Category: ព័ត៌មានអន្តរជាតិ

  • ​បេសកជនពិសេស​អង្គការសហប្រជាជាតិ​ព្រមាន​ពី​ការ​ផ្ទុះឡើង​អំពើ​ហិង្សា​នៅ​មី​យ៉ា​ន់​ម៉ា​ ​ខណៈ​លោកស្រី​ ​ស៊ូ​ជី​ ​រង​ការចោទប្រកាន់​ថ្មី​មួយទៀត

    ​បេសកជនពិសេស​អង្គការសហប្រជាជាតិ​ព្រមាន​ពី​ការ​ផ្ទុះឡើង​អំពើ​ហិង្សា​នៅ​មី​យ៉ា​ន់​ម៉ា​ ​ខណៈ​លោកស្រី​ ​ស៊ូ​ជី​ ​រង​ការចោទប្រកាន់​ថ្មី​មួយទៀត

    ​មី​យ៉ា​ន់​ម៉ា​៖​ ​បេសកជនពិសេស​របស់​អង្គការសហប្រជាជាតិ​ ​ទទួលបន្ទុក​កិច្ចការ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ព្រមាន​ថា​ ​អំពើ​ហិង្សា​អាច​នឹង​ផ្ទុះឡើង​នៅ​ថ្ងៃពុធ​នេះ​ ​ស្រប​ពេល​ដែល​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ ​និង​យោធា​មី​យ៉ា​ន់​ម៉ា​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ប្រឈម​មុខ​ដាក់គ្នា​សាជាថ្មី​ម្តងទៀត​ ​។​ ​កងទ័ព​មី​យ៉ា​ន់​ម៉ា​ត្រូវ​បាន​ដាក់​ពង្រាយ​បន្ថែម​ទៅកាន់​ទីក្រុង​ជាច្រើន​ ​ខណៈ​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​បាន​កាត់ផ្ដាច់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ស្ទើរតែ​ទាំងស្រុង​ ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃពុធ​នេះ​ ​ដើម្បី​ទប់​ស្កាត់​ ​និង​ប​ង្រ្កា​ប​បាតុកម្ម​តវ៉ា​ ​។​ ជុំវិញ​បញ្ហា​នេះ​ដែរ​ ​បេសកជនពិសេស​របស់​អង្គការសហប្រជាជាតិ​ ​ទទួលបន្ទុក​កិច្ចការ​ប្រទេស​មី​យ៉ា​ន់​ម៉ា​លោក​ ​ថ​ម​ ​អ៊ែន​ឌ្រូស៍ ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ ​ចំពោះ​អំពើ​ហិង្សា​ទ្រង់ទ្រាយ​ធំ​ ​ដែល​អាច​ផ្ទុះឡើង​នៅ​ថ្ងៃពុធ​នេះ​ ​ដែល​យើង​មិនធ្លាប់​បានឃើញ​ ​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​មក​ ​៕​ ​ប្រភព​៖​ ​A​P

  • ​អង្គការសុខភាព​ពិភពលោក​សម្តែង​ការ​ព្រួយបារម្ភ​ ​ក្រោយ​ផ្ទុះ​ជំងឺ​អេ​បូ​ឡា​សាជាថ្មី​ទៀត​ក្នុង​ប្រទេស​អាហ្វ្រិក​ចំនួន​ពីរ

    ​អង្គការសុខភាព​ពិភពលោក​សម្តែង​ការ​ព្រួយបារម្ភ​ ​ក្រោយ​ផ្ទុះ​ជំងឺ​អេ​បូ​ឡា​សាជាថ្មី​ទៀត​ក្នុង​ប្រទេស​អាហ្វ្រិក​ចំនួន​ពីរ

