Category: ព័ត៌មានអន្តរជាតិ

  • ​សហរដ្ឋអាមេរិក​ព្រមាន​ថា​ ​នឹង​ពិចារណា​លើ​ការ​ឆ្លើយតប​ខាង​យោធា​ ​ដើម្បី​សង​សឹង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែ​តមក​លើ​មូលដ្ឋាន​កងទ័ព​ខ្លួន​នៅ​អ៊ី​រ៉ា​ក់

    ​សហរដ្ឋអាមេរិក​ព្រមាន​ថា​ ​នឹង​ពិចារណា​លើ​ការ​ឆ្លើយតប​ខាង​យោធា​ ​ដើម្បី​សង​សឹង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែ​តមក​លើ​មូលដ្ឋាន​កងទ័ព​ខ្លួន​នៅ​អ៊ី​រ៉ា​ក់

    ​អាមេរិក​៖​ ​សេតវិមាន​បាន​ព្រមាន​ថា​ ​សហរដ្ឋអាមេរិក​អាច​នឹង​ពិចារណា​ការ​ឆ្លើយតប​ខាង​យោធា​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែ​ត​នៅ​ថ្ងៃពុធ​នេះ​ ​ដែល​បាន​វាយប្រហារ​ចំ​មូលដ្ឋានទ័ព​អាកាស​មួយ​នៅ​ភាគ​ខាងលិច​អ៊ី​រ៉ា​ក់ ​ជា​កន្លែង​ដែល​កងទ័ព​អាមេរិក​ ​និង​កងកម្លាំង​ចម្រុះ​បោះ​ទីតាំង​ ​ដែល​នេះ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្ទុះឡើង​នៃ​អំពើ​ហិង្សា​សាជាថ្មី​ ​។​ ​អ្នកម៉ៅការ​អាមេរិក​ម្នាក់​បាន​ស្លាប់​ ​បន្ទាប់ពី​គ្រាប់​រ៉ុក្កែ​ត​យ៉ាងតិច​១​០​គ្រាប់​បាន​ធ្លាក់​លើ​មូលដ្ឋាន​នេះ​ ​ហើយ​មកទល់​ពេលនេះ​ ​នៅ​ពុំទាន់​មាន​ក្រុមសកម្ម​ប្រយុទ្ធ​ណាមួយ​ចេញមុខ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​ ​។​ ​នៅ​ពេល​សួរ​អំពី​ការវាយប្រហារ​ខាងលើ​នេះ​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ​យើង​កំពុង​តាមដាន​រឿង​នោះ​ឥឡូវនេះ​ ​ហើយ​ថា​អរគុណ​ព្រះ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់​រ៉ុក្កែ​ត​នោះ​ទេ​ ​ប៉ុន្តែ​មនុស្សម្នាក់​ដែល​ជា​អ្នកម៉ៅការ​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​ ​។​ ​ប៉ុន្តែ​យើង​កំពុង​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ទទួលខុសត្រូវ​ ​ហើយ​យើង​នឹង​ធ្វើ​ការវិនិច្ឆ័យ​អំពី​ការ​ឆ្លើយតប​ ​។​ គួរ​បញ្ជាក់​ថា​ ​ភាព​តានតឹង​ខ្លាំង​ឡើងជា​មួយ​កងជីវពល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​នៅ​អ៊ី​រ៉ា​ក់​អាច​នាំ​ឱ្យ​មាន​ការវាយប្រហារ​កាន់តែ​ច្រើន​ ​ដោយធ្វើ​ឱ្យ​ស្មុគ​ស្មាញ​ដល់​បំណង​របស់​រដ្ឋបាល​លោក​ ​បៃ​ដិ​ន​ ​ដើម្បី​បើក​ការចរចា​ជាមួយ​អ៊ី​រ៉​ង់ ​ជុំវិញ​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​ឆ្នាំ​២​០​១​៥​ ​៕

  • ​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា​ ​មនុស្ស​៣​៨​នាក់​ស្លាប់​ក្នុង​ការ​តវ៉ា​ដ៏​បង្ហូរ​ឈាម​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា

    ​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា​ ​មនុស្ស​៣​៨​នាក់​ស្លាប់​ក្នុង​ការ​តវ៉ា​ដ៏​បង្ហូរ​ឈាម​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា

    ​មី​យ៉ា​ន់​ម៉ា​៖​ ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ ​មនុស្ស​៣​៨​នាក់​បាន​បាត់បង់ជីវិត​ ​នៅ​ថ្ងៃពុធ​នេះ​ ​ក្នុង​ថ្ងៃ​ដ៏​បង្ហូរ​ឈាម​បំផុត​នៃ​វិបត្តិ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ខណៈ​ដែល​រដ្ឋាភិបាល​យោធា​កំពុង​ផ្គើន​នឹង​ការ​ថ្កោលទោស​របស់​អន្តរជាតិ​ ​ជុំវិញ​ការ​ធ្វើ​រដ្ឋប្រហារ​របស់​ខ្លួន​ ​ជាមួយនឹង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​ ​។​ សម្ពាធ​អន្តរជាតិ​កំពុង​កើន​ឡើង​ ​។​ ​មហាអំណាច​លោក​ខាងលិច​បាន​វាយប្រហារ​ពួក​ឧត្តមសេនីយ៍​ម្តង​ហើយ​ម្តងទៀត​ជាមួយនឹង​ការ​ដាក់ទណ្ឌកម្ម​ ​ហើយ​អង់គ្លេស​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​។​ ​បន្ទាប់ពី​ការ​ស្លាប់​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ​ខ្លួន​កំពុង​ពិចារណា​លើ​សកម្មភាព​បន្ថែម​ទៀត​ ​។​ ​តែ​មកទល់​ពេលនេះ​ ​រដ្ឋាភិបាល​យោធា​ហាក់​មិន​អើពើ​ចំពោះ​ការ​ថ្កោលទោស​ជាស​កល​ ​ដោយ​ឆ្លើយតបនឹង​ការ​ងើប​បះបោរ​ប្រឆាំង​ខ្លួន​ ​ដោយ​ប្រើ​កម្លាំងបាយ​ខ្លាំង​ឡើង​ ​។​ ប្រេសិត​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​លោកស្រី​ គ្រីស្ទី​ន​ ​ស្រាន័​រ​ ​បួ​ជេន័​រ​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃពុធ​នេះ​ថា​ ​គិតតែ​ត្រឹម​ថ្ងៃនេះ​ ​មនុស្ស​៣​៨​នាក់​បាន​ស្លាប់​… ​និង​ថា​ ​មនុស្ស​សរុប​ជាង​៥​០​នាក់​ហើយ​បាន​ស្លាប់​ ​ចាប់តាំង​ពី​យោធា​បាន​កាន់កាប់​អំណាច​ ​ក្នុង​នោះ​មាន​អ្នក​រង​របួស​ជាច្រើន​នាក់​ទៀត​ ​។​ ​ជាមួយគ្នា​នេះ​ ​លោកស្រី​បាន​អំពាវនាវ​ឱ្យ​អង្គការសហប្រជាជាតិ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ ​ប្រឆាំង​នឹង​ពួក​ឧត្តមសេនីយ៍​ ​ដោយ​បន្ថែម​ថា​ ​នៅ​ក្នុង​ការសន្ទនា​របស់​លោកស្រី​ជាមួយ​ពួកគេ​ថ្មីៗ​នេះ​ ​ពួកគេ​បាន​ច្រានចោល​ការ​គំរាមកំហែង​នៃ​ការ​ដាក់ទណ្ឌកម្ម​ ​។​ ​លោកស្រី​និយាយ​ថា​ ​ខ្ញុំ​នឹង​បន្ត​ទៅមុខ​ទៀត​ ​យើង​នឹង​មិន​ចុះចាញ់​ឡើយ​ ​៕​ ​ប្រភព​៖​ CN​A

