Category: ព័ត៌មានអន្តរជាតិ

  • ​លោក​ ​លី​ ខឺ​ជាំ​ង​ ​អះអាង​ថា​ ​ចិន​នឹង​ប្រឆាំង​យ៉ាង​ដាច់ខាត​នូវ​រាល់​សកម្មភាព​របស់​ក្រុម​បំបែក​ខ្លួន​ណាមួយ​ ​ដែល​ចង់​ទាមទារ​ឯករាជ្យ​អោយ​កោះ​តៃ​វ៉ាន់

    ​លោក​ ​លី​ ខឺ​ជាំ​ង​ ​អះអាង​ថា​ ​ចិន​នឹង​ប្រឆាំង​យ៉ាង​ដាច់ខាត​នូវ​រាល់​សកម្មភាព​របស់​ក្រុម​បំបែក​ខ្លួន​ណាមួយ​ ​ដែល​ចង់​ទាមទារ​ឯករាជ្យ​អោយ​កោះ​តៃ​វ៉ាន់

    ​ចិន​៖​ ​នាយករដ្ឋមន្ត្រី​ចិន​លោក​ ​លី​ ខឺ​ជាំ​ង​ ​អះអាង​ថា​ ​ប្រទេស​របស់​លោក​នឹង​ប្រឆាំង​ដាច់ខាត​នូវ​សកម្មភាព​របស់​ក្រុម​បំបែក​ខ្លួន​ណាមួយ​ ​ដែល​ចង់​ទាមទារ​ឯករាជ្យ​ឲ្យ​កោះ​តៃ​វ៉ាន់​ ​ប៉ុន្តែ​ទីក្រុង​ប៉េកាំង​ក៏​នៅតែ​ប្តេជ្ញា​ចិត្ត​ ​ក្នុង​ការ​លើកស្ទួយ​ទំនាក់ទំនង​ឆ្លងកាត់​ច្រកសមុទ្រ​តៃ​វ៉ាន់​ ​និង​ការ​បង្រួបបង្រួម​ប្រជាជាតិ​ចិន​ ​។​ ថ្លែង​ក្នុង​ពិធី​បើក​សមាជ​ប្រចាំ​ឆ្នាំ​នៃ​សភា​ប្រជាជន​ចិន​ ​លោក​ ​លី​ ខឺ​ជាំ​ង​ ​ក៏បាន​រំលឹក​ផង​ដែរ​អំពី​ការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​«​គោល​នយោបាយ​ចិន​តែមួយ​»​ ​ដោយមាន​ចែង​យ៉ាង​ច្បាស់​ថា​ ​កោះ​តៃ​វ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន​ ​។​ នាយក​រដ្ឋ​ម​ន្រ្តី​ចិន​រូប​នេះ​ ​នៅចំពោះមុខ​ក្រុម​ប្រតិភូ​ប្រមាណ​៣​ពាន់​រូប​នៅ​ឯ​សាល​វិមាន​ប្រជាជន​ក្នុង​រដ្ឋធានី​ ​ប៉េកាំង​ ​ក៏បាន​លើកឡើង​ផង​ដែរ​ ​អំពី​ការប្រុងប្រយ័ត្ន​ក្នុង​ក​ម្រិ​ត​ខ្ពស់​របស់​ចិន​ ​ដើម្បី​ប្រឆាំង​នឹង​ក្រុម​បំបែក​ខ្លួន​ ​ដែល​កំពុង​មាន​ចេតនា​ស្វែងរក​ឯករាជ្យ​ភាព​អោយ​កោះ​តៃ​វ៉ាន់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ព្រឹទ្ធសភា​អាមេរិក​ផ្តល់​ថវិកា​ចំនួន​៣​០​ពាន់​លាន​ដុល្លារ​ ក្នុងការ​ជំរុញ​ឱ្យ​ឧស្សាហកម្ម​ផលិត​ឈី​ប​ក្នុងស្រុក ដើម្បីប្រកួតប្រជែងនឹងចិន

    ​ព្រឹទ្ធសភា​អាមេរិក​ផ្តល់​ថវិកា​ចំនួន​៣​០​ពាន់​លាន​ដុល្លារ​ ក្នុងការ​ជំរុញ​ឱ្យ​ឧស្សាហកម្ម​ផលិត​ឈី​ប​ក្នុងស្រុក ដើម្បីប្រកួតប្រជែងនឹងចិន

    ​អាមេរិក​៖​ ​ព្រឹទ្ធសភា​អាមេរិក​កំពុង​ពិចារណា​អនុម័ត​ទឹកប្រាក់​ចំនួន​៣​០​ពាន់​លាន​ដុល្លារ​ ​ដើម្បី​ជំរុញ​ឱ្យ​ឧស្សាហកម្ម​ផលិត​ ឈី​ប​ ​ក្នុងស្រុក​ដំណើរការ​ទៅ​បាន​ល្អ​ ​និង​បង្កើន​ការ​ផលិត​ ​ដែល​វា​ជា​វិធានការ​ណ៍​មួយ​ក្នុង​ការប្រកួតប្រជែង​ប្រឆាំង​នឹង​ ​ចិន​ ​។​ ជុំវិញ​ព័ត៌មាន​គម្រោង​កញ្ចប់​ថវិកា​ខាងលើ​នេះ​ ​ត្រូវ​បាន​ព្រឹទ្ធសភា​អាមេរិក​បដិ​ ​សេ​ធ​មិន​ផ្ដល់​ចម្លើយ​ ​ប៉ុន្តែ​គេ​បាន​ដឹង​ថា​ ​ថវិកា​នេះ​គឺ​នឹង​ផ្ដល់​ជំនួយ​ទៅលើ​ការ​ផលិត​នូវ​ផលិតផល​ពាក់កណ្ដាល​សម្រេច​ ​រួម​នឹង​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ ​ដើម្បី​បង្កើត​មាន​ជា​បច្ចេកវិទ្យា​ថ្មី​ ​។​ ប្រភព​ពី​សមាជិកសភា​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ​ព្រឹទ្ធសភា​អាមេរិក​គ្រោង​អនុម័ត​លើ​គម្រោង​កញ្ចប់​ថវិកា​៣​០​ពាន់​លាន​ដុល្លារ​ ​ដើម្បី​ជំរុញ​វិ​ស​័​យ​បច្ចេកវិទ្យា​អាមេរិក​ឱ្យ​កាន់តែ​ខ្លាំងក្លា​ ​ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ផលិត​ឈី​ប​ផង​ដែរ​ ​ព្រោះថា​កន្លងមក​ ​សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ដែល​ឈាន​មុខ​លើ​បច្ចេកវិទ្យា​ ​ប៉ុន្តែ​បែរជា​ទៅ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ ​និង​ឧបករណ៍​របស់​ចិន​ ​ហើយ​បែរជា​ប្រកាស​ថា​ ​ឧបករណ៍​ទាំងនោះ​អាចប​ង្ក​ហា​និ​ភ័យ​ដល់​សន្តិសុខ​ជាតិ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អ្នកជំនាញ​កំពូល​ផ្នែក​សិទ្ធិមនុស្ស​យូ​អិ​ន​ជំរុញ​អោយ​ដាក់ទណ្ឌកម្ម​លើ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ជុំវិញ​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​លើ​ក្រុម​អ្នកប្រឆាំង​តវ៉ា

    ​អ្នកជំនាញ​កំពូល​ផ្នែក​សិទ្ធិមនុស្ស​យូ​អិ​ន​ជំរុញ​អោយ​ដាក់ទណ្ឌកម្ម​លើ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ជុំវិញ​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​លើ​ក្រុម​អ្នកប្រឆាំង​តវ៉ា

