Category: ព័ត៌មានអន្តរជាតិ

  • ​នគរបាល​មី​យ៉ា​ន់​ម៉ាផ្តើម​ប្រើ​កាំភ្លើង​បាញ់​ទឹក​បង្ក្រាប​បាតុករ​រាប់ម៉ឺននាក់

    ​នគរបាល​មី​យ៉ា​ន់​ម៉ាផ្តើម​ប្រើ​កាំភ្លើង​បាញ់​ទឹក​បង្ក្រាប​បាតុករ​រាប់ម៉ឺននាក់

    ​នគរបាល​ក្នុង​រដ្ឋធានី​ណៃ​ពី​ដោ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​ទឹក​បង្ក្រាប​ក្រុម​បាតុករ​ ​នៅ​ថ្ងៃចន្ទ​ ​ទី​៨​ ​កុម្ភៈ​នេះ​ ​ខណៈ​ដែល​ពួក​សកម្មជន​បាន​ធ្វើសកម្មភាព​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា​ ​កាលពី​ស​ប្តាហ៍​មុន​នោះ​។​​ពលរដ្ឋ​ម្នាក់​ឈ្មោះថា​ K​y​a​w​ K​y​a​w​ ​បាន​និយាយ​ថា​ ​«​នគរបាល​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​ស​ម្អា​ត​ដង​ផ្លូវ​។​»​​រូបភាព​តាម​បណ្តាញ​សង្គម​បាន​បង្ហាញ​ពី​ការ​រង​របួស​ពី​ការ​បង្ក្រាប​នេះ​ ​ពោល​គឺ​នៅពេលដែល​ត្រូវ​បាន​បាញ់​ឲ្យ​ផ្អឹប​នឹង​ដី​។​​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ជួបជុំគ្នា​ ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ក្រុម​យោធា​ ​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកស្រី​ អ៊ួ​ង​សាន​ស៊ូ​ជី​ ​ហើយ​ទាមទារ​ឲ្យ​ត្រលប់​មក​ប្រជាធិបតេយ្យ​ឡើងវិញ​៕​ ប្រភពពី CNA

  • លោក​ ចូ ​បៃ​ដិ​ន​ ​អះអាង​ជាថ្មី​ថា​ ​សហរដ្ឋអាមេរិក​នឹង​មិន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អ៊ី​រ៉​ង់​ជាមុន​ឡើយ​ ​បើ​សិន​ទីក្រុង​តេ​ហេ​រ៉​ង់​មិន​ឈប់​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម

    លោក​ ចូ ​បៃ​ដិ​ន​ ​អះអាង​ជាថ្មី​ថា​ ​សហរដ្ឋអាមេរិក​នឹង​មិន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អ៊ី​រ៉​ង់​ជាមុន​ឡើយ​ ​បើ​សិន​ទីក្រុង​តេ​ហេ​រ៉​ង់​មិន​ឈប់​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ ចូ ​បៃ​ដិ​ន​ ​បញ្ជាក់​ជាថ្មី​ថា​ ​ប្រទេស​របស់​លោក​នឹង​មិន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​ប្រទេស​អ៊ី​រ៉​ង់​ជាមុន​ឡើយ​ ​ខណៈ​ណា​ទីក្រុង​តេ​ហេ​រ៉​ង់​បញ្ឈប់​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ ​ក៏ដូចជា​មិន​អនុវត្ត​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​ជាមុន​នោះ​ទេ​ ​។​ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​ CBS ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​លោក​ ​បៃ​ដិ​ន​ ​បាន​ឆ្លើយ​ថា​ ​ទេ​! ​នៅ​ពេល​ត្រូវ​បាន​សួរ​ថា​តើ​អាមេរិក​នឹង​លើក​ទណ្ឌកម្ម​ជាមុន​ ដើ ម្បី​បញ្ចុះបញ្ចូល​អ៊ី​រ៉​ង់​ឲ្យ​ត្រឡប់មក​គោរព​កិច្ចព្រមព្រៀង​ ​ឬ​យ៉ាងណា​? ​ប៉ុន្តែ​លោក​ ​បៃ​ដិ​ន​ ​ងក់ក្បាល​ជា​សញ្ញា​យល់ព្រម​ ​នៅ​ពេល​អ្នក​សម្ភាសន៍​និយាយ​ថា​ ​អាមេរិក​នឹង​លើក​ទណ្ឌកម្ម​ ​បើសិនជា​អ៊ី​រ៉​ង់​បញ្ឈប់​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ ​។​ ការ​កត់​សម្គាល់​ខាងលើ​នេះ​របស់​លោក​ ​បៃ​ដិ​ន​ ​បាន​កើតមានឡើង​ស្រប​ពេល​រដ្ឋមន្ត្រីការបរទេស​អ៊ី​រ៉​ង់ ​លោក​ ចា​វ៉ា​ដ​ ហ្សា​រី​ហ្វ ​បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​អាមេរិក​ត្រូវ​ចូលរួម​កិច្ចព្រមព្រៀង​នេះ​វិញ​ឲ្យបាន​មុន​ថ្ងៃ​ទី​២​១​ ​ខែកុម្ភៈ​ ​ព្រោះ​សភា​អ៊ី​រ៉​ង់​ដែល​កាន់កាប់​ដោយ​អ្នកមាន​ទំនោរ​ប្រឆាំង​អាមេរិក​ ​បាន​អនុម័ត​ច្បាប់​ឱ្យ​រដ្ឋាភិបាល​បង្កើន​សកម្មភាព​នុយ​ក្លេអ៊ែ​រ​ ​បើ​សិន​អាមេរិក​មិន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​នៅ​ត្រឹម​ថ្ងៃ​ទី​២​១​ ​ខែកុម្ភៈ​ខាងមុខនេះ​ទេ​នោះ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

  • ​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​មាន​ផែនការ​ដាក់​សហរដ្ឋអាមេរិក​ចូលក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិឡើង​វិញ

    ​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​មាន​ផែនការ​ដាក់​សហរដ្ឋអាមេរិក​ចូលក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិឡើង​វិញ

    ​អាមេរិក​៖​ ​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​វិល​ត្រលប់​ទៅ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​នៃ​អង្គការសហប្រជាជាតិ​ឡើងវិញ​ ​បន្ទាប់ពី​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ដើរចេញ​ពី​ស្ថាប័ន​អន្តរជាតិ​នេះ​កាលពី​០​៣​ឆ្នាំមុន​ ​។​ រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​អាន់​ថូ​នី​ ​ប្លី​ន​ខេន​ ​នឹង​ប្រកាស​នៅ​ថ្ងៃចន្ទ​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​អំពី​កា​រវិល​ត្រលប់​របស់​សហរដ្ឋអាមេរិក​ទៅ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​នៃ​អង្គការសហប្រជាជាតិ​ឡើងវិញ​ ​ក្នុងនាម​ជា​សមាជិក​អង្កេត​ការណ៍​ ​នេះ​បើ​តាម​ម​ន្រ្តី​ជាន់ខ្ពស់​ ​នៃ​ក្រសួងការបរទេស​អាមេរិក​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​។​ សូម​ជម្រាប​ថា​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​មហាសន្និបាតអង្គការសហប្រជាជាតិ​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ថ្មី​សម្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​នៃ​អង្គការសហប្រជាជាតិ​ ​ខណៈ​សមាជិក​នីមួយៗ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​សម្រាប់​រយៈពេល​០​៣​ឆ្នាំ​ ​ហើយ​មិន​អាច​កាន់​លើស​ពី​០​២​អាណត្តិ​ជាប់គ្នា​ឡើយ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​គណបក្ស​ N​L​D​ ​របស់​លោកស្រី​ ​ស៊ូ​ជី​ ​អំពាវនាវ​អោយ​អង្គការសហប្រជាជាតិ​ ​និង​សហគមន៍​អន្តរជាតិ​កុំ​ទទួលស្គាល់​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា

    ​គណបក្ស​ N​L​D​ ​របស់​លោកស្រី​ ​ស៊ូ​ជី​ ​អំពាវនាវ​អោយ​អង្គការសហប្រជាជាតិ​ ​និង​សហគមន៍​អន្តរជាតិ​កុំ​ទទួលស្គាល់​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា

    ​មី​យ៉ា​ន់​ម៉ា​៖​ ​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ (N​L​D​) ​ដឹកនាំ​ដោយ​ទីប្រឹក្សា​រដ្ឋ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​គឺ​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​នោះ​ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ដើម្បី​ជំរុញ​អោយ​អង្គការសហប្រជាជាតិ​ ​និង​សហគមន៍​អន្តរជាតិ​កុំ​ទទួលស្គាល់​ក្រុមប្រឹក្សារដ្ឋ​បាល​ថ្មី​ដែល​ទើប​បង្កើត​ឡើង​ ​ក្រោយ​រដ្ឋប្រហារយោធា​ ​។​ សមាជិក​គណៈកម្មាធិការប្រតិបត្តិ​កណ្តាល​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ​លោក​ ​អ៊ុង​ ខ្យី ន្យី​ន​ត៍ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បរទេស​ថា​ ​រដ្ឋប្រហារ​នេះ​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​ទេ​ ​ហើយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ ​វី​ន​ ម្យី​ន​ត៍ ​ដែល​កំពុង​ជាប់ឃុំឃាំង​នៅតែ​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​ ​។​ ​គ្មាន​ប្រទេស​ណា​គួរ​ទទួលស្គាល់​របប​យោធា​ទេ​ ​ប្រសិនបើ​ពួកគេ​គោរព​បទដ្ឋាន​ប្រជាធិបតេយ្យ​ ​។​ គួរ​បញ្ជាក់​ថា​ ​ក្រោយ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​នេះ​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ចាប់​ឃុំ​ខ្លួន​លោកស្រី​ ​ស៊ូ​ជី​ ​និង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​រូប​ទៀត​នៃ​រដ្ឋាភិបាល​លោកស្រី​ ​ដោយ​ថែមទាំង​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​មួយ​ឆ្នាំ​ទៀត​ផង​ ​។​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ឱ្យ​ដឹង​ថា​ ​លោកស្រី​ ​ស៊ូ​ជី​ ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ​មាន​សុខភាព​ល្អ​ធម្មតា​ ​តែ​លោកស្រី​កំពុង​ប្រឈមមុខនឹង​បទចោទប្រកាន់​ពី​បទ​កាន់កាប់​វិទ្យុ​ទាក់ទង​ ​ឬ​អាយ​កូ​ម​ខុសច្បាប់​ ​ហើយ​បទ​ចោទ​នេះ​អាច​ឱ្យ​លោកស្រី​ជាប់ពន្ធនាគារ​០​៣​ឆ្នាំ​ ​ប្រសិនបើ​ត្រូវ​បាន​គេ​កាត់ទោស​មែន​នោះ​ ​៕​ ​ប្រភព​៖​ ​An​ado​l​u

  • ​ប៉ូលិស​នៅ​រដ្ឋធានី​ណៃពិដោ ​ប្រើ​កាណុង​បាញ់​ទឹក​លើ​ក្រុម​បាតុករ​ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ថ្ងៃចន្ទ​នេះ

    ​ប៉ូលិស​នៅ​រដ្ឋធានី​ណៃពិដោ ​ប្រើ​កាណុង​បាញ់​ទឹក​លើ​ក្រុម​បាតុករ​ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ថ្ងៃចន្ទ​នេះ

