Category: ព័ត៌មានអន្តរជាតិ

  • ​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​ៗ​របស់​ចិន​ចំនួន​០​៥​ ​ត្រូវ​បាន​សហរដ្ឋអាមេរិក​ចាត់ទុកជា​ក្រុមហ៊ុន​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​អាមេរិក

    ​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​ៗ​របស់​ចិន​ចំនួន​០​៥​ ​ត្រូវ​បាន​សហរដ្ឋអាមេរិក​ចាត់ទុកជា​ក្រុមហ៊ុន​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​អាមេរិក

    ​អាមេរិក​៖​ ​គណៈកម្មការ​ទូរគមនាគមន៍​សហ​ព័ន្ធ​អាមេរិក​ (​F​CC) ​បាន​កំណត់​មុខសញ្ញា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​ចំនួន​០​៥​ជា​ ​«​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​»​ ​កាលពី​ឆ្នាំ​២​០​២​០​ ​ដោយ​ក្នុង​នោះ​ ​រួម​មាន​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​និង​ក្រុមហ៊ុន​ ​Z​T​E​ ​ផង​ដែរ​ ​។​ បើ​តាម​គណៈកម្មការ​ទូរគមនាគមន៍​សហ​ព័ន្ធ​អាមេរិក​ (​F​CC) ​ផលិតផល​ ​និង​សេវាកម្ម​ទូរគមនាគមន៍​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ចិន​ ហូ​វៃ​, ​Z​T​E​, ​ហៃ​ធើ​រ៉ា​ ​ខំ​ម្យូ​នី​ខេ​សិន​ ​ខ​ប​, ​ហាន​ស៊ូ​ ​ហ៊ី​គ​វី​សិន​ ​ឌី​ជី​ថល​ ​តិច​ណូ​ឡូ​ជី​ ខូ ​និង​ ​ជី​ជាំ​ង​ ​តា​ហ​័​រ​ ​តិច​ណូ​ឡូ​ជី​ ខូ ​បាន​បង្ក​ ​«​ហា​និ​ភ័យ​ដែល​មិន​អាច​ទទួលយក​បាន​ចំពោះ​សន្តិសុខ​ជាតិ​ ​និង​សុវត្ថិភាព​របស់​ពលរដ្ឋ​អាមេរិក​»​ ​ដូច្នេះ​ហើយ​រដ្ឋាភិបាល​សម្រេច​ដាក់​ក្រុមហ៊ុន​ទាំងនេះ​ចូលក្នុង​បញ្ជី​ខ្មៅ​ ​។​ សហរដ្ឋអាមេរិក​បាន​អនុម័ត​ច្បាប់​ ​ស្តីពី​បណ្ដាញ​ទូរគមនាគមន៍​ដែល​មាន​សុវត្ថិភាព​ ​និង​គួរ​ឱ្យ​ជឿ​ទុក​បាន​កាលពី​ឆ្នាំ​២​០​១​៩​ ​ដោយ​នៅ​ឆ្នាំ​២​០​២​០​ ​គណៈកម្មការ​ទូរគមនាគមន៍​សហ​ព័ន្ធ​អាមេរិក​ចាប់ផ្ដើម​ធ្វើការ​អនុវត្តន៍​ច្បាប់​នោះ​ ​និង​បាន​កំណត់​មុខសញ្ញា​ទៅលើ​ក្រុមហ៊ុន​ចិន​ ​រហូតដល់​សម្រេច​ដាក់​ក្រុមហ៊ុន​ទាំងនោះ​ចូលក្នុង​បញ្ជី​ខ្មៅ​ ​៕​ ​ប្រភព​៖​ ​T​h​e​ ​Economy​ ​Time​s

  • ​ថៃ​គ្រោង​អនុវត្ត​វិធានការ​កាត់បន្ថយ​ពេល​ធ្វើ​ច​ត្តាឡី​ស័ក​​នៅដើម​ខែ​មេសា​ខាងមុខនេះ​ ​ក្នុង​គោលដៅ​ជំរុញ​វិ​ស័យ​ទេសចរណ៍​អោយ​រស់​ឡើងវិញ

    ​ថៃ​គ្រោង​អនុវត្ត​វិធានការ​កាត់បន្ថយ​ពេល​ធ្វើ​ច​ត្តាឡី​ស័ក​​នៅដើម​ខែ​មេសា​ខាងមុខនេះ​ ​ក្នុង​គោលដៅ​ជំរុញ​វិ​ស័យ​ទេសចរណ៍​អោយ​រស់​ឡើងវិញ

