Category: ព័ត៌មានអន្តរជាតិ

  • ​បណ្តា​រដ្ឋ​ម​ន្រ្តី​ការបរទេស​អា​ស៊ាន​នឹង​ជួប​ប្រ​ជុំគ្នា​ស្តីពី​វិបត្តិក្នុងប្រទេស​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃអង្គារ​នេះ

    ​បណ្តា​រដ្ឋ​ម​ន្រ្តី​ការបរទេស​អា​ស៊ាន​នឹង​ជួប​ប្រ​ជុំគ្នា​ស្តីពី​វិបត្តិក្នុងប្រទេស​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃអង្គារ​នេះ

    ​ស​ង្ហិ​បុរី​៖​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​សិង្ហបុរី​លោក​ ​V​i​via​n B​a​l​a​kr​i​s​h​n​an​ ​បញ្ជាក់​ថា​ ​បណ្តា​រដ្ឋ​ម​ន្រ្តី​ការបរទេស​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​នឹង​បើក​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃអង្គារ​នេះ​ ​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដោយ​លោក​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​មេដឹកនាំ​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​ជាបន្ទាន់​ ​។​ ប្រមុខ​ការទូត​សិង្ហបុរី​រូប​នេះ​បាន​ថ្លែង​នៅ​ក្នុង​សភា​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ថា​ ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អា​ស៊ាន​ពិសេស​មួយ​ ​នឹង​ត្រូវ​កោះ​ប្រជុំ​តាមរយៈ​វីដេអូ​ខុន​ហ្វើ​រិន​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​និង​ជា​កន្លែង​ដែល​យើង​នឹង​ស្តាប់​តំណាង​អាជ្ញាធរ​យោធា​មី​យ៉ា​ន់​ម៉ា​ ​។​ ​លោក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​យោធា​មី​យ៉ា​ន់​ម៉ា​ ​បញ្ឈប់​ពី​ការប្រើប្រាស់​កម្លាំង​ហួសហេតុ​ ​ហើយ​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ ​ដើម្បី​សម្រាល​ស្ថានការណ៍​ ​ក៏ដូចជា​ទប់​ស្កាត់​ការ​បង្ហូរ​ឈាម​ ​ការ​ប្រើ​អំពើ​ហិង្សា​ ​និង​ករណី​ស្លាប់​បន្ថែម​ទៀត​ ។​ បន្ថែម​លើ​នេះ​ ​លោក​ ​V​i​via​n B​a​l​a​kr​i​s​h​n​an​ ​ក៏បាន​ជំរុញ​ផង​ដែរ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ចូលរួម​កិច្ចពិភាក្សា​ដើម្បី​ស្វែងរក​ដំណោះស្រាយនយោបាយ​រយៈពេល​វែង​ ​រួម​ទាំង​វិធី​ដើម្បី​វិលត្រឡប់​ទៅ​រក​ផ្លូវ​នៃ​ការ​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៤​លាន​៩​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​០​លាន​៧​០​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៤​លាន​៩​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​០​លាន​៧​០​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​៤​លាន​៩​៩​ម៉ឺន​១​ពាន់​៨​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៥​៥​ម៉ឺន​១​៩​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​០​លាន​៧​០​ម៉ឺន​៧​ពាន់​៤​២​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៩​លាន​៣​១​ម៉ឺន​៤​ពាន់​២​៥​៤​នាក់​ ​ស្លាប់​ចំនួន​៥​២​ម៉ឺន​៧​ពាន់​២​២​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៩​លាន​៨​១​ម៉ឺន​៧​ពាន់​៥​៣​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​១​២​ម៉ឺន​៣​ពាន់​៦​១​៩​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៧​ពាន់​២​៧​៥​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៧​៩​ម៉ឺន​៦​ពាន់​៥​៥​៨​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​០​លាន​៥​៨​ម៉ឺន​៩​ពាន់​៦​០​៨​នាក់​ ​ស្លាប់​២​៥​ម៉ឺន​៥​ពាន់​៨​៣​៦​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៤​៥​ម៉ឺន​៧​ពាន់​១​០​០​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ភូមា​៖​ ​លោកស្រី​ ​ស៊ូ​ជី​ ​បង្ហាញមុខ​ក្នុង​តុលាការ​លើកដំបូង​ ​តាំងពី​មាន​រដ្ឋប្រហារ​