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៥​លាន​៧​៦​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​១​លាន​៤​៦​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៥​លាន​៧​៦​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​១​លាន​៤​៦​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​៥​លាន​៧​៦​ម៉ឺន​៥​ពាន់​៤​០​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៥​៧​ម៉ឺន​១​ពាន់​៧​៥​៦​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​១​លាន​៤​៦​ម៉ឺន​៦​ពាន់​៩​៣​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៩​លាន​៤​៥​ម៉ឺន​៦​ពាន់​៣​៧​៧​នាក់​ ​ស្លាប់​ចំនួន​៥​៣​ម៉ឺន​១​ពាន់​៦​៥​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​០​លាន​៣​ពាន់​៣​២​៥​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​១​៥​ម៉ឺន​៦​ពាន់​៧​៤​៨​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៧​ពាន់​៤​៧​១​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៨​២​ម៉ឺន​៤​ពាន់​២​៣​៣​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​០​លាន​៧​២​ម៉ឺន​២​ពាន់​២​២​១​នាក់​ ​ស្លាប់​២​៥​ម៉ឺន​៩​ពាន់​៤​០​២​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៥​៩​ម៉ឺន​១​ពាន់​៥​៩​០​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ព័ត៌មានអន្តរជាតិថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១

    ព័ត៌មានអន្តរជាតិថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១
  • កូវីដ​១​៩​៖​ ​វៀតណាម​ចាក់​វ៉ាក់សាំង​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​ដល់​គ្រួសារ​ក្រីក្រ​មុនគេ​ ​ស​ប្តាហ៍​នេះ​

    កូវីដ​១​៩​៖​ ​វៀតណាម​ចាក់​វ៉ាក់សាំង​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​ដល់​គ្រួសារ​ក្រីក្រ​មុនគេ​ ​ស​ប្តាហ៍​នេះ​

    នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម​ ង្វៀ​ន​ ​សួន​ហ្វុ​ក​ ​បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដល់​ក្រុម​អាទិភាព​ ​ក្នុង​ស​ប្តាហ៍​នេះ​។​ ​អំឡុង​កិច្ចប្រជុំ​ ​កាលពី​ថ្ងៃ​ទី​២​ ​មីនា​ ​២​០​២​១​ ​លោក​ ហ្វុ​ក​ ​បាន​បញ្ជាក់​ថា​ ​ក្រុម​គ្រួសារ​ក្រីក្រ​ស្ថិត​ក្រោម​ការ​អនុគ្រោះ​លើ​ការ​ព្យាបាល​ ​និង​ក្រុម​អាទិភាព​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​សម្រេច​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១​៩​ ​ឲ្យបាន​លឿន​។​ ​ក្រុម​អាទិភាព​ ​សំដៅ​លើ​កម្លាំង​នគរបាល​ ​យោធា​ ​និង​បុគ្គលិក​ពេទ្យ​ ​ហើយ​ក្រៅពី​នេះ​ ​ក៏មាន​គ្រូបង្រៀន​ ​បុគ្គលិក​ទូត​ ​មន្ត្រី​អន្តោប្រវេសន៍​ ​និង​គយ​ ​ដែល​ធ្វើការ​លើ​សេវាកម្ម​សំខាន់​ៗ​ ​ដូចជា​ការ​​​ដឹកជញ្ជូន​ ​មនុស្ស​អាយុ​៦​៥​ឆ្នាំ​ ​ឬ​ ​ច្រើនជាង​នេះ​។​ ​អ្នក​ដែល​កំពុង​ប៉ន​ប៉ង​ទៅ​សិក្សា​និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ ​និង​អ្នក​រស់នៅ​តំបន់​ផ្ទុះ​ជំងឺ​កូ​វី​ដ​១​៩​ ​ក៏​ស្ថិត​ក្នុង​បញ្ជី​អាទិភាព​ដែរ​។​ ​វៀតណាម​បាន​បញ្ជាទិញ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ពី​ក្រុមហ៊ុន​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​៣​០​លាន​ដូ​ស​ ​ក្នុង​នោះ​ ​ជាង​១​១​ម៉ឺន​ដូ​សត្រូវ​បាន​បញ្ជូន​មកដល់​ហូ​ជី​មិញ​ហើយ​ ​កាលពី​ស​ប្តាហ៍​មុន​៕​ ​ប្រភព​ពី​ ​v​n​express​ ​

