-
ទីបំផុតវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Johnson & Johnson ទទួលបានការអនុញ្ញាតពីអង្គការ WHO សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់

ស្វីស៖ វ៉ាក់សាំងការពារជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson នៅថ្ងៃសុក្រនេះ បានទទួលការអនុម័តពីអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ ។ នេះជាវ៉ាក់សាំងបង្ការជំងឺ Covid-19 តម្រូវអោយចាក់តែ១ដូសដំបូងគេបំផុត ដែលទទួលបានការអនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ទៅក្នុងកម្មវិធី COVAX របស់អង្គការ WHO ហើយប្រទេសទាំងអស់នឹងអាចប្រើប្រាស់វ៉ាក់សាំង Johnson & Johnson នៅពេលដំណើរការពាក់ព័ន្ធនានាត្រូវបានរៀបចំរួចរាល់ ។ ទន្ទឹមគ្នា នាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បាននិយាយថា រាល់អាវុធដែលថ្មីប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពប្រឆាំងនឹង COVID-19 គឺជាការបោះជំហានបន្ថែមទៀត ទៅរកការគ្រប់គ្រងជំងឺរាតត្បាតសកលនេះ និងថា ការចុះបញ្ជីឲ្យប្រើប្រាស់បន្ទាន់ គឺជាពន្លឺភ្លើងសម្រាប់វ៉ាក់សាំងមួយ ដែលត្រូវទទួលបានដាក់ទៅក្នុងកម្មវិធី COVAX ។ នាយកអង្គការសុខភាពពិភពលោករូបនេះបានសង្កត់ធ្ងន់ទៀតថា ក្រុមជំនាញអង្គការ WHO នឹងបើកកិច្ចប្រជុំមួយនៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីដំបូន្មានដែលនឹងត្រូវផ្តល់សម្រាប់ការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson ៕ ប្រភព៖…
-
សេតវិមានបញ្ជាក់ថា នឹងបន្តរក្សាទុកវ៉ាក់សាំង Covid-19 របស់ AstraZeneca ដើម្បីចាក់ជូនពលរដ្ឋអាមេរិក ប្រសិនបើមានការយល់ព្រមពីនិយ័តករសុខភាព

អាមេរិក៖ សេតវិមាននឹងបន្តរក្សាទុកវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្ត្រាហ្សេណេកា (AstraZeneca) ដូច្នេះវ៉ាក់សាំងនេះនឹងត្រូវចាក់ឱ្យពលរដ្ឋអាមេរិកបានយ៉ាងឆាប់រហ័ស ប្រសិនបើមានការយល់ព្រមពីនិយ័តករសុខភាព នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋបាលកំពូលម្នាក់អាមេរិក ។ អ្នកសម្របសម្រួលរបស់អង្គភាពឆ្លើយតបនឹងជំងឺកូវីដ១៩របស់សេតវិមាន លោក ជេហ្វហ្វ្រេ ហ្ស៊ីន បាននិយាយក្នុងសន្និសីទកាសែតនៅថ្ងៃសុក្រនេះថា យើងមានស្តុកមួយចំនួនតូចនៃវ៉ាក់សាំងអាស្ត្រាហ្សេណេកា ដូច្នេះប្រសិនបើមានការយល់ព្រម… យើងអាចយកស្តុកនោះទៅចាក់ឱ្យប្រជាជនអាមេរិក ។ ក្រុមហ៊ុនអាស្ត្រាហ្សេណេកា បានផលិតវ៉ាក់សាំងកូវីដ១៩របស់ខ្លួនជាច្រើនលានដូសនៅសហរដ្ឋអាមេរិក ដែលវាមិនទាន់ត្រូវបានអនុម័តនៅឡើយទេ ។ សូមរំលឹកផងដែរថា ក្រុមហ៊ុន អាស្ត្រាហ្សេណេកា កាលពីខែកុម្ភៈបញ្ជាក់ថា ខ្លួនរំពឹងថា វ៉ាក់សាំងរបស់ខ្លួនអាចនឹងទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគ្រាអាសន្ននៅសហរដ្ឋអាមេរិកនាដើមខែមេសាខាងមុខនេះ ហើយអាចចែកចាយចំនួន៣០ លានដូសភ្លាមៗទៅទីតាំងនានានៅជុំវិញសហរដ្ឋអាមេរិក ៕ ប្រភព៖ Reuters
-
មន្រ្តីជាន់ខ្ពស់អង្គការ (WHO) និយាយថា គ្មានការចង្អុលបង្ហាញណាមួយដែលត្រូវឈប់ប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នោះទេ

