Category: ព័ត៌មានអន្តរជាតិ

  • ​ទីបំផុត​លោក​ ចូ ​បៃ​ដិ​ន​ ​ចុះហត្ថលេខា​លើសេចក្តីព្រាងច្បាប់ នៃ​កញ្ចប់​ថវិកាសង្គ្រោះ​១​,​៩​ទ្រី​លាន​ដុល្លារ​ ​ដើម្បី​អោយ​ក្លាយទៅជា​ច្បាប់​ជា​ផ្លូវការ​ហើយ

    ​ទីបំផុត​លោក​ ចូ ​បៃ​ដិ​ន​ ​ចុះហត្ថលេខា​លើសេចក្តីព្រាងច្បាប់ នៃ​កញ្ចប់​ថវិកាសង្គ្រោះ​១​,​៩​ទ្រី​លាន​ដុល្លារ​ ​ដើម្បី​អោយ​ក្លាយទៅជា​ច្បាប់​ជា​ផ្លូវការ​ហើយ

    ​អាមេរិក​៖​ ​ប៉ុន្មាន​ម៉ោង​ក្រោយ​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ ​នៃ​កញ្ចប់​ថវិកា​ស​ង្រ្គោះ​ទំហំ​១​,​៩​ទ្រី​លាន​ដុល្លារ​ ​ដើម្បី​ឱ្យ​វា​ក្លាយទៅជា​ច្បាប់​ជា​ផ្លួ​វ​ការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​លោក​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​គ្រោង​នឹង​ថ្លែង​សុន្ទ​ករ​ថា​មួយ​តាម​កញ្ចក់ទូរទស្សន៍​នៅ​ថ្ងៃសុក្រ​នេះ​តាម​កញ្ចក់ទូរទស្សន៍​ ​ដើម្បី​ប្រកាស​ពី​ការ​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ ​សំដៅ​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ត្រឡប់ទៅ​ស្ថានភាព​ប្រក្រតី​ឡើងវិញ​នៅ​ត្រឹម​ថ្ងៃ​ទី​០​៤​ ​ខែ​កក្កដា​ខាងមុខនេះ​ ​។​ លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្លែង​មុន​ពេល​ចុះហត្ថលេខា​ថា​ ​ច្បាប់​ជា​ប្រវត្តិសាស្ត្រ​នេះ​ ​គឺ​និយាយ​អំពី​ការ​កសាង​ឆ្អឹងខ្នង​របស់​សហរដ្ឋអាមេរិក​ឡើងវិញ​ ​និង​ផ្តល់​ឱ្យ​ប្រជាជន​នៅ​ក្នុង​ប្រទេស​នេះ​ ​ពោល​គឺ​អ្នកធ្វើការ​, ​មនុស្ស​វណ្ណៈ​កណ្តាល​ ​និង​មនុស្ស​ដែល​កសាង​ប្រទេស​នេះ​នូវ​ឱកាស​តស៊ូ​ ​។​ សូម​ជម្រាប​ថា​ ​កញ្ចប់​ថវិកា​ស​ង្រ្គោះ​ទំហំ​១​.​៩​ទ្រី​លាន​ដុល្លារ​ ​ដែល​ត្រូវ​បាន​សភា​ទាំងពីរ​របស់​សហរដ្ឋអាមេរិក​អនុម័ត​រួច​ដែរ​នោះ​ ​គឺជា​កញ្ចប់​ថវិកា​ស​ង្រ្គោះ​ដែល​មាន​ទំហំ​ធំបំផុត​នៅ​ក្នុង​ប្រវត្តិ​សា​ស្រ្ត​របស់​សហរដ្ឋអាមេរិក​ ​ហើយ​វាក​៏​ជា​ជ័យ​ជម្នះ​ធំធេង​មួយ​ជាលើកដំបូង​សម្រាប់​លោក​ ​បៃ​ដិ​ន​ ​ចាប់តាំង​ពី​លោក​បាន​ឡើង​កាន់អំណាច​ ​កាលពី​ខែ​មករា​មក​ផង​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អ្នកជំនាញ​កំពូល​របស់​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា​ ​យោធា​មី​យ៉ា​ន់​ម៉ា​ទំនងជា​ស្ថិតនៅ​ក្រោយ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ

    ​អ្នកជំនាញ​កំពូល​របស់​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា​ ​យោធា​មី​យ៉ា​ន់​ម៉ា​ទំនងជា​ស្ថិតនៅ​ក្រោយ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ

    ​បរទេស​៖​ ​អ្នកជំនាញ​កំពូល​របស់​អង្គការសហប្រជាជាតិ​ ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​លោក​ ​ថូ​ម៉ា​ស​ អេ​ន​ឌ្រូ (​T​h​o​ma​s ​And​r​e​w​) ​បាន​និយាយ​ថា​ ​យោធា​មី​យ៉ា​ន់​ម៉ា​ទំនងជា​បាន​ប្រព្រឹត្តឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ​ក្នុង​ការប៉ុនប៉ង​បន្ត​កាន់កាប់​អំណាច​ ​ហើយ​ថា​ ​យ៉ាងហោចណាស់​មាន​មនុស្ស​៧​០​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​បាន​ស្លាប់​ ​ចាប់តាំង​ពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​។​ អ្នកជំនាញ​កំពូល​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ​ ​បាន​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​ថា​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​របប​ឃាតករ​ខុសច្បាប់​ ​ដែល​ទំនងជា​ប្រព្រឹត្តឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ​។​ ​លោក​ អេ​ន​ឌ្រូ ​បន្ថែម​ទៀត​ថា​ ​ឧក្រិដ្ឋកម្ម​ទាំងនេះ​ ​ទំនងជា​រួម​មាន​ ​អំពើ​ឃាតកម្ម​, ​ការ​បាត់ខ្លួន​ទាំង​បង្ខំ​, ​ការ​ធ្វើទុក្ខបុកម្នេញ​ ​និង​ ​ការ​ធ្វើ​ទារុណកម្ម​ដែល​ត្រូវ​បាន​អនុវត្ត​តាម​បញ្ជា​របស់​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ ​រួម​ទាំង​មេដឹកនាំ​យោធា​ ​លោក​ ​មីង​ អោ​ង​ ហ្លេ​ង​ ​។​ ទន្ទឹម​នឹង​ការ​សង្កត់ធ្ងន់​ថា​ ​បទល្មើស​បែប​នេះ​ ​អាច​ត្រូវ​បាន​កំណត់​តែ​នៅ​ក្នុង​តុលាការ​នោះ​ ​លោក​ អេ​ន​ឌ្រូ ​ក៏បាន​អះអាង​ដែរ​ថា​ ​មាន​ភស្តុតាង​ច្បាស់លាស់​ដែល​ថា​ ​ឧក្រិដ្ឋកម្ម​របស់​យោធា​កំពុង​រីក​រាលដាល​ ​និង​ជា​ផ្នែក​មួយ​ ​នៃ​យុទ្ធនាការ​ដែល​មានការ​សម្របសម្រួល​ ​៕​ ​ប្រភព​៖​ ​A​F​P

  • ​យោធា​មី​យ៉ា​ន់​ម៉ា​បន្ថែម​ការ​ចោទ​លើ​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​ពាក់ព័ន្ធ​នឹង​ការទទួល​សំណូក​ជា​ទឹកប្រាក់​ ​និង​មាស

    ​យោធា​មី​យ៉ា​ន់​ម៉ា​បន្ថែម​ការ​ចោទ​លើ​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​ពាក់ព័ន្ធ​នឹង​ការទទួល​សំណូក​ជា​ទឹកប្រាក់​ ​និង​មាស