    ភូមា​៖​ ​លោកស្រី​ ​ស៊ូ​ជី​ ​បង្ហាញមុខ​ក្នុង​តុលាការ​លើកដំបូង​ ​តាំងពី​មាន​រដ្ឋប្រហារ​

    លោកស្រី​ អ៊ួ​ង​ ​សាន​ស៊ូ​ជី​ ​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​របស់​មី​យ៉ា​ន់​ម៉ា​ ​នៅ​ថ្ងៃចន្ទ​ ​ទី​១​ ​មីនា​ ​២​០​២​១​នេះ​ ​បាន​បង្ហាញខ្លួន​ក្នុង​តុលាការ​ ​តាម​ប្រព័ន្ធ​វីដេអូ​ ​ដោយ​មេធាវី​របស់​លោកស្រី​បញ្ជាក់​ថា​ ​ជាលើកដំបូង​ ​តាំងពី​កើតមាន​រដ្ឋប្រហារយោធា​ ​កាលពី​ខែមុន​ ​ដែល​បណ្តាលឲ្យមាន​មហា​បាតុកម្ម​ដ៏​ធំ​មកដល់ពេលនេះ​។​ ​ការ​បង្ហាញមុខ​របស់​លោកស្រី​ ​ក៏​ស្រប​ពេល​ដែល​ក្រុម​បាតុករ​គាំទ្រ​លោកស្រី​បាន​ធ្វើសកម្មភាព​តវ៉ា​ជា​ថ្មីទៀត​ ​ទូទាំង​ប្រទេស​ ​រហូតដល់​មានការ​ប៉ះទង្គិច​ជាមួយ​ ​អាជ្ញាធរ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​ ​១​៨​នាក់​ ​កាល​ពីម្សិលមិញ​ ​ជា​តួលេខ​អ្នក​ស្លាប់​បង្ហាញ​ដោយ​អង្គការសហប្រជាជាតិ​។​ ​លោកស្រី​ អ៊ួ​ង​សាន​ ​ស៊ូ​ជី​ ​ក្នុង​វ័យ​៧​៥​ឆ្នាំ​ ​បាន​បង្ហាញមុខ​ ​ដោយមាន​សុខភាព​ល្អ​ធម្មតា​ ​នៅ​ក្នុង​តុលាការ​ ​នេះ​បើ​តាម​មេធាវី​របស់​លោកស្រី​ ​គឺ​លោក​ K​h​in​ ​Ma​un​g​ ​Z​a​w​ ​បាន​ប្រាប់​សារ​ព័ត៌មាន​បរទេស​បែប​នេះ​ ​ពេល​សម្រាក​សវនាការ​៕​​

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អះអាង​ថា​ ​លោក​អាច​នឹង​ឈរឈ្មោះ​សម្រាប់​មុខតំណែង​ប្រធានាធិបតី​អាមេរិក​ទៀត​នៅ​ឆ្នាំ​២​០​២​៤

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អះអាង​ថា​ ​លោក​អាច​នឹង​ឈរឈ្មោះ​សម្រាប់​មុខតំណែង​ប្រធានាធិបតី​អាមេរិក​ទៀត​នៅ​ឆ្នាំ​២​០​២​៤

