Category: ព័ត៌មានអន្តរជាតិ

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​សហរដ្ឋអាមេរិក​នឹង​បើក​យុទ្ធនាការ​អប់រំ​ទ្រង់ទ្រាយ​ធំ​ដល់​ប្រជាជន​អាមេរិក​អំពី​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19

    ​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​សហរដ្ឋអាមេរិក​នឹង​បើក​យុទ្ធនាការ​អប់រំ​ទ្រង់ទ្រាយ​ធំ​ដល់​ប្រជាជន​អាមេរិក​អំពី​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​និយាយ​ថា​ ​រដ្ឋបាល​របស់​លោក​​​មាន​ផែនការ​បើក​យុទ្ធនាការ​មួយ​ ​ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​អាមេរិក​អំពី​វ៉ាក់សាំង​ការពារ​វី​រុ​ស​កូរ៉ូ​ណា​ ​នៅ​ក្នុង​អំឡុង​ពេល​មួយ​នៃ​ឆ្នាំ​២​០​២​១​នេះ​ ​ខណៈ​ដែល​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បាន​កើន​លើស​តម្រូវ​ការ​ ​ពីព្រោះ​តែ​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ ​។​ ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​បាន​គូស​បញ្ជាក់​ថា​ ​យើង​នឹង​បើក​យុទ្ធនាការ​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ ​ដើម្បី​អប់រំ​ប្រជាជន​អំពី​វ៉ាក់សាំង​…. ​ពួកគេ​ (​វ៉ាក់សាំង​) ​ពិតជា​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ ​ហើយ​ថា​ ​យើង​នឹង​ប្រមូលផ្តុំ​អ្នកដឹកនាំ​គ្រប់​ផ្នែក​នៃ​សង្គម​របស់យើង​ ​ដើម្បី​អប់រំ​ ​និង​លើកទឹកចិត្ត​ជនជាតិ​អាមេរិក​ទាំងអស់​អោយ​ចាក់​វ៉ាក់សាំង​ ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​CO​V​I​D​-19 ​ប្រមាណ​៦​៦​លាន​៤​៦​ម៉ឺន​៤​ពាន់​៩​៤​៧​ដូ​ស​ជូន​ដល់​ប្រជាជន​របស់​ខ្លួន​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​នៅក្នុងចំណោម​វ៉ាក់សាំង​ដែល​បាន​ចែកចាយ​សរុប​៨​៨​លាន​៦​៦​ម៉ឺន​៩​ពាន់​៣​៥​ដូ​ស​ ​ហើយ​វ៉ាក់សាំង​ទាំងអស់​ខាងលើ​នេះ​ ​គឺជា​សុទ្ធតែ​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​និង​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​៕​ ​ប្រភព​៖​ ​A​F​P

  • ​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំងបង្ការ​ ​Co​v​i​d​-19 ​ក្នុង​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស

    ​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំងបង្ការ​ ​Co​v​i​d​-19 ​ក្នុង​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស

    ​កូរ៉េ​ខាងត្បូង​៖​ ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​ទូទាំង​ប្រទេស​ ​ដោយ​ចាប់ផ្តើម​ពី​អ្នកជំងឺ​ ​និង​បុគ្គលិក​សុខាភិបាល​ដែល​មាន​អាយុ​ក្រោម​៦​៥​ឆ្នាំ​នៅ​តាម​មន្ទីរពេទ្យ​ ​និង​មណ្ឌល​ថែទាំ​សុខភាព​ ​។​ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឥត​គិតថ្លៃ​នេះ​ ​បាន​ចាប់ផ្តើម​ពី​ម៉ោង​៩​ព្រឹក​ថ្ងៃសុក្រ​នេះ​ (​ម៉ោង​ក្នុង​តំបន់​)​នៅ​ទូទាំង​ប្រទេស​កូរ៉េ​ខាងត្បូង​ ​។​ ​ប្រជាជន​ ​និង​បុគ្គលិក​ជាង​៥​,​២​៦​០​នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​ ​ដែល​រួម​មាន​មជ្ឈមណ្ឌល​ថែទាំ​ផ្នែក​ចិត្ត​សា​ស្រ្ត ​និង​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​ចំនួន​២​១​៣​កន្លែង​ ​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​របស់​ពួកគេ​ ​ដោយ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​និង​សាកលវិទ្យាល័យ​ ​Ox​ford​ ​។​ ​រីឯ​ប្រជាជន​ ​និង​បុគ្គលិក​នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​រយៈពេល​វែង​ចំនួន​ ​២​៩​២​កន្លែង​ទៀត​ក៏​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នេះ​ផង​ដែរ​ ​។​ សូម​ជម្រាប​ថា​ ​កូរ៉េ​ខាងត្បូង​នឹង​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​ជូន​ដល់​ប្រជាជន​ ​និង​បុគ្គលិក​ប្រមាណ​៣​៤​ម៉ឺន​៤​ពាន់​នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​រយៈពេល​វែង​ ​ដែល​រួម​មាន​មជ្ឈមណ្ឌល​ថែទាំ​ផ្នែក​ចិត្តសាស្ត្រ​ ​និង​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​ ​និង​បុគ្គលិក​ពេទ្យ​ជួរមុខ​ចំនួន​៥​ម៉ឺន​៥​ពាន់​នាក់​ទៀត​នៅ​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​នេះ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​ជប៉ុន​គ្រោងលុបចោល​វិធាន​ការប្រកាស​អាសន្ន​នៅ​ក្នុង​តំបន់​ប្រជុំកោះ​ចំនួន​០​៥​ ​ខណៈ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​ថយ​ចុះ

