-
មេដឹកនាំអាមេរិក និងជប៉ុនបង្ហាញការរួបរួមគ្នានៅចំពោះមុខការកើនឡើងភាពតានតឹងជាមួយចិន នាអំឡុងកិច្ចប្រជុំកំពូលលើកដំបូង (មានវីដេអូ)

-
ថៃឆ្លងកូវីដ ជាង៦ពាន់នាក់ទៀត ក្នុងរយៈពេលត្រឹម៤ថ្ងៃ

ចាប់តាំងពីថ្ងៃទី១៤ រហូតដល់១៧ មេសា ២០២១ ប្រទេសថៃមានមនុស្សឆ្លងជំងឺកូវីដ១៩ថ្មីៗ ចំនួន៦០០៧នាក់ ខណៈដែលថៃកំពុងផ្ទុះរកទី៣ នេះបើតាមទីភ្នាក់ងារ The Nation។ កើនដល់ជាង៦ពាន់នាក់ ក្រោយពេលឆ្លងថ្មីចំនួន ១៥៤៧នាក់ទៀត នាថ្ងៃទី១៧ មេសា ខណៈស្លាប់២នាក់ទៀត។ ថៃឆ្លងកូវីដ១៩ សរុបកើនដល់៤០៥៨៥នាក់ហើយ ខណៈអ្នកស្លាប់កើនដល់៩៩នាក់ហើយ៕
-
មេដឹកនាំអាមេរិក និងជប៉ុនបង្ហាញការរួបរួមគ្នានៅចំពោះមុខការកើនឡើងភាពតានតឹងជាមួយចិន នាអំឡុងកិច្ចប្រជុំកំពូលលើកដំបូង

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្វាគមន៍នាយករដ្ឋមន្រ្តីជប៉ុន ក្នុងនាមជាភ្ញៀវជាន់ខ្ពស់ដំបូងរបស់លោក ដោយសន្យាថា នឹងបង្កើនការរួបរួមគ្នានៅចំពោះមុខការកើនឡើងភាពតានតឹងជាមួយចិន ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យា 5G និងបញ្ហាប្រែប្រួលអាកាសធាតុ ។ ដោយរង់ចាំជិត៣ខែសម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរបស់ខ្លួន ដោយសារតែជំងឺរាតត្បាត Covid-19 នោះ លោក បៃដិន បានប្រាប់នាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ថា ជប៉ុនគឺជាសម្ព័ន្ធដែកថែបរបស់យើង ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងលើសពីនេះទៅទៀត ។ លោក បៃដិន បានថ្លែងក្នុងសន្និសិទសារព័ត៌ មានរួមគ្នានៅឯសេតវិមានថា យើងប្តេជ្ញាធ្វើការងាររួមគ្នា ដើម្បីប្រកួតប្រជែងជាមួយចិន ហើយក្នុងនោះក៏រួមមានទាំងបញ្ហាសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ ។ ជាមួយគ្នានេះ លោក ស៊ូហ្គា បាននិយាយថា លោក និងលោក បៃដិន ក៏បានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ផងដែរ ដែលជាបញ្ហាដ៏រសើប ជាពិសេសសម្រាប់ប្រទេសចិនដែលទាមទារលទ្ធិប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង ហើយថ្មីៗនេះបានបង្កើនការជ្រៀតចូលនៃប្រព័ន្ធការពារដែនអាកាសរបស់កោះនេះ ៕ ប្រភព៖ CNA
-
នាយករដ្ឋមន្ត្រីជប៉ុនប្តេជ្ញាប្រារព្ធព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic ប្រកបដោយសុវត្ថិភាព និងសន្តិសុខបំផុត

