Category: ព័ត៌មានអន្តរជាតិ

  • ​សហរដ្ឋអាមេរិក​ ​និង​ ​កូរ៉េ​ខាងត្បូង​ឈាន​ដល់​កិច្ចព្រមព្រៀង​ទ្វេភាគី​ ​ស្តីពី​ការ​ចែករំលែក​ការ​ចំណាយ​សម្រាប់​កងទ័ព

    ​សហរដ្ឋអាមេរិក​ ​និង​ ​កូរ៉េ​ខាងត្បូង​ឈាន​ដល់​កិច្ចព្រមព្រៀង​ទ្វេភាគី​ ​ស្តីពី​ការ​ចែករំលែក​ការ​ចំណាយ​សម្រាប់​កងទ័ព

    ​អាមេរិក​៖​ ​ក្រសួងការបរទេស​អាមេរិក​លើកឡើង​ថា​ ​សហរដ្ឋអាមេរិក​ ​និង​កូរ៉េ​ខាងត្បូង​បាន​ឈាន​កិច្ចព្រមព្រៀង​ ​ថ្មី​ស្តីពី​ការ​ ​ចែករំលែក​ការ​ចំណាយ​លើ​វត្តមាន​កងទ័ព​អាមេរិក​ ​ដែល​មាន​គោលបំណង​ធ្វើជា​កម្លាំង​រុញច្រាន​ប្រឆាំង​នឹង​ការ​គំរាមកំហែង​នៃ​ការឈ្លានពាន​ពី​កូរ៉េ​ខាងជើង​ ​។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​បញ្ជាក់​ថា​ ​យើង​មាន​សេចក្តីរីករាយ​ដែល​អ្នកចរចា​អាមេរិក​ ​និង​កូរ៉េ​ខាងត្បូង​បាន​ឈាន​ដល់​ដល់​ការ​ឯកភាព​គ្នា​លើ​ខ្លឹមសារ​​​ដែល​បាន​ស្នើ​ឡើង​ស្តីពី​កិច្ចព្រមព្រៀង​វិធានការ​ពិសេស​ (S​MA​) ​ដែល​នឹង​ពង្រឹង​ស​ម្ព័ន្ធ​ភាព​ ​និង​ការ​ចែករំលែក​ការ​ការពារ​រួមគ្នា​របស់​ពួកយើង​ ​។​ ​កិច្ចព្រមព្រៀង​នេះ​ដែរ​ ​ក៏​រួមបញ្ចូល​ទាំង​ “​ការ​បង្កើន​ការចរចា​” ​នៅ​ក្នុង​ការ​ចែករំលែក​ចំណាយ​របស់​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​ផង​ដែរ​ ​ប៉ុន្តែ​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​ ​។​ សូម​បញ្ជាក់​ថា​ ​បច្ចុប្បន្ននេះ​ ​សហរដ្ឋអាមេរិក​បាន​រក្សាទុក​កងទ័ព​ប្រហែល​ ​២​ម៉ឺន​៨​ពាន់​នាក់​នៅ​កូរ៉េ​ខាងត្បូង​ ​ហើយ​បើ​តាម​កាសែត​ ​T​h​e​ ​Wall Street​ ​Journal​ ​នោះ​ ​កិច្ចព្រមព្រៀង​ទ្វេភាគី​ខាងលើ​នេះ​ ​នឹង​មាន​រយៈពេល​រហូតដល់​ឆ្នាំ​២​០​២​៥​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​និយ័ត​ករ​សហភាព​អឺរ៉ុប​ជំរុញ​អោយ​មាន​ការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​រុស្ស៊ី

    ​និយ័ត​ករ​សហភាព​អឺរ៉ុប​ជំរុញ​អោយ​មាន​ការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​រុស្ស៊ី