    ​ស្វីស​៖​ ​អ្នកជំនាញ​កំពូល​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​និយាយ​ថា​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ (UNSC) ​គួរតែ​ដាក់ទណ្ឌកម្ម​លើ​ការ​ ​ប្រើ​សព្វាវុធ​ជាស​កល​ ​និង​កំណត់​គោលដៅ​ដាក់ទណ្ឌកម្ម​ប្រឆាំង​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ស្រប​ពេល​មាន​ការប្រកាស​អាសន្ន​នៃ​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​លើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​ ​។​ នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ ​អ្នករាយការណ៍​ពិសេស​អង្គការ​ប្រជាជាតិ​ ​ទទួលបន្ទុក​តាមដាន​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​លោក​ ​T​h​o​ma​s ​And​r​e​w​s ​បាន​ធ្វើការ​អំពាវនាវ​អោយ​សហគមន៍​អន្តរជាតិ​ចាត់វិធានការ​ជាបន្ទាន់​ ​និង​ដាច់អហង្ការ​ ​ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​ការ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ត្រឡប់មកវិញ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​។​ ​លោក​ ​T​h​o​ma​s ​And​r​e​w​s ​បាន​និយាយ​ទៀត​ថា​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ (UNSC) ​គួរតែ​ដាក់ទណ្ឌកម្ម​លើ​ការប្រើប្រាស់​សព្វាវុធ​ជាស​កល​ ​និង​កំណត់​គោលដៅ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ក៏ដូចជា​កាត់ផ្តាច់​ប្រភព​ចំណូល​របស់​ពួកគេ​ផង​ដែរ​ ​។​ បើ​តាម​របាយការណ៍​នោះ​ ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ាក​៏​គួរតែ​បញ្ជូន​ស្ថានភាព​នៅ​ក្នុង​ប្រទេស​នេះ​ ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​ដើម្បី​ស៊ើប​អង្កេត​ ​និង​កាត់ទោស​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ដែល​បាន​កើតឡើង​ ​រួម​មាន​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​៕​ ​ប្រភព​៖​ ​A​P

  • ​សហរដ្ឋអាមេរិក​បង្ហើប​ពី​វិធានការ​ថ្មី​ ​ដើម្បី​ដាក់ទោស​លើ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ជុំវិញ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពីដើម​ខែកុម្ភៈ

    ​សហរដ្ឋអាមេរិក​បង្ហើប​ពី​វិធានការ​ថ្មី​ ​ដើម្បី​ដាក់ទោស​លើ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ជុំវិញ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពីដើម​ខែកុម្ភៈ

    ​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​បង្ហាញ​ពី​វិធានការ​ថ្មី​ដើម្បី​ដាក់ទោស​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​តាមរយៈ​ការរារាំង​ក្រសួង​ការពារ​ជាតិ​ ​និង​កិច្ចការ​មាតុភូមិ​ ​ព្រមទាំង​ក្រុមហ៊ុន​របស់​យោធា​កំពូល​ ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​។​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​ក៏បាន​ជំរុញ​អោយ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​បញ្ចប់​ការប្រើប្រាស់​យោធា​ ​និង​ ​ការ​រឹតត្បិត​លើ​ការ​គ្រប់គ្រង​ការនាំចេញ​ ​ដែល​តម្រូវ​អោយ​អ្នកផ្គត់ផ្គង់​ជនជាតិ​អាមេរិក​របស់​ខ្លួន​ ​ជួប​ផល​លំបាក​ក្នុង​ការ​ទទួល​អាជ្ញាប័ណ្ណ​ពី​សហរដ្ឋអាមេរិក​ ​ក្នុង​ការ​​​ដឹកជញ្ជូន​ទំនិញ​មួយ​ចំនួនជា​ដើម​ ​។​ ​វិធានការ​នេះ​ត្រូវ​បាន​ធ្វើឡើង​ជា​ការ​ឆ្លើយតបនឹង​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​របស់​យោធា​មី​យ៉ា​ន់​ម៉ា​ ​ទៅលើ​ក្រុម​អ្នកប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី​ ​ដែល​ទាមទារ​អោយ​មានការ​ដោះលែង​ម​ន្រ្តី​ជាប់ឆ្នោត​ជា​ផ្លូវការ​ ​ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​ដែល​ជា​មេដឹកនាំ​ជាប់ឆ្នោត​សកល​កាលពី​ខែវិច្ឆិកា​កន្លងទៅ​ ​។​ ប៉ូលិស​បាន​បង្ក្រាប​បាតុកម្ម​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ ​និង​បាញ់​គ្រាប់កាំភ្លើង​ពិត​នៅ​តាម​បណ្តា​ទីក្រុង​ជាច្រើន​ទូទាំង​ប្រទេស​ ​ហើយ​បើ​តាម​អង្គការសហប្រជាជាតិ​នោះ​ ​មាន​មនុស្ស​យ៉ាងហោចណាស់​៥​៤​នាក់​ហើយ​បាន​ស្លាប់​ ​ចាប់តាំង​ពី​ផ្ទុះ​រដ្ឋប្រហារយោធា​ ​ខណៈ​មនុស្សជា​ង​១​ពាន់​៧​០​០​នាក់​ត្រូវ​ចាប់ខ្លួន​ ​ក្នុង​នោះ​រួម​មាន​អ្នកកាសែត​២​៩​នាក់​ផង​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​តែងតាំង​ដោយ​យោធា​ប្រចាំនៅ​អង្គការសហប្រជាជាតិ​ប្រកាស​លាលែង​ពី​តំណែង