  • ជម្លោះ​កើតឡើង​រឿង​ថា​តើ​នរណា​ជា​អ្នកតំណាង​ស្រប​ច្បាប់​របស់​មី​យ៉ា​ន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ

    ជម្លោះ​កើតឡើង​រឿង​ថា​តើ​នរណា​ជា​អ្នកតំណាង​ស្រប​ច្បាប់​របស់​មី​យ៉ា​ន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ

    ​អាមេរិក​៖​ ​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​ ​និង​អគ្គរដ្ឋទូត​ប្រចាំ​អង្គការសហប្រជាជាតិ​ ​របស់​រដ្ឋាភិបាល​ស៊ីវិល​ដែល​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ ​បាន​ទាស់​សម្ដី​គ្នា​ជុំវិញ​ថា​តើ​នរណា​ជា​អ្នកតំណាង​ស្រប​ច្បាប់​របស់​មី​យ៉ា​ន់​ម៉ា​នៅ​ប្រចាំ​ស្ថាប័ន​កំពូល​របស់​ពិភពលោក​មួយ​នេះ​ ​។​ អគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ​ ​លោក​ ខ្យ៉ ម៉ូ ​ធុន​ ​បាន​ប្រកាស​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​យោធា​ ​នៅចំពោះមុខ​មហាសន្និបាតអង្គការសហប្រជាជាតិ​ ​កាលពី​ថ្ងៃសុក្រ​ស​ប្ដាហ៍​មុន​ ​ហើយ​សន្យា​ថា​ ​លោក​នឹង​ចូលរួម​ជួយ​ស្ដារ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​ឡើងវិញ​ ​។​ ​មួយថ្ងៃ​បន្ទាប់​ ​រដ្ឋាភិបាល​យោធា​បាន​ប្រកាស​បណ្ដេញ​លោក​ ខ្យ៉ ម៉ូ ​ធុន​ ​ចេញពី​តំណែង​ភ្លាម​ៗ​ ​។​ ​ប៉ុន្តែ​នៅ​ថ្ងៃចន្ទ​ស​ប្ដាហ៍​នេះ​ ​លោក​ ខ្យ៉ ម៉ូ ​ធុន​ ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ប្រធាន​មហាសន្និបាតអង្គការសហប្រជាជាតិ​ថា​ ​លោក​នៅតែ​កាន់​មុខតំណែង​នេះ​ដដែល​ ​។​ ទោះ​ជា​យ៉ាង​ក៏ដោយ​ ​កាលពី​ថ្ងៃអង្គារ​ស​ប្ដាហ៍​នេះ​ ​ក្រសួងការបរទេស​មី​យ៉ា​ន់​ម៉ា​ ​ក៏បាន​ផ្ញើ​កំណត់ហេតុ​មួយ​ច្បាប់​ទៅកាន់​អង្គការសហប្រជាជាតិ​ផង​ដែរ​ ​ដោយ​បញ្ជាក់​ថា​ ​លោក​ ខ្យ៉ ម៉ូ ​ធុន​ ​ត្រូវ​បាន​ដក​តំណែង​ហើយ​ ​៕​ ​ប្រភព​៖​ ​A​F​P

  • ​ប្រធានាធិបតី​អ៊ី​រ៉​ង់​បញ្ជាក់​ថា​ ​ការ​ដក​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​គឺជា​មធ្យោបាយ​តែមួយ​គត់​ ​ដើម្បី​ស្តារ​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​ឡើងវិញ

    ​ប្រធានាធិបតី​អ៊ី​រ៉​ង់​បញ្ជាក់​ថា​ ​ការ​ដក​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​គឺជា​មធ្យោបាយ​តែមួយ​គត់​ ​ដើម្បី​ស្តារ​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​ឡើងវិញ

