Category: ព័ត៌មានអន្តរជាតិ

  • ​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​ចាប់​ខ្លួនមនុស្ស​ជិត​៥​០​០​នាក់​ហើយ​ ​ចាប់តាំង​ពី​ផ្ទុះ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា

    ​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​ចាប់​ខ្លួនមនុស្ស​ជិត​៥​០​០​នាក់​ហើយ​ ​ចាប់តាំង​ពី​ផ្ទុះ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា

    ​មី​យ៉ា​ន់​ម៉ា​៖​ ​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​ ​បាន​ចេញ​ដីកាចាប់ខ្លួន​បុគ្គល​មាន​ប្រជាប្រិយភាព​០​៦​នាក់​ដែល​បាន​បំផុស​អោយ​បុគ្គលិក​រដ្ឋ​ជាច្រើន​ ​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ​ ​ខណៈ​ចំនួន​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​គិត​ចាប់តាំង​ពី​ថ្ងៃ​ផ្ទុះ​រដ្ឋប្រហារយោធា​ក្នុង​ខែ​នេះ​ ​បាន​កើន​ឡើង​ ​ជិត​៥​០​០​នាក់​ ​។​ កងទ័ព​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​នៅ​ថ្ងៃពុធ​នេះ​ថា​ ​បុគ្គល​ទាំង​០​៦​នាក់​ដែល​អាជ្ញាធរ​កំពុង​តាម​ប្រមាញ់​នេះ​ ​ក្នុង​នោះ​រួម​មាន​អ្នកដឹកនាំ​ខ្សែភាពយន្ដ​ សិល្បៈ​ករ​ ​និង​តារា​ចម្រៀង​ម្នាក់​ ​បាន​និង​កំពុង​រង​ការ​ចោទ​ពី​បទ​ញុះញង់​ឱ្យ​បុគ្គលិក​រដ្ឋ​ចូលរួម​ក្នុង​បាតុកម្ម​តវ៉ា​ ​។​ ​បទល្មើស​នេះ​ ​អាច​នឹង​នាំ​អោយ​បុគ្គល​ជាប់ទោស​ទាំងនោះ​ ​ត្រូវ​បាន​កាត់ទោស​ជាប់​ពន្ធ​ធនាគារ​រយៈពេល​០​២​ឆ្នាំ​ ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ថ្ងៃពុធ​នេះ​ ​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​បាន​បើក​ការ​បាញ់​បង្ក្រាប​ទៅលើ​ហ្វូង​បាតុករ​នៅ​ក្នុង​ទីក្រុង​ ​ម៉ាន់​ដា​ឡាយ​ ​ជា​ក្រុង​ធំបំផុត​ទី​២​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ខណៈ​ពួកគេ​ប្រឈម​មុខជា​មួយ​ក្រុម​កម្មករ​ផ្លូវដែក​ ​ដែល​នាំគ្នា​បិទ​ចរាចរណ៍​រថភ្លើង​ ​ជា​ផ្នែក​មួយ​នៃ​បាតុកម្ម​ប្រឆាំង​នឹង​ទង្វើ​ ​ដែល​ពួកគេ​ចោទ​ថា​ ​រដ្ឋប្រហារយោធា​ ​ហើយ​ជា​លទ្ធផល​នោះ​ ​មាន​មនុស្សម្នាក់​របួស​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ថៃ​មាន​គ្រូពេទ្យ​ស្លាប់​ដោយសារ​កូ​វី​ដ​១​៩​ ​លើកដំបូង ជាអ្នកស្លាប់ទី៨៣

