Category: ព័ត៌មានអន្តរជាតិ

  • កូវីដ​១​៩​៖​ ​នាយករដ្ឋមន្ត្រី​វៀតណាម​ឲ្យ​ពន្លឿន​ចាក់​វ៉ាក់សាំង​ ​ក្រោយ​បាន​​​ ​As​t​raZe​n​e​ca​ ​ឈុត​ដំបូង​

    កូវីដ​១​៩​៖​ ​នាយករដ្ឋមន្ត្រី​វៀតណាម​ឲ្យ​ពន្លឿន​ចាក់​វ៉ាក់សាំង​ ​ក្រោយ​បាន​​​ ​As​t​raZe​n​e​ca​ ​ឈុត​ដំបូង​

    ក្រោយពេល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ឈុត​ដំបូង​ ត្រូវ​បាន​ដឹកជញ្ជូន​មកដល់​ប្រទេស​ កាលពី​ថ្ងៃ​ទី​២​៤​ ​កុម្ភៈ​ ​២​០​២​១ ​នាយករដ្ឋមន្ត្រី​វៀតណាម​ N​guy​ễn Xuân ​P​h​úc ​បាន​ប្រកាស​ជំរុញ​ឲ្យ​ចាក់​វ៉ាក់សាំង​ឲ្យបាន​លឿន​ ​ជា​ការ​អំពាវនាវ​ ​ក្នុង​ពេល​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១​៩​ ភ្លាមៗក្រោយពេលវ៉ាក់សាំងមកដល់។​ ​គួរ​បញ្ជាក់​ថា​ ​ម្សិលមិញ​នេះ​ ​យន្តហោះមួយគ្រឿង​បាន​ដឹកជញ្ជូន​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ចំនួន​១​១​៧​៦​០​០​ដូ​ស​ ​មកដល់​ក្រុង​ហូ​ជី​មី​ញ​ ​ចុះចត​នៅ​ចំណត​អាកាសយានដ្ឋាន​ ​T​ân Sơn N​h​ấ​t​ ​។​ ​វ៉ាក់សាំង​អង់គ្លេស​នេះ​ត្រូវ​បាន​បញ្ជាទិញ​ក្នុង​តម្លៃ​៥​២​ម៉ឺន​ដុល្លារ​អាមេរិក​ ​ពី​ក្រុមហ៊ុន​ផលិត​នៅ​កូរ៉េ​ខាងត្បូង​៕​

  • ​ក្រុមហ៊ុន​ ​Face​book​ ​បិទ​គណនី​យ​ទាំងអស់​ដែល​ជាប់ពាក់ព័ន្ធ​នឹង​យោធា​មី​យ៉ា​ន់​ម៉ា​ ​និង​ការផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ដែល​យោធា​គ្រប់គ្រង

    ​ក្រុមហ៊ុន​ ​Face​book​ ​បិទ​គណនី​យ​ទាំងអស់​ដែល​ជាប់ពាក់ព័ន្ធ​នឹង​យោធា​មី​យ៉ា​ន់​ម៉ា​ ​និង​ការផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ដែល​យោធា​គ្រប់គ្រង

    ​មី​យ៉ា​ន់​ម៉ា​៖​ ​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​ ​Face​book​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រកាស​ថា​ ​ខ្លួន​បាន​និង​កំពុង​ហាមឃាត់​រាល់​គណនី​យ​ទាំងអស់​ ​ដែល​ភ្ជាប់​ទៅ​នឹង​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ព្រមទាំង​ការផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​យោធា​ ​បន្ទាប់ពី​មានការ​ដណ្តើម​អំណាច​របស់​កងទ័ព​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​ ​។​ ក្រុមហ៊ុន​ ​Face​book​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​មួយ​ថា​ ​ខ្លួន​កំពុង​ចាត់​ទុក​ស្ថានភាព​ ​ក្រោយ​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ថា​ ​ជា​ “​ភាព​អាសន្ន​” ​ដោយ​ពន្យល់​ថា​ ​ការ​ហាមឃាត់​នេះ​ ​ត្រូវ​បាន​ដាក់បញ្ចូល​ដោយសារ​ព្រឹត្តិការណ៍​វិវត្តន៍​ចុងក្រោយ​នេះ​ ​ចាប់តាំង​ពី​ការ​ធ្វើ​រដ្ឋប្រហារ​ ​រួម​ទាំង​ការប្រព្រឹត្ត​អំពើ​ហិង្សា​ដ៏​ប្រល័យ​ ​។​ បើ​តាម​ក្រុមហ៊ុន​ ​Face​book​ ​ខ្លួន​ក៏បាន​ហាមឃាត់​រាល់​គណនី​យ​ដែល​ពាក់ព័ន្ធ​នឹង​ ​យោធា​មី​យ៉ា​ន់​ម៉ា​ជាច្រើន​រួច​ទៅ​ហើយ​ដែរ​ ​ចាប់តាំង​ពី​ផ្ទុះ​រដ្ឋប្រហារ​ ​ក្នុង​នោះ​រួម​ទាំង​ការ​ចូល​គ្រប់គ្រង​ទូរទស្សន៍​ ​M​y​a​wad​d​y​ ​T​V​ ​និង​ ស្ថា​នី​យ៍​ទូរទស្សន៍​រដ្ឋ​ ​M​R​T​V​ ​។​ ​មិនតែប៉ុណ្ណោះ​ ​ហាមឃាត់​ខាងលើ​នេះ​ក៏បាន​ចាប់ផ្តើម​ធ្វើឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​ ​Inst​a​gram​ ​ដែល​ជា​ក្រុមហ៊ុន​កម្មសិទ្ធិ​របស់​ ​Face​book​ ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ ​A​P

  • ​ជប៉ុន​កំពុង​ពិចារណា​ព្យួរ​ជំនួយ​អភិវឌ្ឍ​សម្រាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ចំ​ពេល​ដែល​​លោក​ខាងលិច​បាន​ដាក់ទណ្ឌកម្ម​លើ​របប​យោធា

    ​ជប៉ុន​កំពុង​ពិចារណា​ព្យួរ​ជំនួយ​អភិវឌ្ឍ​សម្រាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ចំ​ពេល​ដែល​​លោក​ខាងលិច​បាន​ដាក់ទណ្ឌកម្ម​លើ​របប​យោធា

    ​ជប៉ុន​៖​ ​សារ​ព័ត៌មាន​ ​As​a​h​i​ S​him​bun​ ​daily​ ​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ជប៉ុន​បាន​និង​កំពុង​រៀបចំផែនការ​ចុងក្រោយ​ ​ដើម្បី​ផ្អាក​ជំនួយ​អភិវឌ្ឍ​ថ្មី​សម្រាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ចំ​ពេល​ដែល​ស​ម្ព័ន្ធ​មិត្ត​លោក​ខាងលិច​បាន​នាំគ្នា​ដាក់ទណ្ឌកម្ម​ ​ក៏ដូចជា​គំរាម​ចាត់វិធានការ​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា​នៅ​ក្នុង​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ​។​ ដោយ​ផ្អែកលើ​ប្រភព​ជាច្រើន​ពី​រដ្ឋាភិបាល​នោះ​ ​សារ​ព័ត៌មាន​ខាងលើ​នេះ​បាន​រាយការណ៍​ថា​ ​រដ្ឋាភិបាល​ជប៉ុន​នឹង​មិន​បដិ​សេ​ដ​ចំពោះ​ការ​ហៅ​ការ​ព្យួរ​ជំនួយ​អភិវឌ្ឍ​ផ្លូវការ​ (O​D​A​) ​ថា​ ​ជា​ដាក់ទណ្ឌកម្ម​នោះ​ទេ​ ​ប៉ុន្តែ​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​របប​យោធា​មី​យ៉ា​ន់​ម៉ា​អោយ​ឈាន​ដល់​ដំណោះស្រាយ​បែប​ប្រជាធិបតេយ្យ​ ​តាមរយៈ​កិច្ចពិភាក្សា​គ្នា​ ​។​ ​នៅ​ពេល​ត្រូវ​បាន​សាកសួរ​ពី​បញ្ហា​ខាងលើ​នេះ​ ​ប្រធាន​លេខាធិការ​គណៈរដ្ឋ​ម​ន្រ្តី​ជប៉ុន​លោក​ ​កា​ស៊ុណុប៊ុ ​កា​តុ​ ​បាន​និយាយ​ថា​ ​មិន​មាន​សេចក្តីរាយការណ៍​ពិតប្រាកដ​ចំពោះ​របាយការណ៍​នេះ​នោះ​ទេ​ ​ប៉ុន្តែ​បាន​បើកចំហ​រ​លទ្ធភាព​ ​នៃ​ការផ្លាស់ប្តូរ​គោល​នយោបាយ​ ​។​ លោក​ ​កា​តុ​ ​បាន​ថ្លែង​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​មួយ​ថា​ ​យោង​តាម​ជំនួយសេដ្ឋកិច្ច​សម្រាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា​… ​យើង​នឹង​តាមដាន​ស្ថានភាព​ដោយ​ប្រុងប្រយ័ត្ន​ដោយ​គ្មាន​ការរើសអើង​ ​និង​ពិចារណា​ពី​ជំរើស​ ​។​ ​ជាមួយគ្នា​នេះ​ ​សារ​ព័ត៌មាន​ជប៉ុន​ ខ្យូដូ ​ក៏បាន​ចុះផ្សាយ​ដែរ​ថា​ ​រដ្ឋាភិបាល​បាន​និង​កំពុង​ពិចារណា​លើ​ការ​ផ្អាក​ជំនួយ​ថ្មី​នេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ប្រធានាធិបតី​ចិន​ប្រកាស​ពី​ជោគជ័យ​ជា​ប្រវត្តិ​សា​ស្រ្ត ​ក្នុង​យុទ្ធនាការ​លុបបំបាត់​ភាព​ក្រីក្រ

    ​ប្រធានាធិបតី​ចិន​ប្រកាស​ពី​ជោគជ័យ​ជា​ប្រវត្តិ​សា​ស្រ្ត ​ក្នុង​យុទ្ធនាការ​លុបបំបាត់​ភាព​ក្រីក្រ

    ​ចិន​៖​ ​ប្រធានាធិបតី​ចិន​លោក​ ​ស៊ី​ ​ជី​ន​ពីង​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រកាស​ថា​ ​ចិន​ ​បាន​ទទួល​ភាព​ជោគជ័យ​ជា​ប្រវត្តិ​សា​ស្រ្ត ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​លុបបំបាត់​ភាព​ក្រីក្រ​ ​ខណៈ​ការប្រកាស​នេះ​ ​ធ្វើឡើង​អំឡុង​ពេល​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​ ​ដើម្បី​កត់​សម្គាល់​អំពី​សមិទ្ធផល​របស់​ប្រទេសជាតិ​ ​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ ​។​ ប្រទេស​ចិន​ ​ដែល​មាន​លោក​ ​ស៊ី​ ​ជិន​ពីង​ ​ជា​អគ្គលេខាធិការ​ ​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុ​យ​នី​ស្ត​ចិន​ ​និង​ជា​ប្រធាន​គណៈកម្មាធិការមជ្ឈិម​យោធា​ផង​ដែរ​នោះ​ ​ក្នុងរយៈពេល​០​៨​ឆ្នាំ​កន្លងទៅ​នេះ​ ​ប្រជាជន​ក្រីក្រ​ប្រមាណ​៩​៨​.​៩​៩​លាន​នាក់​ចុងក្រោយ​ ​ដែល​រស់នៅ​តាម​ជនបទ​ ​ត្រូវ​បាន​គេ​ដកចេញ​ពី​បញ្ជី​ភាព​ក្រីក្រ​ហើយ​ ​គិត​ត្រឹម​ដើម​ឆ្នាំ​២​០​២​១​នេះ​ ​ខណៈ​ស្រុក​ក្រីក្រ​ចំនួន​៨​៣​២​ ​និង​ភូមិ​ក្រីក្រ​ចំនួន​ ​១​២​ម៉ឺន​៨​ពាន់​ក៏​ត្រូវ​បាន​ដកចេញ​ពី​បញ្ជី​នៃ​ភាព​ក្រីក្រ​ដែរ​ ​។​ ទន្ទឹមគ្នា​ ​ប្រទេស​ចិន​ក៏បាន​ចូល​រួមចំណែក​ជាង​៧​០​ភាគរយ​ ​នៃ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ទូទាំង​ពិភពលោក​ក្នុងរយៈពេល​ដូចគ្នា​នេះ​ដែរ​ ​ហើយ​ជាមួយនឹង​សមិទ្ធផល​ទាំងនេះ​ ​ចិន​បាន​បង្កើត​អព្ភូតហេតុ​មួយ​ដែល​នឹង​ត្រូវ​ចារទុក​ក្នុង​ប្រវត្តិសាស្ត្រ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​មជ្ឈមណ្ឌល​បង្ការ​ ​និង​គ្រប់គ្រង​ជំងឺឆ្លង​អាមេរិក​បញ្ជាក់​ថា​ ​​វ៉ាក់សាំង​ជាង​៦​៦​.​៥​លានដូស​ត្រូវបានចាក់ជូនដល់ប្រជាជន​រួចរាល់​ហើយ

    ​មជ្ឈមណ្ឌល​បង្ការ​ ​និង​គ្រប់គ្រង​ជំងឺឆ្លង​អាមេរិក​បញ្ជាក់​ថា​ ​​វ៉ាក់សាំង​ជាង​៦​៦​.​៥​លានដូស​ត្រូវបានចាក់ជូនដល់ប្រជាជន​រួចរាល់​ហើយ

    ​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​CO​V​I​D​-19 ​ប្រមាណ​ ​៦​៦​លាន​៤​៦​ម៉ឺន​៤​ពាន់​៩​៤​៧​ដូ​ស​ជូន​ដល់​ប្រជាជន​របស់​ខ្លួន​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃពុធ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​នៅក្នុងចំណោម​វ៉ាក់សាំង​ដែល​បាន​ចែកចាយ​សរុប​៨​៨​លាន​៦​៦​ម៉ឺន​៩​ពាន់​៣​៥​ដូ​ស​ ​។​ វ៉ាក់សាំង​ទាំងអស់​ខាងលើ​នេះ​ ​គឺជា​សុទ្ធតែ​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​និង​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ហើយ​បើ​តាម​អាជ្ញាធរ​សុខាភិបាល​អាមេរិក​នោះ​ ​ប្រជាជន​ជាង​៤​៥​លាន​នាក់​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​ ​ក្នុងចំណោម​នោះ​ ​អ្នកខ្លះ​ក៏​ទទួល​បាន​០​២​ដូ​ស​រួចហើយ​ដែរ​ ​ខណៈ​ប្រជាជន​ជាង​២​០​លាន​៦​០​ម៉ឺន​៧​ពាន់​២​៦​១​នាក់​ទៀត​ ​ក៏បាន​ទទួលការ​ចាក់​ ​០​២​ដូច​រួចរាល់​ហើយ​ដែរ​ ​គិត​ត្រឹម​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​។​ ទន្ទឹមគ្នា​ ​អាជ្ញាធរ​សុខាភិបាល​អាមេរិក​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​វ៉ាក់សាំង​ការពារ​ជំងឺ​ ​CO​V​I​D​-19 ​ប្រមាណ​៦​លាន​៧​២​ម៉ឺន​៤​ពាន់​៣​១​០​លាន​ដូ​ស​ទៀត​ ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មណ្ឌល​ថែទាំ​សុខភាព​រយៈពេល​វែង​ផង​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ចែកចាយ​ម៉ា​ស​ការពារ​ប្រមាណ​ជាង​២​៥​លាន​ដល់​ប្រជាជន​អាមេរិក

    ​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ចែកចាយ​ម៉ា​ស​ការពារ​ប្រមាណ​ជាង​២​៥​លាន​ដល់​ប្រជាជន​អាមេរិក

    ​អាមេរិក​៖​ ​សេតវិមាន​បាន​បញ្ជាក់​នៅ​ថ្ងៃពុធ​នេះ​ថា​ ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ធ្វើការ​ផ្តល់​ជូន​ម៉ា​ស​ការពារ​ជាង​២​៥​លាន​ម៉ា​ស​ទៅ​អោយ​មជ្ឈមណ្ឌល​សុខាភិបាល​សហគមន៍​ ​ហាង​លក់​ម្ហូបអាហារ​ ​និង​ស៊ុប​ ​នៅ​និទាឃរដូវ​ខាងមុខ​ ​ដែល​នេះ​ជា​ផ្នែក​មួយ​របស់​ខ្លួន​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​វី​រុ​ស​ ​Co​v​i​d​-19 ​។​ អាជ្ញាធរ​សុខាភិបាល​អាមេរិក​បាន​ណែនាំ​អោយ​ពាក់​ម៉ា​ស​ការពារ​ ​ដែល​វា​ជា​វិធានការ​ដ៏​សំខាន់​មួយ​ ​ក្នុង​ការ​ជួយ​កាត់បន្ថយ​អត្រា​ឆ្លង​រាលដាល​នៃ​ជំងឺ​ ​Co​v​i​d​-19 ​ដោយ​សេតវិមាន​បាន​បញ្ជាក់​ថា​ ​ជនជាតិ​អាមេរិក​ដែល​មាន​ប្រាក់ចំណូល​ទាប​នៅតែ​មិន​មាន​ម៉ា​ស​ការពារ​ ​។​ បើ​តាម​ផែនការ​នោះ​ ​រដ្ឋាភិបាល​អាមេរិក​នឹង​ផ្តល់​ជូន​ម៉ា​ស​ការពារ​ទៅដល់​មជ្ឈមណ្ឌល​សុខាភិបាល​សហគមន៍​ប្រមាណ​ជាង​១​ពាន់​៣​រយ​កន្លែង​ ​ហាង​លក់​ម្ហូបអាហារ​ ​និង​ ​ស៊ុប​ចំនួន​៦​ម៉ឺន​កន្លែងនៅ​ចន្លោះ​ខែ​មិនា​ ​ដល់​ខែ​ឧសភា​ខាងមុខ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន​ ​ខណៈ​ផែនការ​ចែកចាយ​ម៉ា​ស​ការពារ​ខាងលើ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ទៅដល់​ដៃ​ប្រជាជន​អាមេរិក​ចន្លោះ​ពី​១​២​លាន​ទៅ​១​៥​លាន​នាក់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​សហរដ្ឋអាមេរិក​ ​និង​អង្គការ​សិទ្ធិមនុស្ស​រិះគន់​ម៉ាឡេស៊ី​ ​ចំពោះ​ការបញ្ជូន​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ជាង​មួយពាន់​នាក់​អោយ​ទៅរបប​យោធា​

    ​សហរដ្ឋអាមេរិក​ ​និង​អង្គការ​សិទ្ធិមនុស្ស​រិះគន់​ម៉ាឡេស៊ី​ ​ចំពោះ​ការបញ្ជូន​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ជាង​មួយពាន់​នាក់​អោយ​ទៅរបប​យោធា​

    ​អាមេរិក​៖​ ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ដឹកនាំ​ការរិះគន់​លើ​ម៉ាឡេស៊ី​ចំពោះ​ការបញ្ជូន​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ជាង​១​ពាន់​នាក់​ ​ត្រឡប់ទៅ​កាន់​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​យោធា​របស់​ពួកគេ​វិញ​ ​ដោយ​ផ្គើន​ទៅ​នឹង​សេចក្តីបង្គាប់​របស់​តុលាការ​ ​។​ ​ជាមួយគ្នា​នេះ​ ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​បាន​រិះគន់​យ៉ាង​ខ្លាំង​ ​ចំពោះ​ផែនការ​នេះ​ ​ហើយ​នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​និរទេស​ចេញ​នេះ​ ​តុលាការ​កំពូល​ទីក្រុង​គូ​ឡា​ឡាំ​ពួ​បាន​បង្គាប់​ឱ្យ​បញ្ឈប់​ការ​និរទេស​នេះ​ជា​បណ្តោះអាសន្ន​ ​ដើម្បី​អនុញ្ញាត​ឱ្យ​មានត​ស៊ូ​ផ្នែក​ច្បាប់​ពី​ក្រុមសកម្ម​ជន​ ​។​ ​ជន​ចំណាកស្រុក​ ​ដែល​សកម្មជន​និយាយ​ថា​ ​រួម​មាន​ទាំង​អ្នក​ស្វែងរក​សិទ្ធិជ្រកកោន​ងាយ​រងគ្រោះ​ផង​នោះ​ ​បាន​ចាកចេញ​កាលពី​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ ​តាម​នាវា​កងទ័ពជើងទឹក​មី​យ៉ា​ន់​ម៉ា​ ​ពី​មូលដ្ឋាន​យោធា​ម៉ាឡេស៊ី​ ​ពោល​គឺ​ប៉ុន្មាន​ស​ប្តាហ៍​ក្រោយ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​នេះ​ ​។​ ទោះជាយ៉ាងណាក៏ដោយ​ ​ក្រុម​មន្ត្រី​ម៉ាឡេស៊ី​ន​មិនបាន​ផ្តល់​ការ​ពន្យល់​ ​អំពី​មូលហេតុ​ដែល​ពួកគេ​មិន​អើពើ​នឹង​សេចក្តីបង្គាប់​របស់​តុលាការ​ ​និង​ការបញ្ជូន​ជន​ចំណាកស្រុក​មី​យ៉ា​ន់​ម៉ា​ចំនួន​១​ពាន់​៨​៦​នាក់​ត្រឡប់ទៅ​កាន់​ប្រទេស​ពួកគេ​វិញ​នោះ​ទេ​ ​៕​ ​ប្រភព​៖​ ​A​F​P

  • ​រដ្ឋ​ម​ន្រ្តី​ការបរទេស​របស់​យោធា​មី​យ៉ា​ន់​ម៉ា​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ថៃ​ ​និង​ឥណ្ឌូ​នេ​ស៊ី

    ​រដ្ឋ​ម​ន្រ្តី​ការបរទេស​របស់​យោធា​មី​យ៉ា​ន់​ម៉ា​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ថៃ​ ​និង​ឥណ្ឌូ​នេ​ស៊ី

    ​ថៃ​៖​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​របស់​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​ក្នុង​ថ្ងៃពុធ​នេះ​ ​នៅពេលដែល​ប្រទេស​មហាអំណាច​ក្នុង​តំបន់​បាន​ព្យាយាម​សម្របសម្រួល​បញ្ចប់​ភាព​ចលាចល​រយៈពេល​ជាង​៣​ស​ប្តាហ៍​កន្លងមក​នេះ​ ​ដែល​បង្កឡើង​ដោយ​រដ្ឋប្រហារយោធា​ ​។​ រដ្ឋ​ម​ន្រ្តី​ការបរទេស​មី​យ៉ា​ន់​ម៉ា​លោក​ ​វុន​ណា​ ​មោង​ ​ល្វីន​ ​បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ថៃ​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​នៅ​ក្នុង​ជំនួប​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ជំនួប​តទល់​ជាលើកដំបូង​រវាង​សមាជិក​យោធា​ជាន់ខ្ពស់​ ​និង​រដ្ឋាភិបាល​បរទេស​ ​។​ ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តីប្រកាស​ថា​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​ឥណ្ឌូ​នេ​ស៊ី​លោកស្រី​ ​រ៉េត​ណូ ​ម៉ា​ស៊ូ​ឌី​ ​នឹង​មិនទៅ​ធ្វើ​ទស្សនកិច្ច​ប្រទេស​ដែល​រង​ការវាយប្រហារ​ដោយ​រដ្ឋប្រហារ​នេះ​ភ្លាម​ៗ​នោះ​ទេ​ ​បើ​ទោះបីជា​មានការ​បែក​ធ្លាយ​ឯកសារ​ពី​ខាង​មី​យ៉ា​ន់​ម៉ា​ ​អំពី​គម្រោង​ទស្សនកិច្ច​របស់​លោកស្រី​ក៏ដោយ​ ​។​ សូម​បញ្ជាក់​ថា​ ​របប​ដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ប្រឈមមុខនឹង​ព្យុះ​ថ្កោលទោស​អន្តរជាតិ​ ​ចំពោះ​ការ​បណ្តេញ​មេដឹកនាំ​ស៊ីវិល​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​ចេញពី​អំណាច​កាល​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​ខណៈ​ដែល​ក្រុម​ប្រឆាំង​នៅ​មី​យ៉ា​ន់​ម៉ា​កំពុងតែ​ធ្វើបាតុកម្ម​តវ៉ា​ទូទាំង​ប្រទេស​ជា​ប្រចាំថ្ងៃ​ ​៕​ ​ប្រភព​៖​ ​A​F​P

  • ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​បញ្ជាក់​ថា​ ​វ៉ាក់សាំង​របស់​ Jo​h​n​son​ & Jo​h​n​son​ ​ចាក់​តែមួយ​ដូ​ស​ ​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ប្រឆាំង​ ​Co​v​i​d​-19

    ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​បញ្ជាក់​ថា​ ​វ៉ាក់សាំង​របស់​ Jo​h​n​son​ & Jo​h​n​son​ ​ចាក់​តែមួយ​ដូ​ស​ ​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ប្រឆាំង​ ​Co​v​i​d​-19

    ​អាមេរិក​៖​ ​ម​ន្រ្តី​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ (​F​D​A​) ​បាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​​​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​ការពិនិត្យ​ឡើងវិញ​ដោយ​និ​យ​ត​ករ​អាមេរិក​លើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ចាក់​តែមួយ​ដូ​ស​បាន​រក​ឃើញ​ថា​ ​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ ​។​ របាយការណ៍​ខាងលើ​នេះ​ ​បាន​ត្រួសត្រាយផ្លូវ​អោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ Jo​h​n​son​ & Jo​h​n​son​ ​ក្លាយ​ជា​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទី​៣​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​នៅ​សហរដ្ឋអាមេរិក​ ​ប្រហែលជា​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ ​ខណៈ​វ៉ា​ក់​សាំ​នេះ​ ​អាច​ជា​ជម្រើស​មួយ​ដែល​មានប្រសិទ្ធិភាព​ក្រៅពី​វ៉ាក់សាំង​ ​ភី​ហ្វីហ្សឺ ​និង​ ម៉ូឌែ​ណា​ ​ហើយ​អាច​ត្រូវ​បាន​រក្សាទុក​នៅ​ក្នុង​ទូទឹកកក​ធម្មតា​បាន​ ​។​ រដ្ឋបាល​ចំណីអាហារ​ ​និង​ ​ឱសថ​អាមេរិក​ (​F​D​A​) ​បាន​សន្និដ្ឋាន​ថា​ ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​មាន​អត្ថប្រយោជន៍​ ​ក្នុង​ការ​កាត់បន្ថយ​ទាំង​រោគសញ្ញា​ ​និង​ជំងឺ​ធ្ងន់ធ្ងរ​ ​។​ ​តួយ៉ាង​ទិន្នន័យ​បាន​បង្ហាញ​ថា​ ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធ​ភាពជា​ង​៨​៥​ភាគរយ​ក្នុង​ការ​ការពារ​ជំងឺ​ធ្ងន់ធ្ងរ​ ​ប៉ុន្តែ​មានប្រសិទ្ធិភាព​តែ​៦​៦​ភាគរយ​ប៉ុណ្ណោះ​ ​នៅពេលដែល​ករណី​ក​ម្រិ​ត​មធ្យម​ត្រូវ​បាន​រាប់បញ្ចូល​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​វេណេស៊ុ​យ​អេឡា​ប្រកាស​បណ្តេញ​អគ្គរដ្ឋទូត​អឺរ៉ុប​ចេញពី​ប្រទេស​ ​ដែល​នេះ​ជា​ការ​ឆ្លើយតបនឹង​ការ​ដាក់ទណ្ឌកម្មលើមន្រ្តីខ្លួន១៩រូប​នា​ពេល​ថ្មីៗ

    ​វេណេស៊ុ​យ​អេឡា​ប្រកាស​បណ្តេញ​អគ្គរដ្ឋទូត​អឺរ៉ុប​ចេញពី​ប្រទេស​ ​ដែល​នេះ​ជា​ការ​ឆ្លើយតបនឹង​ការ​ដាក់ទណ្ឌកម្មលើមន្រ្តីខ្លួន១៩រូប​នា​ពេល​ថ្មីៗ

    វេណេស៊ុ​យ​អេឡា​៖​ វេណេស៊ុ​យ​អេឡា ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​បណ្ដេញ​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ទីក្រុង​ ​កា​រ៉ា​កា​ស់ ​ចេញពី​ប្រទេស​ខ្លួន​ ​ដោយ​ទុក​រយៈពេល​៧​២​ម៉ោង​ ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ដាក់ទណ្ឌកម្ម​លើ​ម​ន្រ្តី​រដ្ឋាភិបាល​វេណេស៊ុ​យ​អេឡា​ចំនួន​១​៩​រូប​នា​ពេលថ្មីៗនេះ​ ​។​ ​រដ្ឋមន្ត្រីការបរទេស​វេ​ណ​ស៊ុ​យ​អេឡា ​លោក​ ហ្ស​ក​ ​អា​រៀហ្សា ​បាន​ប្រកាស​ពី​ការ​បណ្ដេញ​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ​លោកស្រី​ ​អ៊ី​ហ្សាប៊ែ​ល​ ប្រ៊ី​ល​ហាន់​ ផេដ្រូ​សា​ ​ចេញពី​ប្រទេស​ ​តែ​រយៈពេល​០​២​ថ្ងៃ​ប៉ុណ្ណោះ​ ​ក្រោយ​រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប​ឯកភាព​គ្នា​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​វេណេស៊ុ​យ​អេ​ឡ​១​៩​រូប​ ​សម្រាប់​ការចូលរួម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​លោកស្រី​ ​Nab​i​l​a​ ​Mass​r​a​l​i​ ​បាន​លើកឡើង​ថា​ ​សហភាព​អឺរ៉ុប​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ការ​សម្រេច​ចិត្ត​បែប​នេះ​ ​ដែល​នឹង​នាំ​អោយ​មាន​ភាព​ឯកោ​អន្តរជាតិ​បន្ថែម​ទៀត​នៃ​ប្រទេស​វេណេស៊ុ​យ​អេឡា… ​យើង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​វេណេស៊ុ​យ​អេឡា​លុបចោល​ការ​សម្រេច​ចិត្ត​នេះ​វិញ​ ​៕​ ​ប្រភព​៖​ ​A​F​P