    ​អឺរ៉ុប​៖​ ​ម​ន្រ្តី​ជាន់ខ្ពស់​នៃ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ (​E​MA​) ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​បាន​ជំរុញ​អោយ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ ​បដិ​សេ​ដ​ការ​អនុម័ត​អោយ​ប្រើប្រាស់​ថ្នាក់​ជាតិ​ ​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ប្រទេស​រុស្ស៊ី ​មានឈ្មោះ​ថា​ S​put​n​i​k ​V​ ​ខណៈ​ទីភ្នាក់ងារ​នេះ​បាន​នឹង​កំពុង​ពិនិត្យមើល​ពី​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​របស់​វា​ ​។​ នាយក​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ (​E​MA​) ​លោកស្រី​ គ្រី​ស្តា​ ​វី​ថាំ​មើ​ (​Christ​a​ ​W​i​r​t​hum​e​r) ​បាន​ថ្លែងប្រាប់​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារ​ព័ត៌មាន​អូ​ស្រ្តា​លី​ OR​F​ ​ថា​ ​យើង​ត្រូវការ​ឯកសារ​​​ដែល​យើង​អាច​ពិនិត្យ​បាន​… ​យើង​ក៏​មិន​មាន​ទិន្នន័យ​ដែរ​… ​អំពី​មនុស្ស​ដែល​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​… ​វា​មិនទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ​ ​ហេតុដូច្នេះហើយ​ខ្ញុំ​សូម​ណែនាំ​ជាបន្ទាន់​ ​ដើម្បី​ប្រឆាំង​នឹង​ការ​ផ្តល់​ការអនុញ្ញាត​អោយ​ប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​ថ្នាក់​ជាតិ​ ​។​ យ៉ាងណាមិញ​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​រុស្ស៊ី S​put​n​i​k ​V​ ​ត្រូវ​បាន​អនុម័ត​អោយ​ប្រើប្រាស់​ ​ឬក៏​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​សម្រាប់​ការ​អនុម័ត​នៅ​ក្នុង​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​០​៣​ ​ក្នុង​នោះ​រួម​មាន​ហុង​គ្រី ស្លូ​វ៉ា​គៀ ​និង​សាធារណៈ​រដ្ឋ​ឆេ​ក​ ​ដោយក្រុម​ម​ន្រ្តី​អឺរ៉ុប​បាន​និយាយ​ថា​ ​ទីក្រុង​ប្រ៊ុ​ច​ហ្សែ​ល​អាច​នឹង​ចាប់ផ្តើម​ការចរចា​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​រុស្ស៊ី ​ប្រសិនបើ​មាន​សមាជិក​យ៉ាងហោចណាស់​ចំនួន​០​៤​ដាក់ពាក្យ​ស្នើសុំ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​សហជីព​ធំ​ៗ​របស់​មី​យ៉ា​ន់​ម៉ា​អំពាវនាវ​ដល់​សមាជិក​ទាំងអស់​ចូលរួម​យុទ្ធនាការ​ណ៍​ប្រឆាំង​នឹង​រដ្ឋប្រហារ​ ​ខណៈ​សមាជិកសភា​ម្នាក់​របស់​លោកស្រី​ ​ស៊ូ​ជី​ ​ស្លាប់​ក្នុង​ទី​ឃុំ​ខ្លួន

    ​សហជីព​ធំ​ៗ​របស់​មី​យ៉ា​ន់​ម៉ា​អំពាវនាវ​ដល់​សមាជិក​ទាំងអស់​ចូលរួម​យុទ្ធនាការ​ណ៍​ប្រឆាំង​នឹង​រដ្ឋប្រហារ​ ​ខណៈ​សមាជិកសភា​ម្នាក់​របស់​លោកស្រី​ ​ស៊ូ​ជី​ ​ស្លាប់​ក្នុង​ទី​ឃុំ​ខ្លួន

