Category: ព័ត៌មានអន្តរជាតិ

  • មន្ត្រី​សុខាភិបាល​ថៃ​៣​៦​នាក់​ហើយ​ ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩ ក្នុងរលកទី២

    មន្ត្រី​សុខាភិបាល​ថៃ​៣​៦​នាក់​ហើយ​ ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩ ក្នុងរលកទី២

    ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​ ​ហៅ​កាត់​ថា​ CCS​A​ ​នៅ​ប្រទេស​ថៃ​បាន​ប្រកាស​ ​នៅ​ថ្ងៃសុក្រ​ទី​១​៩​ ​កុម្ភៈ​នេះ​ថា​ ​បុគ្គលិក​សុខាភិបាល​នៅ​ប្រទេស​ថៃ​ចំនួន​៣​៦​នាក់​ហើយ​ ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​អំឡុង​ការ​ផ្ទុះ​រលក​ទី​២​។​ មន្ត្រី​ទាំងនោះ​រួម​មាន​ទាំង​ គិ​លា​នុប្បដ្ឋាយិ​កា​ ​វេជ្ជបណ្ឌិត​ ​និស្សិតពេទ្យ​ ​និង​អ្នក​បកប្រែ​ឲ្យ​អ្នកជំងឺ​ទៀត​ផង​។​ ​ក្រៅពី​នេះ​ ​ក៏មាន​បុគ្គលិក​នៅ​ផ្នែក​ស្តុក​ ​ទំនាក់ទំនង​សាធារណៈ​ ​និង​មន្ត្រី​ខាង​ហិរញ្ញវត្ថុ​ដែរ​។​ ថ្មីៗ​នេះ​ ​ក៏មាន​វេជ្ជបណ្ឌិត​ថៃ​ម្នាក់​បាន​ស្លាប់​ដោយសារតែ​ជំងឺ​កូ​វី​ដ​១​៩​ដែរ​ ​ជា​ការ​ស្លាប់​គ្រូពេទ្យ​ដំបូង​ដោយសារ​ជំងឺ​នេះ​ ​ក្នុង​ប្រទេស​ថៃ​៕

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​លុបចោល​ការ​សម្រេច​របស់រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ពាក់ព័ន្ធនឹង​ការ​ដាក់ទណ្ឌកម្ម​ឡើងវិញ​លើ​អ៊ី​រ៉​ង់

    ​លោក​ ចូ ​បៃ​ដិ​ន​ ​លុបចោល​ការ​សម្រេច​របស់រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ពាក់ព័ន្ធនឹង​ការ​ដាក់ទណ្ឌកម្ម​ឡើងវិញ​លើ​អ៊ី​រ៉​ង់