    ​ថៃ​មាន​គ្រូពេទ្យ​ស្លាប់​ដោយសារ​កូ​វី​ដ​១​៩​ ​លើកដំបូង ជាអ្នកស្លាប់ទី៨៣

    ​វេជ្ជបណ្ឌិត​ម្នាក់​នៅ​ក្នុង​ខេត្ត​ ​ម៉ា​ហា​ ​សា​រ៉ាក​ខាម​ ​បាន​ស្លាប់​ដោយសារតែ​ជំងឺ​កូ​វី​ដ​១​៩​ ​ជា​គ្រូពេទ្យ​ដំបូង​ដែល​បាន​ស្លាប់​ដោយសារតែ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ក្នុង​ប្រទេស​នេះ​។​ ​វេជ្ជបណ្ឌិត​ ​Pan​y​a​ ​H​an​p​h​an​it​p​h​an​ ​វ័យ​៦​៦​ឆ្នាំ​ ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ Sr​in​a​grind​ ​នៅ​ K​h​on K​a​e​n ​វេលា​ម៉ោង​១​៖​១​៩​នាទី​ ​រំលង​អ​ធ្រា​ត​ ​ឈាង​ចូល​ថ្ងៃ​ទី​១​៨​ ​កុម្ភៈ​ ​២​០​២​១​។​ ​បូក​ប​ញ្ជូ​ល​ទាំង​ការ​ស្លាប់​គ្រូពេទ្យ​រូប​នេះ​ ​ធ្វើឲ្យ​អ្នក​ស្លាប់​នៅ​ជំងឺ​កូ​វី​ដ​១​៩​ ​កើន​ដល់​៨​៣​នាក់​។​ ​ព្រឹក​ថ្ងៃ​ទី​១​៨​ ​កុម្ភៈ​នេះ​ ​មាន​អ្នកជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​១​៥​០​នាក់​ទៀត​ ​កើន​ដល់​ ​២​៥​១​១​១​នាក់​ ​ជាសះស្បើយ​ ​២​៣​៩​៤​៦​នាក់​ ​ស្មើនឹង​៩​៥​.​៣​ភាគរយ​៕​​

  • ​ប្រមុខ​ការទូត​អាមេរិក​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​នឹង​បង់​ប្រាក់​ជំពាក់​ដល់​អង្គការសុខភាព​ពិភពលោក​ចំនួន​២​០​០​លានដុល្លារ​នៅ​ចុង​ខែកុម្ភៈ​ខាងមុខ

    ​ប្រមុខ​ការទូត​អាមេរិក​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​នឹង​បង់​ប្រាក់​ជំពាក់​ដល់​អង្គការសុខភាព​ពិភពលោក​ចំនួន​២​០​០​លានដុល្លារ​នៅ​ចុង​ខែកុម្ភៈ​ខាងមុខ

    ​អាមេរិក​៖​ ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ ​អាន់​ថូ​នី​ ​ប្លី​ន​ខិ​ន​ ​នៅ​ថ្ងៃពុធ​នេះ​ប្រកាស​ថា​ ​សហរដ្ឋអាមេរិក​នឹង​បង់​ប្រាក់​ជាង​២​០​០​លាន​ដុល្លារ ​ដែល​ជា​ចំណែក​បរិច្ចាគ​របស់​ខ្លួន​អោយ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​នៅ​ចុង​ខែកុម្ភៈ​ខាងមុខនេះ​ ​។​ លោក​ ​ប្លី​ន​ខិ​ន​ ​និយាយ​ថា​ ​ថ្ងៃនេះ​ខ្ញុំ​រីករាយ​នឹង​អះអាង​ថា​ ​យ៉ាង​យូរ​ត្រឹម​ចុងខែ​នេះ​ ​អាមេរិក​មានបំណង​បង់​ប្រាក់​ជាង​២​០​០​លាន​ដុល្លារ​ដល់​ ​WHO​… ​នេះ​ជា​ការ​បោះជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​កាន់ការ​បំពេញ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ ​ក្នុងនាម​ជា​សមាជិក​អង្គការសុខភាព​ពិភពលោក​ ​និង​វា​ឆ្លុះបញ្ចាំង​ការ​តាំងចិត្ត​របស់យើង​ជាថ្មី​ ​ដើម្បី​ធានា​ថា​ ​WHO​ ​មានការ​គាំទ្រ​ដែល​ខ្លួន​ត្រូវការ​ដើម្បី​ដឹកនាំ​ការ​ឆ្លើយតប​សកល​ចំពោះ​ជំងឺឆ្លង​ ​។​ ​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​បន្ថែម​ថា​ ​សហរដ្ឋអាមេរិក​ក៏​នឹង​ផ្តល់​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​ដល់​កម្មវិធី​ ​CO​V​A​X ​សំរាប់​ចែកចាយ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ទៅកាន់​បណ្តា​ប្រទេស​ក្រីក្រ​ក្នុង​ពិភពលោក​ផង​ដែរ​ ​។​ ​អាមេរិក​មាន​ជំនឿ​ថា​ ​ពហុភាគី​និយម​ ​អង្គការសហប្រជាជាតិ​ ​និង​ ​WHO​ ​មាន​សារសំខាន់​ ​ដោយ​មិន​ត្រឹមតែ​សំរាប់​ការ​ឆ្លើយតបនឹង​ ​Co​v​i​d​-19 ​និង​មនុស្សធម៌​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ​ទេ​ ​តែ​ក៏​ដើម្បី​ស្ថាបនា​សមត្ថភាព​សុខភាព​សកល​រឹង​មាំ​ឡើង​ ​និង​សន្តិសុខ​សំរាប់​អនាគត​ ​៕​ ​ប្រភព​៖​ CNBC