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) អះអាងថា គ្មានហេតុផលណាមួយដែលត្រូវបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 ក្រុមហ៊ុន អាស្រ្តាហ្សេណេកា (AstraZeneca) នោះទេ ក្រោយបណ្តាប្រទេសអឺរ៉ុបមួយចំនួនបានផ្អាកការប្រើវ៉ាក់សាំងនេះ ពីព្រោះព្រួយបារម្ភអំពីបញ្ហាកំណកគ្រាប់ឈាម ។ ការកត់សម្គាល់បែបនេះរបស់អង្គការសុខភាពពិភពលោក ធ្វើឡើងបន្ទាប់ពីអាជ្ញាធរសុខាភិបាលរបស់ប្រទេសដាណឺម៉ាក ន័រវែស អ៊ីតាលី អ៊ីស្លង់ និងរ៉ូម៉ានី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាស្រ្តាហ្សេណេកា ក្រោយពលរដ្ឋមួយចំនួនក្នុងប្រទេសទាំងនេះ បានរាយការណ៍ពីបញ្ហាសុខភាព ក្នុងនោះគឺបញ្ហាកំណកឈាម បន្ទាប់ពីពួកគេបានចាក់រួច ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ត្រូវបានអ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) លោកស្រីវេជ្ជបណ្ឌិត ម៉ាហ្គារែត ហារីស អះអាងថា វ៉ាក់សាំងរបស់ អាស្រ្តាហ្សេណេកា គឺជាវ៉ាក់សាំងដ៏ល្អមួយ ក្នុងចំណោមវ៉ាក់សាំងដទៃទៀតដែលកំពុងត្រូវបានប្រើប្រាស់… ពិតហើយ យើងគួរតែបន្តប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុននេះតទៅទៀត… គ្មានការចង្អុលបង្ហាញណាមួយដែលត្រូវឈប់ប្រើប្រាស់វានោះទេ ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១៩លាន៦១ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦៥ម៉ឺននាក់ និងជាសះស្បើយ៩៦លាន២៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១៩លាន៦១ម៉ឺន៣ពាន់៨៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦៥ម៉ឺន១ពាន់៧២៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៦លាន២៥ម៉ឺន៧ពាន់៩២៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៩លាន៩៩ម៉ឺន៣ពាន់៤២៣នាក់ ស្លាប់ចំនួន៥៤ម៉ឺន៥ពាន់៥៤៤នាក់ និងជាសះស្បើយចំនួន២២លាន៣ម៉ឺន១ពាន់២២០នាក់ ។ ប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន៣៦ម៉ឺន៨ពាន់៣១៦នាក់ ស្លាប់២៧ម៉ឺន៥ពាន់២៧៦នាក់ និងជាសះស្បើយ១០លាន៩៨០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី៣ នៃតារាងស្ថិតិអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៣៣ម៉ឺន៣ពាន់៧២៨នាក់ ស្លាប់ចំនួន១៥ម៉ឺន៨ពាន់៤៨៣នាក់ និងជាសះស្បើយ១០លាន៩៧ម៉ឺន៣ពាន់២៦០នាក់ ៕ ប្រភព៖ worldometers
-
ប្រទេសម៉ាឡេស៊ី បានដាក់ចេញនូវច្បាប់ដាក់ទោសអ្នកបង្កើតព័ត៌មានក្លែងក្លាយរឿងកូវីដ១៩ ហើយច្បាប់ដែល ដាក់ចេញបន្ទាន់នោះ នឹងធ្វើការដាក់ទោសប្រាក់ផាកពិន័យខ្ពស់និងការជាប់គុករហូតដល់៦ឆ្នាំថៃមទៀត