    ​មី​យ៉ា​ន់​ម៉ា​៖​ ​សហជីព​ពាណិជ្ជកម្ម​ធំ​ៗ​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​បាន​អំពាវនាវ​ដល់​សមាជិក​ទាំងអស់​ឲ្យ​បិទទ្វារ​សេដ្ឋកិច្ច​ចាប់ពី​ថ្ងៃ​ទី​៨​ ​ខែ​មីនា​នេះ​ ​ដើម្បី​ចូលរួម​យុទ្ធ​ ​នា​ការណ៍​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាលពី​ខែមុន​ ​ដើម្បី​បង្កើន​សម្ពាធ​លើ​យោធា​មី​យ៉ា​ន់​ម៉ា​ដែល​បាន​ប្រើ​អាវុធ​បាញ់​ ​និង​បាន​កាន់កាប់​មន្ទីរពេទ្យ​នៅ​ក្នុង​ទីក្រុង​សំខាន់​ យ៉ាំ​ង​ហ្គោ​ន​ ​មួយថ្ងៃ​បន្ទាប់ពី​ការ​តវ៉ា​ដ៏​ធំសម្បើម​ ​។​ សារ​ព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា​ ​សាក្សី​បាន​រាយការណ៍​ពី​សំឡេង​នៃ​ការផ្ទះ​អាវុធ​ ​ឬ​គ្រាប់​បែប​នៅ​តាម​ខណ្ឌ​ជាច្រើន​ក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម​ ​បន្ទាប់ពី​ឈាន​ចូល​យប់ជ្រៅ​ ​ខណៈ​ទាហាន​បាន​ឈាន​ចូល​កាន់កាប់​មន្ទីរពេទ្យ​ ​និង​សាកលវិទ្យាល័យ​នានា​។​ ​តែ​គេ​មិន​ដឹង​ថា​ ​មាន​មនុស្ស​ស្លាប់​ ​ឬ​របួស​ទេ​ ​។​ ​ការ​បង្ហាញ​កម្លាំង​ពង្រាយ​បាន​កើតមានឡើង​ ​បន្ទាប់ពី​ការ​តវ៉ា​ទូទាំង​ប្រទេស​ទ្រង់ទ្រាយ​ធំ​បាន​កើតមាន​ ​ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​ហើយ​ស​ម្ព័ន្ធ​ភាព​នៃ​សហជីព​ចំនួន​៩​បាន​និយាយ​ថា​ ​ពួកគេ​មាន​ផែនការ​បន្ត​បិទទ្វារ​សេដ្ឋកិច្ច​ទាំងស្រុង​ ។​ មន្ត្រី​ម្នាក់​ពី​គណបក្ស​របស់​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​បាន​ស្លាប់​កណ្តាលយប់​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​របស់​ប៉ូលិស​ ​។​ ​មន្ត្រី​របស់​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (N​L​D​) ​លោក​ ឃី​ន​ ​មោង​ ​ឡេ​ត​ ​អាយុ​៥​៨​ឆ្នាំ​ជា​សមាជិកសភា​មូ​ស្លី​ម​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​ត្រូវ​បាន​ជាប់ឆ្នោត​កាលពី​ឆ្នាំ​២​០​២​០​ ​បាន​ស្លាប់​នៅ​យប់​ថ្ងៃសៅរ៍​ ​ឈាន​ចូល​ថ្ងៃអាទិត្យ​កន្លងទៅ​នេះ​ ​៕​ ​ប្រភព​៖​ ​A​P

  • ​អូស្ត្រាលី​ប្រកាស​ព្យួរ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ការពារ​ជាតិ​ជាមួយ​មី​យ៉ា​ន់​ម៉ា

    ​អូស្ត្រាលី​ប្រកាស​ព្យួរ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ការពារ​ជាតិ​ជាមួយ​មី​យ៉ា​ន់​ម៉ា

    ​អូ​ស្រ្តា​លី​៖​ ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ ​លោកស្រី​ ​មេ​រី​ស​ ផេ​ន​ (​M​arise​ ​Pay​n​e​) ​និយាយ​ថា​ ​ប្រទេស​របស់​លោកស្រី​បាន​សម្រេច​ផ្អាក​កម្មវិធី​ ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ការពារ​ជាតិ​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប​ង្រ្កា​ប​ដ៏​បង្ហូរ​ឈាម​របស់​របប​ដឹកនាំ​យោធា​ ​ទៅលើ​ក្រុម​បាតុករ​ដ៏​ច្រើន​សម្បើម​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាលពី​ខែមុន​ ​។​ ប្រមុខ​ការទូត​អូស្ត្រាលី​រូប​នេះ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ ​អាទិត្យ​ម្សិលមិញ​ថា​ ​អូ​ស្រ្តា​លី​នឹង​បង្វែរ​ជាបន្ទាន់​នូវ​ជំនួយ​មនុស្សធម៌​ចាំបាច់​នានា​ ​ទៅកាន់​ជនជាតិ​ដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ ​និង​ជនជាតិ​ភាគតិច​ដទៃទៀត​ ​។​ ​លោកស្រី​ ​មេ​រី​ស​ ផេ​ន​ ​បាន​អះអាង​ថា​ ​យើង​នឹង​ផ្ដល់​អាទិភាព​ទៅលើ​ជំនួយ​មនុស្សធម៌​ ​និង​ធានា​ឱ្យ​បាន​ថា​ ​ជំនួយ​មនុស្សធម៌​របស់យើង​នឹង​ទៅ​ដៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ពោល​គឺ​មិនមែន​តាមរយៈ​រដ្ឋាភិបាល​ ​ឬ​ ​អង្គភាព​ដែល​ជា​សេនា​ធិ​នា​ការ​របស់​យោធា​មី​យ៉ា​ន់​ម៉ា​នោះ​ទេ​ ​។​ បច្ចុប្បន្ន​ក្រុម​បាតុករ​នៅតែ​បន្ត​ធ្វើបាតុកម្ម​តវ៉ា​ ​ដើម្បី​ទាមទារ​ឱ្យ​យោធា​ចុះចេញ​ពី​អំណាច​ ​និង​ដោះលែង​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ ​ជី​ ​ព្រមទាំង​អ្នកជាប់ឃុំ​ដទៃ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ​ក្រោយ​អ្នក​ទាំងនេះ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​ ​ដែល​ត្រូវ​បាន​អន្តរជាតិ​ចាត់ទុកថា​ ​ជា​រដ្ឋប្រហារយោធា​ ​៕​ ​ប្រភព​៖​ ​A​P

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៧​លាន​៤​៤​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​២​លាន​៩​៥​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៧​លាន​៤​៤​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៦​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​២​លាន​៩​៥​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​៧​លាន​៤​៤​ម៉ឺន​៥​ពាន់​៨​៦​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៦​០​ម៉ឺន​៥​ពាន់​២​៨​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​២​លាន​៩​៥​ម៉ឺន​៤​ពាន់​៦​៦​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៩​លាន​៦​៩​ម៉ឺន​៦​ពាន់​២​៥​០​នាក់​ ​ស្លាប់​ចំនួន​៥​៣​ម៉ឺន​៧​ពាន់​៨​៣​៨​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​០​លាន​៣​៣​ម៉ឺន​៦​ពាន់​៦​៥​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​២​២​ម៉ឺន​៩​ពាន់​២​៧​១​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៧​ពាន់​៨​៩​០​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៨​៨​ម៉ឺន​៨​៨​០​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​១​លាន​១​ម៉ឺន​៩​ពាន់​៣​៤​៤​នាក់​ ​ស្លាប់​២​៦​ម៉ឺន​៥​ពាន់​៥​០​០​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៧​៥​ម៉ឺន​៧​ពាន់​១​៧​៨​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • មើលសមិទ្ធផលធំធេងរបស់ប្រទេសចិនចំពោះប្រជាជនចិននិងប្រជាជនទូទាំងពិភពលោកតាមរយៈរបាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ២០២១

    មើលសមិទ្ធផលធំធេងរបស់ប្រទេសចិនចំពោះប្រជាជនចិននិងប្រជាជនទូទាំងពិភពលោកតាមរយៈរបាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ២០២១

    ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ទាក់ទងនឹងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនដែលបានថ្លែងក្នុងកិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ នាថ្ងៃទី៥ខែមីនាឆ្នាំ២០២១ ដោយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំមានការចាប់អារម្មណ៍លើចំណុចសំខាន់ចំនួន២គឺ៖ ១- ការងារបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺCOVID-19ក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺCOVID-19ដ៏លំបាកលំបិន ជានិច្ចកាលមជ្ឈិមបក្សកុម្មុយនិស្តចិនតែងបានប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាអាទិភាព តម្កល់ទុកសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនជាអាទិភាព លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានដឹកនាំនិងចាត់ចែងការងារដោយផ្ទាល់ ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ភាគីនានាដោយពង្រឹងនិងពង្រីកសមិទ្ធផលនៃការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លង។ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុនៃការរីករាលដាលនៃមេរោគរាតត្បាតជាសកលនេះ ប្រទេសចិនបានដាក់ចេញនូវវិធានការណ៍យ៉ាងម៉ឺងម៉ាត់និងទាន់ពេលវេលាឆ្លើយតបបានយ៉ាងត្រឹមត្រូវតាមគោលការណ៍វិទ្យាសាស្រ្តដែលមានអង្គការសុខភាពពិភពលោកជាតំណាង។ ទាំងបក្សកុម្មុយនិស្តចិន ទាំងរដ្ឋាភិបាលចិនសុទ្ធតែបានយកចិត្តទុកដាក់ខ្ពស់នូវសុខុមាលភាពរបស់ប្រជាជន ស្របពេលដែលប្រជាជនចិនបានផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះវិធានការណ៍ទាំងនេះ។ នេះជាគំរូដ៏ល្អប្រសើរមួយដែលបណ្តាប្រទេសទាំងអស់បាននិងកំពុងឈ្វេងយល់និងចែករំលែកបន្ត។ ប្រទេសជាច្រើននៅលើពិភពលោកសុទ្ធតែបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌ជាក់ស្តែងរបស់ប្រទេសចិនក្នុងការចូលរួមជួយដល់ពិភពលោកលើការទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺCOVID-19។ លើសពីនេះ ក្រោយពេលដែលខ្លួនផលិតបានវ៉ាក់សាំង SINOPHARM VACCINE ប្រឆាំងនឹងជំងឺCOVID-19 ប្រទេសចិនដែលម្ខាងជួយដល់ប្រជាជនរបស់ខ្លួន ហើយម្ខាងទៀតបានចែករំលែកបរិមាណវ៉ាក់សាំងនេះដល់បណ្តាប្រជាជាតិនានានៅទូទាំងពិភពលោក ដើម្បីរួមគ្នាក្នុងកម្លាំងមហាគ្រួសារជាមួយគ្នា ដើម្បីពង្រឹងនិងពង្រីកនូវទស្សនវិស័យរួមនៃសហគមន៍ជោគវាសនារួម។ជាក់ស្តែង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ថ្លែងនៅក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំង SARS-CoV-2 (Sinopharm) ពីរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនជូនដល់រាជរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានការដឹងគុណរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូសក្នុងចំណោម១លានដូសដល់កម្ពុជានាពេលនេះ”។ លើសពីនេះ ចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចពិភពលោកដែលកំពុងទទួលរងនូវការប្រហារពីជំងឺCovid-19ដោយក្នុងពេលអញ្ជើញចូលរួមសន្និសីទកំពូលពិសេសនៃមេដឹកនាំប្រទេស G20 ស្តីពីការទប់ទល់នឹងជំងឺកូវីដ១៩ នៅរដ្ឋធានីប៉េកាំង នាយប់ថ្ងៃទី២៦…

