Category: ព័ត៌មានអន្តរជាតិ

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៤​លាន​៦​៨​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​០​លាន​២​៤​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៤​លាន​៦​៨​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​០​លាន​២​៤​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​៤​លាន​៦​៨​ម៉ឺន​៦​ពាន់​៩​៣​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៥​៤​ម៉ឺន​៣​ពាន់​២​៨​៥​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​០​លាន​២​៤​ម៉ឺន​២​ពាន់​៣​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៩​លាន​២​៥​ម៉ឺន​៥​ពាន់​៣​៤​៤​នាក់​ ​ស្លាប់​ចំនួន​៥​២​ម៉ឺន​៥​ពាន់​៧​៧​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៩​លាន​៦​៩​ម៉ឺន​៤​ពាន់​៣​០​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​១​១​ម៉ឺន​២​ពាន់​៥​៦​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៧​ពាន់​១​៩​៥​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៧​៨​ម៉ឺន​៤​ពាន់​៥​៦​៨​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​០​លាន​៥​៥​ម៉ឺន​១​ពាន់​២​៥​៩​នាក់​ ​ស្លាប់​២​៥​ម៉ឺន​៥​ពាន់​១​៨​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៤​១​ម៉ឺន​១​ពាន់​៣​៣​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • កូវីដ​១​៩​៖​ រកឃើញ​ប្រទេស​ទី​២​ដែលទើបបាន​​​វ៉ាក់សាំង​ពី​មជ្ឈមណ្ឌល​ ​CO​V​A​X ​​​ខណៈកម្ពុជាត្រៀមទទួលដែរ

    កូវីដ​១​៩​៖​ រកឃើញ​ប្រទេស​ទី​២​ដែលទើបបាន​​​វ៉ាក់សាំង​ពី​មជ្ឈមណ្ឌល​ ​CO​V​A​X ​​​ខណៈកម្ពុជាត្រៀមទទួលដែរ

    កូ​ដ​ឌី​វ័រ​គឺជា​ប្រទេស​ទី​២​ដែល​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ពី​មជ្ឈមណ្ឌល​ ​CO​V​A​X (កូ​វ៉ា​ក់) ​របស់​អង្គការសុខភាព​ពិភពលោក​ ​ពោល​គឺ​បន្ទាប់ពី​ប្រទេស​ហ្គា​ណា​ ​ដោយ​ប្រទេស​ទំាំ​ង​ពីរ​នេះ​សុទ្ធតែ​ជា​ប្រទេស​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក​។​ កូ​ដ​ឌី​វ័រ​ទទួល​បាន​​៥​០​ម៉ឺន​ ​៤​ពាន់​ដូ​ស​ ​ជា​វ៉ាក់សាំង​អង់គ្លេស​ ​Ox​ford​-​As​t​raZe​n​e​ca​ ​កាលពី​ចុង​ស​ប្តាហ៍ ​ហើយ​សរុប​ទាំង​ចំនួន​បញ្ជូន​ទៅ​ប្រទេស​ហ្គា​ណា​ដែរ​នោះ​​ វ៉ាក់សាំង​របស់​មជ្ឈមណ្ឌល​នេះ​បញ្ជូន​ទៅ​តំបន់​អាហ្វ្រិក​ ​មាន​ជាង​១​លាន​ដូ​ស​ហើយ​ ​ដោយហេតុថា​ ហ្គា​ណា​ ​ទើប​ទទួល​បាន​៦​០​ម៉ឺន​ដូ​ស​នៃ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​នេះ​ដែរ​។​ ​បន្ទាប់ពី​កូ​ដ​ឌីវ័​រ​ ​និង​ហ្គា​ណា​ ​ពេលនេះ​ ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​ក៏​កំពុង​ត្រៀម​ដឹកជញ្ជូន​វ៉ាក់សាំង​របស់​ខ្លួន​ទៅកាន់​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ​ ​ក្នុង​នោះ​ ​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​តាមរយៈ​កម្មវិធី​នេះ​ដែរ​ ​ជាង​៣​២​ម៉ឺន​ដូ​ស​ ​មកដល់​នា​ថ្ងៃ​ទី​២​ ​មីនា​ ​ស្អែកនេះ​ ​ហើយក៏​ជា​វ៉ាក់សាំង​អង់គ្លេស​ដែរ​ ​តែ​ផលិត​នៅ​ប្រទេស​ឥណ្ឌា​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​៕​

  • លោក Ng Man-tat ត្រូវបានពលរដ្ឋខ្មែរស្គាល់​ថា​ជា តារាភាពយន្តហុងកុងជើងចាស់ ទទួលមរណ​ភាព ដោយសារជំងឺមហារីក

    លោក Ng Man-tat ត្រូវបានពលរដ្ឋខ្មែរស្គាល់​ថា​ជា តារាភាពយន្តហុងកុងជើងចាស់  ទទួលមរណ​ភាព ដោយសារជំងឺមហារីក

    ហុងកុង៖ តារាភាយន្តហុងកុងជើងចាស់ ដែលត្រូវបានពលរដ្ឋខ្មែរភាគច្រើនស្គាល់ថាជាពូរបស់ទិនហ្វី ដ៏ល្បីឈ្មោះម្នាក់ គឺលោក Ng Man-tat បានទទួលមរណភាពនៅថ្ងៃសៅរ៍នេះ ក្នុងវ័យ៧០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Taiwan News នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។ មិត្តជិតស្និទ្ធរបស់លោក Ng បានឲ្យដឹងថា លោក Ng បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យ Union ក្នុងទីក្រុងហុងកុង កាលពីវេលាល្ងាចថ្ងៃសៅរ៍នេះ បន្ទាប់ពីរូបលោកត្រូវបានពិនិត្យរកឃើញថា មានជំងឺមហារីកថ្លើមកាលពីប៉ុន្មានខែមុន ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសុខភាពរបស់លោក Ng គឺបានធ្លាក់ចុះទន់ខ្សោយស្រាប់ទៅហើយ។ លោក Ng Man-tat មានដើមកំណើតមកពីខេត្ត Fujian នៃប្រទេសចិន ហើយលោកបានប្រឡូកចូលក្នុងអាជីពជា តារាសម្តែងខ្សែភាពយន្តហុងកុង នៅអាយុ២២ឆ្នាំ។ ជាទូទៅលោកត្រូវគេស្គាល់ថា ជាដៃគូសម្តែងជាមួយកំពូលតារាភាពយន្តហុងកុងជើងចាស់ម្នាក់ទៀត គឺលោក Stephen Chow ហៅ ទិនហ្វី ដោយអ្នកទាំងពីរបានសម្តែងរួមគ្នា នៅក្នុងខ្សែភាពយន្តហុងកុងបែបកំប្លែង ដែលល្បីៗជាច្រើន។ រឿងចុងក្រោយដែលលោក Ng Man-tat និងលោក…

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​ការវាយប្រហារតាមអាកាស​នៅ​ស៊ី​រី​ជា​ការព្រមាន​ដល់​អ៊ី​រ៉​ង់

    ​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​ការវាយប្រហារតាមអាកាស​នៅ​ស៊ី​រី​ជា​ការព្រមាន​ដល់​អ៊ី​រ៉​ង់

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃសុក្រ​នេះ​បាន​ព្រមាន​ទៅកាន់​អ៊ី​រ៉​ង់​អោយ​ប្រយ័ត្នខ្លួន​ ​នៅ​ពេល​ត្រូវ​បាន​សួរនាំ​ថា​តើ​លោក​បាន​នឹង​កំពុង​ផ្ញើ​សារ​អ្វី​ទៅ​ទីក្រុង​តេ​ហេ​រ៉​ង់ ​ជាមួយនឹង​ការវាយប្រហារ​តាម​អាកាស​ប្រឆាំង​សកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ ​។​ ថ្លែង​ពី​ទីក្រុង​ហូស្តុ​ន​ ​អំឡុង​ដំណើរ​ចុះ​ផ្តល់​ជំនួយ​សង្គ្រោះ​ ​បន្ទាប់ពី​ព្យុះ​រដូវរងា​ដ៏​ធំ​នៅ​រដ្ឋ​តិច​សា​ស់ ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​អ្នក​ (​អ៊ី​រ៉​ង់) ​មិន​អាច​ធ្វើសកម្មភាព​ដោយ​គ្មាន​និ​ទណ្ឌ​ភាព​បានទេ​”… “​ត្រូវ​ប្រយ័ត្នខ្លួន​” ​។​ អ្នកនាំពាក្យ​សេតវិមាន​លោកស្រី​ ​ជេន​ ​ផ្សារ​គី​ ​បាន​ហៅ​ការវាយប្រហារ​តាម​អាកាស​នេះ​ថា​ ​ជា​សារ​ច្បាស់លាស់​ថា​ ​លោក​ ​បៃ​ដិ​ន​ ​នឹង​ចាត់វិធានការ​ដើម្បី​ការពារ​ជនជាតិ​អាមេរិក​ ​ហើយ​នៅ​ពេល​ការ​គំរាមកំហែង​បាន​លេចឡើង​ ​គាត់​មាន​សិទ្ធិ​ចាត់វិធានការ​តាមពេលវេលា​ ​និង​តាម​ចរិតលក្ខណៈ​នៃ​ការ​ជ្រើសរើស​របស់​គាត់​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​អ៊ី​រ៉​ង់ ​និង​ស៊ី​រី​ថ្កោលទោស​សហរដ្ឋអាមេរិក​ ​ជុំវិញ​ការវាយប្រហារ​តាម​អាកាស​ផ្តាច់ជីវិត​ក្រុមសកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​២​២​នាក់​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី

    ​អ៊ី​រ៉​ង់ ​និង​ស៊ី​រី​ថ្កោលទោស​សហរដ្ឋអាមេរិក​ ​ជុំវិញ​ការវាយប្រហារ​តាម​អាកាស​ផ្តាច់ជីវិត​ក្រុមសកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​២​២​នាក់​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី

    ​អ៊ី​រ៉​ង់​៖​ ​ក្រសួងការបរទេស​អ៊ី​រ៉​ង់ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​តាម​អាកាស​ដោយ​ខុសច្បាប់​របស់​យោធា​អាមេរិក​ ​ប្រឆាំង​នឹង​ក្រុមសកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​ទៅលើ​តំបន់​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ ​។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ី​រង់​ ​លោក​ ​សា​អ៊ី​ដ​ ខា​ទីប​ហ្សេដេហ៍ ​បាន​ហៅ​ការវាយប្រហារ​នេះ​ថា​ ​ជា​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​ច្បាប់អន្តរជាតិ​ ​ហើយ​ថា​ ​ទង្វើ​ថ្មី​នេះ​របស់​សហរដ្ឋអាមេរិក​ ​នឹង​បង្ក​ឲ្យ​ជម្លោះ​យោធា​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ឡើង​ ​និង​បង្ក​ឲ្យ​អស្ថិរភាព​ក្នុង​តំបន់​ថែមទៀត​ ​។​ ​បើ​តាម​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​ ​ការវាយប្រហារ​តាម​អាកាស​របស់​យោធា​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ ​បាន​សម្លាប់​សមាជិក​ក្រុមសកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​យ៉ាងហោចណាស់​២​២​នាក់​ ​ដែល​នេះ​ជា​ការ​ឆ្លើយតបនឹង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែ​ត​ជាបន្តបន្ទាប់​ ​សំដៅ​ទៅលើ​ទាហាន​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់ ​៕​ ​ប្រភព​៖​ ​D​W​.​co​m​ ​និង​ R​e​u​t​e​rs

  • ​ប្រេសិត​ពិសេស​មី​យ៉ា​ន់​ម៉ា​អំពាវនាវ​អោយ​អង្គការសហប្រជាជាតិ​ចាត់វិធានការ​ចាំបាច់នានា ដើម្បី​បញ្ចប់​រដ្ឋប្រហារយោធា​ក្នុង​ប្រទេស​ខ្លួន

    ​ប្រេសិត​ពិសេស​មី​យ៉ា​ន់​ម៉ា​អំពាវនាវ​អោយ​អង្គការសហប្រជាជាតិ​ចាត់វិធានការ​ចាំបាច់នានា ដើម្បី​បញ្ចប់​រដ្ឋប្រហារយោធា​ក្នុង​ប្រទេស​ខ្លួន

    ​អាមេរិក​៖​ ​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ​ ​លោក​ ខ្យ៉ ម៉ូ ​ទុន​ជួស​មុខ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ ​ដែល​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ ​ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ​របស់​យោធា​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​បាន​អំពាវនាវ​អោយ​អង្គការសហប្រជាជាតិ​ចាត់វិធានការ​ចាំបាច់​នានា​ប្រឆាំង​នឹង​យោធា​មី​យ៉ា​ន់​ម៉ា​ ​ទើប​អាច​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​អោយ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ​។​ ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ​រូប​នេះ​ ​បាន​គូស​បញ្ជាក់​ថា​ ​យើង​ត្រូវការ​ការ​ចេញ​សកម្មភាព​ខ្លាំង​ៗ​បំផុត​ថែមទៀត​ ​ពីសំណាក់​សហគមន៍​អន្តរជាតិ​ ​ដើម្បី​បិទ​បញ្ចប់​ទៅវិញ​ជាបន្ទាន់​នូវ​ការ​ធ្វើ​រដ្ឋប្រហារយោធា​ ​ព្រមទាំង​ដើម្បី​បញ្ចប់​ការគាបសង្កត់​ជន​ស្លូតត្រង់​ ​ហើយ​ប្រគល់​រដ្ឋអំណាច​ឲ្យទៅ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ ​និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ ​។​ សូម​ជម្រាប​ថា​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ស្ថិត​ក្រោម​ស្ថានភាព​ចលាចល​ ​ចាប់តាំង​ពី​យោធា​បាន​ឡើង​គ្រប់គ្រង​អំណាច​ ​និង​ចាប់ខ្លួន​លោកស្រី​ ​ស៊ូ​ជី​ ​រួម​ជាមួយ​ម​ន្រ្តី​ជាន់ខ្ពស់​ជាច្រើន​រូប​ទៀត​របស់​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (N​L​D​) ​របស់​លោកស្រី​ ​ក្រោយ​យោធា​ចោទប្រកាន់​ថា​ ​ការបោះឆ្នោតសកល​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​ដែល​បក្ស​លោកស្រី​ទទួល​ជ័យ​ជម្នះ​នោះ​ ​បាន​ប្រព្រឹត្តទៅ​ដោយ​គ្មាន​តម្លា​ភាព​ ​៕​ ​ប្រភព​៖​ CN​A

  • ​អង្គការសហប្រជាជាតិ​អនុម័ត​សេចក្តី​សម្រេច​ថ្មី​មួយទៀត​ ​ដើម្បីអំពាវនាវអោយមានការទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយសមភាព

    ​អង្គការសហប្រជាជាតិ​អនុម័ត​សេចក្តី​សម្រេច​ថ្មី​មួយទៀត​ ​ដើម្បីអំពាវនាវអោយមានការទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយសមភាព

    ​បរទេស​៖​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​បាន​ផ្តល់​ការ​អនុម័តយល់ព្រម​ជាឯកច្ឆន្ទ​លើ​សេចក្តី​សម្រេច​មួយ​ ​ដែល​អំពាវនាវ​អោយ​មានការ​ទទួល​បាន​នូវ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នៅ​ក្នុង​ប្រទេស​ដែល​មាន​បញ្ហា​ជម្លោះ​ ​និង​ប្រទេស​ក្រីក្រ​ ​។​ សេចក្តី​សម្រេច​ខាងលើនេះ បាន​សង្កត់ធ្ងន់​ទៅលើ​ភាព​ចាំបាច់​ជាបន្ទាន់​នូវ​សាមគ្គីភាព​ ​សមធម៌​ ​និង​ប្រសិទ្ធ​ភាព​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ ​CO​V​I​D​-19 ​នៅ​តាម​ប្រទេស​ដែល​មានលទ្ធភាព​តិចតួច​ ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ ​។​ ​សេចក្តី​សម្រេច​ដដែល​នេះ​ ​ក៏​ស្នើ​ឲ្យ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ​និង​ប្រទេស​ទាំងឡាយ​ដែល​មានលទ្ធភាព​ ​ជួយគ្នា​បរិច្ចាគ​វ៉ាក់សាំង​ទៅកាន់​បណ្តា​ប្រទេស​ចំណូល​មធ្យម​និង​ទាប​ ​ក៏ដូចជា​ប្រទេស​ដែល​ត្រូវការ​ជាចាំបាច់ ។​ សូម​ជម្រាប​ថា​ ​នេះ​គឺជា​សេចក្តី​សម្រេច​ទី​០​២​ហើយ​ ​ស្តីពី​ជំងឺ​ ​CO​V​I​D​-19 ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ចាប់តាំង​វិបត្តិ​ជំងឺ​នេះ​បាន​ផ្ទុះឡើង​កាលពី​មួយ​ឆ្នាំមុន​ ​ខណៈ​សេចក្តី​សម្រេច​ទី​០​១​ ​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​មាន​គោលដៅ​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​តាម​តំបន់​ជម្លោះ​ប្រដាប់​អាវុធ​ទាំងឡាយ​ ​ដើម្បី​ផ្តោត​ទៅ​សម្រួល​ដល់​កិច្ចប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​CO​V​I​D​-19 ​៕​ ​ប្រភព​៖​ ​A​F​P

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៣​លាន​៩​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៩​លាន​៥​៤​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៣​លាន​៩​៩​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៩​លាន​៥​៤​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​៣​លាន​៩​៩​ម៉ឺន​១​ពាន់​៧​៣​២​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៥​២​ម៉ឺន​៩​ពាន់​៤​២​១​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៨​៩​លាន​៥​៤​ម៉ឺន​៤​ពាន់​៧​៩​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៩​លាន​១​៣​ម៉ឺន​៦​ពាន់​៩​១​២​នាក់​ ​ស្លាប់​ចំនួន​៥​២​ម៉ឺន​៣​ពាន់​៨​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៩​លាន​៥​៣​ម៉ឺន​៤​ពាន់​៦​៨​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៧​ម៉ឺន​៩​ពាន់​៩​៧​៩​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៦​ពាន់​៩​៧​០​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៧​៦​ម៉ឺន​៣​ពាន់​៤​៥​១​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​០​លាន​៤​៥​ម៉ឺន​៧​ពាន់​៧​៩​៤​នាក់​ ​ស្លាប់​២​៥​ម៉ឺន​២​ពាន់​៩​៨​៨​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៣​៥​ម៉ឺន​៥​ពាន់​៩​៧​៤​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • កូវីដ​១​៩​៖​ ​វៀតណាម​ផ្តើម​ចាក់​វ៉ាក់សាំង​ផលិត​ខ្លួនឯង​ ​ដំណាក់កាល​ទី​២​

    កូវីដ​១​៩​៖​ ​វៀតណាម​ផ្តើម​ចាក់​វ៉ាក់សាំង​ផលិត​ខ្លួនឯង​ ​ដំណាក់កាល​ទី​២​

    ប្រទេស​វៀតណាម​បាន​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ផលិត​ដោយខ្លួនឯង​ ​ដំណាក់កាល​ទី​២​ ​ដោយមាន​អ្នកស្ម័គ្រចិត្ត​ចាក់​៧​៣​នាក់​ ​កាលពី​ថ្ងៃសុក្រ​ ​ទី​២​៦​ ​កុម្ភៈ​ ​២​០​២​១​ម្សិលមិញ​។​ ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N​express​ ​បាន​បញ្ជាក់​ថា​ ​ក្នុងចំណោម​នេះ​ ​មាន​៣​៥​នាក់​មកពី​ក្រុង​ហាណូយ​ ​៣​៨​នាក់​មកពី​ខេត្ត​ ​ឡុង​អាន​ ​ដោយ​បែងចែក​ជា​៤​ក្រុម​ ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ N​an​o​co​v​a​x ​ដំណាក់កាល​ទី​២​នេះ​ ​ជា​វ៉ាក់សាំង​ផលិត​ដោយ​វិទ្យាស្ថាន​ N​an​o​g​e​n ​Pharmaceutical​ B​i​o​technology​ JSC ​។​ ​ក្រោយ​ការ​ចាក់​៦​០​នាទី​ ​បន្ទាប់ពី​តាមដាន​រួចរាល់​ ​អ្នក​ចាក់​រួច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅផ្ទះ​វិញ​ ​ក្រោម​ការ​ត្រួតពិនិត្យ​បន្ថែម​ទៀត​ពី​អាជ្ញាធរ​។​ ​ឧបនាយករដ្ឋមន្ត្រី​វៀតណាម​ ​V​u ​D​uc ​Dam​ ​ដែល​បាន​ចុះទៅ​ពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ ​បាន​និយាយ​ថា​ ​វៀតណាម​កំពុង​ប្រឹងប្រែង​ខ្លាំង​បំផុត​ ​ក្នុង​ការ​ជំរុញ​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​។​ ​មនុស្ស​សរុប​៥​៦​០​នាក់​ ​នៅ​ក្រុង​និង​ខេត្ត​ទាំងពីរ​នេះ​នឹង​ត្រូវ​ចាក់​ជា​លើក​ទី​២​នេះ​ ​ហើយ​កាលពី​ចាក់​លើកដំបូង​ ​នា​ខែ​ធ្នូ​ ​២​០​២​០​ ​មាន​អ្នកស្ម័គ្រចិត្ត​ចាក់​ប្រមាណ​៦​០​នាក់​ ​បង្ហាញ​ថា​ ​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​ ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​ ​នេះ​បើ​តាម​មន្ត្រី​ជំនាញ​របស់​វៀតណាម​។ ការចាក់វ៉ាក់សាំងផលិតក្នុងប្រទេស ដំណាក់កាលទី២នេះ ធ្វើឡើងក៏ស្របពេលដែលវ៉ាក់សាំង AstraZeneca ដែលវៀតណាមបញ្ជាទិញពីអង់គ្លេស ឈុតដំបូង ទើបត្រូវបានបញ្ជូនមកដល់វៀតណាម ប៉ុន្មានថ្ងៃមុនេះដែរ៕

  • លោកស្រីរដ្ឋមន្ត្រី​សុខាភិបាល​ប្រទេស​អា​ហ្សង់​ទី​ន​ឆ្លង​កូ​វី​ដ​១​៩​

    លោកស្រីរដ្ឋមន្ត្រី​សុខាភិបាល​ប្រទេស​អា​ហ្សង់​ទី​ន​ឆ្លង​កូ​វី​ដ​១​៩​

    លោកស្រី​ ​Car​l​a​ ​Viz​z​o​t​t​i​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងសុខាភិបាល​នៃ​ប្រទេស​អា​ហ្សង់​ទី​ន​ ​កាល​ពីម្សិលមិញ​ ​បាន​ប្រកាស​ថា​ ​លោកស្រី​បាន​ធ្វើ​តេ​ស្ត​ឃើញ​លទ្ធផលវិជ្ជមាន​ចំពោះ​ជំងឺ​ ​CO​V​I​D​-19 ​ហើយ​លោកស្រី​បាន​និង​កំពុងតែ​ធ្វើ​ច​ត្តាឡី​ស័ក​។​ ​គួរ​បញ្ជាក់​ថា​ ​លោកស្រី​ ​Viz​z​o​t​t​i​ ​ជា​រដ្ឋ​ម​ន្រ្តី​ទី​៣​ហើយ​នៅប្រទេស​អា​ហ្សង់​ទី​ន​ ​ដែល​បាន​វិជ្ជមាន​​​ជំងឺ​ ​CO​V​I​D​-19 ​គឺ​បន្ទាប់ពី​រដ្ឋ​ម​ន្រ្តី​ក្រសួង​អភិវឌ្ឍន៍សង្គម​ ​និង​រដ្ឋ​ម​ន្រ្តី​ក្រសួង​បរិស្ថាន​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ លោកស្រី​ ​Viz​z​o​t​t​i​ ​បាន​សរសេរ​​នៅ​លើ​គណនី​បណ្ដាញ​សង្គម​ ​T​wit​t​e​r ​របស់​លោកស្រី​ថា​ ​«​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់គ្នា​ឲ្យដឹង​ថា​ ​ខ្ញុំ​បាន​ធ្វើ​តេ​ស្ត​រក​ជំងឺ​ ​CO​V​I​D​-19 ​ដែល​វា​ស្ថិត​ក្រោម​នីតិវិធី​ចាំបាច់​ ​មុន​ពេល​អនុញ្ញាត​ឲ្យ​ឱ្យ​ចូល​ប្រជុំ​នៅ​សភា​នា​ថ្ងៃ​ទី​០​១​ ​ខែ​មីនា​ ​ខាងមុខ​ ​ហើយ​ពួកគេ​បាន​ជូនដំណឹង​ថា​ ​ខ្ញុំ​បាន​ធ្វើ​តេ​ស្ត​ឃើញ​លទ្ធផលវិជ្ជមាន​ចំពោះ​ជំងឺ​នេះ​។​»​​