    អាមេរិក​៖​ ​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​សម្រេច​លុបចោល​ការ​ដាក់ទណ្ឌកម្ម​ឡើងវិញ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​លើ​ប្រទេស​អ៊ី​រ៉​ង់ ​ដែល​ជា​សេចក្តីប្រកាស​នេះ​ ​អាច​នឹង​ជួយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ឆ្ពោះទៅ​រក​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​ឆ្នាំ​២​០​១​៥​ឡើងវិញ​ ​ដើម្បី​រំសាយ​កម្មវិធី​នុយ​ក្លេអ៊ែ​រ​របស់​ទីក្រុង​តេ​ហេ​រ៉​ង់ ​។​ កន្លងមក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ ​ដែលគេ​ស្គាល់​ថា​ JC​P​O​A​ ​ខាងលើ​នេះ​កាលពី​ឆ្នាំ​២​០​១​៨​ ​ដោយ​លោក​បាន​ចោទ​ថា​ ​ប្រទេស​អ៊ី​រ៉​ង់​បាន​បំពាន​ ​និង​មិនបាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នេះ​ ​។​ ​យ៉ាងណាមិញ​ ​ឯកអគ្គរដ្ឋទូត​ស្តីទី​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក​ ​រី​ឆា​ដ​ មៀ​ល​ស៍ ​តាងនាម​ឲ្យ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ផ្ញើ​លិខិត​មួយ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ដោយ​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​បាន​សម្រេច​លុបចោល​វិញ​ ​នូវ​លិខិត​ចំនួន​ ​០​៣​ ​របស់​រដ្ឋបាល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែកញ្ញា​កន្លងទៅ​ ​ដែល​បាន​សម្រេច​ដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ឡើងវិញ​លើ​អ៊ី​រ៉​ង់ ​។​ បន្ថែម​លើ​នេះ​ ​ក្រសួងការបរទេស​អាមេរិក​ក៏បាន​ប្រកាស​ផង​ដែរ​ថា​ ​សហរដ្ឋអាមេរិក​នឹង​ទទួលយក​ការ​អញ្ជើញ​ពី​សហភាព​អឺរ៉ុប​ ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ ​ដែល​មាន​ការចូលរួម​ពីសំណាក់​បណ្តា​ប្រទេស​ជា​ហត្ថលេខី​ ​នៃ​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់​ដូចជា​ ​អង់គ្លេស​ ​បារាំង​ ​អាល្លឺម៉ង់​ រុស្ស៊ី ​ចិន​…

  • ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ចាប់ផ្តើម​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​លើ​ស្ត្រី​មានផ្ទៃពោះ

    ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ចាប់ផ្តើម​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​លើ​ស្ត្រី​មានផ្ទៃពោះ

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​-​អាល្លឺម៉ង់​(​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​)​បាន​ចាប់ផ្តើម​ការសិក្សា​ជា​អន្តរជាតិ​ជាមួយ​អ្នកស្ម័គ្រចិត្ត​ចំនួន​៤​ពាន់​នាក់​ ​ដើម្បី​វាយ​តម្លៃ​ពី​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​នៃ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ ​ចំពោះ​ស្ត្រី​មានផ្ទៃពោះ​ដែល​មាន​សុខភាព​ល្អ​ ​។​ ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​បាន​គូស​បញ្ជាក់​ថា​ ស្រ្តី​មានផ្ទៃពោះ​នៅ​សហរដ្ឋអាមេរិក​បាន​ទទួលការ​ចាក់​លើកដំបូង​របស់​ពួកគេ​រួចហើយ​ ​ខណៈ​ការ​ស្រាវ​ ​ជ្រាវ​ថ្មី​នេះ​ ​នឹង​ធ្វើ​តេ​ស្ត​លើ​ស្ត្រី​មានផ្ទៃពោះ​ដែល​មាន​អាយុ​ចាប់ពី​ ​១​៨​ ​ឆ្នាំ​ឡើង​ទៅ​នៅ​សហរដ្ឋអាមេរិក​ ​កាណាដា​ ​អា​ហ្សង់​ទី​ន​ ​ប្រេស៊ីល​ ឈី​លី​ ម៉ូ​សំ​ប៊ិ​ក​ ​អាហ្វ្រិក​ខាងត្បូង​ ​អង់គ្លេស​ ​និង​អេស្ប៉ា​ញ​ ​។​ ​ស្ត្រី​នឹង​ទទួល​បាន​វ៉ាក់សាំង​ក្នុង​អំឡុង​ពេល​ស​ប្តាហ៍​ទី​២​៤​ដល់​៣​៤​ ​នៃ​ការ​មានគភ៌​ ​ដោយ​ទទួលការ​ចាក់​វ៉ាក់សាំង​២​ដង​ក្នុងរយៈពេល​២​១​ថ្ងៃ​ ​។​ សូម​ជម្រាប​ថា​ ​ស្ត្រី​មានផ្ទៃពោះ​គឺ​មាន​ហា​និ​ភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ ​Co​v​i​d​-19 ​ហើយ​មន្ត្រី​សុខាភិបាល​សាធារណៈ​ជាច្រើន​បាន​ណែ​នាំឲ្យ​ស្ត្រី​ ​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​ ​បើ​ទោះបីជា​គ្មាន​ភស្តុតាង​បញ្ជាក់​ថា​ ​វ៉ាក់សាំង​មាន​សុវត្ថិភាព​សម្រាប់​ពួកគេ​ក៏ដោយ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​សន្យា​ផ្តល់​ថវិកា​៤​ពាន់​លាន​ដុល្លារ​ដល់​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​CO​V​A​X ​អំឡុង​ចូលរួម​កិច្ចប្រជុំ​ប្រទេស​ ​G​7 ​ក្នុង​ស​ប្តាហ៍​នេះ

    ​លោក​ ចូ ​បៃ​ដិ​ន​ ​សន្យា​ផ្តល់​ថវិកា​៤​ពាន់​លាន​ដុល្លារ​ដល់​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​CO​V​A​X ​អំឡុង​ចូលរួម​កិច្ចប្រជុំ​ប្រទេស​ ​G​7 ​ក្នុង​ស​ប្តាហ៍​នេះ

    ​អាមេរិក​៖​ ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​សន្យា​ផ្តល់​ថវិកា​៤​ពាន់​លាន​ដុល្លារ​ដល់​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នៅ​តាម​បណ្ដា​ប្រទេស​ក្រីក្រ​ ​នេះ​បើ​តាម​ម​ន្រ្តី​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​។​ លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ប្រើ​ឱកាស​ជាលើកដំបូង​របស់​លោក​ក្នុងនាម​ជា​ប្រ​ធានា​ ធិ​ប​តី ​អំឡុង​កិច្ចប្រជុំ​ ​G​7 ​តាម​ប្រព័ន្ធ​អន​ឡា​ញ​នៅ​ថ្ងៃសុក្រ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ដើម្បី​ប្រកាស​ជាបន្ទាន់​នូវ​ការ​បរិច្ចាគ​ថវិកា​២​ពាន់​លាន​ដុល្លារ​ដល់​កម្មវិធី​ ​CO​V​A​X ​ដែល​ដឹកនាំ​ដោយ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​ដើម្បី​ធានា​នូវ​ការ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ប្រកបដោយ​តម្លា​ភាព​នៅ​ជុំវិញ​ពិភពលោក​ ​។​ ​រីឯ​ថវិកា​២​ពាន់​លាន​ដុល្លារ​ទៀ​តនឹង​ត្រូវ​ផ្ដល់​ជូន​ក្នុងរយៈពេល​២​ឆ្នាំខាងមុខ​ផង​ដែរ​ ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រទេស​ជា​ម្ចាស់​ជំនួយ​ធំ​ៗ​ដទៃ​ចូល​រួមចំណែក​ក្នុង​កិច្ចការ​នេះ​ ​។​ សូម​ជម្រាប​ថា​ ​កម្មវិធី​ ​CO​V​A​X ​ដែល​ដឹកនាំ​ដោយ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​មាន​គោលបំណង​ផ្ដល់​វ៉ាក់សាំង​ប្រមាណ​២​ពាន់​លាន​ដូ​ស​នៅ​ត្រឹម​ដំ​ណា​ច​ឆ្នាំ​២​០​២​១​នេះ​ ​ដោយ​គ្របដណ្ដប់​លើ​២​០​ភាគរយ​ ​នៃ​ប្រជាជន​ងាយ​រងគ្រោះ​នៅ​តាម​បណ្ដា​ប្រទេស​ក្រីក្រ​ ​និង​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​ ​៕​ ​ប្រភព​៖​ ​A​F​P

  • ​គ្រឿងយន្ត​ស្រាវជ្រាវ​ថ្មី​ ​Perseverance​ ​របស់​អង្គការ​ N​AS​A​ ​ទទួលជោគជ័យ​ ​ក្នុង​ការ​ចុះចត​នៅ​លើ​ភព​អង្គារ