    ​អគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​តែងតាំង​ដោយ​យោធា​ប្រចាំនៅ​អង្គការសហប្រជាជាតិ​ប្រកាស​លាលែង​ពី​តំណែង

    ​បរទេស​៖​ ​អ្នក​នាំពា​ក្យ​អង្គការសហប្រជាជាតិ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បញ្ជាក់​ថា​ ​អគ្គរដ្ឋទូត​ថ្មី​របស់​មី​យ៉ា​ន់​ម៉ា​ប្រចាំ​នៅ​ស្ថាប័ន​ពិភពលោក​នេះ​ ​បាន​លាលែង​ពី​តំណែង​ ​ដោយ​និយាយ​ថា​ ​អ្នក​កាន់​តំណែង​មុន​របស់​គាត់​ ​ដែល​ត្រូវ​បាន​បណ្តេញ​ដោយ​របប​យោធា​នៅតែ​បន្ត​ធ្វើជា​តំណាង​ប្រទេស​ ​។​ ពួក​ឧត្តមសេនីយ៍​បាន​តែងតាំង​ឯកអគ្គរដ្ឋទូត​រង​លោក​ ​ទី​ន​ ​មួង​ ​នាង​ ឱ្យ​អង្គុយ​កៅអី​ជំនួស​លោក​ ​ច​ ម៉ូ ​ទុន​ ​។​ ​ប៉ុន្តែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក​ ស្តេ​ហ្វា​ន​ ឌូហ្សារិ​ក​ ​បាន​និយាយ​ថា​ ​បេសកកម្ម​របស់​មី​យ៉ា​ន់​ម៉ា​បាន​ផ្ញើ​សារ​ទាក់ទង​ទៅ​ស្ថាប័ន​ពិភពលោក​នេះ​ថា​ ​លោក​ ​ទី​ន​ ​មួង​ ​នាង​ ​បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​របស់​លោក​ ​ដោយ​រំលឹក​ថា​ ​លោក​ ​ច​ ម៉ូ ​ទុន​ ​នៅតែ​ជា​តំណាង​អ​ចិន្ត្រៃយ៍​របស់​មី​យ៉ា​ន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ​ ​។​ សកម្មភាព​ខាងលើ​កើតឡើង​ក្រោយ​ការ​ប្រឈម​មុខ​ដាក់គ្នា​មួយ​ ​ដោយ​លោក​ ​ច​ ម៉ូ ​ទុន​ ​បាន​សរសេរ​លិខិត​ទៅ​ប្រធាន​មហាសន្និបាតអង្គការសហប្រជាជាតិ​កាលពី​ថ្ងៃចន្ទ​នេះ​ ​ដើម្បី​អំពាវនាវ​ថា​ ​រដ្ឋប្រហារ​នេះ​គឺ​ខុសច្បាប់​ ​ដូច្នេះ​យោធា​គ្មាន​សិទ្ធិ​ក្នុង​ការ​ដក​គាត់​ចេញ​ទេ​ ​និង​ថា​ ​ដូច្នេះ​លោក​សូម​បញ្ជាក់​ប្រាប់​អ្នក​ថា​ ​លោក​នៅតែ​ជា​តំណាង​អ​ចិន្ត្រៃយ៍​របស់​មី​យ៉ា​ន់​ម៉ា​នៅ​អង្គការសហប្រជាជាតិ​ ​៕​ ​ប្រភព​៖​ ​A​F​P

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៦​លាន​២​១​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​១​លាន​៨​៨​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​៦​លាន​២​១​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៥​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៩​១​លាន​៨​៨​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​៦​លាន​២​១​ម៉ឺន​៦​ពាន់​៥​៨​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៥​៨​ម៉ឺន​១​ពាន់​៦​៤​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​១​លាន​៨​៨​ម៉ឺន​៤​ពាន់​២​៤​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៩​លាន​៥​២​ម៉ឺន​៦​ពាន់​៨​៦​នាក់​ ​ស្លាប់​ចំនួន​៥​៣​ម៉ឺន​៣​ពាន់​៦​៣​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​២​០​លាន​៩​ម៉ឺន​៣​ពាន់​៤​៤​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​១​៧​ម៉ឺន​៣​ពាន់​៥​៧​២​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៧​ពាន់​៥​៨​៤​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៨​៣​ម៉ឺន​៨​ពាន់​២​១​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​០​លាន​៧​៩​ម៉ឺន​៦​ពាន់​៥​០​៦​នាក់​ ​ស្លាប់​២​៦​ម៉ឺន​១​ពាន់​១​៨​៨​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៦​៣​ម៉ឺន​៧​ពាន់​២​០​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ព័ត៌មានអន្តរជាតិថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ (Video)

    ព័ត៌មានអន្តរជាតិថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ (Video)
  • ​សភា​តំណាង​រា​ស្រ្ត​អាមេរិក​លុបចោល​កិច្ចប្រជុំ​ ​បន្ទាប់ពី​ប៉ូលិស​ទទួល​បាន​ព័ត៌មាន​ពី​ការវាយប្រហារ​​វិមាន​សភាសាជាថ្មី​របស់​ក្រុម​គាំទ្រ​លោក​ ដូណាល់ ​ត្រាំ​ ​

    ​សភា​តំណាង​រា​ស្រ្ត​អាមេរិក​លុបចោល​កិច្ចប្រជុំ​ ​បន្ទាប់ពី​ប៉ូលិស​ទទួល​បាន​ព័ត៌មាន​ពី​ការវាយប្រហារ​​វិមាន​សភាសាជាថ្មី​របស់​ក្រុម​គាំទ្រ​លោក​ ដូណាល់ ​ត្រាំ​ ​

    ​អាមេរិក​៖​ ​សភា​តំណាង​រា​ស្រ្ត​អាមេរិក​បាន​សម្រេច​លុបចោល​ផែនការ​បើកសម័យប្រជុំ​របស់​ខ្លួន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ប៉ូលិស​វិមាន​សភា​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ខ្លួន​បាន​ទទួល​ព័ត៌មាន​ ​បន្ទាប់ពី​ការ​ស៊ើបការណ៍​សម្ងាត់​មួយ​ ​ដែល​បាន​រក​ឃើញ​ផែនការ​អាច​ទៅរួច​ ​ក្នុង​ការវាយប្រហារ​វិមាន​សភា​សាជាថ្មី​ម្ដងទៀត​ ​ដោយក្រុម​អ្នកគាំទ្រ​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​នេះ​ ​។​ ប៉ូលិស​វិមាន​សភា​បាន​បន្ថែម​ថា​ ​យើង​បាន​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ឱ្យ​ប្រសើរ​ឡើងវិញ​រួច​ទៅ​ហើយ​ ​រួម​ទាំង​ការ​បង្កើត​រចនា​ស​ម្ព័ន្ធ​សន្តិសុខ​ ​និង​ការ​បង្កើន​ចំនួន​កងកម្លាំង​ ​ដើម្បី​ធានា​ការពារ​វិមាន​សភា​ ​សាធារណៈ​ជន​ ​និង​មន្ត្រី​របស់យើង​ ​។​ ​បើ​តាម​ប៉ូលិស​អាមេរិក​នោះ​ ​ក្រុម​ស្តាំនិយម​ ឃ្យូអេណុ​ន​ (Q​A​non​) ​បាន​ជជែក​គ្នា​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ថា​ ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដាហ៍​នេះ​ ​គឺជា​ថ្ងៃ​ស្បថ​ឡើង​កាន់​តំណែង​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​។​ ក្រុម​ស្តាំនិយម​ ឃ្យូអេណុ​ន​ ​មួយ​ចំនួន​នៅតែ​ជឿជាក់​ថា​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ត្រូវ​បាន​គេ​លួច​បន្លំ​សន្លឹកឆ្នោត​ ​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ពួកគេ​អាច​នឹង​ធ្វើការ​តវ៉ា​ ​ដើម្បី​ទាមទារ​អំណាច​អោយ​អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​វិញ​ ​៕​ ​ប្រភព​៖​R​e​u​t​e​rs

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​រិះគន់​ការ​សម្រេច​ចិត្ត​ដក​ច្បាប់​ពាក់​ម៉ា​ស​ ​ដើម្បី​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​រដ្ឋ​ ​T​ex​as​ ​និង Miss​i​s​sip​p​i

    ​លោក​ ចូ ​បៃ​ដិ​ន​ ​រិះគន់​ការ​សម្រេច​ចិត្ត​ដក​ច្បាប់​ពាក់​ម៉ា​ស​ ​ដើម្បី​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​រដ្ឋ​ ​T​ex​as​ ​និង Miss​i​s​sip​p​i

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃពុធ​នេះ​បាន​រិះគន់​ចំពោះ​ការ​សម្រេច​ចិត្ត​ដក​ច្បាប់​ពាក់​ម៉ា​ស​របស់​រដ្ឋ​តិច​សា​ស់ ​និង​រដ្ឋ​មី​ស៊ី​ស៊ី​ភី​ ​ដោយ​បាន​គូស​បញ្ជាក់​ថា​ ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​គឺ​ស្ថិតនៅ​ឆ្ងាយ​ណាស់​ពី​ភាព​ធូរស្រាល​ ​។​ ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ឯ​សេតវិមាន​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​ខ្ញុំ​គិតថា​ ​វា​ជា​កំហុស​ឆ្គង​ដ៏​ធំ​មួយ​… ​ខ្ញុំ​សង្ឃឹម​ថា​ ​អ្នករាល់គ្នា​បាន​ដឹង​ហើយ​ឥឡូវនេះ​ ​កា​រពាក់​ម៉ា​ស​ការពារ​បាន​ធ្វើ​អោយ​មាន​ភាព​ខុសគ្នា​… ​យើង​កំពុង​ស្ថិត​ស្ថានភាព​នៃ​ការដែល​អាច​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​នៃ​ធម្មជាតិ​នៃ​ជំងឺ​នេះ​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​បាន​ចង្អុលបង្ហាញ​ទៀត​ថា​ ​ចំនួន​អ្នក​ស្លាប់​នៅតែ​បន្ត​កើន​ឡើង​លើស​ពី​កន្លះ​លាន​នាក់​ ​។​ ​រឿង​ចុងក្រោយ​ដែល​យើង​ត្រូវការ​ ​គឺ​ត្រូវ​គិតថា​ ​ក្នុង​ពេលនេះ​អ្វី​គ្រប់​នឹង​ល្អ​ប្រសើរ​… ​ពាក់​ម៉ា​ស​របស់​អ្នក​ ​ហើយ​បំភ្លេច​រឿង​ឈប់​ពាក់​ម៉ា​ស​ ​ព្រោះ​វា​នៅតែ​ ​បញ្ហា​នៅឡើយ​ ​។​ ការ​អត្ថាធិប្បាយ​ខាងលើ​នេះ​របស់​លោក​ ​បៃ​ដិ​ន​ ​បាន​កើតមានឡើង​បន្ទាប់ពី​អភិបាល​រដ្ឋ​តិច​សា​ស់​លោក​ ​G​r​e​g​ ​Abbot​t​ ​បាន​និយាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​លោក​​​មាន​ផែនការ​ដក​ច្បាប់​ពាក់​ម៉ា​ស​នៅ​ទូទាំង​រដ្ឋ​ ​និង​អនុញ្ញាត​ឲ្យ​អាជីវកម្ម​ ​និង​កន្លែង​នានា​អាច​បើក​ដំណើរការ​បាន​១​០​០​ភាគរយ​ ​ដោយ​លើកឡើង​ពី​ការ​ធ្លាក់ចុះ​នៃ​ការ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ ​ខណៈ​មនុស្ស​កាន់តែ​ច្រើន​កំពុង​ទទួលការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​៕​ ​ប្រភព​៖​ ​A​F​P