  • ​សហរដ្ឋអាមេរិក​ចោទប្រកាន់​ជនជាតិ​កូរ៉េ​ខាងជើង​០​៣​រូប​ពីបទ​វាយប្រហារ​ផ្នែក​ព័ត៌មាន​វិទ្យា​លួច​លុយ​ពី​ធនាគារ​ជុំវិញ​ពិភពលោក​១​.​៣​ពាន់​លាន​ដុល្លារ

    ​សហរដ្ឋអាមេរិក​ចោទប្រកាន់​ជនជាតិ​កូរ៉េ​ខាងជើង​០​៣​រូប​ពីបទ​វាយប្រហារ​ផ្នែក​ព័ត៌មាន​វិទ្យា​លួច​លុយ​ពី​ធនាគារ​ជុំវិញ​ពិភពលោក​១​.​៣​ពាន់​លាន​ដុល្លារ

    អាមេរិក​៖​ ​ក្រសួងយុត្តិធម៌​អាមេរិក​ ​នៅ​ថ្ងៃពុធ​នេះ​បាន​ចោទប្រកាន់​លើ​មន្ត្រី​ចារកម្ម​យោធា​កូរ៉េ​ខាងជើង​០​៣​រូប​ ​ពី​បទ​ដឹកនាំ​យុទ្ធនា​ការវាយប្រហារ​ផ្នែក​ព័ត៌មាន​វិទ្យា​ ​លួច​លុយ​អេ​ឡិច​ត្រូនិ​ក​គ្រីប​តូ ​និង​លុយ​ពី​ធនាគារ​ជាច្រើន​ ​នៅ​ជុំវិញ​ពិភពលោក​ប្រមាណ​១​.​៣​ពាន់​លាន​ដុល្លារ​ ​។​ ក្រសួងយុត្តិធម៌​អាមេរិក​បាន​បញ្ជាក់​ថា​ ​មន្ត្រី​ចារកម្ម​យោធា​កូរ៉េ​ខាងជើង​ជា​បុរស​ទាំង​០​៣​រូប​ខាងលើ​ ​ត្រូវ​បាន​គេ​បញ្ជាក់​អត្តសញ្ញាណ​មានឈ្មោះ​ ​លោក​ ​ចុន​ ​ឆាង​យ៉ុ​ក​ ​លោក​ ​គីម​ ​អ៊ី​ល​ ​និង​លោក​ ​ផាក​ ​ជី​ន​យ៉ុ​ក​ ​។​ មន្ត្រី​ទាំងនេះ​ ​បម្រើ​ការ​អោយ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​ទូទៅ​កូរ៉េ​ខាងជើង​ ​ដែល​ជា​ក្រុម​ការងារ​ព័ត៌មាន​វិទ្យា​ ​ត្រូវ​បាន​អ្នកជំនាញ​សន្តិសុខ​ស្គាល់​ថា​ ​ជា​ក្រុម​វាយប្រហារ​ឡាហ្សារឹ​ស​ ​ឬ​ ​APT​ 38 ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ប្រមុខ​អង្គការសហប្រជាជាតិ​ជំរុញ​អោយ​មាន​ផែនការ​សកល​ ​ដើម្បី​ការ​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយ​យុត្តិធម៌