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បានថ្លែងប្រាប់ប្រធានាធិប តីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រនេះថា ប្រជាជាតិអាស៊ានមួយនេះនឹងខិតខំព្យាយាមធ្វើគ្រប់អ្វីៗទាំងអស់ តាមដែលខ្លួនអាចធ្វើបាន ដើម្បីទប់ស្កាត់ជំងឺរាតត្បាត Covid-19 ក៏ដូចជាប្រារព្ធព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic ប្រកបដោយសុវត្ថិភាព និងសន្តិសុខបំផុត ។ អំឡុងពេលចូលរួមធ្វើសន្និសិទសារព័ត៌មានរួមគ្នាជាមួយលោក ចូ បៃដិន នៅឯសេតវិមាន លោក ស៊ូហ្គា បាននិយាយថា ជប៉ុនកំពុងស្តាប់ និងរៀនសូត្រពីអង្គការសុខភាពពិភពលោក (WHO) និងអ្នកជំនាញ ហើយប្រទេសខ្លួនក៏កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic ផងដែរ ។ ស្របពេលជាមួយគ្នានេះដែរ ប្រធានព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic លោកស្រី សីកូ ហាស៊ីម៉ូតុ (Seiko Hashimoto) នៅថ្ងៃសុក្រនេះបញ្ជាក់ថា Olympic Games នឹងមិនត្រូវបានលុបចោល ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 នោះទេ និងប្តេជ្ញាថា ទីក្រុងតូក្យូនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡានេះប្រកបដោយសុវត្ថិភាព និងសន្តិសុខគ្រប់គ្រាន់…
-
ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ការចាត់វិធានការឆ្លើយតបវិញពីសំណាក់រុស្ស៊ី គឺជាការបង្កើនបញ្ហា និងជាទង្វើដ៏គួរអោយសោកស្តាយខ្លាំងណាស់

អាមេរិក៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូបានធ្វើការឆ្លើយតបនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក តាមរយៈការបណ្តេញមន្ត្រីទូតអាមេរិក១០រូបចេញពីរុស្ស៊ី និងហាមឃាត់មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក ចូ បៃដិន មិនឲ្យជាន់ទឹកដីរុស្ស៊ីថែមទៀត ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រសួងការបរទេសអាមេរិកនៅថ្ងៃសុក្រនេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សកម្មភាពថ្មីៗរបស់យើង គឺមានភាពសមាមាត្រ និងសមស្របទៅនឹងសកម្មភាពបង្កគ្រោះថ្នាក់ដោយរុស្ស៊ី ។ វាមិនមែនជាផលប្រយោជន៍សម្រាប់យើង ដែលត្រូវចូលរួមក្នុងការបង្កើនបញ្ហាវិលជុំនេះឡើយ ប៉ុន្តែយើងរក្សាសិទ្ធិក្នុងការឆ្លើយតប ចំពោះការសងសឹកណាមួយប្រឆាំងនឹងអាមេរិក ។ សូមជម្រាបថា រដ្ឋាភិបាលទីក្រុងម៉ូស្គូបានប្រកាសហាមមន្ត្រីជាន់ខ្ពស់អាមេរិកមិនឲ្យចូលមកក្នុងទឹកដីរុស្ស៊ី ដែលការសម្រេចនេះធ្វើឡើងបន្ទាប់ពីរុស្ស៊ីបានសម្រេចបណ្តេញមន្ត្រីទូតអាមេរិក១០រូប ។ ការបណ្តេញមន្ត្រីទូតអាមេរិក គឺជាឆ្លើយតបទៅនឹងទណ្ឌកម្មនៅថ្ងៃសុក្រសប្តាហ៍នេះ ដោយទីក្រុងវ៉ាស៊ីនតោនដែលបានសម្រេចដាក់ទណ្ឌកម្មលើអង្គភាពជាច្រើននៅរុស្ស៊ី និងបណ្តាញមន្ត្រីទូតរុស្ស៊ី១០រូបចេញពីទឹកដីសហរដ្ឋអាមេរិក ៕ ប្រភព៖ AFP
-
ក្រុមហ៊ុន Pfizer កំពុងបង្កើនវ៉ាក់សាំងបង្ការជំងឺ Covid-19 ទ្វេដងអោយដល់កាណាដា ចំពេលប្រទេសនេះកំពុងផ្ទុះរលកទី៣

កាណាដា៖ នាយករដ្ឋមន្រ្តីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) នៅថ្ងៃសុក្រនេះបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer បាននិងកំពុងបង្កើនចំនួនវ៉ាក់សាំងទ្វេដងអោយដល់ប្រទេសកាណាដា ក្នុងរយៈពេលមួយខែទៀត ហើយលោកបានប្រកាសថា កាកបាតក្រហមបានត្រៀមរួចរាល់ ក្នុងការដាក់ពង្រាយនៅទីក្រុងអូតារីអូ (Ontario) ដើម្បីជួយក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ចំពេលមានរលកថ្មីនៃការចម្លងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មី ។ លោក ទ្រូដូ បានគូសបញ្ជាក់ថា ជំងឺរាតត្បាតនេះ គឺអាក្រក់ខ្លាំង ជាពិសេសនៅក្នុងទីក្រុង តូរុនតូ (Toronto) ជាក្រុងធំបំផុតរបស់ប្រទេសកាណាដា ដែលមានចំនួនឆ្លងបានបំបែកឯតទគ្គកម្ម ដោយបាននិងកំពុងពេញគ្រែរបស់មន្ទីរពេទ្យ ។ លោកបន្ថែមថា ទីក្រុងអូតារីអូ បានឈានដល់ការគាំទ្របន្ថែមទៀត… ខ្ញុំអាចប្រាប់អ្នកនៅថ្ងៃនេះថា យើងកំពុងឈរជើងដើម្បីដាក់ពង្រាយកាកបាទក្រហមកាណាដា ដើម្បីជួយក្រុមចាក់វ៉ាក់សាំងចល័តរបស់ពួកគេ ។ នេះនិយាយអំពីការចាក់វ៉ាក់សាំងអោយមនុស្សដែលមានស្ថានភាពធ្ងន់ធ្ងរបំផុត ។ យ៉ាងណាមិញ អ្នកនាំពាក្យអាជ្ញាធរក្រុងអូតារីអូ បានបដិសេធថា ខ្លួនមិនបានស្នើសុំជំនួយទេ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមេសានេះ នៅទូទាំងប្រទេសកាណាដាមានចំនួនអ្នកឆ្លងជំងឺ Covid-19 សរុប១លាន១០ម៉ឺន៦ពាន់៦២ករណី ក្នុងនោះមានអ្នកស្លាប់២ម៉ឺន៣ពាន់៥៤១នាក់ និងអ្នកជាសះស្បើយឡើងវិញ៩៩ម៉ឺន៧ពាន់២០២នាក់ ៕ ប្រភព៖…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤០លាន៥៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១ម៉ឺននាក់ និងជាសះស្បើយ១១៩លាន៣៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤០លាន៥៣ម៉ឺន១ពាន់២៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១ម៉ឺន២ពាន់២០៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១១៩លាន៣៤ម៉ឺន៧ពាន់៨៩៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៣០ម៉ឺន៥ពាន់៩១២នាក់ ស្លាប់ចំនួន៥៧ម៉ឺន៩ពាន់៩៤២នាក់ និងជាសះស្បើយចំនួន២៤លាន៨៣ម៉ឺន៦ពាន់១៨៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៤លាន៥២ម៉ឺន៦ពាន់៦០៩នាក់ ស្លាប់១៧ម៉ឺន៥ពាន់៦៧៣នាក់ និងជាសះស្បើយ១២លាន៦៧ម៉ឺន១ពាន់២២០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន៨៣ម៉ឺន៤ពាន់៣៤២នាក់ ស្លាប់ចំនួន៣៦ម៉ឺន៩ពាន់២៤នាក់ និងជាសះស្បើយ១២លាន២៩ម៉ឺន៨ពាន់៨៦៣នាក់ ៕ ប្រភព៖ worldometers
-
ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុនមួយឈានដល់ដំណាក់កាលសាកល្បងចុងក្រោយហើយ

ទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK បានចេញផ្សាយថា ក្រុមហ៊ុនឱសថដ៏ធំរបស់អាមេរិក Merck កំពុងឈានទៅដល់ដំណាក់កាលចុងក្រោយនៃការសាកល្បងព្យាបាលសម្រាប់ថ្នាំប្រឆាំងវីរុសកូវីដ១៩ហើយ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា លទ្ធផលដ៏មានប្រយោជន៍នេះគឺទទួលបានពីការសិក្សាសាកល្បងព្យាបាលដំណាក់កាលទី ២ នៃថ្នាំនេះ ។ ក្រុមហ៊ុនថា អ្នកចូលរួមដែលមិនមែនជាអ្នកជំងឺចូលសម្រាកនៅមន្ទីរពេទ្យប្រហែលជា ៣០០ នាក់បានចូលរួមនៅក្នុងការសិក្សាដំណាក់កាលទី ២ ។ រីឯលទ្ធផលនៃការសាកល្បងព្យាបាលដំណាក់កាលទី ៣ និងជាដំណាក់កាលចុងក្រោយត្រូវបានគេរំពឹងថានឹងកើតមាន ឬច្បាស់ការនៅក្នុងខែកញ្ញា ឬខែតុលា មុនឈានដល់ការអនុម័តពីស្ថាប័នទទួលបន្ទុកចំណីអាហារនិងឪសថរបស់អាមេរិក មុនចុងឆ្នាំនេះ៕
-
ទាន់ហេតុការណ៍! ថៃមានឆ្លងកូវីដ ១៥៨២នាក់ទៀត ថ្ងៃនេះ

-
អង្គការសុខភាពពិភពលោកបញ្ជាក់ជាថ្មីពីការត្រៀមប្រកាសឲ្យប្រើវ៉ាក់សាំងចិនបន្ទាន់ ចុងខែនេះ

អង្គការសុខភាពពិភពលោក (WHO) នឹងសម្រេចនៅចុងខែនេះ ឬនៅខែក្រោយ លើការទទួលស្គាល់វ៉ាក់សាំងបង្ការ COVID-19 របស់ចិន ស៊ីណូហ្វាម (Sinopharm) និង ស៊ីណូវ៉ាក់ (Sinovac) ចុះក្នុងបញ្ជីប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ ក្រោយការវាយតម្លៃយ៉ាងហ្មត់ចត់។ នេះបើតាមមន្រ្តីជំនាញផ្នែកវ៉ាក់សាំងរបស់ WHO ប្រចាំតំបន់អឺរ៉ុប លោក ស៊ីដដាថា ដាតតា (Siddhartha Datta) បានគូសបញ្ជាក់ កាលពីម្សិលមិញ ចេញផ្សាយដោយ Reuters នាថ្ងៃទី១៦ មេសានេះ។ លោកថា «យើងនឹងទទួលបានដំណឹង អំពីការទទួលស្គាល់វ៉ាក់សាំងចិនទាំងពីរ ចុះក្នុងបញ្ជីប្រើប្រាស់បន្ទាន់ (EUL) របស់ WHO នៅចុងខែមេសានេះ ឬនៅខ្ទង់ដើមខែឧសភាខាងមុខ»។ មុននេះ ស្ថានប័នសុខភាពកម្រិតពិភពលោកមួយនេះ ទើបប្រកាសទទួលស្គាល់ពីប្រសិទ្ធិភាពរបស់វ៉ាក់សាំងចិនថាបំពេញលក្ខខណ្ឌគ្រប់គ្រាន់ហើយ៕ https://admin.amskh.co/detail/313445