Category: ព័ត៌មានអន្តរជាតិ

  • ​សហរដ្ឋអាមេរិក​ចេញមុខ​អំពាវនាវ​អោយ​យោធា​មី​យ៉ា​ន់​ម៉ា​ដោះលែង​លោកស្រី​ ​ស៊ូ​ជី​ ​និង​មេដឹកនាំ​ស៊ីវិល​ជាបន្ទាន់

    ​សហរដ្ឋអាមេរិក​ចេញមុខ​អំពាវនាវ​អោយ​យោធា​មី​យ៉ា​ន់​ម៉ា​ដោះលែង​លោកស្រី​ ​ស៊ូ​ជី​ ​និង​មេដឹកនាំ​ស៊ីវិល​ជាបន្ទាន់

    អាមេរិក​៖​ ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃពុធ​នេះ​បាន​អំពាវនាវ​អោយ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ដោះលែង​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ខណៈ​មេដឹកនាំ​ដែល​បណ្តេញ​ចេញពី​អំណាច​រូប​នេះ​កំពុង​រង​ការចោទប្រកាន់​ ​បន្ទាប់ពី​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​រដ្ឋប្រហារ​កាលពី​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក​ ណេ​ដ​ ​ប្រៃ​យ៍ ​បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​យើង​អំពាវនាវ​អោយ​យោធា​ធ្វើការ​ដោះលែង​ពួកគេ​ទាំងអស់​ជាបន្ទាន់​ ​ក្នុង​នោះ​រួម​មាន​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​និង​មេដឹកនាំ​ស៊ីវិល​ជាច្រើន​រូប​ផ្សេងទៀត​ ​។​ ​ការ​អំពាវនាវ​ខាងលើ​នេះ​របស់​សហរដ្ឋអាមេរិក​ ​បាន​កើតមានឡើង​ចំ​ពេល​ដែល​ប៉ូលិស​បាន​ចោទប្រកាន់​ជា​ផ្លូវការ​លើកដំបូង​ ​ប្រឆាំង​នឹង​លោកស្រី​ ​ស៊ូ​ជី​ ​ដោយ​ចោទប្រកាន់​មេដឹកនាំ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​អំណាច​រូប​នេះ​ថា​ ​បាន​កាន់កាប់​អាយ​កូ​ម​ ​ឬ​វិទ្យុ​ទាក់ទង​ ​នាំចូល​ដោយ​ខុសច្បាប់​ ​និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​យោធា​នូវ​ហេតុផល​ ​ដើម្បី​ឃុំ​ខ្លួន​លោកស្រី​រយៈពេល​ពីរ​ស​ប្តាហ៍ ​។​ អ្នកនាំពាក្យ​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​លោក​ ​គី​ ​ថូ​ ​បញ្ជាក់​ថា​ ​ការចោទប្រកាន់​ប្រឆាំង​នឹង​លោកស្រី​ ​ស៊ូ​ជី​ ​នេះ​ ​អាច​នឹង​ផ្តន្ទាទោស​លោកស្រី​ជាប់ពន្ធនាគារ​អតិបរមា​០​៣​ឆ្នាំ​ ​។​ ​ចំ​នែក​ឯ​លោក​ប្រធានាធិបតី​ ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​លោក​ ​វី​ន​ មី្យ​ន​ ​ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ផង​ដែរ​ ​។​ ​ឯកសារ​ចោទប្រកាន់​ដែល​លេច​ធ្លាយ​ចុះ​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​បង្ហាញ​ថា​ ​ពួកគាត់​អាច​នឹង​ត្រូវ​គេ​ឃុំ​ខ្លួន​រហូតដល់​ថ្ងៃ​ទី​១​៥​ ​ខែកុម្ភៈ​ខាងមុខនេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​សហរដ្ឋអាមេរិក​​សម្រេច​បន្ត​សន្ធិសញ្ញា​ ​New​ ​START​ ជាមួយរុស្ស៊ី​រយៈពេល​០​៥​ឆ្នាំ​ទៀត

    ​សហរដ្ឋអាមេរិក​​សម្រេច​បន្ត​សន្ធិសញ្ញា​ ​New​ ​START​ ជាមួយរុស្ស៊ី​រយៈពេល​០​៥​ឆ្នាំ​ទៀត

    អាមេរិក​៖​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​ ​លោក​ ​អាន់​តូ​នី​ ផ្លី​ន​ខេន​ ​នៅ​ថ្ងៃពុធ​នេះ​បញ្ជាក់​ថា​ ​ប្រទេស​របស់​លោក​បាន​សម្រេច​បន្ត​សន្ធិសញ្ញា​រំសាយ​អាវុធ​នុយ​ក្លេអ៊ែ​រ​ ​New​ ​START​ ​ជាមួយ​រុស្ស៊ី​រយៈពេល​០​៥​ឆ្នាំ​ទៀត​ ​ដោយ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០​៣​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​នេះ​ ​។​ លោក​ ​អាន់​តូ​នី​ ផ្លី​ន​ខេន​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​សន្យា​រក្សា​ប្រជាជន​អាមេរិក​អោយ​រួចផុត​ពី​ការ​គំរាមកំហែង​នុយ​ក្លេអ៊ែ​រ​ ​ដោយ​ការ​ស្តារ​ភាពជា​អ្នកដឹកនាំ​របស់​សហរដ្ឋអាមេរិក​លើ​ការ​គ្រប់​ ​គ្រង​អាវុធ​ ​។​ ​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​បន្ថែម​ទៀត​ថា​ ​ថ្ងៃនេះ​សហរដ្ឋអាមេរិក​បាន​បោះជំហាន​ដំបូង​ឆ្ពោះទៅ​រកការធ្វើ​ល្អ​តាម​ការ​សន្យា​ ​នៅពេលដែល​ខ្លួន​បាន​បន្ត​សន្ធិសញ្ញា​ ​New​ ​START​ ​ថ្មី​ជាមួយ​រុស្ស៊ី​រយៈពេល​០​៥​ឆ្នាំ​ទៀត​ ​។​ សូម​ជម្រាប​ថា​ ​សន្ធិសញ្ញា​ ​New​ ​START​ ​គឺជា​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២​០​១​០​ ​រវាងប្រទេស​រុស្ស៊ី ​និង​សហរដ្ឋអាមេរិក​ ​ហើយនឹង​ត្រូវ​ចប់​សុពលភាព​នៅដើម​ឆ្នាំ​២​០​២​១​នេះ​ ​។​ ​សន្ធិសញ្ញា​នេះ​ ​មាន​គោលដៅ​គ្រប់គ្រង​អាវុធ​នុយ​ក្លេអ៊ែ​រ​ ​និង​កាត់បន្ថយ​វា​បន្តិចម្តងៗ​ ​ស្របតាម​សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយ​ក្លេអ៊ែ​រ​ឆ្នាំ​១​៩​៦​៨​ ​៕​ ​ប្រភព​៖​ ​M​os​cow​ ​Time​s

  • ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បរាជ័យ​ ​ជុំវិញ​ការ​ព្រមព្រៀង​ចេញ​សេចក្តីថ្លែង​ការណ៍​ថ្កោលទោស​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា

    ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បរាជ័យ​ ​ជុំវិញ​ការ​ព្រមព្រៀង​ចេញ​សេចក្តីថ្លែង​ការណ៍​ថ្កោលទោស​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា

    ​បរទេស​៖​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ UNSC ​បាន​បរាជ័យ​ក្នុង​ការ​ព្រមព្រៀង​លើ​សេចក្តីថ្លែង​ការណ៍​រួម​មួយ​ ​ដែល​ថ្កោលទោស​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា​ ​ក្រោយ​កិច្ចប្រជុំ​បន្ទាន់​រយៈពេល​ពីរ​ម៉ោង​មិនបាន​ទទួលការ​គាំទ្រ​ពី​ចិន​ ​។​ ​ក្រុម​ ​អ្នកការទូត​និយាយ​ថា​ ​ការពិភាក្សា​លើ​សេចក្តីថ្លែង​ការណ៍​នេះ​នឹង​នៅតែ​បន្ត​ ​។​ កិច្ចប្រជុំ​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ស្រប​ពេល​ដែល​យោធា​បាន​ឃុំ​ខ្លួន​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​និង​ម​ន្រ្តី​ជាន់ខ្ពស់​ជាច្រើន​រូប​ទៀត​នៅ​ក្នុង​ការ​វាយឆ្មក់​មួយ​កាល​ពីព្រឹក​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ហើយ​បន្ទាប់មក​លោក​អគ្គ​មេបញ្ជាការ​យោធា​ ​មីន​ អោ​ង​ ហ្លេ​ង​ ​បាន​ឡើង​កាន់អំណាច​ ​។​ យ៉ាងណាមិញ​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​និយាយ​ថា​ ​រដ្ឋប្រហារ​របស់​ខ្លួន​គឺ​មាន​លក្ខណៈ​ជា​រដ្ឋធម្មនុញ្ញ​ ​ហើយ​បាន​សន្យា​ថា​ ​នឹង​រៀបចំ​ការបោះឆ្នោត​សារ​ជាថ្មី​ ​ដោយ​អះអាង​ថា​ ​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា​កន្លងទៅ​ ​គឺ​មានការ​ក្លែង​បន្លំ​សន្លឹកឆ្នោត​ ​។​ ​ចំណែក​ស្ថានភាព​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ ​នឹង​នៅតែ​មាន​សុពលភាព​រយៈពេល​មួយ​ឆ្នាំ​ ​៕​ ​ប្រភព​៖​ ​A​l​j​a​z​e​era

  • ​ក្រុម​ប្រទេស​ ​G​7 ​ថ្កោលទោស​ការ​ធ្វើ​រដ្ឋប្រហារយោធា​នៅ​មី​យ៉ា​ន់​ម៉ា​ ​និង​អំពាវនាវ​អោយ​បញ្ចប់​កា​រដាក់​ប្រទេស​នេះ​ក្នុង​គ្រាអាសន្ន

    ​ក្រុម​ប្រទេស​ ​G​7 ​ថ្កោលទោស​ការ​ធ្វើ​រដ្ឋប្រហារយោធា​នៅ​មី​យ៉ា​ន់​ម៉ា​ ​និង​អំពាវនាវ​អោយ​បញ្ចប់​កា​រដាក់​ប្រទេស​នេះ​ក្នុង​គ្រាអាសន្ន

    បរទេស​៖​ ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧​ ​ឬ​ ​G​7 ​បាន​ថ្កោលទោស​ការ​ធ្វើ​រដ្ឋប្រហារយោធា​នៅ​មី​យ៉ា​ន់​ម៉ា​ ​និង​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​របស់​ខ្លួន​ ​ជុំវិញ​ការ​ចាប់ខ្លួន​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​និង​ម​ន្រ្តី​ជា​ន​ខ្ពស់​ជាច្រើន​រូប​ទៀត​នៃ​រដ្ឋាភិបាល​របស់​លោកស្រី​ ​។​ ក្រុម​ប្រទេស​ ​G​7 ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ថា​ ​ពួកយើង​… ​រដ្ឋ​ម​ន្រ្តី​ការបរទេស​ ​G​7 ​នៃ​ប្រទេស​កាណាដា​ ​បារាំង​ ​អាល្លឺម៉ង់​ ​អ៊ីតាលី​ ​ជប៉ុន​ ​អង់គ្លេស​ ​និង​ ​សហរដ្ឋអាមេរិក​ ​ព្រមទាំង​ក្រុម​អ្នកតំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​បាន​រួប​រួមគ្នា​ថ្កោលទោស​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា​ ​។​ ​យើង​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​ស៊ីវិល​មី​យ៉ា​ន់​ម៉ា​ ​រួម​មាន​ទីប្រឹក្សា​រដ្ឋ​ ​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​និង​ប្រ​ធានា​ធីប​តី ​លោក​ ​យូ​ ​វី​ន​ ម្យី​ន​ត៍ ​កាលពី​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​។​ ទន្ទឹមគ្នា​ ​ក្រុម​រដ្ឋ​ម​ន្រ្តី​ការបរទេស​ ​G​7 ​ក៏បាន​ធ្វើការ​អំពាវនាវ​អោយ​យោធា​បញ្ចប់​កា​រដាក់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ក្នុង​គ្រា​មានអាសន្ន​ ​ហើយ​អនុញ្ញាត​អោយ​មានដំណើរ​ការ​ផ្នែក​មនុស្សធម៌​ដោយ​គ្មាន​ការ​រឹតត្បិត​ ​ដើម្បី​គាំទ្រ​ដល់​ជន​ងាយ​រងគ្រោះ​បំផុត​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ក្រសួង​ព័ត៌មាន​មី​យ៉ា​ន់​ម៉ា​ព្រមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​ ​ប្រជាជន​កុំ​អោយ​ចែកចាយ​ពាក្យចចាមអារ៉ាម​ ​និង​ការ​ញុះញង់​អោយ​មាន​ចលាចល

    ក្រសួង​ព័ត៌មាន​មី​យ៉ា​ន់​ម៉ា​ព្រមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​ ​ប្រជាជន​កុំ​អោយ​ចែកចាយ​ពាក្យចចាមអារ៉ាម​ ​និង​ការ​ញុះញង់​អោយ​មាន​ចលាចល

    ​មី​យ៉ា​ន់​ម៉ា​៖​ ​ក្រសួង​ព័ត៌មាន​មី​យ៉ា​ន់​ម៉ា​ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​ ​ដោយ​ព្រមាន​បណ្តាញ​សារ​ព័ត៌មាន​ ​និង​ ​ប្រជាជន​កុំឲ្យ​ចែកចាយ​ពាក្យចចាមអារ៉ាម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​និង​ ​ញុះញង់​ឲ្យ​មាន​ចលាចល​ ​ក៏ដូចជា​ជំរុញ​ឲ្យ​ប្រជាជន​សហការ​ជាមួយ​រដ្ឋាភិបាល​ ​។​ ក្រសួង​ព័ត៌មាន​មី​យ៉ា​ន់​ម៉ា​បាន​បញ្ជាក់​ថា​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​ប្រជាជន​មួយ​ចំនួន​កំពុង​បង្កើន​ពាក្យចចាមអារ៉ាម​នៅ​លើ​បណ្តាញ​សង្គម​ ​និង​បង្កើត​ការ​ជួបជុំ​ដើម្បី​ញុះញង់​ ​ព្រមទាំង​ចេញ​សេចក្តីថ្លែង​ការណ៍​ដែល​អាចប​ង្ក​ចលាចល​ ​។​ ​យើង​សូម​ជំរុញ​ឲ្យ​ប្រជាជន​កុំ​ធ្វើសកម្មភាព​ទាំងនេះ​ ​ហើយ​យើង​សូម​ជូនដំណឹង​ដល់​សាធារណៈ​ជន​ឲ្យ​សហការ​ ​ដោយ​យោង​តាមច្បាប់​ដែល​មានស្រាប់​ ​និង​រដ្ឋាភិបាល​ ​។​ យ៉ាងណាមិញ​ ​សេចក្តីថ្លែង​ការណ៍​របស់​​​ក្រសួង​ព័ត៌មាន​មី​យ៉ា​ន់​ម៉ា​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា​តើ​ពាក្យចចាមអារ៉ាម​ ​ឬ​ការ​ជួបជុំ​ប្រភេទ​អ្វី​ដែល​ខ្លួន​ចង់​សំដៅ​នោះ​ទេ​ ​គ្រាន់តែ​បាន​ព្រមាន​ថា​ ​បញ្ហា​នេះ​ ​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សាមគ្គីភាព​ជាមួយ​ប្រជាជន​ ​និង​អន្តរាយ​ដល់​ស្ថិរភាព​របស់​ប្រទេស​ ​៕​ ​ប្រភព​៖​ ​M​y​an​mar​ ​Time​s

  • ​យោធា​មី​យ៉ា​ន់​ម៉ា​ដោះលែង​មនុស្ស​៤​០​០​នាក់​ ​ក្រោយ​ចាប់ខ្លួន​នៅ​ក្នុង​រដ្ឋប្រហារ​ ​ខណៈ​លោកស្រី​ ​ស៊ូ​ជី​ ​​បន្ត​ឃុំ​ខ្លួន​​ដដែល

    ​យោធា​មី​យ៉ា​ន់​ម៉ា​ដោះលែង​មនុស្ស​៤​០​០​នាក់​ ​ក្រោយ​ចាប់ខ្លួន​នៅ​ក្នុង​រដ្ឋប្រហារ​ ​ខណៈ​លោកស្រី​ ​ស៊ូ​ជី​ ​​បន្ត​ឃុំ​ខ្លួន​​ដដែល

    ​មី​យ៉ា​ន់​ម៉ា​៖​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ដោះលែង​មនុស្ស​ប្រមាណ​៤​០​០​នាក់​ ​រួម​ទាំង​អតីត​សមាជិកសភា​មកពី​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ (N​L​D​) ​និង​បាន​បញ្ជា​អោយ​ពួកគេ​ត្រឡប់ទៅ​ផ្ទះ​វិញ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សមាជិកសភា​ម្នាក់​នៃ​គណបក្ស​ N​L​D​ ​។​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​កាន់អំណាច​នេះ​ ​រួម​ទាំង​មេដឹកនាំ​បក្ស​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ទំនងជា​នៅតែ​ស្ថិត​ក្រោម​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ដ​ដែរ​ ​បន្ទាប់ពី​រដ្ឋប្រហារ​កាលពី​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​។​ នៅពេលដែល​យោធា​បាន​ដណ្តើម​អំណាច​ ​សមាជិកសភា​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ (N​L​D​) ​ជាច្រើន​នាក់​បាន​ស្ថិតនៅ​ក្នុង​រដ្ឋធានី​ណៃពិដោ ​នៅមុន​សម័យប្រជុំ​សភា​ថ្មី​ដែល​មាន​អាសនៈ​៦​៦​៤​ ​ដែល​នឹង​ត្រូវ​កោះ​ប្រជុំ​នៅ​ពេលក្រោយ​ ​ខណៈ​គណបក្ស​ N​L​D​ ​បាន​ឈ្នះ​អាសនៈ​ចំនួន​ ​៣​៩​៦​ ​នៅ​ក្នុង​ការបោះឆ្នោត​ទូទៅ​កាលពី​ខែវិច្ឆិកា​កន្លងទៅ​ ​៕​ ​ប្រភព​៖​ ​A​BS-CBN

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​១​០​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៦​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​១​០​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​២​លាន​នាក់​ ​និង​ជាសះស្បើយ​ជាង​៧​៦​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១​០​៤​លាន​៩​០​ម៉ឺន​៧​ពាន់​១​៧​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​២​លាន​២​៧​ម៉ឺន​៨​ពាន់​៥​៣​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៧​៦​លាន​៦​៣​ម៉ឺន​៣​ពាន់​១​៣​០​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៧​លាន​១​៥​ម៉ឺន​៤​៥​៧​នាក់​ ​ស្លាប់​ចំនួន​៤​៦​ម៉ឺន​១​ពាន់​៩​៣​០​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៦​លាន​៩​០​ម៉ឺន​៦​ពាន់​៧​៧​៨​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៧​៩​ម៉ឺន​១​ពាន់​១​២​៣​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៤​ពាន់​៧​៤​២​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៤​៧​ម៉ឺន​៩​ពាន់​៥​០​៨​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៩​លាន​៣​៣​ម៉ឺន​៩​ពាន់​៩​២​១​នាក់​ ​ស្លាប់​២​២​ម៉ឺន​៧​ពាន់​៥​៩​២​នាក់​ ​និង​ជាសះស្បើយ​៨​លាន​២​៣​ម៉ឺន​៦​ពាន់​៨​៦​៤​នាក់​ ​៕​ ​ប្រភព​៖​ ​world​o​meter​s