    ​ប្រមុខ​អង្គការសហប្រជាជាតិ​ជំរុញ​អោយ​មាន​ផែនការ​សកល​ ​ដើម្បី​ការ​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយ​យុត្តិធម៌

    ​ស្វីស​៖​ ​អគ្គ​លេខា​អង្គការសហប្រជាជាតិ​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូទែ​រ៉េ​ស​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​រិះគន់​ការចែក​ចាយ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​មិន​ស្មើគ្នា​ ​និង​មិន​យុត្តិធម៌​ជាទូទៅ​ ​ដោយ​លោក​បាន​ទាមទារ​អោយ​មាន​កិច្ច​ខិតខំ​សកល​មួយ​ ​ដើម្បី​ប្រជាជន​ទាំងអស់​នៅ​គ្រប់​ប្រទេស​ ​អា​ចចាក់​វ៉ាក់សាំង​ក្នុងពេលឆាប់ៗ​តាមដែល​អាច​ធ្វើ​បាន​ ​។​ ​លោក​ ហ្គូទែ​រ៉េ​ស​ ​បាន​ប្រាប់​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា​ ​មានតែ​ប្រទេស​ចំនួន​១​០​ប៉ុណ្ណោះ​បាន​ចាក់​វ៉ាក់សាំង​៧​៥​ភាគរយ​ ​នៃ​វ៉ាក់សាំង​ទាំងអស់​ដែល​ចាក់​កន្លងមក​ ​ខណៈ​ប្រទេស​១​៣​០​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​មួយ​ដូ​ស​នៅឡើយ​ទេ​ ​លោក​ថា​ ​នៅ​ពេល​ដ៏​សំខាន់​នេះ​ ​សមភាព​វ៉ាក់សាំង​គឺជា​ការ​ធ្វើ​តេ​ស្ត​សីលធម៌​ធំបំផុត​នៅចំពោះមុខ​សហគមន៍​សកលលោក​ ​។​ ជាមួយគ្នា​នេះ​ ​លោក​ ហ្គូទែ​រ៉េ​ស​ ​ក៏បាន​អំពាវនាវ​អោយ​មហាអំណាច​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​ពិភពលោក​នៅ​ក្នុង​ក្រុម​ប្រទេស​ ​G​20 ​បង្កើត​ក្រុម​ការងារ​គ្រាអាសន្ន​មួយ​ដើម្បី​បង្កើត​ផែនការ​ ​និង​សម្របសម្រួល​ការ​អនុវត្ត​វា​ ​ហើយនឹង​ការ​ផ្តល់​ហិរញ្ញប្បទាន​ ​ហើយ​ថា​ ​ក្រុម​ការងារ​នេះ​គួរ​មាន​សមត្ថភាព​ប្រមែប្រមូល​បណ្តា​ក្រុមហ៊ុន​ឱសថ​ ​និង​អ្នកដើរតួ​ឧស្សាហកម្ម​ ​និង​ឡូ​ជី​ស្ទិ​ក​សំខាន់​ៗ​ ​៕​ ​ប្រភព​៖​ ​A​F​P

  • ​ថៃ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​ក្នុង​ជំហាន​ដំបូង​នៅ​ស​ប្តាហ៍​ក្រោយនេះ

    ​ថៃ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​ក្នុង​ជំហាន​ដំបូង​នៅ​ស​ប្តាហ៍​ក្រោយនេះ