    ​ជប៉ុន​គ្រោងលុបចោល​វិធាន​ការប្រកាស​អាសន្ន​នៅ​ក្នុង​តំបន់​ប្រជុំកោះ​ចំនួន​០​៥​ ​ខណៈ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​ថយ​ចុះ

    ​ជប៉ុន​៖​ ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃសុក្រ​នេះ​បាន​នឹង​កំពុង​រៀបចំ​លុបចោល​វិញ​ ​នូវ​វិធាន​ការប្រកាស​អាសន្ន​ ​ពាក់ព័ន្ធ​នឹង​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​តំបន់​ប្រជុំកោះ​ចំនួន​០​៥​ ​ជាទី​ដែល​មាន​ស្ថានភាព​ល្អ​ប្រសើរ​ហើយ​ ​នេះ​បើ​តាម​ប្រភព​ពី​រដ្ឋាភិបាល​ ​។​ នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​លោក​ ​ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​លុបចោល​វិញ​នូវ​វិធាន​ការប្រកាស​អាសន្ន​នៅ​តំបន់​ប្រជុំកោះ​ ​អៃ​ឈី, ហ្គីហ៊្វូ, ​អូ​សា​កា​, ក្យូតូ ​និង​ហ៊ី​យ៉ូហ្គោ ​នៅ​ដំ​ណា​ច​ខែកុម្ភៈ​ខាងមុខនេះ​ ​ខណៈ​ស្ថានភាព​ក្នុង​តំបន់​ប្រជុំកោះ​ ហ្វូ​គូ​អូ​កា​ ​នៅតែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ឡើងវិញ​ ​ដោយសារតែ​បញ្ហា​ប្រព័ន្ធ​សុខាភិបាល​ក្នុង​តំបន់​នេះ​នៅ​ទាន់​នឹងន​នៅឡើយ​ ​នេះ​បើ​តាម​ប្រភព​ពី​រដ្ឋាភិបាល​ ​។​ ផែនការ​ខាងលើ​នេះ​បាន​កើតមានឡើង​បន្ទាប់ពី​អាជ្ញាធរ​នៅ​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​ជប៉ុន​ ​បាន​ស្នើសុំ​រដ្ឋាភិបាល​អោយ​ដក​ការប្រកាស​អាសន្ន​ចេញ​ជាបន្ទាន់​ ​នៅមុន​ថ្ងៃ​ទី​០​៧​ ​ខែ​មីនា​ខាងមុខនេះ​ ​ខណៈ​ករណី​ឆ្លង​វី​រុ​ស​ ​CO​V​I​D​-19 ​ថ្មីៗ​បាន​ធ្លាក់ចុះ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​​As​t​raZe​n​e​ca​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​នេះ

    ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​​As​t​raZe​n​e​ca​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​នេះ