  • ​សហរដ្ឋអាមេរិក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ចំនួន​៨​២​,​៦​លាន​ដូ​ស​ជូន​ដល់​ប្រជាជន​ខ្លួន

    ​សហរដ្ឋអាមេរិក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ចំនួន​៨​២​,​៦​លាន​ដូ​ស​ជូន​ដល់​ប្រជាជន​ខ្លួន

    អាមេរិក​៖​ ​សហរដ្ឋអាមេរិក​បាន​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​សរុប​ចំនួន​៨​២​លាន​៥​៧​ម៉ឺន​២​ពាន់​៨​៤​៨​ដូ​ស​ដល់​ប្រជាជន​របស់​ខ្លួន​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​និង​បាន​ចែកចាយ​វ៉ាក់សាំង​ចំនួន​១​០​៩​លាន​៩​០​ម៉ឺន​៥​ពាន់​៥​៣​០​ដូ​ស​ ​នេះ​បើ​តាម​មជ្ឈមណ្ឌល​បង្ការ​ ​និង​គ្រប់គ្រង​ជំងឺឆ្លង​អាមេរិក​ (C​D​C) ​។​ បើ​តាម​ទីភ្នាក់ងារ​មជ្ឈមណ្ឌល​ខាងលើ​នេះ​ ​វ៉ាក់សាំង​ដែល​ចាក់​ជូន​ប្រជាជន​នោះ​មាន​ចំនួន​ពីរ​ប្រភេទ​ ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​និង​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​។​ ​ក្នុង​នោះ​មាន​មនុស្ស​៥​៤​លាន​៣​ម៉ឺន​៥​ពាន់​៦​៧​០​នាក់​ហើយ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង​ ​ឬក៏​ច្រើនជាង​នេះ​ ​ខណៈ​មនុស្ស​២​៧​លាន​៧​៩​ម៉ឺន​៥​ពាន់​៩​៨​០​នាក់​ផ្សេងទៀត​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​រួចរាល់​ហើយ​ ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​។​ ទីភ្នាក់ងារ​មជ្ឈមណ្ឌល​ដដែល​នេះ​បាន​អោយ​ដឹង​ទៀត​ថា​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​សរុប​៧​លាន​២​៦​ម៉ឺន​២​ពាន់​១​០​៤​ដូ​ស​ ​ត្រូវ​បាន​ចែកចាយ​ទៅកាន់​មណ្ឌល​ថែទាំ​សុខភាព​រយៈពេល​វែង​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អ៊ីតាលី​រារាំង​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ទៅកាន់​អូស្ត្រាលី

    ​អ៊ីតាលី​រារាំង​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ទៅកាន់​អូស្ត្រាលី

    ​អ៊ីតាលី​៖​ ​រដ្ឋាភិបាល​អ៊ីតាលី​បាន​រារាំង​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​ទៅកាន់​ប្រទេស​អូស្ត្រាលី​ ​ដែល​វា​ជា​ការរារាំង​ការនាំចេញ​ជា​លើក​ដំបូងបង្អស់​ ​ក្រោម​គ្រោងការណ៍​ត្រួតពិនិត្យ​វ៉ាក់សាំង​របស់​សហភាព​អឺរ៉ុប​ ​។​ បទបញ្ជា​របស់​អ៊ីតាលី​ដែល​រារាំង​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ជាង​២​៥​ម៉ឺន​ដូ​ស​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​គណៈកម្មការ​សហភាព​អឺរ៉ុប​ ​ដែល​បាន​រិះគន់​យ៉ាង​ខ្លាំង​ ​ចំពោះ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​As​t​raZe​n​e​ca​ ​ជុំវិញ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​មួយ​ភាគ​តូច​ ​ដែល​ក្រុមហ៊ុន​នេះ​បាន​សន្យា​ថា​ ​នឹង​ផ្ដល់​ដល់​ប្លុក​អឺរ៉ុប​ ​។​ ​បើ​តាម​ក្រសួងការបរទេស​អ៊ីតាលី​នោះ​ ​ការ​​​ដឹកជញ្ជូន​ត្រូវ​បាន​បញ្ឈប់​ដោយសារតែ​ការ​ខ្វះខាត​វ៉ាក់សាំង​នៅ​សហភាព​អឺរ៉ុប​ ​និង​នៅ​អ៊ីតាលី​ ​ព្រមទាំង​ការ​ពន្យារពេល​ផ្គត់ផ្គង់​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ទៅកាន់​សហភាព​អឺរ៉ុប​ ​និង​អ៊ីតាលី​ ។​ សូម​ជម្រាប​ថា​ ​គណៈ​ក​ម្មា​ការ​សហភាព​អឺរ៉ុប​ ​និង​រដ្ឋាភិបាល​អ៊ីតាលី​បាន​ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំង​ពីសំណាក់​ប្រជាជន​អ៉ី​តា​លី​ចំពោះ​ភាព​យឺតយ៉ាវ​ ​ក្នុង​ការ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ ​ដែល​វា​ត្រូវ​បាន​ចាប់ផ្តើម​តាំងពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​មក​ម៉្លេះ ​ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​ដោយសារតែ​ការ​ខ្វះខាត​នៃ​វ៉ាក់សាំង​នេះ​ ​៕​ ​ប្រភព​៖​ ​A​F​P

  • ជប៉ុន​អូស​បន្លាយពេល​ដាក់​ទីក្រុង​តូក្យូ ​និងកោះចំនួន០៣ ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​រហូតដល់​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ខាងមុខ

    ជប៉ុន​អូស​បន្លាយពេល​ដាក់​ទីក្រុង​តូក្យូ ​និងកោះចំនួន០៣ ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​រហូតដល់​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ខាងមុខ

    ​ជប៉ុន​៖​ ​រដ្ឋាភិបាល​ជប៉ុន​មាន​ផែនការ​អូស​បន្លាយពេល​ដាក់​ទីក្រុង​តូក្យូ ​និង​ប្រជុំកោះ​នៅ​ជិត​ៗ​គ្នា​ចំនួន​០​៣​ ​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​បន្ថែម​ទៀត​ ​ដើម្បី​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​រហូតដល់​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ខាងមុខ​ ​ពោល​គឺ​រយៈពេល​ពីរ​ស​ប្តាហ៍​យូរ​ជា​កាលវិភាគ​ដំបូង​ឡើយ​ ​នេះ​បើ​តាម​រដ្ឋ​ម​ន្រ្តី​សេដ្ឋកិច្ច​ជប៉ុន​ ​លោក​ ​យ៉ា​ស៊ូ​តុ​ស៊ី​ ​នី​ស៊ី​ម៊ូ​រ៉ា​ ​។​ ស្ថិត​ក្រោម​ស្ថានភាព​ប្រកាស​អាសន្ន​នេះ​ ​រដ្ឋាភិបាល​បាន​ស្នើ​ដល់​ភោជនីយដ្ឋាន​ ​និង​ក្លឹប​រាត្រី​បិទទ្វារ​នៅ​ត្រឹម​ម៉ោង​៨​យប់​ ​ហើយ​ឈប់​បម្រើ​សេវា​គ្រឿងស្រវឹង​នៅ​មួយម៉ោង​ក្រោយ​ភ្លាម​ៗ​ ​។​ ​ប្រជាជន​ក៏​ត្រូវ​បាន​ស្នើ​អោយ​ស្នាក់​នៅក្នុងផ្ទះ​ផង​ដែរ​ ​បន្ទាប់ពី​ម៉ោង​៨​យប់​ ​លើកលែង​ពួកគេ​មាន​មូលហេតុ​សំខាន់​ ​ដែល​ចាំបាច់​ដាច់ខាត​ត្រូវតែ​ចេញ​ទៅក្រៅ​ប៉ុណ្ណោះ​ ​។​ គួរ​បញ្ជាក់​ថា​ ​ទីក្រុង​តូក្យូ ​កោះ​ឈី​បា​ ​កោះ​កា​ណា​ហ្គា​វ៉ា​ ​និង​កោះ​សៃ​តា​ម៉ា​ ​ដែល​ទទួល​រាប់​រង​រហូតដល់​៣​០​ភាគរយ​ ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​ជប៉ុន​នោះ​ ​ដំបូង​ឡើយ​ ​គ្រោង​នឹង​បិទ​បញ្ចប់​ការប្រកាស​អាសន្ន​នៅ​ត្រឹម​ថ្ងៃ​ទី​០​៧​ ​ខែ​មីនា​ខាងមុខនេះ​ ​ដោយសារតែ​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​មាន​អត្រា​ធ្លាក់ចុះ​គ្រប់គ្រាន់​តាម​គោលដៅ​ដែល​បាន​កំណត់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ប្រទេស​ថៃ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ជូន​ដល់​ប្រជាជន​របស់​ខ្លួន​ចំនួន​៤​០​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២​០​២​១​នេះ