    ​ថៃ​៖​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​នឹង​មកដល់​ថៃ​ ​នៅ​ស​ប្តាហ៍​ក្រោយ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឧបនាយក​រដ្ឋ​ម​ន្រ្តី ​និង​ជា​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ថៃ​លោក​ ​អា​ណូ​ធី​ន​ ឆើ​ន​វី​រ៉ា​គុល​ ​។ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ថៃ​រូប​នេះ​ ​បាន​ប្រាប់​សមាជិកសភា​ថា​ ​ការបញ្ជូន​វ៉ាក់សាំង​ចិន​ក្នុង​ជំហាន​ទី​១​ ​គ្រោង​នឹង​ទៅដល់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​បន្ទាប់មក​លើក​ទី​២​ ​នឹង​មកដល់​នៅ​ខែក្រោយ​ ​និង​លើក​ទីប​៣​នៅ​ខែ​មេសា​ខាងមុខ​ ​។​ លោក​បន្ថែម​ទៀត​ថា​ ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ S​i​am​ B​i​o​science​ ​នៅ​ស្រុក​ផ្ទាល់​ ​នឹង​អាច​បាន​ប្រើប្រាស់​ចាប់ពី​ចុងខែ​ឧសភា​ ​ឬ​ដើមខែ​មិថុនា​ខាងមុខ​ ​ខណៈ​ដែល​វ៉ាក់សាំង​ទាំងនេះ​ ​ក៏​នឹង​ត្រូវ​ចែកចាយ​ដល់​ប្រទេស​ដទៃទៀត​ផង​ដែរ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​០​លាន​៤​៣​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៤​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៥​លាន​៣​២​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​១​១​០​លាន​៤​៣​ម៉ឺន​នាក់​ ​ក្នុង​នោះ​ស្លាប់​២​លាន​៤​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​៨​៥​លាន​៣​២​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​១​០​លាន​៤​៣​ម៉ឺន​៧​២​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៤​៤​ម៉ឺន​៩​២​៨​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៨​៥​លាន​៣​២​ម៉ឺន​៣​ពាន់​៤​៨​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៨​លាន​៤​៥​ម៉ឺន​៣​ពាន់​៥​២​៦​នាក់​ ​ស្លាប់​ចំនួន​៥​០​ម៉ឺន​២​ពាន់​៥​៤​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៨​លាន​៥​៩​ម៉ឺន​៦​ពាន់​៤​៩​៧​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៩​៤​ម៉ឺន​៩​ពាន់​៥​៤​៦​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៦​ពាន់​៣​៨​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៦​៥​ម៉ឺន​៤​ពាន់​៧​០​៦​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៩​លាន​៩​៧​ម៉ឺន​៩​ពាន់​២​៧​៦​នាក់​ ​ស្លាប់​២​៤​ម៉ឺន​២​ពាន់​១​៧​៨​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៩​៥​ម៉ឺន​៤​៥​០​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អំពាវនាវ​អោយ​សមាជិក​បក្ស​សាធារណរដ្ឋ​បោះបង់​ចោល​មេដឹកនាំ​ព្រឹទ្ធសភា​ ​លោក​ ​ម៉ាក​ខុន​នែ​ល​ ​បន្ទាប់ពី​ទើប​រួចខ្លួន​ពី​ការចោទប្រកាន់

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អំពាវនាវ​អោយ​សមាជិក​បក្ស​សាធារណរដ្ឋ​បោះបង់​ចោល​មេដឹកនាំ​ព្រឹទ្ធសភា​ ​លោក​ ​ម៉ាក​ខុន​នែ​ល​ ​បន្ទាប់ពី​ទើប​រួចខ្លួន​ពី​ការចោទប្រកាន់

    ​អាមេរិក​៖​ ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ថ្លែង​វាយប្រហារ​លើ​មេដឹកនាំ​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​លោក​ ​មី​ត​ ​ម៉ាក​ខុន​នែ​ល​ ​មួយថ្ងៃ​បន្ទាប់ពី​សមាជិកព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ចំនួន​០​៧​រូប​បាន​ចូលរួម​ជាមួយ​បក្ស​ប្រជាធិបតេយ្យ​ទាំងអស់​៥​០​រូប​ ​ដើម្បី​បោះឆ្នោត​លើ​ការចោទប្រកាន់​លើ​រូបលោក​ ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ក្រុម​កុបករ​គាំទ្រ​លោក​ចូល​អុក​ឡុង​ដ៏​សាហាវ​នៅ​វិមាន​សភា​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​កន្លងទៅ​នេះ​ ​។​ លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​គណបក្ស​សាធារណរដ្ឋ​មិន​អាច​ត្រូវ​បាន​គោរព​ ​ឬ​រឹង​មាំ​ជាមួយ​មេ​ដឹកនាំនយោបាយ​ដូចជា​ព្រឹទ្ធសមាជិក​ ​មី​ត​ ​ម៉ាក​ខុន​នែ​ល​ ​បាន​ឡើយ​ ​។​ ​លោក​បន្ថែម​ថា​ ​លោក​ ​មី​ត​ ​គឺជា​អ្នកនយោបាយ​ស្រងេះស្រងោច​ ​ក្រ​ញែ​ក្រញូវ​ ​និង​មិន​ចេះ​ញញឹម​ ​ហើយ​ប្រសិន​ ​បើ​ព្រឹទ្ធសមាជិក​គណបក្ស​សាធារណរដ្ឋ​បន្ត​នៅ​ជាមួយ​គាត់​ ​ពួកគេ​នឹង​មិន​ឈ្នះ​ម្តងទៀត​ឡើយ​ ​។​ ការ​ថ្លែង​វាយប្រហារ​បែប​នេះ​របស់​លោក​ ​ត្រាំ​ ​បាន​កើតមានឡើង​ក្រោយ​លោក​ ​ម៉ាក​ខុន​នែ​ល​ ​បាន​និយាយ​កាលពី​ថ្ងៃសៅរ៍​ថា​ ​ទោះបីជា​លោក​បាន​បោះឆ្នោត​ដើម្បី​សម្រេច​ឱ្យ​លោក​ ​ត្រាំ​ ​រួចខ្លួន​ពី​បទចោទប្រកាន់​ក៏ដោយ​ ​ក៏​អតីត​ប្រធានាធិបតី​រូប​នេះ​ ​នៅតែ​មាន​ទំនួល​ខុសត្រូវ​ខាង​សីលធម៌​ ​ចំពោះ​ការ​អុកឡុក​ចូល​វិមាន​សភា​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​កន្លងទៅ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​សហរដ្ឋអាមេរិក​ ​និង​កាណាដា​កំពុង​រង​ការវាយប្រហារ​ពី​ព្យុះ​ព្រិល​ទឹកកក​ដ៏​អាក្រក់

    ​សហរដ្ឋអាមេរិក​ ​និង​កាណាដា​កំពុង​រង​ការវាយប្រហារ​ពី​ព្យុះ​ព្រិល​ទឹកកក​ដ៏​អាក្រក់

    ​អាមេរិក​៖​ ​អភិបាល​ទីក្រុង​ហ៊ូ​ស្តុ​ន​ ​លោក​ ​ស៊ី​វែស្ទើ ​ធើ​ណឺ​ ​នៅ​ថ្ងៃអង្គារ​នេះ​បាន​និយាយ​ថា​ ​ប្រជាជន​១​.​៣​លាន​នាក់​នៅ​ទីក្រុង​លោក​គ្មាន​អគ្គិសនី​ប្រើប្រាស់​ឡើយ​ ​ហើយ​បើ​គិត​នៅ​ទូទាំង​រដ្ឋ​តិច​សា​ស់​វិញ​ ​គឺ​ប្រហែល​៤​.​៤​លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​ ​។​ ទន្ទឹមគ្នា​ ​អាជ្ញាធរ​នៅ​រដ្ឋ​តិច​សា​ស់​បាន​រង​ការរិះគន់​ ​ដោយសារតែ​បណ្តាញ​ផ្គត់ផ្គង់​ថាមពលអគ្គិសនី​របស់​រដ្ឋ​នេះ​ ​ពុំអាច​បំពេញ​តម្រូវ​ការបាន​គ្រប់គ្រាន់​ ​នៅចំពោះមុខ​ការ​ធ្លាក់ព្រិល​ ​និង​ទឹកកក​ដ៏​ខ្លាំងក្លា​ ​ដែល​ជាហេតុ​បង្ក​ឲ្យ​មានការ​ដាច់​អគ្គិសនី​នៅ​ពាសពេញ​រដ្ឋ​ ​។​ ​បើ​តាម​ការ​ព្យាករណ៍​នោះ​ ​អាកាសធាតុ​ដ៏​អាក្រក់​នេះ​នឹង​បន្ត​កើតមាន​ជាច្រើន​ថ្ងៃ​ទៀត​នៅ​តំបន់​ភាគ​ខាងត្បូង​ ​និង​ភាគ​ឦសាន​សហរដ្ឋអាមេរិក​ ​។​ ដោយឡែក​នៅ​ក្នុង​ប្រទេស​កាណាដា​វិញ​ ​ព្យុះ​ព្រិល​ទឹកកក​ដ៏​អាក្រក់​មួយ​ក៏បាន​វាយប្រហារ​លើ​ទីក្រុង​តូ​រុន​តូ ​និង​តំបន់​ព័ទ្ធជុំវិញ​នោះ​ផង​ដែរ​នៅ​ក្នុង​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ដោយ​គេ​សង្កេត​ព្រិល​នៅ​ពាសពេញ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​នៃ​រដ្ឋ​ ​អូ​តា​រី​អូ​ ​មួយ​នេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs ​និង​ ​ស៊ី​ន​ហួរ

  • ​ជប៉ុន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ដល់​បុគ្គលិក​សុខាភិបាល​ក្នុង​ទីក្រុង​តូក្យូ

    ​ជប៉ុន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ដល់​បុគ្គលិក​សុខាភិបាល​ក្នុង​ទីក្រុង​តូក្យូ

    ​ជប៉ុន​៖​ ​អាជ្ញាធរ​ជប៉ុន​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ដល់​បុគ្គលិក​សុខាភិបាល​ក្នុង​ទីក្រុង​តូក្យូ ​ស្រប​ពេល​ដែល​នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​លោក​ ​ស៊ូ​ហ្គា ​យូ​ស៊ី​ហ៊ី​ដេ ​ព្យាយាម​យកឈ្នះ​លើ​វី​រុ​ស​នេះ​ ​ហើយ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូ​ឡាំ​ពិ​ក​នៅ​រដូវក្តៅ​ខាងមុខនេះ​ ​។​ អនុ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​ជប៉ុន​លោក​ ​ហ៊ី​រ៉ូ​ស៊ី​ ​យ៉ា​ម៉ា​ម៉ូ​តុ​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​មន្ទីរពេទ្យ​ ​ក្រោយពេល​ចាក់​វ៉ាក់សាំង​ថា​ ​នេះ​ជា​ជំហាន​ដំបូង​ឆ្ពោះទៅ​រកការ​បញ្ចប់​វី​រុ​ស​កូរ៉ូ​ណា​ ​។​ ​ដោយឡែក​នាយក​មជ្ឈមណ្ឌល​វេជ្ជ​សា​សស្ត្រ​តូក្យូ ​លោក​ ​កា​ហ្ស៊ុ​យ​ហ៊ី​រ៉ូ ​អា​រ៉ា​គី​ ​ក៏បាន​និយាយ​ដែរ​ថា​ ​ក្នុងនាម​ជានា​យក​ម្នាក់​ ​ខ្ញុំ​នាំមុខ​គេ​ក្នុង​ការ​ប្រើ​វា​… ​ខ្ញុំ​មិន​ចូលចិត្ត​ចាក់ថ្នាំ​ប៉ុន្មាន​ទេ​ ​តែ​ការ​ចាក់​នេះ​មិន​ឈឺ​ទេ​… ​ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ ​។​ សូម​ជម្រាប​ថា​ ​ជប៉ុន​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ដំបូង​ដល់​បុគ្គលិក​វេជ្ជសាស្ត្រ​ចំនួន​៤​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ ​ហើយនឹង​សិក្សា​ពី​ផល​ប៉ះពាល់​ក្រោយ​ការ​ចាក់​២​ដូ​ស​លើ​ពួកគេ​២​ម៉ឺន​នាក់​ ​។​ ​ជប៉ុន​សង្ឃឹម​ថា​ ​នឹង​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​ប្រមាណ​៣​.​៧​លាន​នាក់​ចាប់ពី​ខែ​មីនា​តទៅ​ ​និង​ប្រជាជន​៣​៦​លាន​នាក់​ទៀត​ចាប់ពី​អាយុ​៦​៥​ឆ្នាំ​ឡើង​ចាប់ពី​ខែ​មេសា​ ​មុន​បន្ត​ទៅដល់​ប្រជាជន​ទូទៅ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs