Category: ព័ត៌មានអន្តរជាតិ

  • ​ទីបំផុត​ហ្វីលីពីន​បើកភ្លើង​ខៀវ​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​រុស្ស៊ី ​ក្នុង​ករណី​បន្ទាន់

    ​ទីបំផុត​ហ្វីលីពីន​បើកភ្លើង​ខៀវ​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​រុស្ស៊ី ​ក្នុង​ករណី​បន្ទាន់

    ​ហ្វីលីពីន​៖​ ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​ (​F​D​A​) ​ហ្វីលីពីន​ ​នៅ​ថ្ងៃសុក្រ​បញ្ជាក់​ថា​ ​ហ្វីលីពីន​បាន​សម្រេច​អនុម័ត​អោយ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ដែល​មានឈ្មោះ​ថា​ S​put​n​i​k ​V​ ​របស់​រុស្ស៊ី ​នៅ​ក្នុង​ករណី​បន្ទាន់​ ​ចំ​ពេល​ដែល​ហ្វីលីពីន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើន​ឡើងក​រ​ណី​ឆ្លង​វី​រុ​ស​ដ៏​កាច​សាហាវ​នេះ​សាជាថ្មី​ ​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​ (​F​D​A​) ​ហ្វីលីពីន​ ​លោក​ រ៉ូ​ឡេ​ន​ដូ ​អ៊ែន​រីក​ ដូ​មីង​ហ្គោ (Ro​land​o ​E​nr​i​qu​e​ ​Do​m​in​go​) ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា​ ​វ៉ាក់សាំង​រុស្ស៊ី S​put​n​i​k ​V​ ​របស់​វិទ្យាស្ថាន​ ហ្គា​ម៉ា​ឡេ​យ៉ា​(​G​a​male​y​a​) ​គឺ​មាន​សក្ដានុពល​ផលប្រយោជន៍​ ​លើស​ពី​សក្ដានុពល​ហា​និ​ភ័យ​ ​។​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​លទ្ធផល​បឋម​បង្ហាញ​ថា​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​ចំនួន​២​ដូ​ស​ ​មាន​ប្រសិទ្ធ​ភាព​រហូតដល់​៩​១​.​៦​ភាគរយ​ ​ចំពោះ​មនុស្ស​មាន​វ័យ​១​៨​ឆ្នាំ​ ​និង​មាន​វ័យ​ចំណាស់​ ​។​ ​កាលពី​ខែកុម្ភៈ​កន្លងទៅ​ ​អាជ្ញាធរ​សុខាភិបាល​ក្នុង​ប្រទេស​វៀតណាម​ក៏​ស្នើ​អោយ​មានការ​អនុម័ត​ប្រើប្រាស់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​រុស្ស៊ី​ផង​ដែរ​ ​។​ គួរ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ S​put​n​i​k…

  • ហ្វីលីពីន​ឲ្យ​ប្រើ​​បន្ទាន់​​ ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​របស់​​រុស្ស៊ី ជាវ៉ាក់សាំងទី៤ក្នុងប្រទេស

    ហ្វីលីពីន​ឲ្យ​ប្រើ​​បន្ទាន់​​ ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​របស់​​រុស្ស៊ី ជាវ៉ាក់សាំងទី៤ក្នុងប្រទេស