    ​មី​យ៉ា​ន់​ម៉ា​៖​ ​ប៉ូលិស​នៅ​រដ្ឋធានី​ណៃពិដោ ​បាន​ប្រើប្រាស់​កាណុង​បាញ់​ទឹក​លើ​ក្រុម​បាតុករ​ ​ដែល​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ថ្ងៃចន្ទ​នេះ​ ​ពោល​គឺ​មួយ​ស​ប្តាហ៍​ក្រោយ​រដ្ឋប្រហារយោធា​ ​។​ កងកម្លាំង​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​បាន​ប្រើ​កាណុង​បាញ់​ទឹក​លើ​ក្រុម​បាតុករ​រាប់ពាន់​នាក់​ដោយសារតែ​សកម្មភាព​របស់​ពួកគេ​កាន់តែ​មាន​ភាព​ពុះកញ្ជ្រោល​ ​ប៉ុន្តែ​សកម្ម​ ​ភាព​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​នៅ​បន្ត​ទៅមុខ​ដដែល​ ​។​ ​ទន្ទឹមគ្នា​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​បង្ហាញ​រូបភាព​ ​នៃ​ក្រុម​បាតុករ​មួយ​ចំនួន​បាន​រង​របួស​ ​នៅ​ពេល​ពួកគេ​ដួល​ទៅលើ​ដី​ផង​ដែរ​ ​។​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​ក្រុម​ប្រឆាំង​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា​ក៏បាន​ប្រកូកប្រកាស​អោយ​មនុស្សម្នា​ចូលរួម​ធ្វើបាតុកម្ម​ឲ្យ​កាន់តែ​ច្រើនឡើង​ ​នៅ​ក្នុង​ថ្ងៃចន្ទ​នេះ​ ​មួយ​ស​ប្តាហ៍​ក្រោយ​ទង្វើ​ដែល​អន្តរជាតិ​មើលឃើញ​ថា​ ​ជា​រដ្ឋប្រហារយោធា​ ​បាន​កើតមានឡើង​ ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​លោក​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​ចេញពី​អំណាច​ ​៕​ ​ប្រភព​៖​ CN​A

  • ​អ្នក​វិនិយោគ​វិ​ស័យ​អចល​ន​ទ្រព្យ​បញ្ជាក់​ថា​ ​ការ​ទិញ​ ​និង​លក់​អចល​ន​ទ្រព្យ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ធ្លាក់ចុះ​ជិត​១​០​០​ភាគរយ

    ​អ្នក​វិនិយោគ​វិ​ស័យ​អចល​ន​ទ្រព្យ​បញ្ជាក់​ថា​ ​ការ​ទិញ​ ​និង​លក់​អចល​ន​ទ្រព្យ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ធ្លាក់ចុះ​ជិត​១​០​០​ភាគរយ

    ​មី​យ៉ា​ន់​ម៉ា​៖​ ​អ្នក​វិនិយោគ​វិ​ស័យ​អចល​ន​ទ្រព្យ​មី​យ៉ា​ន់​ម៉ា​បញ្ជាក់​ថា​ ​ការ​ទិញ​ ​និង​លក់​អចល​ន​ទ្រព្យ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ធ្លាក់ចុះ​ជិត​១​០​០​ភាគរយ​ ​បន្ទាប់ពី​យោធា​បាន​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​ជាប់ឆ្នោត​លោកស្រី​ ​អ៊ុង​ ​សាន​ ​ស៊ូ​ជី​ ​និង​ម​ន្រ្តី​ជាន់ខ្ពស់​ជាច្រើន​រូប​ទៀត​នៃ​រដ្ឋាភិបាល​របស់​លោកស្រី​ ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ នាយក​គ្រប់គ្រង​គេហទំព័រ​ ​i​M​y​an​mar​House​.​co​m​ ​លោក​ U ​Nay​ ​M​in​ ​T​h​u ​និយាយ​ថា​ ​ទី​ផ្សារ​អចល​ន​ទ្រព្យ​កំពុងតែ​ឈាន​ទៅ​រក​លទ្ធផល​ល្អ​នៅ​ក្នុង​ស​ប្តាហ៍​ទី​៣​ ​និង​ចុងក្រោយ​នៃ​ខែ​មករា​ ​ដោយ​កត់ត្រា​ជាមធ្យម​ប្រចាំ​ស​ប្តាហ៍​ពី​ ​២​ ​ទៅ​ ​៣​ ​លាន​ដុល្លារ​ ​ទាក់ទង​នឹង​កា​រលក់​ ​និង​ការ​ទិញ​ ​ប៉ុន្តែ​តួលេខ​ទាំងនេះ​បាន​ធ្លាក់ចុះ​៩​៥​ភាគរយ​ចាប់តាំង​ពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​។​ ​ជាមួយគ្នា​នេះ​ ​សហគ្រិន​សំណង់​និយាយ​ថា​ វិនិ​យោគិន​បរទេស​មួយ​ចំនួន​បាន​បញ្ឈប់​ប្រតិបត្តិការ​របស់​ពួកគេ​ ​។​ បើ​តាម​លោក​ U K​y​a​w​ K​y​a​w​ ​So​e​ ​ដែល​មកពី​សហ​ព័ន្ធ​សហគ្រិន​សំណង់​មី​យ៉ា​ន់​ម៉ា​ ​មិន​ត្រឹមតែ​ការ​វិនិយោគ​បរទេស​ប៉ុណ្ណោះ​ទេ​ ​តម្រូវ​ការ​ក្នុងស្រុក​ក៏​នឹង​ធ្លាក់ចុះ​ផង​ដែរ​ដោយសារតែ​ស្ថានភាព​នយោបាយ​មាន​ការផ្លាស់ប្តូរ​ ​។​ វិ​ស​័​យ​សំណង់​ ​និង​អចល​ន​ទ្រព្យ​នឹង​ដំណើរការ​ជា​ធម្មតា​ឡើងវិញ​ ​ខណៈ​ណា​ស្ថានភាព​នយោបាយ​មាន​ស្ថេរ​ភាព​ ​៕​ ​ប្រភព​៖​ ​M​y​an​mar​ ​Time​s

  • ​មនុស្ស​រាប់​ម៉ឺន​នាក់​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ទូទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដើម្បី​សម្តែង​ការ​គាំទ្រ​លោកស្រី​ ​ស៊ូ​ជី

    ​មនុស្ស​រាប់​ម៉ឺន​នាក់​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ទូទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដើម្បី​សម្តែង​ការ​គាំទ្រ​លោកស្រី​ ​ស៊ូ​ជី

    ​មី​យ៉ា​ន់​ម៉ា​៖​ ​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទូទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ស​ប្តាហ៍​មុន​ ​ក៏ដូចជា​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​នៅ​ក្នុង​ការ​តវ៉ា​ដ៏​ធំបំផុត​ចាប់តាំង​ពី​បដិវត្ត​ ​Saffron​ ​ឆ្នាំ​២​០​០​៧​ ​ដែល​បាន​ជួយ​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​លទ្ធិប្រជាធិបតេយ្យ​ ​។​ នៅ​ថ្ងៃ​ទី​២​នៃ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នេះ​ ​ក្រុម​អ្នក​តវ៉ា​ក្នុង​ទីក្រុង​ ​យ៉ាង​ហ្គ​ន​ ​បាន​ពាក់អាវ​ពណ៌ក្រហម​ ​កាន់​ទង់​ក្រហម​ ​និង​ប៉េងប៉ោង​ពណ៌ក្រហម​ ​ដែល​ជា​ពណ៌​របស់​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ (N​L​D​) ​របស់​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ដោយ​ពួកគេ​ស្រែក​ថា​ ​យើង​មិន​ចង់បាន​របប​ផ្តាច់ការ​យោធា​ទេ​… ​យើង​ចង់បាន​ប្រជាធិបតេយ្យ​ ​។​ ក្រុម​អ្នក​តវ៉ា​ក្នុង​ទីក្រុង​យ៉ាង​ហ្គ​ន​ ​បាន​បំ​បែកគ្នា​នៅ​ពេលយប់​ ​តែ​និយាយ​ថា​ ​ពួកគេ​នឹង​វិល​ត្រឡប់មកវិញ​ ​ប្រសិនបើ​ការ​ទាមទារ​របស់​ពួកគេ​មិន​ត្រូវ​បាន​ឆ្លើយតប​ទេ​នោះ​ ​។​ ​ការ​ធ្វើបាតុកម្ម​នេះ​ភាគច្រើន​មាន​លក្ខណៈ​អហិង្សា​ ​មិន​ដូច​ការ​បង្ក្រាប​បង្ហូរ​ឈាម​កាលពី​ឆ្នាំ​១​៩​៩​៨​ ​និង​ឆ្នាំ​២​០​០​៧​ទេ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត​នៅ​មី​យ៉ា​ន់​ម៉ា​បើក​ដំ​ណើ​ការ​ឡើងវិញ​ផ្នែកខ្លះ ​ចំ​ពេល​ផ្ទុះ​ការ​តវ៉ា​ទ្រង់​ទ្រាយ់​ធំ​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា

    ​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត​នៅ​មី​យ៉ា​ន់​ម៉ា​បើក​ដំ​ណើ​ការ​ឡើងវិញ​ផ្នែកខ្លះ ​ចំ​ពេល​ផ្ទុះ​ការ​តវ៉ា​ទ្រង់​ទ្រាយ់​ធំ​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា

    មី​យ៉ា​ន់​ម៉ា​៖​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ប្រព័ន្ធ​អ៊ិនធើណិត​នៅ​មី​យ៉ា​ន់​ម៉ា​ត្រូវ​បាន​ស្តារ​ឡើងវិញ​ផ្នែក​ខ្លះ​ហើយ​ ​ចំ​ពេល​ដែល​ការ​បិទ​គេហទំព័រ​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ទូទាំង​ប្រទេស​បាន​បរាជ័យ​ ​ក្នុង​ការ​ទប់​ស្កាត់​កំហឹង​សាធារណៈ​ ​និង​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា​ ​ដែល​បាន​ទម្លាក់​លោកស្រី​ ​អ៊ុង​ ​សាន​ ​ស៊ូ​ជី​ ​។​ តាមរយៈ​បណ្តាញ​សង្គម​ ​T​wit​t​e​r ​អង្គការ​ ណេ​ត​ប្លក់​ស៍ ​ដែល​ជំនាញ​ខាង​តាមដាន​ ​ការ​ផ្ដាច់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នៅ​ជុំវិញ​ពិភពលោក​ ​បាន​បញ្ជាក់​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា​ ​ប្រព័ន្ធ​អ៊ិនធើណិត​នៅ​មី​យ៉ា​ន់​ម៉ា​បាន​ដំ​ណើ​ការ​ឡើងវិញ​ខ្លះ​ហើយ​ ​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃអាទិត្យ​ម្សិលមិញ​ (​ម៉ោង​ក្នុង​តំបន់​) ​ខណៈ​ដំ​ណើ​ការ​នៃ​បណ្តាញទំនាក់ទំនងសង្គម​នៅតែ​មាន​ក​ម្រិ​ត​ ​។​ សូម​ជម្រាប​ថា​ ​ក្រោយ​ដណ្តើម​អំណាច​បាន​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​បិទ​ខ្ទប់​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា​ដូចជា​ ​Face​book​ ​T​wit​t​e​r ​និង​ ​Inst​a​gram​ ​ដោយ​សំអាង​លើ​ហេតុផល​រក្សា​ស្ថេរ​ភាពជា​តិ ​ព្រមទាំង​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​មួយ​ឆ្នាំ​ ​៕​ ​ប្រភព​៖​ ​A​F​P

  • ​មនុស្សច្រើនជា​ង​១​២​៥​នាក់​ប្រឈម​នឹង​ការ​ស្លាប់​ ​ក្រោយបាត់ខ្លួនក្នុងករណី​បាក់​ផ្ទាំង​ទឹកកក​ចូល​ទន្លេ​ធ្វើឲ្យ​ធ្លាយ​ទំនប់ទឹក​នៅ​ឥណ្ឌា

    ​មនុស្សច្រើនជា​ង​១​២​៥​នាក់​ប្រឈម​នឹង​ការ​ស្លាប់​ ​ក្រោយបាត់ខ្លួនក្នុងករណី​បាក់​ផ្ទាំង​ទឹកកក​ចូល​ទន្លេ​ធ្វើឲ្យ​ធ្លាយ​ទំនប់ទឹក​នៅ​ឥណ្ឌា

    ​ឥណ្ឌា​៖​ ​មនុស្ស​រាប់​រយ​នាក់​កំពុង​បាត់ខ្លួន​ ​និង​ ​ត្រូវ​បាន​គេ​ព្រួយបារម្ភ​ថា​ស្លាប់​ ​ក្រោយ​ផ្ទាំង​ទឹកកក​នៃ​ភ្នំ​ហិមាល័យ​បាន​បាក់​ចូលក្នុង​ទន្លេ​ ​ហើយ​បង្ក​ជា​គ្រោះ​ទឹកជំនន់​ដ៏​ធំ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ ​។​ គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​ខាងលើ​នេះ​ ​បាន​ជន់​លិច​ទំនប់​ ​និង​ហូរកាត់​ជ្រលងភ្នំ​ក្នុង​រដ្ឋ​ ​អ៊ូ​តា​រ៉ា​ខា​ញ​ ​ដោយ​ភូមិ​ជាច្រើន​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅកាន់​ទី​សុវត្ថិភាព​ ​ប៉ុន្តែ​ក្រុម​ម​ន្រ្តី​ព្រមាន​ថា​ ​មនុស្សជា​ង​១​២​៥​នាក់​អាច​នឹង​បាត់បង់ជីវិត​នៅ​ក្នុង​ហេតុការណ៍​នេះ​ ​។​ ​បើ​តាម​ប៉ូលិស​រដ្ឋ​ ​អ៊ូ​តា​រ៉ា​ខា​ញ​ការ​បាក់​ផ្ទាំង​ទឹកកក​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​១​១​និង​០​០​នាទី​ (​ម៉ោង​ក្នុង​តំបន់​) ​ដោយ​វា​បំផ្លាញ​ទំនប់​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​គម្រោង​វា​រី​អគ្គិសនី​ ​រី​ស៊ី​ហ្គា​ន​ហ្គា ​។​ ប៉ូលិស​រដ្ឋ​នេះ​និយាយ​ទៀត​ថា​ ​មានផល​ប៉ះពាល់​យ៉ាង​ធំធេង​នៅ​តាម​ដងទន្លេ​ ឌូ​លី​ ហ្គា​ន​ហ្គា ​ដែល​ធ្វើឲ្យខូច​ខាត​ដល់​គម្រោង​ថាមពល​មួយផ្សេងទៀត​ ​ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​តំបន់​ ​តា​វ៉ា​ន​ ​។​ ​ដោយឡែក​អាជ្ញាធរ​ឥណ្ឌា​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​ខ្លួន​កំពុង​បើក​ប្រតិបត្តិការ​រុករក​មួយ​ ​បន្ទាប់ពី​ផ្ទាំង​ជម្រាល​ភ្នំ​ដែល​ស្ថិតនៅ​តំបន់​តា​វ៉ា​ន​ ​នៃ​រដ្ឋ​អ៊ូ​តា​រ៉ា​ខា​ញ​បាន​បាក់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៨​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​១​០​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៨​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​០​៦​លាន​៦​៧​ម៉ឺន​៧​ពាន់​៣​៧​២​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​៣​២​ម៉ឺន​៦​ពាន់​៨​១​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​៨​លាន​៣​៧​ម៉ឺន​៥​ពាន់​៤​៣​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៧​លាន​៦​១​ម៉ឺន​១​ពាន់​៤​០​៣​នាក់​ ​ស្លាប់​ចំនួន​៤​៧​ម៉ឺន​៤​ពាន់​៩​៣​៣​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៧​លាន​៣​៥​ម៉ឺន​៤​ពាន់​៣​៨​៨​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៨​៣​ម៉ឺន​៨​ពាន់​៨​៤​៣​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៥​ពាន់​១​១​៤​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៥​៣​ម៉ឺន​៣​ពាន់​៧​៦​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៩​លាន​៥​២​ម៉ឺន​៤​ពាន់​៦​៤​០​នាក់​ ​ស្លាប់​២​៣​ម៉ឺន​១​ពាន់​៥​៦​១​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៣​៩​ម៉ឺន​៧​ពាន់​១​៨​៧​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s