យោងតាមទីភ្នាក់ងាររ៉យតឺ ច្បាប់ដែលចាប់ផ្តើមមានប្រសិទ្ធភាពតាំងពីថ្ងៃសុក្រនេះទៅនឹងត្រូវដាក់ទោសចំពោះ ការផ្សាយឬការបង្កើតព័ត៌មានក្លែងក្លាយទោះបីជារឿងទាំងមូលឬរឿងនៃផ្នែកខ្លះក៏ដោយដែលទាក់ទងនឹងករណី ឆ្លងនៃជម្ងឺកូវីដ១៩។ សេចក្តីរាយការណ៍បានបង្ហាញថាច្បាប់បន្ទាន់នោះ មិនចាំបាច់ត្រូវការរកកិច្ចព្រមព្រៀងពី រដ្ឋសភាម៉ាឡេស៊ីនោះឡើយ។ យោងតាមរបាយការណ៍ ច្បាប់នោះនឹងពិន័យដល់អ្នកមានកំហុសនូវទឹកប្រាក់ ១០ម៉ឺនរីងហ្គីតលុយម៉ាឡេ ស៊ីដែលស្មើនឹង២ម៉ឺន៤ពាន់៣៦០ដុល្លារ និង (ឬ) ការដាក់គុក៣ឆ្នាំ។ ច្បាប់ដដែល នោះនៅបានចែងទោសអតិបរមាដល់អ្នកប្រព្រឹត្តកំហុសធ្វើសកម្មភាពផ្តល់ប្រាក់ឲ្យផ្សាយនូវព័ត៌មានកុហករឿង កូវីដ១៩ ដែលនឹងត្រូវរងការពិន័យ៥០ម៉ឹនរីងហ្គីត និង (ឬ) ជាប់គុកចំនួន៦ឆ្នាំ។
-
ប្រទេសថៃបានពន្យាពេលក្នុងការចែកចាយវ៉ាក់សាំង AstraZeneca ក្រោយមានសេចក្តីរាយការណ៍អំពីឈាម កក Blood Clot ដោយសារការចាក់វ៉ាក់សាំងនេះ

យោងតាមប៊ីប៊ីស៊ី នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីថៃនិងមន្ត្រីខុទ្ទកាល័យគណរដ្ឋ មន្ត្រី នឹងត្រូវធ្វើការចាក់វ៉ាក់សាំង AstraZeneca នេះជាលើកដំបូង ប៉ុន្តែក្រោយសេចក្តីរាយការណ៍អំពី Blood Clot នោះមក ការចាក់វ៉ាក់សាំងថ្ងៃនេះ ត្រូវបានពន្យាពេលទៅវិញ។ ការពន្យានេះ បានធ្វើឡើងក្រោយសេចក្តីរាយ ការណ៍ថាមានប្រទេសមួយចំនួនរួមទាំងប្រទេសដាណាម៉ាកនិងណ័រវ៉េផងដែរ បានផ្អាកនូវការប្រើប្រាស់ថ្នាំវ៉ាក់ សាំង AstraZenecaនេះ។ សេចក្តីរាយការណ៍បញ្ជាក់ថាមានពលរដ្ឋក្នុងសហគមន៍អឺរ៉ុបប្រមាណ៥លាននាក់ បាន ទទួលការចាក់វ៉ាក់សាំងនេះរួចមកហើយ។ សេចក្តីរាយការណ៍បន្តថាក្នុងចំណោមអ្នកចាក់ទាំងនោះ គឺមានប្រ មាណ៣០ករណីដែលបានជួបរឿងហេតុនៃការវិវត្តន៍ទៅរកឈាមកក។ មជ្ឈមណ្ឌលពេទ្យអឺរ៉ុប បានថ្លែងនៅ ថ្ងៃព្រហស្បតិ៍ថាមិនមានភស្ថុតាងណាមួយដែលបង្ហាញថាការចាក់ថ្នាំវ៉ាក់សាំងនោះ នឹងបានបង្កវិវត្តន៍ជាឈាម កកនោះទេ។ មជ្ឈមណ្ឌលដដែលបានបន្ថែមថា អត្ថប្រយោជន៍របស់វ៉ាក់សាំង លើសពីករណីហានិភ័យ។
-
កូវីដ១៩៖ AstraZeneca បន្ថយការផ្គត់ផ្គង់វ៉ាក់សាំងទៅអឺរ៉ុបជិត១០លានដូស ក្រោយមានអ្នកចាក់រួច កកសសៃឈាម