    ហ្វីលីពីន​បាន​សម្រេច​ឲ្យ​ប្រើប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ S​put​n​i​k ​V​ ​ផលិត​នៅ​ប្រទេស​រុស្ស៊ី ​នេះ​បើ​តាម​រដ្ឋបាល​ថ្នាំ​និង​អាហារ​ប្រទេស​ហ្វីលីពីន​ ​នា​ថ្ងៃ​ទី​១​៩​ ​មីនា​ ​២​០​២​១​នេះ​ ​ជា​ការ​សម្រេច​ខណៈ​ដែល​ហ្វីលីពីន​កំពុង​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វី​ដ​១​៩​។​ ​វ៉ាក់សាំង​ផលិត​ដោយ​វិទ្យាស្ថាន​ ​G​a​male​y​a​ ​របស់​រុស្ស៊ី​គឺជា​វ៉ាក់សាំង​ទី​៤​ហើយ​ ​ដែល​ត្រូវ​បាន​សម្រេច​ឲ្យ​ប្រើប្រាស់​បន្ទាន់​ ​ក្នុង​ប្រទេស​ហ្វីលីពីន​។​ ​ហ្វីលីពីន​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​ ​ជាង​១​៤​០​លាន​ដូ​ស​ ​នៅ​ត្រឹម​ខែ​ធ្នូ​ ​២​០​២​១​ ​ចាក់​ជូន​ពលរដ្ឋ​៧​០​លាន​នាក់​។​ ​ហ្វីលីពីន​បាន​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​កាលពី​ថ្ងៃ​ទី​១​ ​មីនា​ ​ហើយ​បាន​ទទួល​១​.​១​២​៥​លាន​ដូ​ស​ ​នូវ​វ៉ាក់សាំង​ ​Sin​o​v​a​c ​និង​ ​As​t​raZe​n​e​ca​។​ ​ហ្វីលីពីន​ជាប់​ចំណាត់ថ្នាក់​លេខ​២​ ​ជា​ប្រទេស​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ច្រើនជាង​គេ​ ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ​ក្នុង​នោះ​ ​ថ្មីៗ​នេះ​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ខ្លាំង​វិញ​ ​ដោយ​មនុស្ស​ជិត​២​ម៉ឺន​នាក់​បាន​ឆ្លង​ ​ក្នុង​ពេល​៤​ថ្ងៃ​៕​

  • ម៉ាឡេស៊ី​ផ្តើម​ចាក់​វ៉ាក់សាំង​ចិន​បង្ការ​កូ​វី​ដ​១​៩​ដែ​រហើយ​ ​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​អាមេរិក​

    ម៉ាឡេស៊ី​ផ្តើម​ចាក់​វ៉ាក់សាំង​ចិន​បង្ការ​កូ​វី​ដ​១​៩​ដែ​រហើយ​ ​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​អាមេរិក​

    កាលពី​ថ្ងៃ​ទី​ ​១​៨​ ​ខែ​មីនា​២​០​២​១​ ​ប្រទេស​ម៉ាឡេស៊ី​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ជូន​ប្រជាជន​របស់​ខ្លួន​ ​ដោយ​ប្រើ​វ៉ាក់សាំង​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c​។​ ​វ៉ាក់សាំង​ ​Sin​o​v​a​c ​គឺជា​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ទី​២​ ​សម្រាប់​ប្រើ​ក្នុង​ការ​ចាក់​ជូន​ប្រជាជន​របស់​ម៉ាឡេស៊ី​ ​បន្ទាប់ពី​វ៉ាក់សាំង​ដែល​ត្រូវ​បាន​បង្កើត​ដោយ​ ​P​f​i​z​e​r-B​ioN​T​e​c​h​។ ​រដ្ឋ​ម​ន្រ្តី​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ច្នៃប្រឌិត​របស់​ប្រទេស​ម៉ាឡេស៊ី​លោក​ K​hairy​ ​Jam​a​l​u​d​din​ ​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​ទទួល​ចាក់​វ៉ាក់សាំង​ ​Corona​V​a​c ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។​ ​លោក​ K​hairy​ ​ដែល​ក៏​ជា​ប្រធានគណៈកម្មការ​សម្របសម្រួល​សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ម៉ាឡេស៊ី​ផង​នោះ​ ​បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មាន​បន្ទាប់ពី​ទទួល​ចាក់​វ៉ាក់សាំង​នេះ​រួច​ថា​ ​លោក​​​មាន​អារម្មណ៍ល្អ​ធម្មតា​ទេ​។​ ​រដ្ឋ​ម​ន្រ្តី​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​វ៉ាក់សាំង​ ​Sin​o​v​a​c ​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ប្រទេស​ជាច្រើន​ ​និង​ដោយ​មេដឹកនាំ​ប្រទេស​ជាច្រើន​ផង​ដែរ​ ​ក្នុង​នោះ​រួម​មាន​ទាំង​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក​ Joko ​W​i​do​do​ ​និង​ប្រធានាធិបតី​តួ​ក​គី​លោក​ R​e​c​e​p​ ​T​a​y​y​i​p​ ​E​r​dog​an​៕​