  • ​វៀតណាម​៖ អ្នកធ្វើការ៣៧នាក់ក្នុង​តំបន់​ឧស្សាហកម្ម​មួយ​​​​បានឆ្លងកូវីដ១៩

    ​វៀតណាម​៖ អ្នកធ្វើការ៣៧នាក់ក្នុង​តំបន់​ឧស្សាហកម្ម​មួយ​​​​បានឆ្លងកូវីដ១៩

    ប្រទេស​វៀតណាម​បាន​ប្រកាស​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៥​៧​នាក់​បន្ថែម​ទៀត​ ​ក្នុង​នោះ​ដែរ​ ​មាន​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៥​៦​នាក់​ ​ម្នាក់ទៀត​នាំចូល​ពីក្រៅ​ប្រទេស​។​ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​៤​ ​កុម្ភៈ​ ​២​០​២​១​នេះ​ ​វៀតណាម​បាន​ប្រកាស​ពី​​​រក​ឃើញ​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៣​៧​នាក់​ ​ដោយ​ពួកគេ​សុទ្ធតែ​ជា​អ្នកធ្វើការ​នៅ​តំបន់​ឧស្សាហកម្ម​ ​ស្ថិត​ក្នុង​ក្រុង​ C​h​i​ ​L​in​h​ ​ខេត្ត​ ​H​a​i​ ​Do​un​g​។​ ​រីឯ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣​ ​កុម្ភៈ​ ​វៀតណាម​ក៏បាន​ប្រកាស​ពី​ករណី​ឆ្លង​ថ្មី​ចំនួន​២​០​នាក់​ទៀត​ ​ក្នុង​នោះ​ ​មាន​តែម្នាក់​ទេ​ដែល​ជា​ករណី​នាំចូល​ ​ហើយ​១​៩​នាក់​ទៀត​គឺជា​ការ​ឆ្លង​ក្នុង​សហគមន៍​ ​ក្នុង​នោះ​ ​១​៤​នាក់​នៅ​ ​H​ả​i​ ​D​ươn​g​ ​៤​នាក់​នៅ​ Quản​g​ N​in​h​ ​និង​ម្នាក់ទៀត​នៅ​ ​G​i​a​ ​L​a​i​ ​។​ ​វៀតណាម​មាន​ករណី​កូ​វី​ដ​១​៩​ ​សរុប​ចំនួន​១​៩​៤​៨​នាក់​ ​ជាសះស្បើយ​១​៤​៦​១​នាក់​ ​ស្លាប់​៣​៥​នាក់​៕​

  • ការប្រឆាំងតវ៉ានឹងការដណ្តើមអំណាច នៅមីយ៉ាន់ម៉ា

    ការប្រឆាំងតវ៉ានឹងការដណ្តើមអំណាច នៅមីយ៉ាន់ម៉ា

    មីយ៉ាន់ម៉ា៖ ជនជាតិ មីយ៉ាន់ម៉ា នៅក្នុងប្រទេសថៃ បានរួបរួមគ្នាប្រឆាំងតវ៉ាទៅនឹងការដណ្តើមអំណាច របស់លោកឧត្តមសេនីយ៍ មិន អង់ ឡាយ ជាអគ្គមេបញ្ជាការកងទ័ព មីយ៉ាន់ម៉ា។ ជនជាតិ មីយ៉ានម៉ា បានប្រមូលផ្តុំគ្នាដើម្បីទាមទារឱ្យទាហានដោះលែង អងសាន ស៊ូជី ដោយគ្មានលក្ខខណ្ឌ។ សកម្មជនរបស់យុវជនរំដោះ ( Free youth) របស់ថៃបានចូលរួមលើកទឹកចិត្តដល់ជនជាតិ មីយ៉ាម៉ា ដែលប្រមូលផ្តុំគ្នាទាមទារយកប្រជាធិបតេយ្យ ពីកងទ័ព មីយ៉ាន់ម៉ា ក្នុងពេលនេះ។ នៅក្នុងទីក្រុង រ៉ង់ហ្គូន ដែលជារដ្ឋធានីចាស់របស់មីយ៉ានម៉ា ប្រជាជនបាននាំគ្នាសំដែងនូវការបដិសេធ មិនទទួលយកនូវទង្វើរបស់ក្រុមយោធាក្នុងពេលនេះ ដោយវាយចាន វាយឆាំង និងវាយខ្ទះព្រមទាំងចុចស៊ីផ្លេរថយន្ត ចំនួន៣០នាទី ។ សកម្មភាពនេះបានកើតឡើងក្រោយពីខាងកងទ័ព មីយ៉ានម៉ា ដណ្តើមអំណាចបានចំនួន២ថ្ងៃ៕

  • ​មី​យ៉ា​ន់​ម៉ា​បើក​កិច្ចប្រជុំគណៈរដ្ឋមន្រ្តីជា​លើកដំបូង​ ​បន្ទាប់ពី​យោធា​ធ្វើការ​រុះរើ​រដ្ឋ​ម​ន្រ្តី​ទ្រង់ទ្រាយ​ធំ

    ​មី​យ៉ា​ន់​ម៉ា​បើក​កិច្ចប្រជុំគណៈរដ្ឋមន្រ្តីជា​លើកដំបូង​ ​បន្ទាប់ពី​យោធា​ធ្វើការ​រុះរើ​រដ្ឋ​ម​ន្រ្តី​ទ្រង់ទ្រាយ​ធំ

    ​មី​យ៉ា​ន់​ម៉ា​៖​ ​មី​យ៉ា​ន់​ម៉ា​បើក​កិច្ចប្រជុំ​លើកដំបូង​នូវ​រដ្ឋមន្ត្រី​ទើប​តែងតាំង​ថ្មី​របស់​ខ្លួន​ ​នៅ​ព្រឹក​ថ្ងៃអង្គារ​ម្សិលមិញ​ ​ក្នុង​ទីក្រុង​ណៃ​ពិដោរ​ ​បន្ទាប់ពី​យោធា​បាន​ធ្វើការ​រុះរើ​គណៈរដ្ឋមន្ត្រី​ទ្រង់ទ្រាយ​ធំ​នា​ពេលថ្មីៗនេះ​ ​។​ លោក​អគ្គ​មេបញ្ជាការ​យោធា​ ​មីន​ អោ​ង​ ហ្លេ​ង​, ​ប្រធានាធិបតី​ស្តីទី​ ​អ៊ូ​ ​មី​យីន​ត៍ ស្វេ ​និង​រដ្ឋមន្ត្រី​ថ្មី​០​៩​រូប​ទៀត​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ជំនួប​នៅ​ឯ​វិមាន​ប្រធានាធិបតី​នេះ​ ​។​ ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ ​លោក​ ​មីន​ អោ​ង​ ហ្លេ​ង​ ​បាន​បញ្ចេញ​ផែនការ​សំរាប់​អនុវត្ត​ក្នុង​អំឡុង​ពេល​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ​ ​រួម​មានការ​បើក​អាគារ​សាសនា​ ​និង​វត្ត​ , ​បន្ត​ការហោះហើរ​ក្នុងស្រុក​ ​និង​សេវា​សណ្ឋាគារ​ ​ព្រមទាំង​ឧស្សាហកម្ម​ ​ស្របតាម​វិធានការ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​ ​។​ ​ជាពិសេស​ការ​ធ្វើ​អោយ​សេដ្ឋកិច្ច​មាន​សកម្មភាព​ឡើងវិញ​ ​ដើម្បី​បង្កើត​ឳ​កាស​ការងារ​សំរាប់​អ្នក​អត់​ការងារ​ធ្វើ​ ​និង​បញ្ជូន​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ពី​បរទេស​មកពី​ប្រទេស​ទេស​ភ្លាម​ៗ​ ​ក្នុង​អំឡុង​ពេល​ពិភពលោក​ជួប​វិបត្តិ​ជំងឺឆ្លង​ ​។​ ​បន្ថែម​លើ​នេះ​ ​លោក​អគ្គ​មេបញ្ជាការ​យោធា​ ​មីន​ អោ​ង​ ហ្លេ​ង​ ​ក៏បាន​ធ្វើការ​ជំរុញ​អោយ​សមាជិក​គណៈរដ្ឋ​ម​ន្រ្តី​អនុវត្ត​តាម​បទដ្ឋាន​ ​សម្រាប់​ការ​ធ្វើ​អោយ​ប្រទេស​ ​ប្រសើរ​ឡើងវិញ​ ​តាមរយៈ​ការ​ពិគ្រោះ​យោបល់​ពហុភាគី​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