  • ​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​ចាត់​ទុក​ប្រទេស​ចិន​ថា​ ​ជា​ការ​ធ្វើ​តេ​ស្ត​ភូមិ​សា​ស្រ្ត​នយោបាយ​ដ៏​ធំបំផុត​សម្រាប់​សហរដ្ឋអាមេរិក

    ​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​ចាត់​ទុក​ប្រទេស​ចិន​ថា​ ​ជា​ការ​ធ្វើ​តេ​ស្ត​ភូមិ​សា​ស្រ្ត​នយោបាយ​ដ៏​ធំបំផុត​សម្រាប់​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ចាត់​ទុក​ការ​ប្រជែង​គ្នា​កាន់តែ​ខ្លាំង​ឡើងជា​មួយ​ប្រទេស​ចិន​ថា​ ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​ដែល​សហរដ្ឋអាមេរិក​កំពុង​ប្រឈម​ ​ដោយ​ប្រមុខ​ការទូត​របស់​លោក​បាន​ពិពណ៌នា​ប្រទេស​អាស៊ី​មួយ​នេះ​ថា​ ​ជា​ការ​ធ្វើ​តេ​ស្ត​ភូមិ​សា​ស្រ្ត​នយោបាយ​ដ៏​ធំបំផុត​ប្រចាំ​សតវត្សរ៍​នេះ​ ​។​ នៅ​ក្នុង​សុន្ទរកថា​ដ៏​សំខាន់​លើកដំបូង​របស់​ខ្លួន​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​អាន់​តូ​នី​ ​ប្លី​ន​ខិ​ន​ ​បាន​សន្យា​ថា​ ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​នឹង​ផ្តល់​អាទិភាព​លើ​ការទូត​ ​ជាជាង​សកម្មភាព​យោធា​ ​និង​កសាង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ពិភពលោក​ ​លើ​បញ្ហា​ប្រឈម​ជាស​កល​ ​ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ជំងឺ​ ​Co​v​i​d​-19 ​ជាដើម​ ​។​ ​លោក​បន្ថែម​ថា​ ​ចិន​គឺជា​ប្រទេស​តែមួយ​គត់​ដែល​មានអំណាច​សេដ្ឋកិច្ច​ ​ការទូត​ ​យោធា​ ​និង​បច្ចេកវិជ្ជា​ ​ដើម្បី​ប្រជែង​យ៉ាងខ្លាំងក្លា​ទៅលើ​ប្រព័ន្ធ​អន្ដរជាតិ​ដែល​មាន​ស្ថិរភាព​ ​និង​បើកចំហ​ ​ពោល​គឺជា​ច្បាប់​គុណ​តម្លៃ​ ​និង​ទំនាក់ទំនង​ទាំងអស់​ដែល​ធ្វើ​ឱ្យ​ពិភពលោក​ដំណើរការ​តាមរបៀប​ដែល​យើង​ចង់បាន​ ​។​ ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​សង្កត់ធ្ងន់​ថា​ ​ទំនាក់ទំនង​របស់យើង​ជាមួយ​ចិន​ ​នឹង​មាន​ការប្រកួតប្រជែង​ ​នៅពេលដែល​វា​គួរតែ​ប្រជែង​គ្នា​… ​សហការ​គ្នា​នៅពេលដែល​វា​អាច​សហ​ការបាន​… ​និង​ជាស​ត្រូវនឹង​គ្នា​ ​នៅពេលដែល​វា​ត្រូវតែ​ជាស​ត្រូវនឹង​គ្នា​… ​ហើយ​យើង​នឹង​ដោះស្រាយ​ជាមួយ​ចិន​ចេញពី​ជំហរ​នៃ​ភាព​ខ្លាំង​ ​៕​ ​ប្រភព​៖​ ​A​P​