    ​ថៃ​៖​ ​គិត​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​មេសា​ខាងមុខនេះ​ ​ថៃ​នឹង​ចាប់​អនុវត្ត​ការ​បន្ធូរបន្ថយ​លើ​វិធានការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ដែលគេ​ហៅឈ្មោះ​ថា​ ​ការ​ធ្វើ​ច​ត្តាឡី​ស័ក​តាម​តំបន់​ (​Area​ ​Quarantine​) ​ដើម្បី​ជំរុញ​វិ​ស​័​យ​ទេសចរណ៍​ប្រទេស​របស់​ខ្លួន​ឡើងវិញ​ ​។​ វិធានការ​ថ្មីៗ​នេះ​គឺ​ស្ថិត​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​ស្ដារសេដ្ឋកិច្ច​ប្រទេសជាតិ​ឡើងវិញ​ ​។​ ​ប៉ុន្តែ​សហ​ព័ន្ធ​ឧស្សាហកម្ម​ថៃ​និយាយ​ថា​ ​ទោះបី​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ត្រូវ​បន្ថយ​មក​នៅ​រយៈពេល​តែ​០​៧​ថ្ងៃ​ក៏ដោយ​ ​ក៏​វា​នៅតែ​មិនមែន​ជា​ជម្រើស​ល្អ​ឡើយ​ ​ហើយ​ដើម្បី​សម្រេច​គោលដៅ​នេះ​ ​យើង​គួរ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ឲ្យបាន​គ្រប់គ្នា​ ​នោះ​ទើប​ជា​គន្លឹះ​ដ៏​សំខាន់​ ​ដែល​អាច​ឆ្ពោះទៅ​រកការ​បើក​ព្រំដែន​ឡើងវិញ​ ​។​ យ៉ាងណាមិញ​ ​ស្ថិត​ក្រោម​ផែនការ​ខាងលើ​នេះ​ ​អ្នកទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​នឹង​ត្រូវ​តម្រូវ​ឱ្យ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​មួយ​ស​ប្តាហ៍ ​ប៉ុណ្ណោះ​ ​ដែល​ពីមុន​គឺ​២​ស​ប្តាហ៍ ​។​ ​ក្រោយ​ធ្វើ​ច​ត្តាឡី​ស័ក​មួយ​ស​ប្ដាហ៍​រួចរាល់​ ​អ្នកទេសចរ​ណ៍​អាច​ធ្វើដំណើរ​ទៅកាន់​គ្រប់​ខេត្ត​ក្រុង​របស់​ប្រទេស​ថៃ​ ​ខណៈ​អ្នក​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​នឹង​ត្រូវ​ចំណាយ​ពេល​១​០​ថ្ងៃ​ធ្វើ​ច​ត្តាឡី​ស័ក​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

  • ​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​បញ្ជាក់​ថា​ ​ក្រុម​ជំនាញ​រក​មិនឃើញ​មាន​ភស្ដុតាង​ណាមួយ​បង្ហាញ​ថា​ ​ក្រោយ​ចាក់​វ៉ាក់សាំង​ខ្លួនហើយ ​អាចប​ង្ក​ឲ្យ​មាន​បញ្ហា​កំណក​ឈាម​ឡើយ

    ​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​បញ្ជាក់​ថា​ ​ក្រុម​ជំនាញ​រក​មិនឃើញ​មាន​ភស្ដុតាង​ណាមួយ​បង្ហាញ​ថា​ ​ក្រោយ​ចាក់​វ៉ាក់សាំង​ខ្លួនហើយ ​អាចប​ង្ក​ឲ្យ​មាន​បញ្ហា​កំណក​ឈាម​ឡើយ

    ​អង់គ្លេស​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ (​As​t​raZe​n​e​ca​) ​បញ្ជាក់​ថា​ ​ការ​ត្រួតពិនិត្យ​ឡើងវិញ​លើ​ទិន្នន័យ​សុវត្ថិភាព​របស់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ខ្លួន​ ​មិនបាន​បង្ហាញ​ភស្ដុតាង​ណាមួយ​ ​ពី​ការ​កើន​ឡើង​ហា​និ​ភ័យ​ ​នៃ​បញ្ហា​កំណក​ឈាម​ក្នុង​ស​សៃ​ឈាម​នោះ​ទេ​ ​។​ នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​នេះ​បញ្ជាក់​ថា​ ​បន្ទាប់ពី​ការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​ទិន្ន ​ន័យ​សុវត្ថិភាព​របស់​អ្នក​ចាក់​វ៉ាក់សាំង​ជាង​១​៧​លាន​នាក់​នៅ​អង់គ្លេស​ ​និង​អឺរ៉ុប​ ​មិន​មាន​ភស្ដុតាង​ណាមួយ​បញ្ជាក់​ពី​ហា​និ​ភ័យ​ ​នៃ​ការ​ស្ទះ​ស​សៃ​ឈាម​សួត​ ​ឬ​កំណក​ឈាម​ជាដុំ​តូច​ៗ​ក្នុង​ស​សៃ​ឈាម​ ​ក្នុងចំណោម​ក្រុម​មនុស្ស​ ​ដោយ​គិត​ទាំង​ទៅលើ​វ័យ​ ​ភេទ​ ​ឬក៏​ក្រុម​មនុស្ស​នៅ​ក្នុង​ប្រទេស​ណាមួយ​នោះ​ទេ​ ​។​ ការ​លើកឡើង​ខាងលើ​នេះ​របស់​លោក​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​អៀ​រ​ឡង់​ ​ដា​ណឺ​ម៉ាក​ ​ន​័​រ​វែ​ស​ ​អ៊ីតាលី​ ​ហូឡង់​ ​និង​ប្រទេស​មួយ​ចំនួន​ទៀត​ ​កាលពី​ស​ប្ដាហ៍​មុន​បាន​សម្រេច​ចិត្ត​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​របស់​ ​អា​ស្រ្តាហ្សេណេ​កា​ ​ជូន​ប្រជាជន​របស់​ពួកគេ​ ​ក្រោយ​ប្រទេស​អឺរ៉ុប​ជាច្រើន​រក​ឃើញ​ថា​ ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​នេះ​ ​មាន​បញ្ហា​កំណក​ឈាម​ក្នុង​ស​សៃ​ឈាម​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​សហភាព​អឺរ៉ុប​ប្រឈម​នឹង​កង្វះ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​បន្ទាប់ពី​ក្រុមហ៊ុនផលិតឱសថអង់គ្លេស​ ​As​t​raZe​n​e​ca​ ​ប្រកាស​ពី​កង្វះខាតការផលិតវ៉ាក់សាំងរបស់ខ្លួន

    ​សហភាព​អឺរ៉ុប​ប្រឈម​នឹង​កង្វះ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​បន្ទាប់ពី​ក្រុមហ៊ុនផលិតឱសថអង់គ្លេស​ ​As​t​raZe​n​e​ca​ ​ប្រកាស​ពី​កង្វះខាតការផលិតវ៉ាក់សាំងរបស់ខ្លួន

    ​បរទេស​៖​ ​សហភាព​អឺរ៉ុប​បាន​ប្រឈម​នឹង​កង្វះខាត​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ដើម្បី​ដំណើរការ​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​ ​ក្រោយ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់​ គ្លេ​ស​ ​អា​ស្រ្តាហ្សេណេ​កា​ (​As​t​raZe​n​e​ca​) ​បាន​ប្រកាស​ពី​កង្វះខាត​របស់​ខ្លួន​ ​ចំ​ពេល​ដែល​ប្រទេស​លើ​ពិភពលោក​ទាក់ទង​រក​វ៉ាក់សាំង​ពួកគេ​ច្រើន​ ​។​ ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​កាលពី​ចុង​ស​ប្តាហ៍​មុននេះ​បញ្ជាក់​ថា​ ​ខ្លួន​បាន​ខកចិត្ត​ ​ដើម្បី​ប្រកាស​ពី​កង្វះខាត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ ​ដែល​តាម​ផែនការ​ត្រូវ​បញ្ជូន​ទៅ​សហភាព​អឺរ៉ុប​តាម​ការ​គ្រោងទុក​ ​បើ​ទោះ​ជា​ពួកគេ​បាន​ខិត​ធ្វើការ​ដោយ​មិន​គិត​នឿយហត់​ ​ដើម្បី​ពន្លឿន​ក្នុង​ការ​ផលិត​សម្រាប់​ការ​ផ្គត់ផ្គង់​ ​។​ ​ក្រុមហ៊ុន​នេះ​បន្ថែម​ថា​ ​គួរឲ្យ​ស្តាយ​… ​ការ​រឹតត្បិត​នាំចេញ​នឹង​ត្រូវការ​បន្ថយ​ចំពោះ​ការចែក​ចាយ​នៅ​ត្រីមាស​ទី​១​ ​និង​ទំនងជា​ប៉ះពាល់​ដល់​ការចែក​ចាយ​នៅ​ត្រីមាស​ទី​២​ ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ជម្រើស​ដ៏​សំខាន់​ ​ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​វី​រុ​ស​ ​Co​v​i​d​-19 ​ដែល​បាន​សម្លាប់​ជីវិត​មនុស្សជា​ង​២​.​៦​លាន​នាក់​ទូទាំង​ពិភពលោក​ ​ហើយ​ការប្រកាស​របស់​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​ជា​ការវាយប្រហារ​មួយទៀត​ទៅលើ​មេដឹកនាំ​សហភាព​អឺរ៉ុប​ ​ដែល​បាន​ប្រឈម​នឹង​ការរិះគន់​ ​ចំពោះ​ការ​ចាប់ផ្តើម​មិន​ល្អ​សម្រាប់​កម្មវិធី​វ៉ាក់សាំង​នៅ​ទ្វីប​មួយ​នេះ​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

  • ​យោធា​មី​យ៉ា​ន់​ម៉ា​ប្រកាស​ចេញ​ច្បាប់អាជ្ញាសឹក​ក្នុង​ទីក្រុង​ ​Y​an​go​n ​ខណៈ​មនុស្ស​យ៉ាងតិច​១​៨​នាក់​ស្លាប់​ ​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ

    ​យោធា​មី​យ៉ា​ន់​ម៉ា​ប្រកាស​ចេញ​ច្បាប់អាជ្ញាសឹក​ក្នុង​ទីក្រុង​ ​Y​an​go​n ​ខណៈ​មនុស្ស​យ៉ាងតិច​១​៨​នាក់​ស្លាប់​ ​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ

    ​មី​យ៉ា​ន់​ម៉ា​៖​ ​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​ ​នៅ​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​បាន​ដាក់​ចេញ​ច្បាប់អាជ្ញាសឹក​នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន​ ​ក្រោយ​ក្រុម​បាតុករ​យ៉ាងតិច​១​៨​ ​នាក់​បាន​បាត់បង់ជីវិត​ ​នៅ​ក្នុង​បាតុកម្ម​តវ៉ា​ដ៏​បង្ហូរ​ឈាម​ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​រដ្ឋ​ ​បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា​ ​សង្កាត់​ ហ្លាំ​ង​ថា​យ៉ា​ ​ដ៏​ធំ​របស់​ទីក្រុង​យ៉ាង​ហោ្គ​ន​ ​និង​សង្កាត់​ ស្វេ​ប​យី​ថា​ ​ដែល​នៅ​ជិត​នោះ​ ​នឹង​ត្រូវ​ដាក់​នៅ​ក្រោម​ច្បាប់អាជ្ញាសឹក​ ​។​ ​សង្កាត់​ធំ​ៗ​ ​និង​ក្រីក្រ​ទាំងពីរ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​មណ្ឌល​រោងចក្រ​ ​និង​ជា​កន្លែង​រោងចក្រ​កាត់​ដេរ​ ​។​ សូម​ជម្រាប​ថា​ ​អំពើ​ហិង្សា​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​បាន​ធ្វើ​ឱ្យ​ចំនួន​មនុស្ស​ ​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ ​ចាប់តាំង​ពី​មេដឹកនាំ​យោធា​បាន​ទម្លាក់​មេដឹកនាំ​ស៊ីវិល​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​ពី​អំណាច​ ​កើន​ឡើង​ប្រមាណ​១​០​០​នាក់​ហើយ​ ​បើ​ទោះបីជា​សកម្មជន​ ​និង​ក្រុម​សិទ្ធិមនុស្ស​ជឿ​ថា​ ​វា​អាច​ខ្ពស់​ជាង​នេះ​ក៏ដោយ​ ​៕​ ​ប្រភព​៖​ CN​A

  • ​ស្ថានទូត​ចិន​នៅ​មី​យ៉ា​ន់​ម៉ា​បញ្ជាក់​ថា​ ​បុគ្គលិក​ជនជាតិ​ជាច្រើន​នាក់​រង​របួស​ ​ក្រោយ​រោងចក្រ​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ចិន​ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​ទីនោះ

    ​ស្ថានទូត​ចិន​នៅ​មី​យ៉ា​ន់​ម៉ា​បញ្ជាក់​ថា​ ​បុគ្គលិក​ជនជាតិ​ជាច្រើន​នាក់​រង​របួស​ ​ក្រោយ​រោងចក្រ​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ចិន​ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​ទីនោះ

    ​មី​យ៉ា​ន់​ម៉ា​៖​ ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បញ្ជាក់​ថា​ ​បុគ្គលិក​ជនជាតិ​ចិន​ជាច្រើន​នាក់​បាន​រង​របួស​ ​និង​ជាប់​នៅ​ក្នុង​ការវាយប្រហារ​ដោយ​ការ​ដុត​បំផ្លាញ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ទៅលើ​រោងចក្រ​កាត់​ដេរ​ ​នៅ​ឯ​សង្កាត់​ ហ្លាំ​ង​ថា​យ៉ា​ ​។​ ជាមួយគ្នា​នេះ​ ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ ​ដោយ​ស្នើ​អោយ​កងកម្លាំង​មី​យ៉ា​ន់​ម៉ា​ការពារ​ទ្រព្យសម្បត្តិ​ ​និង​ពលរដ្ឋ​ចិន​ ​ហើយ​បាន​រៀបរាប់​ពី​ស្ថានភាព​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ថា​ ​គឺ​ធ្ងន់ធ្ងរ​ណាស់​ ​និង​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្លួន​នៅ​មី​យ៉ា​ន់​ម៉ា​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​។​ ក្រុម​អ្នក​តស៊ូ​មតិ​មួយ​បាន​និយាយ​ថា​ ​កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​យ៉ាងតិច​២​២​នាក់​នៅ​សង្កាត់​ ហ្លាំ​ង​ថា​យ៉ា​ ​នៅ​ជាយ​ទីក្រុង​ ​យ៉ាង​ហ្គោ​ន​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​បន្ទាប់ពី​រោងចក្រ​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ចិន​ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​ទីនោះ​ ​។​ ​បើ​តាម​ទូរទស្សន៍​ ​M​y​a​wad​day​ ​ដែល​គ្រប់គ្រង​ដោយ​យោធា​ ​កងកម្លាំង​សន្តិសុខ​បាន​ធ្វើសកម្មភាព​ ​បន្ទាប់ពី​រោងចក្រ​កាត់​ដេរ​ចំនួន​៤​ ​និង​រោងចក្រ​ផលិត​ជីរ​កសិកម្ម​មួយ​ត្រូវ​បាន​ដុតឆេះ​ ​៕​ ​ប្រភព​៖​ ​A​F​P

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​០​លាន​៤​១​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៦​លាន​៩​៦​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​២​០​លាន​៤​១​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៦​លាន​៩​៦​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​២​០​លាន​៤​១​ម៉ឺន​៣​ពាន់​៧​៦​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៦​៦​ម៉ឺន​៥​ពាន់​២​២​៦​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​៦​លាន​៩​៦​ម៉ឺន​២​ពាន់​៩​៥​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៣​០​លាន​៨​ម៉ឺន​១​ពាន់​៦​៥​៧​នាក់​ ​ស្លាប់​ចំនួន​៥​៤​ម៉ឺន​៧​ពាន់​២​៣​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​២​លាន​១​៦​ម៉ឺន​៩​ពាន់​២​៣​៧​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​១​លាន​៤​៨​ម៉ឺន​៣​ពាន់​៣​៧​០​នាក់​ ​ស្លាប់​២​៧​ម៉ឺន​៨​ពាន់​៣​២​៧​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៦​ម៉ឺន​៣​ពាន់​៨​០​៨​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៣​៨​ម៉ឺន​៥​ពាន់​១​៥​៨​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៨​ពាន់​៧​៦​២​នាក់​ ​និង​ជាសះស្បើយ​១​១​លាន​៥​ពាន់​៤​៤​៥​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • As​t​raZe​n​e​ca​៖ គ្មាន​ភស្តុតាង​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ខ្លួន​មាន​ហា​និ​ភ័យ​កំណក​ស​សៃ​ឈាម​ទេ​

    As​t​raZe​n​e​ca​៖ គ្មាន​ភស្តុតាង​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ខ្លួន​មាន​ហា​និ​ភ័យ​កំណក​ស​សៃ​ឈាម​ទេ​

    ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​បាន​អះអាង​ថា​ ​ពុំ​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា​ ​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ដែល​ខ្លួន​ផលិត​រួចហើយ​មាន​ហា​និ​ភ័យ​នៃ​កំណក​ស​សៃ​ឈាម​ ​នេះ​គឺជា​របាយការណ៍​ដែល​ក្រុមហ៊ុន​បាន​បញ្ចេញ​ ​កាលពី​ថ្ងៃអាទិត្យ​ ​ទី​១​៤​ ​មីនា​ ​២​០​២​១​ម្សិលមិញ​។​ ​របាយការណ៍​ក៏​បញ្ជាក់​ថា​ ​ពុំ​មាន​ភស្តុតាង​ណាមួយ​ដែល​ថា​ ​វ៉ាក់សាំង​របស់​ខ្លួន​មាន​ហា​និ​ភ័យ​តាម​អាយុកាល​ ​របស់​មនុស្ស​ ​ភេទ​របស់​មនុស្ស​ ​ឬ​ក្នុង​ប្រទេស​ណាមួយ​ទេ​។​ ​ជា​ការ​ចេញ​របាយការណ៍​ក្រោយពេល​ ​អាជ្ញាធរ​អៀ​ក​ឡើង​ ​ដា​ណឺ​ម៉ាក​ ​ន័រ​វេ​ស​ ​ហូឡង់​ ​និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​បាន​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​លើ​ពលរដ្ឋ​ ​ក្រោយ​រក​ឃើញ​ថា​ ​មាន​កំណក​ឈាម​លើស​សៃ​ឈាម​ ​ក្នុង​នោះ​ ​អូ​ទ្រី​ស​ ​បាន​បញ្ឈប់​ការ​ចាក់​កាលពី​ស​ប្តាហ៍​មុន​ ​ក្រោយ​មានការ​ស្លាប់​ ​ទាក់ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​។​ ​របាយការណ៍​បាន​ពិនិត្យ​ឡើងវិញ​ ​ចំពោះ​ករណី​មនុស្ស​ច្រើនជាង​១​៧​លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​ ​ក្នុង​នោះ​ ​រួម​មាននៅ​អឺរ៉ុប​ ​និង​នៅ​អង់គ្លេស​៕​ ​ប្រភព​ពី​ CN​A​

  • ក្រុមអ្នកវិទ្យាសាស្ត្រប្រេស៊ីលកំពុងតាមដាន វីរុសកូវីដ-១៩បំប្លែងថ្មីមួយទៀត B.1.1.33

    ក្រុមអ្នកវិទ្យាសាស្ត្រប្រេស៊ីលកំពុងតាមដាន វីរុសកូវីដ-១៩បំប្លែងថ្មីមួយទៀត B.1.1.33

    សៅប៉ូឡូ៖ នៅរសៀលថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ ប្រេស៊ីលទើបតែបានប្រកាសឲ្យដឹងថា វីរុស COVID-19 ដែលអាចជាវីរុសបំប្លែងថ្មីមួយទៀត ត្រូវបានរកឃើញនៅតាមតំបន់មួយចំនួន នៃប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ ។ ការសិក្សាមួយដែលបានប្រព្រឹត្តទៅ នៅក្នុងរដ្ឋចំនួន ០៥របស់ប្រេស៉ីល បានឈានទៅដល់ការរកឃើញវីរុស COVID-19 ដែលអាចជាទម្រង់បំប្លែងថ្មីមួយទៀត មានប្រភពមកពីទម្រង់វីរុស COVID-19 បំប្លែងថ្មី B.1.1.33 ដែលបានរីករាលដាល នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះស្រាប់ទៅហើយ។ ការលេចឡើងនៃវីរុស COVID-19 ក្នុងទម្រង់បំប្លែងថ្មីៗ ជាបញ្ហាគួរឲ្យបារម្ភមួយ ជាពិសេសប្រសិនបើពួកវាមានភាពកាចសាហាវ ឬឆ្លងរាលដាលឆាប់រហ័សជាងធម្មតា។ មកទល់ពេលនេះ ប្រេស៉ីលបានរកឃើញករណីឆ្លងសរុបនៃ COVID-19 ចំនួនជាង ១១លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ២៧ម៉ឺននាក់៕

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​ធ្វើ​កិច្ចពិភាក្សា​តាម​វីដេអូ​អន​ឡា​ញ​ជាមួយ​មេដឹកនាំ​ឥណ្ឌា​ ​ជប៉ុន​ ​និង​អូ​ស្រ្តា​លី​ ​ផ្តោត​សំខាន់​លើ​ជំងឺ​កូ​វី​ដ​១​៩​ ​និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ

    ​លោក​ ចូ ​បៃ​ដិ​ន​ ​ធ្វើ​កិច្ចពិភាក្សា​តាម​វីដេអូ​អន​ឡា​ញ​ជាមួយ​មេដឹកនាំ​ឥណ្ឌា​ ​ជប៉ុន​ ​និង​អូ​ស្រ្តា​លី​ ​ផ្តោត​សំខាន់​លើ​ជំងឺ​កូ​វី​ដ​១​៩​ ​និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃសុក្រ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​បាន​ជួបពិភាក្សា​តាម​វីដេអូ​អន​ឡា​ញ​ជាមួយ​មេដឹកនាំ​របស់​ប្រទេស​ជប៉ុន​ ​ឥណ្ឌា​ ​និង​អូ​ស្រ្តា​លី​ ​ដោយ​ផ្តោត​ជា​សំខាន់​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ​និង​ ​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​ ​រួម​ទាំង​បញ្ហា​ដទៃទៀត​នៅ​ក្នុង​តំបន់​ ​។​ បន្ទាប់ពី​ជំនួប​កំពូល​បួន​ប្រទេស​នេះ​ជាលើកដំបូង​ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​គឺ​លោក​ ​លោក​ ជេ​ក​ ស៊ុ​ល​លី​វ៉ា​ន​ (J​a​k​e​ Su​l​l​i​van​) ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ដោយសង្ខេប​នៅ​ឯ​សេតវិមាន​ថា​ ​ក្រុម​ចតុ​ប្រទេស​ដែល​មានឈ្មោះ​ថា​ ខ្វ​ដ​ (Qu​a​d​) ​បាន​ធ្វើការ​សន្យា​តាំងចិត្ត​ដ៏​ធំ​មួយ​ ​ចំពោះ​ផែនការ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ហើយ​ថា​ ខ្វ​ដ​ ​បាន​ប្តេជ្ញា​បញ្ជូន​វ៉ាក់សាំង​កូ​វី​ដ​១​៩​ចំនួន​១​ពាន់​លាន​ដូ​ស​មកកាន់​អាស៊ី​, ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ ​និង​ហួសពី​នេះ​នៅ​យ៉ាង​យូរ​ត្រឹម​ចុង​ឆ្នាំ​២​០​២​២​ខាងមុខ​ ​។​ បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​សេតវិមាន​ ​ក្រុមហ៊ុន​ ​Biological​ ​E​ ​របស់​ឥណ្ឌា​នឹង​ផលិត​វ៉ាក់សាំង​យ៉ាងតិច​១​ពាន់​លាន​ដូ​ស​នៅ​យ៉ង​យូរ​បំផុត​ត្រឹម​ចុង​ឆ្នាំក្រោយ​ ​ដោយ​ផ្តោត​លើ​វ៉ាក់សាំង​ចាក់​តែម្តង​រួចរាល់​របស់​ក្រុមហ៊ុន​អាមេរិក​ Jo​h​n​son​ & Jo​h​n​son​ ​។​ ​ការ​ផលិត​នេះ​ ​នឹង​ជួយ​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ជប៉ុន​ ​ព្រមទាំង​អង្គការ​អាមេរិក​មួយ​ ​។​ ​ចំណែក​អូស្ត្រាលី​នឹង​ចូល​រួមចំណែក​៧​៧​លាន​ដុល្លារ​ ​បន្ថែម​លើ​ការ​សន្យា​កាលពីមុន​ចំនួន​៤​០​៧​លាន​ដុល្លារ​ ​ដើម្បី​ធានា​ថា​ ​វ៉ាក់សាំង​ត្រូវ​បាន​បញ្ជូន​អោយ​មក​ចាក់​នៅ​អាស៊ី​អាគ្នេយ៍​ ​។​ក្រៅពី​ជួយ​លុយ​ផលិត​ហើយ​នោះ​…