ក្រុមហ៊ុន AstraZeneca បានសម្រេចកាត់បន្ថយការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងត្រីមាសទី១ មកនៅត្រឹម៣០លានដូសវិញ នេះបើតាមរបាយការណ៍ចេញផ្សាយដោយសារព័ត៌មានរយធឺ ចេញផ្សាយដោយសារទីភ្នាក់ងារសារព័ត៌មាន CNA នាថ្ងៃទី១២ មីនា ២០២១។ បើតាមឯកសារ ដែលផ្តល់ជូនមន្ត្រីអឺរ៉ុប ចុះថ្ងៃទី១០ មីនា បង្ហាញថា ក្រុមហ៊ុនពេលនេះរំពឹងថា អាចចែកចាយត្រឹម៣០លាន១សែនដូស ត្រឹមចុងខែមីនា និង ២០លានដូសទៀត នៅក្នុងខែមេសា។ ដោយគេដឹងថា កាលពីខែកុម្ភៈ ក្រុមហ៊ុនធ្លាប់បានប្រាប់ទៅសភាអឺរ៉ុបថា នឹងព្យាយាមផ្គត់ផ្គង់វ៉ាក់សាំង៤០លានដូស នៅត្រឹមចុងខែមីនានេះ មុនពេលប្តូរចិត្តពេលនេះវិញធ្លាក់ចុះ២០ភាគរយ ហើយអឺរ៉ុបចុះកិច្ចព្រមព្រៀងទទួលការផ្គត់ផ្គង់ពីក្រុមហ៊ុននេះ ប្រមាណ៩០លានដូស។ យ៉ាងណាក៏ដោយ នៅថ្ងៃទី១២ មីនានេះ ក្រុមហ៊ុនអង់គ្លេសមួយនេះមិនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរយធឺអ្វីបន្ថែមនៅពីក្រោយការបន្ថយនេះទេ។ ប៉ុន្តែថ្មីៗនេះ គាប់ជួនមានបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប រួមទាំងថៃផង បានសម្រេចផ្អាកការចាក់វ៉ាក់សាំង AstraZeneca ភ្លាមៗ ក្រោយពេលមានអ្នកចាក់រួចហើយមានបញ្ហាកកសរសៃឈាម នៅអឺរ៉ុប៕
-
លោក ចូ បៃដិន ជំរុញអោយបញ្ឈប់ជាបន្ទាន់ ចំពោះទង្វើរើសអើងជនជាតិអាមេរិកាំងដើមកំណើតអាស៊ី ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ Covid-19

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអ្វីដែលលោកបានហៅថា ឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមដ៏កាចសាហាវ ដែលបានប្រព្រឹត្តិឡើងប្រឆាំងនឹងជនជាតិអាមេរិកាំងដើមកំណើតអាស៊ី ចាប់តាំងពីមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ។ នៅក្នុងសុន្ទរកថាដំបូងរបស់ខ្លួន ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ទង្វើរើសអើងបែបនេះ គឺពិតជាខុសហើយ វាមិនមែនជាទង្វើរបស់ជនជាតិអាមេរិកាំងរបស់យើងឡើយ ហើយវាត្រូវតែបញ្ឈប់ជាបន្ទាន់ ។ ការលើកឡើងខាងលើនេះរបស់លោក ចូ បៃដិន បានកើតមានឡើងស្របពេលដែលការសិក្សាដោយសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា បានឲ្យដឹងថា ឧក្រិដ្ឋកម្មស្អប់ខ្ពើមដ៏កាចសាហាវ ប្រឆាំងនឹងជនជាតិអាមេរិកាំងដើមកំណើតអាស៊ី មានការកើនឡើងច្រើនជាងទ្វេដង ពី៤៩ករណីដល់១២២ករណីកាលពីឆ្នាំ២០២០ នៅតាមទីក្រុងធំៗចំនួន១៦របស់សហរដ្ឋអាមេរិក ៕ ប្រភព៖ Reuters
-
កូវីដ១៩៖ ប្រទេសខ្លះនៅអឺរ៉ុបផ្អាកចាក់វ៉ាក់សាំងអង់គ្លេស ខណៈមានអ្នកចាក់រួចមានកំណកឈាម

បណ្តាប្រទេសមួយចំនួនបានសម្រេចផ្អាកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតនៅអង់គ្លេស Astra Zeneca ក្រោយរកឃើញថា មានកំណកឈាមលើអ្នកដែលបានចាក់វ៉ាក់សាំងរួច នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA នាថ្ងៃទី១២ មីនា ២០២១នេះ។ បណ្តាប្រទេសអឺរ៉ុបមួយចំនួនដូចជា ដាណឺម៉ាក, ន័រវេស អ៊ីតាលី និង អ៊ីស្លង់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសព្រមៗគ្នា ពីការផ្អាកការប្រើប្រាស់ វ៉ាក់សាំង Astra Zeneca ក្នុងការប្រយុទ្ធប្រឆាំង COVID-19 ក្រោយពីពលរដ្ឋមួយចំនួនក្នុងប្រទេសទាំង ៤នេះ បានរាយការណ៍ពីបញ្ហាសុខភាព ក្នុងនោះគឺបញ្ហាកំណកឈាម ក្រោយពីពួកគេបានចាក់វ៉ាក់សាំងនេះរួច។ គិតរហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ក្នុងចំណោមអ្នកដែលបានទទួលវ៉ាក់សាំង Astra Zeneca ជាង៣លាននាក់ នៅអឺរ៉ុប មានមនុស្សប្រមាណជាង២០នាក់ដែលមានបញ្ហាដំកំណកឈាមក្នុងសរសៃឈាម នេះបើតាមរដ្ឋបាលអឺរ៉ុប៕
-
ព័ត៌មានអន្តរជាតិថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ (មានវីដេអូ)
