Category: ព័ត៌មានអន្តរជាតិ

  • ​អូស្ត្រាលី​ជម្លៀស​ប្រជាជន​រាប់ពាន់​នាក់​ទៀត​ចេញពី​តំបន់​ជាយក្រុង​ស៊ី​ដ​នី​ ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​បំផុត​ក្នុងរយៈពេល​៦​០​ឆ្នាំ

    ​អូស្ត្រាលី​ជម្លៀស​ប្រជាជន​រាប់ពាន់​នាក់​ទៀត​ចេញពី​តំបន់​ជាយក្រុង​ស៊ី​ដ​នី​ ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​បំផុត​ក្នុងរយៈពេល​៦​០​ឆ្នាំ

    ​អូស្ត្រាលី​៖​ ​អាជ្ញាធរ​អូស្ត្រាលី​នៅ​ថ្ងៃចន្ទ​នេះ​មាន​ផែនការ​ជម្លៀស​ប្រជាជន​រាប់ពាន់​នាក់​បន្ថែម​ទៀត​ ​ចេញពី​តំបន់​ជាយក្រុង​ស៊ី​ដ​នី​ភាគ​ខាងលិច​ ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​អាក្រក់​បំផុត​ក្នុងរយៈពេល​៦​០​ឆ្នាំ​ ​ខណៈ​ភ្លៀង​ធ្លាក់​ឥតឈប់ឈរ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ ​នឹង​បន្ត​ធ្លាក់​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃខាងមុខ​ ​។​ ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុងរយៈពេល​បី​ថ្ងៃ​កន្លងមក​នេះ​ ​បាន​ធ្វើឲ្យ​ទឹកទន្លេ​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ ​New​ ​South​ ​W​ale​s ​ឡើង​យ៉ាង​គំហុក​ ​ដែល​បង្ក​ឲ្យ​មាន​ការខូចខាត​យ៉ាង​ធំធេង​ ​និង​ជំរុញ​ឲ្យ​មានការ​អំពាវនាវ​ជម្លៀស​ប្រជាជន​ទ្រង់​ ​ទ្រាយ​ធំ​ ​។​ ​សេវា​គ្រាអាសន្ន​រដ្ឋ​នេះ​ ​បាន​បង្ហោះ​សារ​នៅ​លើ​ ​T​wit​t​e​r ​កាលពី​ថ្ងៃអាទិត្យ​ថា​ ​ទឹកជំនន់​នេះ​ ​ទំនងជា​ខ្ពស់​ជាង​ទឹកជំនន់​ណាៗ​ទាំងអស់​គិត​ចាប់តាំង​ពី​ខែវិច្ឆិកា​ឆ្នាំ​១​៩​៦​១​មក​ ​។​ ​អាជ្ញាធរ​រំពឹង​ថា​ ​អាកាសធាតុ​អាក្រក់​នឹង​បន្ត​រហូតដល់​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​។​ ដោយឡែក​ការិយាល័យ​អាកាសធាតុ​របស់​អូ​ស្រ្តា​លី​បាន​បញ្ជាក់​ថា​ ​ផ្នែក​ធំ​ៗ​នៃ​ឆ្នេរ​ភាគ​ខាងកើត​របស់​ប្រទេស​ ​នឹង​រង​ការវាយប្រហារ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ ​ចាប់ពី​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ទៅ​ ​ខណៈ​ការព្រមាន​អំពី​ទឹកជំនន់​ធ្ងន់ធ្ងរ​ត្រូវ​បាន​ចេញ​សម្រាប់​ផ្នែក​ធំ​ៗ​នៃ​រដ្ឋ​ ​New​ ​South​ ​W​ale​s ​និង​ ​រដ្ឋ​ ​Queen​s​land​ ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៣​លាន​៨​៥​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៩​លាន​៧​៨​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​៣​លាន​៨​៥​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៩​លាន​៧​៨​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​៣​លាន​៨​៥​ម៉ឺន​៩​ពាន់​២​០​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៧​២​ម៉ឺន​៧​ពាន់​៦​៨​០​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​៩​លាន​៧​៨​ម៉ឺន​៤​ពាន់​៣​៦​៥​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​០​លាន​៥​២​ម៉ឺន​១​ពាន់​៧​៦​៥​នាក់​ ​ស្លាប់​ចំនួន​៥​៥​ម៉ឺន​៥​ពាន់​៣​១​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​២​លាន​៧​៥​ម៉ឺន​៤​ពាន់​២​៥​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៩​៩​ម៉ឺន​៨​ពាន់​២​៣​៣​នាក់​ ​ស្លាប់​២​៩​ម៉ឺន​៤​ពាន់​១​១​៥​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៤​៤​ម៉ឺន​៩​ពាន់​៩​៣​៣​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៦​៤​ម៉ឺន​៥​ពាន់​៧​១​៩​នាក់​ ​ស្លាប់​ចំនួន​១​៦​ម៉ឺន​៣​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​១​៤​ម៉ឺន​៩​ពាន់​៣​២​៤​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​និង​លោកស្រី​ ​កា​ម៉ា​ឡា ​ហារី​ស​ ​ថ្កោលទោស​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជនជាតិ​ដើម​អាស៊ី​ ​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​អា​ត្លង់​តា