    ​អាមេរិក​៖​ ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​បាន​បង្ហើប​ថា​ ​រូបលោក​អាច​នឹង​ឈរឈ្មោះ​សម្រាប់​មុខតំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​សាជាថ្មី​ម្តងទៀត​នៅ​ឆ្នាំ​២​០​២​៤​ខាងមុខនេះ​ ​។​ អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​បាន​ប្រាប់​ក្នុង​ស​ន្និសិ​ទ​អភិ​រក្ស​ក្នុង​ទីក្រុង​ ​អរ​លែ​ន​ដូ ​រដ្ឋ​ ផ្ល័​រ​រី​ដា​ ​ថា​ ​យើង​ជួបជុំគ្នា​រសៀល​នេះ​ ​ដើម្បី​និយាយ​ពី​អនាគត​ ​គឺ​និយាយ​ពី​អនាគត​របស់យើង​… ​និយាយ​ពី​អនាគត​គណបក្ស​របស់យើង​ ​និង​និយាយ​ពី​អនាគត​ប្រទេសជាតិ​ជា​ទីស្រឡាញ់​របស់យើង​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​ត្រាំ​ ​បាន​ច្រានចោល​ពាក្យចចាមអារ៉ាម​ដែល​ថា​ ​លោក​ប្រហែលជា​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ ​ដោយ​និយាយ​ថា​ ​នោះ​ជា​ប្រការ​ល្អ​មែនទេ​? ​បើ​យើង​ចាប់ផ្តើម​គណបក្ស​ថ្មី​ ​គឺ​យើង​មានតែ​បំបែក​សំឡេង​របស់យើង​តែប៉ុណ្ណោះ​ ​ដូច្នេះ​យើង​នឹង​មិនដែល​ឈ្នះ​ឡើយ​ ​។​ ​យើង​មាន​គណបក្ស​សាធារណៈ​ហើយ​… ​យើង​នឹង​នៅតែ​បន្ត​សាមគ្គី​គ្នា​ ​និង​រឹត​តែ​ខ្លាំង​ជាង​មុន​ទ្វេ​ឡើង​ ​។​ នា​ឱកាស​នោះ​ដែរ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ក៏បាន​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ​អំពី​អ្នក​បន្តវេន​ថ្មី​របស់​លោក​ ​គឺ​លោក​ ចូ ​បៃ​ដិ​ន​ ​ដោយ​បាន​និយាយ​ថា​ ​គោល​នយោបាយ​សហរដ្ឋអាមេរិក​បាន​ចេញពី​អាមេរិក​ដំបូង​ទៅ​អាមេរិក​ចុងក្រោយ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អ្នកជំនាញ​កំពូល​ផ្នែក​ជំងឺឆ្លង​អាមេរិក​ជំរុញ​អោយ​ប្រជាជន​ខ្លួន​ទាំងអស់​យល់ព្រម​ចាក់​វ៉ាក់សាំង​ចំនួន​០​៣​ ដែល​ទើប​ត្រូវ​បាន​អនុម័ត​អោយ​ប្រើប្រាស់

    ​អ្នកជំនាញ​កំពូល​ផ្នែក​ជំងឺឆ្លង​អាមេរិក​ជំរុញ​អោយ​ប្រជាជន​ខ្លួន​ទាំងអស់​យល់ព្រម​ចាក់​វ៉ាក់សាំង​ចំនួន​០​៣​ ដែល​ទើប​ត្រូវ​បាន​អនុម័ត​អោយ​ប្រើប្រាស់

    ​អាមេរិក​៖​ ​អ្នកជំនាញ​កំពូល​ផ្នែក​ជំងឺឆ្លង​អាមេរិក​ ​លោក​វេជ្ជបណ្ឌិត​ ​អាន់​ថូ​នី​ ហ្វូ​ស៊ី​ ​បាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​អាមេរិក​ទាំងអស់​ ​យល់ព្រម​ចាក់​វ៉ាក់សាំង​ណាមួយ​ក៏បាន​ ​ក្នុងចំណោម​វ៉ាក់សាំង​ទាំង​០​៣​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​។​ លោក​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​បាន​ថ្លែង​អំពាវនាវ​ខាងលើ​នេះ​ ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ NBC ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ពោល​គឺ​ក្រោយពេល​ដែល​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​ចន​សុ​ន​ ​អ៊ែន​ ​ចន​សុ​ន​ (J&J) ​ត្រូវ​បាន​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ (​F​D​A​) ​អនុម័ត​ឱ្យ​ប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​ ​ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​វ៉ាក់សាំង​ទី​ ​៣​ ​ដែល​ទទួល​បាន​ការអនុញ្ញាត​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​បន្ទាប់ពី​វ៉ាក់សាំង​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​និង​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​។​ ហើយ​បន្ទាប់ពី​ទទួល​បាន​ការអនុញ្ញាត​នោះ​ ​វ៉ាក់សាំង​ក្រុមហ៊ុន​ J&J ​នឹង​ត្រូវ​ចែកចាយ​ទៅកាន់​រដ្ឋ​នានា​ទៅ​ទូទាំង​សហរដ្ឋអាមេរិក​ ​នៅ​យប់​ថ្ងៃអាទិត្យ​ ​ឬ​ថ្ងៃចន្ទ​ដើម​ស​ប្ដាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ហើយ​តាមរយៈ​អនុសាសន៍​របស់​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់​ ​និង​ ​រដ្ឋ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ក្រុមហ៊ុន​ J&J ​ចំនួន​៤​លាន​ដូ​ស​ក្នុង​ដំណាក់កាល​ដំបូង​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​ជំរុញ​អោយ​ប្រជាជន​អង់គ្លេស​ទាំងអស់​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ខណៈ​មនុស្សជា​ង​២​០​លាន​នាក់​ហើយ​បាន​ចាក់​វ៉ាក់សាំង​សម្រាប់​ដូ​ស​ដំបូង