    ​ស្វីស​៖​ ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ អេ​បូ​ឡា ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ចំនួន​ពីរ​ ​។​ អគ្គនាយក​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​លោក​ ​អា​ដា​ណ​ម​ ហ្គេប្រេយ៉េសឹ​ស​ ​បាន​បញ្ជាក់​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ថា​ ​អាជ្ញាធរ​ក្នុង​ប្រទេស​ហ្គីណេ​បាន​ប្រកាស​ពី​ឆ្លង​រាតត្បាត​ដាច់ដោយឡែក​មួយ​នៃ​ជំងឺ​អេ​បូ​ឡា ​ក្រៅពី​ការ​ផ្ទុះ​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​កាលពី​ស​ប្តាហ៍​មុន​ ​។​ ​បើ​តាម​អគ្គនាយក​ (​WHO​) ​០​៤​ករណី​ត្រូវ​បាន​គេ​រាយការណ៍​រក​ឃើញ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ​និង​០​៣​ករណី​ទៀត​នៅ​ហ្គីណេ ​ខណៈ​អង្គការសុខភាព​ពិភពលោក​ក៏បាន​និង​កំពុង​ធ្វើការងារ​យ៉ាង​ជិត​ស្និ​ទ​ ​ជាមួយ​អាជ្ញាធរ​សុខាភិបាល​របស់​ប្រទេស​ទាំងពីរ​ផង​ដែរ​ ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​ផ្ទុះ​វី​រុ​ស​ អេ​បូ​ឡា ​នៅ​អាហ្វ្រិក​ខាងលិច​កាលពី​ឆ្នាំ​២​០​១​៤​-​២​០​១​៦​កន្លងទៅ​ ​បាន​សម្លាប់​ជីវិត​មនុស្ស​រហូតដល់​ជាង​១​ម៉ឺន​១​ពាន់​៣​រយ​នាក់​ ​ដោយមាន​ករណី​ឆ្លង​ជាង​២​ម៉ឺន​៨​ពាន់​៦​រយ​ករណី​ឯណោះ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​ប្រធាន​ ​W​TO​ ​ថ្មី​សន្យា​លើកយក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​ជា​បញ្ហា​អាទិភាព​របស់​ខ្លួន

    ​ប្រធាន​ ​W​TO​ ​ថ្មី​សន្យា​លើកយក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​ជា​បញ្ហា​អាទិភាព​របស់​ខ្លួន

    ស្វីស​៖​ ​លោកស្រី​ ង៉ូហ្ស៊ី ​អូ​កុន​ចូ ​អ៊ី​វា​ឡា ​ដែល​ទទួល​ការតែងតាំង​ជា​ផ្លូវការ​នៅ​ថ្ងៃចន្ទ​នេះ​ ​ជា​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (​W​TO​) ​នោះ​ ​បាន​សន្យា​លើកយក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ជា​បញ្ហា​អាទិភាព​របស់​ខ្លួន​ ​ការ​លើក​ក​ម្ពស់​លំ​ហូរ​វ៉ាក់សាំង​សេរី​ ​និង​ការ​ផ្គត់ផ្គង់​គ្រឿង​បរិ​ក្ខា ​ព្រមទាំង​បង្កើត​យន្ត​ការ​ដោះស្រាយ​ជម្លោះ​នានា​ជាដើម​ ​។​ លោក​ ​អូ​កុន​ចូ ​អ៊ី​វា​ឡា ​បាន​និយាយប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​យើង​រង​ភាព​តក់​ ​ស្លុត​ពី​រយ៉ា​ង​ពី​ជំងឺរាតត្បាត​ ​មួយ​គឺ​បញ្ហា​សុខភាព​ ​និង​ម្យ៉ាងទៀត​គឺ​បញ្ហា​សេដ្ឋកិច្ច​ ​ដែល​កំពុង​ធ្វើ​អោយ​មាន​ការប្រកួតប្រជែង​យ៉ាង​ច្រើន​ ​ហើយ​វាក​៏​នាំមក​នូវ​គ្រោះ​មហន្តរាយ​សេដ្ឋកិច្ច​ដល់​ផ្នែក​ជាច្រើន​របស់​ពិភពលោក​ ​។​ ​W​TO​ ​នៅត្រង់​ចំ​នុ​ច​នេះ​ក្នុង​ពេលនេះ​ក៏​កំពុង​ប្រឈម​មុខ​នូវ​ការប្រកួតប្រជែង​ជាច្រើន​ដែរ​… ​ដូច្នេះ​វា​មិន​អាច​ធ្វើការងារ​ដូចធម្មតា​នៅ​ ​W​TO​ ​បានទេ​ ​។ ​លោកស្រី​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​យើង​ក៏មាន​បញ្ហា​ខ្វះ​ការ​ជឿ​ទុកចិត្ត​ដែល​បាន​បង្កើត​ឡើង​តាមពេលវេលា​ផង​ដែរ​ ​មិនមែន​តែ​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន​ប៉ុណ្ណោះ​ទេ​ ​តែ​ក៏​រវាង​សមាជិក​ប្រទេស​កំពុង​អភិវឌ្ឍ​ ​និង​អភិវឌ្ឍ​ផង​ដែរ​ ​។​​សូម​បញ្ជាក់​ថា​ ​អ្នកការទូត​នី​ហ្សេ​រី​យ៉ា​ ​លោកស្រី​ ង៉ូហ្ស៊ី ​អូ​កុន​ចូ ​អ៊ី​វា​ឡា ​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (​W​TO​) ​ដែល​ជា​ស្ត្រី​ដំបូង​និង​អាហ្វ្រិក​ដំបូង​ ​ដែល​ត្រូវ​មក​ដឹកនាំ​ស្ថាប័ន​ពាណិជ្ជកម្ម​ពិភពលោក​មួយ​នេះ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​ដាក់​ការចោទប្រកាន់​ថ្មី​មួយទៀត​ប្រឆាំង​នឹង​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី

    ​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​ដាក់​ការចោទប្រកាន់​ថ្មី​មួយទៀត​ប្រឆាំង​នឹង​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី

    ​មី​យ៉ា​ន់​ម៉ា​៖​ ​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​បាន​ដាក់​ការចោទប្រកាន់​ថ្មី​មួយទៀត​ប្រឆាំង​នឹង​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​ពី​បទ​រំលោភច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​របស់​ប្រទេស​ ​ដែល​ការចោទប្រកាន់​នេះ​ត្រូវ​បាន​ប្រើ​ជា​ញឹកញាប់​ ​ដើម្បី​កាត់ទោស​មនុស្ស​ដែល​ប្រឆាំង​នឹង​ការ​រឹតត្បិត​វី​រុ​ស​កូរ៉ូ​ណា​ ​។​ ការចោទប្រកាន់​ថ្មី​ខាងលើ​នេះ​ ​អាច​នឹង​ធ្វើឲ្យ​លោកស្រី​ ​ស៊ូ​ជី​ ​ត្រូវ​ឃុំ​ខ្លួន​មិនកំណត់​ពេល​ដោយ​គ្មាន​ការ​ជំនុំ​ជម្រះ​ ​ក្រោយ​យោធា​បាន​ផ្លាស់ប្តូរ​ក្រមព្រហ្មទណ្ឌ​កាលពី​ស​ប្តាហ៍​មុន​ ​។​ ​ក្រមព្រហ្មទណ្ឌ​ថ្មី​អនុញ្ញាត​អោយ​ឃុំ​ខ្លួនមនុស្ស​ដោយ​មិន​ចាំបាច់​មាន​ការអនុញ្ញាត​ពី​តុលាការ​ ​។​ ​ការ​ពិន័យ​ជា​អតិបរមា​ចំពោះ​ការ​រំលោភលើច្បាប់​វី​រុ​ស​កូរ៉ូ​ណា​ ​គឺ​ត្រូវ​​​ជាប់ពន្ធនាគារ​រយៈពេល​០​៣​ឆ្នាំ​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ប្រធានាធិបតី​ ​វី​ន​ ម្យី​ន​ត៍ ​ដែល​កំពុង​ជាប់ឃុំ​ដូច​លោកស្រី​ ​ស៊ូ​ជី​ ​ដែរ​នោះ​ ​ក៏​កំពុង​ប្រឈមមុខនឹង​ការចោទប្រកាន់​នៅ​ក្រោម​ច្បាប់​ដូចគ្នា​នេះ​ដែរ​ ​សម្រាប់​ការ​ប្រមូលផ្តុំ​ជា​សាធារណៈ​ ​ចំ​ពេល​មានការ​រីក​រាលដាល​នៃ​វី​រុ​ស​ដ៏​កាច​សាហារ​មួយ​នេះ​ ​៕​ ​ប្រភព​៖​ ​A​P

