-
ក្រុមប្រទេស G7 ជំរុញអោយរុស្ស៊ីបញ្ឈប់សកម្មភាពបង្កហេតុនៅតាមព្រំដែនប្រទេសអ៊ុយក្រែន

បារាំង៖ ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក G7 អំពាវនាវអោយអោយរុស្ស៉ីបញ្ឈប់សកម្មភាពបង្កហេតុរបស់ខ្លួន និងងាកមករកការបន្ធូរបន្ថយភាពតានតឹងវិញ បន្ទាប់ពីមានការប្រមូលផ្តុំកងទ័ពនៅតាមបណ្តោយព្រំប្រទល់ជាមួយអ៊ុយក្រែន ។ រដ្ឋមន្រ្តីការបរទេសក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមខាងលើនេះ នៅមុនកិច្ចប្រជុំមួយរបស់អង្គការ NATO ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល ពាក់ព័ន្ធនឹងការព្រួយបារម្ភថា ជម្លោះប្រដាប់អាវុធដែលបាននិងកំពុងអូសបន្លាយរាប់ឆ្នាំនៅតំបន់ភាគខាងកើតអ៊ុយក្រែន អាចបានផ្ទុះឡើងខ្លាំងក្នុងឆ្នាំនេះ ។ រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៉ីបានប្រមូលផ្តុំកងទ័ពរាប់ពាន់នាក់នៅតាមបណ្តោយព្រំដែនភាគខាងជើង និងខាងកើតរបស់ខ្លួន ព្រមទាំងនៅតំបន់គ្រីមៀផងដែរ ។ ទន្ទឹមគ្នា រុស្ស៊ីមិនបានបដិសេធចំពោះការចល័តទ័ពនេះឡើយ ប៉ុន្តែបានអះអាងថា វាធ្វើដើម្បីពង្រឹងការការពារខ្លួន ដោយពុំមានបំណងទៅគំរាមកំហែងប្រទេសណាមួយនោះទេ ៕ ប្រភព៖ CNA
-
អ៊ីរ៉ង់ព្រមានសងសឹកវិញ ខណៈចោទប្រកាន់អ៊ីស្រាអែលថា បានវាយប្រហាររោងចក្រនុយក្លេអ៊ែរបស់ប្រទេសខ្លួន

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះបានចោទប្រកាន់ប្រទេសអ៊ីស្រាអែលចំពោះអ្វីដែលរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ហៅថា ការវាយប្រហារភេរវកម្មមួយទៅលើទីតាំងនុយក្លេអ៊ែរ ណាតាន (Natanz) របស់ខ្លួន និងបានប្តេជ្ញាសងសឹកវិញ ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ចាវ៉ាត ហ្សារីហ្វ ត្រូវបានទូរទស្សន៍រដ្ឋដកស្រង់សម្តីចុះផ្សាយថា ពួកហ្ស៊ីយ៉ូនីស (អ៊ីស្រាអែល) ចង់ចាត់វិធានការណ៍សងសឹកចំពោះចំណាត់ការរបស់អ៊ីរ៉ង់ ដើម្បីទទួលបានការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។ លោក ហ្សារីហ្វ បានគូសបញ្ជាក់ថា ពួកហ្ស៊ីយ៉ូនីស (Zionists) ចង់សងសឹក ដោយសារតែការរីកចំរើនទៅមុខរបស់យើងនៅក្នុងការដកទណ្ឌកម្ម… យើងនឹងមិនធ្លាក់ក្នុងអន្ទាក់របស់ពួកគេទេ… យើងនឹងមិនអនុញ្ញាតអោយមានរឿងបែបនេះ ប៉ះពាល់ដល់កិច្ចចរចានុយក្លេអ៊ែរឡើយ… ប៉ុន្តែយើងនឹងសងសឹកប្រឆាំងពួកហ្ស៊ីយ៉ូនិស(អ៊ីស្រាអែល) ។ គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ ណាតាន របស់អ៊ីរ៉ង់ បានរងការវាយប្រហារតាមអ៊ីនធើណិត នៅមួយថ្ងៃក្រោយពីរដ្ឋាភិបាលទីក្រុងតេអេរ៉ង់បញ្ចេញអោយដឹងអំពីម៉ាស៊ីនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថ្មីនៅទីនោះ ។ ដោយឡែកទីភ្នាក់ងារបរមាណូអ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា រោងចក្រ ណាតាន បានរងការវាយប្រហារភេរវកម្ម នៅប៉ុន្មានម៉ោងក្រោយពីខ្លួនបាននិយាយថា មានឧបទ្ទវហេតុបណ្តាលអោយដាច់ចរន្តអគ្គិសនីនៅទីនោះ ៕ ប្រភព៖ Reuters
-
កូវីដ១៩៖ ថៃបន្តឆ្លងជិត១ពាន់នាក់ក្នុង១ថ្ងៃ ៣ថ្ងៃជាប់ៗគ្នាហើយ