    ​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​ជំរុញ​អោយ​ប្រជាជន​អង់គ្លេស​ទាំងអស់​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ខណៈ​មនុស្សជា​ង​២​០​លាន​នាក់​ហើយ​បាន​ចាក់​វ៉ាក់សាំង​សម្រាប់​ដូ​ស​ដំបូង

    ​អង់គ្លេស​៖​ ​ប្រជាជន​សរុប​ជាង​២​០​លាន​នាក់​នៅ​ទូទាំង​ចក្រភពអង់គ្លេស​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ការពារ​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​របស់​ពួកគេ​រួចរាល់​ហើយ​ ​នេះ​បើ​តាម​ទិន្នន័យ​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ធ្វើ​អោយ​អង់​ គ្លេ​ស​ក្លាយ​ជា​ប្រទេស​ដំណើរការ​កម្មវិធី​ចាក់​វ៉ាក់សាំង​លឿន​ជាងគេ​បំផុត​ក្នុង​តំបន់​ ​។​ ទន្ទឹម​នឹង​ការ​បង្ហាញ​របាយការណ៍​ខាងលើ​នេះ​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​បាន​និយាយ​ថា​ ​កម្មវិធី​ចាក់​វ៉ាក់សាំង​នេះ​ ​គឺ​តំណាង​ឱ្យ​សមិទ្ធផល​ជាតិ​ដ៏​ធំ​មួយ​របស់យើង​ ​ហើយ​ថា​ ​ខ្ញុំ​សូម​ជំរុញ​ឱ្យ​អ្នក​ទាំងអស់គ្នា​មក​ទទួលការ​ចាក់​វ៉ាក់សាំង​នេះ​ ​នៅពេលដែល​ដល់វេន​អ្នក​ទាំងអស់គ្នា​ ​ព្រោះ​ការ​ចាក់​វ៉ាក់សាំង​នេះ​ ​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ខុសប្លែក​គ្នា​ ​ក្នុង​ការ​ប្រយុទ្ធ​របស់យើង​ ​ប្រឆាំង​នឹង​វី​រុ​ស​ ​CO​V​I​D​-19 ​។​ សូម​ជម្រាប​ថា​ ​យោង​តាម​ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ថា​ ​ប្រជាជន​អង់គ្លេស​សរុប​ចំនួន​២​០​,​០​៩​លាន​នាក់​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ការពារ​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​របស់​ពួកគេ​រួចរាល់​ហើយ​ ​ស្រប​ពេល​ដែល​ប្រជាជន​អង់គ្លេស​សរុប​ជិត​ ​៨​០​ម៉ឺន​នាក់​ទៀត​ក៏បាន​ទទួលការ​ចាក់​វ៉ាក់សាំង​សម្រាប់​ដូ​ស​ទី​២​ ​របស់​ពួកគេ​រួចរាល់​ហើយ​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា​ ​មនុស្ស​១​៨​នាក់​ស្លាប់​ ​អំឡុង​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​លើ​អ្នកប្រឆាំង​តវ៉ា

    ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា​ ​មនុស្ស​១​៨​នាក់​ស្លាប់​ ​អំឡុង​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​លើ​អ្នកប្រឆាំង​តវ៉ា