    ​គ្រឿងយន្ត​ស្រាវជ្រាវ​ថ្មី​ ​Perseverance​ ​របស់​អង្គការ​ N​AS​A​ ​ទទួលជោគជ័យ​ ​ក្នុង​ការ​ចុះចត​នៅ​លើ​ភព​អង្គារ

    ​អាមេរិក​៖​ ​គ្រឿងយន្ត​ស្រាវជ្រាវ​ភព​អង្គារ​ថ្មី​ ​ភើ​សេ​វើរែ​ន​ស៍ ​របស់​អង្គការ​ N​AS​A​ ​នៅ​ម៉ោង​៤​៖​០​០​នា​រសៀល​ (​ម៉ោង​ក្នុង​តំបន់​) ​បាន​បុក​ទម្លុះ​បរិយាកាស​ភព​អង្គារ​ ​ដោយ​ប្រើ​រយៈពេល​ប្រមាណ​ជា​៧​នាទី​ ​ហើយ​ក្រោយមក​កង់​ទាំង​០​៦​របស់​វា​ក៏បាន​ប៉ះ​នឹង​ដី​ភព​អង្គារ​ប្រកបដោយជោគជ័យ​ ​។​ ភើ​សេ​វើរែ​ន​ស៍ ​មាន​តួនាទី​ស្រាវជ្រាវ​ដុំ​ថ្ម​ភព​អង្គារ​ ​ដើម្បី​រកមើល​ម៉ូលេ​គុល​ហ្វូ​ស៊ី​ល​ ​ដែល​អាច​ជា​ភស្តុ​នៃ​ជីវិត​កាលពី​អតីតកាល​នៅ​លើ​ភព​អង្គារ​ ​ព្រមទាំង​ធ្វើ​ការសិក្សា​អំពី​ដាន​នៃ​បរិយាកាស​កាលពី​អតីតកាល​ ​និង​អំពី​បរិស្ថាន​ភូមិសាស្ត្រ​ភព​អង្គារ​បន្ថែម​ទៀត​នៅ​ក្នុង​រណ្តៅ​ ​ឬ​អតីត​បឹង​ឈ្មោះ​ ចេហ្សេរ៉ូ ​ដែល​មានមុខ​កាត់​ ​៤​៥​គីឡូម៉ែត្រ​ ​ស្ថិតនៅ​អឌ្ឍគោល​ខាងជើង​ភព​អង្គារ​ដែល​បាន​ចុះចត​នោះ​ ​។​ ​រីឯ​កូន​ឧទ្ធម្ភាគចក្រ​ ​អ៊ី​ជេន​នូ​អ៊ី​ធី​ ​គឺ​សម្រាប់​ធ្វើ​តេ​ស្ត​ហោះហើរ​ក្នុង​បរិយាកាស​ដ៏​ស្តើង​នៃ​ភព​អង្គារ​ (​ស្មើ​មិនដល់​ ​១​% ​នៃ​ក​ម្រាស់​បរិយាកាស​ផែនដី​) ​ដើម្បី​ធ្វើការ​គូសវាស​ទីតាំង​ភូមិសាស្ត្រ​សំខាន់​ៗ​ ​ជា​ជំនួយ​ដល់​បេសកកម្ម​ ​ភើ​សេ​វើរែ​ន​ស៍ ​។​ សម្រាប់​គោលដៅ​ចុងក្រោយ​របស់​ ​ភើ​សេ​វើរែ​ន​ស៍ ​ដែល​ជា​ការ​ជីក​យក​គំរូតាង​ជាដុំ​ថ្ម​ ​និង​ក​ម្ទេ​ច​ដី​ពី​ភព​អង្គារ​ ​រួច​វេច​ខ្ចប់​យ៉ាង​ត្រឹមត្រូវ​ ​ដើម្បី​ដឹកជញ្ជូន​មកកាន់​ភព​​​ផែនដី​វិញ​នោះ​ ​គឺ​អង្គការ​ N​AS​A​ ​ត្រូវការ​កិច្ច​សហការ​ជាមួយ​អឺរ៉ុប​ ​ដែល​នឹង​កើតឡើង​យ៉ាង​ឆាប់​បំផុត​នៅ​ឆ្នាំ​២​០​៣​១​ខាងមុខនេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​រដ្ឋធានី​ ​ហ្សាការតា​ ​របស់​ឥណ្ឌូ​នេ​ស៊ី​ព្រមាន​ដាក់​ពិន័យ​ធ្ងន់ធ្ងរ​លើ​អ្នក​មិនព្រម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​រដ្ឋធានី​ ​ហ្សាការតា​ ​របស់​ឥណ្ឌូ​នេ​ស៊ី​ព្រមាន​ដាក់​ពិន័យ​ធ្ងន់ធ្ងរ​លើ​អ្នក​មិនព្រម​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​ឥណ្ឌូ​នេ​ស៊ី​៖​ ​រដ្ឋធានី​ហ្សាការតា​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ព្រមាន​ដាក់​ពិន័យ​ប្រជាជន​ខ្លួន​ជា​ប្រាក់​រហូតដល់​៥​លាន​រូពី​ ​ឬ​ស្មើនឹង​ជាង​៣​៥​៦​ដុល្លារ​ ​ចំពោះ​ការ​បដិ​ ​សេ​ធ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ដែល​នេះ​ជា​កា​រដាក់​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ ​ក្នុង​គោលបំណង​ធានា​ឲ្យ​មានការ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ថ្មី​ ​។​ បើ​តាម​មន្ត្រី​សុខាភិបាល​ឥណ្ឌូ​នេ​ស៊ី​លោកស្រី​ ​ស៊ី​ទី​ ​ណា​ឌៀ ​តា​មី​ហ្ស៊ី ​ការ​ដាក់ទណ្ឌកម្ម​ ​គឺជា​កិច្ច​ខិតខំ​ចុងក្រោយ​របស់យើង​ ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​មាន​ការចូលរួម​ពី​ប្រជាជន​… ​គោលដៅ​លើ​ប្រជាជន​១​៨​១​.​៥​លាន​នាក់​ ​គឺ​ធំធេង​ណាស់​ ​។​ ​ជាមួយគ្នា​នេះ​ ​អភិបាល​រង​ក្រុង​ហ្សាការតា​លោក​ ​អា​ម៉េ​ដ​ ​រី​ហ្សា ​ផា​ត​ទ្រា ​បាន​បញ្ជាក់​ថា​ ​អាជ្ញាធរ​ក្រុង​គ្រាន់តែ​អនុវត្ត​តាមច្បាប់​ប៉ុណ្ណោះ​ ​ហើយ​ការ​ដាក់ទណ្ឌកម្ម​បែប​នេះ​ ​គឺជា​មធ្យោបាយ​ចុងក្រោយ​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​ ​ខណៈ​ទីក្រុង​នេះ​ ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ប្រហែល​១​ភាគ​៤​ ​ក្នុងចំណោម​អ្នក​ឆ្លង​ជាង​១​.​២​លាន​នាក់​ ​។​ អភិបាល​រង​ក្រុង​ហ្សាការតា​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​ប្រសិនបើ​អ្នក​បដិសេធ​ចាក់​វ៉ាក់សាំង​ ​មានរឿង​ពី​រយ៉ា​ង​ ​មួយ​គឺ​ជំនួយ​សង្គម​នឹង​មិន​ត្រូវ​បាន​ផ្តល់​ជូន​ទេ​ ​និង​មួយទៀត​គឺ​ការ​ពិន័យ​ ​។​ ​ការ​ពិន័យ​ ​នឹង​ត្រូវ​កំណត់​ដោយ​ភ្នាក់ងារ​សុខភាព​ក្នុង​តំបន់​ ​ឬ​ដោយ​រដ្ឋាភិបាល​ក្នុង​តំបន់​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ក្រុម​ប្រឆាំង​នឹង​រដ្ឋប្រហារ​បង្ហាញ​ការ​ស្វាគមន៍​ ​ចំពោះ​ការ​ដាក់ទណ្ឌកម្ម​ថ្មី​របស់​ចក្រភពអង់គ្លេស​ ​និង​កាណាដា​លើ​របប​យោធា​មី​យ៉ា​ន់​ម៉ា

