឆ្នាំ​២​០​១​៧​៕​

  • ​មេដឹកនាំ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​ជំរុញ​អោយ​តួ​ក​គី​ពិចារណា​ឡើងវិញ​ ​ពាក់ព័ន្ធ​នឹង​ការ​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី

    ​មេដឹកនាំ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​ជំរុញ​អោយ​តួ​ក​គី​ពិចារណា​ឡើងវិញ​ ​ពាក់ព័ន្ធ​នឹង​ការ​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី

    ​អាមេរិក​៖​ ​មេដឹកនាំ​អាម​រិ​ក​ ​និង​សហភាព​អឺរ៉ុប​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ដកខ្លួន​របស់​តួ​ក​គី​ ​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​ស្រ្តី​ពី​អំពើ​ហិង្សា​ ​ហើយ​ថែមទាំង​បាន​ជំរុញ​អោយ​លោក​ប្រធានាធិបតី​តួ​ក​គី​ ​តាយ​យី​ប​ ​អឺ​ដូហ្គាន់ ​ពិចារណា​ឡើងវិញ​ ​។​ នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​លោក​​​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ​ចំពោះ​ការដែល​តួ​ក​គី​បាន​សម្រេច​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អ៊ី​ស្តង់​ប៊ុ​ល​ ​ដែល​ជា​សន្ធិសញ្ញា​ដំបូងបង្អស់​របស់​ពិភពលោក​ ​ក្នុង​ការ​ការពារ​ ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ ​។​ សូម​ជម្រាប​ថា​ ​ការ​សម្រេច​ចិត្ត​ដកខ្លួន​របស់​តួ​ក​គី​នេះ​ ​ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ ​អឺ​ដូហ្គាន់ ​កាលពី​ថ្ងៃសៅរ៍​ស​ប្តាហ៍​មុននេះ​ ​ដែល​ជា​ជ័យជំនះ​ចុងក្រោយ​សម្រាប់​អ្នក​អភិ​រក្ស​នៅ​ក្នុង​គណបក្ស​ជាតិនិយម​របស់​លោក​ ​និង​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ​ដែល​បាន​អះអាង​ថា​ ​សន្ធិសញ្ញា​នេះ​ធ្វើឲ្យ​អន្តរាយ​ដល់​គ្រួសារ​ ​។​ ​ប៉ុន្តែ​សកម្មភាព​នេះ​បាន​ធ្វើឲ្យ​មាន​កំហឹង​ផ្ទុះឡើង​ទាំង​នៅ​ក្នុងស្រុក​ ​និង​អន្តរជាតិ​ ​ខណៈ​ប្រជាជន​រាប់ពាន់​នាក់​នៅ​តួ​ក​គី​បាន​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​នៅ​សហរដ្ឋអាមេរិក​ហើយ​ ​ក្រោយ​រូបគេ​ត្រូវ​បាន​ម៉ាឡេស៊ី​ធ្វើ​បត្យាប័ន

    ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​នៅ​សហរដ្ឋអាមេរិក​ហើយ​ ​ក្រោយ​រូបគេ​ត្រូវ​បាន​ម៉ាឡេស៊ី​ធ្វើ​បត្យាប័ន

    ​អាមេរិក​៖​ ​ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​ ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ហើយ​ ​កាលពី​ថ្ងៃសៅរ៍​ចុង​ស​ប្ដាហ៍​កន្លងទៅ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ក្រោយ​រូបគេ​ត្រូវ​បាន​ម៉ាឡេស៊ី​ធ្វើ​បត្យាប័ន​ ​។​ លោក​ ​Mun​ C​h​o​l​ ​M​yon​g​ ​កំពុង​ជាប់ឃុំ​ក្នុង​មន្ទីរឃុំឃាំង​របស់​ ​F​B​I​ ​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី​ ​ដោយ​រូបលោក​កំពុង​ប្រឈមមុខនឹង​បទ​ ​ចោទ​លាង​លុយ​កខ្វក់​ ​ហើយ​បាន​ក្លាយ​ជា​ជនជាតិ​កូរ៉េ​ខាងជើង​ដំបូង​គេ​បំផុត​ ​ដែល​ត្រូវ​បាន​ធ្វើ​បត្យាប័ន​ ​ទៅកាន់​សហរដ្ឋអាមេរិក​ ​ដើម្បី​ប្រឈមមុខនឹង​សវនាការ​ ​។​ ​ការ​ធ្វើ​បត្យាប័ន​បុរស​កូរ៉េ​ខាងជើង​ខាងលើ​នេះ​ទៅកាន់​សហរដ្ឋអាមេរិក​ ​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​ការទូត​រវាង​ទីក្រុង​ព្យុ​ង​យ៉ាង​ ​និង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ត្រូវ​បាន​កាត់ផ្ដាច់​ ​ដោយ​ភាគី​ទាំងពីរ​សុទ្ធតែ​បាន​ប្រកាស​ពី​ការ​បិទ​ស្ថានទូត​ប្រទេស​រៀងៗខ្លួន​ ​។​ សូម​ជម្រាប​ថា​ ​សហរដ្ឋអាមេរិក​បាន​ចេញ​ដីកាចាប់ខ្លួន​លោក​ ​Mun​ C​h​o​l​ ​M​yon​g​ ​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៩​ ​ពី​បទ​លាង​លុយ​កខ្វក់​ ​និង​បទ​សមគំនិត​ក្នុង​បទល្មើស​ជាច្រើន​ទៀត​ ​។​ ​លោក​ ​Mun​ ​មាន​អាយុ​ប្រហែលជា​ ​៥​០​ឆ្នាំ​ ​បាន​រស់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​អស់​រយៈពេល​ជាង​ ​១​០​ឆ្នាំ​ ​និង​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៩​ ​បន្ទាប់ពី​មាន​សំណើ​ធ្វើ​បត្យាប័ន​ពី​សហរដ្ឋអាមេរិក​ ​៕​ ​ប្រភព​៖​ ​A​P​ ​