    ​ថៃ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃអាទិត្យ​នេះ​ ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ដូ​ស​ដំបូង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​ខណៈ​ឧបនាយក​រដ្ឋ​ម​ន្រ្តី ​និង​ជា​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ថៃ​ ​លោក​ ​អនុ​ធី​ន​ ​ឆា​ន​វីរៈ​គុល​ ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​ស៊ី​ន​ណូ​វ៉ា​ក់ ​។​ ប្រធាន​អនុ​គណៈកម្មាធិការ​រដ្ឋាភិបាល​ថៃ​ ​ទទួលបន្ទុក​ផ្នែក​គ្រប់​ ​គ្រង​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​លោក​វេជ្ជបណ្ឌិត​ សុ​ផុន​ ​មេក​ថុ​ន​ ​បាន​និយាយ​ថា​ ​លោក​ ​ប្រា​យុទ្ធ​ ​និង​លោក​ ​អនុ​ធី​ន​ ​នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​នៅ​ឯ​វិទ្យាស្ថាន​បង្ការ​ជំងឺឆ្លង​ ​ផា​ម​រ៉ា​ស្នា​រ៉ា​ឌូ​រ៉ា​ ​នៅ​ថ្ងៃអាទិត្យ​នេះ​ ​ក្រោយ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជ​សា​ស្រ្ត ​បាន​អនុម័ត​លើ​ការ​ចេញ​វិញ្ញាបនប័ត្រ​បញ្ជាក់​ពី​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​នេះ​ ​។​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​លោក​វេជ្ជបណ្ឌិត​ សុ​ផុន​ ​មេក​ថុ​ន​ ​បាន​បន្ថែម​ទៀត​ថា​ ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​ជូន​ដល់​ក្រុម​មនុស្ស​អាទិភាព​ផ្សេងៗ​ទៀត​ ​ដែល​ស្ថិតនៅ​ក្នុង​បណ្ដា​ខេត្ត​គោលដៅ​មួយ​ចំនួន​ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃចន្ទ​ស​ប្ដាហ៍​ក្រោយនេះ​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

  • ​សហរដ្ឋអាមេរិក​បើក​ការវាយប្រហារ​លើ​ក្រុមសកម្ម​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​នៅ​ក្នុង​ទឹកដី​ប្រទេស​ស៊ី​រី

    ​សហរដ្ឋអាមេរិក​បើក​ការវាយប្រហារ​លើ​ក្រុមសកម្ម​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​នៅ​ក្នុង​ទឹកដី​ប្រទេស​ស៊ី​រី

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​បញ្ជា​យោធា​ប្រទេស​ខ្លួន​ ​បើក​ការវាយប្រហារ​តាម​ផ្លូវអាកាស​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ ​ទៅលើ​មូលដ្ឋាន​ជាច្រើន​កន្លែង​របស់​ក្រុមសកម្ម​ប្រយុទ្ធ​ដែល​មន្ទីរ​បញ្ចកោណ​និយាយ​ថា​ ​ជា​ក្រុម​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ​ខណៈ​ប្រតិបត្តិការ​នេះ​គឺជា​ការ​ឆ្លើយតបនឹង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្តែ​ត​លើ​យោធា​អាមេរិក​នៅ​អ៊ី​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែកុម្ភៈ​កន្លងទៅ​ ​។​ អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ​ ​លោក​ ​ចន​ ឃើ​ប៊ី​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​មួយ​ថា​ ​ដោយមាន​បទបញ្ជា​ពី​លោក​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​យោធា​អាមេរិក​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​មុននេះ​បន្តិច​ ​បាន​ដឹកនាំ​ការវាយប្រហារ​តាម​ផ្លូវអាកាស​លើ​មូលដ្ឋាន​ ​និង​ហេ​ដ្ឋ​រចនា​ស​ម្ព័ន្ធ​ជាច្រើន​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមសកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ​នៅ​ឯ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ ​។​ ​លោក​បន្ថែម​ទៀត​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​បន្ត​ធ្វើសកម្មភាព​នានា​ ​ដើម្បី​ការពារ​យោធា​អាមេរិក​ ​និង​ក្រុម​កម្លាំង​ចម្រុះ​អន្តរជាតិ​ ​។​ គិត​មកទល់​ពេលនេះ​ ​មិនទាន់​មានការ​បញ្ជាក់​ណាមួយ​អំពី​ទំហំ​ ​នៃ​ការខូចខាត​ ​ឬ​អ្នក​ស្លាប់​ ​និង​របួស​នៅឡើយ​ទេ​ ​ហើយ​គេ​ក៏​មិនទាន់​ដឹង​ដែរ​ ​ថា​តើ​ការ​ការវាយប្រហារ​នេះ​ ​អាច​នឹង​ប៉ះពាល់​ដល់​សហរដ្ឋអាមេរិក​ ​និង​អ៊ី​រ៉​ង់​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ពិចារណា​ ​ក្នុង​ការ​ត្រលប់​ចូល​ទៅកាន់​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់​ឆ្នាំ​២​០​១​៥​ ​ឡើងវិញ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អង់គ្លេស​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​របប​ដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា

    ​អង់គ្លេស​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​របប​ដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា

    ​អង់គ្លេស​៖​ ​រដ្ឋាភិបាល​អង់គ្លេស​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​នឹង​សមាជិក​យោធា​មី​យ៉ា​ន់​ម៉ា​ ​បន្ទាប់ពី​កងទ័ព​រឹបអូស​អំណាច​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​មេដឹកនាំ​ស៊ីវិល​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​នេះ​ ​។​ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក​ ដូ​មី​និ​ក​ ​រ៉ា​អាប​ ​បាន​និយាយ​ថា​ ​អង់គ្លេស​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​លើ​ឧត្តមសេនីយ៍​ចំនួន​០​៦​រូប​ ​រួម​ទាំង​មេបញ្ជាការ​យោធា​លោក​ ​មីន​ អោ​ង​ ហ្លេ​ង​ ​ផង​ដែរ​ ​ដើម្បី​ផ្ញើ​សា​រយ៉ា​ង​ច្បាស់​ថា​ ​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​នឹង​ត្រូវ​ចាប់​អោយ​ទទួលខុសត្រូវ​ ​និង​ថា​ ​អាជ្ញាធរ​ត្រូវតែ​ប្រគល់​ការ​គ្រប់គ្រង​ឱ្យ​ទៅ​រដ្ឋាភិបាល​ ​ដែល​ជ្រើសរើស​ដោយ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​វិញ​ ​។​ ការ​ដាក់ទណ្ឌកម្ម​ខាងលើ​នេះ​ ​បាន​កើតមានឡើង​បន្ទាប់ពី​អង់គ្លេស​បាន​ដាក់ទណ្ឌកម្ម​លើ​ឧត្តមសេនីយ៍​បី​រូប​កាលពី​ស​ប្តាហ៍​មុន​ ​ហើយ​និយាយ​ថា​ ​ខ្លួន​នឹង​ធ្វើការ​ដើម្បី​ធានា​ថា​ ​ក្រុមហ៊ុន​អង់គ្លេស​មិន​ត្រូវ​អោយ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ ​ដែល​គ្រប់គ្រង​ដោយ​យោធា​នោះ​ឡើយ​ ​៕​ ​ប្រភព​៖​ CN​A

  • ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​អះអាង​ថា​ ​ថៃ​នឹង​មិន​ចូលរួម​ជាមួយ​ឥណ្ឌូ​នេ​ស៊ី​ ​ដើម្បី​ធ្វើជា​អ្នក​សម្រុះសម្រួល​ដោះស្រាយ​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​ឡើយ

    ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​អះអាង​ថា​ ​ថៃ​នឹង​មិន​ចូលរួម​ជាមួយ​ឥណ្ឌូ​នេ​ស៊ី​ ​ដើម្បី​ធ្វើជា​អ្នក​សម្រុះសម្រួល​ដោះស្រាយ​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​ឡើយ