    ​ក្រុម​ប្រឆាំង​នឹង​រដ្ឋប្រហារ​បង្ហាញ​ការ​ស្វាគមន៍​ ​ចំពោះ​ការ​ដាក់ទណ្ឌកម្ម​ថ្មី​របស់​ចក្រភពអង់គ្លេស​ ​និង​កាណាដា​លើ​របប​យោធា​មី​យ៉ា​ន់​ម៉ា

    ​មី​យ៉ា​ន់​ម៉ា​៖​ ​ក្រុម​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា​បាន​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​ការ​ដាក់ទណ្ឌកម្ម​ថ្មី​របស់​ចក្រភពអង់គ្លេស​ ​និង​កាណាដា​នៅ​ថ្ងៃសុក្រ​នេះ​ ​ចំ​ពេល​ដែល​ក្រុម​បាតុករ​បាន​ត្រៀម​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ ​ដើម្បី​ធ្វើបាតុកម្ម​ប្រចាំថ្ងៃ​ដែល​មាន​រយៈពេល​២​ស​ប្តាហ៍​មក​ហើយ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ​។​ អង់គ្លេស​បាន​ដាក់​ចេញ​នូវ​ការ​បង្កក​ទ្រព្យសម្បត្តិ​ ​និង​ការ​ហាមឃាត់​ការធ្វើដំណើរ​លើ​ឧត្តមសេនីយ៍​ចំនួន​០​៣​រូប​នៅ​ក្នុង​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ដើម្បី​ឆ្លើយតបនឹង​ការរំលោភ​សិទ្ធិមនុស្ស​ ​។​ ​ទណ្ឌកម្ម​នេះ​នឹង​ដាក់លើ​រដ្ឋមន្ត្រីការពារជាតិ​មី​យ៉ា​ន់​ម៉ា​លោក​ឧត្តមសេនីយ៍​ ​មី​យ៉ា​ ​ទុន​អ៊ូ​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មី​យ៉ា​ន់​ម៉ា​លោក​ ​សូ​ ​ធូ​ត​ ​និង​អនុ​រដ្ឋមន្ត្រីការបរទេស​មី​យ៉ា​ន់​ម៉ា​លោក​ ​ថន​ ហ្លាំ​ង​ ​។​ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក​ ដូ​មី​និ​ក​ ​រ៉ា​អាប​ ​និយាយ​ថា​ ​អង់គ្លេស​ថ្កោលទោស​ចំពោះ​ការ​ធ្វើ​រដ្ឋប្រហារយោធា​ ​និង​ការ​ឃុំ​ខ្លួន​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​និង​ឥស្សរជន​នយោបាយ​ដទៃទៀត​តាមទំនើងចិត្ត​ ​។​ ​លោក​បន្ថែម​ថា​ ​យើង​រួម​ជាមួយ​ស​ម្ព័ន្ធ​មិត្ត​អន្តរជាតិ​របស់យើង​ ​នឹង​ចាប់​យោធា​មី​យ៉ា​ន់​ម៉ា​ឱ្យ​ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​របស់​ពួកគេ​ ​និង​ស្វែងរក​យុត្តិធម៌​សម្រាប់​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ ​។​ ​សកម្មភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ចក្រភពអង់គ្លេស​គឺ​ធ្វើឡើង​ស្របគ្នា​ជាមួយ​កាណាដា​ ​ដែល​បាន​ប្រកាស​វិធានការ​ប្រឆាំង​នឹង​របប​យោធា​ផង​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​០​លាន​៨​៣​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៤​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៥​លាន​៧​៧​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​០​លាន​៨​៣​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៤​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៥​លាន​៧​៧​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​០​លាន​៨​៣​ម៉ឺន​៤​ពាន់​១​៤​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៤​៥​ម៉ឺន​២​ពាន់​៥​១​១​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៨​៥​លាន​៧​៧​ម៉ឺន​៣​ពាន់​៣​៩​៥​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៨​លាន​៥​២​ម៉ឺន​៣​ពាន់​៥​២​៤​នាក់​ ​ស្លាប់​ចំនួន​៥​០​ម៉ឺន​៥​ពាន់​៣​០​៩​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៨​លាន​៧​០​ម៉ឺន​៣​ពាន់​៤​២​១​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៩​៦​ម៉ឺន​២​ពាន់​១​៨​៩​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៦​ពាន់​១​២​៣​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៦​៦​ម៉ឺន​៥​ពាន់​៦​៨​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​១​០​លាន​៣​ម៉ឺន​៦​២​៦​នាក់​ ​ស្លាប់​២​៤​ម៉ឺន​៣​ពាន់​៦​១​០​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៩​៩​ម៉ឺន​៥​ពាន់​២​៤​៦​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ​មេដឹកនាំ​សហរដ្ឋអាមេរិក​ ​និង​អ៊ីស្រាអែល​ធ្វើ​កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​ជាលើកដំបូង​ ​ដែល​ផ្តោត​លើ​សារៈសំខាន់​មួយ​ចំនួន