    ​មី​យ៉ា​ន់​ម៉ា​៖​ ​ឧត្តមសេនីយ៍ត្រី​ ​ច​ ​មីន​ ​ទុន​ ​ដែល​ជា​អ្នកនាំពាក្យ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ថ្លែង​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​មួយ​ពី​រដ្ឋធានី​ ណៃពិដោ ​ថា​ ​មេដឹកនាំ​ដែល​ត្រូវ​បណ្តេញ​ចេញពី​តំណែង​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​បាន​ទទួល​ប្រាក់​សំណូក​៦​០​ម៉ឺន​ដុល្លារ​ ​រួម​ទាំង​មាស​ ​កាលពី​លោកស្រី​នៅ​ក្នុង​រដ្ឋាភិបាល​ ​។​ លោក​បន្ត​ថា​ ​ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់​ថា​ ​ត្រឹមត្រូវ​ ​និង​ថា​ ​លោក​ប្រធានាធិបតី​ ​វី​ន​ ម្យី​ន​ត៍ ​បូករួម​ទាំង​រដ្ឋមន្ត្រី​ក្នុង​គណៈរដ្ឋមន្ត្រី​មុន​ ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ដែរ​ ​ហើយ​ប្រធានាធិបតី​បាន​គាបសង្កត់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ជាតិ​ ​កុំ​អោយ​ចាត់​ការស៊ើបអង្កេត​លើ​របាយការណ៍​របស់​យោធា​ ​ដែល​ថា​ ​មាន​ភាព​មិន​ប្រក្រតី​អំពី​ការបោះឆ្នោត​ ​។​ វា​ជា​ការចោទប្រកាន់​ធ្ងន់ធ្ងរ​បំផុត​ ​ក្នុងចំណោម​ការចោទប្រកាន់​នានា​ ​ដែល​ពួក​យោធា​បាន​ដាក់លើ​មេដឹកនាំ​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​រូប​នេះ​ ​ចាប់តាំង​ពី​ខ្លួន​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​រដ្ឋាភិបាល​របស់​លោកស្រី​ ​កាលពី​ថ្ងៃ​០​១​ ​ខែកុម្ភៈ​មក​ ​។​ ​ទាំង​លោកស្រី​ ​ស៊ូ​ជី​ ​និង​លោក​ប្រធានាធិបតី​ ​វី​ន​ ម្សី​ន​ត៍ ​កំពុង​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​No​v​a​v​a​x ​មាន​ប្រសិទ្ធ​ភាព​៩​៦​ភាគរយ​ប្រឆាំង​ជំងឺ​ ​Co​v​i​d​-19 ​ទម្រង់​ដើម​ ​និង​ ​៨​៦​ភាគរយ​ប្រឆាំង​​វី​រុ​ស​បំ​ប្លែងខ្លួន​ប្រភេទ​ថ្មីនៅចក្រភពអង់គ្លេស

    ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​No​v​a​v​a​x ​មាន​ប្រសិទ្ធ​ភាព​៩​៦​ភាគរយ​ប្រឆាំង​ជំងឺ​ ​Co​v​i​d​-19 ​ទម្រង់​ដើម​ ​និង​ ​៨​៦​ភាគរយ​ប្រឆាំង​​វី​រុ​ស​បំ​ប្លែងខ្លួន​ប្រភេទ​ថ្មីនៅចក្រភពអង់គ្លេស