    ​មី​យ៉ា​ន់​ម៉ា​៖​ ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ថា​ប៉ូលិស​នៅ​ទូទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​បំផុត​ ​ទៅលើ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា​ ​ដែល​យ៉ាងហោចណាស់​មាន​មនុស្ស​១​៨​នាក់​បាន​ស្លាប់​ ​និង​៣​០​នាក់​ទៀត​រង​របួស​ ​។​ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ការ​ស្លាប់​បាន​កើតឡើង​ដោយសារតែ​គ្រាប់កាំភ្លើង​ពិត​ ​ដែល​បាញ់​ទៅលើ​ហ្វូង​មនុស្ស​នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន​ ​ទីក្រុង​ដា​វេ ​ទីក្រុង​ម៉ាន់​ដា​ឡេ​ ​ទីក្រុង​មី​អ៊ី​ក​ ​ទីក្រុង​បា​ហ្គោ ​និង​ទីក្រុង​ផូ​កុក​គូ​ ​ដោយ​បន្ថែម​ទៀត​ថា​ ​គ្រាប់បែក​ពន្លឺ​ ​គ្រាប់បែក​សំឡេង​បង្អើល​ ​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ក៏បាន​ប្រើ​ដែរ​ ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ចំនួន​អ្នក​ស្លាប់​ក្នុង​ពេល​តែ​មួយថ្ងៃ​ខ្ពស់​បំផុត​ខាងលើ​នេះ​ ​ក្នុងចំណោម​ក្រុម​អ្នក​តវ៉ា​ដែល​ទាមទារ​ស្តារ​អំណាច​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​ឡើងវិញ​ ​បន្ទាប់ពី​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ក្នុង​រដ្ឋប្រហារ​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​។​ ​ដោយ​ឡែ​កមនុស្ស​ប្រមាណ​១​ពាន់​នាក់​ត្រូវ​បាន​គេ​ជឿ​ថា​ ​ត្រូវ​បាន​ឃុំ​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​៕​ ​ប្រភព​៖​ ​A​P

  • ​សហរដ្ឋអាមេរិក​ព្រមាន​ចាត់វិធានការ​បន្ថែម​ទៀត​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា​នៅ​មី​យ៉ា​ន់​ម៉ា​ ​ក្រោយ​មនុស្ស​១​៨​នាក់​ស្លាប់​ក្នុង​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​ប៉ូលិស

    ​សហរដ្ឋអាមេរិក​ព្រមាន​ចាត់វិធានការ​បន្ថែម​ទៀត​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា​នៅ​មី​យ៉ា​ន់​ម៉ា​ ​ក្រោយ​មនុស្ស​១​៨​នាក់​ស្លាប់​ក្នុង​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​ប៉ូលិស

    ​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ ​អង្គការសហប្រជាជាតិ​ ​និង​សហភាព​អឺរ៉ុប​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​បាន​ថ្កោលទោស​ការ​បង្ក្រាប​ដ៏​ហិង្សា​ ​បន្ទាប់ពី​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​ ​ដែល​ធ្វើ​អោយ​ស្លាប់​មនុស្ស​យ៉ាងតិច​១​៨​នាក់​ ​នៅ​ក្នុង​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត​ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​០​១​ ​ខែកុម្ភៈ​មក​ ​។​ ទន្ទឹមគ្នា​ ​រដ្ឋាភិបាល​អាមេរិក​បាន​និង​កំពុង​រៀបចំ​ចាត់វិធានការ​បន្ថែម​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ ​ដើម្បី​ប្រឆាំង​នឹង​ការទទួលខុសត្រូវ​លើ​ការ​បង្ក្រាប​ដ៏​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​ ​ក៏ដូចជា​រដ្ឋប្រហារយោធា​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​ J​a​k​e​ Su​l​l​i​van​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​។​ ជាមួយគ្នា​នេះ​ ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ ​អាន់​ថូ​នី​ ​ប្លី​ន​ខិ​ន​ ​ក៏បាន​ថ្កោលទោស​អ្វី​ដែល​លោក​ហៅថា​ ​អំពើ​ហិង្សា​គួរ​អោយ​ស្អប់ខ្ពើម​ពីសំណាក់​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​ ​នៅ​ក្នុង​ការ​បង្ក្រាប​ដ៏​ប្រល័យ​លើ​អ្នកប្រឆាំង​តវ៉ា​ ​។​ ​លោក​ ​ប្លី​ន​ខិ​ន​ ​បាន​បង្ហោះ​សារ​នៅ​លើ​ធ្វី​ត​ធើ​ថា​ ​យើង​ឈ​រយ៉ា​ង​រឹង​មាំ​ជាមួយ​ប្រជាជន​ដ៏​ក្លាហាន​របស់​មី​យ៉ា​ន់​ម៉ា​ ​និង​លើកទឹកចិត្ត​អោយ​គ្រប់​ប្រទេស​និយាយ​ជាមួយនឹង​ស​ម្លេ​ង​តែមួយ​គាំទ្រ​ឆន្ទៈ​របស់​គេ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ម៉ាឡេស៊ី​មើលឃើញ​មនុស្ស​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​,​៤​៣​៧​ករណី​ ​និង​ស្លាប់​០​៩​នាក់​ទៀត​ក្នុងថ្ងៃអាទិត្យ​ម្សិលមិញ