  • ​យោធា​មី​យ៉ា​ន់​ម៉ា​អះអាង​ថា​ ​អ្វី​ដែល​ខ្លួន​ធ្វើ​មិនមែន​ជា​រដ្ឋប្រហារ​ទេ​ ​ហើយ​ធានា​ថា​ ​នឹង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ

    ​យោធា​មី​យ៉ា​ន់​ម៉ា​អះអាង​ថា​ ​អ្វី​ដែល​ខ្លួន​ធ្វើ​មិនមែន​ជា​រដ្ឋប្រហារ​ទេ​ ​ហើយ​ធានា​ថា​ ​នឹង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ

    ​មី​យ៉ា​ន់​ម៉ា​៖​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ធានាអះអាង​ជាថ្មី​ថា​ ​ខ្លួន​នឹង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ ​និង​ ​ប្រគល់​អំណាច​ទៅដល់​គណបក្ស​ដែល​ឈ្នះ​ ​ហើយ​បាន​បដិ​ ​សេ​ធ​ថា​ ​ការ​ទម្លាក់​រដ្ឋាភិបាល​ដែល​ជាប់ឆ្នោត​នោះ​ ​គឺជា​រដ្ឋប្រហារ​ ​និង​បាន​ថ្កោលទោស​ចំពោះ​ក្រុម​បាតុករ​ដែល​បាន​បង្ក​ឲ្យ​មានអំពើ​ហិង្សា​ ​និង​បំភិតបំភ័យ​មន្ត្រី​រដ្ឋាភិបាល​ផង​ដែរ​ ​។​ មន្ត្រី​ជាន់ខ្ពស់​យោធា​មី​យ៉ា​ន់​ម៉ា​ ​លោក​ឧត្តមសេនីយ៍ទោ​ ហ្ស​រ​ ​មីន​ ​ថា​ន់ ​ជា​អ្នកនាំពាក្យ​នៃ​ក្រុមប្រឹក្សារដ្ឋ​មី​យ៉ា​ន់​ម៉ា​ ​ដែល​កំពុង​កាន់អំណាច​បណ្តោះអាសន្ន​ ​បាន​និយាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​គោលបំណង​របស់យើង​ ​គឺ​រៀបចំ​ការបោះឆ្នោត​ ​និង​ប្រគល់​អំណាច​ដល់​គណបក្ស​ដែល​ឈ្នះ​… ​យើង​ធានា​ថា​ ​ការបោះឆ្នោត​នឹង​ត្រូវធ្វើ​ឡើង​ ​។​ ​យ៉ាងណាមិញ​ ​យោធា​មី​យ៉ា​ន់​ម៉ា​នៅតែ​មិនទាន់​ប្រកាស​នៅឡើយ​ទេ​ថា​ ​ការបោះឆ្នោត​ជាថ្មី​នឹង​ប្រព្រឹត្តទៅ​នៅ​ពេលណា​នោះ​ ​។​ ឆ្លើយតប​ចំពោះ​សំនួរ​អំពី​ការ​ឃុំ​ខ្លួន​ម្ចាស់​ពានរង្វាន់​ណូបែ​ល​សន្តិភាព​ ​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​និង​លោក​ប្រ​ធានា​ធីប​តី ​វី​ន​ ម្យី​ន​ត៍ ​វិញ​ ​អ្នកនាំពាក្យ​យោធា​រូប​នេះ​បាន​ត្រឹម​បញ្ជាក់​ថា​ ​យោធា​នឹង​ធ្វើអ្វី​ៗ​គ្រប់យ៉ាង​ដោយ​ស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ​ ​៕​ ​ប្រភព​៖​ ​A​F​P