    ​លោក​ ចូ ​បៃ​ដិ​ន​ ​និង​លោកស្រី​ ​កា​ម៉ា​ឡា ​ហារី​ស​ ​ថ្កោលទោស​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជនជាតិ​ដើម​អាស៊ី​ ​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​អា​ត្លង់​តា

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​និង​អនុ​ប្រធានាធិបតី​អាមេរិក​លោកស្រី​ ​កា​ម៉ា​ឡា ​ហារី​ស​ ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​ ​និង​ ​បាន​បរិហារ​ពី​ការ​ស្អប់ខ្ពើម​ ​នៃ​ការរើសអើង​ជាតិសាសន៍​ ​នៅ​ពេល​មេដឹកនាំ​ទាំងពីរ​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​អា​ត្លង់​តា​ ​រដ្ឋ​ចរ​ចៀ ​នៅ​ថ្ងៃសុក្រ​នេះ​ ​។​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ ​បៃ​ដិ​ន​ ​និង​លោកស្រី​ ​ហារី​ស​ ​ខាងលើ​នេះ​ដែរ​ ​បាន​កើតមានឡើង​ ​មួយថ្ងៃ​បន្ទាប់ពី​ខ្មាន់​កាំភ្លើង​ស្បែក​ស​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​៨​នាក់​ ​ក្នុង​នោះ​មាន​ស្រ្តី​០​៦​នាក់​ជា​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​ ​។​ ​បច្ចុប្បន្ន​ប៉ូលិស​បាន​ឃាត់ខ្លួន​ខ្មាន់​កាំភ្លើង​ឈ្មោះ​ រ៉ូប៊ឺ​ត​ ​អា​រ៉ុ​ន​ ​ឡុង​ ​មាន​អាយុ​២​១​ឆ្នាំ​ ​និង​កំពុង​ស៊ើប​អង្កេត​ពី​មូលហេតុ​ ​នៅ​ពីក្រោយ​ការ​បាញ់​ប្រហារ​យ៉ាង​រង្គាល​នេះ​ ​។​ ​ថ្លែង​នៅ​ឯ​សាកល​វិទ្យា​ ​E​m​or​y​ ​ក្រោយ​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​សហគមន៍​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​ ​លោក​ ​បៃ​ដិ​ន​ ​បាន​ជំរុញ​ឱ្យ​ប្រជាជន​អាមេរិក​ទាំងអស់​ ​ក្រោកឈរ​ឡើង​ធ្វើសកម្មភាព​ប្រឆាំង​នឹង​អំពើ​ហិង្សា​ ​និង​ការរើសអើង​ពូជសាសន៍​លើ​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​ ​ដើម្បី​ធានា​ឱ្យ​បាន​ថា​ ​សហរដ្ឋអាមេរិក​មិនមែន​ជា​ឋានសួគ៌​សម្រាប់​អំពើ​ហិង្សា​ ​និង​ការរើសអើង​ពូជសាសន៍​ជាដាច់ខាត​ ​។​ ​ ដោយឡែក​លោកស្រី​ ​ហារី​ស​ ​ក៏បាន​និយាយ​ដែរ​ថា​ ​ការរើសអើង​ពូជសាសន៍​ ​នៅតែ​បន្ត​កើតមាន​ក្នុង​សហរដ្ឋអាមេរិក​… ​ក៏ប៉ុន្តែ​លោក​ប្រធានាធិបតី​និង​ខ្ញុំ​ ​នឹង​មិន​នៅ​ស្ងៀម​ឡើយ​… ​យើង​នឹង​ប្រឆាំង​អំពើ​ហិង្សា​ ​ការរើសអើង​ពូជសាសន៍​ ​មិនថា​វា​កើតឡើង​ដោយ​របៀបណា​…

  • ​មន្ត្រី​កំពូល​អាមេរិក​ ​និង​ ​ចិន​បញ្ចប់​កិច្ចប្រជុំ​ទល់មុខ​លើក​ដំ​បូង​ក្នុង​រដ្ឋ​អា​ឡា​ស្កា​ ​ហើយ​ ​ខណៈ​ភាគី​ទាំងពីរ​មានការ​ខ្វែងគំនិតគ្នា​ ​និងបាន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក

    ​មន្ត្រី​កំពូល​អាមេរិក​ ​និង​ ​ចិន​បញ្ចប់​កិច្ចប្រជុំ​ទល់មុខ​លើក​ដំ​បូង​ក្នុង​រដ្ឋ​អា​ឡា​ស្កា​ ​ហើយ​ ​ខណៈ​ភាគី​ទាំងពីរ​មានការ​ខ្វែងគំនិតគ្នា​ ​និងបាន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក

    ​អាមេរិក​៖​ ​មន្ត្រី​កំពូល​អាមេរិក​ ​និង​ចិន​បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​រយៈពេល​០​២​ថ្ងៃ​ក្នុង​ទីក្រុង​អាន់​ចូ​រ៉េ​ច​ ​រដ្ឋ​អា​ឡា​ស្កា​ ​ហើយ​ ​នៅ​ថ្ងៃសុក្រ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ក្រោយ​ភាគី​ទាំងពីរ​មាន​ខ្វែងគំនិត​ ​និង​បាន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​ ​អំឡុង​កិច្ចប្រជុំ​ទល់មុខ​ជាលើកដំបូង​ ​គិត​ចាប់តាំង​ពី​លោក​ ចូ ​បៃ​ដិ​ន​ ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​កាលពី​ថ្ងៃ​ទី​២​០​ ​ខែ​មករា​មក​ ​។​ កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​ទីក្រុង​អាន់​ចូ​រ៉េ​ច​ ​រដ្ឋ​អា​ឡា​ស្កា​ ​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ស្រប​ពេល​ដែល​ចិន​ ​និង​ ​អាមេរិក​កំពុង​មាន​ភាព​តានតឹង​គ្នា​លើ​បញ្ហា​ ​ធំ​ៗ​ជាច្រើន​ ​ដោយ​ក្នុង​នោះ​រួម​មាន​បញ្ហា​ទីក្រុង​ហុងកុង​ ​សមុទ្រ​ចិន​ខាងត្បូង​ ​តំបន់​ស៊ី​ន​ជាំ​ង​ ​និង​ជំងឺ​ ​CO​V​I​D​-19 ​ជាដើម​ ​។​ កិច្ចប្រជុំ​ក​ម្រិ​ត​ខ្ពស់​រវាង​មន្ត្រី​កំពូល​របស់​ប្រទេស​មហាអំណាច​ទាំងពីរ​ ​បាន​បិទ​បញ្ចប់​ទៅ​ដោយ​ភាព​សោះកក្រោះ​ ​ក្រោយ​ភាគី​ទាំងសងខាង​បាន​ចោទប្រកាន់​ ​និង​វាយប្រហារ​ពាក្យ​សម្ដី​ដាក់គ្នា​ ​។​ ​សហរដ្ឋអាមេរិក​បាន​ចោទ​ប្រតិភូ​ចិន​ថា​ ​ពូកែ​និយាយ​បង្វែងដាន​ ​រីឯ​ចិន​ចោទ​បក​ទៅវិញ​ថា​ ​ធំ​ក្លិន​ផ្សែង​កាំភ្លើង​ ​និង​ការ​ពូកែ​សម្ដែង​របស់​សហរដ្ឋអាមេរិក​ ​៕​ ​ប្រភព​៖​ CN​A

  • ​ប្រមុខ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​ជំរុញ​អោយ​ប្រទេសនានាលើពិភពលោក​បន្ត​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca

    ​ប្រមុខ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​ជំរុញ​អោយ​ប្រទេសនានាលើពិភពលោក​បន្ត​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca

    ​ស្វីស​៖​ ​អគ្គនាយក​អង្គការ​សុខា​ភាព​ពិភពលោក​ (​WHO​) ​លោក​ ថេដ្រូ​ស​ ​អា​ដា​ណ​ម​ ហ្គេប្រេយ៉េសឹ​ស​ (​T​e​d​ros ​A​d​h​an​o​m​ ​G​h​e​br​eye​sus​) ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ពី​ទីក្រុង​ ​ហ្សឺណែវ​ ​ថា​ ​យើង​ទទូច​អោយ​ប្រទេស​ទាំង​ ​ឡាយ​បន្ត​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ (​As​t​raZe​n​e​ca​) ​ដ៏​មាន​សារៈសំខាន់​នេះ​ ​។​ ការ​អំពាវនាវ​ជាថ្មី​របស់​លោក​ ថេដ្រូ​ស​ ​ធ្វើឡើង​បន្ទាប់ពី​ផ្នែក​ត្រួតពិនិត្យ​សុវត្ថិភាព​ឱសថ​របស់​ខ្លួន​ ​បាន​បញ្ចេញ​របាយការណ៍​ចុងក្រោយ​ ​អំពី​ផល​ប៉ះពាល់​នៃ​ការប្រើប្រាស់​វ៉ាក់សាំង​ ​អា​ស្រ្តាហ្សេណេ​កា​ ​ជា​រួម​ ​ដោយ​ក្នុង​នោះ​ក្រុម​ជំនាញ​បាន​អះអាង​ថា​ ​ការ​ចាក់​វ៉ាក់សាំង​របស់​អង់គ្លេស​នេះ​ ​មិនបាន​បង្ក​ឲ្យ​មាន​បញ្ហា​កំណក​ឈាម​ជាទូទៅ​នោះ​ទេ​ ​។​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​និយ័ត​ករ​ឱសថ​អឺរ៉ុប​ក៏បាន​គូស​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ផង​ដែរ​ថា​ ​គុណសម្បត្តិ​របស់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​គឺ​មាន​ច្រើនលើស​លប់​ ​ជាង​គុណវិបត្តិ​របស់​វា​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​Ox​ford​-​As​t​raZe​n​e​ca​ ​សម្រាប់​ដូ​ស​ដំបូង​រួចរាល់​ហើយ

    ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​Ox​ford​-​As​t​raZe​n​e​ca​ ​សម្រាប់​ដូ​ស​ដំបូង​រួចរាល់​ហើយ

    អង់គ្លេស​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ក្នុងស្រុក​ ​អា​ស្រ្តាហ្សេណេ​កា​ ​សម្រាប់​ដូ​ស​ដំបូង​របស់​លោក​រួចរាល់​ហើយ​ ​និង​បាន​អំពាវនាវ​សាធារណជន​ទាំងអស់​ ​អោយ​មក​ទទួលការ​ចាក់​វ៉ាក់សាំង​នេះ​ដូចគ្នា​ ​ដោយ​លោក​បាន​និយាយ​ថា​ ​មិន​មាន​អារម្មណ៍​ប៉ះពាល់​អ្វី​ទាំងអស់​ ​។​ លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​អាយុ​៥​៦​ឆ្នាំ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​សម្រាប់​ដូ​ស​ដំបូង​របស់​លោក​នៅ​ឯ​មន្ទីរពេទ្យ​ថូ​ម៉ាស់​ ​ក្នុង​ទីក្រុង​ឡុង​ដ៍ ​ចំ​ពេល​ដែល​បណ្តា​ប្រទេស​អ៊ឺរ៉ុ​ប​មួយ​ចំនួន​នៅ​ថ្ងៃសុក្រ​ដដែល​នេះ​ ​បាន​ចាប់ផ្តើម​ប្រើប្រាស់​វ៉ាក់សាំង​ ​CO​V​I​D​-19​របស់​អា​ស្រ្តាហ្សេណេ​កា​ឡើងវិញ​ ​បន្ទាប់ពី​និយ័ត​ករ​ឱសថ​បាន​បញ្ជាក់​ថា​ ​អត្ថប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​នេះ​ ​មាន​ច្រើនលើស​លប់​ជាង​ហា​និ​ភ័យ​ទៅទៀត​ ​។​ នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​រូប​នេះ​បាន​និយាយ​បន្ទាប់ពី​ទទួលការ​ចាក់​វ៉ាក់សាំង​ថា​ ​អ្នករាល់គ្នា​នៅពេលដែល​អ្នកទទួល​បានការ​ជូនដំណឹង​ទៅកាន់​អ្នក​ ​ដើម្បី​ទៅ​ចាក់​វ៉ាក់សាំង​នេះ​ ​សូម​មេត្តា​ទៅ​ទទួល​វា​ចុះ​ ​ព្រោះ​វា​ជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នក​ ​និង​ជា​រឿង​ល្អ​បំផុត​សម្រាប់​គ្រួសារ​របស់​អ្នក​ ​និង​សម្រាប់​មនុស្ស​គ្រប់គ្នា​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​២​លាន​៨​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៩​លាន​៤​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​២​លាន​៨​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៧​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៩​លាន​៤​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​២​លាន​៨​៩​ម៉ឺន​៨​ពាន់​៦​៨​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៧​១​ម៉ឺន​៣​ពាន់​៥​៨​០​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​៩​លាន​៤​ម៉ឺន​៧​ពាន់​៨​១​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​០​លាន​៤​២​ម៉ឺន​៥​ពាន់​៧​៨​៧​នាក់​ ​ស្លាប់​ចំនួន​៥​៥​ម៉ឺន​៤​ពាន់​១​០​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​២​លាន​៦​១​ម៉ឺន​៣​២​៥​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៨​៧​ម៉ឺន​៧​ពាន់​៩​នាក់​ ​ស្លាប់​២​៩​ម៉ឺន​៥​២​៥​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៣​៨​ម៉ឺន​៣​ពាន់​៤​៦​០​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៥​៥​ម៉ឺន​៥​ពាន់​២​៨​៤​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៩​ពាន់​៥​៩​៤​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​១​០​ម៉ឺន​៧​ពាន់​៣​៣​២​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ផ្សាយឡើងវិញ (មានវីដេអូ)

    ព័ត៌មានអន្តរជាតិសំខាន់ៗថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ផ្សាយឡើងវិញ (មានវីដេអូ)
  • ថៃ​៖​ ​អភិបាល​ខេត្ត​សា​មុត​សា​ខន​ទើប​ជា​ជំងឺ​កូ​វី​ដ​១​៩​ ​​ដោយបាន​ឆ្លង​តាំងពី​ខែ​ធ្នូ​ ​២​០​២​០​

    ថៃ​៖​ ​អភិបាល​ខេត្ត​សា​មុត​សា​ខន​ទើប​ជា​ជំងឺ​កូ​វី​ដ​១​៩​ ​​ដោយបាន​ឆ្លង​តាំងពី​ខែ​ធ្នូ​ ​២​០​២​០​

    អភិបាល​ខេត្ត​សា​មុត​សា​ខន​ ​លោក​ ​V​era​s​a​k ​V​i​c​hit​s​an​g​sr​i​ ​ទើបបាន​ជាសះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១​៩​ ​ហើយ​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​ក្នុង​ក្រុង​បាងកក​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៩​ ​មីនា​ ​២​០​២​១​នេះ​។​ ​លោក​អភិបាល​វ័យ​៥​៨​ឆ្នាំ​រូប​នេះ​បាន​ជាសះស្បើយ​ ​ក្រោយពេល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​សម្រាក​ព្យាបាល​ ​តាំងពី​ថ្ងៃ​ទី​២​៨​ ​ធ្នូ​ ​២​០​២​០​។​ ​លោក​ V​era​s​a​k បាន​និយាយ​ថា​ ​«​ខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​វេជ្ជបណ្ឌិត​ ​គ្រូពេទ្យ​ ​និង​អ្នកគ្រប់គ្នា​ដែល​បង្ហាញ​ពី​ការ​ជួយ​គាំទ្រ​ក្នុង​ពេល​ការ​ព្យាបាល​របស់​ខ្ញុំ​ ​ជាពិសេស​ ​ប្រជាជន​ក្នុង​ខេត្ត​ ​Sam​u​t​ S​a​k​h​on , ​P​h​i​c​hit​ ​និង​ ​An​g​ ​Thong​ ​។​​លោក​បន្ត​ថា​ ​«​និយាយ​ដោយ​ស្មោះត្រង់​ ​ខ្ញុំ​ភ្នាក់​ផ្អើល​ជា​ខ្លាំង​ ​ដែល​ទីបំផុត​ខ្ញុំ​បាន​ធ្វើ​វា​បាន​ ​ពោល​ក្រោយពេល​ខ្ញុំ​បាន​សន្លប់​ជាង​៤​០​ថ្ងៃ​»​៕​ ​ប្រភព​ពី​ ​T​h​e​ ​Nation​ ​

  • ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​អំពាវនាវ​អោយ​អា​ស៊ាន​បើក​កិច្ចប្រជុំ​ក​ម្រិ​ត​ខ្ពស់​មួយ​ស្តីពី​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា

    ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​អំពាវនាវ​អោយ​អា​ស៊ាន​បើក​កិច្ចប្រជុំ​ក​ម្រិ​ត​ខ្ពស់​មួយ​ស្តីពី​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា

    ​មី​យ៉ា​ន់​ម៉ា​៖​ ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក​ ចូកូ ​វី​ដូដូ (Joko ​W​i​do​do​) ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​ធ្វើការ​អំពាវនាវ​អោយ​មានការ​ស្តារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ ​និង​បញ្ឈប់​ការ​ប្រើ​ហិង្សា​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ក៏ដូចជា​ស្នើ​អោយ​មេដឹកនាំ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​ដែល​ហៅ​កាត់​ថា​ ​អា​ស៊ាន​ ​រៀបចំ​កិច្ចប្រជុំ​ក​ម្រិ​ត​ខ្ពស់​មួយ​ ​ដើម្បី​ ​ពិភាក្សា​ស្តីពី​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​ ​។​ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​រូប​នេះ​បាន​ថ្លែង​នៅ​ក្នុង​សន្ទរកថា​មួយ​តាម​អន​ឡា​ញ​ថា​ ​ខ្ញុំ​សូម​អំ​នា​វ​ពាវ​ជាបន្ទាន់​អោយ​ប្រទេស​ប្រ៊ុ​យ​ណេ ​ដែល​ជា​ប្រធាន​ដឹកនាំ​អា​ស៊ាន​ ​បើក​កិច្ចប្រជុំ​ក​ម្រិ​ត​ខ្ពស់​មួយ​របស់​អា​ស៊ាន​ ​អោយ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​បាន​ ​ដើម្បី​ធ្វើ​កិច្ចពិភាក្សា​ស្តីពី​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា​ ​។​ ប្រ៊ុ​យ​ណេ​បច្ចុប្បន្ន​ជា​ប្រធាន​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​ដែល​មាន​សមាជិក​ចំនួន​១​០​ប្រទេស​ ​។​ សូម​រំលឹក​ផង​ដែរ​ថា​ ​កន្លងមក​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ក៏បាន​ជួប​ពិភាក្សាគ្នា​ទាំង​យោធា​មី​យ៉ា​ន់​ម៉ា​ ​និង​តំណាង​រដ្ឋាភិបាល​ជាប់ឆ្នោត​ដែល​ត្រូវ​បណ្តេញ​ចេញពី​អំណាច​កាលពី​ខែមុន​ផង​ដែរ​ ​ក្នុង​គោលបំណង​បញ្ចប់​វិបត្តិ​ ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារយោធា​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​៕​ ​ប្រភព​៖​ ​A​P