    ​ថៃ​៖​ ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បញ្ជាក់​ថា​ ​ជំនួប​របស់​លោក​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ដែល​តែងតាំង​ដោយ​យោធា​មី​យ៉ា​ន់​ម៉ា​ ​កាលពី​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​បន្ទាប់ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​នៅ​ក្នុង​ប្រទេសជិតខាង​នេះ​ ​មិន​មានន័យ​ថា​ “​យល់ព្រម​ទទួលស្គាល់​” ​នោះ​ទេ​ ​។​ លោក​ ​ប្រា​យុទ្ធ​ ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ​លោក​គ្រាន់តែ​ស្តាប់​រដ្ឋមន្ត្រីការបរទេស​មី​យ៉ា​ន់​ម៉ា​លោក​ វ៉ុ​ន​ណា​ ​មឿង​ ​ល្វីន​ ​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​យោធា​មី​យ៉ា​ន់​ម៉ា​ ​និយាយ​អំពី​ ”​ការវិវត្តន៍​យោ​បាយ​” ​និង​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​ប៉ុណ្ណោះ​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​ប្រា​យុទ្ធ​ ​ក៏បាន​បដិសេធ​ផង​ដែរ​ថា​ ​ថៃ​មិនបាន​ចូលរួម​ជាមួយ​ឥណ្ឌូ​នេ​ស៊ី​ ​ក្នុង​ការ​ក្លាយ​ជា​អ្នក​សម្រុះសម្រួល​ ​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​នោះ​ទេ​ ​និង​ថា​ ​បញ្ហានយោបាយ​ ​គឺជា​បញ្ហា​របស់​ប្រទេស​ពួកគេ​… ​ខ្ញុំ​ចង់​ជំរុញ​ពួកគេ​ឱ្យ​នាំ​ប្រទេស​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​ឆាប់​កាន់តែ​ល្អ​ ​។​ រដ្ឋមន្ត្រីការបរទេស​ថៃ​ ​និង​ឥណ្ឌូ​នេ​ស៊ី​ក៏បាន​ជួប​ជាមួយ​លោក​ ​ល្វីន​ ​នៅ​ទីក្រុង​បាងកក​ ​កាលពី​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ផង​ដែរ​ ​ដោយ​ពួកគេ​បាន​រំលឹក​ឡើងវិញ​ពី​សារៈសំខាន់​នៃ​ដំណើរ​ការផ្លាស់ប្តូរ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ដែល​រួមបញ្ចូល​គ្នា​ ​និង​បាន​អំពាវនាវ​ឱ្យ​មាន​បរិយាកាស​អំណោយផល​ក្នុង​ទម្រង់​ ​នៃ​ការសន្ទនា​ ​ការ​ផ្សះ​ ​ផ្សា​ ​និង​ ​ការ​កសាង​ជំនឿ​ទុកចិត្ត​គ្នា​ ​៕​ ​ប្រភព​៖​ CN​A

  • ​វៀតណាម​រាយការណ៍​ពី​ការ​រក​ឃើញ​អ្នក​ស្លាប់​លើកដំបូង​ ​ដោយសារ​វី​រុ​ស​ ​Co​v​i​d​-19 បំ​លែងខ្លួន​ថ្មី

    ​វៀតណាម​រាយការណ៍​ពី​ការ​រក​ឃើញ​អ្នក​ស្លាប់​លើកដំបូង​ ​ដោយសារ​វី​រុ​ស​ ​Co​v​i​d​-19 បំ​លែងខ្លួន​ថ្មី

    ​វៀតណាម​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​វៀតណាម​ ​លោក​ N​guy​e​n ​Than​h​ ​Long​ ​និយាយ​ថា​ ​អ្នកជំនាញ​ជនជាតិ​ជប៉ុន​ម្នាក់​ ​ដែល​បាន​ស្លាប់​ក្នុង​សណ្ឋាគារ​មួយ​នៅ​សង្កាត់​ ​T​a​y​ ​H​o ​ក្នុង​ទីក្រុង​ហាណូយ​ ​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែកុម្ភៈ​ ​គឺ​ត្រូវ​បាន​កំណត់​ថា​ ​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 បំ​លែងខ្លួន​ថ្មី​ ​ខណៈ​គាត់​គឺជា​អ្នក​ស្លាប់​ដំបូង​ដោយសារ​ជំងឺ​នេះ​ ​។​ យោង​តាម​លទ្ធផល​តេ​ស្ត​ហ្សែ​ន​បង្ហាញ​ថា​ ​វី​រុ​ស​បំ​លែងខ្លួន​ថ្មី​នេះ​ ​ត្រូវ​បាន​គេ​ហៅថា​ 20C ​ដែល​ជា​ទម្រង់​នៃ​វី​រុ​ស​ដែល​កំពុង​សាយភាយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ស្រី​លង្កា​ ​ឥណ្ឌា​ ​និង​តៃ​វ៉ាន់​ ​។​ ​អ្នកជំនាញ​ធ្វើការ​ឲ្យ​សាខា​ក្រុមហ៊ុន​ ​M​its​u​i​ & ​Co​. ​Vietnam​ ​L​t​d​ ​រូប​នេះ​ ​បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តាឡី​ស័ក​នៅ​ក្នុង​ទីក្រុង​ ហូ​ជី​មិញ​ ​ចន្លោះ​ថ្ងៃ​ទី​១​៧​ ​ដល់​ថ្ងៃ​ទី​៣​១​ ​ខែ​មករា​ ​មុន​ពេល​ជិះ​យន្តហោះ​ទៅកាន់​ទីក្រុង​ហាណូយ​ ​ជា​កន្លែង​ដែល​គាត់​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​មក​ ​។​ បើ​តាម​ទិន្នន័យ​របស់​​​ក្រសួងសុខាភិបាល​វៀតណាម​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៥​ ​ខែកុម្ភៈ​នេះ​ ​វៀតណាម​បាន​កត់ត្រា​ករណី​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 ​សរុប​ចំនួន​២​ពាន់​៤​២​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៣​៥​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​១​ពាន់​៨​០​៤​នាក់​ ​៕​ ​ប្រភព​៖​…