  • នាយករដ្ឋមន្ត្រី​ថៃ​ប្រឈម​នឹង​ការបោះឆ្នោត​ទម្លាក់​សេចក្តីទុកចិត្ត​ ​ចំ​ពេល​ផ្ទុះ​បាតុកម្ម​ជាថ្មី​

    នាយករដ្ឋមន្ត្រី​ថៃ​ប្រឈម​នឹង​ការបោះឆ្នោត​ទម្លាក់​សេចក្តីទុកចិត្ត​ ​ចំ​ពេល​ផ្ទុះ​បាតុកម្ម​ជាថ្មី​

    នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​ប្រឈម​នឹង​ការបោះឆ្នោត​ទម្លាក់​សេចក្តីទុកចិត្ត​ក្នុង​រដ្ឋសភា​ ​ជា​ថ្មីទៀត​ ​ក្នុង​ពេល​ផ្ទុះ​បាតុកម្ម​ឡើងវិញ​ ​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ​។​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​កាលពី​ថ្ងៃ​ទី​១​៦​ ​កុម្ភៈ​ ​ម្សិលមិញ​ ​ត្រូវ​បាន​ក្រុម​សមាជិកសភា​មកពី​គណបក្សប្រឆាំង​រិះគន់​ធ្ងន់​ៗ​ ​រឿង​ដំណោះស្រាយ​លើ​វិបត្តិសេដ្ឋកិច្ច​ ​ស្រប​ពេល​ដែល​មាន​បាតុកម្ម​ជាថ្មី​ជំរុញ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង​ហើយក៏​ជា​បាតុកម្ម​ឲ្យ​ធ្វើ​កំណែ​ទម្រង់​របប​រាជា​និយម​ដែរ​។​ ​សមាជិកសភា​បាន​រិះគន់​បែប​នេះ​ ​អំឡុង​ការ​ចាប់ផ្តើម​ពិភាក្សា​លើ​ការ​ឈាន​ដល់​បោះឆ្នោត​ទម្លាក់​ទំនុក​ចិត្ត​លើ​នាយករដ្ឋមន្ត្រី​ ​ដោយក្រុម​សមាជិកសភា​ទាំងនោះ​បាន​កំណត់​ថា​ ​នឹង​បោះឆ្នោត​នៅ​ថ្ងៃសៅរ៍​ ​ស​ប្តាហ៍​នេះ​ ​លើ​ជោគវាសនា​រដ្ឋបាល​របស់​លោក​ប្រា​យុទ្ធ​ ​អតីត​មេដឹកនាំ​រដ្ឋប្រហារយោធា​កាលពី​ឆ្នាំ​២​០​១​៤​។​ ​ក្រុម​បាតុករ​បាន​ត្រលប់​មក​ធ្វើ​ព្យុះភ្លៀង​នៅ​តាម​ដង​វិថី​វិញ​ ​នា​ប៉ុន្មាន​ស​ប្តាហ៍​នេះ​ ​ដោយ​អំពាវនាវ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ​ចុះចេញ​ពី​តំណែង​ ​និង​ធ្វើការ​កែប្រែ​របប​រាជា​និយម​៕​

  • ទាន់ហេតុការណ៍! ​ស្លាប់មនុស្ស​៣​៧​នាក់​ ​​ករណីឡានក្រុង​១​គ្រឿង​ធ្លាក់​ចូល​ព្រែក

    ទាន់ហេតុការណ៍! ​ស្លាប់មនុស្ស​៣​៧​នាក់​ ​​ករណីឡានក្រុង​១​គ្រឿង​ធ្លាក់​ចូល​ព្រែក

    ​មាន​អ្នកដំណើរ​យ៉ាងតិច​៣​៧​នាក់​បាន​ស្លាប់​ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្តក្រុង​១​គ្រឿង​ត្រូវ​បាន​បើក​ធ្លាក់ចុះ​ពីលើ​ស្ពាន​ ​ចូល​ទៅ​ក្នុង​ព្រែក​មួយ​កន្លែង​ ​ក្នុង​រដ្ឋ​ ​Mad​h​y​a​ ​P​rade​s​h​ ​ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា​ ​នា​ថ្ងៃអង្គារ​ទី​១​៦​ ​កុម្ភៈ​នេះ​ ​នេះ​បើ​តាម​នគរបាល​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​A​F​P​ ​។​ ​មន្ត្រី​នគរបាល​ប្រចាំ​ស្រុក​ Dharamveer Singh បាន​និយាយ​ថា​ ​«​មកទល់​ពេលនេះ​ ​រក​ឃើញ​សាកសព​៣​៧​នាក់​ ​ហើយ​ប្រតិបត្តិការ​សង្គ្រោះ​និង​រុករក​នៅតែ​បន្ត​ធ្វើ​»​ ​ខណៈគេដឹងថា មានអ្នកដំណើរចំនួន៤៤នាក់នៅលើរថយន្ត៕

  • ​ក្រុមហ៊ុន​ចិន​ ​Great Wall​ ​សម្លឹង​ឃើញ​ថៃ​ជា​សក្តានុពល​ល្អ​ប្រចាំ​តំបន់​ ​ផលិត​រថយន្ត​អគ្គិសនី

    ​ក្រុមហ៊ុន​ចិន​ ​Great Wall​ ​សម្លឹង​ឃើញ​ថៃ​ជា​សក្តានុពល​ល្អ​ប្រចាំ​តំបន់​ ​ផលិត​រថយន្ត​អគ្គិសនី

    ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​នៅ​ប្រទេស​ចិន​ ​Great Wall​ ​Motor​s ​បាន​ជ្រើសរើស​ប្រទេស​ថៃ​ ​ជា​ទីតាំង​បង្កើត​មជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនី​ ​ប្រចាំ​តំបន់​។​ ​នេះ​គឺជា​ចំណាប់អារម្មណ៍​របស់​លោក​ ​Z​hang​ J​i​am​in​g​ ​ប្រធាន​ក្រុមហ៊ុន​ ​Great Wall​ ​Motor​s ​ប្រចាំ​អា​ស៊ាន​ ​ក្នុងពេលដែល​លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេងៗ​ទៀត​ ​កាល​ពីម្សិលមិញ​។​ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ​ ​An​uc​h​a​ ​Bur​a​p​a​c​h​a​i​sr​i​ ​បាន​និយាយ​ថា​ ​លោក​ប្រា​យុទ្ធ​បាន​ប្រាប់​ភាគី​ចិន​ ​នា​ពេល​នោះ​ថា​ ​វា​គឺជា​កិត្តិយស​អស្ចារ្យ​មួយ​សម្រាប់​ថៃ​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ទីតាំង​ផលិត​ ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ​ដែល​សំដៅ​លើ​ការ​ផលិត​រថយន្ត​ ​បន្ថយ​ការប្រើប្រាស់​ប្រេងសាំង​ ​ជាមួយនឹង​ជំនួយ​បច្ចេកវិទ្យា​និង​ន​វា​នុ​វត្ត​ន៍​។ ​ភាគី​ចិន​អះអាង​ថា​ ​ក្រុមហ៊ុន​មាន​ផែនការ​ផលិត​រថយន្ត​៨​ម៉ឺន​គ្រឿង​ ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២​០​២​១​ ​នៅ​ប្រទេស​ថៃ​ ​សម្រាប់​លក់​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​ផ្តល់​ឳ​កាស​ការងារ​ជាច្រើន​ដល់​ពលរដ្ឋ​ថៃ​ ​និង​ផ្តល់​ជំនាញ​ផង​ដែរ​។​ ​ពេល​នោះ​ដែរ​ ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ក៏បាន​បរិច្ចាគ​ម៉ាស់​៥​០​ម៉ាស់​ ​ដល់​ភាគី​ថៃ​ ​ជា​ការចូលរួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ដែរ​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍

  • ​ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​ព្រមាន​ថា​ ​យោធា​មី​យ៉ា​ន់​ម៉ា​នឹង​ទទួលរង​ផលវិបាក​ធ្ងន់ធ្ងរ​ ​បើ​សិន​ហ៊ាន​ឆ្លើយតប​ខ្លាំង​ៗ​លើ​ប្រជាជន​ដែល​កំពុង​ធ្វើបាតុកម្ម

    ​ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​ព្រមាន​ថា​ ​យោធា​មី​យ៉ា​ន់​ម៉ា​នឹង​ទទួលរង​ផលវិបាក​ធ្ងន់ធ្ងរ​ ​បើ​សិន​ហ៊ាន​ឆ្លើយតប​ខ្លាំង​ៗ​លើ​ប្រជាជន​ដែល​កំពុង​ធ្វើបាតុកម្ម

    ​បរទេស​៖​ ​ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​លោកស្រី​ គ្រីស្ទី​ន​ ​ស្កា​ណឺ​ ប៊ឺ​ជេន​ណឺ​ ​បាន​ព្រមាន​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ថា​ ​នឹង​ទទួលរង​ផលវិបាក​ធ្ងន់ធ្ងរ​ ​ប្រសិនបើ​មាន​សកម្មភាព​ឆ្លើយតប​យ៉ាង​ចាស់ដៃ​បែប​ណាមួយ​លើ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ដែល​កំពុង​ធ្វើបាតុកម្ម​តវ៉ា​ ​។​ រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​បាន​បញ្ជូនទាហាន​បន្ថែម​ទៀត​មក​ក្នុង​ទីក្រុង​ធំ​ ​បើ​ទោះ​ជា​ចំនួន​ប្រជាជន​ចូលរួម​បាតុកម្ម​ ​មានការ​ថយ​ចុះ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែកុម្ភៈ​នេះ​ ​បើ​ធៀប​នឹង​ថ្ងៃ​ទី​១​៤​ ​ខែកុម្ភៈ​កន្លងទៅ​ ​។​ ​ការបញ្ជូន​កម្លាំង​ទាហាន​ចូល​មក​ក្នុង​ទីក្រុង​ធំ​ៗ​បែប​នេះ​ ​វា​គឺជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​ ​របប​សឹក​អាច​នឹង​ចាត់វិធានការ​បង្ក្រាប​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​ ​។​ ​បន្ថែម​លើ​នេះ​ ​លោកស្រី​ ​ស្កា​ណឺ​ ប៊ឺ​ជេន​ណឺ​ ​ក៏បាន​លើកឡើង​ពី​ផលវិបាក​មួយ​ចំនួន​ ​ជុំវិញ​ការ​កាត់ផ្តាច់​អ៊ី​ន​ធើ​ណិ​ត​នៅ​មី​យ៉ា​ន់​ម៉ា​ ​ដែល​អាច​មាន​បញ្ហា​ជាច្រើន​ដូចជា​ ​ប៉ះពាល់​វិ​ស​័​យ​ធនាគារ​ ​ភាព​តានតឹង​នៅ​ក្នុងស្រុក​ ​និង​វិ​ស​័​យ​ផ្សេងទៀត​ ​។​ យ៉ាងណាមិញ​ ​រហូតមក​ទល់​ពេលនេះ​ ​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​មិនទាន់​ចាត់វិធានការ​ធ្ងន់ធ្ងរ​ណាមួយ​លើ​ក្រុម​អ្នក​តវ៉ា​នៅឡើយ​ទេ​ ​ពោល​គឺ​មានត្រឹមតែ​សកម្ម​ ​ភាព​បំបែក​ក្រុម​បាតុករ​ ​តាមរយៈ​ការ​បាញ់​ចំពាមកៅស៊ូ​ ​បាញ់​ទឹក​ ​និង​គ្រាប់​កាំ​ ​ភ្លើង​ជ័រ​ជាដើម​ ​។​ ​ចំណែក​ក្រុម​បាតុករ​បាន​ចោល​ដុំឥដ្ឋ​ ​និង​វត្ថុ​ផ្សេងទៀត​ដាក់​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម​វិញ​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ថៃ​កំពុង​ពិចារណា​បន្ថែម​រយៈពេល​ធ្វើ​ច​ត្តាឡី​ស័ក​លើ​អ្នកដំណើរ​មកពី​តំបន់​អាហ្វ្រិក​ ​ខណៈ​ទើប​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​៧​២​ករណី​ទៀត​នៅ​ថ្ងៃអង្គារ​នេះ

    ​ថៃ​កំពុង​ពិចារណា​បន្ថែម​រយៈពេល​ធ្វើ​ច​ត្តាឡី​ស័ក​លើ​អ្នកដំណើរ​មកពី​តំបន់​អាហ្វ្រិក​ ​ខណៈ​ទើប​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​៧​២​ករណី​ទៀត​នៅ​ថ្ងៃអង្គារ​នេះ

    ​ថៃ​៖​ ​មជ្ឈមណ្ឌល​ ​នៃ​រដ្ឋបាល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​ ​Co​v​i​d​-19 ​របស់​ប្រទេស​ថៃ​បាន​និង​កំពុង​ពិចារណា​បន្ថែម​រយៈពេល​ធ្វើ​ច​ត្តាឡី​ស័ក​ ​ទៅលើ​អ្នកដំណើរ​ដែល​មកពី​តំបន់​ទ្វីប​អាហ្វ្រិក​រហូតដល់​២​១​ថ្ងៃ​ ​ដើម្បី​ទប់​ស្កាត់​ឆ្លង​រាលដាល​ជំងឺ​ ​Co​v​i​d​-19 ​។​ ការ​បន្ថែមចំនួន​ថ្ងៃ​ធ្វើ​ច​ត្តាឡី​ស័ក​ខាងលើ​នេះ​ ​ជា​ផែនការ​ឆ្លើយតប​ទៅ​នឹង​ការ​រក​ឃើញ​អ្នកដំណើរ​ជនជាតិ​ថៃ​ម្នាក់​ ​អាយុ​៤​១​ឆ្នាំ​មាន​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​មាន​ប្រភព​នៅ​អាហ្វ្រិក​ខាងត្បូង​នៅ​លើទឹក​ដី​ថៃ​ជាលើកដំបូង​ ​។​ ​បុរស​ជនជាតិ​ថៃ​រូប​នោះ​ ​ជា​អ្នកជំនួញ​ធ្វើដំណើរ​មកពី​ប្រទេស​តង់​ហ្សា​នី​បាន​មកដល់​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ ​អាជ្ញាធរ​សុខាភិបាល​ថៃ​ក៏បាន​កត់ត្រា​ពី​អ្នក​ឆ្លង​ថ្មីៗ​ចំនួន​៧​២​ករណី​បន្ថែម​ទៀត​ផង​ដែរ​នៅ​ថ្ងៃអង្គារ​នេះ​ ​ធ្វើ​អោយ​តួលេខ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​២​ម៉ឺន​៤​ពាន់​៧​៨​៦​ករណី​ ​ចាប់តាំង​ពី​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ផ្ទុះឡើង​ដំបូង​នៅ​ថៃ​កាលពី​ខែ​មករា​ ​ឆ្នាំមុន​ ​ចំ​នែក​ឯ​អ្នក​ស្លាប់​វិញ​មិន​មាន​នោះ​ទេ​ ​ពោល​គឺ​នៅតែ​មាន​ចំនួន​៨​២​នាក់​ដដែល​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post