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩នៅប្រទេសថៃ ហៅកាត់ថា CCSA បានប្រកាសថា នៅថ្ងៃអង្គារ៍ ទី១៣ មេសានេះ ថៃបន្តរកឃើញឆ្លងជំងឺកូវីដ១៩ ជិត១ពាន់នាក់ទៀត ខណៈដែលបីថ្ងៃជាប់ៗគ្នាមកនេះ ថៃបានរកឃើញឆ្លងថ្មី ជិត៣ពាន់នាក់ ដោយ១ថ្ងៃ ជិត១ពាន់នាក់។ ប្រភពបញ្ជាក់ដែរថា ករណីឆ្លងថ្មី ចំនួន៩៦៥នាក់ នាថ្ងៃនេះ ត្រូវបានរកឃើញឆ្លងនៅក្នុងរាជធានីខេត្ត ចំនួន៤២ ហើយតែ៩នាក់ប៉ុណ្ណោះជាករណីនាំចូលពីក្រៅប្រទេស។ គិតត្រឹមព្រឹកថ្ងៃអង្គារ៍នេះ ថៃមានកូវីដ១៩សរុប ៣៤៥៧៥នាក់ ព្យាបាលឲ្យជាសះស្បើយចំនួន២៨២៨៨នាក់ និងស្លាប់៩៧នាក់៕
-
សិស្សសាលាម្នាក់ស្លាប់ និងប៉ូលិសម្នាក់របួស ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅរដ្ឋ Tennessee របស់សហរដ្ឋអាមេរិក ៕

-
ប្រមុខអង្គការ WHO ព្រមានថា ការរាតត្បាតនៃជំងឺ Covid-19 នៅសល់ផ្លូវវែងឆ្ងាយទៀតទម្រាំដល់ទីបញ្ចប់ ៕ (មានវីដេអូ)

-
ឥណ្ឌូណេស៊ីពេញចិត្តនឹងប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ប្រទេសចិន ៕(មានវីដេអូ)

-
រដ្ឋមន្រ្តីសន្តិសុខម៉ាឡេស៊ីបញ្ជាក់ថា វិធានការរឹតត្បឹតលើការធ្វើដំណើរ នឹងត្រូវអូសបន្លាយពេលបន្តទៀតនៅទូទាំងប្រទេស ៕

-
សិស្សសាលាម្នាក់ស្លាប់ និងប៉ូលិសម្នាក់របួស ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅរដ្ឋ ធិនណែសស៊ី របស់សហរដ្ឋអាមេរិក

អាមេរិក៖ ប៉ូលិសបានបើកការបាញ់តបតទៅលើសិស្សវិទ្យាល័យម្នាក់ បណ្តាលឲ្យស្លាប់នៅឯវិទ្យាល័យមួយក្នុងទីក្រុងណក់ស៍វីល (Knoxville) រដ្ឋធិនណែសស៊ី (Tennessee) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីសិស្សសាលារូបនោះ បានបើកការបាញ់ប្រហារមកលើប៉ូលិសមុន ។ បើតាមមន្រ្តីប៉ូលិសអាមេរិក ពួកបានទទួលសេចក្តីរាយការណ៍ថា មានខ្មាន់កាំភ្លើងនៅក្នុងសាលារៀន និងកំពុងលាក់ខ្លួនក្នុងបន្ទប់ទឹក ។ បន្ទាប់មកពីពេលប៉ូលិសចូលទៅដល់ ខ្មាន់កាំភ្លើងដែលក្រោយមកត្រូវបានគេស្គាល់ថា ជាសិស្សសាលានោះ បានបាញ់ប៉ុន្មានគ្រាប់មុនមកលើប៉ូលិស ហើយប៉ូលិសក៏បានបាញ់តបតវិញ បណ្តាលឲ្យសិស្សរូបនោះស្លាប់នៅនឹងកន្លែង ។ នៅក្នុងករណីបាញ់ប្រហារនោះ ប៉ូលិសម្នាក់បានទទួលរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទីក្រុង ណក់ស៍វីល ។ ការបាញ់ប្រហារខាងលើនេះបានកើតឡើង នៅឯវិទ្យាល័យមួយមានឈ្មោះថា អូស្ទីន អ៊ីសត៍ ម៉ាកណេត (Austin-East Magnet) ស្ថិតភាគខាងកើតទីក្រុង ណក់ស៍វីល ៕ ប្រភព៖ CNA
-
ប្រមុខអង្គការ WHO ព្រមានថា ការរាតត្បាតនៃជំងឺ Covid-19 នៅសល់ផ្លូវវែងឆ្ងាយទៀតទម្រាំដល់ទីបញ្ចប់