    ​ម៉ាឡេស៊ី​មើលឃើញ​មនុស្ស​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​,​៤​៣​៧​ករណី​ ​និង​ស្លាប់​០​៩​នាក់​ទៀត​ក្នុងថ្ងៃអាទិត្យ​ម្សិលមិញ

    ​ម៉ាឡេស៊ី​៖​ ​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​បាន​រាយការណ៍​ឲ្យដឹង​ថា​ ​ខ្លួន​បាន​រក​ឃើញ​ករណី​ឆ្លង​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​២​ពាន់​៣​៧​៤​ករណី​បន្ថែម​ទៀត​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​។​ បើ​តាម​ការ​បញ្ជាក់​របស់​​​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងអស់​ខាងលើ​ ​មានតែ​០​២​ករណី​ប៉ុណ្ណោះ​ ​ដែល​ជា​ប្រភេទ​នាំចូល​ ​ក្រៅពីនោះ​គឺ​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់​ ​។​ ​ក្នុងរយៈពេល​ដូចគ្នា​ ​ម៉ាឡេស៊ី​ក៏បាន​កត់ត្រា​អ្នក​ស្លាប់​ថ្មី​ចំនួន​០​៩​នាក់​បន្ថែ​ទៀត​ផង​ដែរ​ ​។​ គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​ម៉ាឡេស៊ី​បាន​កត់ត្រា​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន​៣​០​ម៉ឺន​៧​៥​២​ករណី​ ​ក្នុង​នោះ​ស្លាប់​១​ពាន់​១​៣​០​នាក់​ ​និង​ជាសះស្បើយ​២​៧​ម៉ឺន​៣​ពាន់​៤​១​៧​នាក់​ ​ឬ​ស្មើនឹង​៩​០​.​៩​% ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៧​០​ករណី​ទៀត​ក្នុង​ថ្ងៃអាទិត្យ​ម្សិលមិញ

    ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៧​០​ករណី​ទៀត​ក្នុង​ថ្ងៃអាទិត្យ​ម្សិលមិញ

    ​ថៃ​៖​ ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ ​CO​V​I​D​-19 ​របស់​ប្រទេស​ថៃ​ (CCS​A​) ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​នូវ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​៧​០​ករណី​បន្ថែម​ទៀត​ ​និង​ពុំ​មាន​ករណី​ស្លាប់​ត្រូវ​បាន​រាយការណ៍​ទេ​ ​។​ មជ្ឈមណ្ឌល​ខាងលើ​នេះ​បាន​អោយ​ដឹង​ទៀត​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​នេះ​ ​មាន​៦​២​ករណី​ ​ជា​ករណី​ឆ្លង​ក្នុងស្រុក​ ​ខណៈ​០​៨​ករណី​ផ្សេងទៀត​ជា​ករណី​នាំចូល​ ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​អ្នកដំណើរ​ដែល​បាន​វិលត្រឡប់​មកពី​បរទេស​វិញ​ ​។​ គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន​២​ម៉ឺន​៥​ពាន់​៩​៥​១​ករណី​ ​ក្នុង​នោះ​ស្លាប់​៨​៣​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​ម៉ឺន​៥​ពាន់​១​២​៨​នាក់​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post