    ​មេដឹកនាំ​សហរដ្ឋអាមេរិក​ ​និង​អ៊ីស្រាអែល​ធ្វើ​កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​ជាលើកដំបូង​ ​ដែល​ផ្តោត​លើ​សារៈសំខាន់​មួយ​ចំនួន

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ធ្វើ​កិច្ចពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ជាលើកដំបូង​ជានា​យក​រដ្ឋ​ម​ន្រ្តី​អ៊ីស្រាអែល​លោក​ ប៊ិ​ន​ចា​មីន​ ​ណឺ​តាន់​យ៉ា​ហ៊ូ​ ​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​។​ នេះ​ជា​ការ​ហៅ​ទូរស័ព្ទ​លើកដំបូង​របស់​លោក​ ​បៃ​ដិ​ន​ ​ទៅកាន់​មេដឹកនាំ​នៅ​តំបន់​មជ្ឈិមបូព៌ា​ ​ចាប់តាំង​ពី​រូបលោក​បាន​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​ទី​២​០​ ​ខែ​មករា​កន្លងទៅ​ ​ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ ​និង​ ​អ៊ីស្រាអែល​ដែល​មាន​ភាព​រឹង​មាំ​អស់​រយៈពេល​ជាច្រើន​ទស​វត្ស​មក​ហើយ​ ​។​ ​បើ​តាម​សេតវិមាន​នោះ​ ​លោក​ ​បៃ​ដិ​ន​ ​និង​លោក​ ​ណឺ​តាន់​យ៉ា​ហ៊ូ​ ​បាន​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការ​បន្ត​ពិគ្រោះ​យោបល់​យ៉ាង​ជិតស្និទ្ធ​លើ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ ​និង​ ​អ៊ី​រ៉​ង់ ​ក៏ដូចជា​សារៈសំខាន់​នៃ​ការ​ធ្វើការ​ ​ដើម្បី​ជំរុញ​សន្តិភាព​នៅ​ទូទាំង​តំបន់​រួម​ទាំង​រវាង​អ៊ីស្រាអែល​ ​និង​ប៉ា​ឡេ​ស្ទី​ន​ ​។​ បើ​តាម​ការិយាល័យ​របស់​នាយក​រដ្ឋ​ម​ន្រ្តី​អ៊ីស្រាអែល​ ​លោក​ ​បៃ​ដិ​ន​ ​បាន​សរសើរ​លោក​ ​ណឺ​តាន់​យ៉ា​ហ៊ូ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​ ​១​៩​ ​និង​ថា​ ​មេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​ផ្លាស់ប្តូរ​គំនិត​គ្នា​ ​ស្តីពី​មធ្យោបាយ​នានា​ដើម្បី​ដោះស្រាយ​ជាមួយនឹង​ជំងឺរាតត្បាត​នេះ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​មន្ទីរ​បញ្ចកោណ​បញ្ជាក់​ថា​ ​ប្រហែល​១​ភាគ​៣​នៃ​យោធា​អាមេរិក​បដិសេធ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​មន្ទីរ​បញ្ចកោណ​បញ្ជាក់​ថា​ ​ប្រហែល​១​ភាគ​៣​នៃ​យោធា​អាមេរិក​បដិសេធ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    អាមេរិក​៖​ ​ប្រហែល​មួយភាគបី​នៃ​យោធា​អាមេរិក​កំពុង​បដិសេធ​ក្នុង​ការ​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​បើ​ទោះបីជា​មាន​ករណី​ឆ្លង​ខ្លាំង​នៅ​ក្នុង​ជួរ​កងកម្លាំង​ក៏ដោយ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ម​ន្រ្តី​មន្ទីរ​បញ្ចកោណ​ ​។​ លោក​ឧត្តមសេនីយ៍​ ​ចេស​ ​ចេស​ហ្វៀរ៉ូរ៉ូ ​បាន​បង្ហាញ​ពី​អត្រា​បដិសេធ​ដ៏​ខ្ពស់​ខាងលើ​នេះ​នៅ​ក្នុង​សភា​ ​ខណៈ​ដែល​ក្រសួង​ការពារ​ជាតិ​អាមេរិក​នៅតែ​បន្ត​ចាត់​ថ្នាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ជា​ជម្រើស​សំខាន់​ ​ដោយសារតែ​ពួកគេ​មិនទាន់​ទទួល​បានការ​យល់ព្រម​ពេញលេញ​ពី​រដ្ឋបាល​ឱសថ​សហ​ព័ន្ធ​អាមេរិក​នៅឡើយ​ទេ​ ​។​ ​ជាមួយគ្នា​នេះ​ ​អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ​ ​លោក​ ​ចន​ ឃើ​ប៊ី​ ​បាន​និយាយ​ថា​ ​មិន​មាន​ទិន្នន័យ​លម្អិត​អំពី​យោធា​ស្តីពី​ការ​ចាក់​វ៉ាក់សាំង​នោះ​ទេ​ ​ប៉ុន្តែ​បាន​បញ្ជាក់​ថា​ ​យោធា​ច្រើនជាង​៩​១​ម៉ឺន​៦​ពាន់​៥​រយ​នាក់​ហើយ​ ​ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​រហូត​មកដល់ពេលនេះ​ ​។​ លោក​ ឃើ​ប៊ី​ ​បន្ថែម​ថា​ ​នៅ​ចុង​ស​ប្តាហ៍​នេះ​ ​សមាជិក​យោធា​ជាង​១​លាន​នាក់​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​ការពារ​ ​ខណៈ​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​អាមេរិក​លោក​ ​ឡ​យ​ ​អូ​ស្ទី​ន​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​រួចហើយ​ដែរ​ ​។​ ​ប៉ុន្តែ​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១​៩​ ​ត្រូវ​បាន​អនុម័ត​តែ​លើ​ករណី​បន្ទាន់​ប៉ុណ្ណោះ​ដូច្នេះ​ពួកគេ​មិន​អាច​បង្ខំ​មនុស្ស​អោយ​ចាក់​បានទេ​ ​៕​ ​ប្រភព​៖​ ​A​F​P