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស និយាយថា ភាពច្របូកច្របល់ និងភាពមិនពេញចិត្តក្នុងការដោះស្រាយវិបត្តិ Covid-19 មានន័យថា រោគរាតត្បាតនេះនៅសល់ផ្លូវវែងឆ្ងាយទៀតទម្រាំដល់ទីបញ្ចប់ ប៉ុន្តែវាអាចគ្រប់គ្រងបានក្នុងរយៈពេលប៉ុន្មានខែខាងមុខ ជាមួយនឹងវិធានការសុខភាពសាធារណៈសមស្រប ។ ប្រមុខអង្គការ WHO រូបនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះថា យើងក៏ចង់ឃើញសង្គម និងសេដ្ឋកិច្ចបើកឡើងវិញ ក៏ដូចជាការធ្វើដំណើរ និងពាណិជ្ជកម្មឡើងវិញផងដែរ ។ លោកបន្ថែមថា ប៉ុន្តែឥឡូវនេះ ផ្នែកសង្គ្រោះបន្ទាន់នៅក្នុងប្រទេសជាច្រើនកំពុងទប់លែងឈ្នះ ហើយប្រជាជនកំពុងតែស្លាប់ ប៉ុន្តែវាអាចចៀសវាងបាន ។ លោក ថេដ្រូស បានសង្កត់ធ្ងន់ថា វីរុស Covid-19 នៅសល់ផ្លូវវែងឆ្ងាយទៀត ប៉ុន្តែយើងមានហេតុផលជាច្រើនសម្រាប់សុទិដ្ឋិនិយម លោកថា ការធ្លាក់ចុះនៃករណីឆ្លង និងការស្លាប់ ក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំនេះបានបង្ហាញថា វីរុសដ៏កាចសាហាវមួយនេះ និងការបំប្លែងខ្លួនរបស់វា អាចបញ្ឈប់បាន ៕ ប្រភព៖ CNA
-
ឥណ្ឌូណេស៊ីបង្ហាញការពេញចិត្តចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ប្រទេសចិន

ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះបញ្ជាក់ថា ខ្លួនមានការពេញចិត្តជាខ្លាំង ចំពោះប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ប្រទេសចិន Sinovac បន្ទាប់ពីការទទួលស្គាល់ដោយមន្ត្រីកំពូលរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់ចិនថា វ៉ាក់សាំងផ្តល់ការការពារវីរុសនេះនៅមានកម្រិតទាប ។ ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យកម្មវិធីវ៉ាក់សាំង Covid-19 របស់ឥណ្ឌូណេស៊ី អ្នកស្រី Siti Nadia Tarmizi និយាយថា អង្គការសុខភាពពិភពលោក (WHO) បានរកឃើញវ៉ាក់សាំងរបស់ចិន ស្របតាមតម្រូវការដែលត្រូវមានប្រសិទ្ធភាពខ្ពស់ជាង៥០% ហើយថា ការសាកល្បងគ្លីនិកលើវ៉ាក់សាំងរបស់ Sinovac នៅឥណ្ឌូណេស៊ីបង្ហាញថា វាមានប្រសិទ្ធភាព៦៥% ដែលវាមានន័យថា យើងកំពុងជជែកអំពីលទ្ធភាពដើម្បីបង្កើតអង់ទីគ័រនៅក្នុងខ្លួនប្រាណយើង គឺនៅតែល្អខ្លាំង ។ យ៉ាងណាមិញ បើតាមក្រុមអ្នកជំនាញសុខភាពសាធារណៈសកល វ៉ាក់សាំងណាមួយដែលមានប្រសិទ្ធភាពចាប់ពី៥០%គួរតែប្រើ ហើយរដ្ឋាភិបាលជាច្រើនបានកំពុងប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិន ខណៈដែលប្រទេសអ្នកមាននៅលើពិភពលោកកំពុងប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna ៕ ប្រភព៖ CNA