  • ​សហរដ្ឋអាមេរិក​និយាយ​ថា​ ​សកម្មភាព​របស់​ចិន​បាន​គំរាមកំហែង​ដល់​ស្ថិរភាព​សកលលោក​ ​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ទ្វេភាគី​ក្នុង​រដ្ឋ​អា​ឡា​ស្កា

    ​សហរដ្ឋអាមេរិក​និយាយ​ថា​ ​សកម្មភាព​របស់​ចិន​បាន​គំរាមកំហែង​ដល់​ស្ថិរភាព​សកលលោក​ ​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ទ្វេភាគី​ក្នុង​រដ្ឋ​អា​ឡា​ស្កា

    ​អាមេរិក​៖​ ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ ​អាន់​តូ​នី​ ​ប្លី​ង​គែន​ ​បាន​គូស​បញ្ជាក់​ថា​ ​សកម្មភាព​របស់​ចិន​កំពុង​គំរាមកំហែង​ដល់​ស្ថិរភាព​សកលលោក​ ​ខណៈ​អះអាង​បែប​នេះ​ធ្វើឡើង​អំឡុង​ពិធី​បើក​កិច្ចប្រជុំ​ក​ម្រិ​ត​ខ្ពស់​ ​ជាមួយ​សមាជិក​ការិយាល័យនយោបាយ​ ​នៃ​គណបក្ស​កុម្មុ​យ​និ​ស្ដ​ចិន​លោក​ ​យ៉ាង​ ​ជី​ឈី ​និង​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​ ​វ៉ាង​ ​យី​ ​ក្នុង​រដ្ឋ​អា​ឡា​ស្កា​ ​ដែល​មាន​រយៈពេល​០​២​ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃ​ទី​១​៨​ ​ដល់​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​នេះ​ ​។​ លោក​ ​អាន់​តូ​នី​ ​ប្លី​ង​គែន​ ​បន្ត​ថា​ ​ខាង​ភាគី​អាមេរិក​នឹង​បើក​ការពិភាក្សា​ស្តី​អំពី​សកម្មភាព​របស់​ចិន​ ​ក្នុង​នោះ​រួម​មាន​ទាំង​តំបន់​ស៊ី​ន​ជាំ​ង​ ​ជាទី​ដែល​អាមេរិក​ចោទប្រកាន់​ចិន​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ ​ប្រឆាំង​ជនជាតិ​ដើម​ភាគតិច​មូ​ស្លី​ម​ ​អ៊ុយ​ហ្គ័​រ​ ​ខណៈ​ទីក្រុង​ប៉េកាំង​បាន​បដិសេធ​ការចោទប្រកាន់​នេះ​ ​និង​បង្ហាញ​ភស្តុ​យ៉ាង​ច្រើន​ទៅដល់​អន្តរជាតិ​វិញ​រួច​ទៅ​ ​។​ ​លោក​បន្ថែម​ថា​ ​សំណុំរឿង​ទីក្រុង​ហុងកុង​ ​កោះ​តៃ​វ៉ាន់​ ​និង​ការវាយប្រហារ​ព័ត៌មាន​វិទ្យា​លើ​អាមេរិក​ ​ព្រមទាំង​ការ​គំរាមកំហែង​ផ្នែក​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ស​ម្ព័ន្ធ​មិត្ត​ ​ក៏​នឹង​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រមុខ​ការទូត​ចិន​ទាំងពីរ​ផង​ដែរ​ ​។​ ជា​ការ​ឆ្លើយតប​ ​លោក​ ​យ៉ាង​ ​ជី​ឈី ​អះអាង​ថា​ ​ចិន​ប្រឆាំង​ជាដាច់ខាត​ ​ចំពោះ​ការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ ​ហើយ​បាន​អំពាវនាវ​ឱ្យ​អាមេរិក​បញ្ឈប់​ជាបន្ទាន់​នូវ​ចិត្តសាស្ត្រ​ស​ង្រ្គា​ម​ត្រជាក់​ ​។​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​អាមេរិក​តែងតែ​ប្រើប្រាស់​កម្លាំង​យោធា​ ​និង​ហិរញ្ញវត្ថុ​ ​ដើម្បី​គំរាមកំហែង​ ​និង​ដាក់​សម្ពាធ​លើ​បណ្ដា​ប្រទេស​ដទៃ​ ​៕​…

  • ​កូរ៉េ​ខាងជើង​និយាយ​ថា​ ​ខ្លួន​នឹង​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ម៉ាឡេស៊ី​ ​ដោយសារតែ​ការ​ធ្វើ​បត្យាប័ន​ពលរដ្ឋ​ខ្លួន​ទៅ​សហរដ្ឋអាមេរិក

    ​កូរ៉េ​ខាងជើង​និយាយ​ថា​ ​ខ្លួន​នឹង​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ម៉ាឡេស៊ី​ ​ដោយសារតែ​ការ​ធ្វើ​បត្យាប័ន​ពលរដ្ឋ​ខ្លួន​ទៅ​សហរដ្ឋអាមេរិក

    ​កូរ៉េ​ខាងជើង​៖​ ​កូរ៉េ​ខាងជើង​នៅ​ថ្ងៃសុក្រ​នេះ​ប្រកាស​ថា​ ​ខ្លួន​នឹង​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​ម៉ាឡេស៊ី​ ​បន្ទាប់ពី​តុលាការ​ប្រទេស​នេះ​ ​បាន​ធ្វើ​បត្យាប័ន​ពលរដ្ឋ​កូរ៉េ​ខាងជើង​ទៅកាន់​សហរដ្ឋអាមេរិក​ ​ដែល​ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​លាង​លុយ​កខ្វក់​ ​។​ បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​​​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​ ​ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​របស់​ខ្លួន​ KCN​A​ ​បាន​បញ្ជាក់​ថា​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​មីនា​កន្លងមក​នេះ​ ​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​មិន​អាច​លើកលែង​ឱ្យ​បាន​… ​ក្នុង​ការបញ្ជូន​ពលរដ្ឋ​ស្លូតត្រង់​របស់​កូរ៉េ​ខាងជើង​ទៅ​សហរដ្ឋអាមេរិក​ ​។​ ​ជុំវិញ​បញ្ហា​នេះ​ដែរ​ ​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​នឹង​ប្រកាស​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​ម៉ាឡេស៊ី​ទាំងស្រុង​ ​ដោយ​រិះគន់​អ្វី​ដែល​ខ្លួន​ហៅថា​ ​សកម្មភាព​អរិភាព​ដែល​បាន​ប្រព្រឹត្ត​ប្រឆាំង​នឹង​ទីក្រុង​ព្យុ​ង​យ៉ាង​ ​ស្ថិត​ក្រោម​សម្ពាធ​របស់​អាមេរិក​ ​។​ គួរ​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃ​ទី​៣​ ​ខែ​មីនា​ ​បុរស​ជនជាតិ​កូរ៉េ​ខាងជើង​ឈ្មោះ​ ​មុន​ ​ឈុល​ ម្យុ​ង​ ​បាន​ចាញ់ក្តី​ចុងក្រោយ​នៅ​ឯ​តុលាការ​កំពូល​របស់​ម៉ាឡេស៊ី​ ​ប្រឆាំង​នឹង​ការ​ធ្វើ​បត្យាប័ន​ទៅកាន់​សហរដ្ឋអាមេរិក​ ​ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​លាង​លុយ​កខ្វក់​ ​។​ ​លោក​ ​មុន​ ​ដែល​រស់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​មួយ​ទសវត្សរ៍​ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់​ ​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ​២​០​១​៩​ ​បន្ទាប់ពី​មានការ​ស្នើសុំ​ធ្វើ​បត្យាប័ន​ពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ទីបំផុត​អាល្លឺម៉ង់​ ​បារាំង​ ​និង​ប្រជាជាតិ​នៅ​ប្លុក​អឺរ៉ុប​ដទៃទៀត​ប្រកាស​ពី​គម្រោង​បន្ត​ការ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ ​As​t​raZe​n​e​ca​ ​ឡើងវិញ

    ​ទីបំផុត​អាល្លឺម៉ង់​ ​បារាំង​ ​និង​ប្រជាជាតិ​នៅ​ប្លុក​អឺរ៉ុប​ដទៃទៀត​ប្រកាស​ពី​គម្រោង​បន្ត​ការ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ ​As​t​raZe​n​e​ca​ ​ឡើងវិញ

    ​បរទេស​៖​ ​អាល្លឺម៉ង់​ ​បារាំង​ ​និង​ប្រជាជាតិ​នៅ​ប្លុក​អឺរ៉ុប​ដទៃទៀត​បាន​ប្រកាស​ពី​ផែនការ​បន្ត​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បន្ទាប់ពី​និយ័ត​ករ​អឺរ៉ុប​ ​និង​អង់គ្លេស​បាន​ផ្តល់​នូវ​ទំនុក​ចិត្ត​ក្នុង​ការប្រើប្រាស់​ ​ដោយ​និយាយ​ថា​ ​វ៉ាក់សាំង​នេះ​មាន​អត្ថប្រយោជន៍​ ​ច្រើនជាង​ហា​និ​ភ័យ​ ​។​ ការ​សន្និដ្ឋាន​យ៉ាង​ច្បាស់​របស់​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ (​E​MA​) ​បាន​បង្ហាញ​បែប​នេះ​ ​បន្ទាប់ពី​ការស៊ើបអង្កេត​លើ​ករណី​ជំងឺ​ឈាម​មិនធម្មតា​៣​០​ករណី​ ​បាន​បញ្ជាក់​ថា​ ​វ៉ាក់សាំង​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ការពារ​មនុស្ស​ពី​ការ​ស្លាប់​ ​ឬ​ ​ពាក់ព័ន្ធ​នឹង​មេរោគ​ដែល​ទាក់ទង​នឹង​វី​រុ​ស​កូរ៉ូ​ណា​ ​ខ្ពស់​ជាង​ហា​និ​ភ័យ​ដែល​អាច​កើតមាន​ ​។​ ​ជាមួយគ្នា​នេះ​ ​អគ្គនាយក​ ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ (​E​MA​) ​លោកស្រី​ ​E​me​r ​Cook​e​ ​បាន​ថ្លែង​ក្នុង​ស​ន្និសិ​ទ​កាសែត​ខ្លី​មួយ​ថា​ ​នេះ​គឺជា​វ៉ាក់សាំង​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធិភាព​… ​ប្រសិនបើ​វា​ជា​ខ្ញុំ​នោះ​ ​ខ្ញុំ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​នេះ​នៅ​ថ្ងៃស្អែក​ ​។​ ទោះជាយ៉ាងណាក៏ដោយ​ ​វា​អាស្រ័យ​លើ​រដ្ឋ​នីមួយៗ​របស់​សហភាព​អឺរ៉ុប​ ​ក្នុង​ការ​សម្រេច​ថា​តើ​ពេលណា​ត្រូវ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​ឡើងវិញ​ ​ខណៈ​ប្រទេស​ស៊ុ​យ​អែ​ត​បាន​និយាយ​ថា​ ​ខ្លួន​ត្រូវការ​ពេលវេលា​ពីរបី​ថ្ងៃ​ដើម្បី​សម្រេច​ចិត្ត​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs ​

  • ​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​ចោទប្រកាន់​លើ​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​បន្ថែម​ទៀត​ពី​បទ​ពុករលួយ

    ​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​ចោទប្រកាន់​លើ​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​បន្ថែម​ទៀត​ពី​បទ​ពុករលួយ

    ​មី​យ៉ា​ន់​ម៉ា​៖​ ​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ចោទប្រកាន់​លើ​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​បន្ថែម​ទៀត​ពី​បទ​ពុករលួយ​ ​ខណៈ​មេធាវី​លោកស្រី​ ​ស៊ូ​ជី​ ​និយាយ​ថា​ ​ការចោទប្រកាន់​ទាំងនោះ​សុទ្ធតែ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ​ដោយ​ស្ថិត​ក្នុង​គោលដៅ​ធ្វើឲ្យ​លោកស្រី​គ្មាន​ថ្ងៃ​អាច​វិល​ទៅ​ធ្វើនយោបាយ​វិញ​បាន​ ​។​ កាលពី​យប់​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ផ្សាយ​វីដេអូ​មួយ​បង្ហាញ​ពី​អ្នកជំនួញ​មី​យ៉ា​ន់​ម៉ា​ម្នាក់​ឆ្លើយ​សារភាព​ថា​ ​ធ្លាប់​បាន​សូកប៉ាន់​លោកស្រី​ ​ស៊ូ​ជី​ ​ជា​ទឹកប្រាក់​សរុប​៥​៥​ម៉ឺន​ដុល្លារ​ ​ហើយ​អាជ្ញាធរ​កំពុងតែ​ត្រៀម​ ​ចោទប្រកាន់​លោកស្រី​បន្ថែម​ទៀត​ ​យោង​ទៅ​តាមច្បាប់​ប្រឆាំង​អំពើពុករលួយ​ ​។​ ​កន្លងទៅ​យោធា​មី​យ៉ា​ន់​ម៉ា​ក៏បាន​ចោទប្រកាន់​លោកស្រី​ពី​បទ​ពុករលួយ​ប៉ុន្មាន​ករណី​ផ្សេងទៀត​ផង​ដែរ​ ​គឺ​ការ​ទទួលយក​លុយ​ប្រមាណ​៦​០​ម៉ឺន​ដុល្លារ​ ​និង​មាស​ជាង​១​០​គីឡូក្រាម​ ​។​ ពាក់ព័ន្ធ​ការចោទប្រកាន់​ទាំងអស់​នេះ​មក​លើ​លោកស្រី​ ​ស៊ូ​ជី​ ​មេធាវី​លោកស្រី​គឺ​លោក​ ឃី​ន​ ម៉ងហ្ស​រ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ ​ការចោទប្រកាន់​ទាំងឡាយ​សុទ្ធតែ​ត្រូវ​បាន​ធ្វើឡើង​ ​ដោយ​ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​ទាំងអស់​ ​តែ​អាច​មានលទ្ធភាព​ធ្វើឲ្យខូច​ឈ្មោះ​លោកស្រី​ ​ហើយ​មិន​អាចឲ្យ​លោកស្រី​ចូលរួម​ធ្វើសកម្មភាព​នយោបាយ​តទៅទៀត​បាន​ ​៕​ ​ប្រភព​៖​ CN​A

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​២​លាន​៣​៦​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៨​លាន​៦​៥​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​២​លាន​៣​៦​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៨​លាន​៦​៥​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​២​លាន​៣​៦​ម៉ឺន​៧​ពាន់​៦​៧​៦​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៧​០​ម៉ឺន​៣​ពាន់​១​៧​៦​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​៨​លាន​៦​៥​ម៉ឺន​៨​ពាន់​៨​៤​៦​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​០​លាន​៣​៥​ម៉ឺន​៨​ពាន់​៨​៨​០​នាក់​ ​ស្លាប់​ចំនួន​៥​៥​ម៉ឺន​២​ពាន់​៤​៧​០​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​២​លាន​៥​២​ម៉ឺន​៣​ពាន់​៧​៩​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៧​៨​ម៉ឺន​៧​ពាន់​៦​០​០​នាក់​ ​ស្លាប់​២​៨​ម៉ឺន​៧​ពាន់​៧​៩​៥​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៣​៣​ម៉ឺន​៩​ពាន់​៤​៣​២​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៥​១​ម៉ឺន​៣​ពាន់​៩​៤​៥​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៩​ពាន់​៤​៥​០​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​៨​ម៉ឺន​១​ពាន់​៥​០​៨​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)

    ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
  • បារាំង​ផ្ទុះ​កូ​វី​ដ​១​៩​ដ៏​ខ្លាំង​ឡើងវិញ​ ​១​ថ្ងៃ​ ​ឆ្លង​ជិត​៤​ម៉ឺន​នាក់​ ជាពិសេស វីរុសបម្លែងថ្មី

    បារាំង​ផ្ទុះ​កូ​វី​ដ​១​៩​ដ៏​ខ្លាំង​ឡើងវិញ​ ​១​ថ្ងៃ​ ​ឆ្លង​ជិត​៤​ម៉ឺន​នាក់​ ជាពិសេស វីរុសបម្លែងថ្មី

    កាលពី​ថ្ងៃពុធ​ទី​១​៧​មីនា​ ​២​០​២​១​ ​ម្សិលមិញ​ ​ប្រទេស​បារាំង​បានឃើញ​នូវ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​កើន​ឡើង​ដ៏​ធំបំផុត​ ​ក្នុងរយៈពេល​មួយថ្ងៃ​ ​ពោល​គឺ​ចាប់តាំង​ពី​ការ​បិទ​ប្រទេស​លើក​ទី​ ​២​កាលពី​ខែវិច្ឆិកា​មក​ ​ហើយ​រដ្ឋាភិបាល​កំពុង​ត្រៀម​រឹត​បន្តឹង​បន្ថែម​ទៀត​លើ​ប​ម្លាស់​ទី​របស់​ប្រជាជន​។​ ​ក្រសួងសុខាភិបាល​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​ ​៣​៨​៥​០​១​ ​នាក់​ ​ដែល​ជំរុញ​ឱ្យ​ចំនួន​ឆ្លង​សរុប​ក្នុង​អំឡុង​ជំងឺរាតត្បាត​ឡើង​ដល់​ ​៤​លាន​១​សែន​៥​ម៉ឺន​នាក់​លាន​នាក់​។​ ​ករណី​ថ្មីៗ​ជាមធ្យម​ក្នុង​អំឡុង​៧​ថ្ងៃ​បាន​កើន​ឡើង​ដល់​ជាង​ ​២​៦​០​០​០​ ​នាក់​។​ ​រដ្ឋាភិបាល​នឹង​រឹត​បន្តឹង​កាន់តែ​ខ្លាំង​នឹង​ត្រូវ​បាន​ដាក់​ចេញ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​រួម​ទាំង​ទីក្រុង​ប៉ា​រី​ស​ចាប់ពី​ចុង​ស​ប្តាហ៍​នេះ​ដើម្បី​ទប់ទល់​​​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ​។​ ​វី​រុ​ស​កូ​វី​ដប​ម្លែ​ង​ថ្មី​ ​ដែលគេ​សង្ស័យ​ផ្ទុះ​ចេញពី​ប្រទេស​អង់គ្លេស​កំពុង​រាលដាល​ខ្លាំង​នៅ​អឺរ៉ុប​ ​ហើយ​បាន​ធ្លាយ​ដល់​ទ្វីប​ផ្សេងៗ​ ​ដូចជា​អាស៊ី​ថែមទៀត​៕​