    ​អង់គ្លេស​៖​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​No​v​a​v​a​x ​មាន​ប្រសិទ្ធ​ភាព​៩​៦​ភាគរយ​ ​ក្នុង​ការ​ការពារ​ករណី​ឆ្លង​ដែល​បង្កឡើង​ដោយ​វី​រុ​ស​ដើម​ ​ខណៈ​លទ្ធផល​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​ការសាកល្បង​ដំណាក់កាល​ចុងក្រោយ​នៅ​ចក្រភពអង់គ្លេស​ ​និង​ ​មិន​មាន​ករណី​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ ​ឬ​ការ​ស្លាប់​ក្នុងចំណោម​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​នោះ​ទេ​ ​។​ វ៉ាក់សាំង​នេះ​ក៏​មានប្រសិទ្ធិភាព​ប្រហែល​៨​៦​ភាគរយ​ ​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​វី​រុ​ស​បំ​ប្លែងខ្លួន​ប្រភេទ​ថ្មី​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​ ​ហើយ​ឥឡូវនេះ​កំពុង​រាលដាល​នៅ​ចក្រភពអង់គ្លេស​ដែរ​ ​។​ ​ជា​រួម​ ​វា​មានប្រសិទ្ធិភាព​ប្រហែល​៩​០​ភាគរយ​ ​បើ​បូក​ទិន្នន័យ​ពី​អ្នក​ដែល​ឆ្លង​វី​រុ​ស​ទាំងពីរ​ ​។​ សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​No​v​a​v​a​x ​បាន​ចាប់ផ្តើម​ដាក់បញ្ចូល​ទិន្នន័យ​វ៉ាក់សាំង​របស់​ខ្លួន​ ​ទៅ​ទីភ្នាក់ងារ​គ្រប់គ្រង​ផលិតផល​ឱសថ​ ​និង​សុខភាព​អង់គ្លេស​ (​M​H​R​A​) ​កាលពី​ពាក់កណ្តាល​ខែ​មករា​ ​ដើម្បី​ជួយ​ពន្លឿន​ដំណើរការ​អនុម័ត​ឲ្យ​ប្រើប្រាស់​ ​។​ ​វ៉ាក់សាំង​នេះ​អាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​ ​យ៉ាង​ឆាប់​បំផុត​ត្រឹម​ខែ​ឧសភា​ខាងមុខ​ ​ប្រសិនបើ​និយ័ត​ករ​អាមេរិក​សម្រេច​ចិត្ត​ថា​ ​ទិន្នន័យ​របស់​អង់​ គ្លេ​ស​ ​គឺ​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ ​៕​ ​ប្រភព​៖​ ​A​P

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៩​លាន​១​១​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៤​លាន​៧​២​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៩​លាន​១​១​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​៤​លាន​៧​២​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​៩​លាន​១​១​ម៉ឺន​៣​ពាន់​៩​៥​២​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៦​៤​ម៉ឺន​១​ពាន់​៧​៦​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​៤​លាន​៧​២​ម៉ឺន​៤​ពាន់​៨​៩​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៩​លាន​៩​២​ម៉ឺន​៥​ពាន់​៩​០​២​នាក់​ ​ស្លាប់​ចំនួន​៥​៤​ម៉ឺន​៣​ពាន់​៧​២​១​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​០​លាន​៧​៩​ម៉ឺន​៧​ពាន់​២​៩​៨​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៣​០​ម៉ឺន​៥​ពាន់​៩​៧​៩​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៨​ពាន់​៣​២​៦​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៩​៤​ម៉ឺន​៧​ពាន់​២​៥​២​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​១​លាន​២​៨​ម៉ឺន​៤​ពាន់​២​៦​៩​នាក់​ ​ស្លាប់​២​៧​ម៉ឺន​៣​ពាន់​១​២​៤​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៩​៥​ម៉ឺន​៨​ពាន់​៥​៦​៦​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • នាយករដ្ឋមន្ត្រី​ថៃ​លុបចោល​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ថ្ងៃនេះ​

    នាយករដ្ឋមន្ត្រី​ថៃ​លុបចោល​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ថ្ងៃនេះ​

    នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និង​គណៈរដ្ឋមន្ត្រី​បាន​លុបចោល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​ធ្លាប់​បាន​គ្រោង​ថាត្រូវ​ចាក់​ ​នា​ថ្ងៃ​ទី​១​២​ ​មីនា​ ​២​០​២​១​នេះ​ ​នេះ​បើ​តាម​ការ​ចេញ​ផ​ផ្សាយ​របស់​សារ​ព័ត៌មាន​ ​T​h​e​ ​Nation​ ​នា​ព្រឹកមិញ​នេះ​។​ ​យ៉ាងណាក៏ដោយ​ ​ក៏​ពុំ​មានការ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការលុបចោល​កម្មវិធី​នេះ​ទេ​ ​គ្រាន់តែ​បញ្ជាក់​ថា​ ​នឹង​មាន​ចេញ​សេចក្តីថ្លែង​ការណ៍​ផ្លូវការ​ ​នៅម៉ោង៩ព្រឹក ​ថ្ងៃនេះ​។​ ​ប៉ុន្តែ​ ​លោក​ ​ឧបនាយករដ្ឋមន្ត្រី​ ​ប្រា​វី​ដ​ ​វង្ស​ស៊ូ​វ៉ាន់​ ​បាន​ឆ្លើយតបនឹង​អ្នកកាសែត​ ​កាល​ពីម្សិលមិញ​ថា​ ​លោក​រវល់​ពេក​ ​មិន​អាច​ទៅ​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​នា​ថ្ងៃ​ទី​១​២​ ​មីនា​នេះ​បានទេ​។​ ​គួរ​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ ​ថៃ​មាន​វ៉ាក់សាំង​២​ប្រភេទ​ ​ក្នុង​ដៃ​ ​ដែល​ទើប​បញ្ជូន​មក​ ​ក្នុង​នោះ​ ​រួម​មាន​របស់​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​និង​វ៉ាក់សាំង​ផលិត​នៅ​ប្រទេស​ចិន​។​ ​នាយករដ្ឋមន្ត្រី​ថៃ​ធ្លាប់​គ្រោង​ថា​នឹង​ចាក់​វ៉ាក់សាំង​អង់គ្លេស​ ​តែ​ពេលនេះ​ត្រូវ​បាន​លុបចោល​កម្មវិធី​នេះ​វិញ​៕​ ​

  • ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិលោកហ្សាងជុន បានអំពាវនាវរកការបន្ធូរបន្ថយវិបត្តិតានតឹង ក្នុង ប្រទេសមីយ៉ាន់ម៉ាដោយបានបញ្ជាក់ថាពេលនេះជាពេលវេលាបន្ធូរបន្ថយវិបត្តិ, ជាពេលវេលានៃការធ្វើកិច្ចការ ទូតនិងជាពេលវេលារកការចរចា

    ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិលោកហ្សាងជុន បានអំពាវនាវរកការបន្ធូរបន្ថយវិបត្តិតានតឹង ក្នុង ប្រទេសមីយ៉ាន់ម៉ាដោយបានបញ្ជាក់ថាពេលនេះជាពេលវេលាបន្ធូរបន្ថយវិបត្តិ, ជាពេលវេលានៃការធ្វើកិច្ចការ ទូតនិងជាពេលវេលារកការចរចា

    សម្តីអំពាវនាវរបស់ឯកអគ្គរដ្ឋទូតចិនកាលពីថ្ងៃទី១០មីនាបានធ្វើឡើងក្រោយ ពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយល់ស្របគ្នាក្នុងការថ្កោលទោសក្រុមយោធាមីយ៉ាន់ម៉ា ដែលធ្វើសកម្មភាពបណ្តេញរដ្ឋាភិបាលស្របច្បាប់របស់លោកស្រីអង់សានស៊ូជីចាប់តាំងពីដើមខែកុម្ភៈនោះមក ។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសរសេរថាក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសយ៉ាងខ្លាំងក្លានូវការប្រើប្រាស់អំពើហិង្សាប្រឆាំងលើបាតុករអហិង្សាមីយ៉ាន់ម៉ា។ មន្ត្រីទូតចិនលោក ហ្សាងជុន បានថ្លែងថាប្រទេសចិនបានរួមចំណែកពិភាក្សាសេចក្តីថ្លែងការណ៍ក្នុងលក្ខណៈស្ថាបនា។ លោកបាន ថ្លែងបន្តថាវាសំខាន់ចាំបាច់ដែលសមាជិកក្រុមប្រឹក្សាសន្តិសុខត្រូវនិយាយក្នុងសម្លេងតែមួយ។ លោកបន្តថាប្រ ទេសចិនសង្ឃឹមថាសាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងមានជាអំណោយផលធ្វើឲ្យស្ថាន ភាពធូរក្នុងប្រទេសមីយ់ាន់ម៉ា។ លោកបានបន្តទៀតថាសហគមន៍អន្តរជាតិគប្បីបង្កើតបរិយាកាលសម្រាប់គ្រប់ ភាគីមីយ៉ាន់ម៉ាទាំងអស់ថ្លែងបង្ហាញនូវគំនិតផ្សេងៗរបស់ពួកគេក្រោមក្របខណ្ឌច្បាប់និងរដ្ឋធម្មនុញ្ញ។ លោក ហ្សាងជុន បញ្ជាក់បន្ថែមទៀតថានយោបាយមិត្តភាពរបស់ចិនចំពោះមីយ៉ាន់ម៉ា គឺសម្រាប់គាំទ្រប្រជាជនមីយ៉ាន់ ម៉ា។ ប្រទេសចិនត្រៀមជាស្រេចធ្វើទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនិងសម្តែងតួនាទីស្ថាបនាដើម្បីបន្ធូរស្ថាន ការណ៍បច្ចុប្បន្ន។

  • មេបញ្ជាការជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់សភាអាមេរិកថាប្រទេសចិនកំពុងតម្លើងកងកម្លាំងយោធាវាយលុក ឥតស្រាកស្រាននិងពង្រីកកន្លែងកាន់កាប់របស់ខ្លួនក្នុងតំបន់ថែមទៀត

    មេបញ្ជាការជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់សភាអាមេរិកថាប្រទេសចិនកំពុងតម្លើងកងកម្លាំងយោធាវាយលុក ឥតស្រាកស្រាននិងពង្រីកកន្លែងកាន់កាប់របស់ខ្លួនក្នុងតំបន់ថែមទៀត

    សេចក្តីរាយការណ៍ស៊ីអិនអិននិយាយ ថាចិនកំពុងបង្កើនកិច្ចប្រឹងប្រែងជំនួសអំណាចយោធាអាមេរិកក្នុងអាស៊ី។ ឧត្តមនាវី ឧត្តមនាវី លោកហ្វីលីព ដេវីដសុន មេ បញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក បានថ្លែងយ៉ាងនេះក្នុងការធ្វើសក្ខីកម្មបញ្ជាក់ចំពោះមុខ គណៈកម្មាធិការបំរើកិច្ចការប្រដាប់អាវុធរបស់ព្រឹទ្ធសភា។ ឧត្តមនាវីអាមេរិកដដែលបានបញ្ជាក់ថាក្នុងមួយជីវិត របស់លោកគឺលោកមិនអាចយល់នូវសមត្ថភាពខ្លះដែលគេបានដាក់រៀបចំក្នុងវិស័យនេះបើសិនជាមិនមែនជា ឥរិយាឈា្លនពាននោះទេ។ លោកបានបន្តថាលោកបានមើលឃើញចិនបានពង្រីកនូវប្រព័ន្ធនិងសមត្ថភាព ជា ច្រើន និងឥរិយាបថដែលបង្ហាញថាចិនចូលចិត្តក្នុងអំពើឈ្លានពាន។ ឧត្តមនាវី លោកហ្វីលីព ដេវីដសុន ដែល កំពុងស្ថិតក្នុងការ Lobby ស្វែងរកលុយច្រើនពាន់លានដុល្លារដើម្បីអាវុធថ្មីក្នុងតំបន់ប៉ាស៊ីហ្វិក បានប្រាប់សមាជិក សភាអាមេរិកទៀតថាការបង្កើនការបណ្តាក់ទុន គឺជាការចាំបាច់សម្រាប់ទប់ទល់នឹងមហិច្ឆិតាយោធារបស់ចិន ក្នុងតំបន់។ ក្នុងសម្តីដែលចាត់ទុកប្រទេសចិនជាគ្រោះគំរាមកំហែងសន្តិសុខយូរអង្វែងក្នុងសតវត្សទី២១ ឧត្តម នាវី ហ្វីលីព ដេវីដសុន បានចោទប្រទេសចិនទៀតថាកំពុងបង្កើនការអនុវត្តសកម្មភាពគំរាមកំហែង ដោយលើក អំពីសកម្មភាពយោធាចិននៅជុំវិញកោះតៃវ៉ាន់ ជាមួយនឹងជម្លោះព្រំដែនរវាងឥណ្ឌានិងសូម្បីតែនៅជុំវិញកោះ អាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក។

  • មន្រ្តីកំពូល​អាមេរិក​ ​និង​ ​ប្រតិភូ​ជាន់ខ្ពស់​ចិន​គ្រោង​បើក​កិច្ចពិភាក្សា​ដោយ​ផ្ទាល់​ក្នុង​ក​ម្រិ​ត​ខ្ពស់​ជាលើកដំបូង​

    មន្រ្តីកំពូល​អាមេរិក​ ​និង​ ​ប្រតិភូ​ជាន់ខ្ពស់​ចិន​គ្រោង​បើក​កិច្ចពិភាក្សា​ដោយ​ផ្ទាល់​ក្នុង​ក​ម្រិ​ត​ខ្ពស់​ជាលើកដំបូង​

    ​អាមេរិក​៖​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​អាន់​តូ​នី​ ​ប្លី​ន​ខិ​ន​ (​Ant​on​y​ ​Blink​e​n) ​នឹង​ជួបពិភាក្សា​ជាមួយ​ក្រុម​ម​ន្រ្តី​កំពូល​ៗ​របស់​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​១​៨​ខែ​មីនា​ខាង​ ​មុខ​ ​ក្នុង​រដ្ឋ​អា​ឡាស់​ស្កា​ (​A​l​ask​a​) ​ដែល​នេះ​គឺជា​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​ដោយ​ផ្ទាល់​ក្នុង​ក​ម្រិ​ត​ខ្ពស់​ជាលើកដំបូង​ ​រវាងប្រទេស​មហាអំណាច​ពិភពលោក​ទាំងពីរ​ ​ស្ថិត​ក្រោម​រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​។​ កិច្ចប្រជុំ​ខាងលើ​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ពេល​ដំណើរ​វិលត្រឡប់​របស់​លោក​ ​ប្លី​ន​ខិ​ន​ ​ពី​ការ​ធ្វើ​ទស្សនកិច្ច​ក្រៅ​ប្រទេស​លើកដំបូង​របស់​លោក​ ​ទៅកាន់​ប្រទេស​ស​ម្ព័ន្ធ​មិត្ត​សំខាន់​ៗ​របស់​សហរដ្ឋអាមេរិក​ ​គឺ​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​ ​និង​ចំ​ពេល​ដែល​អាមេរិក​កំពុង​ជំរុញ​ផ្នែកការ​ទូត​ដ៏​សំខាន់​មួយ​ ​ក្នុង​គោលបំណង​ពង្រឹង​ស​ម្ព័ន្ធ​មិត្ត​នៅ​អាស៊ី​ ​និង​អឺរ៉ុប​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន​ ​។ ជាមួយគ្នា​នេះ​ ​អ្នកនាំពាក្យ​សេតវិមាន​លោកស្រី​ ​ជេន​ ​ផ្សារ​គី​ (J​e​n ​P​s​a​k​i​) ​បាន​និយាយ​ថា​ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​ ជេ​ក​ ​ស៊ូ​លី​វេន​ (J​a​k​e​ Su​l​l​i​van​) ​ក៏​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​ផង​ដែរ​ ​ជាមួយ​ប្រតិភូ​កំពូល​ចិន​លោក​ ​យ៉ាង​ ​ជី​ឈី (​Y​an​g​ J​i​e​c​h​i​) ​និង​លោក​ ​វ៉ាង​ ​យី​ ​ដែល​ជា​រដ្ឋ​ម​ន្រ្តី​ការបរទេស​ចិន​ ​និង​ជា​ក្រុមប្រឹក្សារដ្ឋ​របស់​ប្រទេស​ចិន​ ​។​ ​យ៉ាងណាមិញ​ ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​នៅ​ពុំទាន់​ធ្វើការ​ឆ្លើយតប​ណាមួយ​ភ្លាម​ៗ​ ​ចំពោះ​ដំណឹង​នៃ​កិច្ចប្រជុំ​ខាងលើ​នេះ​នៅឡើយ​នោះ​ទេ​…

  • ​ទីបំផុត​សំណើ​លើ​កញ្ចប់​ថវិកា​ស​ង្គ្រាះ​ចំនួន​១​,​៩​ទ្រី​លាន​ដុល្លារ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ឈ្នះ​ការ​អនុម័ត​ចុងក្រោយ​នៅ​សភា​ហើយ

    ​ទីបំផុត​សំណើ​លើ​កញ្ចប់​ថវិកា​ស​ង្គ្រាះ​ចំនួន​១​,​៩​ទ្រី​លាន​ដុល្លារ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ឈ្នះ​ការ​អនុម័ត​ចុងក្រោយ​នៅ​សភា​ហើយ

    ​អាមេរិក​៖​ ​ទីបំផុត​សមាជិក​សភាតំណាងរាស្ត្រ​អាមេរិក​ ​បាន​អនុម័ត​លើ​កញ្ចប់​ថវិកា​ស​ង្រ្គោះ​ចំនួន​១​.​៩​ទ្រី​លាន​ដុល្លារ​របស់​លោក​ ចូ ​បៃ​ដិ​ន​ហើយ​ ​ដែល​នេះ​គឺជា​កញ្ចប់​ថវិកា​ស​ង្រ្គោះ​ដែល​មាន​ទំហំ​ធំបំផុត​ ​នៅ​ក្នុង​ប្រវត្តិ​សា​ស្រ្ត​របស់​សហរដ្ឋអាមេរិក​ ​ហើយ​វាក៏ជា​ជ័យ​ជម្នះ​ធំធេង​មួយ​ជាលើកដំបូង​សម្រាប់​លោក​ ​បៃ​ដិ​ន​ ​ចាប់តាំង​ពី​លោក​បាន​ឡើង​កាន់អំណាច​កាលពី​ខែ​មករា​មក​ផង​ដែរ​ ​។​ ​ក្នុង​កញ្ចប់​ថវិកា​ស​ង្រ្គោះ​ដ៏​ធំសម្បើម​នេះ​ ​ក្នុង​នោះ​រួម​មាន​៤​០​០​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ផ្តល់​ជា​ប្រាក់ឧបត្ថម្ភ​ដោយ​ផ្ទាល់​ចំនួន​១​ពាន់​៤​រយ​ដុល្លារ​ដល់​ពលរដ្ឋ​អាមេរិក​ភាគច្រើន​ ​និង​ ​៣​៥​០​ពាន់​លាន​ដុល្លារ​ទៀត​ជា​ជំនួយ​ដល់​រដ្ឋ​ ​និង​រដ្ឋាភិបាល​ក្នុង​តំបន់​ ​ក៏ដូចជា​បង្កើន​មូលនិធិ​លើ​ការ​គំា​ទ្រ​សកម្មភាព​ចែកចាយ​វ៉ាក់សាំង​ផង​ដែរ​ ​។​ សូម​ជម្រាប​ថា​ ​សមាជិក​សភាតំណាងរាស្ត្រ​អាមេរិក​បាន​អនុម័ត​កញ្ចប់​ថវិកា​ស​ង្រ្គោះ​ខាងលើ​នេះ​ ​ក្នុង​សំឡេង​គាំទ្រ​២​២​០​ ​ទល់នឹង​២​១​១​សំឡេង​ជំទាស់​ ​។​ ​បើ​តាម​សេតវិមាន​នោះ​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ចុះហត្ថលេខា​លើ​សេ​ច​ ​ក្ដី​ព្រាងច្បាប់​ស្ដីពី​កញ្ចប់​ថវិកា​ខាងលើ​ ​ដើម្បី​អោយ​វា​ក្លាយទៅជា​ច្បាប់​ដាក់ឲ្យ​អនុវត្ត​នៅ​ថ្ងៃ​ ​សុក្រ​ ​ស​ប្ដាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​៕​ ​ប្រភព​៖​ R​e​u​t​e​rs