    ​ប្រទេស​ថៃ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ជូន​ដល់​ប្រជាជន​របស់​ខ្លួន​ចំនួន​៤​០​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២​០​២​១​នេះ

    ​ថៃ​៖​ ​ម​ន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថៃ​បាន​និយាយ​ថា​ ​ថៃ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​របស់​ខ្លួន​ប្រមាណ​៤​០​លាន​នាក់​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ឆ្នាំ​២​០​២​១​នេះ​ ​។​ លោក​ សុ​ផុន​ ម៉េ​ក​ខា​ថន​ ​ដែល​ជា​ជំនួយ​ការ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​សាធារណៈ​ថៃ​ ​លោក​ ​អា​នុធិ​ន​ ​ឆា​វី​រ៉ា​ក់​គុល​ ​បាន​និយាយ​ថា​ ​គំរោង​ខាងលើ​បាន​នឹង​កំពុង​គ្របដណ្តប់​លើ​ប្រជាជន​ប្រមាណ​៤​០​លាន​នាក់​ដែល​គិត​ចាប់ពី​អាយុ​១​៨​ឆ្នាំ​ ​និង​ច្រើនជាង​នេះ​ ​នឹង​តម្រូវ​អោយ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​សរុប​ចំនួន​៨​០​លាន​ដូ​ស​ ​ខណៈ​ផែនការ​នេះ​ដែរ​ ​ក៏​នឹង​គ្របដណ្តប់​លើ​កម្មករ​ចំណាកស្រុក​ផង​ដែរ​ ​។​ ​ហើយ​គម្រោង​នេះ​ដែរ​ ​នឹង​តម្រូវ​អោយ​ថៃ​បញ្ជាទិញ​វ៉ាក់សាំង​បន្ថែមចំនួន​១​៧​លាន​ដូ​ស​ទៀត​ ​ខណៈ​ដែល​ប្រទេស​នេះ​បាន​ប្រកាស​កាលពីមុន​ ​អំពី​ផែនការ​ដើម្បី​ទិញ​វ៉ាក់សាំង​សរុប​ចំនួន​៦​៣​លាន​ដូ​ស​នៅ​ក្នុងឆ្នាំនេះ​ ​ក្នុង​នោះ​មាន​ចំនួន​២​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​និង​៦​១​លាន​ដូ​ស​ទៀត​ពី​ក្រុមហ៊ុន​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​។​ បើ​តាម​ជំនួយ​ការ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​សាធារណៈ​ថៃ​ ​ផែនការ​នេះ​ដែរ​ ​ក៏​នឹង​ត្រូវ​ទទួលការ​យល់ព្រម​ពី​គណៈកម្មាធិការ​ចាក់​វ៉ាក់សាំង​ជាតិ​ ​ដែល​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ជា​ប្រធាន​ផង​ដែរ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