    អ៊ី​រ៉​ង់​៖​ ​ប្រធានាធិបតី​អ៊ី​រ៉​ង់ ​លោក​ ​ហា​សាន់​ ​រូ​ហា​នី​ ​នៅ​ថ្ងៃអង្គារ​នេះ​បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​ដក​ទណ្ឌកម្ម​របស់​ខ្លួន​វិញ​ ​ដើម្បី​ស្តារ​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​ផែនការ​សកម្មភាព​រួម​ (JC​P​O​A​) ​នេះ​បើ​តាម​ទីភ្នាក់ងារ​សារ​ព​័ត៌​មានផ្លូវ​ការ​អ៊ី​រ៉​ង់ ​I​RN​A​ ​។​ អំឡុង​ពេល​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​ ​អែម​ម៉ា​នុយ​អែ​ល​ ​ម៉ា​ក្រុង​ ​លោក​ ​រូ​ហា​នី​ ​បាន​គូស​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​រវាង​អ៊ី​រ៉​ង់ ​និង​ប្រទេស​មហាអំណាច​មិន​អាច​ចរចា​រ​បានទេ​ ​ហើយ​មធ្យោបាយ​តែមួយ​គត់​ ​ដើម្បី​ការពារ​ ​និង​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​នេះ​ប្រសើរ​ឡើងវិញ​ ​គឺ​សហរដ្ឋអាមេរិក​ត្រូវ​ដក​ទណ្ឌកម្ម​ជាមុន​សិន​ ​។​ ​ប្រធានាធិបតី​អ៊ី​រ៉​ង់​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​ការ​ផ្អាក​នា​ពេលថ្មីៗនេះ​របស់​អ៊ី​រ៉​ង់ ​ចំពោះ​ការ​អនុវត្ត​ដោយ​ស្ម័គ្រចិត្ត​នៃ​ពិធីសារ​បន្ថែម​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូមិ​ក​អន្តរជាតិ​ (​I​A​E​A​) ​គឺ​ស្ថិតនៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​ដែល​អនុម័ត​ដោយ​សភា​អ៊ី​រ៉​ង់ ​៕​ ​ប្រភព​៖​ ​ស៊ី​នហួរ

  • ​កម្មវិធី​ ​CO​V​A​X ​របស់​ ​WHO​ ​នឹង​ផ្តល់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សរុប​២​៣​៧​លាន​ដូ​ស​ដល់​ប្រទេស​ចំនួន​១​៤​២​នៅ​ត្រឹម​ចុងខែ​ឧសភា​ខាងមុខ

    ​កម្មវិធី​ ​CO​V​A​X ​របស់​ ​WHO​ ​នឹង​ផ្តល់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សរុប​២​៣​៧​លាន​ដូ​ស​ដល់​ប្រទេស​ចំនួន​១​៤​២​នៅ​ត្រឹម​ចុងខែ​ឧសភា​ខាងមុខ

    ​ស្វីស​៖​ ​កម្មវិធី​ ​CO​V​A​X ​របស់​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​បញ្ជាក់​ថា​ ​នឹង​ចែកចាយ​ថ្នាំ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​ចំនួន​២​៣​៧​លាន​ដូ​ស​ឱ្យ​ទៅ​ប្រទេស​ចំនួន​១​៤​២​ ​នៅ​ចុងខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​ខណៈ​បង្កើន​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ជាស​កល​ ​។​ បើ​តាម​ការ​គ្រោងទុក​នោះ​ ​ការ​ផ្ដល់​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​និង​វិទ្យាស្ថាន​ ​សេ​រូ​ម​ ​របស់​ប្រទេស​ឥណ្ឌា​ ​នឹង​ត្រូវ​បែងចែក​ជា​កាលវិភាគ​ពីរ​ខែ​ដាច់ដោយឡែក​ពី​គ្នា​ដោយ​លើក​ទី​ ​១​ ​នៅ​ខែកុម្ភៈ​ ​ដល់​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​និង​លើក​ទី​២​ ​នៅ​ខែ​មេសា​ដល់​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​។​ សូម​ជម្រាប​ផង​ដែរ​ថា​ ​CO​V​A​X ​គឺជា​គំនិត​ផ្ដួចផ្ដើម​មួយ​របស់​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​ដែល​មាន​គោលបំណង​ធានា​នូវ​ការ​ទទួល​បាន​ ​វ៉ាក់សាំង​ប្រកបដោយ​តម្លា​ភាព​ ​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​ ​ខណៈ​កម្មវិធី​នេះ​ផ្ដោ​ត​ជា​សំខាន់​លើ​បណ្ដា​ប្រទេស​ក្រីក្រ​ ​និង​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​ ​៕​ ​ប្រភព​៖​ CN​A