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៣​លាន​៥​៣​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៩​លាន​១​២​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៣​លាន​៥​៣​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៩​លាន​១​២​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​៣​លាន​៥​៤​ម៉ឺន​៤​ពាន់​៣​០​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៥​១​ម៉ឺន​៩​ពាន់​២​៥​៥​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៨​៩​លាន​១​២​ម៉ឺន​៨​ពាន់​៩​៩​៨​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៩​លាន​៥​ម៉ឺន​២​ពាន់​២​៦​២​នាក់​ ​ស្លាប់​ចំនួន​៥​២​ម៉ឺន​៧​៨​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៩​លាន​៤​៣​ម៉ឺន​៥​ពាន់​៤​៥​៣​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៦​ម៉ឺន​៣​ពាន់​៣​៨​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៦​ពាន់​៨​៦​១​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៧​៤​ម៉ឺន​៨​ពាន់​៧​៥​៩​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​០​លាន​៣​៩​ម៉ឺន​៣​ពាន់​៨​៨​៦​នាក់​ ​ស្លាប់​២​៥​ម៉ឺន​១​ពាន់​៦​៦​១​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៣​២​ម៉ឺន​៣​ពាន់​៦​៩​៦​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • កូវីដ​១​៩​៖​ ​ថៃ​​បាន​វ៉ាក់សាំង​អង់គ្លេស​ថែមទៀត​ ​ក្រោយ​ទទួល​ពី​វ៉ាក់សាំង​ចិន​​ ​ប៉ុន្មាន​ម៉ោង​

    កូវីដ​១​៩​៖​ ​ថៃ​​បាន​វ៉ាក់សាំង​អង់គ្លេស​ថែមទៀត​ ​ក្រោយ​ទទួល​ពី​វ៉ាក់សាំង​ចិន​​ ​ប៉ុន្មាន​ម៉ោង​

    បន្ទាប់ពី​វ៉ាក់សាំង​ ​ស៊ី​ណូ​វ៉ា​ក់ ​ផលិត​នៅ​ប្រទេស​ចិន​ ​ចំនួន​២​០​ម៉ឺន​ដូ​ស​ ​ត្រូវ​បាន​ដឹកជញ្ជូន​នា​ព្រឹក​ថ្ងៃ​ទី​២​៤​ ​កុម្ភៈ​ ​ស្រាប់តែ​ពេលរសៀល​ ​ថ្ងៃ​ដដែល​ ​វ៉ាក់សាំង​របស់​អង់គ្លេស​ ​As​t​raZe​n​e​c ​ចំនួន​១​១​៧​៦​០​០​ដូ​ស ក៏​ត្រូវ​បាន​បញ្ជូន​មកដល់​ថៃ​ដែរ​។​ ​វ៉ាក់សាំង​ទាំងពីរ​ប្រភេទ​នេះ​នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ ​មុន​ពេល​ចែកចាយ​ទៅ​ក្រុម​គោលដៅ​ដែល​ត្រូវ​ចាក់​។​ តាមគម្រោងថៃនឹងចាប់ផ្តើមចាក់វ៉ាក់សាំង ចាប់ពីដើមខែមីនា។ ​ថៃ​បញ្ជាទិញ​វ៉ាក់សាំង​ចិន​ ​២​លាន​ដូ​ស​ ​ប៉ុន្តែ​បញ្ជាទិញ​ពី​ក្រុមហ៊ុន​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​៦​១​លាន​ដូ​ស​ ​រួម​ប​ញ្ជូ​ល​ទាំង​បច្ចេកវិទ្យា​ផលិត​ ​ដែល​ក្រុមហ៊ុន​ S​i​am​ B​i​o​Science​ ​ទទួលបន្ទុក​ផលិត​ក្នុងស្រុក​៕​