  • កូវីដ១៩៖ ថៃឆ្លងក្នុងសហគមន៍បន្តធ្លាក់ចុះ ត្រឹម២៥នាក់នៅថ្ងៃនេះ

    កូវីដ១៩៖ ថៃឆ្លងក្នុងសហគមន៍បន្តធ្លាក់ចុះ ត្រឹម២៥នាក់នៅថ្ងៃនេះ

    ថៃបានប្រកាសពី ការរកឃើញអ្នកឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន៣៥នាក់ថែមទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះបន្តកើនដល់ ២៦១០៨នាក់ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 ហៅកាត់ថា CCSA របស់ប្រទេសថៃ។ ប្រភពបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២៥ករណីជាករណីឆ្លងនៅក្នុងស្រុកផ្ទាល់ និង១០ករណីទៀតជាករណីឆ្លង ដែលត្រូវបានរកឃើញលើអ្នកទើបត្រឡប់មកពីក្រៅប្រទេស ។ ​ គួរបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានឆ្លង COVID-19 ទាំង ២៦,១០៨នាក់ នៅក្នុងប្រទេសថៃ មាន២៥,៤៨៣នាក់ បានជាសះស្បើយវិញ ខណៈ៥៤១នាក់កំពុងនៅបន្តសម្រាកព្យាបាលតាមមន្ទីរពេទ្យ។ ចំណែកតួលេខអ្នកជំងឺដែលស្លាប់ គឺនៅ៨៤នាក់ដដែល៕

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​នឹង​មាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​គ្រប់គ្រាន់​ ​សម្រាប់​ចាក់​ជូន​ប្រជាជន​ពេញវ័យ​ទាំងអស់​នៅ​ត្រឹម​ចុងខែ​ឧសភា​ខាងមុខ

    ​លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​នឹង​មាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​គ្រប់គ្រាន់​ ​សម្រាប់​ចាក់​ជូន​ប្រជាជន​ពេញវ័យ​ទាំងអស់​នៅ​ត្រឹម​ចុងខែ​ឧសភា​ខាងមុខ

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​គូស​បញ្ជាក់​ថា​ ​ប្រទេស​របស់​លោក​នឹង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ ​សម្រាប់​ចាក់​ជូន​ប្រជាជន​ពេញវ័យ​របស់​ខ្លួន​ទាំងអស់​ ​នៅ​ត្រឹម​ចុងខែ​ឧសភា​ខាងមុខនេះ​ ​។​ ការ​អះអាង​ខាងលើ​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​កំឡុង​ប្រកាស​ពី​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​Me​rck ​ដែល​នឹង​ជួយ​ផលិត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​។​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​នេះ​គឺជា​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្ដា​ក្រុមហ៊ុន​ ​ដែល​យើង​ធ្លាប់​បានឃើញ​រួចហើយ​ ​នៅ​ក្នុង​សម័យ​ស​ង្រ្គា​ម​លោក​… ​ហើយ​យើង​នឹង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ ​ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រជាជន​ពេញវ័យ​ទាំងអស់​នៅ​ត្រឹម​ចុងខែ​ឧសភា​ខាងមុខនេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs